-
អាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ផ្សារ ក្រោយការដាក់ចេញនូវឱសានវាទដល់អាជីវករឲ្យបញ្ឈប់ការលក់ដូរ ដែលមិនគោរពតាមការណែនាំរបស់ អាជ្ញាធរ និងគណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ អភិបាលរងខេត្តស្ទឹងត្រែង លោក ចៅ មុន្នីរ៉ា និងអភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល បានដឹកនាំកម្លាំងសមត្ថកិច្ចក្រុង ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ឲ្យមានលក្ខណៈល្អប្រសើរឡើងវិញ ក្រោយអាជីវករផ្សារសាមគ្គីស្ទឹងត្រែង និងអ្នកលក់ដូរមកពីទីជនបទ នាំគ្នាលក់ដូរត្រៀបត្រា រាយប៉ាយនៅតាមដងផ្លូវ សួនច្បារ និងផ្លូវរង្វង់មូលមាត់ទន្លេ ធ្វើឲ្យបាត់បង់របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន បាត់បង់សោភ័ណភាពក្រុង និងការកកស្ទះចរាចរណ៍ ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ ។ កម្លាំងនគរបាលក្រុងស្ទឹងត្រែង នៅថ្ងៃ៣១តុលានេះ បានអនុវត្តតាមការសម្រេចរបស់ អាជ្ញាធរខេត្ត-ក្រុង និងគណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង លើគោលការណ៍ ៣ចំណុច ដែលបានកំណត់ឲ្យអាជីវករ ត្រូវតែគោរពតាមការណែនាំនោះ គឺ ១.អ្នកលក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ត្រូវដាក់អីវ៉ាន់ត្រឹមគំនូសដែលបានរៀបចំ ហើយមិនអនុញ្ញាតឲ្យដាក់តាំងលក់ហួសខឿន ឬលើផ្លូវចូលផ្សារឡើយ ,២.ចំពោះប្រជាពលរដ្ឋលក់ដូរបន្លែ ផ្លែឈើ ត្រីសាច់នៅលើខឿន ឬលើផ្លូវជុំវិញផ្សារ និងខាងជើងផ្សារទាំងអស់ មិនអនុញ្ញាតឲ្យលក់ដូរបន្តទៀតទេ គឺត្រូវរកទីតាំងលក់ដោយខ្លួនឯង និង ៣.ម្ចាស់ម៉ូតូ…
-
លោក ង៉ែត ពិសិត ប្រឹងរៀនកែវាសនាពីអ្នករើសសំរាម ក្លាយជាអ្នកនិពន្ធនិងពាណិជ្ជករ

ភ្នំពេញ៖ជីវិតជាការតស៊ូ ! ពាក្យស្លោកមួយឃ្លានេះបានធ្វើឱ្យលោក ង៉ែត ពិសិត តស៊ូពីក្មេងរើសអេតចាយនិងដើររែក បន្តោងសោលក់រហូតក្លាយទៅជាអ្នកនិពន្ធ និងអ្នកជំនួញផ្នែកបច្ចេកវិទ្យាមួយរូប។ លោកបានប្រាប់ថា ខិតខំប្រឹងប្រែងជម្នះភាពក្រដែលជារនាំងរបស់មនុស្សគ្រប់រូបខ្លាចរអា។ លោករំលឹកថា ក្រោយពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យ លោកបានចាកចេញពីផ្ទះមកទីក្រុងភ្នំពេញដែលជារាជធានីនៃសេដ្ឋកិច្ចនិងភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។ លោក ពិសិត បញ្ជាក់ថា៖«កាលពីខ្ញុំឡើងមករៀននៅទីក្រុងភ្នំពេញដំបូងនៅក្នុងឆ្នាំ ២០១២ របស់ដែលមាននៅជាប់នឹងខ្លួនខ្ញុំនៅពេលនោះ គឺមានត្រឹមសម្លៀកបំពាក់ចាស់ៗពីរបីសម្រាប់ និងលុយ ពីរម៉ឺនរៀលប៉ុណ្ណោះ បន្ទាប់ពីឱ្យលុយថ្លៃឡានឈ្នួលរួច។ កាលណោះកង់ចាស់មួយគ្រឿងក៏គ្មាន ទូរសព្ទចាស់មួយគ្រឿងជាប់ខ្លួនក៏គ្មាន ហើយអ្វីដែលសំខាន់គឺខ្ញុំមិនទាន់ដឹងថាគួរទៅបន្តការសិក្សានៅទីណានោះទេ»។ ទម្រាំតែរកបានកន្លែងសិក្សា លោកបានជួបឧបសគ្គការងារជាច្រើន ប៉ុន្តែកិច្ចការដែលលោកនៅតែបន្តធ្វើយ៉ាងសកម្មនៅការស្វែងរកទីសំណាក់ និងសាលារៀន លោកបានឱ្យដឹងថា ៖«ពេលដែលចូលរៀនដំបូងៗនោះគឺដើររែកបន្តោងសោលក់ជុំវិញទីក្រុងភ្នំពេញ។ថ្ងៃខ្លះខ្ញុំរកលុយទិញបាយហូបគ្មានផង។ ផឹកតែទឹកទុយោជំនួសបាយប៉ុណ្ណោះ។ ដោយសារការខ្វះខាតសម្ភារៈសិក្សាខ្លាំងបែបនេះ។ខ្ញុំក៏មានការតាំងចិត្តថាខ្ញុំនឹងធ្វើអ្វីមួយដើម្បីជួយដល់និស្សិតក្រីក្រឱ្យមានឯកសាររៀនសូត្រ កុំឱ្យលំបាកដូចជំនាន់ខ្ញុំខ្លាំងពេក»។ ការព្យាយាមពិតជាមិនបានធ្វើឱ្យលោកជួបការលំបាករហូតនោះទេ។ រហូតមកដល់បច្ចុប្បន្ន លោកបាននិពន្ធសៀវភៅជាច្រើនចំណងជើងនិងបានបង្កើតApp អានសៀវភៅមួយមានឈ្មោះថា WHY READ ដែលសិស្សនិស្សិតទាំងឡាយទូទាំងពិភពលោកសុទ្ធតែអាចក្រេបជញ្ជក់ចំណេះដឹងពីក្នុងនោះបានគ្រប់ៗគ្នា។ លោកបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការបង្កើតស្នាដៃនោះយ៉ាងដូច្នោះថា៖«នៅក្នុងនោះមានឯកសារឥតគិតថ្លៃជាច្រើនដែលសិស្សនិស្សិតអាចស្រាវជ្រាវបានគ្រប់ពេល មិនត្រឹមតែប៉ុណ្ណឹង ចំពោះសិស្សនិស្សិតណាខ្វះលទ្ធភាព ឱ្យតែប្រាប់ខ្ញុំខ្ញុំនឹងបើកគណនីមួយឱ្យគាត់អាចអានឯកសារទាំងអស់នៅក្នុងនោះដោយឥតគិតថ្លៃ។ ថ្វីដ្បិតខ្ញុំមិនទាន់អាចជួយអ្វីច្រើនដល់សង្គម ប៉ុន្តែកិច្ចការនេះ ខ្ញុំនឹងខំរួមចំណែកជួយបណ្ដុះធនធានមនុស្សរបស់ប្រទេសយើងឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន»។ ជាកូនទី៣ ក្នុងចំណោមបងប្អូនបួននាក់ លោក ង៉ែត ពិសិត មានស្រុកកំណើតនៅភូមិសូភី ឃុំរនាម…
-
អាជ្ញាធរខេត្តសៀមរាប បានចែកស្បៀង ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួនជាង ១ពាន់គ្រួសារ

សៀមរាប៖ អាជ្ញាធរខេត្តបានចែកស្បៀងគឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ១,០៥៣គ្រួសារ ក្នុងឃុំស្វាយសចំនួន ២៥៣គ្រួសារ ឃុំប្រាសាទចំនួន ៤០០គ្រួសារ និងឃុំវ៉រិនចំនួន ៤០០គ្រួសារ នៅសាលាស្រុកវ៉ារិន ខេត្តសៀមរាប ដែលរងផលប៉ះពាល់ពីទឹកជំនន់កន្លងមកបានទទូលស្បៀងពីរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ការផ្ដល់ជូនស្បៀងនេះ ជាការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក ប្រមុខរាជរដ្ឋាភិបាលតែងតែបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗជាដើម។ បើយោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្ដសៀមរាប បានបង្ហាញថា គិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ការបែងចែកស្បៀង និងគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋមានផលប៉ះពាល់ដោយគ្រោះមហន្ដរាយពីគណៈកម្មការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាមានចំនួនជាង ៦ពាន់គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១ម៉ឺន៤៥០គ្រួសារ ក្នុងស្រុកចំនួន ៨ស្រុកនៃខេត្ដសៀមរាប ៕ ដោយ ស៊ាន សុផាត
-
ពិព័រណ៍មុខរបរ ឆ្នាំ២០២២ រៀបចំឡើងដើម្បីបណ្ដុះគំនិតបង្កើតមុខរបរ និងការបង្កើតអាជីវកម្ម

ភ្នំពេញ៖ ពិព័រណ៍មុខរបរឆ្នាំ២០២២ ត្រូវបានរៀបចំឡើងនៅចុងសប្តាហ៍នេះ រយៈពេល ២ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅទីតាំង Factory Phnom Penh ។ ពិព័រណ៍មុខរបរនេះ រៀបចំឡើងក្នុងគោលដៅសំខាន់គឺដើម្បីឱ្យអ្នកចូលរួមទទួលបានចំណេះដឹង និងបណ្ដុះគំនិតឱ្យអ្នកចូលរួមបង្កើតមុខរបរ និងអាជីវកម្មដោយខ្លួនឯង ជាមួយនិងភាពជឿជាក់ និងបង្កើតជាយីហោស្នាដៃខ្មែរពិត ដើម្បីជម្រុញដល់ការបង្កើនផលិតភាពជាតិ និងការលើកកម្ពស់ សេដ្ឋកិច្ចជាតិ។ លោក សំ កុសល ជានាយកប្រតិបត្តិក្រុមហ៊ុន Baksey Media ជាអ្នករៀបចំឱ្យមានពិព័រណ៍នេះឡើងបញ្ជាក់ថា ពិព័រណ៍នេះ ពុំមែនជាពិព័រណ៍ដែលលក់ត្រឹមផលិតផលនោះទេ តែពិព័រណ៍នេះគឺរៀបចំឡើងក្នុងគោលដៅសំខាន់ និយាយពីមុខរបរ បញ្ជាក់ពីប្រភេទមុខរបរ និងមានការរៀបចំនូវការចែករំលែកចំណេះដឹងផ្ទាល់ពីម្ចាស់អាជីវកម្ម ក្រុមហ៊ុន ពីបទពិសោធន៍ ក៏ដូចជាភាពជោគជ័យរបស់ខ្លួន ។ លោកបន្តថា អ្នកចូលរួមត្រូវស្វែងយល់ ចាប់យកពីគំនិតនៅពីក្រោយផលិតផលដែលដាក់បង្ហាញ នោះគឺគំនិតក្នុងការបង្កើតមុខរបរផ្ទាល់ខ្លួន ដែលមានភាពឆ្នៃប្រឌិត សម្រាប់ខ្លួនឯង។ គួរបញ្ចាក់ថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ មានក្រុមហ៊ុនប្រមាណ៦០ ចូលរួមដាក់បង្ហាញផលិតផលនៅតាមស្តង់អាជីវកម្មរៀងៗខ្លួន ក៏ដូចជាមានការចែកសៀវភៅពាក់ព័ន្ធនឹងការធ្វើជំនួញជាច្រើនក្បាល នឹងសិក្ខាសាលាចែករំលែកបទពិសោធន៍អាជីវកម្មពីមានវាគ្មិនជាតិអន្តរជាតិជាច្រើនរូបផងដែរ ៕ ដោយ ៖ ង៉ាន់ទិត្យ
-
ក្រសួងអប់រំបន្តផ្សព្វផ្សាយព័ត៌មានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញកែច្នៃអាហារ និងនវានុវត្តន៏ (FOODI Info Day)

