-
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖បច្ចុប្បន្នអ្នកដែលបរិភោគសាច់សត្វព្រៃត្រូវបានពលរដ្ឋមិនគាំទ្រ និងថ្កោលទោស

ខេត្តមណ្ឌលគិរី៖ ”ជនមួយចំនួនដែលយកសាច់សត្វព្រៃមកធ្វើម្ហូបហើយបង្ហោះបង្អួតក្នុងបណ្តាញទំនាក់ទំងនងសង្គមគឺត្រូវបានគេជេរត្រិះដៀលថាមិនបានយល់ពីសារៈប្រយោជន៍នៃការរក្សាបាននូវសត្វព្រៃ ហើយក្នុងរយៈពេល ២ខែចុងក្រោយនេះអ្នកដែលយកសាច់សត្វព្រៃមកធ្វើម្ហូបគេឃើញថាមានការថ្កោលទោសជារួមពីបងប្អូនប្រជាពលរដ្ឋ”។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។ គួរបញ្ជាក់ថាក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងអង្គការ WWF ប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានរួមគ្នាបើកយុទ្ធនាការបញ្ឈប់ការជួញដូរនិងបញ្ឈប់ការហូបសាច់សត្វព្រៃ នៅទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្តីពីយុទ្ធនាការអន្ទាក់សូន្យ៖បញ្ឈប់ការជួញដូរសត្វព្រៃ ឯកឧត្តម នេត្រ ភក្រ្តាបានឱ្យដឹងថា៖តាមរយៈការមិនទទួលស្គាល់និងថ្កោលទោសពីសំណាក់ពលរដ្ឋទូទៅនេះដែរបានបង្ហាញថា បងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់បានយល់ដឹងអំពីសារៈប្រយោជន៍នៃការថែរក្សាសត្វព្រៃ បានយល់ដឹងយ៉ាងសំខាន់ថាសត្វព្រៃ គ្រប់ប្រភេទ ដែលជាផ្នែកនៃជីវៈចម្រុះបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើតុល្យភាពបរិស្ថាន និងបានកំពុងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច មកដល់ប្រទេសរបស់យើងដែលសម្បូរទៅដោយធនធានធម្មជាតិ តាមរយៈទេសចរណ៍ធម្មជាតិ។ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ដោយបញ្ជាក់ដែរថា “តាមរយៈសកម្មភាពទាំងនេះគឺបានបង្ហាញពីពលរដ្ឋកម្ពុជាបានផ្លាស់ប្តូរ ឥរិយាបទហើយ ពួកគាត់បានងាកមកស្រឡាញ់សត្វព្រៃ បានចូលរួមនិងអភិរក្សសត្វព្រៃ។ដូច្នេះជនមួយចំនួនដែលបន្ត ហូបសាច់សត្វព្រៃ ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់សត្វព្រៃ វាបានក្លាយជាជនភាគតិចបំផុត ដែលនៅតែបន្តប្រព្រឹត្តិអំពើខុសច្បាប់នេះ ហើយក៏ជាទង្វើមួយដែលប្រជាពលរដ្ឋគ្រប់រូប ទូទៅមិនគាំទ្រសោះឡើយ”។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការបានអំពាវនាវឱ្យពលរដ្ឋដែលនៅតែបន្តរាល់សកម្មភាពបទល្មើសសត្វព្រៃទាំងអស់នេះត្រូវតែបញ្ឈប់បន្ទាន់ ហើយងាកមកចូលរួម ជាមួយប្រជាពលរដ្ឋច្រើនលើសលប់មកស្រឡាញ់ធនធានធម្មជាតិ និងត្រឡប់មកចូលរួមការពារ និងថែរក្សាសត្វព្រៃ ដើម្បីឱ្យសម្បូររីកចម្រើនទៅតាមអ្វីដែលកម្ពុជា…
-
ក្រុមការងាររាជរដ្ឋាភិបាល បន្តនាំយកស្បៀងអាហាររបស់សម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅស្រុកបាកាន សរុបជាង ៨០០គ្រួសារហើយ

ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី២៣ខែតុលាឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានបន្តនាំយកអំណោយជាស្បៀងអាហារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនិងទឹកទន្លេ នៅឃុំបឹងបត់កណ្ដោល ឃុំអូរតាប៉ោង ឃុំរំលេច ឃុំមេទឹក និងឃុំស្វាយដូនកែវ ស្រុកបាកាន សរុបជាង ៨០០គ្រួសារហើយ។ ក្រោយពីស្ដាប់របាយការណ៍របស់អាជ្ញាធរមូលដ្ឋាននិងក្រុមការងារតាមឃុំនីមួយៗរួចមក ឯកឧត្តម ស៊ុយ សែម បានថ្លែងអំណរគុណដល់ក្រុមការងារនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ជាមួយនិងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ អាជ្ញាធរមូលដ្ឋានបានខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីហានិភ័យនៃទឹកជំនន់ និងបានដាក់កម្លាំងប្រចាំការនៅកន្លែងណាដែលមានទឹកហូរដាច់ផ្លូវ ទឹកហូរខ្លាំង គឺមានកម្លាំងឈរប្រចាំការជួយសម្រួលចរាចរណ៍ឱ្យមានសុវត្ថិភាព។ ក្រុមការងារភូមិ/ឃុំក៏បានធ្វើរបាយការណ៍ ពីបញ្ហាដែលបងប្អូនប្រជាពលរដ្ឋជួបប្រទះ ក្នុងអំឡុងពេលទឹកជំនន់នេះ ដើម្បីស្នើសុំស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងគ្រួសារដែលមានជីវភាពខ្វះខាតឲ្យចំគោលដៅនិងទាន់ពេលវេលា។ ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់និងគិតគូរខ្លាំងណាស់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ពេលប្រជាពលរដ្ឋមានទុក្ខលំបាកគឺមានវត្តមានសម្ដេចឬក្រុមការងាររបស់សម្ដេចគ្រប់ពេលវេលា មិនដែលទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដែលយើងដឹងហើយមិនបានដោះស្រាយនោះទេ។ ជាក់ស្ដែងដូចជាគ្រោះមហន្តរាយទឹកជំនន់នេះជាដើម គ្រាន់តែទទួលបានព័ត៌មានភ្លាម សម្ដេចបានចាត់ចែងកម្លាំងចុះពិនិត្យនិងផ្ដល់ស្បៀងបម្រុងទៅតាមខេត្តនីមួយៗ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះជាបន្ទាន់។ សម្រាប់ប្រជាពលរដ្ឋដែលមិនរងគ្រោះទឹកជំនន់តែមានជីវភាពខ្វះខាតខ្លាំង…
-
ស្ត្រីវ័យក្មេង ជាក្រុមមនុស្សប្រឈមខ្ពស់ចំពោះមហារីកសុដន់

ភ្នំពេញ៖មហារីកសុដន់ជាជំងឺមួយដ៏កាចសាហាវ និងវិវត្តិជាដំណាក់កាលធ្ងន់ធ្ងរទៅៗ ប៉ុន្តែបែរជាមិន សូវទទួលបានការយក ចិត្តទុកដាក់ពីមនុស្សស្រីវ័យក្មេង ឬនិយាយឱ្យស្រួលស្ដាប់ថាវ័យមិនទាន់មានគ្រួសារ។ ថ្វីត្បិតតែ ជំងឺមហារីកសុដន់ត្រូវបានកើតភាគច្រើនលើស្ត្រីវ័យ៤០ ទៅ៧០ ឆ្នាំ ប៉ុន្តែក៏មិនមែនមានន័យថា មនុស្សស្រីវ័យក្រោម ៤០ មិនមានអ្វីត្រូវបារម្ភនោះទេ។ ផ្ទុយទៅវិញ ប្រភេទជំងឺមហារីកសុដន់ដែលកាចសាហាវច្រើនតែកើតលើមនុស្សស្រីវ័យក្មេង ជាងស្រ្តី វ័យចំណាស់ ដែលមូលហេតុចម្បងគឺការធ្វេសប្រហែសលើការតាមដានសុខភាពជាប្រចាំ និងខ្វះការ ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ ក្នុងឱកាសនៃការធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ ក្រោមការរៀបចំរួមគ្នារបស់ EuroCham, AusCham, BritCham, និង Amcham ដើម្បីគាំទ្រ និងលើកកម្ពស់បណ្ដាញ សម្រាប់ស្ត្រីកាលពីថ្ងៃទី២០តុលាកន្លងទៅ ឃើញថាការចូលរួមជាក់ស្ដែងមានភាគតិចបំផុតដែលជា មនុស្សស្រីវ័យក្មេង។ ក្នុងចំណោមស្រ្តីដែលចូលរួមព្រឹត្តិការណ៍នេះប្រមាណជាង ១០០នាក់ គេឃើញភាគច្រើនជាអ្នកដែលមានគ្រួសារជាអ្នកដែលមានកូន និងជាអ្នកដែលយល់ថាវ័យរបស់ខ្លួនត្រូវការយល់ដឹង ដើម្បីប្រុងប្រយ័ត្នចំពោះជំងឺនេះ។ សម្រាប់វ័យមនុស្សស្រីវ័យចន្លោះ ២០ ទៅ ៣០ឆ្នាំ គឺមិនសូវជាមាននោះទេ។ ហើយអវត្ត មានមនុស្សស្រីវ័យក្មេងក្នុងព្រឹត្តិការណ៍បញ្ជ្រាបចំណេះដឹងដ៏សំខាន់នេះ គឺអាចមានមូលហេតុច្រើន។ កញ្ញា បៀន សីនៈ ដែលជានិស្សិតកំពុងសិក្សាឆ្នាំទី៤ បានយល់ឃើញថា ការធ្វេសប្រហែសរបស់ក្មេង ស្រីដែលមិនទាន់រៀបការគឺអាចមកពីកត្តាខ្លួនគាត់ផ្ទាល់ដែលមិនសូវខ្វល់ខ្វាយពីបញ្ហាសុខភាព និងអាចថាមកពីជំងឺនេះជាប្រភេទជំងឺដែលសំងំក្នុងខ្លួនយូរ និងមិនបញ្ចេញរោគសញ្ញាភ្លាមៗ។…
-
មន្ទីរពេទ្យកុមារអង្គរបានធ្វើយុទ្ធនាការដើម្បីជួយសង្គ្រោះកុមារពីជំងឺមហារីក

សៀមរាប៖ មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប ឬហៅមន្ទីរពេទ្យបេះដូង បានធ្វើយុទ្ធនាការអំពាវនាវរកជំនួយពីសប្បុរសជន ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារពីជំងឺមហារីក” ដែលជាជំងឺមហារីកដ៏លំបាកក្នុងការព្យាបាលនៅទូទាំងសកលលោក។ យុទ្ធនាការនេះ ធ្វើឡើងនៅទូទាំងប្រទេស ដោយចាប់ពីថ្ងៃទី២៤ ខែតុលាដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។ វេជ្ជបណ្ឌិត សំ លីវណ្ណៈ ជាវេជ្ជបណ្ឌិតឯកទេសជំងឺមហារីក បានពន្យល់ថា “ជំងឺមហារីកគឺជាជំងឺមួយដែលអាចកើតឡើងលើមនុស្សគ្រប់គ្នា រួមទាំងកុមារផងដែរ។ ជំងឺមហារីកបង្កឡើងនៅពេលកោសិកានៅក្នុងរាងកាយបំលែងខ្លួនដោយមិនអាចគ្រប់គ្រងបាន និងរីករាលដាលចូលទៅក្នុងសេរីរាង្គផ្សេងៗទៀតក្នុងខ្លួនយើង នៅក្នុងប្រទេសកម្ពុជា ចំនួនអ្នកកើតមហារីកកំពុងកើនឡើង។ លោក បានបន្តថា យោងទៅលើទិន្នន័យប្រទេសជិតខាងនៅក្នុងតំបន់ ជារៀងរាល់ឆ្នាំ មនុស្សប្រមាណ ១៥,០០០ ទៅ ១៨,០០០ ត្រូវបានធ្វើរោគវិនិច្ឆ័យអំពីជំងឺមហារីក ខណៈដែលមាន“ជាង ៥៥០នាក់ ក្នុងចំណោមនោះគឺជាកុមារ។ ដោយឡែកចំនួនកុមារដែលស្លាប់មុនការធ្វើរោគវិនិច្ឆ័យគឺមិនមានទិន្នន័យច្បាស់លាស់នោះទេ ប៉ុន្តែការស្រាវជ្រាវបង្ហាញពីអត្រារស់រានមានជីវិតសម្រាប់អ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានកម្រិតទាប ត្រឹមតែ២០%ប៉ុណ្ណោះ។ លោក បន្ថែមទៀតថា ជំងឺមហារីកកុមារស្ទើរតែទាំងអស់ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យកុមារអង្គរ ព្រោះជាជម្រើសតែមួយគត់របស់ពួកគេ។ នៅទីនេះ យើងអាចព្យាបាលពួកគេបាន”មន្ទីរពេទ្យកុមារអង្គរបានបើកដំណើរការផ្នែកជំងឺមហារីកនៅក្នុងឆ្នាំ២០១២ ដើម្បីពិនិត្យព្យាបាល និងថែទាំ ចំពោះជំងឺដ៏កាចសាហាវនេះ ក្នុងខណៈពេលដែលការព្យាបាលមហារីកបាតភ្នែកក៏បានចាប់ផ្តើមដែរ។ នៅក្នុងឆ្នាំ២០២១ កន្លងមក មន្ទីរពេទ្យបានដាក់ដំណើរការ អគារដាច់ដោយឡែកផ្តោតលើជំងឺមហារីក ដោយបានពិនិត្យព្យាបាល ថែទាំកុមារមហារីកចំនួនចំនួន ៥០៨…
-
អភិបាលខេត្តរតនគិរី ជម្រុញឱ្យក្មួយៗសិស្សានុសិស្សសាលាគ្រូយើងដែលបានឆ្លងភូមិសិក្សាចំនួន៤៦៦នាក់ ត្រូវធ្វើជាមនុស្សពិត ពោរពេញដោយចំណេះវិជ្ជា និងជំនាញពិត

រតនគិរី ៖ មានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្សនៃគ្រឹះស្ថានសិក្សាឯកជន(សាលាគ្រូយើង)បានបញ្ចប់ការសិក្សាឆ្លងភូមិសិក្សាចំនួន ៤៦៦នាក់ ដែលបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្មួយៗសិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតឆ្លងផុតភូមិសិក្សាឆ្នាំ២០២១-២០២២ ។ ឯកឧត្តមបាន ជម្រុញឱ្យជ័យលាភីទាំងអស់ត្រូវធ្វើជាមនុស្សពិត ពោរពេញដោយចំណេះវិជ្ជា និងជំនាញពិត។ ឯកឧត្តម សង្កត់ធ្ងន់ថាមនុស្សពិត គឺជាមនុស្សដែលមានអង្គមួយទៀតដ៏សំខាន់នោះ គឺពុទ្ធិ ដែលពុទ្ធិនេះរួមមានឥរិយាបថផ្នែក សុជីវធម៌ សីលធម៌ និងគុណធម៌ខ្ពស់ក្នុងសង្គម។ មនុស្សពិត ជាមនុស្សដែលចេះគោរពស្រឡាញ់ និងឱ្យតម្លៃលើជាតិសាសន៍របស់ខ្លួន និងធ្វើអ្វីដែលជាប្រយោជន៍ដល់សហគមន៍ ក្រុមគ្រួសារ និងប្រទេសជាតិរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្តបញ្ជាក់បន្ថែមថា ការបញ្ចប់ការសិក្សាឆ្លងភូមិសិក្សា និងការបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា (ថ្នាក់ទី១២) គឺគ្រាន់តែជាចំនុច ចាប់ផ្ដើមប៉ុណ្នោះ។ ដូច្នេះកូនៗ ក្មួយៗ ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនទៀត នៅថ្ងៃខាងមុខនិងសំណូមពរយដល់ អស់លោក លោកស្រី ជាមាតាបិតាទាំងអស់ ជួយជ្រោមជ្រែង តាមរយៈការបញ្ជូនកូនៗ ក្មួយៗដល់ទិសដៅ និងបញ្ចប់ការសិក្សាថ្នាក់ជំនាញនៅឧត្តមសិក្សា។ ឯកឧត្តម ញ៉ែម សំអឿន បានផ្តាំផ្ញើកូនៗ ក្មួយៗ…
-
អភិបាលខេត្តបាត់ដំបង៖ នាំយកនូវស្បៀងសង្គ្រោះបន្ទាន់ ដែលជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន ជូនពលរដ្ឋ រងផលប៉ះពាល់និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៥០០គ្រួសារ ក្នុងស្រុកឯកភ្នំ

