Category: ព័ត៌មានសង្គម

  • នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ

    នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជាប្រធានក្រុមការងារចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី នាយនគរបាល អាវុធហត្ថជាអនុប្រធាន និងជាសមាជិកក្រុមការងារជាច្រើនរូបទៀត។ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិគ្រោះពិភាក្សាអំពីគោលការណ៍សំខាន់ៗ ជាអាទិភាពសម្រាប់បើកប្រតិបត្តិការអនុវត្តផែនការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងការជូញដូរផ្លូវភេទ។ ក្នុងអង្គប្រជុំក៏បានឯកភាពគ្នា ទៅលើគោលការណ៍សំខាន់ៗ សម្រាប់បម្រើឲ្យកិច្ចសហប្រតិបត្តិការទាំងការកំណត់គោលដៅ មុខសញ្ញា សម្រាប់ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងសង្គ្រោះ ជាពិសេស គឺការដាក់ចេញនៅវិធានការសំដៅអនុវត្តឲ្យមានប្រសិទ្ធភាពឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរនៃផែនការ ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន…

  • អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកមរណទុក្ខ ក្រុមគ្រួសារសព លង់ទឹកស្លាប់ ដោយសារខ្យល់បោកពន្លិចទូក នៅឃុំរោង ស្រុកព្រៃឈរ

    អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកមរណទុក្ខ ក្រុមគ្រួសារសព លង់ទឹកស្លាប់ ដោយសារខ្យល់បោកពន្លិចទូក នៅឃុំរោង ស្រុកព្រៃឈរ

    ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមខេត្ត បានអញ្ជើញសួរសុខទុក្ខ និងនាំយកសម្ភារ: ថវិកាមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចូលរួមរំលែកទុក្ខគ្រួសារសព ចំនួន ២ គ្រួសារ ដែលបានស្លាប់ដោយលង់ទឹក ខណៈខ្យល់បក់បោកបណ្តាលឲ្យលិចទូក ពេលចុះនេសាទ នៅចំណុចវាលព្រះ កាលពីម៉ោង ១០យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ។ គូសបញ្ជាក់ថា សពបុរសទាំង ២នាក់ នេះ , ម្នាក់ អាយុ ៥១ ឆ្នាំ ត្រូវជាឪពុកមា មានប្រពន្ធ កូន ៤នាក់ និង ម្នាក់ទៀត អាយុ ៣១ឆ្នាំ ត្រូវជាក្មួយ មានប្រពន្ធ កូនស្រី ១នាក់ មានទីលំនៅ ភូមិកណ្តោលកោង ឃុំសំរោង ស្រុកព្រៃឈរ ជាមួយគ្នា។…

  • មន្រ្តីនាំពាក្យក្រសួងបរិស្ថាន៖កម្ពុជាមិនមាន បទល្មើស ព្រៃឈើខ្នាតធំទេ និងស្របពេលដែលកម្ពុជាទទួលបាន ជោគជ័យលើការលក់ឥណទានកាបោន

    មន្រ្តីនាំពាក្យក្រសួងបរិស្ថាន៖កម្ពុជាមិនមាន បទល្មើស ព្រៃឈើខ្នាតធំទេ និងស្របពេលដែលកម្ពុជាទទួលបាន ជោគជ័យលើការលក់ឥណទានកាបោន

