-
សពឯកឧត្តម ប៊ូ ឡាំ ត្រូវបានប្រារព្ធពិធីហែយកទៅបញ្ចុះប្រកបដោយក្តីវិប្បយោគជាពន់ពេក

រតនគិរី ៖ បន្ទាប់ពីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា អស់រយៈពេល៩ថ្ងៃរួចមក នៅវេលាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២ សពឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាជាតិ ត្រូវបានក្រុមគ្រួសាររៀបចំពិធីដង្ហែចេញពីគេហដ្ឋាន ក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ឆ្ពោះទៅបញ្ចុះនៅលើភ្នំឥសីបតមៈវត្តឥសាន្តរតនារាម ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ។ ពិធីដង្ហែសព ឯកឧត្តម ប៊ូ ឡាំ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈព្រមទាំង ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធ យុវជនស.ស.យ.ក យុវជន ស.យ.ស.ស យ៉ាងច្រើនកុះករ។ សូមបញ្ជាក់ថា ឯកឧត្តម ប៊ូ ទ្បាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ…
-
ប្រជាពលរដ្ឋគាំទ្រប្រមុខរាជរដ្ឋាភិបាលចេញបទបញ្ចាឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ធ្វើការបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនដែលរងគ្រោះនូវការបាត់បង់ទ្រព្យសម្បត្តិពីក្រុមចោរលួច ឆក់ ប្លន់ បានបញ្ចេញអារម្មណ៍សប្បាយចិត្តជាខ្លាំង ពីចំណាត់ការបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទនៅទូទាំងប្រទេស ក្រោមការបញ្ជាផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ បន្ទាប់ពីទទួលបានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អភិបាលរាជធានី និងអភិបាលខេត្ត ,ក្រុង នៅទូទាំងប្រទេស បានដឹកនាំកម្លាំងជំនាញចុះធ្វើការបង្ក្រាបល្បែងសុីសង និងទីតាំងបញ្ចាំខុសច្បាប់ជាច្រើន ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបទល្មើស និងវត្ថុតាងជាច្រើនយកទៅអនុវត្តន៍តាមច្បាប់ ។ សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ជាមួយនោះសម្តេតេជោ បានព្រមានដកតំណែង អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវ លើតួនាទីបណ្តោយឱ្យល្បែងស៉ីសង រីកសាយភាយ ក្នុងមូលដ្ឋានរបស់ខ្លួនថែមទៀតផង ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
ក្រសួងកសិកម្មស្នើឱ្យក្រសួងមហាផ្ទៃជួយទប់ស្កាត់ការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃទៅក្រៅប្រទេស

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ស្នើសុំ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្ត្រី ក្រសួងមហាផ្ទៃជួយអន្តរាគមន៍ទប់ស្កាត់ការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស។ នេះបើតាមលិខិតផ្លូវការ មួយច្បាប់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ចុះថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២ គោរពជូន សម្ដេចក្រឡាហោម ស ខេង ។ ឯកឧត្តម វេង សាខុន បានបញ្ជាក់នៅក្នុងលិខិតរបស់លោកថា ក្រសួងកសិកម្មសង្កេតឃើញការចរាចរនាំចេញកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេសនៅតែបន្តកើតមានជាហូរហែផ្ទុយពីសារាចរណែនាំកាលពីឆ្នាំ២០០៣ដែលរដ្ឋាភិបាលហាមឃាត់ដាច់ខាតមិនអនុញ្ញាតឱ្យមានការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃទៅ បរទេស។លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា៖«សមាគមកៅស៊ូ រោងចក្រ និងសិប្បកម្មក្នុងស្រុក ខ្វះវត្ថុធាតុដើមកែច្នៃ ប្រឈមនឹងការបិទទ្វារ ព្រមទាំងការបាត់បង់ចំណូលពន្ធរដ្ឋពីការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូនិងបាត់បង់ការងារ របស់ប្រជាពលរដ្ឋ»។ឯកឧត្តមបន្ថែមថា ៖«ដើម្បីទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និង ឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេសក្នុងគោលបំណង ជួយដល់ សមាគមកៅស៊ូ រោងចក្រ និងសិប្បកម្មកែច្នៃកៅស៊ូក្នុងស្រុក ក៏ដូចជាបង្កើនចំណូលនៅក្នុងស្រុកក្រសួង កសិកម្ម សូមសម្តេច ជួយអន្តរាគមន៍ទៅរដ្ឋបាលខេត្តនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាប់ព្រំដែនទាំងអស់ពង្រឹងអនុវត្ត ខ្លឹមសារសារាចរណែនាំឆ្នាំ២០០៣ ស្តីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូឈើកៅស៊ូមិនទាន់កែច្នៃទៅ បរទេស ឱ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់»។ លោក…
-
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺ ទាក់ទងទៅនឹងការចុះផ្សាយថា “មានជនសុីវិល ដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ“

ភ្នំពេញ ៖ សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយថា “មានជនសុីវិល ដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ“។ នេះបើយោងតាមការបង្ហោះលើផឹកផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីជួបទល់មុខគ្នា រវាងមន្ត្រីទាំងអស់នៅគោលដៅកួចកាណុង និងបុរសអ្នកបេីកម៉ូតូកង់៣ បានបញ្ជាក់យ៉ាងច្បាស់ថា ជនសុីវិលដែលដឹកគាត់ទៅបញ្ចាំទូរសព្ទ ហេីយយកលុយពីគាត់ មិនមែនជាសមត្ថកិច្ចនៅគោលដៅនោះឡេីយ ជាជនសុីវិលឆ្លៀតឱកាស។ បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាក់ទងទៅនឹងករណី ដែលកេីតឡេីងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០:៣០នាទីព្រឹក មានអ្នកបើកបរម៉ូតូកង់បីដឹកទំនិញម្នាក់ បានបើកបរទិសដៅពីវត្តភ្នំ គោលដៅឆ្លងស្ពានជ្រោយចង្វារ លុះមកដល់គោលដៅរង្វង់មូលកួចកាណុង ក៏ស្រាប់តែមានមន្រ្តីនគរបាលចរាចរណ៍ ឃាត់ធ្វើការផាកពិន័យ ករណីមិនកិបគន្លឹះមួកសុវត្ថិភាព ពេលនោះមន្ត្រីអនុវត្តច្បាប់ បានបញ្ជាក់ថា តាមច្បាប់លេីករណីល្មេីសនេះ ត្រូវផាកពិន័យ ៦០,០០០រៀល ពេលនោះ គាត់ក៏បាននិយាយថា គាត់គ្មានប្រាក់ ដើម្បីបង់ពិន័យនោះទេ រួចមកគាត់ក៏ទូរសព្ទទៅនិយាយជាមួយថៅកែរបស់គាត់ បន្ទាប់មកគាត់ក៏ហុចទូរសព្ទជូនមន្រ្តី ដើម្បីនិយាយគ្នាជាមួយថៅកែរបស់គាត់ គោលបំណងស្នើសុំមន្រ្តីនគរបាលចរាចរណ៍ កុំផាកពិន័យ ត្រឹមតែអប់រំទៅបានហើយ។ ភ្លាមនោះ មន្រ្តីរបស់យើង ក៏បានប្រគល់ទូរសព្ទជូនគាត់វិញ ព្រមទាំងអនុញ្ញាតឲ្យរូបគាត់ ទៅដោយមិនបានផាកពិន័យ ឆ្លៀតពេលនោះ…
-
អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅឱ្យលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក ចេង មុនីរ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅបានដាក់ផែនការឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ-សង្កាត់ ត្រូវរួមគ្នាលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានខណ្ឌឱ្យខាងតែបាន ។ វិធានការនេះបានដាក់ចេញនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពី លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រី ជាចៅសង្កាត់ លោកនាយប៉ុស្តិ៍ទាំង៨ លោកអភិបាលរង ទទួលបន្ទុក តាមជំនាញ និងមន្ត្រីក្រោមឱវាទ ជាច្រើននាក់ទៀត ។ និយាយជារួមកិច្ចប្រជុំនេះផ្តោតលើការងារដូចខាងក្រោម៖១-ពង្រឹងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវការចរាចរណ៍និងប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទតាមគ្រប់រូបភាពនៅក្នុងមូលដ្ឋាន ស្របតាមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។២- រៀបចំវេនប្រចាំការតាមសង្កាត់ ខណ្ឌ និងដឹកនាំការល្បាតក្នុងមូលដ្ឋាន ។៣- ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលអញ្ជើញទៅធ្វើបុណ្យតាមបណ្តាវត្តទាំង ២៤ក្នុងខណ្ឌ ។៤- ដឹកនាំការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ផ្តោតលើគោលដៅផ្លូវលេខ ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២ ផ្សារព្រែកឯងក្នុងសង្កាត់ព្រែកឯង និងផ្សារជនជាតិក្នុងសង្កាត់ព្រែកប្រា ។៥- ត្រួតពិនិត្យទីតាំងទទួលបញ្ចាំទាំងអស់នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។៦-…
-
ឯកឧត្តម អ៊ុន ចាន់ដា ដាក់ផែនការ ដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ សហការគ្នា
បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ស្តីពី វិធានការបង្ក្រាប ការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ ផងដែរ ។ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា មកដល់ពេលនេះ ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដាច់ខាតត្រូវតែបង្ក្រាបឲ្យអស់ពីមូលដ្ឋាន បូករួមទាំងការជួញដូរមនុស្ស ការសម្អាតលុយកខ្វក់ និងបទល្មើសគ្រឿងញៀន ដែលកើតមាន ត្រូវបង្ក្រាបឲ្យគ្រប់ជ្រុងជ្រោយ ។ ជាមួយគ្នានោះ សមត្ថកិច្ចជំនាញ ត្រូវកំណត់ទីតាំង ដែលធ្លាប់ធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់ ត្រូវបន្តធ្វើកិច្ចសន្យា ឲ្យម្ចាស់ទីតាំងទាំងនោះ ទទួលខុសត្រូវ…
-
រុក្ខជាតិក្រកោ ឬក្រកោស្បាត(Cardamom)ធ្វើជាគ្រឿងទេសនិងព្យាបាលរោគជំងឺ

ភ្នំពេញ៖ ក្រកោ ឬក្រកោស្បាត(Cardamom)ជារុក្ខជាតិច្រើនដុះតាមព្រៃភ្នំ និងព្រៃល្បោះដោយជាទូទៅអ្នករស់នៅតាមសហគមន៍បានបេះផ្លែវាសម្រាប់លក់រកចំណូលផ្គត់ផ្គង់ជីវភាពផងដែរ។ តាមរយៈទំព័រហ្វេសប៊ុកក្រសួងបរិស្ថានបានឱ្យដឹងថា ក្រកោដើមវាមានកម្ពស់ ២-៣ម ដើមរឹង និងដុះបែកគុម្ព។ ស្លឹកវែងរួមតូចនៅគល់ ហើយស្រួចចុង (elliptic-linear) ទងស្លឹកខ្លីៗមានប្រវែង ០,៥-១ស.ម។ គោលទម្រកញ្ចុំផ្កា (Floral stem) ដុះចេញពីក្តៀង ជិតគល់ដើម មិនសូវត្រង់ទៅលើទេ ច្រើនតែទ្រេតចុះក្រោមក្រាបដី ចំណែកផ្កាផ្តុំជាកញ្ចុំបែកមែកៗ (panicles) បំពងត្របកផ្កាមានប្រវែង ១៤-១៥ស.ម មានធ្មេញ៣ ស្រទាប់ផ្កា៣ពណ៌បៃតងថ្លា កេសរឈ្មោល (stamen) មាន១ពណ៌សរថ្លា ចុងប្លោកលម្អង (anther) បត់ចេញក្រៅ ។ ស្រទាប់ធំ (labellum) ពណ៌សរមានឆ្នូតៗ ពណ៌ស្វាយឬក្រហមក្រម៉ៅ។ កេរសឥផល (staminodes) មាន២ មួយៗនៅសងខាងស្រទាប់ធំៗ កេសរញីមាន៣ក្លែប (3-lobed) ផ្លែស្ងួត (capsule) រាងមូលទ្រវែង (ellipsoid) ១,៥-២,៥ x ០,៥-១,៥ស.ម មាន៣ជ្រុង ព្រោះមានកំពកវែងៗ ដូចជ្រុងនៅលើសម្បកហើយ ពណ៌បៃតងខ្ចី…
