-
ទណ្ឌិត៦៨៣នាក់ ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ទណ្ឌិតប្រកាសថា មានទណ្ឌិត ចំនួន ៦៨៣នាក់ បានដាក់ពាក្យស្នើសុំបន្ធូបន្ថយទោស និងលើក លែង ទោស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបុណ្យឯករាជ្យជាតិ។ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ឯកឧត្តម គឹម សន្តិភាព សរសេរ ក្នុង ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា នៅព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ត្រួតពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត បាន ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យ និងសម្រេចលើបញ្ជី ឈ្មោះ ទណ្ឌិត ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុង ឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ។ ឯកឧត្តមបានបញ្ជាក់ថា ៖«គណៈកម្មការថ្នាក់ជាតិបានទទួលសំណុំ ឯកសារពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន ២០ និងមណ្ឌលអប់រំ កែប្រែទាំង៤ ដែលបានស្នើសុំបន្ធូបន្ថយទោស និងលើកលែង ទោស ដល់ទណ្ឌិតសរុបចំនួន ៦៨៣…
-
ជាងផ្សារដែកម្នាក់ ត្រូវឆរន្តភ្លើងឆក់ស្លាប់គួរឲ្យអាណោចអាធ័ម

ភ្នំពេញ ៖ បុរសជាជាងផ្សារដែកម្នាក់មិនប្រយ័ត្នបានទៅប៉ះជាមួយនឹងខ្សែភ្លើង បណ្ដាលឲ្យឆក់ស្លាប់មុនពេលរថយន្តសង្គ្រោះបន្ទាន់ទៅដល់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវ ៥០ម៉ែត្រ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃស រ ខណ្ឌដង្កោ ។ សពជនរងគ្រោះមានឈ្មោះ ថូ ផាត់យុត អាយុ ២៧ឆ្នាំមុខរបរជាជាងផ្សារដែកស្នាក់នៅកន្លែងកើតហេតុ។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងឲ្យដឹងថា នៅមុនពេលកើតហេតុមានជាងមួយក្រុមប្រមាណ ៣ទៅ៤នាក់បានផ្សាររថយន្តដែលគេយកមកឲ្យជួសជុល ពេលនោះមានជាងម្នាក់ក្នុងក្រុម កំពុងតែផ្សាររថយន្តសុខៗស្រាប់តែទៅអង្គុយនៅលើគ្រែ។ ហើយជនរងគ្រោះក៏បានសួរថា ហេតុអីបានជាឈប់ផ្សារ ពេលនោះបុរសជាជាងម្នាក់នោះបានឆ្លើយថា ដោយសាររូបគេត្រូវបានខ្សែភ្លើងឆក់ ។ ពេលនោះជនរងគ្រោះមិនសូវខ្វល់ ក៏បានទៅកាន់ក្បាលផ្សារដេីម្បីផ្សាររថយន្តបន្តស្រាប់តែប៉ះជាមួយនឹងខ្សែភ្លើងក៏ឆក់បណ្ដាលឲ្យដួលដាច់ផ្កាមកក្រោយ ។ ភ្លាមៗត្រូវបានក្រុមជាងជាមួយនឹងប្រជាពលរដ្ឋជួយសង្គ្រោះជាបឋមដោយយកទៅកប់ដីខ្សាច់ ចាំរថយន្តរបស់មន្ទីរពេទ្យដើម្បីដឹកទៅសង្គ្រោះ។ ដោយសារតែចាំរថយន្តសង្គ្រោះយូរពេកធ្វើឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតតែម្ដង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសរ សហការជាមួយមន្ត្រីជំនាញផ្នែកកោសល្យវិច័យបានចុះទៅដល់ទីតាំងនៅកន្លែងកើតហេតុនិងបានពិនិត្យទៅលើសពជនរងគ្រោះ និងបានបញ្ជាក់ថា សពជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ហើយពេលនោះក្រុមគ្រួសារក៏មិនបានប្ដឹងផ្ដល់អ្វីនោះដែរ ទើបសមត្ថកិច្ចធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកសពធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ជីម ភារ៉ា
-
មន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ចុះពិនិត្យស្ថានភាពទឹកជំនន់បណ្ដាលឲ្យលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

