Category: ព័ត៌មានសង្គម

  • គិតត្រឹមថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋសរុបចំនួន ៤៦៨៥គ្រួសារហើយ ដែលបានមកចាប់ឆ្នោត ទៅ រស់នៅ តំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក

    គិតត្រឹមថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋសរុបចំនួន ៤៦៨៥គ្រួសារហើយ ដែលបានមកចាប់ឆ្នោត ទៅ រស់នៅ តំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក

    សៀមរាប ៖ យោងតាមប្រភព ហ្វេសប៊ុក ឯកឧត្តម ជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញសកម្មភាពចាប់ ឆ្នោត ជូន ប្រជាពលរដ្ឋ ស្ម័គ្រចិត្ត ប្តូរទីលំនៅពីភូមិមណ្ឌល៣ ទក្សិណត្បូង ត្រពាំងសេស ទ្រាំង អញ្ចាញ វាល ខ្វៀន គោកតាចាន់ និងភូមិរហាល ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលមានចម្ងាយគិត ជាមធ្យម ៥៥៨ ម៉ែត្រពីប្រាសាទអង្គរវត្ត ទៅ រស់នៅ តំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ចំនួន ២៤៩គ្រួសារ នៅថ្ងៃទី ០១ ខែតុលា និង ចំនួន ៤៥៦គ្រួសារបន្ថែមទៀត នាថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២២នេះ ។ គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ ខែសីហា រហូតមកដល់ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២២ នេះ…

  • ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាល ក្រុងកំពង់ឆ្នាំង

    ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាល ក្រុងកំពង់ឆ្នាំង

    កំពង់ឆ្នាំង ៖ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ហ៊ីង ភ័ព្វមិនា អភិបាលនៃគណៈអភិបាលក្រុងកំពង់ឆ្នាំង ជំនួសលោក យិន សាវេន ដែលត្រូវឡើងកាន់តំណែងជាអភិបាលរងខេត្ត ។ យោងតាមអនុក្រឹត្យស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ដ្រីរាជការ រាជរដ្ឋាភិបាលចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្ទេរភារកិច្ចលោក ហ៊ីង ភ័ព្វមិនា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាល ក្រុងកំពង់ឆ្នាំង។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា ការតែងតាំងអភិបាលក្រុង សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅតាមមូលដ្ឋាន ហើយក៏ជាការផ្តល់នូវឱកាស និងសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលផងដែរ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ជាតិ តាមរយៈកម្មវិធីយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល…

  • អភិបាលខេត្តរតនគិរីជម្រុញឱ្យអភិបាល ក្រុង ស្រុក ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងថ្មី អនុវត្តន៍ការងារសំខាន់ៗជាអាទិភាពចំនួន៥

    អភិបាលខេត្តរតនគិរីជម្រុញឱ្យអភិបាល ក្រុង ស្រុក ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងថ្មី អនុវត្តន៍ការងារសំខាន់ៗជាអាទិភាពចំនួន៥

    រតនគិរី ៖ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងអភិបាលក្រុង និងស្រុកចំនួន៥ ដែលបានប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជម្រុញឱ្យអភិបាលក្រុង ស្រុកទាំង៥ ដែលចូលកាន់តំណែងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាចំនួន ៥រួមមាន៖ ១.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលក្រុង ស្រុក ឲ្យកាន់តែមានភាពល្អប្រសើរ ។ ២.បន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (៣ការពារ៣កុំ) និងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិនៃជំងឺនេះ។ ៣.អាជ្ញាធរស្រុកជាប់ព្រំដែនប្រទេសជិតខាង និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវ បង្កើនកិច្ចសហការក្នុងការគ្រប់គ្រងព្រំដែនសំដៅថែរក្សាការពារឱ្យបានគត់មត់នូវបូរណភាព ទឹកដី អធិបតេយ្យជាតិ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបង្ការទប់ស្កាត់ បង្ក្រាប់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។ ត្រូវពង្រឹង និងលើកំពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរ…

  • មន្ទីរព័ត៌មានខេត្តកំពង់ធំ បើកកិច្ចប្រជុំ ជំរុញដល់អនុគណៈកម្មការនិមួយៗ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានជោគជ័យ ក្នុងពិធីបុណ្យអុំទូកដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ខាងមុខ

    មន្ទីរព័ត៌មានខេត្តកំពង់ធំ បើកកិច្ចប្រជុំ ជំរុញដល់អនុគណៈកម្មការនិមួយៗ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានជោគជ័យ ក្នុងពិធីបុណ្យអុំទូកដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ខាងមុខ

