Category: ព័ត៌មានសង្គម

  • ខេត្តព្រះវិហារ បានរកឃើញទូកជាប់ចំណាត់ថ្នាក់ ៣គូ ក្នុងចំណោម ២៦គូ ក្រោយការបិទបញ្ចប់ពិធីប្រណាំងទូកលក្ខណៈសហគមន៍ក្នុងរយៈពេល ២ថ្ងៃ នៅរមណីដ្ឋានទំនប់ ៩៥

    ខេត្តព្រះវិហារ បានរកឃើញទូកជាប់ចំណាត់ថ្នាក់ ៣គូ ក្នុងចំណោម ២៦គូ ក្រោយការបិទបញ្ចប់ពិធីប្រណាំងទូកលក្ខណៈសហគមន៍ក្នុងរយៈពេល ២ថ្ងៃ នៅរមណីដ្ឋានទំនប់ ៩៥

    ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ បានរៀបចំពិធីប្រណាំងទូកលក្ខណៈសហគមន៍ ចំនួន ៥២ទូក ស្មើនឹង ២៦គូ ដើម្បីអបអរសាទរក្នុងព្រះរាជពិធី «បុណ្យអុំទូក សំពះព្រះខែ អកអំបក និងបណ្តែតប្រទីប» ដែលពិធីនេះ បានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ វិច្ឆិកា ២០២២ នៅរមណីដ្ឋានទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្រោយការបិទបញ្ចប់ ការប្រណាំងទូលលក្ខណៈសហគមន៍ ក្នុងរយៈពេល ២ថ្ងៃមកនេះ គណៈកម្មការរៀបចំបុណ្យអុំទូក បានរកឃើញលទ្ធផលអ្នកឈ្នះ ដែលត្រូវទទួលបានរង្វាន់លើកទឹកចិត្តពីរដ្ឋបាលខេត្តព្រះវិហារ ចំនួន ៣គូ ដែលក្នុងនោះ អង្គភាពស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ទទួលបានចំណាត់ថ្នាក់លេខ១ និងទទួលបានរង្វាន់លើកទឹកចិត្ត នូវទឹកប្រាក់ចំនួន ៨០ម៉ឺនរៀល ។ នៅក្នុងពិធីបុណ្យនេះ ក៏មានការបង្ហោះគោម បាញ់កាំជ្រួច បណ្ដែតប្រទីប និងអកអំបុក ក្រោមសម្លេងសាទរយ៉ាងខ្ញៀវខ្ញារ ពីអ្នកចូលរួមកំសាន្ត ក្នុងពេលរាត្រីផងដែរ។ឯកឧត្តមទេសរដ្ឋមន្ដ្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងថា ខេត្តព្រះវិហារគឺជាខេត្តមួយនៅឆ្ងាយដាច់ស្រយ៉ាល ជាខេត្តដែលស្ថិតនៅក្នុងតំបន់ព្រៃភ្នំ មានបឹង…

  • សង្គមស៊ីវិល និងរដ្ឋាភិបាលរួមគ្នាបញ្រ្ជាបអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយសម្រាប់ពលរដ្ឋកម្ពុជា

    សង្គមស៊ីវិល និងរដ្ឋាភិបាលរួមគ្នាបញ្រ្ជាបអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយសម្រាប់ពលរដ្ឋកម្ពុជា