ព្រះវិហារ៖ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ដរាយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមនិងមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ចុះពិនិត្យស្ថានភាពទឹកជំនន់ ក្រោយពីទឹកស្ទឹងសែនបន្ដហក់ឡើងយ៉ាងគំហុក បណ្ដាលឱ្យជន់លិចភូមិដ្ឋានផ្ទះសម្បែង និងផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ដ្រខេត្ត និងចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ទៅផ្ដល់ជូនប្រជាពលរដ្ឋដែលកំពុងរងការលិចលង់ផ្ទះ សម្បែងចំនួន ២៩គ្រួសារ ស្ថិតនៅភូមិចំការស្រម៉ូវ (ចំណុចអូរបាក់) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីជួយដោះស្រាយបញ្ហាប្រចាំថ្ងៃ ក្នុងគ្រាដែលពួកគាត់កំពុងជួបការលំបាកនេះ។ ការចុះពិនិត្យ ផលប៉ះពាល់ នៃទឹកជំនន់ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តព្រះវិហារ បានធ្វើឡើងនៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២២ នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្ដែងនូវ មនោសញ្ចេតនា ក្ដីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោក ស្ដាយយ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់…
-
តុលាការខេត្តកណ្តាលប្រកាសសាលក្រមក្រុម ចោរឆក់រហស្សនាម អាម៉ាប់ សាមកុក តំណាងរូបត្រី

កណ្តាល៖ នៅបន្ទប់សវនាការលេខ០៥ នៃសាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមលេខសំណុំរឿង១៨៤៤ ក្រុមចោរឆក់រហស្សនាម អាម៉ាប់ សាមកុក តំណាងរូបត្រី ។ ក្នុងសវនាការត្រឹមរយៈពេល១៥នាទី ប៉ុណ្ណោះ ដោយលោក ថោង ផល្លាររង្សី ជាចៅក្រមជំនុំជំរះ និងមានការចូលរួមពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល ជាតំណាងអយ្យការ ។ លោក សូ សារិន ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យរបស់សាលាដំបូងខេត្តកណ្តាល បានប្រាប់តាមទូរសព្ឌ័អោយដឹងថា ក្នុងការប្រកាសសាលក្រមនេះ លោក ថោង ផល្លាររង្សី ជាចៅក្រមជំនុំជំរះ បានសម្រេចប្រកាសសាលក្រមមេខ្លោង ២នាក់ ផ្តន្ទាទោស ៣ឆ្នាំ និង ២ឆ្នាំ ដោយឡែកបក្ខពួក ១២នាក់ទៀត ផ្តន្ទាទោស ១ឆ្នាំកន្លះ ។ គួរំលឹកដែរថា ក្រុមរហស្សនាម អាម៉ាប់ សាមកុក តំណាងដោយ រូប ត្រី ជា ក្រុម…
-
ជនសង្ស័យ ៥៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២១ករណី ទូទាំងប្រទេស កាលពីម្សិលមិញ

ភ្នំពេញ ៖ សូមនិយាយថាទេ ចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យ ចំនួន ៥៣ នាក់ ( ស្រី ១ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ២១ ករណី នៅទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ០៥ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ នេះ ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៥៣ នាក់ រួម មាន ៖ ជួញដូរ ១៣ ករណី…
-
សេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជនបញ្ជូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២

-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនពលរដ្ឋ រងគ្រោះដោយសារខ្យល់ព្យុះកន្ត្រាក់រលំផ្ទះទាំងស្រុង និងអតីតយុទ្ធជនពិការទាំង ២នាក់ប្ដីប្រពន្ធ

កំពង់ឆ្នាំង ៖ នៅថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធ៌មសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងបីប្រភេទ នាំយកអង្ករចំនួន ១២៥គីឡូក្រាម ស័ង្កសី ៦៥សន្លឹក មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ អាវរងា០៣ មុង០៣ ជែលលាងដៃ ៣ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន១គ្រួសារ និងអតីតយុទ្ធជន ១ គ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្តាក់បណ្តាលឲ្យខូចខាតផ្ទះសម្បែង កាលពីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះមានចំនួន ២គ្រួសារ៖…
-
អភិបាលរងខេត្តស្វាយរៀង៖ សាសនាទាំងអស់សុទ្ធតែបានអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នូវការជួញដូរមនុស្ស និងផលប៉ះពាល់ពីសកម្មភាពលេងល្បែងស៊ីសង ខុសច្បាប់