ត្បូងឃ្មុំ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាផ្សព្វផ្សាយព័ត៌មានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញកែច្នៃអាហារ និងនវានុវត្តន៏ (FOODI Info Day) ក្រោមការដឹកនាំលោកបណ្ឌិត និត ប៊ុនឡៃ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧត្តមសិក្សា នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។ កម្មវិធីសិក្សានេះ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីគម្រោង (FOODI) នៃកម្មវិធី (Erasmus+) របស់សហគមន៍អឺរ៉ុប ដែលមានកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យស្វាយរៀង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យដៃគូផ្សេងៗ ទៀតនៅអាស៊ី និងអឺរ៉ុប។ កម្មវិធីសិក្សានេះមានគោលបំណង បង្ហាញអំពីសារៈសំខាន់នៃឧស្សាហកម្មកែច្នៃអាហារសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅបរទេស និងតម្រូវការធនធានមនុស្ស ដែលមានសមត្ថភាពដើម្បីការប្រកួតប្រជែងពាណិជ្ជកម្ម និងលើកស្ទួយកេរ្តិ៍ឈ្មោះផលិតផលខ្មែរលើឆាកអន្តរជាតិ ៕ ដោយ-រ៉ាវុធ
-
ទេសចររុស្ស៊ីធ្វើដំណើរតាមយន្តហោះហើរត្រង់ទៅភូកេត ប្រទេសថៃជាលើកដំបូង

បាងកក៖ ជើងហោះហើរត្រង់ពីរុស្សី ទៅភូកេតតំបន់ទេសចរណ៍ដ៏ មានប្រជាប្រិយភាពរបស់ប្រទេសថៃបានដំណើរការ កាលពីថ្ងៃ អាទិត្យទី៣០ខែតុលា ដោយជំរុញការមកដល់របស់ភ្ញៀវទេសចរ នៅលើកោះសម្រាប់ថ្ងៃឈប់សម្រាក នាភាគខាងត្បូង។ ក្រុមហ៊ុនអាកាសចរណ៍ Ikar Airlines ជើងហោះហើរ EO3477 ពីអាកាសយានដ្ឋាន Sheremetyevo នៃប្រទេសរុស្ស៊ី (ទីក្រុង ម៉ូស្គូ) បានចុះនៅអាកាសយានដ្ឋានអន្តរជាតិភូកេត នៅម៉ោង ប្រហែល ១:៣០ រសៀល ជាមួយនឹងអ្នកដំណើរ ៤៤៩ នាក់នៅ លើយន្តហោះ។អ្នកទេសចររុស្ស៊ីត្រូវបានទទួលស្វាគមន៍យ៉ាងពិសេសដោយបុគ្គលិកព្រលានយន្តហោះ ដែលដឹកនាំដោយបុគ្គលិករដ្ឋបាល Pongsak Srimai ។ក្រុមហ៊ុនដឹកជញ្ជូនទង់ជាតិរុស្ស៊ី Aeroflot ក៏បានបន្តជើង ហោះហើរត្រង់របស់ខ្លួនរយៈពេលប្រាំបួនម៉ោង ពីទីក្រុងមូស្គូ ទៅកាន់ភូកេត កាលពីថ្ងៃអាទិត្យ។ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីចំនួនបីបានកំណត់ពេលហោះហើរត្រង់ទៅកាន់ភូកេត ដើម្បីបម្រើតម្រូវការនៅក្នុងប្រទេសរុស្ស៊ី ក្នុង អំឡុងរដូវកាលខ្ពស់ នាពេលខាងមុខ។ អាកាសយានដ្ឋានភូកេតរំពឹងថា នឹងមានអ្នកមកដល់ប្រហែល ៣០០០០ នាក់ក្នុងមួយថ្ងៃ អំឡុងខែវិច្ឆិកានេះ៕ប្រភពពី The Nation, ប្រែសម្រួល៖ សារ៉ាត