    កំពង់ធំ៖ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ សេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការរៀបចំប្រណាំងទូកខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអនុប្រធានមន្ទីរ ប្រធាន/អនុប្រធានការិយាល័យទាំង៥ និងមន្ត្រីទាំងអស់នៅក្នុងមន្ទីរព័ត៌មានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។ លោកជំទាវ ង៉ែត ណារីន ថ្លែងថា ការបង្កើតអនុគណៈកម្មការមួយចំនួនជាជំនួយការឲ្យគណៈកម្មការដែលមានសមាសភាពដូចខាងក្រោម÷ ១. អនុគណៈកម្មការចាត់ការទូទៅ មានភារកិច្ចទទួលពិនិត្យការងាររួម និងដោះស្រាយរាល់បញ្ហាទាំងឡាយជុំវិញការរៀបចំពិធីប្រណាំងទូក។ ២. អនុគណៈកម្មការថតវីដេអូ មានភារកិច្ចទទួលពិនិត្យមើលកាមេរ៉ា ចូលរួមថតធ្វើការជាមួយក្រុមការងារខ្សែកាបអង្គរ ធ្វើយ៉ាងណាដោះស្រាយ ធ្វើឲ្យបានរូបភាពច្បាស់ល្អ តាមកញ្ចក់ទូរទស្សន៍ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។ ៣.អនុគណៈកម្មការផ្សាយតាមវិទ្យុ និងមេក្រូតាមទីតាំងមានភារកិច្ចធ្វើយ៉ាងណាយកសម្លេងឱ្យចូលវិទ្យុ មើលមេក្រូចល័តឲ្យបានច្បាស់ល្អ ដើម្បីបានដល់ប្រជាពលរដ្ឋ។ ៤. អនុគណៈកម្មការអានសប្បុរសជន មានភារកិច្ចកត់ និងអានឈ្មោះសប្បុរសជន ត្រូវពិនិត្យមើលការងារ ថវិកាឲ្យបានច្បាស់មុននឹងអាន។ ៥. អនុគណៈកម្មការអានឈ្មោះទូក មានភារកិច្ចមើលឈ្មោះទូកគូរប្រកួត ពិនិត្យឲ្យបានត្រឹមត្រូវមុននឹងអាន។ ៦. អនុគណៈកម្មការយាមស្ថានីយទូរទស្សន៍ មានភារកិច្ចត្រួតពិនិត្យធ្វើតេសសាកល្បងការឡាយឲ្យបានច្បាស់ ទាំងរូបភាព ទាំងសម្លេង ច្បាស់ល្អ។ ៧.…

  • ជនពាក់ព័ន្ធចំនួន ២៩នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៤ករណី ទូទាំងប្រទេស កាលពីថ្ងៃទី២ កាលពីម្សិលមិញ

    ជនពាក់ព័ន្ធចំនួន ២៩នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៤ករណី ទូទាំងប្រទេស កាលពីថ្ងៃទី២ កាលពីម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យចំនួន ២៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី នៅទូទាំងប្រទេស កាលពីថ្ងៃ ទី ២ តុលា ឆ្នាំ២០២២ ម្សិលមិញនេះ។ ដូច្នេះ សូមនិយាយថាទេ ចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ក្នុងចំណោមជនសង្ស័យចំនួន ២៩នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់ ១៣នាក់, រក្សាទុក ១ករណី ឃាត់ ១នាក់, ប្រើប្រាស់ ៤ករណី ឃាត់ ១៥នាក់ (ស្រី ២នាក់) វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែតុលា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើរ ៣២៨,២៣ក្រាម និង១៣កញ្ចប់តូច។ អុិចស្តាសុី(mdma) ស្មើរ ៨៤២,២៦ក្រាម។ ជាលទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប៖ នគរបាល៖ ៦អង្គភាព ១: មន្ទីរ៖ ជួញដូរ…

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលបានពានរង្វាន់ រួមទាំងប្រកាសនីយបត្រទទួលស្គាល់«ស្នាដៃពេញមួយជីវិត» ក្នុងការជួយកសាងវិស័យព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៣ ទសវត្សរ៍ ពី AIBD

    រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលបានពានរង្វាន់ រួមទាំងប្រកាសនីយបត្រទទួលស្គាល់«ស្នាដៃពេញមួយជីវិត» ក្នុងការជួយកសាងវិស័យព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៣ ទសវត្សរ៍ ពី AIBD

    ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានត្រូវបាន វិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD ផ្តល់ជូននូវពានរង្វាន់ រួមទាំងប្រកាសនីយបត្រទទួលស្គាល់«ស្នាដៃពេញមួយជីវិត» AIBD’s Lifetime Achievement Award ដែលជាការទទួលស្គាល់ស្នាដៃដ៏ធំធេងរបស់ ក្រសួងព័ត៌មានកម្ពុជា ក្នុងការជួយកសាងវិស័យព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៣ ទសវត្សរ៍ កន្លងមកនេះ ។ ពាន«ស្នាដៃពេញមួយជីវិត» នេះត្រូវបាន ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បាននាំយកពីប្រទេសឥណ្ឌា កាលពីការ ប្រារព្ធមហាសន្និបាត AIBD លើកទី ២០ នាចុងខែកញ្ញា ឆ្នាំ២០២២ កន្លងមកនេះ មកប្រគល់ជូន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន…

  • សត្វក្រៀល ជាសត្វងាយរងគ្រោះ និង ជាសត្វដ៏កម្រដែលក្រសួងបរិស្ថាននិងដៃគូ កំពុងរួមគ្នាអភិរក្ស

    សត្វក្រៀល ជាសត្វងាយរងគ្រោះ និង ជាសត្វដ៏កម្រដែលក្រសួងបរិស្ថាននិងដៃគូ កំពុងរួមគ្នាអភិរក្ស

    ភ្នំពេញ៖ សត្វក្រៀល កំពុងស្ថិតនៅក្នុងការគំរាមកំហែងលើពិភពលោករបស់អង្គការ IUCN ។ វាមានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជា ហើយភាគច្រើនរស់នៅតាមតំបន់វាលទំនាបលិចទឹក វាលស្រែ តាមតំបន់វាលស្មៅក្នុងព្រៃល្បោះ នៅតំបន់ ភូមិភាគ ឧត្តរ ប្រទេសកម្ពុជា តំបន់បឹងទន្លេសាប ជាពិសេស ខេត្តព្រះវិហារ បន្ទាយមានជ័យ កំពត និង តាកែវ ។ សត្វក្រៀលគឺ ជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀល វាមានដងខ្លួនធំ ហើយខ្ពស់ ព៌ណប្រផេះ ក្បាលព៌ណក្រហម ដោយមានបន្ទូលក្បាលព៌ណប្រផេះ គ្មានរោម ចំពុះវែងត្រង់ ជើងក្រហមវែង និងជាប្រភេទសត្វស្លាបដែលមិនអាចទំលើដើមឈើបាន ។ ក្រៀលតែងចេញរកចំណីជាហ្វូង ដែលបន្តពូជមិនប្រមូលផ្តុំឡើយ។សត្វក្រៀល មានភក្តីភាពរវាងគូវា ដោយបន្តពូជតែញីមួយក្បាល ឈ្មោលមួយក្បាល ប៉ុណ្ណោះ…

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក កែន តារា អញ្ជើញ បើកវគ្គបំប៉នជំនាញហិរញ្ញវត្ថុ និងផ្សព្វផ្សាយការងារអនុវត្តន៍ថវិកាតាមកម្មវិធីជំនាន់ទី១ កងទ័ពជើងគោក ឆ្នាំ២០២២

    ឯកឧត្តម ឧត្តមសេនីយ៍ឯក កែន តារា អញ្ជើញ បើកវគ្គបំប៉នជំនាញហិរញ្ញវត្ថុ និងផ្សព្វផ្សាយការងារអនុវត្តន៍ថវិកាតាមកម្មវិធីជំនាន់ទី១ កងទ័ពជើងគោក ឆ្នាំ២០២២

    ភ្នំពេញ ៖ អនុវត្តន៍តាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ការិយាល័យហិរញ្ញវត្ថុ កងទ័ពជើងគោក បានដាក់ចេញនូវផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០២២ របស់ខ្លួន ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរង កងទ័ពជើងគោក បានអញ្ជើញបើកដំណើរការវគ្គបំប៉នជំនាញហិរញ្ញវត្ថុ និងផ្សព្វផ្សាយការងារអនុវត្តន៍ថវិកា តាមកម្មវិធីជំនាន់ទី១ កងទ័ពជើងគោក ប្រចាំឆ្នាំ២០២២ ជូនដល់យោធិនចំណុៈបញ្ជាការដ្ឋានកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក រាជធានីភ្នំពេញ ។ បើតាមរបាយការណ៍ដែលផ្តល់ដោយឧត្តមសេនីយ៍ទោ សុខ ភុនសំបូរ សេនាធិការរង នាយការិយាល័យហិរញ្ញវត្ថុកងទ័ពជើងគោកបានឲ្យដឹងថា៖ វគ្គបំប៉នជំនាញហិរញ្ញវត្ថុកងទ័ពជើងគោក ឆ្នាំ២០២២នេះ សិក្សារយៈពេល ៣១ថ្ងៃ ចាប់បើកពីថ្ងៃទី៣ ខែតុលា រហូតដល់ថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២២ ។ មានសមាសភាពកម្មសិក្សាការីចូលរួមរៀនសូត្រចំនួន ៥៥នាក់ សិក្ខាកាមចំនួន ៥០នាក់ គ្រូយោធាចារ្យចំនួន ៥នាក់។ មកពីបណ្តាកងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។សិក្សាខ្លឹមសារមេរៀន រួមមាន៖ អប់រំចិត្តសាស្ត្រ គ្រប់គ្រងបើកចែក និងគណនេយ្យ ។ ឯកឧត្តម…

