-
មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹក រងកំពង់ធំ ប្រកាស ថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទណ្ឌិត ត្រកូលជនក្បត់ជាតិ ៣ជំនាន់ ដែល បានប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គ ព្រះមហាក្សត្រ

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន ប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ ទណ្ឌិត សម រង្សី ត្រកូល ជន ក្បត់ជាតិ ៣ជំនាន់ ដែល បាន ប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះ អង្គព្រះ មហាក្សត្រ ដែលជាទីគោរព សក្ការៈ នៃ ប្រជាជនកម្ពុជា ញាតិថ្កោលទោសនេះ ត្រូវបានលេីក ក្នុងពិធីដឹកនាំកងកម្លាំងចំនួន175នាក់ ដើម្បីជញ្ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងស្រូវពូជ ដើម្បីត្រៀមចែកជូនប្រជាជន ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី26 ខែតុលា ឆ្នាំ2022 ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច ក្នុងការបម្រើប្រជាជនដោយស្មោះត្រង់និងដោយអស់ពីចិត្តពីថ្លើម ព្រោះកងទ័ពជាកូនចៅរបស់ប្រជាជន អ្វីៗដើម្បីប្រជាជន ពិសេសក្នុងកាលៈទេសៈដែលប្រជាជនយើងកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅក្នុងខេត្តកំពង់ធំ។ នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន…
-
អភិបាលខេត្តកំពង់ចាម ចុះវាយតម្លៃអំពីវឌ្ឍនភាពនៃការកសាងផ្លូវក្រាលកៅស៊ូ ១ខ្សែ ប្រវែងជិត ១៤គីឡូម៉ែត្រ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនពលរដ្ឋក្នុងស្រុកបាធាយ

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យវាយតម្លៃអំពីវឌ្ឍនភាព នៃការកសាងផ្លូវក្រាលកៅស៊ូ ១ខ្សែ ប្រវែងជិត ១៤គីឡូម៉ែត្រ និងទទឹង ៨ម៉ែត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់ប្រជា ពលរដ្ឋក្នុងស្រុកបាធាយ ជាពិសេសពលរដ្ឋនៅភូមិរោធ ឃុំត្រប់ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា នៅពេលបានផ្លូវកៅស៊ូនេះជូនដល់ ប្រជាពលរដ្ឋយើង គាត់អាចធ្វើដំណើរឆ្លងកាត់ និងដឹកកសិផល ទៅកាន់ទីប្រជុំជនផ្សេងៗ បានដោយ ងាយស្រួល និងឆាប់រហ័ស ព្រមទាំងបានជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើងក្នុង តំបន់នេះ ឲ្យមានភាពប្រសើរឡើងផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា…
-
ក្រុមមន្រ្តីឧទ្យានុរក្សថតបានរូបភាពខ្លាត្រីនៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ

ភ្នំពេញ ៖ រូបភាពចំនួន ២សន្លឹកដែលថតបានដោយក្រុមមន្រ្តី ឧទ្យានុរក្សបង្ហាញពីប្រភេទសត្វ មំសាសី ឬសត្វខ្លាត្រីមួយក្បាលដែលវាកំពុងតោងនិងរស់នៅលើដើមឈើ។ អង្គការជីវិតសត្វព្រៃកម្ពុជាបានឱ្យដឹងថាៈរូបភាពនេះត្រូវគេថតបានក្នុងអំឡុងខែតុលា ឆ្នាំ២០២២នេះក្នុងពេលក្រុមមន្រ្តីឧទ្យានុរក្សចុះល្បាតប្រចាំខែរួចមក។ទោះបីយ៉ាងណាដោយសាររូបភាពដែលទទួលបានពិបាកក្នុងការធ្វើអត្តសញ្ញាណ ទើបអង្គការជីវិតធម្មជាតិនៅកម្ពុជាបានស្វែងរកជំនួយពីអ្នកជំនាញផ្នែកខ្លាត្រីទាំងនៅក្នុងស្រុក (គម្រោងខ្លាត្រីកម្ពុជា) និងក្រៅប្រទេស ។ ជាលទ្ធផលអ្នកជំនាញបានកំណត់ថា វាពិតជាខ្លាត្រីពិតប្រាកដមែន។ សូមបញ្ជាក់ថា នេះជាកំណត់ត្រាជាក់លាក់ជាលើកទីមួយពីវត្តមានសត្វខ្លាត្រីនៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ។ ខ្លាត្រី គឺជាប្រភេទកំពុងរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN អាស្រ័យដោយចំនួនរបស់វាបាននឹងកំពុងបន្តថយចុះ។ ខ្លាត្រីអាចមានទម្ងន់ពី ១០ ទៅ ១៥ គីឡូក្រាម ឬលើសពីនេះ ហើយមានលក្ខណៈសម្របខ្លួនខ្ពស់ទៅតាមទីជម្រកក្នុងតំបន់ព្រៃលិចទឹក ជាពិសេសស្បែកការពារទឹកពីរស្រទាប់ ដូចមានក្នុងរូបភាពនេះ។ ការបាត់បង់ទីជម្រក ការបរបាញ់ ការបំពុលជាដើម គឺជាកត្តាគំរាមកំហែងដល់ប្រភេទមំសាសីមួយនេះ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថា បើតាមកំណត់ត្រាពីវត្តមានសត្វខ្លាត្រីនៅតំបន់បឹងទន្លេឆ្មារនៃបឹងទន្លេសាបនេះ គឺជាព័ត៌មានដ៏គួរអោយរីករាយ ពោលវាបញ្ជាក់ថា តំបន់រ៉ាមសារនេះមិនត្រឹមតែដើរតួសំខាន់ក្នុងការផ្តល់ទីជម្រកត្រីពងកូន និងសត្វស្លាបទឹកប៉ុណ្ណោះទេ វាក៏ជាទីតាំងដ៏សំខាន់ ដែលគាំទ្រប្រភេទថនិកសត្វផងដែរ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាសូមគំាទ្រដល់ក្រសួងបរិស្ថានដែលកំពុងរៀបចំបែងចែកតំបន់ និងផែនការគ្រប់គ្រងនៃតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងអភិរក្សអោយកាន់តែមានប្រសិទ្ធភាព។ កំណត់ត្រាអំពីវត្តមានខ្លាត្រីនេះនឹងគាំទ្រដល់ការវិនិច្ឆ័យក្នុងការបែងចែកតំបន់គ្រប់គ្រងអោយកាន់តែប្រសើរឡើង។ គួរបញ្ជាក់ថាចាប់តំាងពីឆ្នាំ២០២១ មក អង្គការជីវិតធម្មជាតិនៅកម្ពុជាដោយការគាំទ្រថវិកាពី សហភាពអ៊ឺរ៉ុប – ទន្លេសាបយើង Our Tonle…
-
លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ដឹកនាំកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវ២៧១

ភ្នំពេញ ៖ ដោយអនុវត្តតាមបញ្ជា និងមានការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង បានដឹកនាំកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវលេខ២៧១ ចាប់ពីមុខមន្ទីរមិត្តភាពកម្ពុជា-សូវៀត រហូតដល់មុខខ្លោងទ្វារវត្តសន្សំកុសល។ សូមជម្រាប់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច ក៏បានធ្វើការណែនាំ អប់រំដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់ចត ឬដាក់លក់ដូរ នៅលើដងផ្លូវសាធារណៈ ឱ្យទ្បើងលក់ផុតពីទ្រូងថ្នល់ បណ្តោះអាសន្ន១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីទុកចិញ្ចើមថ្នល់ សម្រាប់ថ្មើរជើង ធ្វើចរាចរណ៍ទៅវិញទៅមកឱ្យបានងាយស្រួល ជាពិសេសយានយន្តបើកបរបញ្រ្ចាស់ទិស ដែលបង្កឱ្យការកកស្ទះ ឬក៏គ្រោះថ្នាក់ជាយថាហេតុ ៕ ដោយ៖ ឆៃហួត
-
ឯកឧត្តម ឃួង ស្រេង ជួបសំណេះសំណាល និងនាំយកអំណោយម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចគត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនលោកយាយ លោកតា ចំនួន ៥២៥នាក់

