Category: ព័ត៌មានសង្គម

  • អ្នកប្រឹក្សាផ្លូវចិត្ត៖ តាំងពីផ្ទុះជំងឺកូវីដ-១៩មក អ្នកដែលមាន ជំងឺផ្លូវចិត្ត នៅកម្ពុជាមានការកើនឡើង

    អ្នកប្រឹក្សាផ្លូវចិត្ត៖ តាំងពីផ្ទុះជំងឺកូវីដ-១៩មក អ្នកដែលមាន ជំងឺផ្លូវចិត្ត នៅកម្ពុជាមានការកើនឡើង

    ភ្នំពេញ៖តាំងពីផ្ទុះជំងឺកូវីដ-១៩មក អ្នកប្រឹក្សាផ្លូវចិត្តមើលឃើញថា ប្រទេសកម្ពុជាមានការកើនឡើងអ្នកដែលមានជំងឺផ្លូវចិត្តច្រើន ដែល បណ្ដាលមកពីផលប៉ះពាល់សេដ្ឋកិច្ច និងការងារ។ នាយិកាមជ្ឍមណ្ឌលស្នេហា (Sneha Center) អ្នកនាង យឹម សុធារី ថ្លែងយ៉ាងដូច្នេះ នាឱកាសដែលកម្ពុជានិងពិភពលោក ប្រារព្ធ ទិវាសុខភាពផ្លូវចិត្ត ថ្ងៃទី១០ ខែតុលា ដែលប្រធានបទសម្រាប់ ឆ្នាំ២០២២នេះ គឺ «សុខភាពផ្លូវចិត្ត និងសុខាមាលភាពសម្រាប់ មនុស្ស គ្រប់គ្នា ជាអាទិភាពចម្បងរបស់ពិភពលោក»។ អ្នកនាង យឹម សុធារី បានលើកឡើងថា ស្ថានភាពសុខភាពផ្លូវ ចិត្តមិនថាប្រទេសកម្ពុជា និងនៅក្នុងពិភពលោកទាំងមូល គឺមានចំនួនកើនឡើងថែមទៀត អ្នកដែលមានវិបត្តិផ្លូវចិត្ត។ការកើនឡើងនេះ គឺមានវិបត្តិច្រើន ដែលតាំងពីជំងឺកូវីដ-១៩មក មើលឃើញថា បានប៉ះពាល់ដល់សេដ្ឋកិច្ច និងការងារផ្សេងៗ។អ្នកនាង យឹម សុធារី បន្តថា៖ «សម្រាប់ស្រុកខ្មែរវិញ ខ្ញុំមើលឃើញថា ស្ថានភាពសុខភាពផ្លូវចិត្ត យើងមើលទៅតាមវ័យ ជាពិសេស វ័យយុវជន ពួកគាត់មានការប្រឈមច្រើនជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់អារម្មណ៍ច្រើន»។ លើសពីនេះទៀត អ្នកនាងថា បើនិយាយពីជំងឺធ្លាក់ទឹកចិត្ត និង…

  • អភិបាលស្រុករំដួល ស្នើរគ្រូពេទ្យត្រូវផ្តល់ស្នាមញញឹមដល់អ្នកជំងឺនិងព្យាបាលដោយក្រមសីលធម៍និងវិជ្ជាជីវៈ

    អភិបាលស្រុករំដួល ស្នើរគ្រូពេទ្យត្រូវផ្តល់ស្នាមញញឹមដល់អ្នកជំងឺនិងព្យាបាលដោយក្រមសីលធម៍និងវិជ្ជាជីវៈ

    (ស្វាយរៀង)៖ លោកហែម សុីណា អភិបាលស្រុករំដួលបានថ្លែងស្នើដល់ក្រុមគ្រូពេទ្យសូមផ្តល់ស្នាមញញឹមដល់អ្នកជំងឺនិងព្យាបាលដោយក្រមសីលធម៍និងវិជ្ជាជីវៈ ដោយគ្មានការរើសអើង។ ការថ្លែងបែបនេះរបស់អភិបាលស្រុករំដួលបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងបានប្រគេនពរ និងជូនពរព្រះសង្ឃ ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលអាពាធ ជំងឺចំនួន ៤០អង្គនាក់នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។ ពិធីនេះមានការចូលរួមពីលោក វេជ្ជ បណ្ឌិត ជា សាភ័ណ្ឌ ប្រធាន ការិយាល័យ សុខាភិបាល ស្រុក ប្រតិបត្តិ ស្វាយទាប ,លោក វេជ្ជ បណ្ឌិត សាន់ សុធា វុធ ប្រធាន មន្ទីរ ពេទ្យ បង្អែក សាមគ្គី រំដួល,លោក វេជ្ជ បណ្ឌិត ពុធ ពៅ សុ ជាតិ អនុ ប្រធាន មន្ទីរ ពេទ្យ បង្អែក សាមគ្គី រំដួល និង លោក លោកស្រី ជា វេជ្ជ បណ្ឌិត…

