-
នៅឃុំបន្ទាយស្ទោងរៀបចំមីទ្ទីញអបអរសាទរខួបលើកទី៤៤ ទិវាកំណើតរណសិរ្ស អភិវឌ្ឍន៍មាតុភូមិកម្ពុជា

កំពង់ធំ ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិ ន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកំពង់ធំ អានសន្ទរកថារបស់សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឋន៍មាតុភូមិកម្ពុជា ដោយបានគូសបញ្ជាក់ថាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យចាកផុតពី គ្រោះមហន្តរាយនៃរបបប្រល័យពូជ សាសន៍ប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងធំធេង ជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល ធ្វើឲ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់ ។ អង្គមិទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨-២ធ្នូ២០២២) បានធ្វើនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីមហាជនជាង៤០០នាក់ និងបានបញ្ជា្កក់ថា ថ្ងៃទី២ ធ្នូ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានប្តូរឈ្មោះ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិ មកពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស រួបរួមគ្នាក្រោកឈរធ្វើចលនាតស៊ូ ក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិត ឡើងវិញ រួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់…
-
មន្ត្រីគណបក្សខេត្ត នាំយកស៊ីម៉ងត៍ចំនួន ២តោន និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តព្រះពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងាររបស់គណបក្សចុះជួយមូលដ្ឋានស្រុកស្ទោង ប្រធានក្រុមការងាររបស់គណបក្សចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ នាំយកស៊ីម៉ងត៍ចំនួន ២តោន ទេយ្យទាន និងបច្ច័យមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគេនព្រះសង្ឃ នៅវត្តព្រះពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ព្រះតេជគណ សែប ប្រុស ព្រះគ្រូ ចៅអធិការវត្តព្រះពន្លាជ័យ បានថ្លែង អំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ដែលតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខ និងជីវភាពរស់ នៅរបស់ប្រជាជន រួមនិងព្រះសង្ឃផងដែរ។ បច្ចុប្បន្នព្រះសង្ឃដែលគង់នៅក្នុងវត្តមានចំនួន ២៧អង្គ ដែលមានការខ្វះខាតចង្ហាន់ និងកុដិ…
-
ពលរដ្ឋនៅខេត្តពោធិ៍សាត់រីករាយ និងប្ដេជ្ញាបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន

ពោធិ៍សាត់ ៖ ស្របពេលដែលឯកឧត្តម ខូយរីដា អភិបាលខេត្តពោធិ៍សាត់ថ្មី ដឹកនាំមន្ត្រី អង្គភាពមន្ទីរជុំវិញខេត្ត ចុះត្រួតពិនិត្យការស្ដារដំណាំស្រូវឡើងវិញបន្ទាប់ពីរទទួលបានពូជស្រូវដ៏ថ្លៃថ្នារបស់ប្រមុខរាជរដ្ឋាភិបាលនោះ បងប្អូនប្រជាពលរដ្ឋបានសម្ដែងភាពរីករាយជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែន ដោយឥតងាករេ។ សកម្មភាពខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្ដាផ្ទៃដីស្រែដែលត្រូវដាំដុះស្រូវស្ដារឡើងវិញ ក្នុងឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ បងប្អូនប្រជាកសិករបានបញ្ចេញនូវស្នាមញញឹមជាមួយនឹងទឹកចិត្តសប្បាយរីករាយ ប្រកបដោយក្តីសង្ឃឹមយ៉ាងមុតមាំចំពោះលទ្ធផល ដែលពួកគាត់ខិតខំប្រឹងប្រែង ដាំដុះដំណាំស្រូវសារជាថ្មីឡើងវិញបានទាន់ពេលវេលាតាមរយៈការផ្ដល់ពូជស្រូវជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃយើង ដែលនឹងស្ដារជីវភាពពួកគាត់កាន់តែប្រសើឡើងថែមមួយកំរិតទៀត។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានប្រកាសលេខទូរសព្ទសម្រាប់ទាក់ទងផ្ទាល់ដើម្បីដោះស្រាយនូវរាល់កង្វល់និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋដែលកើតមានឡើងនៅក្នុងមូលដ្ឋានផងដែរ។ ចំពោះការបង្កបង្កើនផលស្រូវស្ដារឡើងវិញ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចុះត្រួតពិនិត្យឲ្យបានជាប្រចាំដើម្បីដឹងឲ្យបានច្បាស់ចំពោះសុខទុក្ខ និងតម្រូវការផ្សេងៗដែលពួកគាត់ត្រូវការជាចាំបាច់និងដោះស្រាយជូនពួកគាត់ភ្លាមៗតែម្ដង។ ជាមួយគ្នានោះ លោក ហៃធួរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខារប្រមាញ់និងនេសាទខេត្តពោធិ៍សាត់បានបញ្ជាក់ឲ្យដឹងផងដែរថា ទូទាំងស្រុកកណ្ដៀងកសិករបង្ករបង្កើនផលស្រូវវស្សាអនុវត្តបាន ២៣៦៤៥ ហិចតា សម្រាប់ផ្ទៃដីស្ដារឡើងវិញ សរុបចំនួន ១៦៧៤ ហិកតា ក្នុង៨ ឃុំ ស្មើនិងប្រជាពលរដ្ឋចំនួន ១៧៨៨ គ្រួសារ ទទួលបានស្រូវពូជចំនួន១៥៤តោននិង…
-
ផ្លូវលំដែលរងគ្រោះដោយទឹកជំនន់ កំពុងជួសជុលប្រវែង ៤០០ម៉ែត្រ គ្រោងចំណាយថវិកា ៦.៣០០.០០០រៀល ស្ថិតនៅភូមិទឹកអណ្ដូង ឃុំឈូក

កំពង់ធំ៖ ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តម ឃួន សុវណ្ណ ឧត្តមប្រឹក្សាសម្ដេចព្រះមហាសង្ឃរាជ្យ ទេព វង្ស និងព្រះភិក្ខុដ្ឋានវេជ្ជធម្មោ ឃិន រ៉ាវីត ព្រះប្រធានសមាគមប្រជាជនសន្តិភាពនៃកម្ពុជា ព្រមទាំងរដ្ឋបាលឃុំឈូក បានចុះពិនិត្យផ្លូវលំដែលបានកំពុងជួសជុលប្រវែងប្រមាណ ៤០០ម៉ែត្រ ចំណាយថវិកាអស់ ៦.៣០០.០០០រៀលស្ថិតនៅភូមិទឹកអណ្ដូង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ រសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។ លោក ហ៊ុយ គឹមលី មេឃុំឈូក បានលើកឡើងពីបញ្ហាទឹកជំនន់កន្លងមកបានលិចភូមិចំនួន ១២ភូមិ ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង ពិសេសផ្លូវលំខូចខាតដាច់ជាច្រើនកន្លែង ប៉ះពាល់លំនៅឋាន លិចលង់ស្រូវរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនហិចតា ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានការកកស្ទះជាច្រើនខែ។ ពេលទឹកស្រក់ទៅវិញក្រុមការងារចុះជួយឃុំឈូកទាំងអស់ក៏បានសហការគ្នាជួសជុលផ្លូវនេះឡើងវិញ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព។ ឆ្លៀតនៅក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក៏បានមានប្រសាសន៍ ដោយមានគ្រោះមហន្តរាយទឹកជំនន់មានការខូចខាតចំនួន៥ឃុំ រងគ្រោះធ្ងន់ជាងគេគឺឃុំឈូកព្រោះភូមិសាស្ត្រជាប់នឹងមាត់ស្ទឹងសែន។ គ្រោះទឹកជំនន់ធ្វើឲ្យប៉ះពាល់ផ្ទះសម្បែង សត្វពាហនៈ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានប៉ះពាល់ការប្រកបមុខរបររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្តមក៏បានកោតសរសើរដល់អាជ្ញាធរ និងរដ្ឋបាលឃុំ មានការចូលរួមចំណែកបង្ហាញពីការរួមសុខរួមទុក្ខជាមួយគ្នា ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការលើកស្ទួយសហគមន៍…
