-
លួចម៉ូតូប្រជាពលរដ្ឋបានសម្រេច រួចយកម៉ូតូទៅលក់ បានលុយមកទិញស្រាផឹកយ៉ាងរំភើយ ខណៈម្ចាស់តាមទាន់ ប្តឹងសមត្ថកិច្ចឃាត់ខ្លួនបាន ២នាក់

ភ្នំពេញ ៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ខណៈដែលម្ចាស់ម៉ូតូ ភ្លេចអូសយកទៅទុក ជនសង្ស័យដើរកាត់ឃើញមានឱកាសល្អ ឆ្លៀតអូសលួចយកទៅលក់បានលុយ ៥០មុឺនរៀល យកទៅទិញស្រារផឹកធ្វើជារំភើយ ដោយម្ចាស់បានដឹងមុខ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ជនសង្ស័យចំនួន ២នាក់ កាលពីវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនបានខាងលើនេះ ទី១-ឈ្មោះ អេង ឆេងហេង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្សារហ្គ្រនជម្ពូវ័ន នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ និងទី២-ឈ្មោះ មុី សុវណ្ណារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកឯ…
-
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងថា លោក គីម ជុងអ៊ុន បានដឹកនាំការហ្វឹកហ្វឺនយោធានុយក្លេអ៊ែរ

ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានចុះផ្សាយនៅថ្ងៃចន្ទទី១០ ខែតុលាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំសមយុទ្ធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់អង្គភាពប្រតិបត្តិការនុយក្លេអ៊ែរនាពេលថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងការធ្វើសមយុទ្ធកងទ័ពជើងទឹកទ្រង់ទ្រាយធំ ដោយកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបានបង្កើនភាពតានតឹងក្នុងតំបន់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានដកស្រង់សម្តីលោក គីម ជុងអ៊ុន ដែលនិយាយថា ថ្វីបើសត្រូវនៅតែបន្តនិយាយអំពីការសន្ទនា និងកិច្ចចរចាក៏ដោយ យើងមិនមានអ្វីត្រូវនិយាយអំពីរឿងទាំងនោះទេ ហើយក៏គ្មានអារម្មណ៍ថា ចាំបាច់ត្រូវធ្វើដូច្នេះដែរ។ KCNA រាយការណ៍ថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ កូរ៉េខាងជើងបានធ្វើសមយុទ្ធពាក់ព័ន្ធនឹងមីស៊ីលផ្លោង ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយ។ នេះគឺដើម្បីបញ្ជូនសារដ៏ម៉ឺងម៉ាត់ នៃការកំញើញសង្គ្រាម។ ការបាញ់មីស៊ីលទាំងនេះ ត្រូវបានធ្វើឡើងដើម្បីកំណត់គោលដៅអាកាសយានដ្ឋាន និងកំពង់ផែសំខាន់ៗរបស់សត្រូវ។ KCNA បន្ថែមថា ប្រសិទ្ធភាព និងសមត្ថភាពប្រយុទ្ធជាក់ស្តែងនៃកម្លាំងប្រយុទ្ធនុយក្លេអ៊ែរបស់យើង ត្រូវបានបង្ហាញយ៉ាងពេញទំហឹង ព្រោះខ្លួនត្រៀមខ្លួនទាំងស្រុងក្នុងការវាយលុក និងបំផ្លាញគោលដៅគ្រប់ពេលវេលា ចេញពីទីតាំងណាមួយ។ KCNA បានបញ្ជាក់ទៀតថា គណបក្សពលករដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើង បានសម្រេចចិត្តធ្វើសមយុទ្ធខាងលើនេះ ជាការឆ្លើយតបដែលមិនអាចចៀសបាន ចំពោះការចល័តកងទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូងក្នុងទ្រង់ទ្រាយធំ រួមទាំងនាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ ៕ ប្រភព៖ CNA…
-
ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ បណ្តាលឱ្យដំណាំស្រូវរងផលប៉ះពាល់ជាង ៣ម៉ឺនហិចតា ខូចខាត ១,៥ម៉ឺនហិចតា អាចស្នើពូជបឋមសម្រាប់កសិករ ១១.១០០គ្រួសារ

បន្ទាយមានជ័យ៖ ទឹកជំនន់ ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី០៩ ខែតុលាឆ្នាំ២០២២នេះ មានស្ថានភាពស្រកខាងលើ ស្រុងខាងក្រោម ។ ពោលគឺនៅភូមិសាស្ត្រស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅបានស្រក ហើយស្រុងមកក្រុងសិរីសោភ័ណជាទីប្រជុំជនខេត្ត។ ស្រកនៅប៉ែកខាងលើនៃឃុំស្ពានស្រែងស្រុកភ្នំស្រុក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ស្រុងមកប៉ែកខាងក្រោមនៃស្រុកព្រះនេត្រព្រះ និងប៉ែកខាងលើនៃស្រុកមង្គលបូរី ស្រកមកផ្នែកកណ្តាលនិងចុងនៃស្រុកនេះ ។ នេះបើតាមឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យថ្លែងក្នុងពេលជួបពលរដ្ឋរងគ្រោះដោយទឹកជំនន់មកទួលសុវត្ថិភាព,ការចុះពិនិត្យស្ថានភាពស្រូវនិងក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយឯកឧត្ដមទេសរដ្ឋមន្ត្រីគន់ គីម អនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាសាលប្រជុំ ខ សាលាខេត្តនារសៀលថ្ងៃទី០៩ខែតុលា ។ សម្រាប់ដំណាំស្រូវរងផលប៉ះពាល់ជាង ៣,៥ម៉ឺនហិចតា ខូចខាត ១,៥ម៉ឺនហិចតា អាចស្នើពូជបឋមសម្រាប់កសិករ ១១.១០០គ្រួសារ(១គ្រួសារបាន ១ហិចតា ឬស្រូវពូជទម្ងន់ ១០០គក្រ)។ ផលប៉ះពាល់ដោយសារទឹកជំនន់ និងជំនន់ទឹកភ្លៀង ស្លាប់មនុស្សចំនួន ១៤នាក់ ប៉ះពាល់ផ្ទះចំនួន ៩,២១៨ខ្នង មនុស្សរាយ ៤០,៦៣៧នាក់ ៕ដោយ៖ឃិន គន្ធា
-
ប្រជាពលរដ្ឋរាប់សិបម៉ឺននាក់ បានមកចូលរួមទស្សនាកម្សាន្តសប្បាយ ក្នុងពិធីបើកការប្រណាំងទូក និងបណ្តែតប្រទីប ក្នុងថ្ងៃចេញព្រះវស្សា ដែលប្រារព្ធធ្វើនៅតាមបណ្តោយដងស្ទឹងសង្កែ ក្រុង-ខេត្តបាត់ដំបង

