-
ក្រុមមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បន្តចុះល្បាតព្រៃ ចាប់បានគោយន្ត និងរ៉ឺម៉កដឹកឈើមិនតិចជាង ៥០ដុំ និងសន្លឹក

ខេត្តព្រះវិហារ៖ ឈើជ្រុង និងឈើសន្លឹក មិនតិចជាង ៥០ដុំនិងសន្លឹងនោះទេ ដែលក្រុមការងារ នៃមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ធ្វើការបង្ក្រាបបាននៅពេលយប់ និងនៅពេលថ្ងៃ ដែលឈ្មួញបានកាប់ និងដឹកជញ្ជូនចេញពីដែនព្រៃឧទ្យាន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ ។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានថ្លែងថា ការអភិរក្ស និងអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទោះបីជានៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងណាក៏ដោយ ក៏ក្រុមការងារឧទ្យាន នៅតែដើរល្បាតព្រៃឧទ្យានជានិច្ច ហើយបានប្រទះឃើញ អ្នករកស៊ីកាប់ឈើនៅពេលយប់ និងធ្វើសកម្មភាពដឹកជញ្ជូននៅពេលថ្ងៃ ដោយធ្វើឡើងតាមគ្រប់រូបភាព ប៉ុន្តែ កម្លាំងឧទ្យាន បានបន្តស្ទាក់ចាប់បាន ។ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅក្នុងការចុះល្បាតនោះ ចាប់បានគោយន្តកន្ត្រៃដឹកឈើ ១គ្រឿង និងរ៉ឺម៉កដឹកឈើ ១គ្រឿង ហើយឈើនៅក្នុងនោះ មានទាំងឈើជ្រុង និងឈើសន្លឹក មិនតិចជាង ៥០ដុំ/សន្លឹកនោះទេ ។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត…
-
ពលរដ្ឋជិត ៣០០គ្រួសារទៀតនៅស្រុកក្រឡាញ់ ដែលរងគ្រោះដោយទឹកជំនន់ទទួលបានជំនួយពីកាកកបាទក្រហមកម្ពុជា

សៀមរាប៖ ប្រជាពលរដ្ឋចំនួន ២៨០គ្រួសារទៀត ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកក្រឡាញ់ ទទួលបានអំណោយពីកាកកបាទក្រហមកម្ពុជាសាខាខេត្ដសៀមរាប ខណៈដែលប្រជាពលរដ្ឋចំនួនជាង ១ពាន់គ្រួសារនៅស្រុកចំនួន៣ បានទទួលអំណោយពីសម្ដេចពិជ័យសេនា ទៀ បាញ់ និងសាខាកាកកបាទក្រហមកម្ពុជាដូចគ្នានេះដែរ ការផ្ដល់អំណោយទាំងនេះ ធ្វើឡើងង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ លោក សុខ ណារ៉េត អភិបាលស្ដីទីស្រុកក្រឡាញ់ ខេត្ដសៀមរាប បានឱ្យដឹងថា អំណោយទាំងនោះរួមមាន អង្ករចំនួន ៨តោ ៤០០គ.ក ទឹកត្រី ២៨០យួរ មី២៨០កេស ត្រីខ ២៨០យួរ ថវិកា ១៤លានរៀល និងសម្ភារៈមួយចំនួនទៀត។ លោក សុខ ណារ៉េត បានថ្លែងថា ជំនន់ទឹកភ្លៀង បានហូរមកពីស្រុកស្រីស្នំ និងស្រុកវ៉ារិន បណ្តាលលិចដំណាំស្រូវ ដំណាំរួមផ្សំ លិចក្រោមផ្ទះ លិចបរិវេណទីធ្លា ផ្សេងៗ លិចផ្លូវ លិចសាលារៀន មន្ទីរពេទ្យ អគារដ្ឋបាល សាធារណៈ តាមបណ្តាភូមិ-ឃុំ ក្នុងស្រុក ក្រឡាញ់…
-
ការព្រួយបារម្ភបានកើតឡើងជាថ្មី ក្រោយមានករណីលួចកាប់ឈើប្រណិតនៅតំបន់អង្គរបន្តកើតមាន