-
រដ្ឋាភិបាល នឹងកែលម្អបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបនិង មហាអនុតំបន់មេគង្គ

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិនិត្យកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ និងគម្រោងអភិវឌ្ឍន៍ច្រករបៀងទី៤ មហាអនុតំបន់មេគង្គ ដើម្បី លើកកម្ពស់អនាម័យ និងគុណភាពនៃការរស់នៅល្អជូន ប្រជា ពលរដ្ឋ។កិច្ចប្រជុំនេះរៀបចំឡើងកាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ ក្នុងគោល បំណង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារសម្រេចបាន គម្រោងកំពុងសិក្សាសមិទ្ធិលទ្ធភាព និងគម្រោងដែលកំពុងអនុវត្តបន្ត ទាក់ទងនឹងការលើកកម្ពស់ទឹកស្អាត និងអនាម័យ គម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ និងគម្រោង អភិវឌ្ឍន៍ ច្រករបៀងទី៤ មហាអនុតំបន់មេគង្គ ដែលទទួលបាន ឥណទានសម្បទានពីធនាគារ អភិវឌ្ឍអាស៊ី(ADB)។ ក្នុងកិច្ចប្រជុំនេះឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួង សាធារណការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារជំនាញក្រសួង រួមទាំងទីប្រឹក្សាបច្ចេកទេសក្នុងគម្រោងទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តគម្រោងតាមផែនការដែលបានគ្រោងទុករហូតទទួលបានលទ្ធផលល្អ និងបានជំរុញលើកទឹកចិត្តឱ្យ ក្រុម ការងារបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចបាន គោលដៅរួមក្នុងការលើកកម្ពស់អនាម័យ និង គុណភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ឯកឧត្តម វ៉ាស៊ី សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹក ជញ្ជូន ថ្លែងថា គម្រោងដែលទទួលបានឥណទានសម្បទានពីធនាគារ…
-
វត្តមានសត្វព្រៃកម្រៗជាច្រើនប្រភេទ ត្រូវបានរកឃើញនៅខេត្ត មណ្ឌលគិរី ដែលជាក្តីសង្ឃឹមរបស់កម្ពុជា

មណ្ឌលគិរី៖ វត្តមានសត្វព្រៃកម្រៗជាច្រើនប្រភេទ ត្រូវបានលេច រូបរាងឡើងវិញ នៅក្នុងដែនជម្រកសត្វព្រៃនៃតំបន់ព្រៃទេសភាព ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរីដែលវត្តមាននេះ បង្ហាញ ក្តីសង្ឃឹមដល់កម្ពុជាក្នុងកិច្ចការអភិរក្សសត្វព្រៃបន្ទាប់ពីក្រសួងបរិស្ថាននិងអង្គការដៃគូបានដាក់ចេញនូវ «យុទ្ធនាការអន្ទាក់សូន្យ»។ ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៃក្រសួងបរិស្ថាន និងអង្គការWWF មានក្តីរំភើបជាខ្លាំង ខណៈមាន សេចក្តី រាយការណ៍កាលពីពេលថ្មីៗនេះមកថា វត្តមានសត្វព្រៃ ជាច្រើន ប្រភេទត្រូវបានថតជាប់តាមរយៈរូបភាពថតដោយពី ម៉ាស៊ីនថតស្វ័យប្រវត្តិ។ រូបភាពដែលក្រុមការងារបានបញ្ជូនមកសម្រាប់ជារបាយការណ៍បឋម បានបង្ហាញវត្តមានរបស់សត្វដំរីអាស៊ី