ភ្នំពេញ៖ យោងតាមទិន្ន័យរបស់មន្ទីរផែនការរាជធានីភ្នំពេញឆ្នាំ២០២២ក្នុងរាជធានីភ្នំពេញ មានមនុស្សវ័យចាស់ចាប់ពីអាយុ៦១ឆ្នាំឡើងទៅមានចំនួន១៣៣.៣៦៣នាក់នៃប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់។ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចរដ្ឋបាលរាជធានីភ្នំពេញចំពោះសុខទុក្ខរបស់មនុស្សចាស់ ពិសេសចូលរួមអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលាឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦តុលានេះ រដ្ឋបាលរាជធានីភ្នំពេញបានជួបជុំសំណេះសំណាលជាមួយលោកយាយ លោកតាមកពីតាមបណ្តាខណ្ឌ និងមន្ទីរក្នុងរាជធានីភ្នំពេញចំនួន ៥២៥នាក់ព្រមទាំងនាំយកអំណោយមួយចំនួនរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចគត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនលោកយាយ លោកតា នាឱកាសនោះផងដែរ។ លោកស្រីមុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច និងអតីតៈយុទ្ធជនបានគូសបញ្ជាក់ថា៖ទិវាមនុស្សចាស់កម្ពុជាឆ្នាំ២០២២ ប្រព្រឹត្តទៅក្រោមប្រធានបទ៖មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍន៏គ្រួសារ និងសង្គមជាតិ ក្នុងន័យផ្តល់នូវភាពកក់ក្តៅ និងបង្ហាញអោយកាន់តែច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ជាមួយមនុស្សវ័យចាស់នៅរាជធានីភ្នំពេញ ព្រមទាំងឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារះ និងថវិកានឹងថែរក្សាមនុស្សចាស់ ឲ្យដូចថែរក្សាខ្លួនឯង។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសអនុគណៈកម្មការមនុស្សចាស់ កម្ពុជាធានីភ្នំពេញ បានថ្លែងអបអរសាទរយ៉ាងខ្លាំងចំពោះលោកយាយ លោកតាដែលជាឃ្លាំងនៃចំណេះដឹង,បទពិសោធន៏ដែលប្រធានបទឆ្នាំនេះបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីតម្លៃដ៏មហាសាលរបស់មនុស្សវ័យចាស់ អោយសក្តិសមទៅនឹងគុណបំណាច់របស់អស់លោកនឹងផ្តល់តំលៃយ៉ាងធំធេងតាមរយៈការកំណត់យកថ្ងៃទី១តុលា ជាថ្ងៃប្រារព្វទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ។ ឯកឧត្តម ឃួង ស្រេង ក៏បានមានប្រសាសន៍បន្តថា មនុស្សចាស់នេះហើយ ជាអ្នកមានគុណចំពោះជាតិមាតុភូមិយ៉ាងធំធេង ដោយពួកគាត់ជាអ្នកដើរដង្ហែរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការរំដោះប្រទេសចេញរបបប៉ុល ពត និងបានចូលរួមជាមួយសម្តេច…
-
តុលាការកំពូល បានសម្រេចតម្កល់ទោស បុរសម្នាក់ ជាប់គុក ២០ឆ្នាំ ពាក់ព័ន្ធករណីការជួញដូរគ្រឿងញៀន ជិត ២គីឡូក្រាម