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងថា នាពេលបច្ចុប្បន្ននេះកម្ពុជាមិនមានបទល្មើសព្រៃឈើ ខ្នាតធំនោះទេ និងយើងមាន ល្មើសព្រៃឈើខ្នាតតូច ដែលយើងកំពុងបន្តទប់ស្កាត់និងបង្រ្កាបក្នុងនោះយើងអនុវត្តវិធានការសេដ្ឋកិច្ចផងនិងវិធានការអនុវត្តច្បាប់ផង។ទន្ទឹមជាមួយគ្នាកម្ពុជាក៏ទទួលជោគជ័យលើការលក់ឥណទានកាបោនផងដែរ។ ការថ្លែងបែបនេះធ្វើឡើងដោយ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេច បានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងបរិស្ថាន» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២២ នៅទីស្តីការគណៈ រដ្ឋមន្ត្រី។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្នុង មួយឆ្នាំៗពោលគឺរយៈពេល៥ឆ្នាំចុងក្រោយនេះបទល្មើសដែលយើងបានបង្រ្កាបគឺ បានប្រមាណជាង៨ពាន់ ករណីនៅក្នុងមួយឆ្នាំ ដោយមន្រ្តីឧទ្យានុរក្ស ដែលជា មន្រ្តីនគរបាលយុតិ្តធម៌ ហើយក្នុងនោះបទល្មើស ចំនួន ជាង៨០០ករណីត្រូវបានចងក្រងបញ្ចូនសំណុំរឿងទៅកាន់តុលាការ ហើយក្រៅអំពីនោះសំណុំរឿងទាំងនោះ ត្រូវ បានធ្វើការអប់រំ ចុះកិច្ចសន្យាបញ្ឈប់ និងពិន័យ អន្តរកាល។ ចំណែកបទល្មើសខ្លះ ជាអាញត្តិជន។ជាមួយគ្នានេះក្នុងមួយឆ្នាំៗមានរណាយន្តប្រមាណ៥ពាន់រណាយន្តត្រូវបានរឹបអូស ពីក្រុមជនល្មើស ហើយក្នុង នោះកាំភ្លើងកែច្នៃប្រមាណមួយពាន់គ្រឿងត្រូវបានរឹបអូស ដកហូត។ អន្ទាក់ប្រមាណជាងប្រាំម៉ឺនអន្ទាក់ ត្រូវ បាន ដោះចេញពីតំបន់ការពារធម្មជាតិ ហើយវត្ថុតាង មាន ម៉ូតូ គោយន្ត កន្រ្តៃ…

  • លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន ទៅទទួលយកស្រ្តីមួយរូប បានឈឺពោះជិតសម្រាល កូន យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

    លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន ទៅទទួលយកស្រ្តីមួយរូប បានឈឺពោះជិតសម្រាល កូន យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

    ក្រុងកោះរ៉ុង-កាលពីយប់ទៀតភ្លឺឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ទៅទទួលយកស្រ្តីមួយរូប បានឈឺពោះជិតសម្រាល កូន យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ទឿក ស្រីរ័ត្ន រស់នៅ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ស្រ្តីរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕ ចាន់ វិចិត្រ

  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ

    គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ

    រដ្ឋបាលខេត្តសៀមរាប ជម្រាបជូន លោក ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់ និងរាល់សំណង់ដែលបានសាងសង់ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ….

  • ក្រុមហ៊ុន ខេមប្រ៊ូវ ចុះអនុស្សរណៈយោគយល់គ្នាជាមួយអង្គការសំអាតទន្លេសមុទ្រ ដើម្បីគាំទ្រដល់ «បេសកកម្មសម្អាតទន្លេជាប្រវត្តិសាស្រ្ដ»

    ក្រុមហ៊ុន ខេមប្រ៊ូវ ចុះអនុស្សរណៈយោគយល់គ្នាជាមួយអង្គការសំអាតទន្លេសមុទ្រ ដើម្បីគាំទ្រដល់ «បេសកកម្មសម្អាតទន្លេជាប្រវត្តិសាស្រ្ដ»