-
ហុងដា DREAM បញ្ចេញម៉ូតូសេរីថ្មីផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ

ភ្នំពេញ៖ ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុនបានរៀបចំមហាព្រិត្តិការណ៌សម្ភោធ ជាផ្លូវការនូវម៉ូតូ ហុងដា DREAM ដែលមានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត “THE ARISING OF NEW LEGEND” ដែលបញ្ជាក់ពីកិត្យានុភាពសុះសាយ និង គុណតម្លៃជានិរន្ត របស់ហុងដា DREAM ប្រកបដោយភាពប្រណិតឥតខ្ចោះ ដែលមិនអាចកាត់ថ្លៃបាន។ លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn), ប្រធានក្រុមហ៊ុន N.C.X បានមានប្រសាសន៍ថា ជាការពិតណាស់ Honda Dream បានទទួលចំណាត់ថ្នាក់លេខ១ លក់ដាច់បំផុតក្នុងរយះពេល៣០ឆ្នាំជាប់ៗគ្នាជាមួយនឹងចំនួនលក់បានរហូតដល់ ២,៨៥០,០០០គ្រឿងរហូតមកដល់បច្ចុប្បន្ន។ ហុងដា DREAM បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងបន្ទាប់ពីមានវត្តមាននៅក្នុងប្រទេសកម្ពុជា ។ លោកក៏បន្តទៀតថា “ ក្រុមហ៊ុន N.C.X នឹងធ្វើឲ្យ ហុងដា DREAM កាន់តែប្រសើរឡើង ដែលសាកសមនឹងតម្រូវការ និងនៅតែជាជម្រើសទី១…
-
កម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន» បិទបញ្ចប់ដោយទទួលបានថវិកាបរិច្ចាគពីសប្បុរសជនចំនួនជាងប្រាំមួយម៉ឺនដុល្លារ សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ

ភ្នំពេញ៖បន្ទាប់ពីចំណាយពេលរយៈពេលប្រាំបួនថ្ងៃ តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយ បានទៅដល់ខេត្តសៀមរាបជាស្ថាពរនៅព្រឹកថ្ងៃចន្ទទី៣១ ខែតុលា ឆ្នាំ២០២២នេះ។ បេសកកម្មរត់របស់លោក សាយ ធ្វើឡើងសម្រាប់កម្មវិធីដែលតារាចម្រៀងរូបនេះផ្ដួចផ្ដើមបង្កើតឡើង ដោយឱ្យឈ្មោះថា កម្មវិធី «រត់ជាមួយសាយ ៤ សែន ជំហាន» ក្នុងគោលដៅស្វែងរកថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីទ្រទ្រង់ និងព្យាបាលកុមារដែលមានជំងឺមហារីក ដែលមន្ទីរពេទ្យសង្កេតឃើញថាមានសញ្ញាកើនឡើងគួរឱ្យព្រួយបារម្ភ។ សូមជម្រាបថា កម្មវិធី «រត់ជាមួយសាយ ៤ សែនជំហាន» របស់តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយបានចាប់ផ្ដើមជាផ្លូវការ កាលពីថ្ងៃទី ២២ ខែតុលាកន្លងទៅ។ ជាកម្មវិធីដែលលោក អ៊ួន បឋម រត់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាបក្នុងចម្ងាយផ្លូវ៣០៣គីឡូម៉ែត្រដោយប្រើរយៈពេល ប្រាំបួនថ្ងៃ គឺចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២២។ តាមរយៈការរត់អស់រយៈពេលប្រាំបួនថ្ងៃ លោក អ៊ួន បឋម ហៅ សាយ បានរត់ទៅដល់គោលដៅនៅខេត្តសៀមរាបតាមការគ្រោងទុក ដោយទទួលបានថវិកាបរិច្ចាគពីសប្បុរសជនចំនួន…
