Category: ព័ត៌មានសង្គម

  • ក្រុមប្រឹក្សាគណៈកម្មាការទន្លេមេគង្គ ប្ដេជ្ញាចិត្តថែមទៀតដើម្បីការពារទន្លេមេគង្គ

    ក្រុមប្រឹក្សាគណៈកម្មាការទន្លេមេគង្គ ប្ដេជ្ញាចិត្តថែមទៀតដើម្បីការពារទន្លេមេគង្គ

    ភ្នំពេញ៖ក្រុមប្រឹក្សាគណៈកម្មាការទន្លេមេគង្គប្ដេជ្ញាចិត្តថែមទៀតដើម្បីការពារទន្លេមេគង្គ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គលើកឡើងថា ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ(MRC)នឹងធ្វើសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីការការពារទន្លេមេគង្គ ។ ប្រភពដដែលបន្តថា កាលពីសប្ដាហ៍មុនស្ថាប័នគ្រប់គ្រងនៃគណៈកម្មការទន្លេមេគង្គ បានអនុម័តគំនិតផ្តួចផ្តើមសំខាន់ៗចំនួនពីរក្នុងគោលបំណងសម្របសម្រួល និងកែលម្អកិច្ចខិតខំប្រឹងប្រែងទូលំទូលាយក្នុងតំបន់ ដើម្បីត្រួតពិនិត្យ និងការពារសុខភាពផ្លូវទឹកដ៏សំខាន់បំផុតនៅអាស៊ីអាគ្នេយ៍។ ការផ្ដួចផ្ដើមទាំងនោះត្រូវបានរៀបចំឡើងនៅក្នុងកិច្ចប្រជុំលើកទី២៩ របស់ក្រុមប្រឹក្សា MRC តំណាងប្រទេសសមាជិក MRC (កម្ពុជា ឡាវ ថៃ និងវៀតណាម)  ដែលអនុម័តលើបណ្តាញត្រួតពិនិត្យទន្លេស្នូលដែលបានរចនាឡើងវិញ ដែលមុខងារសំខាន់គឺគាំទ្រដល់រដ្ឋាភិបាលទាំងបួន។ តំណាងប្រទេសទាំងនេះបានប្រមូលទិន្នន័យវិទ្យាសាស្រ្ត និងតាមដានបញ្ហាសំខាន់ៗដូចជា៖ ជលសាស្ត្រ គុណភាពទឹក ការបញ្ចេញទឹក ដីល្បាប់ ជលផល និងសុខភាពអេកូឡូស៊ី។ សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គបានស្រង់ប្រសាសន៍របស់ប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០២២ គឺលោក Tran Hong Ha រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់វៀតណាម បានលើកឡើងពីសារៈសំខាន់របស់ផែនការគ្រងគ្រងធនធានទឹក(MWP) ។ លោក Tran Hong Ha ថា៖ «វានឹងចាប់ផ្តើមដំណាក់កាលសំខាន់ទីពីរនៃផែនការយុទ្ធសាស្ត្រ។ ជាងនេះទៅទៀត វាជាធាតុផ្សំសំខាន់នៃ កិច្ចខិតខំប្រឹងប្រែង និងការតស៊ូរបស់ប្រទេសសមាជិក ដើម្បីធ្វើការឆ្ពោះទៅកាន់អាងទន្លេមេគង្គប្រកបដោយនិរន្តរភាព និងមានសុខភាពល្អ»។…

  • ការស្ថាបនាផ្លូវបេតុងសរសៃដែកចំនួន ២ខ្សែរ ស្ថិតនៅ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ១ខ្សែសម្រេចបាន ៩៥ភាគរយហើយ និងមួយខ្សែទៀត កំពុងតែដំណើរការសាងសង់

    ការស្ថាបនាផ្លូវបេតុងសរសៃដែកចំនួន ២ខ្សែរ ស្ថិតនៅ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ១ខ្សែសម្រេចបាន ៩៥ភាគរយហើយ និងមួយខ្សែទៀត កំពុងតែដំណើរការសាងសង់

    ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីក្រុមការងារ ចុះត្រួតពិនិត្យ ការដ្ឋាន ធ្វើផ្លូវចំនួន ២ខ្សែរ ស្ថិតនៅ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ផ្លូវចំនួនពីរខ្សែនេះជាគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌឆ្នាំ២០២២ មួយខ្សែលេខ៣៥៧ មានទទឹង ៨ម៉ែត្របណ្ដោយ ១៧៥ម៉ែត្រ សម្រេចការស្ថាបនាបាន ៩៥ភាគរយហើយ និងមួយខ្សែទៀត លេខ៣៦៩ នៅទល់មុខ បេនឡានផ្សារច្បារអំពៅកំពុងតែដំណើរការសាងសង់ ។ ក្នុងការចុះពិនិត្យ ផ្លូវបេតុងសរសៃដែកទាំងពីរខ្សែនេះដែរ លោកអភិបាលខណ្ឌ បានស្នើឲ្យ ខាងក្រុមហ៊ុនដែលកំពុងដំណើរការសាងសង់ សូមអនុវត្តទៅតាមកិច្ចសន្យា ជាពិសេសពេលអនុវត្តគម្រោងត្រូវធ្វើឱ្យស្របតាមលក្ខណៈបច្ចេកទេសនៃសំណង់ ដើម្បីជាប្រយោជន៍រួមហើយក្រុមហ៊ុនក៏ទទួលបាន ការកោតសរសើរពីអាជ្ញាធរ និងមន្ត្រីជំនាញផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ និងមន្ត្រីក្រុមការងារបានជួបសំណេះសំណាលសួរសុខទុក្ខជាមួយអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារច្បារអំពៅលើនិងផ្សារបន្លែច្បារ អំពៅ ដើម្បីស្វែងយល់ ពីមុខរបរអាជីវកម្មរបស់បងប្អូនអាជីវករ និងបញ្ហាប្រឈម មួយចំនួន និងស្វែងយល់ពីតម្រូវការ សំណូមពរ របស់អាជីវករផងដែរ ៕ ប៊ុនធី-សណ្តោស

  • រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កម្ពុជា អនុញ្ញាតឱ្យសមាគមធុរកិច្ចថៃ-កម្ពុជា ចូលជួបស្វែងយល់បន្ថែមអំពីការបង្កើនឱកាសពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសទាំងពីរ

    រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កម្ពុជា អនុញ្ញាតឱ្យសមាគមធុរកិច្ចថៃ-កម្ពុជា ចូលជួបស្វែងយល់បន្ថែមអំពីការបង្កើនឱកាសពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសទាំងពីរ

    (ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Voratat Tantimongkolsuk ប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា ទើបតែងតាំងថ្មី, លោក Narumon (Nannie) Ringsuansin អតីប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យសក្តានុពលផ្សេងៗទៀតរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើឡើង។ ជំនួបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។ ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងថា ក្រសួងពាណិជ្ជកម្មបានធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់គណៈប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា ប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច ដែលកម្ពុជាជាសមាជិក ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ជាដើម ។ លោក Voratat Tantimongkolsuk…

  • អាជ្ញាធរដាក់ក្ដីរំពឹងថា បុណ្យសមុទ្រនៅខេត្តព្រះសីហនុនឹង​ទាក់ទាញភ្ញៀវ​ទេសចរច្រើនមកលេងកម្សាន្ត

    អាជ្ញាធរដាក់ក្ដីរំពឹងថា បុណ្យសមុទ្រនៅខេត្តព្រះសីហនុនឹង​ទាក់ទាញភ្ញៀវ​ទេសចរច្រើនមកលេងកម្សាន្ត

    ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានបង្ហាញក្តីរំពឹងថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២  នឹងទាក់ទាញភ្ញៀវ​ទេស​ចរ​មក​លេងកម្សាន្តច្រើន  ព្រោះវាជាព្រឹត្តិការណ៍ពិភពលោក ។ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា ខេត្តព្រះសីហនុ គឺជាគោល​ដៅទេសចរណ៍ និងត្រៀមពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣  ដែលព្រឹត្តិការណ៍នេះ នឹងចូលរួម​ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តច្រើន ។ ទោះជាយ៉ាងណាលោកមិនទាន់ហ៊ានព្យាករពីចំនួនភ្ញៀវទេសចរមានប៉ុន្មានថា នឹងចូលរួម​នៅក្នុងព្រឹត្តិការណ៍នោះទេ ប៉ុន្តែ តាមរយៈគម្រោងផ្លូវល្បឿនភ្នំពេញព្រះសីហនុ និងការរៀប​ចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុនឹងចូលរួមទាក់ទាញភ្ញៀវទេសចរ ឱ្យចូលរួមច្រើន ។ លោកថ្លែងថា៖ « ពាក់ព័ន្ធនឹងបច្ចេកទេសចំនួនភ្ញៀវទេសចរខ្ញុំមិនអាចហ៊ានថា យ៉ាងម៉េច​ទេ អាហ្នឹងសួរទៅខាងក្រសួងទេសចរណ៍ »។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំលេខ ០០៨ ឱ្យមន្ទីរទេសចរណ៍ខេត្តគោលដៅតំបន់ឆ្នេរ (ខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប) ត្រូវបន្តចុះណែនាំដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដោយបន្តអនុវត្តឱ្យបានខ្ជាប់ខ្លួន នូវវិធានសុវត្ថិភាពទេសចរណ៍ និតិវិធីប្រតិបត្តិស្តង់ដា​អប្បបរមា (SOP)។ ក្រសួងតម្រូវ ឱ្យ ផ្ដល់កិច្ចសហការល្អជាមួយសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់​ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព…

  • ក្រសួងសុខាភិបាល តម្រូវឱ្យពង្រឹងសេវាសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យ សេវារថយន្តជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេស អ្នករងគ្រោះថ្នាក់ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូនឡើយ

    ក្រសួងសុខាភិបាល តម្រូវឱ្យពង្រឹងសេវាសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យ សេវារថយន្តជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេស អ្នករងគ្រោះថ្នាក់ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូនឡើយ

    ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបជូន លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត គឺតម្រូវលើការពង្រឹងសេវាសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យ សេវារថយន្តសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព(របស់មន្ទីរពេទ្យ) ទៅលំនៅដ្ឋាននៃសព។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបជូនទៀតថា ក្រសួងធ្លាប់បានធ្វើការណែនាំ ករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព(ស្លាប់ក្នុងមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍) ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ចរាចរណ៍ទៅកាន់លំនៅដ្ឋានសព។ កន្លងមកមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ក៏បានធ្វើការណែនាំដល់មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នា ពង្រឹងសេវារថយន្តសង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់អ្នករងគ្រោះថ្នាក់ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍។ អាស្រ័យហេតុនេះ សូមលោក លោកស្រី អភិបាល នៃគណ:អភិបាលរាជធានី-ខេត្ត ទាំងអស់យកចិត្តទុកដាក់ណែនាំឱ្យប្រធានមន្ទីរសុខាភិបាល ពង្រឹងសេវាសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យ សេវារថយន្តគិលានសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬផឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសពទៅលំនៅដ្ឋាននៃសព ដោយការទទួលខុសត្រូវខ្ពស់…

  • មេបញ្ជាការកងទ័ព ចាត់ទុកការងារហ្វឹកហ្វឺនជាអាទិភាពសំខាន់ចាំបាច់បំផុត ក្នុងកំណែទម្រង់កងទ័ព

    មេបញ្ជាការកងទ័ព ចាត់ទុកការងារហ្វឹកហ្វឺនជាអាទិភាពសំខាន់ចាំបាច់បំផុត ក្នុងកំណែទម្រង់កងទ័ព

    ភ្នំពេញ៖អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន ចាត់ទុកការងារហ្វឹកហ្វឺនជាអាទិភាពសំខាន់បំផុត ក្នុងកំណែទម្រង់កងទ័ព។ នេះបើតាមប្រសាសន៍របស់លោកដែលបានថ្លែងក្នុងពិធី​បិទវគ្គកុម្មង់ដូជំនាន់ទី១១ បើកវគ្គជួសជុលអូប័រជំនាន់ទី៦ វគ្គសង្គ្រោះគ្រោះមហន្តរាយ និងបើកវគ្គឆត្រយោងជំនាន់ទី៣៣ វគ្គឆត្របញ្ជាជំនាន់ទី៦ វគ្គឯកទេសមុជទឹកជំនាន់ទី៩ នៅបញ្ជាការដ្ឋានកងទ័ពពិសេស (កំបូល)នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបានស្រង់ប្រសាសន៍របស់លោក វង្ស ពិសេន ដែលកត់សម្គាល់ពីភាពជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដោយចាត់ទុកថានេះជាមោទនភាព ជាកិត្យានុភាពរបស់កម្ពុជា ដែលល្បីរន្ទឺលើឆាកអន្តរជាតិ។ លោកពិសេនលើកឡើងថា ក្នុងបរិបទដែលប្រទេសជាតិមានសន្តិភាពពេញ​លេញ ជាឱកាសដ៏មានតម្លៃសម្រាប់កងយោធពលខេមរភូមិន្ទធ្វើការហ្វឹក​ហ្វឺន ពង្រឹងសមត្ថភាពជំនាញឲ្យកាន់​​តែមុតស្រួច ក្នុងបុព្វហេតុបម្រើជាតិ ការពារមាតុភូមិ។​ ឯកឧត្តម វង្ស ពិសេន បញ្ជាក់៖ « ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយដ៏មានសារៈសំខាន់បំផុត នៅក្នុងការកែទម្រង់កសាងធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ ពីព្រោះថា ការហ្វឹកហ្វឺនគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់ ទាំងការកសាង និងបង្កើនសមត្ថភាព ការថែរក្សាគ្រឿងបំពាក់ និងការធានានិរន្តរភាពការងារ»។ ឯកឧត្តមក៏បានលើកឡើងពីយុទ្ធសាស្ត្រនៃការហ្វឹកហ្វឺន ដើម្បីប្រែក្លាយអង្គភាពទ័ពពិសេសទៅ​ជាអង្គភាពមុតស្រួច ធានាបានកិច្ចការពារ​បូរណភាព​ទឹកដី ការថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពសង្គម។ នាយឧត្តមសេនីយ៍បញ្ជាក់ថា ៖«កងទ័ពទាមទារចាំបាច់ក្នុងការប្រកាន់​ខ្ជាប់លក្ខណៈ​សម្បត្តិ​​​បួនយ៉ាង…

  • គម្រោងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងស្ថិតិប្រទេសស៊ុយអែត ដែលអនុវត្តន៍រយៈពេល ១៦ឆ្នាំនៅកម្ពុជាត្រូវបានបិទបញ្ចប់

    គម្រោងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងស្ថិតិប្រទេសស៊ុយអែត ដែលអនុវត្តន៍រយៈពេល ១៦ឆ្នាំនៅកម្ពុជាត្រូវបានបិទបញ្ចប់

    ភ្នំពេញ៖ គម្រោងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងស្ថិតិប្រទេសស៊ុយអែត ដែលអនុវត្តន៍អស់រយៈពេល ១៦ឆ្នាំនៅកម្ពុជាត្រូវបានបិទបញ្ចប់ដោយជោគជ័យ។ ពិធីបិទបញ្ចប់គម្រោងនេះធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ។ លោកជំទាវ ហង់ លីណា បានមានប្រសាសន៍វាយតំលៃខ្ពស់ ចំពោះស្នាដៃដ៏ធំធេង និងទទួលបានលទ្ធផលដ៏ល្អ របស់ទីប្រឹក្សាជំនាញការស្ថិតិប្រទេសស៊ុយអែតទាំងអស់ ដែលបានបំពេញបេសកកម្ម ការងារទាំរយៈពេលវែង និងរយៈពេលខ្លី ប្រចាំវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដែលបានចូលរួមកិច្ចសហការលើផ្នែកជាច្រើន ព្រមទាំងបានសម្រេចជោគជ័យនាពេលកន្លងមក ។ លោកជំទាវបន្ថែមថា ទន្ទឹមនិងការទទួលបាននូវការអភិវឌ្ឍន៍សមត្ថភាព ជាច្រើនដល់មន្រ្តី វិទ្យាស្ថានជាតិស្ថិតិ អនុវត្តន៍សម្រេចបាននូវសមិ្មទ្ធិលជាច្រើនផ្សេងទៀត ដែលទាំងអស់នេះ គឺពិតជាបានមកពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់ទីប្រឹក្សា ជំនាញការស្ថិតិ ប្រទេសស៊ុយអែត និងមន្រ្តីបច្ចេកទេសវិទ្យាស្ថានជាតិស្ថិតិ ក្នុងការបំពេញតួនាទី ភារកិច្ចរឿងៗខ្លួន របស់វិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ និងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងផែនការ ទើបយើងទទួលបានលទ្ធផលគួរជាទីមោទនៈ។ គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនៃគម្រោងកិច្ចសហប្រតិបត្តិការនេះត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលស៊ុយអែត និងវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ព្រះរាជាណាចក្រកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០០៦…

  • សេចក្តីព្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ត្រូវបានលើកយកមកពិភាក្សា​ដើម្បី​យកទៅ​អនុវត្តឱ្យ​កាន់តែមានប្រសិទ្ធភាព

    សេចក្តីព្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ត្រូវបានលើកយកមកពិភាក្សា​ដើម្បី​យកទៅ​អនុវត្តឱ្យ​កាន់តែមានប្រសិទ្ធភាព

    ភ្នំពេញ៖សេចក្តីព្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួមនឹង​ស្ថាប័ន​ពាក់ព័ន្ធជាច្រើនបាន​ធ្វើ​ការ​ពិនិត្យ​ និង​​ពិគ្រោះយោបល់គ្នា ក្នុងការរៀបចំផែនការជាតិនេះ។ យោងតាមក្រសួង​មហាផ្ទៃបាន​ឱ្យដឹងថា កិច្ច​ប្រជុំ​ឆ្លងសេចក្តីព្រាងផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល​ ១០ ​ឆ្នាំ នេះបាន​ធ្វើឡើង​នាថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នា​ទីស្តី​ការ​ក្រសួង​មហាផ្ទៃ ក្រោមអធិតីភាព​​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃនិង​មានការចូលរួម​ពីទេសរដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន  ស៊ុន ចាន់ថុល ផងដែរ។​ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខា​ធិការដ្ឋាននៃ​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើបទបង្ហាញលើចំណុចសំខាន់ៗ នៃផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០នេះ​ដល់អង្គប្រជុំ​ផងដែរ។លោកស្រីបាន​លើកឡើងនាពេលនោះថា ​​ផែនការជាតិ ទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់២០៣០ គឺជាផែនការជាតិ ទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ បន្តពីលើកទី១ ឆ្នាំ២០១១ ដល់២០២១ ដែលបានអនុវត្តរួច។ លោកជំទាវ មឹន…

  • ពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩ នឹងមានស្តង់១៩៧ ចូលរួម និងបានក្លាយជាពិព័រណ៍ធំបំផុតមិនធ្លាប់មាន

    ពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩ នឹងមានស្តង់១៩៧ ចូលរួម និងបានក្លាយជាពិព័រណ៍ធំបំផុតមិនធ្លាប់មាន