    ភ្នំពេញ៖ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន គឺសំដៅលើការមានចំណេះដឹង មានការគិតស៊ីជម្រៅលើមាតិ កាដែលចែករំលែកតាមបណ្ដាញសង្គម។ ជាគោលដៅរួមមួយរបស់ភាគីរដ្ឋាភិបាល និងអង្គការសង្គម ស៊ីវិល ក្នុងការធ្វើយ៉ាងណាបញ្រ្ជាបចំណេះដឹងនេះទៅកាន់ពលរដ្ឋកម្ពុជា ជាពិសេសពីស្រទាប់យុវជន ដែលជាវ័យសកម្មក្នុងការប្រើប្រាស់បណ្ដាញសង្គម។ ជាការពិត! ការផ្លាស់ប្ដូរនេះមិនមែនជារឿងងាយស្រួលទេ តែក៏មិនមែនមានន័យថា វាមិនអាចសម្រេចបាននោះដែរ។ ការណ៍នេះអាចជោគជ័យទៅបាន ដោយទាមទារឱ្យមាន ពេលវាលាច្រើន និងត្រូវការការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។ នៅកម្ពុជា ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមបានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុង ដំណាក់កាលនៃជំងឺកូវីដ១៩។ ការកើនឡើងនៃអ្នកប្រើប្រាស់ទាំងនេះ បានបង្កជាផលប៉ះពាល់មួយផ្នែកដល់ការចែកចាយព័ត៌មានមិនពិត ជាហេតុធ្វើឱ្យមានការភាន់ច្រឡំ និងចលាចលជាញឹកញាប់។ ដោយមូលហេតុនេះ ក្រសួងអប់រំបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការក្រៅរដ្ឋាភិបាលដើម្បីពង្រឹង ចំណេះដឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឡើងវិញ។ ក្នុងនោះមានការសហការជាមួយគម្រោង DW Akademie ដើម្បីពង្រឹងសមត្ថិភាពគ្រូបង្រៀន ក្នុងការឈានទៅបណ្ដុះបណ្ដាលសិស្សនៅកម្រិត វិទ្យាល័យផងដែរ។ អ្នកស្រី សេង ស៊ីណែត អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំបានរៀបរាប់ថា៖ «យើងមិនត្រឹមតែបណ្ដុះបណ្ដាលក្នុងស្រទាប់សិស្សសកលវិទ្យាល័យប៉ុណ្ណោះទេ ថ្មីៗនេះយើងក៏បាន ពង្រីកចុះទៅថ្នាក់វិទ្យាល័យផងដែរ ដើម្បីឱ្យពួកគេបានយល់ដឹងតាំងពីវ័យនោះទៅ។» ប៉ុន្តែយ៉ាងណា សកម្មភាពទាំងនេះក៏នៅប្រឈមនឹងបញ្ហាមួយចំនួន ក្នុងនោះគឺការយកចិត្តទុកដាក់ របស់សិស្សផ្ទាល់ ដោយហេតុថាពួកគេមានកាតព្វកិច្ចត្រូវផ្ដោតសំខាន់លើការប្រឡងមធ្យមសិក្សា ទុតិយភូមិ ដូច្នេះតិចឬច្រើន គុណភាពនៃការយល់ដឹងគឺនៅមានកម្រិត។ ក្រៅពីនោះ ក៏មានផងដែរនូវការចេញសៀវភៅសិក្សាគោល…

  • ការការពារសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា ត្រូវបានយកចិត្តទុកដាក់បំផុត

    ការការពារសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា ត្រូវបានយកចិត្តទុកដាក់បំផុត

    ភ្នំពេញ៖ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានដាក់ពង្រាយនៅតាមដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញដើម្បីត្រៀមការពារសន្តិសុខ សុវត្ថិភាពប្រមុខថ្នាក់ដឹកនាំ ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលចាប់ផ្តើមពីថ្ងៃទី៨ដល់ទី១៣ខែវិច្ឆិកាឆ្នាំ២០២២នេះ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់សារព័ត៌មានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ខែវិច្ឆិកាក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននិងជាម្ចាស់ផ្ទះរាជរដ្ឋាភិបាលបានបង្កើតនូវគណៈកម្មការជាតិមួយកាលពីឆ្នាំ២០២១ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយមាននាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជាសមាជិកគណៈកម្មការជាតិផង និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម សម្រាប់បម្រើឱ្យកិច្ចប្រជុំនេះ។ ឯកឧត្តមអគ្គស្នងការរងបន្តថា អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម (អនុគណៈកម្មការទី៤)បានរៀបចំផែនការការពារតាំងពីខែមករាដោយផែនការនេះបានរៀបចំបែងចែកលម្អិតអំពីគោលដៅដែលត្រូវការពារ មុខសញ្ញាដែលត្រូវការពារ សុទ្ធតែជាគោលដៅ និងមុខសញ្ញាអាទិភាព។ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជាទូទៅ និងសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវ ដែលប្រតិភូធ្វើដំណើរ រួមទាំងកន្លែងស្នាក់នៅ កន្លែងប្រជុំ កន្លែងទស្សនកិច្ច និងកន្លែងជប់លៀង …។ល។ យើងបានបែងចែកឱ្យមានមេបញ្ជាការទទួលភារកិច្ចដឹកនាំទទួលខុសត្រូវតាមគោលដៅនីមួយៗ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ក្នុងការអនុវត្តផែនការនេះដែរនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដែលជាប្រធានអនុគណៈកម្មការទី៤ បានដាក់ចេញនូវផែនការពីរសំខាន់ ទី១.…