(ស្វាយរៀង) ៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា សាសនាទាំងអស់សុទ្ធតែបានអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នូវការជួញដូរមនុស្ស និងផលប៉ះពាល់ពីសកម្មភាពលេងល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទដែលនាំឲ្យមានកើតឡើងនូវអំពើអសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ការថ្លែងបែបនេះរបស់ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ខណៈដែលលោកតំណាងអភិបាលខេត្តអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីសង្ឃនិងថ្នាក់ដឹកនាំសាសនាក្នុងខេត្តស្វាយរៀង នៅឯមន្ទីរធម្មការនិង សាសនាខេត្តនារសៀលថ្ងៃទី៥ខែតុលាឆ្នាំ២០២២។ ពិធីសំណេះសំណាលនេះបានការនិមន្តចូលរួម ពីព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធម៌គណខេត្ត តំណាងព្រះ វិសុទ្ធញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត ,លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។ លោក ម៉ែន អេង បានថ្លែងនូវការកោតសរសើរដល់មន្ទីរធម្មការនិងសាសនាខេត្ត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសាសនាផ្សេងៗរួមមានព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ គ្រឹះសាសនា ឥស្លាមសាសនា សាសនាមហាយាន និងសាសនាបាហៃ ក្នុងខេត្តស្វាយរៀងធ្វើឲ្យបរិស័ទក្នុងខេត្តបានទទួលនូវអត្ថប្រយោជន៍ជាច្រើនពីសាសនាទាំងនោះ ។ បន្ថែមលើសពីនេះ លោក អភិបាលរងខេត្ត ម៉ែន អេង ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំសាសនាទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាពក៏ដូចជាការលុបបំបាត់ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោក ទីវ…
-
ជ្រុងមួយនៃសេរីភាព៖ អ្នកគ្រូបង្រៀនក្រៅម៉ោងការងារ ចង់បានការតុបតែងខ្លួនតាមចំណូលចិត្ត