    ភ្នំពេញ៖ ពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩ ដែលនឹងត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ៩ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២ នៅបណ្តាល័យជាតិក្បែរវត្តភ្នំក្នុងរាជធានីភ្នំពេញ ត្រូវបានគេរំពឹងថា នឹងមានស្តង់ចំនួន ១៩៧ បានចូលរួមដែលជាចំនួនមួយច្រើនបំផុតមិនធ្លាប់មានកាលពីមុន និងរំពឹងថាយ៉ាងហោចណាស់មាននុស្សជាង១ ០ម៉ឺននាក់ចូលរួម។ ពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩នេះ ក្រោមប្រធានបទ”មួយថ្ងៃអាន មួយថ្ងៃដឹង” ដែលត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងលើកស្ទួយការអាន និងការសរសេរ ព្រមទាំងលើកស្ទួយឧស្សាហ៍កម្មសៀវភៅ ដោយធ្វើយ៉ាងណាឱ្យអ្នកសរសេរ រោងបោះពុម្ពសៀវភៅ អាចមានឱកាសធ្វើអាជីវកម្មលក់សៀវភៅកាន់តែច្រើនឡើងនៅកម្ពុជា។ ថ្លែងក្នុងសន្និសីទព័ត៌មាននាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២២នាបណ្ណាល័ជាតិ ឯកឧត្តម គឹម ពិន នន់ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា៖ បន្ទាប់ពីវិបត្តិកូវីដ ១៩ ពិព័រណ៍សៀវភៅកម្ពុជា ត្រូវបានផ្អាកចំនួន ២ ឆ្នាំពោលគឺ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ តែឆ្នាំ២០២២នេះ បញ្ហាកូវីដបានធូរស្បើយ ទើបណៈកម្មការបានសម្រេចបន្តរៀបចំឡើងវិញ។ គួរបញ្ជាក់ថា៖ ពិព័រណ៍សៀវភៅថ្នាក់ជាតិ តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយលើកដំបូងត្រូវបានប្រារព្ធធ្វើឡើងកាលពីឆ្នាំ២០១១ មានអ្នកចូលរួមតិចតួចនិងចំនួនស្តង់មិនដល់ ១០ផង ប៉ុន្តែបច្ចុប្បន្នកំពុងតែទាក់ទាញចំណាប់អារម្មណ៍ទាំងអ្នកចូលរួមពីបណ្តាគ្រឹះស្ថានបោះពុម្ព អ្នកនិពន្ធនិងពិសេសយុវជនចូលរួមយ៉ាងច្រើនកុះករដោយមិនទាបជាង ១០ម៉ឺននាក់ឡើយ៕ដោយ៖​ ម៉ាដេប៉ូ

  • គ្រួសារសពអតីតយុទ្ធជន ១៤គ្រួសារ បានទទួលថវិកាបេឡាមរណៈសង្រ្គោះ សរុប ៥៦លានរៀល

    គ្រួសារសពអតីតយុទ្ធជន ១៤គ្រួសារ បានទទួលថវិកាបេឡាមរណៈសង្រ្គោះ សរុប ៥៦លានរៀល

    ភ្នំពេញ៖ តំណាងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក្រុមការងារអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខនិងប្រគល់ថវិកាបេឡាមរណៈសង្រ្គោះសរុប ៥៦លានរៀល ប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ១៤គ្រួសារ ។ ពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណៈសង្រ្គោះ បានធ្វើឡើងនាថ្ងៃទី២៦និង២៧ ខែវិច្ឆិកាឆ្នាំ២០២២ ដែលមានវត្តមានសំណាក់លោកលោកស្រីប្រធានកិត្តិយសនិងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាក្នុងខណ្ឌចំនួនខណ្ឌ៨។ ក្រុមការងារក៏បានលើកឡើងថា សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយឯកឧត្តម ឃួង ស្រេង ប្រធានកិត្តិយស និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានសមាគម អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោល ការណ៍ដឹកនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់និងជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនអតីតយុទ្ធជនដែលមានជីវភាពក្រីក្រ តាមរយៈការអញ្ជើញសាកសួរសុខទុក្ខជាប្រចាំជាមួយការឧបត្ថម្ភអំណោយថវិកា ឬស្បៀងអាហារផ្សេងៗ ជាងនេះថែមទៀតក៏បាន គិតគូរស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាជួយកសាងផ្ទះឱ្យមានទីជម្រកត្រឹមត្រូវនិងមានដីធ្លីសម្រាប់បងប្អូនបង្កបង្កើនផលបង្កើនជីវភាព ។ គួរបញ្ជាក់ថា៖ គ្រួសារអតីតយុទ្ធជន ១៤សពដែលទទួលបានថវិកាបេឡាមរណៈសង្រ្គោះ ក្នុង ០១គ្រួសារចំនួន ៤លានរៀល ៕ ដោយ ៖ ភារ៉ា និងប៊ុនធី