បាត់ដំបង ៖ មានប្រជាពលរដ្ឋមកពីគ្រប់ទិសទីទាំងក្នុងខេត្ត និងក្រៅខេត្តជាច្រើនម៉ឺននាក់បានមកចូលរួមទស្សនាកម្សាន្តសប្បាយក្នុងថ្ងៃដំបូង នៃការបើកការប្រណាំងទូក “ថ្ងៃទី១” ក្នុងថ្ងៃចេញព្រះវស្សា ដែលរដ្ឋ បាលខេត្តបាត់ដំបង បានរៀបចំប្រារព្វធ្វើមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១០ខែតុលា ឆ្នាំ២០២២ ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋតាមបណ្តាខេត្តផ្សេងៗបានកម្សាន្តសប្បាយរីករាយ និងចូលរួមក្នុងការថែរក្សានូវប្រពៃណីជាតិយើង ។ នេះគឺជាការថ្លែងគូសបញ្ជាក់ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅក្នុងឱកាសថ្ងៃបើកការប្រណាំងទូកថ្ងៃដំបូងរបស់ខេត្ត នារសៀលថ្ងៃទី០៩ ខែតុលា ដោយមានវត្តមានជាអធិបតី ពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ។ ឯកឧត្តម សុខ លូ បានថ្លែងទៀតថា៖ ទាំងនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់និងការចូលរួមគាំទ្រដល់វិស័យកីឡា។ ជាពិសេស គឺបានលើកស្ទួយវប្បធម៌ កេរ្តិ៍ដំណែលប្រពៃណីរបស់បុព្វបុរសខ្មែរ ព្រមទាំងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព មិត្តភាពនិងបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋ ដែលបានសម្រាកពីការនឿយហត់ក្នុងការងារប្រកបការងារនិងបង្កបង្កើនផលផ្សេងៗផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានសំដែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការថ្លែងសារពិសេស នាថ្ងៃ១៥ខែកញ្ញា ឆ្នាំ២០២២ ដែលបានបញ្ជាក់ ពីមូលហេតុនៃការលុបចោលពិធីបុណ្យអុំទូក ឆ្នាំ២០២២នៅរាជធានីភ្នំពេញ ។ ប៉ុន្តែសម្តេចតេជោបានអនុញ្ញាតឱ្យតាមបណ្ដាខេត្ត…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីរំភើប និងមោទនភាពចំពោះភាពរីកចម្រើន ការគាំទ្រ សេចក្តីស្រឡាញ់ពីប្រជាពលរដ្ឋ និងភាពល្បីល្បាញរបស់សមាគមTYDA ដែលបានធ្វើសកម្មភាពមនុស្សធម៌ក្នុងរយៈពេល១០ឆ្នាំនេះ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានបង្ហាញក្តីរំភើប និងមោទនភាពចំពោះភាពរីកចម្រើន ការគាំទ្រ សេចក្តីស្រឡាញ់ពីប្រជាពលរដ្ឋ និងភាពល្បីល្បាញរបស់សមាគមTYDA ដែលបានធ្វើសកម្មភាពមនុស្សធម៌ក្នុងរយៈពេល ១០ឆ្នាំនេះ ដែលទាំងអស់នេះបានមកពីការលះបង់ពេលវេលា កម្លាំងកាយចិត្ត ការប្រើប្រាស់ចំណេះដឹងជំនាញវិជ្ជាជីវៈ ប្រកបដោយគុណធម៌ និងសេចក្តីស្រឡាញ់ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហាញក្តីរំភើប និងមោទនភាពបែបនេះ ក្នុងពិធីប្រកាសបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) លើកទី៧នៅរសៀលថ្ងៃទី០៨ ខែតុលា នៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដៃគូរសហការ អជ្ញាធរ សប្បុរសជន ថ្នាក់ដឹកនាំនក្រុមការងារ សមាជិកសមាជិកាសមាគមTYDA ប្រមាណជាង៨០០នាក់។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថាសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) គិតត្រឹមឆ្នាំ២០២២នេះ មានអាយុ ១០ឆ្នាំហើយ និងបានធ្វើសកម្មភាពមនុស្សធម៌ទូទាំងប្រទេស ដោយបានផ្ដល់នូវជីវិតទីពីរ សុភមង្គល និងស្នាមញញឹមជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារ។ លទ្ធផលជាក់ស្ដែងគឺព្យាបាលប្រជាពលរដ្ឋបានចំនួនជិត៣៥ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង៦ពាន់នាក់ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៥៨នាក់ត្រូវបានវះកាត់ដោយជោគជ័យក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកជំទាវបណ្ឌិត…
-
អភិបាលខេត្តកណ្ដាលអញ្ជើញបើកការដ្ឋានជួសជុលផ្លូវបេតុងនៅឃុំកំពង់ភ្នំ