ហ្វូងសត្វខ្ទីង និងហ្វូងសត្វ ទន្សោងដែលសុទ្ធសឹងជាប្រភេទសត្វកម្រ ព្រមទាំងសត្វជ្រូកព្រៃ សត្វឈ្លូស សត្វក្ងោក សត្វសំពោចកលឿង និងស្វាក្តាមផងដែរ។ ការតាមដានសត្វព្រៃដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបច្ចុប្បន្ន បានការគាំទ្រថវិកាពីកម្មវិធីអភិរក្សសត្វព្រៃនៃអង្គការ WWF ថ្នាក់ តំបន់ និង WWF-Belgium ជាផ្នែកសំខាន់មួយនៃកម្មវិធីស្រាវជ្រាវ និងតាមដានជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា តាមរយៈសិក្សាកន្លងមក ដោយដាក់ម៉ាស៊ីន ស្វ័យប្រវត្តិនៅតំបន់ការពារធម្មជាតិនានា យើងរកឃើញនូវប្រភេទ សត្វជាច្រើនដែលជាប្រភេទសត្វកម្រ និងកម្របង្គួរ។ លោកបន្តថា ការរកឃើញនេះអាចវាយតម្លៃបានថា យើងការពារបានលល្អនៅតំបន់ ដែលជាជម្រកសត្វព្រៃ កន្លែងរកចំណី និងប្រភពទឹកដែលសំដៅលើ…
-
បញ្ជាការដ្ឋានកងទ័ពជើងគោក ប្រជុំបូកសរុបលទ្ធផលការងារសកម្មភាពបោសសម្អាតមីន កងទ័ពជើងគោក និងផ្សព្វផ្សាយផែនការបោសសម្អាតមីនជំហានទី២ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅបន្ទប់ប្រជុំទីបញ្ជាការកងទ័ពជើងគោក បានដំណើរការប្រជុំបូកសរុបលទ្ធផលការងារសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមជំហានទី២ និងផ្សព្វផ្សាយផែនការបន្ត របស់កងអនុសេនាតូចបោសសម្អាតមីនទាំង ១៦កង ក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក និងជាអនុប្រធាន គណៈកម្ម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមកងទ័ពជើងគោក ។ នៅក្នុងរបាយការណ៍ លទ្ធផលការងារសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមជំហានទី២ របស់កងអនុសេនាតូចបោសសម្អាតមីនទាំង ១៦កង ចាប់ផ្តើមអនុវត្តពីថ្ងៃទី០៨ ខែតុលា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រ. ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រួមមាន៖ ឃុំត្រែងត្រយឹង, ឃុំដំបូករូង, ឃុំជាំសង្កែ និងឃុំព្រៃក្មេង សរុបបានបោសសម្អាតរំដោះបានផ្ទៃដីទំហំ ៨,៤៦៤,៩៤៩ម៉ែត្រក្រឡា លើផែនការ ២៤,៩៤៤,៤៥១ម៉ែត្រក្រឡា ស្មើនឹង ៣៣,៩៣ភាគរយ នៅសល់ទំហំដី ១៦,៤៧៩,៥០២ម៉ែត្រក្រឡា ស្មើនឹង៦៦,០៧ភាគរយ ។…
-
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារ នាំយកអំណោយប្រគល់ជូនស្ត្រីមេម៉ាយម្នាក់ ដែលកំពុងជួបការលំបាក

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ នាំយកអំណោយ ជាសម្ភារៈនិងថវិកា ដែលជាជំនួយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅប្រគល់ជូនដល់ស្ត្រីមេម៉ាយម្នាក់ ឈ្មោះ ថ្លាង សុភាព អាយុ៦២ឆ្នាំ ដែលជួបការលំបាកនិងខ្វះខាត ស្នាក់នៅក្នុងបន្ទប់ជួលលេខ៣៦៣ ផ្លូវ២៧១ស្ទួន ភូមិ០៣ ក្រុម១៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គួរបញ្ចាក់ថា ស្ត្រីម្នាក់នេះមិនត្រឹមតែលំបាកខ្វះខាតប៉ុណ្ណោះទេ ថែមទាំងជួបរឿងអភ័ពគួរឲ្យអាណិតបំផុត ត្បិតកន្លងមក បន្ទាប់ពីធ្លាក់ខ្លួនមេម៉ាយ គាត់ត្រូវទទួលបន្ទុកចិញ្ចឹមកូន០៣នាក់(មានម្នាក់ឈឺ ម្នាក់ពិកាភ្នែក) និងចៅស្រីពិកាជើងម្នាក់ទៀត ក្រោយមកកូនម្នាក់បានស្លាប់ដោយសារជំងឺមហារីក និងកូនម្នាក់ទៀត មិនអាចរកការងារបាន ព្រោះត្រូវជួយមើលបងប្រុសពិកាភ្នែក និងក្មួយស្រីពិកាជើង។ ក្នុងអំណោយដែលបានយកប្រគល់ជូនដល់អ៊ំស្រី រួមមានថវិកា, អង្ករ, មី, ត្រីខ, ទឹកស៊ីអីវ, ទឹកត្រី,…
