-
ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៧នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី០៦ ខែធ្នូ ម្សិលមិញ

ភ្នំពេញ ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យ ចំនួន ២៧ នាក់ ( ស្រី ១ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៥ ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី០ ៦ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ នេះ ។ ក្នុងចំណោមជនសង្ស័យ ទាំងចំនួន ២៧ នាក់ រួមមាន ៖ ជួញដូរ ៥ ករណីឃាត់ ១០ នាក់ ( ស្រី ១ នាក់…
-
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលព័ត៌មានមិនពិត ពាក់ព័ន្ធករណីជាប់គាំងមនុស្ស ក្នុងផ្សារទំនើបមួយនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកច្រានចោល ព័ត៌មានមិនពិត ពាក់ព័ន្ធករណីជាប់គាំងមនុស្សក្នុងផ្សារទំនើបមួយ នៅរាជធានីភ្នំពេញ ក្នុងចេតទនាមិនល្អបំពុលសង្គម ទាំងដែលជាក់ស្ដែង មិនមានករណីជាប់គាំងមនុស្ស ក្នុងផ្សារទំនើបណាមួយកើតឡើង ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនោះទេ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានអះអាងថា រូបភាពដែលត្រូវបានគេបង្ហោះ ភ្ជាប់ជាមួយខ្លឹមសារ ជាប់គាំងមនុស្សក្នុងផ្សារទំនើបនោះ គឺជារូបភាពនៅបរទេស មិនមែនរូបភាពផ្សារទំនើបនៅរាជធានីភ្នំពេញនោះទេ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ដូច្នេះថា ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ បង្កអសន្តិសុខ និងបំពុលបរិយាកាសសង្គម។ ពេលនេះ សមត្ថកិច្ចជំនាញ កំពុងតែធ្វេីការស្រាវជ្រាវរកម្ចាស់គណនី ដែលផុសព័ត៌មានមិនពិតនេះ ដេីម្បីទទួលខុសត្រូវចំពោះមុខច្បាប់។ សូមជម្រាបថា គណនី Facebook មួយបានបង្ហោះនូវរូបភាព ដោយភ្ជាប់ ជាមួយខ្លឹមសារថា មានមនុស្សជាប់គាំងក្នុងផ្សារទំនើបនៅរាជធានីភ្នំពេញ ដើម្បីទៅទិញម៉ាស៊ីនត្រជាក់ខ្នាតតូចមួយ ៕ ដោយ ៖ ប៊ុនធី
-
អង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងអំណរគុណ និងកោតសរសើរដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តទាំងអស់ ដែលបានឆ្លើយតបនឹងដំណើរការនៃកំណែទម្រង់លើវិស័យអប់រំ សំដៅពង្រឹង និងពង្រីកគុណភាពយុវជនជំនាន់រួមគ្នា

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សូមថ្លែងអំណរគុណ និងកោតសរសើរដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ ពេលវេលានៃយុវវ័យរបស់ខ្លួនមកបំពេញការងារស្ម័គ្រចិត្តដើម្បីឆ្លើយតបនឹងដំណើរការនៃកំណែទម្រង់លើវិស័យអប់រំ សំដៅពង្រឹង និងពង្រីកគុណភាពយុវជនជំនាន់រួមគ្នា។ យុវជន ពិតជាធនធានដ៏មានតម្លៃ កម្លាំងដ៏ខ្លាំងក្លាក្នុងការរុញច្រានការអភិវឌ្ឍសង្គមជាតិ ដូច្នេះយុវជនត្រូវប្រើប្រាស់ភាពយុវវ័យរបស់ខ្លួនឱ្យមានប្រយោជន៍ដល់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់អង្គភាពប្រឆាំងអំពើពុករលួយ ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ ។ សេចក្តីប្រកាសព័ត៌មាន ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានរៀបចំ អ្នកសង្កេតការណ៍ស្ម័គ្រចិត្តឱ្យចូលរួមសង្កេតការណ៍លើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងពេលកន្លងមក និងពេលនេះ។ កាយវិការប្រកបដោយអត្ថន័យនេះ បង្ហាញនូវឆន្ទៈដ៏មោះមុតក្នុងការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់លើវិស័យអប់រំ និងពង្រឹងសមត្ថភាពរបស់យុវជនជំនាន់ក្រោយ ដែលជាធនធានមនុស្សសម្រាប់បន្តវេនសង្គមកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ សេចក្តីប្រកាសព័ត៌មាន បន្តថា ឆ្នាំ២០២២ ជាឆ្នាំទី៨ និងជាលើកទី៩ ដែលអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានសហការជាមួយនឹង ក្រសួងអប់រំ យុវជន និងកីឡា ចូលរួមសង្កេតការណ៍លើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្នុងសម័យប្រឡង ០៥ ធ្នូ ២០២២នេះ មានថ្នាក់ដឹកនាំ មន្រ្តី…
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ អាណត្តិ ទី៣ ឆ្នាំ ២០២២