  • អភិបាលខណ្ឌច្បារអំពៅ ប្រាប់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌថា ត្រូវអនុវត្តឲ្យបាន ( ៣ កុំ )

    អភិបាលខណ្ឌច្បារអំពៅ  ប្រាប់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌថា ត្រូវអនុវត្តឲ្យបាន ( ៣ កុំ )

    ភ្នំពេញ ៖ ជាថ្មីម្ដងទៀត លោកចេងមុនីរ៉ា អភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវអនុសាសន៍ ( ៣ កុំ ) ។ ប្រសាសន៍ដាស់តឿនក្រើន រំលឹកនេះនៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលនិងចែកអំណោយ ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង ៥០នាក់កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅបរិវេណសាលាខណ្ឌច្បារអំពៅ ។ ថ្លែងទៅកាន់កម្លាំងសណ្តាប់ខណ្ឌ លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យ ( ៣ កុំ ) ដូច្នេះថា ១- កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ , ២-កុំសេពគ្រឿងញៀន , ៣-ឈ្លោះទាស់ទែងគ្នា ។ សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត ( ៣ កុំ ) អោយបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ ។ ចំណុចមួយទៀតកុំឈ្លោះទាស់ទែងគ្នា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព…

  • អាជ្ញាធរខណ្ឌច្បារអំពៅ ចែកអំណោយដល់ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាតនិងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣០០គ្រួសារ

    អាជ្ញាធរខណ្ឌច្បារអំពៅ ចែកអំណោយដល់ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាតនិងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣០០គ្រួសារ

    ភ្នំពេញ៖ អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅរួមជាមួយព្រះគ្រូចៅអធិការវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣១៥គ្រួសារ រស់នៅក្នុងសង្កាត់ ព្រែកថ្មី និងសង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ ។ សកម្មភាពមនុស្សធម៍នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនេះ បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ៍ ទី១១ ខែតុលា ឆ្នាំ២០២២ ក្នុងបរិវេណវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក ក្រោមអធិបតីភាព លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ និង ព្រះអធិបតីភាព សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹម ហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក ។ សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹម ហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែកបានមានសង្ឃដីការទៅកាន់ប្រជាពលរដ្ឋ ដោយសំណូមពរអោយឈប់លេងល្បែងស៉ីសងគ្រប់ប្រភេទ ជាពិសេសកុំលេងកន្ទុយលេខព្រោះថាអ្នកចាក់កន្ទុយលេខគ្មានអ្នកណាមានបានដោយសារចាក់កន្ទុយលេខនោះទេ ចំណែកអ្នកមាន ដោយសារកន្ទុយលេងគឺមេកន្ទុយលេខឯណោះទេ ដូច្នេះសូមនាំគ្នាឈប់លេងទៅ ត្រូវនាំគ្នារកស៉ីទទួលទានដើម្បីទ្រទ្រង់ជីវភាពក្នុងគ្រួសារ ។ មានមតិសំណេះសំណាលក្នុងពិធីនេះ លោកអភិបាលខណ្ឌបានណែនាំឱ្យអាជ្ញាធរសង្កាត់ព្រែកថ្មីត្រូវខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋដោយមិនប្រការវណ្ណៈ សាសនា ជាតិសាសន៍ និងនិន្នាការនយោបាយឡើយ…

  • ទឹកស្ទឹងព្រែកត្នោតបានកើនឡើងខ្លាំង ធ្វើឲ្យផ្ទះប្រជាពលរដ្ឋជាង ១៣៤ខ្នងនៅខណ្ឌដង្កោរងការជន់លិច

