-
នគរបាលប៉ុស្ដិ៍រលួស ឃាត់ខ្លួននារីជាជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីលួចម៉ូតូជនរងគ្រោះបានសម្រេច

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួននារីជាជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចយកម៉ូតូរបស់ប្រជាពលរដ្ឋដែលទុកនៅមុខផ្ទះបានសម្រេច កាលពីវេលាម៉ោង ០៩និង៣០ព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ។ លោកវរៈសេនីយ៍ត្រី ចាប វិណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស បានប្រាប់ឲ្យដឹងថា នារីជាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ អុន មិនា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ និងមានស្រុកកំណើត ភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ឃន ស្រីម៉ុម អាយុ២០ឆ្នាំមុរបរលក់ដូរ ស្នាក់ភូមិកេីតហេតុខាងលេី មានទីលំនៅភូមិ ប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកវរៈសេនីយ៍ត្រី ចាប វិណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស បានឲ្យដឹងទៀតថា មុនពេលកើតហេតុ នារីជាជនសង្ស័យបានដើរទៅផ្សារបុរីភ្នំពេញថ្មីគួរស្រូវ៣ ខណៈពេលដែលដើរមកជិតដល់ផ្សារក៏បានឃើញម៉ូតូរបស់ជនសង្គ្រោះ ម៉ាក ម៉ូតូ…
-
ឃាត់ខ្លួនជនពាក់ព័ន្ធ ២៨នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេស កាលពីថ្ងៃទី១៨ ខែតុលា ម្សិលមិញ

ភ្នំពេញ ៖ សូមនិយាយថា ទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យ ចំនួន ២៨ នាក់ ( ស្រី ៣ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើស គ្រឿងញៀន ចំនួន ១៣ ករណីនៅទូទាំងប្រទេស កាលពីថ្ងៃ ទី ១៨ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ។ ក្នុងចំណោមជនសង្ស័យទាំងចំនួន ២៨ នាក់រួមមាន ៖ ជួញដូរ ៦ ករណីឃាត់ ១៣ នាក់ ( ស្រី ១ នាក់ ) , ដឹក ជញ្ជូនរក្សាទុក ៥ ករណីឃាត់ ៥ នាក់ , ប្រើប្រាស់ ២ ករណីឃាត់…
-
លោក ឌី រ័ត្នខេមរុណ ដឹកនាំក្រុមការងារ សហការជាមួយក្រុមហ៊ុនហ្រ្គេនខនស្រ្តាក់សិន ចុះពិនិត្យសិក្សាសំណង់អគារដែលមានសភាពចាស់ទ្រុឌទ្រោមតាមផ្នែក និងចុះសួរសុខទុក្ខជាមួយបងប្អូនអាជីវករផ្សារអូរឬស្សី

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានដឹកនាំក្រុមការងារ រួមជាមួយក្រុមហ៊ុនហ្រ្គេនខនស្រ្តាក់សិន និងឌីវេឡុបមេន ចុះពិនិត្យសំណង់អគារដែលមានសភាពចាស់ទ្រុឌទ្រោមចេញសរសៃដែក ជ្រាបទឹក ស្ថិតនៅ ចំណតរថយន្តនៅជាន់ទី២ (ដំបូលទែរ៉ាស់) ផ្សារអូរឫស្សី នាព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ។ យោងតាមលិខិតលេខ ១០៨៨/២២ ឆត.រ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌ៧មករា បានចុះពិនិត្យ ស្ថានភាពជាក់ស្តែង់នៅចំណតជាន់ទី២ (ដំបូលទែរ៉ាស់) ផ្សារអូរឫស្សី បានឃើញថា ប្លុកប្លង់សេ អ័ក្ស(B-C) និងអ័ក្ស (១៣-១៤-១៥-១៦) មានសភាពប្រេះបេតុងចេញសរសៃដែកជាច្រើន និង មានការជ្រាបទឹក នៅតាមមុខតំណសីតុណ្ហភាព(ឆ្នើមភ្លោះ) ។ ក្រោយពីបានចុះពិនិត្យរួចមក ក្រុមការងារ រដ្ឋបាលខណ្ឌ សម្រេចឱ្យក្រុមហ៊ុនអនុវត្តដូចខាងក្រោម ៖ ១-បិទដំណើរការចំណតឡាននៅចន្លោះអ័ក្ស…
-
ឯកឧត្ដម អុិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងរួមនិងក្រុមការងារ អញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាលរដ្ឋរងគ្រោះដោយជំនន់ទឹកទន្លេក្នុងភូមិដំណាក់រាជ