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ អាណត្តិ ទី៣ ឆ្នាំ ២០២២ ក្រោមអធិតីភាព ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ខេត្ត អភិបាល រងខេត្ត លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ ក្រុមប្រឹក្សា ក្រុង លោក-លោកស្រី មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ ជុំវិញខេត្ត មេភូមិ ចៅសង្កាត់ ទាំង៧ ទូទាំងក្រុង តំណាងប្រជាពលរដ្ឋ ធ្វេីឡេីងនៅសាលាក្រុងសិរីសោភ័ណ រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២២។ ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ…
-
រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ កម្ពុជាមានមោទកភាពដែល មានវត្តមានសត្វខ្លារខិនដែលជាសត្វស្ទើរតែផុតពូជពីលើពិភពលោក

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានឱ្យដឹងថា កម្ពុជាពិតជាមានមោទកភាពណាស់ដែលបានរកឃើញវត្តមានរបស់សត្វខ្លារខិនញីមួយក្បាល តាមរយៈរូបថតដ៏កម្រថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈដែលសត្វប្រភេទនេះ ស្ទើរតែផុត ពូជពីលើពិភពលោកនេះហើយ។នេះជាការលើក ឡើងរបស់ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្ត្រា នៅថ្ងៃទី៧ ខែធ្នូនេះ។ លោកបានបញ្ជាក់លើបណ្តាញសង្គមផ្លូវការរបស់លោកថា ៖ «ខ្លារខិនដែលជាប្រភេទសត្វកម្របន្ទាប់ពីខ្លាធំ បង្ហាញវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដែលវាពិតជា មោទកភាពបំផុតសម្រាប់កម្ពុជាដែលមានវត្តមានរបស់សត្វខ្លារខិន នៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត កាលពី ខែមេសា កន្លងមកនេះ ដោយក្រុមការងារអភិរក្សក្រសួង បរិស្ថាននិងអង្គការ WWF»។ ខ្លារខិនត្រូវបានគេដឹងថាជាសត្វជើងបួនរត់លើដីលឿនជាងគេក្នុងលោក ហើយសត្វនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជី ក្រហម របស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុត ពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែល វាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ប្រទេសកម្ពុជា ជាទីជម្រក ចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រ ជឿថានៅសេសសល់ចំនួនតិចតួចបំផុតនៅលើពិភពលោក។ឯកឧត្តមបញ្ជាក់ទៀតថា ៖ «ក្រសួងបរិស្ថានបានដឹកនាំយុទ្ធនា ការអន្ទាក់សូន្យក្នុងគោកបំណងកាត់បន្ថយនុងលុបបំបាត់កត្តាគំរាម កំហែងនានាចំពោះសត្វព្រៃ ដើម្បីផ្តល់ទីជម្រកសុវត្ថិភាព ដល់ជីវៈចម្រុះទាំងអស់កុំឱ្យមានការគំរាមកំហែងពីអន្ទាក់ និងការបរបាញ់»។ យោងតាមសិក្សាមួយ ដែលបានចុះផ្សាយដោយទស្សនាវដ្តី…
-
ម្រេច (Black pepper)