  • ការប្រណាំងទូក”ង” នៅខេត្តកំពតបញ្ចប់ដោយជោគជ័យ និងមានភាពសប្បាយរីករាយ

    ការប្រណាំងទូក”ង” នៅខេត្តកំពតបញ្ចប់ដោយជោគជ័យ និងមានភាពសប្បាយរីករាយ

    កំពត ៖ ការប្រណាំងទូក”ង “ខ្នាត់ប្រពៃណី ១៣គូ ក្នុងរយៈចម្ងាយ ៨០០ម៉ែត្រ នៅលើដងព្រែក ឆ្នេរខ្សាច់កោះស្មៅ បានបញ្ចប់ដោយជោគជ័យ និងសប្បាយរីករាយ ដែលទទួលបាន ភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ចំនួន ជាង ៤២មុឺននាក់ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន ១ពាន់ពីរយនាក់ រយ:ពេលពីរថ្ងៃនៃពិធីបុណ្យអំទូក នេះបើតាមការឱ្យដឹងអំពី លោក សយ សុីណុល ប្រធានមន្ទីរទេសចរខេត្តកំពត។ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានសន្យាថា នឹងរៀបចំការប្រណាំងទូក “ង”ជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ភាពសប្បាយរីករាយផង និងអភិរក្សកីឡាប្រណាំងទូក “ង “ដែលជាកេរដំណែលដូនតាបន្សល់ទុកឲ្យតាំងពីបុរមបុរាណមកផង។ ថ្លែងនៅក្នុងកម្មវិធីបិទការប្រណាំងទូកង ខ្នាត់ប្រពៃណីនៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា បើទោះជាឆ្នាំនេះ ជាឆ្នាំដំបូងដែលរដ្ឋបាលខេត្ត រៀបចំការប្រណាំងទូក ង ក៏ពិតមែន ប៉ុន្តែកម្មវិធីបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពជោគជ័យ ហើយរយៈពេលពីថ្ងៃនេះ គ្មានបញ្ហាអ្វីកើតឡើង ចំពោះកីឡាករចំណុះទូកនិមួយៗនោះទេ។…

  • ថ្នាក់ដឹកនាំ​ និងក្រុមការងារឃុំបឹងព្រះ បន្តទទួលយកសំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋលើការងារកសាង និងអភិវឌ្ឍមូលដ្ឋាន

    ថ្នាក់ដឹកនាំ​ និងក្រុមការងារឃុំបឹងព្រះ បន្តទទួលយកសំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋលើការងារកសាង និងអភិវឌ្ឍមូលដ្ឋាន

    ខេត្តព្រៃវែង ៖ ឯកឧត្តម អ៉ីវ លាង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលជាតិចុះជួយឃុំបឹងព្រះ អញ្ជើញជួបសំណេះសំណាលជាមួយតំណាងជាប្រជាពលរដ្ឋនៅក្នុងភូមិក្បាលដំរី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម អ៉ីវ លាង ប្រធានក្រុមការងារឃុំ បានលើកឡើងពីផែនការអភិវឌ្ឍឃុំ គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសារៈសំខាន់នៃការចូលរួមផ្តល់កិច្ចសហការនិងរាយការណ៍ហេតុការណ៍នានាពីបងប្អូនប្រជាជនមកអាជ្ញាធរ។ ឆ្លៀតឱកាសនោះ ឯកឧត្តម បានលើកទឹកចិត្តដល់បងប្អូនករណីដែលបានរាយការណ៍ឱ្យដឹងពីការឆក់ត្រី លួចឆក់ប្លន់ ក្មេងទំនើងវ៉ៃគ្នាជាដើម ។ ហើយ ឯកឧត្តម បានស្នើសុំចូលរួមរាយការណ៍ពីអ្នកទីទាល់ជួបការលំបាក មកក្រុមការងារ ដើម្បីជួយសម្រួលជូនគាត់តាមលទ្ធភាពជាក់ស្តែងផងដែរ។ ឯកឧត្តម ក៏បានអនុញ្ញាតជូនបងប្អូនប្រជាពលរដ្ឋលើកឡើងពីសំណូមពរនានា ក្នុងនោះមាន ស្នើសុំចាក់ដីបំពេញជង្ហុកតាមដងផ្លូវ កាយប្រឡាយទឹកប្រមាណ៨០០ម៉ែត្រ និងដាក់លូរំដោះទឹក ឆ្លើយតបចំពោះបញ្ហានេះ ឯកឧត្តមបានទទួលយកទាំងអស់ ដោយឡែកសម្រាប់ការកាយប្រឡាយទឹក និងដាក់លូ ឯកឧត្តមបានប្រគល់ជូនក្រុមការងារភូមិជាមួយឃុំ សិក្សាពិនិត្យដើម្បីទទួលយកបានទាំងអស់គ្នា ជៀសវាងអ្នកខាងលើសប្បាយ តែអ្នកខាងក្រោមបែរជាមិនសប្បាយទៅវិញ ៕ ដោយ-រ៉ាវុធ

  • សម្ដេចតេជោហ៊ុន សែន ឧបត្ថម្ភអង្ករ ១០តោន មីជាតិ ២០០កេស ត្រីខកំប៉ុង ២០កេស តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង

    សម្ដេចតេជោហ៊ុន សែន ឧបត្ថម្ភអង្ករ ១០តោន មីជាតិ ២០០កេស ត្រីខកំប៉ុង ២០កេស តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង

    ខេត្តកំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលអំណោយឧបត្ថម្ភពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អង្ករ១០តោន មីជាតិ ២០០កេស ត្រីខកំប៉ុង ២០កេស ម៉ាស៊ីនកុំព្យូទ័រយកដៃមួយគ្រឿង និងម៉ាស៊ីនព្រីនធ័រ១ គ្រឿងតាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ សម្រាប់ធ្វើសកម្មភាពការងារក្នុងវិស័យមនុស្សធម៌ ជួយដល់គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាជន មានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបានជួយឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដើម្បីសកម្មភាពមនុស្សធម៌ ជាពិសេសប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ក្នុងខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម…

  • អាជ្ញាធរខណ្ឌច្បារអំពៅ បន្តចុះរៀបចំ សណ្តាប់ ធ្នាប់ តាមបណ្តោយផ្លូវ៣៦៩ ចាប់ពីគល់ស្ពាន ព្រះមុនី្នវង្សចាស់ រហូតដល់មាត់ទន្លេច្រាំងបាក់

    អាជ្ញាធរខណ្ឌច្បារអំពៅ បន្តចុះរៀបចំ សណ្តាប់ ធ្នាប់ តាមបណ្តោយផ្លូវ៣៦៩ ចាប់ពីគល់ស្ពាន ព្រះមុនី្នវង្សចាស់ រហូតដល់មាត់ទន្លេច្រាំងបាក់

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ ច្បារអំពៅ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនី្នវង្សចាស់រហូតដល់មាត់ទន្លេច្រាំងបាក់ ក្នុងសង្កាត់ច្បារអំពៅទី២។ លោកអភិបាលរង បានថ្លែងថា ដើម្បី សោភ័ណ ភាព និងមានសណ្តាប់ធ្នាប់ល្អ ក្នុងមូលដ្ឋាន ខណ្ឌច្បារអំពៅ ដែលផ្នែកមួយនៃរាជធានីភ្នំពញ ឱស្របតាមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ច យើង ស្អាត និងបៃតង នៃទិវាបរិស្ថាន ឆ្នាំ២០២២ នេះ» ចូរបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសហការ ជាមួយអាជ្ញាធរ ក្នុងការទុកដាក់ទំនិញ ឬសម្ភារ លក់ដូរ តាមមុខផ្ទះ កុំឱ្យហូរហៀរមកលើទ្រូវផ្លូវ ដែលបង្កឱ្យបាត់សណ្តាប់ធ្នាប់ បាត់ផ្លូវសម្រាប់ អ្នកថ្មើរជើង នាំឱ្យបង្កជាគ្រោះថ្នាក់ជាយថាហេតុ៕

  • ហេតុអ្វីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ និងតាំងតុ ប្រារព្ធជាមួយគ្នា?

    ហេតុអ្វីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ និងតាំងតុ ប្រារព្ធជាមួយគ្នា?

    ភ្នំពេញ៖ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែជាពិធីមួយដែលប្រទេសកម្ពុជាបានចាត់ជាព្រះរាជពិធី(ពិធីរៀបចំដោយព្រះមហាក្សត្រ)ហើយមានតាំងពីបុរាណកាលមក។ ពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនៅឆ្នាំ២០២២ មិនបានប្រារព្ធឡើងក្នុងរាជធានីភ្នំពេញដូចសព្វមួយដងទេ ដ្បិតដោយសារឆ្នាំនេះព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលប្រជុំអាស៊ានលើកទី៤០និងលើកទី៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី៨ដល់ទី១៣ខែវិច្ឆិកាឆ្នាំ២០២២។ ទាក់ទងនឹងពិធីបុណ្យអុំទូកតាមប្រសាសន៍លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបានបង្ហាញថា៖ «កាលពីដើមឡើយ ពោលចាប់តាំងពីសម័យអង្គរមកព្រះរាជាខ្មែរតែងតែប្រារព្ធពិធីបុណ្យអុំទូកនេះជារៀងរាល់ឆ្នាំ ដើម្បីដឹងគុណដល់ទ័ពជើងទឹក ដឹងគុណទឹក ឬព្រះគង្គា ក្នុងលំនាំជាព្រហ្មញ្ញសាសនា ក៏ដូចជាក្នុងគុណធម៌ជាមនុស្សខ្មែរ ហើយក៏ឱ្យតម្លៃលើធម្មជាតិ សូម្បីដើមឈើទៀតសោតក៏ខ្មែរដាក់តាំងជាទេវៈដែរ ដែលឱ្យឈ្មោះថាជាទេវតា រុក្ខទេវតា»។ នេះជាទំនៀមទម្លាប់មានប្រវត្តិសាស្ត្រដែលខ្មែរចេះដឹងគុណទាំងវត្ថុមានជីវិត និងគ្មានជីវិត។ លោកសាស្ត្រាចារ្យបន្តថា៖ «គោលបំណងនៃពិធីបុណ្យអុំទូកនាសម័យបុរាណ ព្រះរាជាមានព្រះបំណងចង់ឱ្យប្រជាជនក្នុងដែនព្រះអង្គបានជួបជុំនៅអង្គរ ឬកស្សិណអង្គ ពិសេសក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ មានការប្រារព្ធច្រើន»។ ដោយឡែក ក្រោយរាជធានីខ្មែរផ្លាស់ប្ដូរពីអង្គរ នៅសតវត្សទី១៥ ពោលគឺប្រហែលឆ្នាំ១៤៣៤ ហើយមកដល់ចតុម្មុខ ក្នុងឆ្នាំ១៤៦០ជាង ខ្មែរយើងនៅតែប្រារព្ធពិធីនេះដដែល។ បើយើងតាមប្រសាសន៍លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ដដែលលោកបងបានបញ្ជាក់ថា កាលពីដើមឡើយពិធីបុណ្យអុំទូកគេប្រារព្ធក្នុងខែចែត្រ លុះដល់ពេលខ្មែរផ្លាស់ប្ដូររាជធានីមកចតុម្មុខ ខ្មែរក៏ផ្លាស់ប្ដូរពិធីនេះមកប្រារព្ធក្នុងខែកត្តិកដូចបច្ចុប្បន្នវិញ។ លោកមានប្រសាសន៍បញ្ជាក់ថា៖ «ពិធីបុណ្យអុំទូកបានប្រារព្ធឡើងនៅចតុម្មុខ ហើយព្រះរាជាខ្មែរ និងប្រជាជនបានបន្ថែមពិធីអកអំបុកសំពះព្រះខែ បណ្ដែតប្រទីប និងបុណ្យតាំងតុ ថែមទៀត។ ពិធីបុណ្យតាំងតុ…

  • ត្រីមេពូជ និងកូនត្រីជាង ១៤ម៉ឺនក្បាល និងកូនឈើប្រមាណ ៥ពាន់ដើម ត្រូវបានលែង និងដាំនៅក្នុងបរិវេណរមណីយដ្ឋាន ព្រលឹងប្រាសាទបន្ទាយទ័ព ខេត្តព្រះសីហនុ

    ត្រីមេពូជ និងកូនត្រីជាង ១៤ម៉ឺនក្បាល និងកូនឈើប្រមាណ ៥ពាន់ដើម ត្រូវបានលែង និងដាំនៅក្នុងបរិវេណរមណីយដ្ឋាន ព្រលឹងប្រាសាទបន្ទាយទ័ព ខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ បានអញ្ជើញលែងត្រីមេពូជ និងកូនត្រីជាង ១៤ម៉ឺនក្បាល នៅស្រុកព្រៃលប់ និងដាំកូនឈើចំនួនជាង ៥ពាន់ដើម នៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ នារម្មណីយដ្ឋាន ព្រលឹងប្រាសាទបន្ទាយទ័ព ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ត្រីទាំង១៤ម៉ឺនក្បាល ដែលត្រូវបានលែងនៅពេលនេះ រួមមានប្រភេទ ត្រីប្រា ឆ្ពិន ព្រលូង កន្ធរ គង់រាំង ត្រីក្រាយ និងត្រីស្លាត។ ដោយឡែក លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម បានឲ្យដឹងដែរថា ចំពោះកូនឈើដែលត្រូវបានយកមកដាំនៅពេលនេះ មានប្រភេទ គ្រញូង បេង ធ្នង់ គគី ផ្តៀក និងឈើទាល ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី…

  • អភិបាលខេត្តកែប ៖ មានតែសុខ សន្តិភាពទេ ដែលធ្វើឱ្យយើងមានឱកាសក្នុងការរួមគ្នាកសាង និងអភិវឌ្ឍសង្គម

    អភិបាលខេត្តកែប ៖ មានតែសុខ សន្តិភាពទេ ដែលធ្វើឱ្យយើងមានឱកាសក្នុងការរួមគ្នាកសាង និងអភិវឌ្ឍសង្គម

    កែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ថ្លែងថា មានតែសុខ សន្តិភាពទេ ដែលធ្វើឱ្យយើងមានឱកាសក្នុងការរួមគ្នាកសាង និងអភិវឌ្ឍសង្គមជាតិយើងទៅរកភាពរីកចម្រើនបាន ។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍បែបនេះ ក្នុងឱកាសដង្ហែរ អង្គកឋិនទានសាមគ្គីមួយឆ្ពោះទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្ត សមាធិ អតីត មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតក្នុងក្រុងកែប ខេត្តកែប ដើម្បីក្រាលគ្រងតាមពុទ្ធានុញ្ញាត និង ប្រមូលបច្ច័យ កសាងសមិទ្ធផលនានាក្នុងវត្ត។ អង្គកឋិនទាន បានប្រព្រឹត្តទៅ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលដូនតាខ្មែរយើងបានបន្សល់ទុកតាំងពីដើមរៀងមក ដោយពេលរសៀល ថ្ងៃសៅរ៍ ១៣កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានការជួបជុំមន្ត្រីរាជការទូទាំងខេត្ត ពុទ្ធបរិស័ទជិត ឆ្ងាយ ធ្វើបទនមស្សការព្រះតរនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា នៅបរិវេណសាលាខេត្តកែប។ លុះព្រឹកឡើង ថ្ងៃអាទិត្យ ១៣កើត ខែកក្តិក…