    ខេត្តកណ្តាល៖ ក្រុមហ៊ុន ខេមប្រ៊ូវ បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយអង្គការសម្អាតទន្លេសមុទ្រនាពេលថ្មីៗនេះ ក្នុងការជួយគាំទ្រដល់បេសកកម្មសម្អាតទន្លេជាប្រវត្តិសាស្រ្ត នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលមានប្រសាសន៍ថា បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយទាមទារចាំបាច់នូវការចូលរួមរបស់យើងទាំងអស់គ្នាក្នុងការថែរក្សាអនាម័យ បរិស្ថានជុំវិញខ្លួនយើងឱ្យបានស្អាត បង្កើតបរិយាកាសល្អ និងមានផាសុកភាពសម្រាប់ការរស់របស់យើង ។ បន្ថែមលើនេះ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាសម្អាតសំរាមនៅលើគោក និងសំរាមក្នុងទឹកឱ្យអស់ ក្រោមពាក្យស្លោក «កម្ពុជាស្អាតផ្តើមចេញពីយើងម្នាក់ៗ» ។ លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការសម្អាតទន្លេសមុទ្រ បានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍គំរូមួយ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ចូលរួមសហការពីវិស័យឯកជន ក្នុងការជួយគាំទ្រដល់បេសកកម្មយើង ដើម្បីជំរុញបន្តការអនុវត្តក្នុងរយៈពេលវែង និងជាកម្លាំងរួមគ្នាយកសំរាមទាំងអស់ចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដោយទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាទំនើបរបស់ everwave មកពីប្រទេសអាល្លឺម៉ង់ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាការចូលរួមពីប្រជាពលរដ្ឋ។ លោកក៏បានអំពាវនាវដល់ក្រុមហ៊ុនឯកជនផ្សេងៗទៀត និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមសម្អាតទន្លេរហូតអស់សំរាម និងទប់ស្កាត់ការបោះសំរាមចោលបំពុលបរិស្ថាន ជាពិសេសទន្លេ និងសមុទ្ររបស់យើង។…

  • ម្ចាស់ហ្វេសប៊ុកមួយឈ្មោះថា អុក ចន្ថា ត្រូវបាននគរបាលបង្ការពន្លត់អគ្គិភ័យប្រកាសឲ្យចូល ខ្លួន មក បំភ្លឺ ជាបន្ទាន់ រឿងរិះគន់ ថា៖ «ឱ្យ លុយ តិចពេក ឡានទឹកវាមិនមកទេ»

    ម្ចាស់ហ្វេសប៊ុកមួយឈ្មោះថា អុក ចន្ថា ត្រូវបាននគរបាលបង្ការពន្លត់អគ្គិភ័យប្រកាសឲ្យចូល ខ្លួន មក បំភ្លឺ ជាបន្ទាន់ រឿងរិះគន់ ថា៖ «ឱ្យ លុយ តិចពេក ឡានទឹកវាមិនមកទេ»

    ភ្នំពេញ ៖ យោង តាមប្រភពព័ត៌មានពីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ចន្ទ ទី ២៩ ខែសីហា ឆ្នាំ ២០២២នេះ បានចេញ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស របស់ខ្លួន លើករណីដែលហ្វេសប៊ុកមួយឈ្មោះថា អុក ចន្ថា ដែលបានសរសេរខមិនក្នុងការឡាយថា «ឱ្យ លុយ តិចពេក ឡានទឹកវាមិនមកទេ» ក្នុងករណីអគ្គិភ័យ ឆាបឆេះឃ្លាំងលក់-ទិញរថយន្តមួយកន្លែង ដែលស្ថិតតាមបណ្តោយផ្លូវលេខ២៧៣ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកក្កដា កន្លងទៅ ។ ជាមួយគ្នានោះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុ៊ក អុក ចន្ថា ដែលបានសរសេរបែបនេះ ធ្វេីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាប ថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបានរាយការណ៍មកកាន់លេខ Hotline របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ របស់យេីងតាមរយៈលេខ 666 / 097 7 3333…

  • សេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ននៅកំណាត់មហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត) ក្នុងពិធីបើកការដា្ឋនសាងសង់ស្ពានអាកាសថ្មី

    សេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ននៅកំណាត់មហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត) ក្នុងពិធីបើកការដា្ឋនសាងសង់ស្ពានអាកាសថ្មី

    សេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ននៅកំណាត់មហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត) ក្នុងពិធីបើកការដា្ឋនសាងសង់ស្ពានអាកាស នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹង វិថីកងយោធពលខេមរភូមិន្ទ និងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សហព័ន្ធរុស្ស៊ីជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ….