    ទឹកស្ទឹងព្រែកត្នោតបានកើនឡើងខ្លាំង ធ្វើឲ្យផ្ទះប្រជាពលរដ្ឋជាង ១៣៤ខ្នងនៅខណ្ឌដង្កោរងការជន់លិច

    ភ្នំពេញ៖ យោងតាមមន្ត្រីអាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះថា ទឹកស្ទឹងព្រែកត្នោត បន្តកើនឡើងបង្កឱ្យមានការជន់លិចលំនៅឋានប្រជាពលរដ្ឋចំនួន ១៣៤ខ្នងផ្ទះ ដែលរស់នៅជាប់ នឹង សណ្ដស្ទឹង ដែលមានសង្កាត់ចំនួន ៥ គឺសង្កាត់ គងនយ,ព្រៃវែង, សាក់សំពៅ,ស្ពានថ្ម,ព្រៃស និងសង្កាត់ជើងឯក គិតត្រឹមល្ងាចថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២២។ ដូចនេះប្រជាពលរដ្ឋនៅជាប់ដងស្ទឹងព្រែកត្នោត និងនៅផ្នែកខ្លះនៃខណ្ឌដង្កោកំពុងមានការព្រួយបារម្ភចំពោះស្ថានភាពទឹកស្ទឹងព្រែកត្នោតដែលលំនៅឋានមួយចំនួនបានលង់លិចទៅហើយ។ ប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារក្នុងសង្កាត់ព្រៃវែង ដែលបានជម្លៀសមកទីទួលសុវត្ថិភាព និង កំពុងរស់ នៅលើទំនប់ជាបណ្ដោះអាសន្ន លើកឡើងថា ស្ថានភាពកម្ពស់ទឹកក្នុង ពេលបច្ចុប្បន្ន ពុំមានការឡើងជាគំហុកនោះទេ ហេតុដូចនេះ ពួកគាត់ក្រោមការជួយពីអាជ្ញាធរមូលដ្ឋាន អាច ជញ្ជូនឥវ៉ាន់ របស់របរទាន់ពេលវេលា។ យ៉ាងណាក៏ដោយអាជ្ញាធរខណ្ឌដង្កោនៅតែយកចិត្តទុកដាក់តាមដានស្ថានភាពទឹកស្ទឹងព្រែកត្នោតនេះជាប់ជានិច្ច។ បច្ចុប្បន្នពួកគាត់ក៏កំពុងបន្តមើលស្ថានភាពទឹក ក្រោមការជូនដំណឹង ជាប្រចាំពីអាជ្ញាធរសង្កាត់ និង បង្កើនការការពារសុវត្ថិភាព ជាពិសេសសុវត្ថិភាពក្មេងៗ។ កម្ពស់ទឹកស្ទឹងព្រែកត្នោត ទោះមានការហក់ឡើងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនក្ដី តែ ពុំទាន់ មាន ការបាក់ទំនប់ដូចឆ្នាំកន្លងនោះទេ។ ចំពោះទំនប់នៅជុំវិញស្ទឹង ត្រូវបានសាងសង់ ខ្ពស់ ជាង…

  • ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៥ករណី ទូទាំងប្រទេស កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញ

    ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៥ករណី ទូទាំងប្រទេស កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។ ដូច្នេះ សូមនិយាយថា ទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន៖ ជួញដូរ ១២ករណី ឃាត់ ២៨នាក់(ស្រី ១នាក់), ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៣នាក់, ប្រើប្រាស់ ០ករណី ឃាត់ ១នាក់។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែតុលា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើរ ២០,៥៨ក្រាម និង១កញ្ចប់តូច, មេតំហ្វេតាមីន(Wy) ស្មើរ ២,៨៤ក្រាម, កេតាមីន(Ke) = ១០០២,៤២ក្រាម។ ជាលទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាបនគរបាល ៨អង្គភាព៖ ១មន្ទីរ.…

  • អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនជនសង្ស័យ ៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់

    អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនជនសង្ស័យ ៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់

    ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ ៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ដើម្បីចាត់ការតាមនីតិវិធី ។ សូមជម្រាប់ថា អាវុធហត្ថរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ក្រោយពីទទួលបានបណ្តឹងមួយស្តីពីករណីបង្ខាំងមនុស្ស ដោយខុសច្បាប់ និងជំរិតទារប្រាក់ អស់ជាង ១០ម៉ឺនដុល្លារ និងមានប្រើប្រាស់អាវុធចំនួន ០៤ដើម នៅចំណុច ខុនដូមួយកន្លែង ស្ថិតនៅផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះអង្កេតស្រាវជ្រាវ ដល់ទីតាំងជាក់ស្តែង។ សូមបញ្ជាក់ថា កាលវេលាម៉ោងប្រមាណ១២ និង១០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចអាវុធហត្ថ បានប្រើវិធានការជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ី ផឹង…