-
ក្រសួងអប់រំ រក្សាទុកដាក់ហឹប វិញ្ញាសា សម្រាប់ការប្រឡង បាក់ឌុបនៅ តាម រដ្ឋបាលសាលា រាជធានី -ខេត្ត

ភ្នំពេញ៖ បន្ទាប់ពីប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួនមកនោះ ហឹប វិញ្ញាសា សម្រាប់ ដំណើរ ការ សំណេរ នៃ ការ ប្រឡងសញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិឬហៅថាបាក់ឌុប សម័យ ប្រឡង ០៥ ធ្នូ ២០២២ ត្រូវបានដឹក ជញ្ជូនទៅរក្សាទុក នៅតាម រដ្ឋបាល សាលា រាជធានី-ខេត្ត ប្រកបដោយ សុវត្ថិភាព ។ ក្រសួងអប់រំបានឱ្យដឹងថា៖ ក្នុងដំណើរការ នៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាង ហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវ ខ្ពស់ ពីសំណាក់គណៈមេប្រយោគ គណៈកម្មការ អប្បមាទទូទាំង ប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី ដែល ពាក់ព័ន្ធ ដើម្បីរក្សាបាន នូវ ស្តង់ដា នៃការប្រឡងប្រកបដោយ ប្រសិទ្ធភាពខ្ពស់។ ក្រសួងអប់រំបានឱ្យដឹងដែរថា៖គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ…
-
សហគមន៍មួយអាចរកចំណូលបាន២ម៉ឺនដុល្លារក្នុងមួយឆ្នាំ ពីរបរប្រមូលទឹកឃ្មុំព្រៃតាមលក្ខណៈបច្ចេកទេស

ក្រចេះ៖ ការយកទឹកឃ្មុំគឺភាគច្រើនកើតចេញពីទម្លាប់បែបបុរាណ ដោយចេះតៗគ្នាពីដូនតាមក និងភាគច្រើនធ្វើឡើងនៅតំបន់ ដាច់ស្រយាល ដែលពឹងផ្អែកខ្លាំងលើអនុផលព្រៃឈើ។ ប៉ុន្តែការប្រមូលទឹកឃ្មុំដែលមិនមានបច្ចេកទេសត្រឹមត្រូវណាមួយ អាចប្រឈមនឹងការបាត់បង់ចំណូលទៅថ្ងៃក្រោយ។ ដើម្បីជាការធានាភាពយូរអង្វែងនៃរបរមួយនេះ អង្គការកម្មវិធី ផ្លាស់ប្ដូរបទពិសោធអនុផលព្រៃឈើកម្ពុជា (NTFP-EP) បានផ្ដល់នូវការបណ្ដុះបណ្ដាលដល់សហគមន៍ផ្ទាល់ៗតែម្ដង។ ការបណ្ដុះបណ្ដាលនេះទៀតសោត គឺក្នុងគោលបំណងបញ្រ្ជាប ចំណេះដឹងអំពីការរស់នៅរបស់សត្វឃ្មុំ និងវិធីធ្វើយ៉ាងណាអាច ប្រមូលទឹកឃ្មុំបានជាច្រើនដងក្នុងមួយរដូវ។ ក្នុងនោះ ក៏មានផងដែរក្រុមប្រមូលឃ្មុំព្រៃប្រាសាទទឹកខ្មៅ ដែលជាក្រុមបានចូលរួមការបណ្ដុះបណ្ដាល ព្រមទាំង ទទួលបានការលើកទឹកចិត្តជារឿយៗ ក្នុងការបន្ត ប្រមូលទឹក ឃ្មុំដែលមានគុណភាព និងមាននិរន្តរភាព។ លោក ឯក សុវណ្ណា ប្រធានក្រុមប្រមូលឃ្មុំព្រៃប្រាសាទទឹកខ្មៅ ដែលរស់នៅក្នុងស្រុកសំបូរ ខេត្តក្រចេះបានឱ្យដឹងថា តំបន់ របស់លោកជាតំបន់ដែលសំបូរឃ្មុំ ហើយជាទម្លាប់គឺការរកឃ្មុំជា របរប្រចាំតំបន់តែម្ដង។ ដោយឡែក សកម្មភាពនៃការយកទឹកឃ្មុំ កន្លង មកគឺប្រព្រឹត្តទៅដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលនាំឱ្យដាច់ពូជឃ្មុំ។ រហូតដល់ឆ្នាំ ២០១៨ ដែលភូមិរបស់លោកបានកកើតជា សហគមន៍ តូចមួយ និងទទួលបានការបណ្ដុះបណ្ដាលពីបច្ចេកទេស យកទឹក ឃ្មុំ។ អ្វីដែលកាន់តែចាំបាច់ទៀតនោះ គឺការទទួលបាននូវទីផ្សារដែល ទូលំទូលាយជាងមុន និងមានតម្លៃថ្លៃជាងមុន។ ប្រធានក្រុមរូបនេះបានរៀបរាប់ថា៖…