ភ្នំពេញ៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បាន អញ្ជើញ ជាអធិបតីក្នុង“ពិធីបើកការដ្ឋានជួសជុលផ្លូវចាក់ បេតុងអាមេ ប្រវែង ១៣៥០ម៉ែត្រ (ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ )នៅ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។នេះជាសមិទ្ធផល ថ្មី បន្ថែមទៀតជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំកំពង់ភ្នំ ស្រុកលើកដែក”។ ថ្លែងក្នុងពិធីកាលពីថ្ងៃទី៨ខែតុលាឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន គឺជាការ អភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណភាព ផាសុកភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជា អគ្គមហារដ្ឋបុរស នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ ។ លោកបញ្ជាក់ថា“មានផ្លូវ មានស្ពាន…
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចារឯកភាពឱ្យប្តូរការកំណត់ទីតាំង ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពីទីជនបទ មកជាទីប្រជុំជន

-
គិតត្រឹមថ្ងៃទី០៧.០៨ ខែតុលាឆ្នាំ២០២២ ស្ថានភាពទឹកទន្លេផ្សារក្រោមមានកំពស់ ៩,៦៧ម៉ែត្រ ខ្ពស់ជាងឆ្នាំចាស់ ២,៤៥ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ត ១១ម៉ែត្រ

ខេត្តកំពង់ឆ្នាំង ៖ យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ពិនិត្យតាមស្ថានីយ៍ជលសាស្ត្រផ្សារក្រោម គិតត្រឹមថ្ងៃទី ០៧.០៨ ខែតុលា ឆ្នាំ២០២២នេះទឹកមានកម្ពស់ ៩,៦៧ ម៉ែត្រ បើប្រៀបធៀបឆ្នាំចាស់២០២១ គិតត្រឹមថ្ងៃទី ៨ ខែតុលាដូចគ្នានេះដែរ ទឹកមានកម្ពស់ត្រឹមតែ ៧,២២ ម៉ែត្រ តែប៉ុណ្ណោះ ដែលមានន័យថាកំពស់ទឹកឆ្នាំនេះ ខ្ពស់ ជាងឆ្នាំចាស់ ២,៤៥ ម៉ែត្រ។ បើទោះជាយ៉ាងនេះក្តីកំពស់ទឹកត្រូវប្រកាសអាសន្នមានកម្ពស់ ១១ ម៉ែត្រ ដូច្នេះនៅខ្វះត្រឹមតែ ១,៣៣ម៉ែត្រ នឹងត្រូវប្រកាសអាសន្នហើយ ។ ដោយឡែកតាមមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលមានទីតាំង នៅដើមពោធិ៍ផ្សារក្រោម បានបញ្ជាក់ថា ស្ថានភាពទឹកទន្លេមេគង្គបានហូរច្រាលចូលមកទន្លេសាបវិញ តាំងពីថ្ងៃទី ៥ ខែតុលា គឺហូរត្រឡប់ពីទិសខាងត្បូងទៅទិសខាងជើងវិញមានន័យថាចូលបឹងទន្លេសាបដែលអាចបង្ករឲ្យស្ថានភាពទឹក និងហក់ឡើងជាងនេះ ។ ដោយឡែកយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់ត្រឡាចបានឱ្យដឹងថាកំណាត់ផ្លូវពីមាត់កំពង់ទឹកទន្លេ ភូមិកំពង់ប្រាសាទ ឡើងមកថ្នល់ជាតិលេខ៥ ប្រហែល ១គីឡូម៉ែត្រត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ហើយបានបិទការធ្វើដំណើរ តាមយានយន្ត គ្រប់ប្រភេទ តែអាចទៅមកបាន ដោយការឆ្លងសាឡាងជាបណ្ដោះអាសន្ន ។…
-
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖កិច្ចការប្រឆាំងការសម្អាតប្រាក់ ជាការងារដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្ត ឱ្យបានខ្ជាប់ខ្ជួន

ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងយន្តការ និងប្រព័ន្ធ ការងារអចិន្ត្រៃយ៍ប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្រុម ការងារប្រឆាំងការសម្អាតប្រាក់នៃ ក្រសួងបរិស្ថានបានទទួល បណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់ចំនួន ៤០នាក់មកពីមន្ទីរបរិស្ថានខេត្តព្រះសីហនុនិងខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នៅមន្ទីរ បរិស្ថាន ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន និងដោយមានការអញ្ជើញចូលរួម ពីមន្ត្រីជំនាញផ្សេងទៀតដើម្បីបង្កើនសមត្ថភាពមន្ត្រីក្នុងការចូលរួមប្រឆាំងនឹងការសម្អាតប្រាក់។ ឯកឧត្តម ឧត្តម នេត្រ ភក្ត្រា បានថ្លែងឱ្យដឹង ថាក្រសួង មានមន្ត្រី នគរបាល យុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់សរុប ១ ៤២២ នាក់។ បន្ថែមលើការបណ្តុះបណ្តាលសម្រាប់មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង និងខេត្តព្រះសីហនុនៅថ្ងៃទី៧ ខែតុលា នេះ ខេត្តដែលមានតំបន់ ការពារធម្មជាតិចំនួន ១៨ ដែលមន្ត្រីនគរបាលយុត្តិធម៌និង មន្ត្រី អនុវត្ត ច្បាប់សរុបចំនួនជិត ១.០០០រូប ទទួលបានការបណ្តុះ បណ្តាលពង្រឹងសមត្ថភាពលើការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មក្នុងបទល្មើសធនធានធម្មជាតិពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងបទល្មើសជួញដូរសត្វព្រៃខុសច្បាប់។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការ…
-
ពលរដ្ឋក្រីក្រ ២០គ្រួសាររងគ្រោះដោយទឹកជំនន់បានទទួលអំណោយ ពីក្រុមការងាចុះជួយសង្កាត់បឹងកុក

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៧ ខែតុលាឆ្នាំ២០២២ លោក យ៉ន ឆៃយុត្ត ជាប្រធានក្រុមការងារ ចុះជួយភូមិចុងថ្នល់ទី ១សង្កាត់បឹងកុក ជួសមុខឱ្យលោកប្រធាន ម៉ា ហូឌី ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តជាប្រធានការងារបក្សប្រចាំខេត្តកំពង់ចាម បានចុះសួរសុខទុក្ខសមាជិកបក្សចំនួន ២០គ្រួសារ និងលោកយាយចាស់ជរាម្នាក់ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងមានជីវភាពខ្វះខាតផងនោះ ក្រុមការងារក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគមានដូចជា៖-អង្ករ ១០បាវ-ទឹកត្រី ១០យួរ-ទឹកសុីអុីវ ១៣យួរ-មី ១០កេះ ហើយក្នុងនោះបានបែងចែកចំពោះគ្រួរសារដូចខាងក្រោមគឺ៖-ចំនួន ១០គ្រួសារដែលស្ថិតក្នុងតំបន់ទឹកលិចជ្រៅ គឺឧបត្ថមបានអង្ករ ១បាវ ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរដោយក្នុងមួយគ្រួសារទទួលបានដូចៗគ្នាទាំង ១០គ្រួសារ-ចំនួន ១០គ្រួសារដែលស្ថិតក្នុងតំបន់ទឹកលិចរាក់គឺឧបត្ថមមីចំនួន១កេះក្នុងមួយគ្រួសារដោយទទួលបានដូចៗគ្នាទាំង ១០គ្រួសារ-និងជូនលោកយាយចាស់ជរាម្នាក់ចំនួន ៣០,០០០រៀល។ហើយថវិកាចំណាយសរុបស្មើនឹង ១,០៦០,០០០រៀល(មួយលានប្រាំមួយមុឺនរៀល)ដែលជាថវិការបស់ លោក យ៉ន ឆៃយុត្ត ៦៩៥,០០០រៀល លោក ឈិន រដ្ឋាឬទ្ធិ៍ និងភរិយា ១៦៥,០០០ រៀលលោកស្រី អាន ស្រីណែត ១០០,០០០រៀល លោកស្រី តូ…