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលដីកា តម្កល់ទោស បុរសម្នាក់ ដែលជាជាប់ចោទ ជាប់គុក ២០ឆ្នាំ ដោយជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជិត ២គីឡូក្រាម ប្រព្រឹត្តនៅគោលដៅ ២ផ្សេងគ្នា កាលពីអំឡុង ឆ្នាំ ២០១៩ នាពេលកន្លងទៅ។ ក្នុងនោះ គោលដៅទី១: ស្ថិតនៅចំណុចចំណុចផ្ទះ ហ្គេមអ៊ីនធើណេត ៧៧៧៧ ខាងក្រោយផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២: ស្ថិតនៅចំណុចក្នុងផ្ទះលេខ២៨AZ ផ្លូវលេខ២៧៨ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល លោក និល ណុន បានឱ្យដឹងថា ជនជាប់ចោទខាងលើរូបនេះ មានឈ្មោះ អាន វាសនា ភេទប្រុស អាយុ ៣៧ឆ្នាំ កើតឆ្នាំ១៩៨៤។ សូមជម្រាប់ថា ក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២៥…
-
សាលក្រមបានសម្រេច តម្រឹមទោសឧកញ៉ា ឌួង ងៀប ដាក់ពន្ធនាគារ កំណត់ ៨ខែ រួចដោះលែងឱ្យមានសេរីភាពវិញ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីសប្តារ្តិ៍កន្ល ងទៅនេះ បានប្រកាសសាលក្រមផ្តន្ទាទោសឧកញ៉ា ឌួង ងៀប ដាក់ពន្ធនាគារ កំណត់ ៨ខែ ពោលគឺឧកញ៉ា ឌួង ងៀប បានអនុវត្តទោស ក្នុងពន្ធនាគារ ៨ខែ រួចមកស្រាប់ ដូច្នេះ សាលក្រមបានតម្រឹម និងសម្រេចធ្វើការដោះលែងឱ្យមានសេរីភាពវិញ។ សូមរម្លឹកថា លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនលោកផ្កាយ៣ ឌួង អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ (ឆបោក បទក្លែងឯកសារ និងបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ អាចជួញដូរបាន សែកស្អុយ)។ លោកឧត្តមសេនីយ៍ឌួង ងៀប ត្រូវសមត្តកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនបាន មុខសណ្ឋាគារ ដឺគ្រី ផ្លូវឌួង ងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ…
-
អគារសិក្សា១ខ្នង ០៥បន្ទប់ និងសមិទ្ធផលនានានៅសាលាបឋមសិក្សាបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមជំនួយអង្គការសម្រេចសុបិនកុមារកម្ពុជា

បន្ទាយមានជ័យ៖ អគារសិក្សា ១ខ្នង ០៥បន្ទប់ និងសមិទ្ធផលនានានៅសាលាបឋមសិក្សាបន្ទាយមានឬទ្ធិឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាអំណោយអង្គការសម្រេចសុបិនកុមារកម្ពុជា (Cambodian Children’s Dream ) ត្រូវបានសម្ពោធដាក់អោយដំណើរការជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៥ខែតុលាឆ្នាំ២០២២ ។ លោកសហស្ថាបនិកអង្គការ និងលោកម្ចាស់ជំនួយនៃអង្គការនេះបានអះអាងថា អង្គការសម្រេចសុបិនកុមារកម្ពុជា បន្តធ្វើជាដៃគូអភិវឌ្ឍន៍រឹងមាំលើវិស័យអប់រំនៅកម្ពុជា ក្នុងនោះមាននៅខេត្តភាគពាយ័ព្យនិងឧត្តរ ។ លោក អែម សុខា អភិបាលស្រុកថ្មពួកឱ្យដឹងថា អគារសិក្សា១ខ្នងស្មើ៥បន្ទប់ បង្គន់អនាម័យ១ខ្នងស្មើ៨បន្ទប់ ជាអំណោយថ្មីរបស់អង្គការសម្រេចសុបិន្តកុមារដែលផ្តល់ដល់សាលាបឋមសិក្សាបន្ទាយមានរឹទ្ធនាភូមិបន្ទាយមានរឹទ្ធិឃុំគោករមៀតស្រុកថ្មពួកនេះ ចំណាយថវិកាអស់៥៣.៧៦០ដុល្លាសរអា ។ វាជាអគារសិក្សាទី២ ដែលអង្គការដែលបានជួយដល់ទីនេះ ។ ហេតុនេះ សាលារៀននេះ មានអគារសិក្សាដល់៤ខ្នងហើយ ក្នុងនោះអគារអគារសិក្សា១ខ្នង អំណោយសម្តេចតេជោបានចាស់ទ្រុឌទ្រោម និងអគារសិក្សា១ខ្នងទៀតកសាងដោយក្រសួងអប់រំ យុវជននិងកីឡា ។ តំណាងសិស្សានុសិស្សដែលជាអ្នកទទួលផលបានឡើងថ្លែងអំណរគុណនិងប្តេជ្ញាថានឹងទទួលប្រើប្រាសតូកៅអី សង្ហារឹម អគារសិក្សានិងបង្គន់អនាម័យទាំងនេះអោយបានល្អ ។ហើយខិតខំពេញទំហឹងលើការរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូអ្នកគ្រូនិងធ្វើអនាម័យដើម្បីសុខភាព ។ លោក ម៉ាក ថូម៉ាសជេននី (Marc Thomss Jenni)សហស្ថាបនិកអង្គការ និងលោករ៉ូឡែន ប្រែនលី (Mr…
-
កម្លាំងជំនាញឆ្មក់បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀន ១៦០គីឡូក្រាម

