Category: ព័ត៌មានសង្គម

  • រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបនៅឆ្នាំនេះ នៅតែតឹងរឹង និងមានអ្នកសង្កេតជាង ៤៧០០នាក់

    រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបនៅឆ្នាំនេះ នៅតែតឹងរឹង និងមានអ្នកសង្កេតជាង ៤៧០០នាក់

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២២នេះ នៅតែមានភាពតឹងរឹង ហើយនឹងមានអ្នកសង្កេតការ របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងយុវជនសរុបជាង ៤៧០០នាក់ នឹងចូលរួមសង្កេតការណ៍ ក្នុងសម័យប្រឡងនេះ ។ ក្នុងសន្និសីទស្តីពីការប្រឡងបាក់ឌុប នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំ មានប្រសាសន៍ថា ការប្រឡងបាក់ឌុបឆ្នាំនេះនៅទូទាំងប្រទេស មានបេក្ខជនចូលរួមប្រឡងប្រមាណជាង ១២ម៉ឺននាក់ ហើយការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ។ ឯកឧត្តមបានបន្តថា ចំពោះការប្រឡងនេះ រាល់បទបញ្ញតិ្ត ឬបទបញ្ជាទាំងអស់ ត្រូវអនុវត្តតាម ដែលមានការហាមមិនឲ្យយកសំណៅ ឬឯកសារសំណេរ ការលួចចម្លង ឬចម្លងតាមគ្នា ការ ប្រឡងជំនួស ការសូកប៉ាន់ជាដើម ដោយករណីខ្លះបើរកឃើញ នឹងត្រូវបញ្ឈប់ឲ្យប្រឡង ឬមានការអនុវត្តតាមច្បាប់ផងដែរ ។ ឯកឧត្តម ហង់ ជួនណារ៉ុន បានបន្ថែមថា…

  • សត្វព្រៃកម្រៗចំនួន ២០ប្រភេទបង្ហាញវត្តមាននៅក្នុងតំបន់អភិរក្សក្នុងខេត្តកោះកុង

    សត្វព្រៃកម្រៗចំនួន ២០ប្រភេទបង្ហាញវត្តមាននៅក្នុងតំបន់អភិរក្សក្នុងខេត្តកោះកុង

    ប្រភេទសត្វព្រៃកម្រៗចំនួន ២០ប្រភេទ ត្រូវបានរកឃើញមានវត្តមាននៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ក្នុងខេត្តកោះកុង ដែលក្នុងនោះរួមមានសត្វពង្រូល ភេរោមច្រមុះ ឆ្កែព្រៃ ស្វាត្រោស ជ្រូកពោន ប្រើសស្បូវ និងសត្វព្រៃ និងថនិកសត្វ បក្សីជាច្រើនទៀត។ ទិន្នន័យថ្មីនៃវត្តមានសត្វព្រៃជាច្រើនប្រភេទក្នុងតំបន់ការ ពារធម្មជាតិកម្ពុជា បង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍ ដៃគូអភិវឌ្ឍ និងអង្គការដៃគូដែលធ្វើការងារលើផ្នែកអភិរក្សក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។ នេះគឺជាការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៅថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ជាមួយការបង្ហាញពីមោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រឺងការសិក្សាស្រាវជ្រាវ ប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ ដែលមានវត្តមាន នៅក្នុងតំបន់អភិរក្សរបស់ប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ការអភិរក្ស និងសម្រាប់ការយល់ដឹងរបស់សាធារណេះជន។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ទិន្នន័យនៃវត្តមានសត្វព្រៃទាំងនេះ ត្រូវបានក្រុមការងារនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» សហការជា មួយនាយកដ្ឋានអភិរក្សតំបន់ឆ្នេរនិងសមុទ្រ នៃអគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងសិក្សាស្រាវជ្រាវ ដោយបានចុះដោះម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងដែនជម្រកសត្វព្រៃខេត្តកោះកុងចំនួន ៣៤ ទីតាំងដោយប្រើរយៈពេល ០៣ ខែ ចាប់ពីថ្ងៃទី៨ ខែ សីហា…

  • អ្នកនាំពាក្យក្រសួងបរិស្ថាន៖សត្វព្រៃកម្រៗចំនួន ២០ ប្រភេទ បង្ហាញវត្តមាន នៅក្នុងតំបន់អភិរក្ស ក្នុងខេត្តកោះកុង

    អ្នកនាំពាក្យក្រសួងបរិស្ថាន៖សត្វព្រៃកម្រៗចំនួន ២០ ប្រភេទ បង្ហាញវត្តមាន នៅក្នុងតំបន់អភិរក្ស ក្នុងខេត្តកោះកុង

    ភ្នំពេញ៖ ប្រភេទសត្វកម្រៗចំនួន ២០ ប្រភេទ ត្រូវបានរកឃើញមានវត្តមាននៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ក្នុងខេត្តកោះកុង ដែលក្នុងនោះរួមមានសត្វពង្រូល ភេរោមច្រមុះ ឆ្កែព្រៃ ស្វាត្រោស ជ្រូកពោន ប្រើសស្បូវ និងសត្វព្រៃ និងថនិកសត្វ បក្សីជាច្រើនទៀត។ ទិន្នន័យថ្មីនៃវត្តមានសត្វព្រៃជាច្រើនប្រភេទក្នុងតំបន់ការ ពារធម្មជាតិកម្ពុជា បង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា រជាសហគមន៍ ដៃគូអភិវឌ្ឍ និងអង្គការដៃគូដែលធ្វើការងារលើផ្នែកអភិរក្សក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។ នេះគឺជាការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ជាមួយការបង្ហាញពីមោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រឺងការសិក្សាស្រាវជ្រាវ ប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ ដែលមានវត្តមាន នៅក្នុងតំបន់អភិរក្សរបស់ប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ការអភិរក្ស និងសម្រាប់ការយល់ដឹងរបស់សាធារណេះជន។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ទិន្នន័យនៃវត្តមានសត្វព្រៃទាំងនេះ ត្រូវបានក្រុមការងារនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» សហការជា មួយនាយកដ្ឋានអភិរក្សតំបន់ឆ្នេរនិងសមុទ្រ នៃអគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងសិក្សាស្រាវជ្រាវ ដោយបានចុះដោះម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងដែនជម្រកសត្វព្រៃខេត្តកោះកុងចំនួន ៣៤ ទីតាំងដោយប្រើរយៈពេល ០៣ ខែ ចាប់ពីថ្ងៃទី៨…

  • អាជ្ញាធរខេត្តសៀមរាប នឹងបន្តប្តេជ្ញាបញ្ឈប់លែងឱ្យមានការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣

    អាជ្ញាធរខេត្តសៀមរាប នឹងបន្តប្តេជ្ញាបញ្ឈប់លែងឱ្យមានការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣

    សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបនឹងបន្តប្តេជ្ញាបញ្ឈប់លែងឱ្យមានការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣ ខណៈដែលមានស្រុកចំនួនពីរ បានសម្រេចបញ្ចប់ និងទទួលស្គាល់ជាផ្លូវការនូវការបញ្ឈប់ការបន្ទោបង់ពាសវាពាសកាល ក្នុងនោះមាន ស្រុកស្រីស្នំ និងស្រុកអង្គរជុំ ។ ការសម្រេចបញ្ចប់ និងការទទួលស្គាល់ស្រុកទាំងពីរនេះ ត្រូវបានធ្វើឡើងក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៣ ឆ្នាំ២០២២ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ជុំវិញរឿងនេះ លោក អុឹង គឹមលាង អភិបាលរងខេត្ដសៀមរាប មានប្រាប់ឱ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ថា អាជ្ញាធរខេត្តបានត្រៀមខ្លួនក្នុងការប្តេជ្ញាថា នឹងបញ្ឈប់ឱ្យមានការបន្ទោបង់ពាសវាលពាសកាលនៅក្នុងឆ្នាំ២០២៣ ដែលនៅខេត្តសៀមរាបមានស្រុកចំនួនពីរហើយ គឺស្រុកស្រីស្នំ និងស្រុកអង្គរជុំ ដែលបានការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ហើយវាក៏ជាផ្នែកមួយនៅក្នុងការលើកកម្ពស់វិស័យអនាម័យបរិស្ថានរបស់ខេត្តទេសចរផងដែរ។ លោក អុឹង គឹមលាង បន្តថា ៖ «ការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលនេះ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការចិត្តទុកដាក់លើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។ បរិស្ថាន អនាម័យ ជាកត្ដាសំខាន់បំផុតសម្រាប់សុខភាពមនុស្សជាតិ ជាពិសេសលើកស្ទួយលើវិស័យទេសចរណ៍»។ លោកក៏បានបញ្ជាក់ដែរថា ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលរដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពោលគឺធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់សេវាផ្នែកនេះ បានទៅដល់ដៃប្រជាពលរដ្ឋ ដែលជាការសម្រេចឲ្យបាននូវទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០២៣។ អត្រាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ សម្រេចឲ្យបាន៩០ភាគរយ…

  • កូនសត្វខ្លាឃ្មុំតូច មួយក្បាល ត្រូវបានរកឃើញ នៅខេត្តមណ្ឌលគិរី

    កូនសត្វខ្លាឃ្មុំតូច មួយក្បាល ត្រូវបានរកឃើញ នៅខេត្តមណ្ឌលគិរី

    មណ្ឌលគិរី៖ ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី បានជួយសង្រ្គោះកូនខ្លាឃ្មុំតូចមួយក្បាលមានទម្ងន់ប្រាំពីរគីឡូក្រាម កាលពីថ្ងៃទី១៨ ខែវិច្ឆិកាកន្លងមកនេះ ដោយបានប្រគល់ឱ្យមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការមេម៉ង និងស្នាក់ការខ្ទង់អន្រ្ទងនៃដែនជម្រកសត្វព្រៃភ្នំព្រេច ហើយខ្លាឃ្មុំនេះក៏ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅផងដែរ។ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា នេះ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កូនសត្វខ្លាឃ្មុំតូចដែលជួយសង្គ្រោះពីខេត្តមណ្ឌលគិរីមានសុខភាពល្អ និងកំពុងស្ថិតក្រោមការថែទាំរបស់អ្នកជំនាញនៃអង្គការ Free the Bears ក្រោយពីការធ្វើដំណើរដ៏វែងឆ្ងាយពីខេត្តមណ្ឌលគិរី។ លោកបានឱ្យដឹងថា កូនសត្វខ្លាឃ្មុំតូចមួយក្បាលនេះ បានបញ្ជូនមកដល់ដៃអ្នកជំនាញនៃអង្គការ Free the Bears នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅដើម្បីបន្តការថែទាំ និងចិញ្ចឹមថែរក្សាឱ្យមានសុខភាពល្អ។ ឯកឧត្តមបន្តថា ៖ «រូបភាពដែលទទួលបាន កូនសត្វខ្លាឃ្មុំតូចមួយក្បាលនេះមានសុខភាពល្អ និងកំពុងស្ថិតក្រោមការថែទាំងយ៉ាងយកចិត្តទុកដាក់ពី សំណាក់អ្នកជំនាញផ្នែកសត្វខ្លាឃ្មុំ»។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធដែលបានបំពេញការងារសង្គ្រោះកូនសត្វខ្លាឃ្មុំនេះ និងថ្លែងអំណរគុណដល់ប្រជាសហគមន៍នៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរួមនឹងអង្គការដៃគូដែលបានចូលរួមក្នុងកិច្ចការនេះ។ឯកឧត្តមបានថ្លែងថា ៖ «នេះគឺជាការបង្ហាញពីកិច្ចសហការគ្នាក្នុងជួយសង្គ្រោះ ថែរក្សា អភិរក្សសត្វព្រៃនៅកម្ពុជា និងក៏បានបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋលើសារប្រយោជន៍នៃជីវៈចម្រុះ និងការចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ»។ សត្វព្រៃដែលជាផ្នែកយ៉ាងសំខាន់ក្នុងការថែរក្សាតុល្យភាពនៃបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីរបស់ភពផែនដី ដែលយើងទងអស់គ្នាចាំបាច់ត្រូវចូលរួមថែរក្សាការពារនិងអភិរក្សឱ្យ បានគង់វង្ស។…

  • ជនពាក់ព័ន្ធចំនួន ៤៦នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសកាលពីថ្ងៃទី២០ ខែវិច្ឆិកា ម្សិលមិញ

    ជនពាក់ព័ន្ធចំនួន ៤៦នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសកាលពីថ្ងៃទី២០ ខែវិច្ឆិកា ម្សិលមិញ

    ភ្នំពេញ៖សូមនិយាយថាទេចំពោះគ្រឿងញៀនគ្រឿងញៀនបំផ្លាញអនាគតអ្នកនិងក្រុមគ្រួសារអ្នក.!ជនសង្ស័យចំនួន៤៦នាក់(ស្រី២នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៣ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២ម្សិលមិញនេះ។ ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៦នាក់រួមមាន៖ជួញដូរ៨ករណីឃាត់១៧នាក់ដាំដុះ១ករណីឃាត់០នាក់ប្រើប្រាស់៤ករណីឃាត់២៩នាក់(ស្រី២នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ខែវិច្ឆិការួមមាន៖មេតំហ្វេតាមីន(Ice)ស្មើ៩២,៩៨ក្រាមនិង១៩កញ្ចប់តូចនិងដាំដុះស្មើរ២៣៦១ដើម។ សម្រាប់ជាលទ្ធផលខាងលើ៧អង្គភាពបានចូលរួមបង្ក្រាបនគរបាល៦អង្គភាព៖១មន្ទីរ៖ប្រើប្រាស់១ករណីឃាត់១០នាក់ស្រី២នាក់។២បន្ទាយមានជ័យ៖ជួញដូរ២ករណីឃាត់៤នាក់ប្រើប្រាស់០ករណីឃាត់៧នាក់ចាប់យកIce០,៤៥ក្រាម។៣កំពង់ចាម៖ជួញដូរ៣ករណីឃាត់៨នាក់ប្រើប្រាស់២ករណីឃាត់៩នាក់និងអនុវត្តន៍ដីកា១ករណីចាប់១នាក់ចាប់យកIce៣,៥៩ក្រាមនិង១២កញ្ចប់តូច។ ៤កំពង់ស្ពឺ៖ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce១១,៨៧ក្រាម។៥ស្វាយរៀង៖ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce៧៧,០៧ក្រាម។៦តាកែវ៖ដាំដុះ១ករណីឃាត់០នាក់ចាប់យកកញ្ឆា២៣៦១ដើម។ក្នុងនោះកងរាជអាវុធហត្ថ២អង្គភាព៖១បន្ទាយមានជ័យ៖ប្រើប្រាស់១ករណីឃាត់៣នាក់។២រាជធានីភ្នំពេញ៖ជួញដូរ១ករណីឃាត់៣នាក់ចាប់យកIce៧កញ្ចប់តូច៕ដោយ៖ឆៃហួត

  • សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅភ្នំពេញ និងខេត្តព្រះសីហនុ នឹងជួយអភិវឌ្ឍន៍វិស័យទេសចរណ៍

    សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅភ្នំពេញ និងខេត្តព្រះសីហនុ នឹងជួយអភិវឌ្ឍន៍វិស័យទេសចរណ៍

    ព្រះសីហនុ៖ អ្នកជំនាញទេសចរណ៍ថា ការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជាការអភិវឌ្ឍន៍ និងជំរុញការស្ដារឡើងវិញនូវវិស័យទេសចរណ៍ ខណៈដែលសាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ គ្រោងនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ សម្រាប់ខេត្តព្រះសីហនុ គឺកាន់តែត្រូវការបន្ថែមទៀត ពីព្រោះខេត្តនេះជាតំបន់ប៉ូលមួយនៃទេសចរដ៏សំខាន់ និងជាប៉ូលសេដ្ឋកិច្ចសំខាន់មួយផងដែរ។ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានផ្ដល់ហិរញ្ញប្បទានឥតសំណង ១,៥លានអឺរូ ដល់ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) និងផ្តល់កម្ចីហិរញ្ញប្បទាន ចំនួន១១លានអឺរ៉ូ (ប្រហែល១២លានដុល្លា) ដល់គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ (VST)ចំនួនពីរទីតាំង គឺនៅភ្នំពេញ និងខេត្តព្រះសីហនុ៕

  • យានយន្តល្មើសចំនួន ១២៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី២០ ម្សិលមិញ

    យានយន្តល្មើសចំនួន ១២៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី២០ ម្សិលមិញ

    ភ្នំពេញ៖ សមត្ថកិច្ចជំនាញចរាចរណ៍កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន១១៥គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះមានយានយន្តចូលគោលដៅចំនួន ៩៥៩គ្រឿង ម៉ូតូចំនួន ៩២៣គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ១២៨គ្រឿង មានម៉ូតូចំនួន ១១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បកនៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានឱ្យដឹងនៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២នេះ។ ប្រភពដដែលបានបន្តថាក្នុងរយៈពេល២០ថ្ងៃ(ថ្ងៃទី០១-២០ខែវិច្ឆិកា)ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន៣៣.៣៤២គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៣.៤៨៣គ្រឿងម៉ូតូមានចំនួន៣.០២០គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩អនក្រ.បកនៅទូទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២០ថ្ងៃនៃខែវិច្ឆិកានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ សូមបញ្ជាក់ថាកាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាបណ្តាលអោយមនុស្សស្លាប់ចំនួន៤នាក់របួសធ្ងន់៥នាក់និងរបួសស្រាល២នាក់(ស្រី១នាក់)គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៧លើក៕ដោយ៖ឆៃហួត

  • ក្រសួងមុខងារសារធារណៈណែនាំពីនិតិវីធីនិងបែបបទជុំវិញប័ណ្ណមន្ដ្រីរាជការថ្មីស្មាតកាត សម្រាប់ដកប្រាក់តាម​ អេធីអឹមនិងសម្គាល់ខ្លួន

    ក្រសួងមុខងារសារធារណៈណែនាំពីនិតិវីធីនិងបែបបទជុំវិញប័ណ្ណមន្ដ្រីរាជការថ្មីស្មាតកាត សម្រាប់ដកប្រាក់តាម​ អេធីអឹមនិងសម្គាល់ខ្លួន

    ភ្នំពេញ៖ក្រសួងមុខងារសារធារណៈ បានធ្វើការ​ណែនាំពីបែបបទ នីតិវិធី នៃការគ្រប់គ្រង បោះពុម្ភ ការកំណត់សុពលភាព និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីដែលជាទម្រង់ប្រភេទស្មាតកាត (Smart Card) សម្រាប់មន្ត្រីរាជការប្រើជាប័ណ្ឌសម្គាលខ្លួននិងសម្រាប់ដកប្រាក់បៀវត្ស ដោយមានធនាគារឯកជនជាដៃគូររបស់រដ្ឋរួមសហការ ក្នុងន័យធ្វើទំនើបកម្មស្របតាមការវិវត្តជឿនលឿននៃបច្ចេកវិទ្យា។​ យោងតាមសេចក្តីណែនាំដែលចេញផ្សាយដោយក្រសួងក្រសួងមុខងារសារធារណៈនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានសម្រេចឲ្យមានការរៀបចំបោះពុម្ភសារជាថ្មីនូវប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការស៊ីវិល ជាលក្ខណៈស្មា​ត​កាត (Smart Card) ដែលអនុលោមគោលកាណ៍ផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានអនុញ្ញាតកាលពីថ្ងៃទី០៥ ខែវិច្ឆិកា កន្លងទៅ។​ តាមរយៈសេចក្តីណែនាំនេះ ក្រសូងមុខងារសារធារណៈបានគូសបញ្ជាក់ថា៖ ប្រភេទស្មាតកាត(Smart Card) ដែលអាចឲ្យមន្ត្រីរាជការប្រើប្រាស់ជាអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន និងជាប័ណ្ណដកប្រាក់បៀរវត្សតាមធនាគារ ព្រមទាំងអាចប្រើប្រាស់វាជាមធ្យោបាយសម្រាប់មុខងារចាំបាច់ដទៃទៀត។ ក្រសួងមុខងារសារធារណៈបានសហការជាមួយធនាគារអេស៊ីលេដា ធនាគារកាណាឌីយ៉ា ធនាគារវីង ដើម្បីគ្រប់គ្រង បោះពុម្ភ កំណត់សុពលភាព និងដាក់ឲ្យដំណើរការប្រើប្រាស់អត្តសញញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ។​ អាស្រ័យនឹងបញ្ហាស្នើសុំប្រភេទប័ណ្ណសម្គាល់ខ្លួនថ្មីនេះ ក្រសួងមុខងារសារធារណៈ តម្រូវឱ្យក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ និងអង្គភាពថ្នាក់ក្រោមជាតិត្រូវរៀបចំសំណើរសុំអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីនេះ មកកាន់ក្រសួងដោយភ្ជាប់ជាមួយនូវទិន្នន័យចាំបាច់រួមមាន ចំនួនអង្គភាព ចំនួនមន្ត្រី បញ្ជីរឈ្មោះមន្ត្រី និងព័ត៌មានចាំបាច់នានាទៀត ដែលក្រសួង និងស្ថាប័នបានបញ្ចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រសួងមុខងារសាធារណៈ។​ ជុំវិញបញ្ហានេះដែរ លោក ប៉ិច…

  • មន្ត្រីជាន់ខ្ពស់អ.ស.ប  និងកម្ពុជាផ្នែកដឹកជញ្ជូន ព្រួយបារម្ភពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា

    មន្ត្រីជាន់ខ្ពស់អ.ស.ប  និងកម្ពុជាផ្នែកដឹកជញ្ជូន ព្រួយបារម្ភពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា

    ភ្នំពេញ៖ប្រធានផ្នែកដឹកជញ្ជូន UNESCAP លោក Weimin Ren លើកឡើងថា បញ្ហាសុវត្ថិភាពចរាចរណ៍កម្ពុជានៅតែជាបញ្ហាប្រឈមខ្លាំង ដូចទៅនឹងបណ្តាប្រទេសមួយចំនួនដែលជាប្រទេសប្រាក់ចំណូលមធ្យមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទាក់ទងបញ្ហានេះ​ មន្ត្រីជំនាញកម្ពុជាក៏យល់ស្របដែរក្រោមហេតុផលថា វិបត្តិគ្រោះថ្នាក់ចរារណ៍នៅកម្ពុជាចេះតែបន្តកើនឡើងក្នុងសភាពគួរឲ្យបារម្ភ នារយៈពេលថ្មីៗនេះ។ ក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា នាខេត្តសៀមរាប នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Weimin Ren ប្រធានផ្នែកដឹកជញ្ជូនរបស់ គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​អាស៊ីនិង​ប៉ាស៊ីហ្វិក​នៃ​អង្គការសហប្រជាជាតិ (UNESCAP) បានលើកឡើងពីការព្រួយបារម្ភរបស់លោកចំពោះសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជានិងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ចំពោះបណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យម។ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិរួបនេះ បានថ្លែងថា៖ «សុវត្ថិភាព ចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ចម្បងមួយសម្រាប់យើង។ នៅក្នុងតំបន់របស់យើង​ ៩៧ភាគរយ នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យម ជាមួយនឹងអ្នកប្រើប្រាស់ផ្លូវដែលជាជនងាយរងគ្រោះរួមមាន អ្នកជិះម៉ូតូ ថ្មើរជើង និងអ្នកជិះកង់ ដែលមានចំនួនច្រើនជាង ៥០ភាគរយ»។ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសារធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា លើកឡើងពីចំនួនតួលេខកើនឡើងខ្លាំងរយៈពេល៩ខែ ក្នុងឆ្នាំ២០២២ នេះ ដែលមានសភាពធ្ងន់ធ្ងរ។ ធ្ងន់ធ្ងរដោយក្នុងនោះ ចំនួនអ្នកស្លាប់ និងរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងក្នុងសភាពគួរឲ្យបារម្ភ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ លោកជំទាវអះអាងថា…