  • អភិបាលរងខេត្តស្វាយរៀងស្នើដល់អភិបាលរងក្រុងថ្មីត្រូវគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ

    អភិបាលរងខេត្តស្វាយរៀងស្នើដល់អភិបាលរងក្រុងថ្មីត្រូវគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ

    (ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមម៉ែន វិបុល អអភិបាលខេត្ត បានថ្លែងស្នើដល់អភិបាលរងក្រុងស្វាយរៀងដែលទើបប្រកាសថ្មីត្រូវចូលរួមសហការជួយការងាររដ្ឋបាលក្រុង គណៈអភិបាលក្រុង ឱ្យបានល្អពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ។ ការថ្លែងបែបនេះរបស់លោកអភិបាលរងខេត្តស្វាយរៀង ខណៈអញ្ជេីញប្រកាសចូលកាន់មុខដំណែងអភិបាលរងក្រុងស្វាយរៀងចំនួន២រូបរួមមាន លោក ឃុន រតនា ឋានរស័ក្កិគ្រូបង្រៀនកម្រិតឧត្តមដេីមខ្សែថ្នាក់លេខ២ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ក្រសួងអប់រំ យុវជន និងកីឡា ជាអភិបាលរងនៃគណៈអភិបាលក្រុងស្វាយរៀង ។ លោក ហេង សៅខេមរា ឋានន្តរសក្កិអភិបាល ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីរាជការនៃក្រុមនិតិបញ្ញត្តិ ជាអភិបាលរង នៃគណៈអភិបាលក្រុងស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយកទីចាក់ការធនធានមនុស្ស កងកម្លាំងទាំង ៣ចំណុះសាលាខេត្ត លោក លោកស្រីប្រធាន តំណាងមន្ទីរអង្គភាពនានាក្នុងខេត្ត កងកម្លាំងទាំង ៣ចំណុះសាលាក្រុង លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះសាលាក្រុង…

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន ៖ កងទ័ពជាកូនចៅរបស់ប្រជាជន ត្រូវដឹងពីទុក្ខលំបាក និងបម្រើប្រជាជនដោយស្មោះ

    ឧត្តមសេនីយ៍ទោ សោម ស៊ុន ៖ កងទ័ពជាកូនចៅរបស់ប្រជាជន ត្រូវដឹងពីទុក្ខលំបាក និងបម្រើប្រជាជនដោយស្មោះ

    ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន បានបើកកិច្ចប្រជុំផ្សព្វផ្សាយ អំពីសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិ រួមទាំងការវិវឌ្ឍន៍ថ្មីៗ ជាពិសេសការរងផលប៉ះពាល់ដោយសារសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងសភាពការណ៍ ការប្រែប្រួលអាកាសធាតុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បណ្ដាលឲ្យមានគ្រោះទឹកជំនន់បង្កឲ្យរងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវធ្វើដំណើរ ការខូចខាតផលដំណាំស្រូវ និងការលិចលង់ផ្ទះសម្បែង ព្រមទាំងប្រគល់ភារកិច្ចសំខាន់ៗជូនយោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះយោធិនគ្រប់បណ្ដាកងឯកភាព ដែលបានខិតខំយ៉ាងសកម្ម សហការជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំងបី ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅតាមមូលដ្ឋាននានាក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ ។ ក្នុងកិច្ចប្រជុំ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗ ដែលត្រូវអនុវត្តចំពោះមុខ ទី១ ត្រូវបន្តចាត់តាំងកងកម្លាំង នៅនឹងន្លែងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅតាមមូលដ្ឋាននានា ឲ្យបានទាន់ពេលវេលា។ ទីពីរ៖ គ្រប់បណ្ដាកងឯកភាព ត្រូវប្រុងប្រៀបកងកម្លាំង មធ្យោបាយគ្រប់គ្រាន់ ដើម្បីអន្តរាគមន៍ ក្នុងការធ្វើសកម្មភាពនៅតាមគោលដៅសំខាន់ៗ តាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ និងទីបី៖ សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដើម្បីចូលរួមក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់…