-
អ្នកគាំទ្រអិល ឌី ភី ថា សមត្ថកិច្ចរារាំងពួកគេមិនឱ្យ ចូលទៅ ដីចម្ការលោក ខឹម វាសនា

ភ្នំពេញ៖អ្នកគាំទ្រលោក ខឹម វាសនា បានឱ្យដឹងនៅថ្ងៃទី២១ខែ កញ្ញា នេះថាអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចបានហាមឃាត់ ពួក គេ មិនឱ្យចូលទៅដីចម្ការ ដែលជាទីតាំងធ្លាប់ជួបជុំ។ប៉ុន្តែ សមត្ថកិច្ច ខេត្តសៀមរាបបានពន្យល់ថា សមត្ថកិច្ចចង់រំសាយការជួបជុំឲ្យអស់ មួយវគ្គសិន ព្រោះមនុស្សជាងមួយពាន់នាក់នៅមិនទាន់ បានចាក ចេញ ហើយការប្រមូលផ្ដុំនេះបានប៉ះពាល់សុខភាពកុមារ ដែល ឪពុកម្ដាយនាំទៅជាមួយ។ លោក ទុំ តាក ជាអ្នកគាំទ្រម្នាក់របស់លោក ខឹម វាសនា បានប្រាប់ថា ក្រោយរំសាយការជួបជុំលោកមិនត្រូវ បានអាជ្ញាធរអនុញ្ញាតឱ្យចូល ទៅកាន់ដីចម្ការរបស់លោក ខឹម វាសនាដូចទម្លាប់ពេលមុនឡើយ។ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទ ណាត ស្នងការនគរបាលខេត្ត សៀមរាបបានថ្លែងឱ្យដឹងនៅថ្ងៃទី២១កញ្ញានេះថា មានមូលហេតុ ជាច្រើនដែលអាជ្ញាធរមិនអនុញ្ញាតអ្នកគាំទ្រចូលទៅកាន់ដីចម្ការរបស់លោក ខឹម វាសនា ក្នុងកាលៈទេសៈនេះ។ លោកឧត្តមសេនីយ៍ត្រីបានចោទសួរថា«តើការចូលទៅកាន់ដីចម្ការពីសំណាក់អ្នកគាំទ្រមានគោលបំណងអ្វី ប្រជុំគណបក្សឬក៏អី?ហើយ កន្លែងហ្នុងជាទីស្នាក់ការបក្សគាត់ឬយ៉ាងម៉េច?មួយទៀតយើង ហាម មិនឱ្យចូលដោយអនុលោមតាមកិច្ចសន្យារវាងម្ចាស់ ចម្ការម្នាក់ ទៀតដែលជាអ្នកគាំទ្រលោក ខឹម វាសនា មិនអនុញ្ញាតឱ្យថ្មី ចូល ឡើយ…
-
អតីតយុទ្ធជនពិការខេត្តកំពង់ធំទទួលផ្ទះទី២១១ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ៖ អតីតយុទ្ធជនពិការ ដែលមានជីវភាពខ្វះខាត ទទួលបានផ្ទះថ្មីមួយខ្នង ពីឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ។ ផ្ទះត្រូវបានប្រគល់ជូន លោកពលទោ ព្រិន ព្រលិត អាយុ ៥៣ឆ្នាំ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៩ អង្គភាពកងពលលេខ១២ចាស់ តំបន់អានសេះ ខេត្តព្រះវិហារ ត្រូវរបួសពិការពេលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិអានសេះ ក្នុងអំឡុងឆ្នាំ១៩៩០ បច្ចុប្បន្នមានភរិយានិងកូនក្នុងបន្ទុកចំនួន ៧នាក់ រស់នៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឃើញពីភាពខ្វះខាត គ្មានជម្រកស្នាក់នៅសមរម្យ ទើបសុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២១១ តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។…
-
ស្អែកនេះ នឹងកើតមានព្រឹត្តិការណ៍សមរាត្រី Autumnal Equinox ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា នាវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី២២ ខែកញ្ញា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍ដ៏កម្រនេះ តែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។ ប៉ុន្តែអាកាសធាតុមិនអំណោយផលក្នុងសប្តាហ៍នេះ ប្រហែលជាយើងមិនអាចបានឃើញព្រឹត្តការណ៍នេះដូចរាល់ឆ្នាំទេ។ ចាន់ វិចិត្រ