ភ្នំពេញ៖គ្រូបង្រៀននៅក្នុងផ្នត់គំនិតឬការយល់ឃើញសង្គមខ្មែរ គឺជាជនគម្រូ។ ជាបុគ្គលមួយរូបដែលតំណាងឱ្យការប្រៀនប្រដៅអប់រំ។ ផ្នត់គំនិតនេះពិតជាមិនខុសទេប៉ុ ន្តែនៅពេលដែលមនុស្សមិនបានបែងចែកឱ្យច្បាស់លាស់ទៅលើព្រំដែននៃភាពជាគម្រូ វាបង្កជាគំនាបមួយដល់សិទ្ធិសេរីភាពគ្រូបង្រៀននៅក្រៅម៉ោងធ្វើការ។ គ្រូបង្រៀនបច្ចុប្បន្នជាពិសេសគ្រូបង្រៀនភេទស្រី ជារើយៗតែងតែត្រូវបានសង្គមវាយតម្លៃលើការស្លៀកពាក់ លើការដើរហើរ ឬសូម្បីតែការសម្រេចចិត្តក្នុងជីវិតរបស់បុគ្គលផ្ទាល់បើទោះបីជាសកម្មភាពទាំងនោះប្រព្រឹត្តិទៅនៅក្រៅម៉ោងការងារក៏ដោយ។ កញ្ញា លឹម ជីវអៀន ជាគ្រូដែលទើបតែចេញបង្រៀនបានបួនឆ្នាំ និងទើបតែមានអាយុ ២៣ឆ្នាំទៀតនោះ បានរងនូវគំនាប រងនូវពាក្យរិះគន់ពីមជ្ឈដ្ឋានជុំវិញ ដោយគ្រាន់តែអ្នកគ្រូស្លៀកពាក់ តុបតែងខ្លួនទៅតាមសម័យកាល និងទៅតាមវ័យរបស់ខ្លួននៅក្រៅម៉ោងការងារ។ កញ្ញាយល់ថា ខ្លួនគួរតែត្រូវទទួលរងការរិះគន់ បើសិនជាខ្លួនបានធ្វើអ្វីខុសច្បាប់ប្រការណាមួយ ប៉ុន្តែនេះគ្រាន់តែជាផ្នែកមួយនៃសិទ្ធិសេរីភាពក្នុងនាមជាពលរដ្ឋម្នាក់ប៉ុណ្ណោះ ហេតុអ្វីត្រូវរងគំនាបនេះ? កញ្ញា លឹម ជីវអៀន៖ « ចំណុចនេះខ្ញុំយល់ថាវាមិនសូវជាល្អប៉ុន្មានទេសម្រាប់សិទ្ធិសេរីភាពរបស់គ្រូ ព្រោះពួកគាត់ក៏ជាពលរដ្ឋម្នាក់ដែរ។ គាត់ត្រូវការការកម្សាន្ត ។ត្រូវការបទពិសោធន៍ក្នុងជីវិត កុំឱ្យតែរឿងនោះវាខុសនឹងច្បាប់។» គ្រូបង្រៀនរូបនេះបន្ថែមថា៖ «វប្បធម៌ក្នុងការប្រកាន់ជ្រុលនេះ វាប៉ះពាល់ដល់សិទ្ធសេរីភាពរបស់គ្រូ សូម្បីតែខ្ញុំផ្ទាល់ពេលទៅកម្មវិធីផ្សេងៗត្រូវជ្រើសរើសសម្លៀកបំពាក់ណាឱ្យត្រូវហើយកុំឱ្យគេមើលមកលើសលោះ…ពេលខ្លះយល់ថា ហេតុអីបានជាអាជីពមួយហ្នឹងមិនអាចធ្វើឱ្យយើងមានសិទ្ធសេរីភាពក្នុងការសម្រេចចិត្ពពេញលេញ?»។ មិនខុសគ្នាប៉ុន្មានពីអ្នកគ្រូ លឹម ជីវអៀន គឺអ្នកគ្រូ សុង ស្រីអូន ដែលបង្រៀននៅក្នុងខេត្តកំពតឯណោះវិញ ក៏ត្អូញត្អែរផងដែរលើគំនាបដែលខ្លួនទទួលបានកន្លងមក។ កញ្ញា សុង ស្រីអូន៖ «នៅសាលាយើងជាគម្រូដល់សិស្សក៏ពិតមែន ក៏ប៉ុន្តែយើងក៏មានពេលវេលាឯកជនរបស់យើងដូចគ្នា។» កញ្ញាបន្តទៀតថា៖ «បើខ្ញុំស្លៀកពាក់ទាន់សម័យទៅបំពេញការងារ…
-
លោកអនុសេនីយ៍ត្រី ខេង សារិន អតីតយុទ្ធជនពិការនៅស្រុកសន្ទុក បានទទួលផ្ទះថ្មីមួយខ្នង ទី២១៤ជាអំណោយសម្តេចតេជោ ហ៊ុន សែន

ខេត្តកំពង់ធំ៖ លោកអនុសេនីយ៍ត្រី ខេង សារិន ជាអតីតយុទ្ធជនពិការ បាន ទទួលអំណោយផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះលើកទី២១៤ ជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។អតីតយុទ្ធជនពិការ ខេង សារិន អាយុ ៦៣ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨១ នៅអង្គភាពយោធាស្រុកសន្ទុក ខេត្តកំពង់ធំ និងបានពិការដោយសារសង្គ្រាមក្នុងឆ្នាំ១៩៩២ មានភរិយានិងកូន ៤នាក់ បច្ចុប្បន្នមានជំងឺ មិនអាចប្រកបមុខរបរបាន មានជីវភាពលំបាកខ្វះខាត បច្ចុប្បន្នរស់នៅភូមិឈើទាល ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។ពិធីប្រគល់ផ្ទះនេះ បានដឹកនាំក្រុមការងារដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយក្រុមការងារយេនឌ័រ ជាយោធិននារីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមនិងអាជ្ញាធរដែនដី រួមទាំងបានឧបត្ថម្ភបន្ថែម មានអង្ករ ៥០គីឡូក្រាម មីជាតិ ២កេស ទឹកត្រីទឹកស៊ីអ៊ីវ ២យូរ…