ភ្នំពេញ៖អ្នកធ្វើការផ្នែកបរិស្ថាននៅថ្ងៃទី២៩ខែកញ្ញានេះស្នើឱ្យមានគ្រប់គ្រងរណារយន្ត ក្រោយករណីលួចកាប់ឈើប្រណិតនៅតំបន់រមណីយអង្គរបន្តកើតមាន។ ឈើធ្នង់ ដែលជាប្រភេទឈើប្រណិតនិងមានទំហំធំត្រូវបានលួចកាប់នាពេលថ្មីៗនេះ ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើភូមិបន្ទាយស្រីសហការជាមួយមន្រ្តីអជ្ញាធរជាតិអប្សរា និងអាជ្ញាធរឃុំខ្នារសណ្តាយ បានចុះពិនិត្យលើករណីដើមឈើធ្នង់មួយដើមនេះ មានមុខកាត់គល់ទំហំ១,២០ម៉ែត្រ និងប្រវែង៦ម៉ែត្រត្រូវបានគេលួចអារផ្ដាច់។ គិតមកដល់ថ្ងៃទី២៩ខែកញ្ញានេះឈើត្រូវបានរក្សាទុកនៅកន្លែងកើតហេតុជាបណ្តោះអាសន្នដោយរងចាំទឹកស្រកអស់នៅទីនោះទើបក្រុមការងារដឹកជញ្ជូនមករក្សាទុកនៅសង្កាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ លោក ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានថ្លែងឱ្យដឹងនៅថ្ងៃទី២៩ខែកញ្ញាថា គេមិនបានដឹងថា ជនល្មើសធ្វើសកម្មភាពកាប់បំផ្លាញដើមឈើធ្នង់នេះតាំងពីពេលណាមកទេ តែគេប្រទះឃើញវាដេកដួលទៅលើដីបាត់ទៅហើយនៅព្រឹកថ្ងៃទី២៩ខែកញ្ញានេះ។ លោកបន្ថែម៖ «បន្ទាប់ពីយើងឃើញថា មានគេកាប់យើងក៏ប្រញាប់ទាក់ទងទៅរដ្ឋបាលព្រៃឈើនិងខាងជំនាញផ្សេងទៀតចុះទៅត្រួតពិនិត្យ ។សួរថាកើតឡើងតាំងពីពេលណាខ្ញុំក៏មិនដឹងដែរ តែមើលទៅទើបតែកើតឡើងពីរបីថ្ងៃនេះទេ»។ លោក ឡុង កុសល បានដាក់ការសង្ស័យជាបឋមថា ជនទុច្ចរិតដែលកាប់ឈើធ្នង់មានបំណងកាប់យកទៅលក់ព្រោះតែធ្នង់ជាប្រភេទឈើប្រណិត។ លោកថា៖«គោលបំណងគឺកាប់យកតែម្ដងហ្នឹង។ វាគ្មានអ្នកណាទៅកាប់លេងទេមិនអ៊ីចឹង? វាជារឿងគួរឲ្យសោកស្ដាយដែលពពួកមនុស្សទុច្ចរិតចូលមកកាប់ឈើប្រណិតដែលមិនគិតពីប្រយោជន៍សាធារណៈទូទៅរបស់សង្គមខ្មែរទាំងមូល»។ ចំពោះប្រតិបត្តិការវែកមុខរកជនល្មើសលួចកាប់ឈើធ្នង់លោក ឡុង កុសល ប្រាប់ថា ជាសមត្ថកិច្ចស៊ើបអង្កេតបន្តរបស់រដ្ឋបាលព្រៃឈើ។ លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជាចាត់ទុកករណីលួចកាប់ឈើប្រណិតជាថ្មីម្ដងទៀតក្នុងតំបន់អង្គរដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើជារឿងគួរឲ្យបារម្ភ។ លោកបានស្នើឱ្យរដ្ឋាភិបាលគួរធ្វើការគ្រប់គ្រងលើរណារយន្តឱ្យបាន។ លោកបន្តថា៖ «ក្នុងនាមខ្ញុំធ្វើការក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិមួយរូបយល់ថា គួរមានចំណាត់ការគ្រប់គ្រងលើការប្រើប្រាស់រណារយន្ត ដើម្បីងាយស្រួលកំណត់អត្តសញ្ញាណជនល្មើស ហើយអាជ្ញាធរគួរយកចិត្តទុកដាក់បន្ថែមទៀតធ្វើការល្បាតព្រៃតំបន់អង្គរ ព្រោះមិនមែនជាលើកទី១ទេដែលតំបន់អង្គរត្រូវបានគេចូលលួចកាប់ឈើប្រណិតនោះហើយរកមុខអ្នកកាប់មិនឃើញ។ កន្លងមកមានករណីកាប់ឈើគ្រញូងដែរ តែរកមុខអ្នកកាប់អត់ឃើញ»។ ចំពោះដំណើការកាប់ឈើធ្នង់មួយដើមដែលមានមុខកាត់គល់ទំហំ១,២០ម៉ែត្រ…
-
ផលប៉ះពាល់ ខូចខាតពីជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យបណ្តាលឱ្យពលរដ្ឋជាង ៧.០០០គ្រួសាររងគ្រោះ ៤នាក់ស្លាប់