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង រួមនិងថ្នាក់ដឹកនាំតាមបណ្តាមន្ទីរ និងអង្គភាពពាក់ព័ន្ធមួយចំនួន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និងបាននាំយកនូវអំណោយសង្រ្គោះបន្ទាន់ របស់សម្ដេចតេជោ ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំនួន១.៥០០គ្រួសារ ។នៅក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងដោយពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងកាសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងបានសម្តែងការសោកស្តាយចំពោះក្រុមគ្រួសារបងប្អូនទាំងអស់ ដែលបានរងផលប៉ះពាល់ និងរងគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងកន្លងមក ។ ឯកឧត្តម បានណែនាំដល់រដ្ឋបាលស្រុក ត្រូវខិតខំបន្តស្វែងរកបងប្អូនប្រជាពលរដ្ឋណា៎ដែលមានប្រភពទឹកគ្រប់គ្រាន់ដាំដុះស្រូវឡើងវិញបាន ដើម្បីធ្វើការផ្ដល់ជូនជា”ពូជស្រូវ”ឬ”ពូជដំណាំ” ជូនដល់ពួកគាត់ក្នុងការស្ដារលទ្ធភាពជីវភាពរស់នៅប្រចាំថ្ងៃពួកគាត់ឱ្យបានទាន់ពេលវេលា…។ ក្នុងឱកាសនេះផងដែរឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងគូសបញ្ជាក់ថា៖ការផ្ដល់អំណោយសង្រ្គោះបន្ទាន់នៅថ្ងៃនេះទៀតសោត ក៏មិនបានចែកបានគ្រប់គ្នានោះទេ?។ ជាបឋមគឺធ្វើការផ្ដល់ជូនអំណោយទាំងនេះ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតខ្លាំងជាងគេ ដូចនេះសូមបងប្អូនមានការយោគយល់.. ។ បើតាមការគូសបញ្ជាក់ពីមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានឲ្យដឹងថា៖ គិតត្រឹមថ្ងៃទី២០ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាននាំយកស្បៀងសង្គ្រោះបន្ទាន់ចែកដល់ក្រុមគ្រួសារដែលទទួលរងផលប៉ះពាល់ និងរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកន្លងមកនេះ…
-
ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង ចុះសួរសុខទុក្ខសមាជិក ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ប៉ែន ឆៃយ៉ា សមាជិកអាវុធហត្ថខណ្ឌ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរងរបួលបាក់ឆ្អឹងប្រអប់ដៃ និងឆ្អឹងកងដៃស្តាំ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ព្រះកេតុមាលា (ពេទ្យ១៧៩)។ ក្នុងឱកាសចុះសួរសុខទុក្ខនោះ ក្រុមការងារក៏បាននាំយកថវិកា ដែលប្រមូលបានមកពីនាយ នាយរង អាវុធហត្ថខណ្ឌបឹងកេងកង ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,០០០,០០០រៀល (ពីរលានរៀល), អង្ករ ០១ការុង, មី ០១កេស, ទឹកសុទ្ធ និងភេសជ្ជៈចំនួន ០២កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារ ក្នុងការសម្រាកព្យាបាលផងដែរ៕ ដោយ៖ ឆៃហួត និងប៊ុនធី
-
ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញ សួរសុខទុក្ខ ឯកឧត្តម នុត សាអាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដល់គេហដ្ឋាន

ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំនៃយុវជន គណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញទៅសួរសុខទុក្ខ ឯកឧត្តម នុត សាអាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅគេហដ្ឋាន នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ។ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រីប្រធានកិត្តិយសគណបក្ស សម្តេច លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ ឯកឧត្តម នុត សាអាន និងក្រុមគ្រួសារ។ ឯកឧត្តម ប្រធានប្រតិភូ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងតែរក្សាចាស់បង្កើនថ្មី…
-
រដ្ឋមន្ដ្រីក្រសួងកសិកម្ម អញ្ជើញពិនិត្យមើលស្ថានភាពប្រជាកសិករ ដែលកំពុងតែស្ដារដំណាំស្រូវឡើងវិញ នៅឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះទៅពិនិត្យមើលស្ថានភាពប្រជាកសិករ ដែលកំពុងតែស្ដារដំណាំស្រូវឡើងវិញ នៅឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ក្នុងនោះក៏មានការអមដំណើរ ដោយ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ។នៅក្នុងភូមិសាស្ត្រឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ខណៈដែលបងប្អូនប្រជាកសិករកំពុងប្រញាប់ប្រញាល់ស្ដារស្រូវឡើងវិញឱ្យទាន់ពេល ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានជូនការណែនាំលក្ខណៈបច្ចេកទេសដល់បងប្អូនកសិករ អំពីភាពខុសគ្នានៃពូជស្រូវ និងរបៀបដាំដុះសម្រាប់ពូជស្រូវខុសគ្នា ការដាក់ជី ជាពិសេសគឺការប្រើប្រាស់ថ្នាំកម្ចាត់សត្វ។ បើតាមឯកឧត្តម ងិន ឆាយ បញ្ជាក់ថា ពុំមែនសត្វល្អិតទាំងអស់សុទ្ធតែចង្រៃនោះទេ ក៏មានផងដែរ ប្រភេទសត្វល្អិតមួយចំនួន ដែលមានប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ីនៅក្នុងស្រែ។ ការប្រើប្រាស់ថ្នាំកម្ចាត់សត្វច្រើនជ្រុលពេក នឹងធ្វើឱ្យស្លាប់ទាំងអស់ ទាំងសត្វចង្រៃ និងសត្វមានប្រយោជន៍។ ឯកឧត្តម ងិន ឆាយ ក៏បានជំរុញឱ្យប្រជាកសិករពិចារណាឡើងវិញចំពោះបញ្ហានេះ ដើម្បីកាត់បន្ថយការចំណាយដែលពុំចាំបាច់នានា ហើយធានាឱ្យបានមកវិញនូវទិន្នផលស្រូវប្រកបដោយគុណភាព ព្រមទាំងផលចំណេញខ្ពស់៕សេឌី
-
ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤០នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃ២៣ ខែតុលា ម្សិលមិញ

ភ្នំពេញ ៖ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យ ចំនួន ៤០ នាក់ ( ស្រី ៤ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១០ ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ២៣ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៤០ នាក់ រួម មាន ៖ ជួញដូរ ៦ ករណី ឃាត់ ២៣…