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្ដម អុិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំក្រយមការងារមន្ត្រីបំរើការនៅក្នុងស្ថាបន័អយ្យការខេត្តកំពង់ឆ្នាំង លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ អាជ្ញាធរ មូលដ្ឋាន និងកង កម្លាំងទាំងបីប្រភេទ អញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកទន្លេ ចំនួន២០គ្រួសារ នៅភូមិដំណាក់រាជ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ក្នុងឱកានោះ ឯកឧត្តម អុិត សុធា បានធ្វេីការសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដោយបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ និងធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវជីវភាពធូរធា និងជៀសផុតពីជំងឺកូវីដ មានសុខភាពរឹងមាំ ពិសេសពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទទួលបានការចាក់វ៉ាក់សាំងដូសនៅក្នុងមូលដ្ឋានស្ទើរគ្រប់ក្រុមគ្រួសារ នេះក៏ដោយសារតែការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឲ្យជៀសផុតពីការឆ្លងរាលដាលជំងឺដ៏កាចសាហាវមួយនេះ ដោយមិនប្រកាន់និន្នាការនយោបាយ ឬជនបរទេសនោះឡើយ សម្ដេចតេជោ ហ៊ុន សែន…
-
ឯកឧត្តម ឌិត ទីណា ចាប់ផ្តើមចុះបេសកកម្ម តាមខេត្តដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដើម្បីចែកជូនជំនួយសម្រាប់ការស្តារឡើងវិញនូវការខូចខាត

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះ បានចាប់ផ្តើមចុះបេសកកម្មនៅតាមខេត្ត និងទីតាំងដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងដើម្បីចែកជូននូវជំនួយសម្រាប់ការស្តារឡើងវិញនូវការខូចខាត។ ដំណើរបេសកកម្មនេះ ធ្វើឡើងបន្ទាប់ពី ប្រជុំ វាយ តម្លៃ និង ចាត់ចែង ការងារ នៅ ក្រសួង ពេញ មួយ ថ្ងៃ កាលពីម្សិលមិញ នៅមួយថ្ងៃបន្ទាប់ពីពិធីប្រកាស់ចូលកាន់មុខដំណែង ជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ ជាផ្លូវការកាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ បេសកកម្ម របស់ឯកឧត្តម រដ្ឋមន្ត្រី គឺបានអមណើរជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឆ្ពោះទៅជួបបងប្អូនប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តក្រចេះ។ នេះបើយោង…
-
ឃាត់ខ្លួនមេការ ២នាក់ និងរំដោះនារីរងគ្រោះចំនួន ០៣នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម

ភ្នំពេញ ៖កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ និង នារីរងគ្រោះចំនួន ០៣នាក់ ក្នុងនោះមានអនីតិជនចំនួន០១នាក់ និងវត្ថុតាងស្រោមប្រើប្រាស់រួចមួយចំនួននិងមិនទាន់ប្រើប្រាស់មួយចំនួន។ សមត្ថកិច្ចបានឱ្យដឹងថាមេការទាំង២នាក់ប្ដីប្រពន្ធនោះ មានឈ្មោះ ប៉ែន សុភ័ណ្ឌ អាយុ៤១ឆ្នាំ ជាប្ដី។ និងឈ្មោះ ដន់ ស្រីល័ក្ខ អាយុ៤៣ឆ្នាំ ជាប្រពន្ធ ស្នាក់នៅផ្ទះលេខអេ១ ផ្លូវបេតុងលេខ៥០១ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោមការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក វរសេនីយ៍ទោ ផាត់ ផល្លា នាយរងការិយាល័យ បានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ២នាក់ប្ដីប្រពន្ធ…
-
នគរបាលខណ្ឌឬស្សីកែវ បង្រ្កាបករណីគាស់ដំបូលតូប ចូលលួចអាយផែត ឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវបង្រ្កាបជាក់ស្តែងករណីលួច(គាស់ដំបូលតូបចូលលួចអាយផែត) នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០២ និង១៥នាទី ត្រង់ចំណុចហាងលក់ទូរសព្ទ័ដៃយីហោប្រណិត ស្ថិតនៅផ្ទះលេខ៩៣០ ផ្លូវជាតិ៥ ក្រុម៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់។ សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ គឹម ម៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកន្លែងកេីតហេតុ មុខរបរលក់ទូរសព្ទ័ដៃ។ ចំណែកជនសង្ស័យឈ្មោះ វ៉ន ផាន់ណា ហៅជា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ៦៤០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។ សំភារៈដកហូតបាន៖ អាយផេតចំនួន ០៣គ្រឿង ម៉ាកអាយហ្វូន ជារបស់ជនរងគ្រោះ និងវត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយចំនួនទៀត។ សមត្ថកិច្ចបានបន្តទៀតថា ដំណើររឿងហេតុ ដោយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ម៉ោង២១…
-
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី

រតនគិរី ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ពិធីប្រកាសនេះប្រារព្ធធ្វើឡើងនៅ សាលប្រជុំស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងគណៈប្រតិភូនៃអគ្គស្នងការនគរបាលជាតិ ឯកឧត្តម លោក លោកស្រី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពនានាជុំវិញខេត្ត និងអស់លោក លោកស្រីជាច្រើនរូបទៀត។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈអធិបតី និងបានជម្រុញអោយលោកស្នងការនគរបាលខេត្តដែលទើបតែងតាំងថ្មី ត្រូវពង្រឹង និងពង្រីកសាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំថែមទៀត ជាពិសេសត្រូវដឹងអំពីសុខទុក្ខ និងការលំបាករបស់មន្ត្រីនគរបាលគ្រប់ផ្នែកក្រោមឱវាទ។ ត្រូវគោរពវិន័យ របៀបធ្វើការ និងក្រមសីលធម៌ជាកងកម្លាំង ដែលជាសេនាធិការដ៏រឹងមាំអោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងត្រូវបន្តការយកចិត្តទុកដាក់អនុវត្តគោលការណ៍ច្បាប់ លិខិតបទដ្ឋាន និងបទបញ្ជាចងកអិលណែនាំរបស់អគ្គស្នងការនគរបាលជាតិ និងបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ មានប្រសាសន៍សំណេះសំណាលឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត…
-
ពលរដ្ឋស្នើសុំ បិទការ៉ាសបញ្ចូលហ្គាស និងហាងប៊ៀហ្គាឌិនដែលរំខានដោយសំលេងលឺៗ ដេកពួនមិនបាន

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកងនៅព្រឹកថ្ងៃទី១៨តុលានេះ ប្រជាពលរដ្ឋបានស្នើឱ្យអាជ្ញាធរជួយដោះស្រាយសំណើរ សំណូមពរ ជាច្រើន មានទាំងការសុំបិទទីតាំងសប្បាយ បិទការ៉ាសបញ្ចូលហ្គាស ការសុំបន្តការរៀបចំសណ្តាប់ធ្នាប់នៅមុខសាលារៀន និងការសុំធ្វើបណ្តាញលូផងដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការស្នើសុំដោះស្រាយបញ្ហាកកស្ទះសំរាម មិនត្រូវបានលើកឡើងក្នុងវេទិកានេះទេ។ វេទិកានេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ។ វេទិកានេះប្រជាពលរដ្ឋលើកឡើងពីហាងប៊ៀហ្គាឌិនដែលបានរំខានដោយសំលេងលឺៗ ដេកពួនមិនបាន។ ប្រជាពលរដ្ឋនៅសង្កាត់អូឡាំពិកស្នើអោយរៀបចំសណ្តាប់ធ្នាប់ នៅមុខសាលាបឋមសិក្សាអូឡាំពិក ដោយសារការចតគ្មានសណ្តាប់ធ្នាប់ សម្រួលកុំឱ្យស្ទះផ្លូវ១៦៣ – ១៧៣ និងធ្វើស្លាកសញ្ញាចរាចរ។ ការសូមធ្វើលូនៅផ្លូវ២៧៦នៅសង្កាត់អូឡាំពិក ។ សូមដោះស្រាយបង្គោលភ្លើងធ្លាក់រញ៉េរញ៉ៃបង្កហានិភ័យដល់ប្រជាពលរដ្ឋ សូមអាជ្ញាធរបើកផ្លូវ ៣៨៦ជាដើម។ អ្នកគ្រូ មត្តេយ្យបឹងកេងកង សូមដាក់គំនូសអង្កាញ់ កាត់បន្ថយល្បឿននៅផ្លូវលេខ៣៣៤ មុខសាលា។សូមបើកទ្វាររបងវត្ត មហាមន្ត្រីដើម្បីឱ្យសិស្សចេញចូលបានស្រួល ។ ប្រជាពលរដ្ឋស្នើឱ្យបិទអាជីវកម្មហ្គាសមួយកន្លែង ដែលបាននិងកំពុងបង្កហានិភ័យដល់ពួកគាត់។ ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានជម្រុញឱ្យអាជ្ញាធរខណ្ឌ…
-
ជនជាតិឡាវម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត ៧គីឡូក្រាម ត្រូវបានសមត្ថកិច្ចជំនាញបង្ហាញមុននឹងបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ជាជនជាតិឡាវជាប់ពាក់ព័ន្ធជួញដូរគ្រឿងញៀនជិត៧គីឡូក្រាម នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ។ គួររំលឹកថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញ (ក៤)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ និងមានការចូលរួមពីនគរបាលរាជធានភ្នំពេញ ព្រមទាំងមានការដឹកនាំសម្រលសម្រួលដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាប នៅចំណុច មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ មួ ជួ (MOUA CHOUA) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិឡាវ ព្រមទាំងចាប់យកវត្ថុតាងបានរួមមាន មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៦គីឡ៩៣០ក្រាម។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី ៕ដោយ ៖ ជីម ភារ៉ា