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀន ១៦០គីឡូក្រាម ដែលលួចឆ្លងដែនពីប្រទេសឡាវចូលមកប្រទេសកម្ពុជា នៅវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ ។ ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងជំនាញ (ក៧)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ លោកវរសេនីយ៍ទោ សាន សុខបាន នាយរងការិយាល័យ(ក៧) មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាប ករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវ មកកម្ពុជា នៅចំណុច ផ្លូវលេខ៥៣ ស្ថិតក្នុង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញជាលទ្ធផលឃាត់ជនសង្ស័យ៣នាក់ រួមមាន ៖ ១-ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម។២-ឈ្មោះ ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ…
-
រដ្ឋបាលខេត្តរៀបចំលើកផ្ទាំងរូបភាព និងដាក់ភ្លើងចម្រុះពណ៌ក្នុងក្រុងកំពង់ឆ្នាំង ស្វាគមន៍បុណ្យអុំទូក អកអំបុក និងសំពះព្រះ ខែនៅដើមខែវិច្ឆិកា ខាងមុខនេះ

កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ ឆ្នាំងនៅរសៀលថ្ងៃទី២៤ ខែតុលាឆ្នាំ២០ ២២បានដឹកនាំក្រុមការងារចុះពិនិត្យការដំ ឡើងផ្ទាំងរូភាព និងការដាក់បំភ្លឺភ្លើងចម្រុះពណ៌តាមតាម ផ្លូវនានាក្នុងក្រុងកំពង់ឆ្នាំងដើម្បីស្វាគមន៍ពិធីបុណ្យអុំទូកអកអំបុកសំពះព្រះ ខែក្នុងក្រុងកំពង់ឆ្នាំងនៅដើមខែ១១ខាងមុខនេះ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ កែ ច័ន្ទមុនី នៅរសៀលថ្ងៃទី ២៤នេះបានដឹ កនាំក្រុមការងារចុះពិនិត្យ មើល ការដាក់តាំងផ្ទាំងរូបភាព និងការរៀបតាំងភ្លើងចម្រុះពណ៌តាមដងផ្លូវនិងតាមសួនច្បារនានាក្នុងក្រុងកំពង់ឆ្នាំង ដោយឡែកនៅតាមមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ក៏ត្រូវចូលរួមតាំងភ្លើងចម្រុះពណ៌នៅតាមមន្ទីរអង្គភាពនីមួយៗ ផងដែរ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា នៅដើមខែ ១១ ខេត្តកំពង់ឆ្នាំង នឹងរៀបចំប្រារព្ធពិធីបុណ្យអុំទូកនៅមាត់ទន្លេផ្សារក្រោម រយៈពេល ២ថ្ងៃ និងក៏រៀបចំពិធីអកអំបុក សំពះព្រះខែទៅតាមប្រពៃណីជាតិយើងផងដែរ។ ចំពោះការប្រណាំងទូកនិងកាណូតឯកឧត្តម បានដាក់ផែនការដល់អាជ្ញាធរក្រុងស្រុកទាំង៨ត្រូវរៀបចំអញ្ជើញប្រជាពលរដ្ឋ មកចូលរួមលេងកំសាន្តប្រណាំងទូកនិងកាណូត ឱ្យបានមួយពាន់ទូកដោយឯកឧត្តម និងត្រៀមចំណាយថវិកាចំនួន ១០០លានរៀលសម្រាប់ជួយឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋមក ចូលរួមប្រណាំងទូកនិងកាណូត។ ចំណែកក្រុ មការងារយុវជនតាមអង្គភាពនានា ត្រូវរៀបចំវង់ភ្លេងរាំលេ ងកម្សាន្តតាមសាឡាងនិងកាណូតធំៗ ដើម្បីកំដរពិធីបុណ្យអុំទូកនៅតាមដងទន្លេផ្សារក្រោមឲ្យបានកុះករអធិកអធម្ម។នៅក្នុងក្រុងកំពង់ឆ្នាំងក៏ត្រូវរៀបចំសង្វៀនកីឡាប្រដាល់…