  • សប្បុរសជនបានឧបត្ថម្ភកូនគ្រញូងចំនួន ១០០០ដើម ជូនដល់អាជ្ញាធរជាតិអប្សរា ដើម្បីដាំដុះលើដីដែលដកហូតមកវិញពីប្រជាពលរដ្ឋ

    សប្បុរសជនបានឧបត្ថម្ភកូនគ្រញូងចំនួន ១០០០ដើម ជូនដល់អាជ្ញាធរជាតិអប្សរា ដើម្បីដាំដុះលើដីដែលដកហូតមកវិញពីប្រជាពលរដ្ឋ

    ភ្នំពេញ ៖ យោងតាមប្រភពហ្វេសបុក ផ្លូវការ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានឱ្យដឹងថា មានសប្បុរសជនបានចូលរួមឧបត្ថម្ភកូនគ្រញូងចំនួន ១០០០ ដើមជូនដល់អាជ្ញាធរជាតិអប្សរា ដើម្បីដាំដុះ ឡើងវិញលើដីដកហូតយកមកវិញពីប្រជាពលរដ្ឋដែលរស់នៅ លក់ដូរខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍរុនតាឯក។ គួរបញ្ជាក់ថា អាជ្ញាធរាជាតិអប្សរាបានធ្វើការដាំដុះដើមឈើឡើងវិញ នៅត្រង់ចំណុចឆកល្វែង ឬកន្លែងដែលត្រូវបានរុះរើសំណង់ តូប ខ្ចុះ ត្រង់ចំណុចទីតាំងដែលបងប្អូនប្រជាពលរដ្ឋស្ម័គ្ររុះរើចេញពីលំនៅខុសច្បាប់ទៅរស់នៅតំបន់អភិវឌ្ឍរុនតាឯក មានប្រភេទឈើប្រណិតដូចជា បេង នាងនួន គ្រញូង កកោះ គគី ធ្នង់ ជាដើម។ ដោយឡែកសម្រាប់តំបន់អង្គរ នៅតំបន់ដីដែលដកហូតបានពីប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលនៅលើដីតំបន់នេះ អាជ្ញាធរជាតិអប្សរា តម្រូវឱ្យដាំតែឈើពីរប្រភេទទេ គឺប្រភេទឈើបេង និងគ្រញូងជាដើម ។ សប្បុរសជននោះរួមមាន៖១. លោក អ៊ាន រស្មី អនុប្រធានការិយាល័យបច្ចេកទេស សុរិយោដីនិងភូមិសាស្រ្ត នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងភរិយា ចូលរួមឧបត្ថម្ភគាំទ្រកូនឈើគ្រញូងចំនួន ៥០០ដើម។…

  • អភិបាលខណ្ឌចំការមន អញ្ជើញពិនិត្យស្ថានភាពទឹក និងសំរាម តាមមាត់ប្រឡាយបឹងត្របែក និងជុំវិញផ្សាររតនា ផ្លាហ្សា នៅសង្កាត់បឹងត្របែក

    អភិបាលខណ្ឌចំការមន អញ្ជើញពិនិត្យស្ថានភាពទឹក និងសំរាម តាមមាត់ប្រឡាយបឹងត្របែក និងជុំវិញផ្សាររតនា ផ្លាហ្សា នៅសង្កាត់បឹងត្របែក

    ភ្នំពេញ ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន កាលពីថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានចុះពិនិត្យតាមមាត់ប្រឡាយបឹងត្របែក និងជុំវិញផ្សាររតនា ផ្លាហ្សា នៅសង្កាត់បឹងត្របែក ហើយក៏បានណែនាំដល់អាជីវករដែលលក់ដូរតាមមាត់ប្រឡាយឱ្យមានការវិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដោយមិនត្រូវបោះសំរាមចូលទៅក្នុងប្រឡាយនោះទេ និងបានណែនាំដល់កន្លែងដេប៉ូដាក់សំរាម ជួយរៀបចំអោយមានសណ្ដាប់ធ្នាប់ នឹងអនាម័យ ដើម្បីជៀសវាងមានសំរាមធ្លាក់ចូលនៅក្នុងប្រឡាយ ។ ក្នុងឱកាសនោះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខណ្ឌ, ប្រធាន-អនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ, ក្រុមហ៊ុន ស៊ិន ទ្រី និងមន្ត្រីពាក់ព័ន្ធ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី