Category: ព័ត៌មានសង្គម

  • ស្រុកភ្នំស្រួច មានចម្ការមីន ២៣៥ចម្ការ ដែលគ្រោងដោះមីនឱ្យអស់នៅពាក់កណ្តាលឆ្នាំ២០២៣

    ស្រុកភ្នំស្រួច មានចម្ការមីន ២៣៥ចម្ការ ដែលគ្រោងដោះមីនឱ្យអស់នៅពាក់កណ្តាលឆ្នាំ២០២៣

    កំពង់ស្ពឺ៖ ស្រុកភ្នំស្រួចនៃខេត្តកំពង់ស្ពឺមានចម្ការមីនរហូតដល់ទៅ២៣៥ចម្ការដែលមានមីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកំពុងស្ថិតនៅរាយប៉ាយលើផ្ទៃឃុំចំនួន១២នៃស្រុកនេះ។នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរមីនក្នុងពិធីបើកការដ្ឋានបោសសំអាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់កងទ័ពជើងគោកស្ថិតក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីនក្រោមមូលបទ(ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម)ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០២២ក្រោមវត្តមានរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ យោងរបាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា ឃុំទាំង ១២នៃស្រុកភ្នំស្រួចដែលកំពុងប្រឈមជាមួយមីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះមាន ឃុំអូរ ឃុំមហាសាំង ឃុំតាំងស្យា ឃុំព្រៃរំដួល ឃុំតាំងសំរោង ឃុំក្រាំងដីវ៉ាយ ឃុំចំបក់ ឃុំត្រែងត្រយឹង ឃុំដំបូករូង ឃុំជ៉ាំសង្កែ ឃុំព្រៃក្មេង និងឃុំគីរីវ័ន្ត ។ បច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការរុករកនិងបោសសំអាតលើចំការទាំង ២៣៥កន្លែងនេះដោយប្រើកងអនុសេនាតូចបោសសំអាតមីនចំនួន ១៦កង ។ ក្រោមប្រតិបត្តិការបោសសំអាតនៃក្រុមទាំង ១៦នេះដែរ ចំការមីននិងត្រូវធ្វើការបោសសំអាតឱ្យរួចរាល់ទាំងស្រុង និងប្រកាសជាស្រុកគ្មានមីននៅកំឡុងខែឧសភាឆ្នាំ២០២៣ខាងមុខ ។ ជាមួយនិងការរំពឹងទុកនេះដែរអាជ្ញាធរមីនក៏បានបញ្ជាក់បន្ថែមថាស្រុកភ្នំស្រួចគឺជាស្រុកមួយដែលមានភាពស្មុគស្មាញ ចម្ការមីនខ្លះស្ថិតនៅក្បែរគ្នា ខ្លះក៏ដាច់ឆ្ងាយពីគ្នា មិនស្ថិតនៅផ្តុំគ្នា ស្ថិតនៅតាមកង្កេះភ្នម និងតួភ្នំទាំងមូលដែលមានសភាពចោតសម្បូរព្រៃក្រាស់ៗហើយភ្នំខ្លះក៏បានក្លាយជាការដ្ឋានកិនថ្ម រីឯចម្ការមួយចំនួនទៀតបានក្លាយជាដីស្រែ ចម្ការ លំនៅដ្ឋាន កសិដ្ឋានចិញ្ចឹមសត្វ និងទីអារាមសាសនា។ភូមិសាស្ត្រចម្ការមីនមួយចំនួនមានផ្លូវគមនាគមន៍ បណ្តាញអគ្គិសនីខ្វាត់ខ្វែងផ្តល់ភាពងាយស្រួលដល់ការចល័តកម្លាំងនិងទីតាំងទីបញ្ជាការសម្រាប់ប្រតិបត្តិការ ហើយមួយចំនួនទៀតមានភូមិសាស្ត្រស្មុគស្មាញគ្មានផ្លូវចល័តកម្លាំងចូលប្រតិបត្តិការ ទឹកលិចនៅរដូវវស្សាដែលជាបញ្ហាបង្កការលំបាកធ្វើដំណើរការបោសសំអាតមិនបានលឿនរហ័ស។ ថ្លែងក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត…

  • ក្រសួងកសិកម្ម បញ្ជូនក្រុមការងារចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយសមស្របនៅនឹងកន្លែងជូនប្រជាកសិករ នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ជុំវិញបញ្ហាតម្លៃស្រូវ

    ក្រសួងកសិកម្ម បញ្ជូនក្រុមការងារចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយសមស្របនៅនឹងកន្លែងជូនប្រជាកសិករ នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ជុំវិញបញ្ហាតម្លៃស្រូវ

    ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់បញ្ចូនក្រុមការងារចំនួនគោលដៅចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយសមស្របនៅនឹងកន្លែងជូនប្រជាកសិករ ក្នុងឱកាសប្រមូលផលស្រូវ។ បើតាមសេចក្តីប្រកាសព័ត៌មានដែល ទទួលបាននៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា បន្ទាប់ពីក្រសួងបានដឹងពីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាពេលថ្មីៗនេះ ក៏បានសម្រេចចាត់បញ្ចូនអនុរដ្ឋលេខាធិការ ចំនួន២រូបគឺលោក ឃី កុសល និងលោក ឈុំ ឆុនលី ព្រមទាំងក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីពិនិត្យជាក់ស្តែងក្នុងមូលដ្ឋានខេត្តទាំងពីរតែម្តង។ សូមជម្រាបថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សាជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ។ ឆ្នាំនេះក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីដើមខែវិច្ឆិកាមក។ បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ។ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងមមាញឹកក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជាកសិករដែលជួបបញ្ហាជាក់ស្តែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងាររបស់ក្រសួងតាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧…

  • អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា៖ បេក្ខជនប្រឡងបាក់ឌុបត្រូវអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន

    អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា៖ បេក្ខជនប្រឡងបាក់ឌុបត្រូវអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន

    ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រាប់​ឱ្យ​ដឹងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលនឹង​ប្រព្រឹត្តទៅនាថ្ងៃទី៥និងទី៦ ខែធ្នូខាងមុខនេះ មានចំនួនជាង ១២ម៉ឺននាក់​ និងមានមណ្ឌលប្រឡង​ជាង​២០០មណ្ឌលផងដែរ។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួង​អប់រំ យុវជន និងកីឡា បាន​ប្រាប់​ឱ្យ​ដឹងនៅថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ថា ​យោងតាម​តួលេខបណ្តោះអាសន្ន ដែល​គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ ដែលបានដាក់ពាក្យប្រលងមានចំនួនសរុប​ ១២៨ ១៣៦ នាក់ ក្នុងនោះ​បេក្ខនារី​ ចំនួ ៦៨ ៧៧៣នាក់​ផងដែរ។ ចំនួនបេក្ខជន​ដែល​បានចុះឈ្មោះប្រឡងទាំងនោះមាន ​ថ្នាក់វិទ្យាសាស្រ្តចំនួន ៤២ ៩៣៦ នាក់​ និងថ្នាក់វិទ្យាសាស្រ្តសង្គម ចំនួន ៨៥ ២០០ នាក់។ ទាក់ទងនឹង​ចំនួនមណ្ឌលប្រឡង​ លោក រស់ សុវាចា បាន​ប្រាប់​ឱ្យដឹងថា​ សម្រាប់មណ្ឌលប្រឡងសរុបមាន​ចំនួន ២២១ ក្នុងនោះ​កើនចំនួន១៧ មណ្ឌលប្រឡង។​​ ទន្ទឹមនឹងនេះដែរ ខណៈដែលការប្រឡងនេះកាន់តែរំកិលជិតមកដល់ផងនោះ…

  • ក្រសួងបរិស្ថាន និងដៃគូ រៀបចំកម្មវិធី “បរិស្ថានស្អាតនៅកម្ពុជា៖ យុវជនជាចលករក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក‌‍‍‍”

    ក្រសួងបរិស្ថាន និងដៃគូ រៀបចំកម្មវិធី “បរិស្ថានស្អាតនៅកម្ពុជា៖ យុវជនជាចលករក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក‌‍‍‍”

    ខេត្តត្បូងឃ្មុំ៖ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានរៀបចំកម្មវិធី “បរិស្ថានស្អាតនៅកម្ពុជា៖ យុវជនជាចលករក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក‌‍‍‍” នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ពិធីនេះត្រូវបានរៀបចំឡើងនា ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី Ayako Misuno អ្នកគ្រប់គ្រងកម្មវិធី នៃវិទ្យាស្ថាន ERIA និងមន្រ្តីពាក់ព័ន្ធ សិស្សានុសិស្សជាច្រើនរូប។ យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖កម្មវិធីនេះ មានគោលបំណង៖ (១) បង្កើនកិច្ចសហប្រតិបត្តិការរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបានទស្សនទានមេត្រីបរិស្ថាន (២) បង្ហាញពីផលប៉ះពាល់អវិជ្ជមានប្លាស្ទិកចំពោះបរិស្ថាន និងសុខភាពទៅដល់យុវជន ដើម្បីអនាម័យបរិស្ថានសាលារៀន ភូមិឃុំ និងសហគមន៍។ កម្មវិធីនេះដែរ ក៏បានរៀបចំម្តងរួចមកហើយ នៅខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកជំទាវ ងិន លីណា អគ្គនាយិការង អ.គ.យ. ឯកឧត្តមអភិបាលរងខេត្តកំពង់ចាម និងតំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)…

  • ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រៀបចំពិធីប្រគល់-ទទួលសម្ភារបម្រើដល់ការងារបង្ការ-ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលទីក្រុងហូជីមិញ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រៀបចំពិធីប្រគល់-ទទួលសម្ភារបម្រើដល់ការងារបង្ការ-ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលទីក្រុងហូជីមិញ

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានរៀបចំពិធីប្រគល់-ទទួលសម្ភារបម្រើដល់ការងារបង្ការ-ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលទីក្រុងហូជីមិញ ក្រោមការដឹកនាំរបស់ឯកឧត្តមឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង និងជាតំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ម៉ៃ ហ័ង ស្នងការរងនៃស្នងការដ្ឋាននគរបាលទីក្រុងហូជីមិញ។ សូមជម្រាបជូនថា សម្ភារដែលប្រគល់ជូនដោយស្នងការនគរបាលទីក្រុងហូជីមិញ រួមមានឯកសណ្ឋានប្រឆាំងភ្លើងឆេះចំនួន ២០ឈុត, ឯកសណ្ឋានពន្លត់អគ្គិភ័យចំនួន ១០០ឈុត, មេក្រូកាន់ដៃចំនួន ៥០, កាបូបក្រណាត់សង្គ្រោះបឋមចំនួន ៥០, និងពិល IPX៥ចំនួន ៥០, សរុបជាទឹកប្រាក់ចំនួន ៥០០លានដុង ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ពលរដ្ឋរងគ្រោះ ដោយគ្រោះទឹកជំនន់ជាង ១ពាន់គ្រួសារ នៅក្នុងស្រុកជាំក្សាន្ត បានទទួលស្បៀងអាហារ និងគ្រាប់ពូជបន្លែរបស់ រាជរដ្ឋាភិបាល

    ពលរដ្ឋរងគ្រោះ ដោយគ្រោះទឹកជំនន់ជាង ១ពាន់គ្រួសារ នៅក្នុងស្រុកជាំក្សាន្ត បានទទួលស្បៀងអាហារ និងគ្រាប់ពូជបន្លែរបស់ រាជរដ្ឋាភិបាល

    ខេត្តព្រះវិហារ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ និងអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានដឹកនាំក្រុមការងារថ្នាក់ខេត្ត មន្ទីរ អង្គភាព កងកម្លាំងទាំង៣ និងមន្ត្រីនៅថ្នាក់មូលដ្ឋាន នាំយកស្បៀងអាហារ និងគ្រាប់ពូជបន្លែ ដែលជាអំណោយរបស់ រាជរដ្ឋាភិបាល ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលកន្លងមក កំពុងប្រឈមនឹងការខ្វះខាតលើជីវភាពរស់នៅ ១ពាន់ ១៨៦គ្រួសារ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូពីភាពសុខទុក្ខ និងផ្ញើការនឹករលឹក ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះដោយទឹកជំនន់នាពេលកន្លងមក ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ យោងរបាយការណ៍របស់រដ្ឋបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា នៅក្នុងរដូវវស្សាកន្លងមក ស្រុកជាំក្សាន្តបានរងនឹងខ្យល់កន្ត្រាក់ ព្រមទាំងជួបគ្រោះទឹកជំនន់ បានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ផលដំណាំកសិកម្មយ៉ាងធ្ងន់ធ្ងរ ក្នុងនោះ…

  • សាលាឧទ្ធរណ៍ សម្រេចតម្កល់ទោស ស្ត្រីម្នាក់ ជាប់ពន្ធនាគារ ១៥ឆ្នាំ ពាក់ព័ន្ធការនាំយកក្មួយស្រី ទៅរៀបការប្តី នៅប្រទេសចិន

    សាលាឧទ្ធរណ៍ សម្រេចតម្កល់ទោស ស្ត្រីម្នាក់ ជាប់ពន្ធនាគារ ១៥ឆ្នាំ ពាក់ព័ន្ធការនាំយកក្មួយស្រី ទៅរៀបការប្តី នៅប្រទេសចិន

    ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានប្រកាសសាលដីការ លើបណ្ដឹងឧទ្ធរណ៍របស់ស្រ្តីម្នាក់ ជាជនជាប់ចោទ ដោយជាប់ពាក់ព័ន្ធនឹងបទល្មើស នាំចេញមិនស្របច្បាប់ ដោយបាននាំយកក្មួយស្រីបង្កើតរបស់ខ្លួន ២នាក់ ទៅរៀបចំការប្តីចិន នៅប្រទេសចិន ប្រព្រឹត្តទៅកាលពីអំឡុង ខែមេសា ឆ្នាំ២០១៩ នាពេលកន្លង់ទៅ នៅខេត្តរតនគិរី។ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានសម្រេចតម្កល់ទោសរបស់គាត់ រក្សាទុកជាបានការដដែល តែបើកផ្លូវឱ្យជនជាប់ចោទ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូល តាមច្បាប់កំណត់។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ស៊ិន វិសាល បានឱ្យដឹងថា ស្រ្តីម្នាក់ ជាជនជាប់ចោទមាន ឈ្មោះ យឿន ផាន ភេទស្រី អាយុ ៥៧ឆ្នាំ។ សូមជម្រាបថា ជនជាប់ចោទ ឈ្មោះ តឿន ផាន ត្រូវសាលាដំបូងខេត្តរតនគិរី កាត់ទោស ដោយដាក់ពន្ធនាគារ កំណត់ ១៥ឆ្នាំ កាលពីឆ្នាំ២០២០ ក្រោមការចោទប្រកាន់ពីបទ នាំចេញដោយមិនស្របច្បាប់ ដោយយោងតាមបញ្ញត្តិមាត្រាលេខ១១…

  • ថ្នាក់ដឹកនាំខេត្តកណ្ដាលបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ទឹក និងទុកដាក់ទឹកឱ្យមានសុវត្ថិភាព និងអនាម័យបរិស្ថាន

    ថ្នាក់ដឹកនាំខេត្តកណ្ដាលបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ទឹក និងទុកដាក់ទឹកឱ្យមានសុវត្ថិភាព និងអនាម័យបរិស្ថាន

    ខេត្តកណ្ដាល៖ លោក ប៊ុន រមណី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ទឹក និងទុកដាក់ទឹកឱ្យមានសុវត្ថិភាព និងអនាម័យបរិស្ថាន ជូនដល់មេភូមិ អនុភូមិ សមាជិកភូមិ ក្រុមប្រឹក្សាឃុំទ្រា និងឃុំថ្មី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកជំទាវ ប៊ុន រមណី សមាជិកក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ដោយមានការសហការរវាងមន្ទីរកិច្ចការនារី និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាមួយនឹងអង្គការ (Water Aid Cambodia) បានបើកវគ្គបណ្តុះបណ្ដាលគ្រូបង្គោល ក្នុងកម្មវិធីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាប័ន្ន តាំងពីថ្ងៃទី ២៥-២៦ខែសីហា ឆ្នាំ២០២២កន្លងមក ។ ហើយគោលបំណងនៃវគ្គបណ្ដុះបណ្ដាលថ្ងៃនេះគឺ បង្កើនការយល់ដឹងរបស់ថ្នាក់ដឹកនាំឃុំភូមិ ឃុំ ឱ្យយល់ច្បាស់អំពីភាពខុសគ្នារវាងអនាម័យ បរិស្ថាន ការសម្អាត និងការទុកដាក់ទឹកឱ្យមានសុវត្ថិភាព ហើយក៏ជួយដល់ថ្នាក់ដឹកនាំភូមិឃុំរបស់យើងយកចំណេះវិជ្ជាដែលបានសិក្សារៀនសូត្រ ទៅអនុវត្តផ្ទាល់ និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍របស់យើងបានយល់ជ្រាប និង ពង្រឹងដល់ថ្នាក់ដឹកនាំភូមិ -ឃុំ ឲ្យមានភាពក្លាហានលើកពីបញ្ហាប្រឈមដែលទាក់ទងពីបញ្ហាអនាម័យទឹកស្អាត ដែលមានក្នុងសហគមន៍ ដើម្បីរកដំណោះស្រាយជូនប្រជាជនដែលងាយរងគ្រោះនិងរងគ្រោះ ដើម្បីដាក់ចូលក្នុងផែនការអភិវឌ្ឍន៍ឃុំ។…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋទីទាល់ក្រចំនួន ៣០០គ្រួសារ នៅខេត្តស្វាយរៀង បានទទួលអំណោយពីកម្មវិធីចង្ក្រានសប្បុរសលើកទី១៥

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋទីទាល់ក្រចំនួន ៣០០គ្រួសារ នៅខេត្តស្វាយរៀង បានទទួលអំណោយពីកម្មវិធីចង្ក្រានសប្បុរសលើកទី១៥

    ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីចង្ក្រានសប្បុរសលើកទី១៥ និងផ្តល់អំណោយជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន ៣០០គ្រួសារ វិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរសាកសួសសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ក្រោមម្លប់នៃសុខសន្តិភាព ។ លោកជំទាវ បានកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរួមចំណែកជួយដល់សង្គម ជួយដល់ប្រជាពលរដ្ឋយើងទីទាល់ក្រ និងគ្រួសារជួបការលំបាក និងបានចែករំលែកនូវធនធានផ្ទាល់ខ្លួន ពេលវេលា និងចែកអាហារឆ្ងាញ់មួយពេល តាមរយៈ កម្មិវធីចង្ក្រានសប្បុរស ដែលគិតមកដល់ពេលនេះបានជួយដល់ប្រជាពលរដ្ឋក្រីក្រចំនួនជិត ៦ពាន់គ្រួសារ ក្រោមការដឹកនាំគ្រប់គ្រងរបស់…

  • អភិបាលរាជធានីភ្នំពេញ ចែករំលែកភាពជោគជ័យពីការចូលរួមរៀបចំ កិច្ចប្រជុំអាស៊ានដល់ក្រុមប្រឹក្សារាជធានីភ្នំពេញ

    អភិបាលរាជធានីភ្នំពេញ ចែករំលែកភាពជោគជ័យពីការចូលរួមរៀបចំ កិច្ចប្រជុំអាស៊ានដល់ក្រុមប្រឹក្សារាជធានីភ្នំពេញ

    ភ្នំពេញ ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ពន្ធ័ទើបបានបញ្ចប់នៅថ្ងៃទី១៤ វិច្ចិកា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ប្តូរវេននៅឆ្នាំ២០២២នេះ បានទទួលជោគជ័យយ៉ាងធំធេង និងបានធ្វើឲ្យកិត្យានុ ភាពរបស់កម្ពុជាកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ និងជាកិត្តិយសដ៏ធំសម្បើមសំ រាប់ប្រជាជនកម្ពុជាទាំងមូល ។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាព្រឹកថ្ងៃទី១៥វិច្ឆិកា ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានឱ្យដឹងថា ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនៅរាជធានីភ្នំពេញក្នុងអំឡុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើឱ្យពិភពលោកសម្លឹងមើលមកកម្ពុជា ជាប្រទេសតូច តែមានសមត្ថភាពខ្ពស់ក្នុងដំណើរការរៀបចំកិច្ចប្រជុំធំៗជាច្រើនក្នុងនាមប្រធានអាស៊ាន និងធ្វើជាម្ចាស់ផ្ទះធានាសន្តិសុខ សុវត្ថិភាព ការពារមេដឹកនាំកំពូលៗលំដាប់ពិភពលោកបានយ៉ាងល្អប្រសើរ រួមទាំងការរៀបចំកែលំអរសោភណ្ឌភាព ហេដ្ឋារចនាសម្ពន្ធ័ក្នុងរាជធានីភ្នំពេញឲ្យស្រស់បំព្រងដើម្បីទទួលស្វាគមន៏ប្រតិភូ សំរាប់កិច្ចប្រជុំកំពូលអាស៊ានផងដែរ។ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចែករំលែកនូវភាពជោគជ័យក្នុងការចូលរួមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ព្រមទាំងកិច្ចប្រជុំកំពូលពាក់ ពន្ធ័របស់រាជធានីភ្នំពេញដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អភិបាលរាជធានីភ្នំពេញបន្តថា៖យើងបានទទួលប្រតិភូប្រទេសមហាអំណាច និងបានផ្តល់កិច្ចការពារសុវត្ថិភាពជូនប្រតិភូ ដោយយើងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនាពីការរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន បានល្អប្រសើរ។នេះជាកិត្តិយសដ៏ធំធេង…