-
អភិបាលខេត្តកំពង់ធំ អញ្ជើញចុះចែកអំណោយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ ១៨៨៩គ្រួសារ ក្នុងក្រុងស្ទឹងសែន

ខេត្តកំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកពេញ កែម អភិបាលក្រុងស្ទឹងសែន រួមទាំងមន្រ្តីក្រោមឳវាទ បានអញ្ជើញចែកអំណោយជូនដល់ប្រជាពលរដ្ឋមាន ជីវភាពខ្វះខាតដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងក្រុងស្ទឹងសែន ចំនួន៨សង្កាត់ សរុប១,៨៨៩គ្រួសារ ដែលជាអំណោយដ៏ខ្ពង់ខ្ពស់ ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា។ លោកពេញ កែម អភិបាលក្រុងស្ទឹងសែន បានឲ្យដឹងថា ដោយស្ថានភាពទឹកភ្លៀងក្នុងឆ្នាំ២០២២នេះ បានធ្លាក់ចុះច្រើនលើសលុបបង្កឱ្យ មានផលប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដូចជា៖ ដំណាំស្រូវ ដំណាំហូបផ្លែ បន្លែរួមផ្សំ លំនៅដ្ឋាន សាលារៀន វត្តអារាម រចនាសម្ព័ន្ធ ដែលរំខានដល់ការសិក្សារៀនសូត្រ សុខភាព និងការប្រកបរបរចិញ្ចឹមជីវិត ប្រជាពលរដ្ឋរស់នៅក្រុងស្ទឹងសែន មានគ្រួសារសរុបចំនួន ១៣,៦៤៥គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៥៩,៨៩០នាក់ ស្រី ៣០,៦៩០នាក់ ក្នុងនោះប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើងទៅ មាន ចំនួន ៤០,២១៧នាក់ ស្រី ២០,៧៣៤នាក់។ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់រដ្ឋបាលក្រុងស្រុក ក្នុងការចុះជួយរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ…
-
អភិបាលខណ្ឌច្បារអំពៅ អញ្ជើញ បើកការដ្ឋានស្ថាបនាផ្លូវបេតុង០២ខ្សែនៅសង្កាត់ច្បារអំពៅ២

ភ្នំពេញ ៖ ចំណងដៃថ្មីជូនប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅ២ បានចាប់ផ្តើមអនុវត្តគម្រោងបើកការដ្ឋានធ្វើផ្លូវបេតុង២ខ្សែ ទី១-កំណាត់ផ្លូវលេខ៣៦៧ ខាងក្រោយផ្សារបន្លែច្បារអំពៅ និងទី២-កំណាត់ផ្លូវលេខ៣៦៩ នៅខាងផ្សារច្បារអំពៅ ។ ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២២នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ៣រូប លោកនាយករដ្ឋបាល លោកចៅសង្កាត់ច្បារអំពៅទី២ និងប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ ។ ក្នុងពិធីនេះដែរ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានមតិសំណេះ សំណាលនិងផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដោយសំណូមពរឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងត្រូវចូលរួមសហការណ៍តាមដានការអនុវត្តគម្រោង និង យោគយល់ដល់ក្រុមការងារដែលកំពុងតែជួសជុលកែលំអរកំណាត់ផ្លូវបេតុងទាំង២ខ្សែ។ ចំណែកក្រុមហ៊ុនដែលឈ្នះការដេញថ្លៃក្នុងការអនុវត្តគម្រោង ត្រូវស្ថាបនាប្រកបដោយគុណភាព ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់រយៈពេលយូរ ហើយក្រុមហ៊ុនក៍ទទួលបានការសសើរពីប្រជាពលរដ្ឋនិងអាជ្ញាធរផងដែរ ។ ជាមួយគ្នានេះលោកអភិបាលខណ្ឌបានស្នើអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរខណ្ឌក្នុងការផ្តល់ពត៍មានផ្សេងៗពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុនសញ្ញាមិនបទល្មើសដែលបង្កជាអសន្តិសុខសង្គម ។ រាល់ការផ្តល់ពត៍មានរបស់បងប្អូន អាជ្ញាធរនិងរក្សាការសម្ងាត់ជូន ហើយក៍មានន័យថាបងប្អូនបានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយ (ភូមិ សង្កាត់ មានសុវត្ថិភាព)ឱ្យមានប្រសិទ្ធភាព ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ អោយបានគ្រប់គ្នាៗតាំងពីដុសមូលដ្ឋាននិងដុសជំរុញ ព្រោះជំងឺឆ្លងកូវីដ-១៩ នេះ មិនទាន់សាបរលាបទេ…
-
ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចគ្រឿងអល័ង្កាបានសម្រេច ត្រូវនគរបាលខណ្ឌច្បារអំពៅស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ស្តីពីករណី លួចគ្រឿងអល័ង្កាបានសម្រេច នៅផ្ទះគ្មានលេខ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បង្កឡើងកាលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ម៉ោង១៤និង០០នាទី រហូតសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះបួន ចាន់នី ភេទ ស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ពេជ្រ រស្មី ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុជនរងគ្រោះបានចេញទៅលក់ដូរនៅផ្សារ ដោយពុំបានចាក់សោទ្វារផ្ទះទេ ស្រាប់តែជនសង្ស័យជិះកង់មកឈប់ក្បែរផ្ទះ រួចចូលផ្ទះជនរងគ្រោះលួចគ្រឿងអល័ង្កាមាន ៖ ខ្សែកផ្លាកទីន ០១ខ្សែ, ខ្សែជើងផ្លាកទីន០១ខ្សែ,…
-
ជនពាក់ព័ន្ធចំនួន ១៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៧ករណី ទូទាំងប្រទេស កាលពីថ្ងៃ២០ ខែតុលា ម្សិលមិញ

ភ្នំពេញ ៖ សូមនិយាយថា ទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យចំនួន ១៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៧ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ។ ក្នុងចំណោមជនសង្ស័យចំនួន ១៦នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ១៣នាក់ (ស្រី ៣នាក់), ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ២នាក់, ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែតុលា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើរ ៥,៦៦ក្រាម និង៦កញ្ចប់តូច មេតំហ្វេតាមីន(Wy) ស្មើរ ០,២៣ក្រាម។ សូមបញ្ជាក់ថា ជាលទ្ធផលខាងលើវិញ ៤អង្គភាព បានចូលរួមបង្ក្រាបនគរបាល ៤អង្គភាព៖ ១កំពង់ស្ពឺ៖ អនុវត្តន៍ដីកា…
-
ក្រសួងបរិស្ថាន៖ គ្មានភាពចាំបាច់ក្នុងការឆ្លើយតបនឹងរបាយការណ៍របស់ភាគីទី៣ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់

ភ្នំពេញ៖ បន្ទាប់ពីសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ បានចេញសេចក្តីថ្លែងការណ៍មួយស្តីអំពីការកើនឡើងច្រើននៃបទល្មើសព្រៃឈើនោះ មន្រ្តីជានើខ្ពស់នៃក្រសួងបរិស្ថានបានបញ្ជាក់ថាគ្មានភាពចាំបាច់ក្នុងការឆ្លើយតបនឹងរបាយការណ៍របស់សហគមន៍ព្រៃឡង់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ឡើយ។ តាមសេចក្ដីថ្លែងការណ៍ដែលចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តមាន៖ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងខេត្តក្រចេះ រកឃើញថា បទល្មើសព្រៃឈើមានការកើនឡើងច្រើនជាងការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ តាំងពីក្រសួងបរិស្ថានបានហាមឃាត់បណ្ដាញសហគមន៍ព្រៃឡង់មិនឲ្យចុះល្បាត ហើយជនប្រព្រឹត្តបទល្មើសមានសេរីភាពចេញចូលព្រៃឡង់កាប់ឈើ និងដឹកជញ្ជូនឈើយ៉ាងរលូន ដោយគ្រាន់តែបង់ប្រាក់ជូនមន្រ្ដីតាមស្នាក់ការត្រួតពិនិត្យ ជាថ្នូរនឹងការទទួលបានការអនុញ្ញាតឲ្យប្រព្រឹត្ដបទល្មើសក្នុងព្រៃឡង់។ ចាប់តាំងពីដើមឆ្នាំ២០២២មក សកម្មភាពល្មើសច្បាប់ នៅជុំវិញតំបន់ព្រៃឡង់ បន្ដកើតមានយ៉ាងអនាធិបតេយ្យដូចជា៖ ការកាប់បំផ្លា្ញញដើមឈើធំៗនៅក្នុងតំបន់ព្រៃឡង់ ដោយជនអនាធិបតេយ្យ និងក្រុមហ៊ុន អង្គរផ្លាយវ៉ូត និងក្រុមហ៊ុន Think Biotech Co., Ltd ស្ថិតក្នុងខេត្ដក្រចេះ ក្រុមហ៊ុន Thy Nha Co., Ltd Development, and Investment ក្រុមហ៊ុនម៉ាយខលឡូជីស្ទីក និងក្រុមហ៊ុន PNT ស្ថិតក្នុងខេត្ដព្រះវិហារ។ នេះបើតាមសេចក្ដីថ្លែងការណ៍ដដែល។ ទន្ទឹមនេះ របាយការណ៍រកឃើញទៀតថា ការដឹកជញ្ជូនឈើជាច្រើនតាមរទេះក្របី រថយន្ដកែច្នៃ និងគោយន្ដក្នុងមួយថ្ងៃៗ និងឧបករណ៍សម្រួលដល់ការកាប់ឈើ ចូលទៅក្រុមហ៊ុន ដោយពុំមានចំណាត់ការច្បាស់លាស់ពីអាជ្ញាធរពាក់ព័ន្ធ។ ជុំវិញបញ្ហានេះឯកឧត្តម…
-
កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ការពារទិន្នន័យឯកជន ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់ប្រតិបត្តិករ

ភ្នំពេញ៖ ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់ប្រតិបត្តិករ និងគោលការណ៍នៃការប្រកួតប្រជែងដោយស្មើភាព ស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋ និងប្រតិបត្តិករ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពជា កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជន និងច្បាប់ថ្មីទាក់ទងនឹងបច្ចេកវិទ្យា ព័ត៌មាន ព្រមទាំងគមនាគមន៍ផងដែរ។ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារព័ត៌មាន CPA កាលពីសប្តាហ៍មុនថាការធ្វើសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជនគឺអនុលោមទៅតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ រដ្ឋាភិបាលកម្ពជា បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយថ្មីនេះ ក្នុងគោលដៅចាប់និងទាញយកផលប្រយោជន៍អតិបរមាពីវិស័យឌីជីថល ដើម្បីផ្លាស់ប្តូរប្រទេសទៅជាសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក។ វិស័យឌីជីថលនេះ បានក្លាយជាវិស័យស្នូលមួយនៅកម្ពុជាក្នុងអំឡុងនៃវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ១៩។ ការកសាងសេដ្ឋកិច្ចឌីជីថល គឺជាប្រភពនៃកំណើនសេដ្ឋកិច្ចថ្មីដែលនឹងបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ទន្ទឹមនឹងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ហើយយុទ្ធសាស្ត្រនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រមួយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ក្នុងការជំរុញនិងជួយសង្គ្រោះសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីជំងឺកូវីដ។ តាមឯកឧត្តម សូ វិសុទ្ធី ការធ្វើសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជន ទំនងជាត្រូវការពេលយូរ ដើម្បីធ្វើឱ្យប្រាកដថា វាស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល និងធានានូវសិទ្ធិរបស់អ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តចំពោះអ្នកវិនិយោគដែលមានសក្តានុពល។ លោករដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ បានឱ្យដឹងទៀតថា នាខណៈពេលនេះ ក្រុមការងាររបស់ក្រសួង កំពុងរៀបចំធ្វើសេចក្តីច្បាប់ស្តីអំពីការពារទិន្នន័យផ្ទាល់ខ្លួន។ ចំពោះការបង្កើតលិខិតគតិយុត្តថ្មីនេះ ក្រសួងនឹងអញ្ជើញភាគីឬស្ថាប័នពាក់ព័ន្ធ មកពិគ្រោះប្រឹក្សាយោបល់ ហើយក្នុងនោះអង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន ក៏អាចនឹងត្រូវអញ្ជើញ…
-
ផ្លូវជនបទនៅតាមបណ្តាស្រុកឃុំក្នុងខេត្តបាត់ដំបង ទាំងផ្លូវក្រាលល្បាយកំទេចថ្ម និង ផ្លូវក្រាលកៅស៊ូ DBST ជាច្រើនខ្សែប្រមាណ ២៦គីឡូម៉ែត្រត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ពីជំនន់ទឹកភ្លៀង ក្នុងឆ្នាំ២០២២នេះ

ខេត្តបាត់ដំបង ៖ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា យ៉ាងហោចណាស់សំណង់សិល្បការដែលត្រូវរងខូចខាតដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២២នេះ ទាំងផ្លូវល្បាយថ្ម និងផ្លូវក្រាលកៅស៊ូ DBST តាមបណ្តាឃុំ-សង្កាត់ ក្នុងស្រុកមួយចំនួនត្រូវរងការខូចខាតទាំងលិចទឹក ទាំងហូរច្រោះជើងទេរ ខូចតួផ្លូវ និងដាច់តួផ្លូវ ប្រមាណជា ៦០គីឡូម៉ែត្រ។ ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោកប្រធានមន្ទីរ ខណៈដែលមន្រ្តីជាន់ខ្ពស់របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យពីស្ថានភាពផ្លូវខូចខាត ដោយជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ និងទី១៨ ខែតុលា ឆ្នាំ២០២២ ។ លោក វ៉ាន់ ថុល បានថ្លែងឱ្យដឹងបន្ថែមថា ផ្លូវក្នុងខេត្តបាតដំបង ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានចំនួន២៣ខ្សែ ស្មើនឹង ២៨៥គីឡូម៉ែត្រ។ ក្នុងនោះលិចទឹកប្រវែងជិត៦០គីឡូម៉ែត្រ និងខូចខាតធ្ងន់ធ្ងរប្រមាណ២៦គីឡូម៉ែត្រ។ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ពីគោលបំណដែលក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទចុះមកកាន់ខេត្តបាត់ដំបង គឺដើម្បីចុះត្រួតពិនិត្យធ្វើការវាយតម្លៃ ដើម្បីស្ដារឡើងវិញនូវខ្សែផ្លូវសំខាន់ៗដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តកន្លងមក ។ ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា៖ បើទោះបីស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបងនាឆ្នាំនេះ មិនសូវធ្ងន់ធ្ងរក៏ប៉ុន្តែ វាបានបង្កនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវថ្នល់ច្រើនជាងឆ្នាំមុន។ ហើយក្រសួងនឹងខិតខំពន្លឿនធ្វើការស្ដារឡើងវិញ…
-