-
ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណី បើកកន្លែង និងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មានជល់)

ភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ មានជនសង្ស័យ ០៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការបង្រ្កាបជាក់ស្តែងករណី បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មានជល់) ប្រព្រឹត្តនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ៣០ នាទីកន្លងទៅ ។ ជនសង្ស័យចំនួន ០៥នាក់ដែលឃាត់ខ្លួនបានបញ្ជូនមកការិយាល័យជំនាញ រួមមាន ៖ទី១-ឈ្មោះ អ៊ាង រ័ត្ន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលម៉ូតូស្នាក់នៅផ្ទះលេខ២៧ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ សុខ ខ្ញី ភេទ ប្រុស អាយុ ៤៣…
-
អ្នកអភិរក្ស៖ ផ្សោតមេគង្គកំពុងរងការគំរាមគំហែង ដោយការនេសាទខុសច្បាប់

ភ្នំពេញ៖ ក្រុមអ្នកអភិរក្សកំពុងព្រួយបារម្ភពីការបាត់បង់សត្វផ្សោតចេញពីប្រទេសកម្ពុជា ដោយសារសត្វផ្សោត កំពុងរងការគំរាមកំហែង ពីសកម្មភាពនេសាទខុសច្បាប់។ ប្រធាននាយកដ្ឋានអភិរក្សជលផលលោក អ៊ុន វិបុល បាននិយាយថា ផ្សោតនៅតាមដងទន្លេមេគង្គខាងក្រសួងកសិកម្មបានចេញអនុក្រឹត្យដើម្បីការពារកុំឲ្យមានការនេសាទខុសច្បាប់ដែលបណ្ដាលឱ្យផ្សោតងាប់ជាបន្តបន្ទាប់។ ដោយនៅឆ្នាំ ២០១៥ សត្វផ្សោតមេហ្នឹងមានចំនួន ៨០ទេហើយនៅឆ្នាំ ២០១៧ ផ្សោតមាន ៩២ក្បាល ។ លោក អ៊ុន វិបុលបញ្ជាក់ថា ៖ « និយាយទៅ ឆ្នាំ ២០២០យើងរកឃើញ ៨៩ក្បាល ជាទូទៅផ្សោតដែលយើងការពារកន្លងមកហ្នឹងពុំមានការប្រែប្រួលអីប៉ុន្មាននោះទេ ក្នុងមួយឆ្នាំៗស្លាប់កូនផ្សោត ១៥ ក្បាល ប៉ុន្តែមកទល់ឥឡូវមានការស្លាប់កូនផ្សោតត្រឹម ៥- ៦ ក្បាលនោះទេដោយក្នុងនោះ ផ្សោតកើត ៨ ទៅ ៩ ក្បាលក្នុងមួយឆ្នាំៗ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីក៏នៅតែមានការនេសាទខុសច្បាប់ដែរ នៅតាមអន្លង់ផ្សោត ជាពិសេសគឺការប្រើម្មងទាក់ផ្សោតស្លាប់និងឆក់ត្រីឆក់ផ្សោត»។ នាយខណ្ឌរដ្ឋបាលជលផលក្រចេះលោក ម៉ក់ ពន្លក បាននិយាយា៖ « សត្វផ្សោតដែលសរុបនៅមេគង្គកម្ពុជាមាន ៨៩ ក្បាលដោយឡែកនៅក្រចេះមានប្រហែល ៧០ភាគរយ។ ចំនួនសរុបផ្សោតនៅក្រចេះ ដែលយើងមានចន្លោះ ពី…