បន្ទាយមានជ័យ ៖ យោងរបាយការណ៍របស់គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការនេះបានឱ្យដឹងកាលពីថ្ងៃទី២៨ ខែកញ្ញាថា គ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងកន្លងមក ដល់ថ្ងៃនេះ (ដោយបាតុភូតវិសម្ពាធ ,រដូវវស្សា,ទឹកធ្លាក់មកពីខ្សែទឹកខាងលើតាមប្រព័ន្ធផ្លូវទឹកធម្មជាតិ និងប្រព័ន្ធធារាសាស្ត្រនានាក្នុងភូមិសាស្ត្រ ,ទឹកធ្លាក់មកពីខេត្តឧត្តរមានជ័យ ,ទឹកធ្លាក់មកពីប្រទេសថៃ និងចុងក្រោយនេះទឹកភ្លៀងបង្កពីឥទ្ធិពលនៃព្យុះមូស្សុងណូរូ) បានប៉ះពាល់លើក្រុង-ស្រុកចំនួន៥ រួមមាន ស្រុកសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ បណ្តាលឱ្យប្រជាពលរដ្ឋជាង ៧.០០០គ្រួសាររងគ្រោះនិង មនុស្ស ៤នាក់ស្លាប់ ។ របាយការណ៍បានបន្តថា ទឹកជំនន់នេះ ប៉ះពាល់ពលរដ្ឋសរុបចំនួន ៧,៤៩១គ្រួសារ ស្មើនឹងប្រមាណ ៣៣,០០០នាក់ លង់ទឹកស្លាប់ ៤នាក់និងត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ២៩៧គ្រួសារ ប៉ះពាល់ស្រូវជាង ២៦,០០០ហិកតា, ដំឡូងមីជាង ៩០០ហិកតា, វត្តអារាមចំនួន ២២ សាលារៀន៤១ មណ្ឌលសុខភាពចំនួន៣ និងផ្លូវគ្រប់ប្រភេទចំនួន ២៧៣កន្លែង/ខ្សែ ស្មើនឹងប្រវែង ១៧២ ២៣៣ ម៉ែត្រ ។ ឯកឧត្ដម…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី

ខេត្តត្បូងឃ្មុំ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំប្រតិភូក្រសួង គោរពវិញ្ញានក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ស្ថិតនៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ លោកជំទាវកិត្តិសង្គហបណ្ឌិត មានសេចក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី (ត្រូវជាម្តាយក្មេក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ) បានទទួលមរណភាព កាលពីវេលាម៉ោង ០០:១៨ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ នេះក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ ។ នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានសម្តែងនូវការសោកស្តាយស្រណោះ…
-
យានយន្តល្មើសចំនួន ៥៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញ

ភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេស បានដាក់គោលដៅសរុបចំនួន ២៥គោលដៅ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ១.១៤៤ គ្រឿង ម៉ូតូ ចំនួន ៩៥៤ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៥៤ គ្រឿង មាន ម៉ូតូ ចំនួន ៣៦ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ…
-
ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ការដាំដើមឈើគ្រប់ប្រភេទ ក្នុងគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង

ខេត្តកណ្ដាល ៖ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល រួមជាមួយលោកគ្រូអ្នកគ្រូសិស្សានុសិស្ស ប្រជាពលរដ្ឋ និងព្រះសង្ឃបានចូលរួមដាំដើមកូនឈើ នៅក្នុងបរិវេណវត្តនទួលគុហារ ក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាលកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ការដាំដើមឈើគ្រប់ប្រភេទ ក្នុងគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយើងផងដែរ ជាងនេះទៀត ព្រៃឈើជាសម្បត្តិធម្មជាតិដ៏សំខាន់ ក្នុងការរក្សាលំនឹងបរិស្ថាន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាជម្រកដ៏សុខសាន្តចំពោះ មនុស្ស សត្វគ្រប់ប្រភេទ ដែលមានជីវិតរស់នៅលើភពផែនដីយើងនេះ។ ឯកឧត្តម បន្ដថា យ៉ាងណាមិញ ការបាត់បង់ធនធាន ព្រៃឈើជាចំណែកមួយក្នុងចំណោមបញ្ហាធំៗក្នុងពិភពលោក ដែលជះឥទ្ធិពលអាក្រក់ បង្កឱ្យដីបាត់បង់ជីជាតិ និងកើតមានគ្រោះធម្មជាតិ ដូចជា ភាពរាំងស្ងួត ទឹកជំនន់ ការបម្រែបម្រួលអាកាសធាតុ កម្ដៅផែនដីកើនឡើង។ល។ ដែលនាំឱ្យមានផលវិបាកក្នុងការរស់នៅទាំង មនុស្ស សត្វ និងរុក្ខជាតិ…
-
ជនពាក់ព័ន្ធ ១១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៥ករណី ទូទាំងប្រទេស កាលពីថ្ងៃទី២៨ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ១១ នាក់ ( ស្រី ២ នាក់ ) ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនក្នុង ប្រតិបត្តិការបង្ក្រាទបទល្មើស គ្រឿងញៀន ចំនួន ៥ ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ២០២២ ម្សិលមិញ ។ ដូច្នេះ សូមនិយាយថាទេចំពោះគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ក្នុងចំណោមជនសង្ស័យទាំងចំនួន ១១នាក់រួមមាន ៖ ជួញដូរ៣ ករណីឃាត់៩នាក់( ស្រី ២ នាក់ ) រក្សាទុក ១ ករណីឃាត់ ១ នាក់ប្រើប្រាស់ ១ ករណីឃាត់ ១ នាក់។ វត្ថុតាងដែលចាប់ យកសរុបក្នុងថ្ងៃ ទី ២៨ ខែកញ្ញារួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើរ ២២,៥៣ ក្រាមនិង…
-
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក សុន ឆៃ អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានបើកសវនាការកាត់ទោស លោក សុន ឆៃ នៅក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈថា «លួចបន្លំសន្លឹកឆ្នោត» ដែលប្តឹងដោយគ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ។ នៅក្នុងសវនកានេះ មានការចូលរួមពី លោក គី តិច មេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជា, មេធាវីរបស់ជនជាប់ចោទ រួមទាំងអ្នកតាមដាន និងឃ្លាំមើលមួយចំនួនផងដែរ។ ក្នុងសហនាការនេះ ក៏មានលោក ប្លង់ សុផល