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអញ្ជើញនាំយកព្រះរាជអំណោយចែកជូនប្រជារាស្រ្ត ដែលទទួលរងគ្រោះដោយជំនន់ទឹកទន្លេចំនួន ២៩២គ្រួសារ នៅក្នុងភូមិក្បាលដំរី និងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អមដំណើរដោយឯកឧត្តម ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង លោកជំទាវ គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយក្រុមការងារថ្នាក់ក្រសួង ថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះសាកសួរសុខទុក្ខ ពិនិត្យស្ថានភាពប្រជារាស្រ្ត និងនាំយកព្រះរាជអំណោយចែកជូនប្រជារាស្រ្ត ដែលទទួលរងគ្រោះដោយជំនន់ទឹកទន្លេចំនួន ២៩២គ្រួសារ នៅក្នុងភូមិក្បាលដំរី និងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ក្នុងមួយគ្រួសារៗទទួលបានព្រះរាជអំណោយរួមមាន អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ១យួរ តង់…
-
ស្រូវពូជចំនួនជាង ៣ម៉ឺនគីឡូក្រាម ត្រូវបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះខូចខាតដំណាំស្រូវ ដោយទឹកជំនន់ចំនួន ៣៥១គ្រួសារ ដែលត្រូវដាំស្តារឡើងវិញលើផ្ទៃដី ៣៧៨ហិកតា ក្នុងស្រុកត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ អមដំណើរដោយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនំាមន្ត្រីជំនាញពាក់ពន័ រួមនឹងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចែកជូនស្រូវពូជចំនួន ៣០ ២៥០គីឡូក្រាម ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះខូចខាតដំណាំស្រូវដោយទឹកជំនន់ចំនួន ៣៥១គ្រួសារ ដែលត្រូវដាំស្តារឡើងវិញលើផ្ទៃដី ៣៧៨ហិកតា ស្ថិតនៅភូមិយាយសរ ឃុំទន្លេបិទ។ បើតាមរបាយការណ៍របស់លោកអភិបាលស្រុកត្បូងឃ្ញុំ បានអោយដឹងថា នៅទូទៅស្រុក មានឃុំចំនួន១៤ ស្មើ២១១ភូមិ មានប្រជាពលរដ្ឋសរុបចំនួន ៤៧.៣៤៤គ្រួសារ មានមនុស្សសរុបចំនួន ២០០.៨១៤នាក់ (ស្រី១០៣.១៥៣នាក់) ឃុំដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ មានចំនួន ៧ឃុំ រួមមាន៖ ឃុំទន្លេបិទ,ជីរោទ៍ទី១ ,ជីរោទ៍ទី២ ,បឹងព្រួល ,ពាមជីលាំង, ថ្មពេជ្រ, និងឃុំរកាពប្រាំ។ ក្នុងនោះប្រជាពលរដ្ឋក្នុងឃុំទន្លេបិទ និងឃុំជីរោទ៍ទី១ មានចំនួន ១៨៤គ្រួសារ មានមនុស្ស៥៤០នាក់, បានធ្វើការ ជម្លៀសគោចំនួន ៤៨២ក្បាល…
-
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ សហការជាមួយ កម្លាំងសង្កាត់ រដ្ឋបាលព្រៃឈើ ចុះបង្គ្រាបករណីជួញដូរសត្វព្រៃ នៅចំណុច ក្នុងផ្សារបានលុង

រតនគិរី៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជរដ្ឋខេត្តរតនគិរី ។ នៅវេលាម៉ោង ០៨.៣០ នាទី ថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុងចំនួន ០៦ នាក់ ដឹកនាំដោយ លោក អនុសេនីយ៍ឯក កែវ ចាន់រី មេបញ្ជាការរង មធ្យោបាយ រថយន្ត ០១គ្រឿង សហការជាមួយ កម្លាំង សង្កាត់ រដ្ឋបាលព្រៃឈើបានលុង ចុះបង្គ្រាបករណីជួញដូរសត្វព្រៃ នៅចំណុច ក្នុងផ្សារបានលុង ( ផ្នែកខាងត្បូង) ស្ថិតក្នុងភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានចាប់យកវត្ថុតាងរួមមានៈ សាច់ជ្រូកព្រៃចំនួន ១៤ គីឡូក្រាម សាច់ត្រកួតចំនួន ៣ គីឡូក្រាម សាច់ឈ្លូសចំនួន ៧ គីឡូក្រាម សរុប:ចំនួន ២៤ គីឡូក្រាម ។…