  • យានយន្តល្មើសចំនួន ២០៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅទូទាំងប្រទេស កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញ

    យានយន្តល្មើសចំនួន ២០៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅទូទាំងប្រទេស កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញ

    ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១៣១គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះដែរ មានយានយន្តចូលគោលដៅចំនួន ២,០២៨គ្រឿង ម៉ូតូ ១,៥០៦គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ២០៥គ្រឿង មានម៉ូតូចំនួន ១៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ សូមជម្រាបផងដែរថា កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលឱ្យ មនុស្ស ស្លាប់ ចំនួន ១នាក់ រងរបួសធ្ងន់ចំនួន ៤នាក់ និងរងរបួសស្រាល់ចំនួន ៣នាក់ (ស្រី ៣នាក់) គឺបានកើតឡើង…

  • ជនជាតិចិនម្នាក់ ពាក់ព័ន្ធបទល្មើសបម្រុងនាំគ្រឿងញៀនជាង ១គីឡូទៅប្រទេសថៃ ត្រូវសមត្ថកិច្ចជំនាញចាប់ខ្លួនបញ្ចូនទៅតុលាការ

    ជនជាតិចិនម្នាក់ ពាក់ព័ន្ធបទល្មើសបម្រុងនាំគ្រឿងញៀនជាង ១គីឡូទៅប្រទេសថៃ ត្រូវសមត្ថកិច្ចជំនាញចាប់ខ្លួនបញ្ចូនទៅតុលាការ

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនជនជាតិចិនម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធបទល្មើសបម្រុងដឹកជញ្ជូនគ្រឿង ញៀនឆ្លងដែនខុសច្បាប់ ចេញពីកម្ពុជាទៅប្រទេសថៃ ។ ក្នុងប្រតិបត្តិការណ៍នេះ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់ ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី សមត្ថកិច្ចគយនិងរដ្ឋាករ ប្រចាំការនៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកចេញដំណើរ) បានសហការជាមួយ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម នាយករងមន្ទីរ លោកវរ:សេនីយ៍ឯក តឹក…

  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង

    ខេត្តបាត់ដំបង ៖ នារសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង ដែលស្ថិតនៅមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវក្ដីរីករាយដែលមានឱកាសជាថ្មីទៀតបានចូលរួមទស្សនា និងគាំទ្រការប្រារព្ធពិធីប្រណាំងទូកខេត្តបាត់ដំបង ដែលមានប្រជាពលរដ្ឋជាចំណុះទូក និងប្រជាពលរដ្ឋជាអ្នកមកលេងកំសាន្តយ៉ាងច្រើនកុះករនាឱកាសនេះ។ ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រុមការងារ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សប្បុរជនទូទៅ ដែលបានចូលរួមគាំទ្រដល់រដ្ឋបាលខេត្តបាត់ដំបង នៅក្នុងការរៀបចំព្រឹត្តិការណ៍នេះ ពិសេសបានចូលរួមផ្ដល់ការគាំទ្រជាថវិកា សម្លៀកបំពាក់ ស្បៀងអាហារ ភេសជ្ជៈ ដល់ចំណុះទូកដែលបានចូលរួមប្រណាំងដែលញាំងបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងការទាញចំណាប់អារម្មណ៍អង្គពិធីអំពីសក្ដានុពលស្ទឹងសង្កែ ដែលមិនត្រឹមតែជាប្រភពទឹកសម្រាប់បង្ហូរទៅតាមប្រឡាយនានាបម្រើឱ្យពលរដ្ឋធ្វើស្រែប្រាំងប៉ុណ្ណោះទេ ប៉ុន្តែសម្បត្តិសាធារណៈមួយនេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកមុខមាត់ក្រុងបាត់ដំបង ដូចដែលបទចំរៀងសម័យដើមបានរៀបរាប់ ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍ផងដែរ។ សម្ដេចក៏បានអំពាវនាវដល់រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទាំងក្រុងបាត់ដំបង…