ជាតំណាងអយ្យការ ។ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការបរិយាយតាមសារព័ត៌មានដោយចោទថា លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ មានការលួចបន្លំសន្លឹកឆ្នោត។ នៅក្នុងពាក្យបណ្តឹងដែលបានដាក់ចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ មេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជា បានប្តឹងថា…
-
កម្ពុជាបណ្ដេញជនបរទេសចំនួនជិត៣០០នាក់ចេញពីប្រទេសក្នុងរយៈពេល១សប្ដាហ៍ចុងក្រោយ

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រកាសថាកម្ពុជាសម្រេចបណ្ដេញជនបរទេសចំនួន២៩៦នាក់ក្នុងមួយសប្ដាហ៍ចុងក្រោយគិតចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៨ខែកញ្ញា។ កាលពីថ្ងៃទី២៣ខែកញ្ញា អគ្គនាយកដ្ឋានអន្តរប្រវេសន៍បានបណ្ដេញជនបរទេសចេញពីកម្ពុជាចំនួន២៣០នាក់ ចេញពីកម្ពុជាតាមច្រកអន្តរជាតិព្រែកចាកក្នុងខេត្តកំពតនិងអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជនបរទេសចំនួន២៣០នាក់ដែលត្រូវបណ្ដេញចេញកាលពីថ្ងៃទី២៣ខែកញ្ញានោះ មានជនជាតិវៀតណាមចំនួន២២៨នាក់ និងជន ជាតិចិនចំនួន០២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍។ ករណីទី២នៅថ្ងៃ២៧និង២៨ខែកញ្ញា អគ្គនាយកដ្ឋានអន្តរប្រវេសន៍បណ្ដេញជនបរទេសចេញចំនួន៦៦នាក់ ។ ជនបរទេសខ្លះត្រូវបណ្ដេញចេញតាមច្រកអន្តរជាតិប៉ោយប៉ែត ខ្លះទៀតត្រូវបណ្ដេញចេញតាមជើងយន្ដហោះ។ សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី២៨ខែកញ្ញាបញ្ជាក់ថា៖«អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន៦៦នាក់ ស្រី២៥នាក់ មាន០៣សញ្ជាតិ ក្នុងនោះជនជាតិថៃចំនួន៦៤នាក់ ស្រី២៥នាក់ ជនជាតិឥណ្ឌាចំនួន០១នាក់ ភេទប្រុស និងជនជាតិនីហ្សេរីយ៉ាចំនួន០១នាក់»។ សេចក្ដីប្រកាសដដែលបន្ថែមថា ជនបរទេសទាំងអស់នោះត្រូវបានចាប់ខ្លួនដោយសារតែអាជ្ញាធររកឃើញថាពួកគេប្រព្រឹត្តិល្មើសច្បាប់អន្តរប្រវេសន៍កម្ពុជា។ សេចក្ដីប្រកាសព័ត៌ មាន៖«ជនបរទេសចំនួន៦៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្នាលិខិតស្នាក់នៅ លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី ។ត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល៣ឆ្នាំ»។ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិតមាស នី ស្វាគមន៍ការអនុវត្តច្បាប់អន្តរប្រវរសន៍នៅកម្ពុជា។ទោះយ៉ាងណាលោកសង្កេតឃើញថា ការអនុវត្តច្បាប់អន្តោប្រវេសន៍នៅមានចន្លោះប្រហោងខ្លាំងដែលបង្កភាពងាយស្រួលដល់ជនល្មើស យកកម្ពុជាជាទីតាំងប្រព្រឹត្តបទល្មើសផ្សេងៗបាន។លោកស្នើឱ្យអាជ្ញាធររឹតបន្តឹងថែមទៀតចំពោះបញ្ហាអន្តរប្រវេសន៍ខុសច្បាប់នេះដោយគ្មានករណីលើកលែងឡើយ៕ ដោយ:វណ្ណ ស័ក្កិ