ម្រេច៖ ដើមវារឡើងទ្រើងប្រវែង៥-៨ម មានឫសតាមថ្នាំងសម្រាប់តោង។ស្លឹកឆ្លាស់ ស្រួចចុង ពណ៌បៃតងក្រម៉ៅរលោង ១០-១៥ x ៥-៩ ស.ម។ កញ្ចុំផ្កាជាកួរ ដុះទល់ស្លឹក។ ផ្កាគ្មានទង គ្មានត្របក គ្មានស្រទាប់ មានកេសរឈ្មោល២-៦។ ផ្លែ មានសាច់ក្រៅទន់មានគ្រាប់តែ១ រាងមូលតំរៀបជាកួរវែងៗ។ ផ្លែខ្ចីពណ៌បៃតងចាស់ ពេលទុំមានពណ៌លឿង ក្រហម រួចប្រែជាពណ៌ខ្មៅ សម្បកជ្រួញ ក្រោយពេលហាលស្ងួត។ មានក្លិនឆួល រសជាតិហឹរ បន្តពូជដោយខ្នែង ដាំនៅតំបន់មានអាកាសធាតុក្តៅ ពិសេសដីក្រហម។ ការប្រើប្រាស់បានជា គ្រឿងទេស ឱសថ និងផ្សេងៗ៖ _គ្រឿងទេស បង្កើនរសជាតិហឹរ ឆា ប្រឡាក់ ចំហុយ។ល។ _ ឱសថ ព្យាបាលគ្រុន ចុកពោះ និងជួយរំលាយអាហារ។ _ផ្សេងៗ គេធ្វើម្រេចស ឬម្រេចអាចម៍សត្វ ដោយយកម្រេចទុំ មកលាងឈ្លីយកសម្បកចេញ និងហាលឱ្យស្ងួត៕
-
ឯកឧត្តម សាយ សំអាល់ ៖ ប្រទេសដែលមានសិទ្ធទទួលផលពីគម្រោងរេដបូក (REDD+)គឺជាប្រទេសដែលប្រើប្រាស់ព្រៃឈើរបស់ខ្លួនប្រកបដោយនិរន្តរភាព

ខេត្តព្រះវិហារ ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យការធ្វើសារពើភ័ណព្រៃឈើនៅក្នុងឡូត៍គំរូ ដើម្បីវាស់ BIOMASS សម្រាប់ការធ្វើរេដបូក ស្ថិតក្នុងភូមិក្រឡាសពាស ឃុំព្រីងទុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា «ប្រទេសដែលមានសិទ្ធទទួលផលពីគម្រោងរេដបូក (REDD+)គឺជាប្រទេសដែលប្រើប្រាស់ព្រៃឈើរបស់ខ្លួនប្រកបដោយនិរន្តរភាព» ។ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានអញ្ជើញ ចូលរួមក្នុងឱកាសនោះផងដែរ ។ ឯកឧត្តម រដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «កម្ពុជាបានឈានមកដល់បរិប័ទ រក្សាព្រៃឈរដើម្បីបង្កើនចំណូល» តាមរយៈការអនុវត្តគម្រោងរេដបូក (REDD+) បានផ្តល់ផលប្រយោជន៍ជូនប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិតាមរយៈ ការកសាងផ្លូវ ការបំពាក់ប្រពន្ធ័ទឹកស្អាត ការដាំដំណាំកសិកម្ម ការផ្តល់ពូជសត្វ មធ្យោបាយ និង សម្ភារៈសម្រាប់ការល្បាតព្រៃជាដើម។ កម្ពុជាបានកំពុងអនុវត្តគម្រោងរេដបូក (REDD+) ជាយន្តការអន្តរជាតិមួយសម្រាប់ជួយទប់ស្កាត់ការបាត់បង់ និងរេចរិលព្រៃឈើ និងចូលរួមកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ តាំងពីឆ្នាំ២០០៧ តាមរយៈទីផ្សារកាបូនស្មគ្រ័ចិត្ត បច្ចុប្បន្នប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគីរី ខេត្តក្រចេះ (គម្រោងរេដបូកកែវសីម៉ា) ខេត្តកោះកុង…
-
គម្រោងស្រូវសរីរាង្គ បានជួយដល់ជីវភាពកសិករកាន់តែប្រសើឡើង

ខេត្តព្រះវិហារ៖ «កសិករ នៅខេត្តព្រះវិហារកំពុងទទួលបានជីវភាពប្រសើរជាងមុន តាមរយៈការលក់ស្រូវសរីរាង្គ» នេះជាការលើកឡើងរបស់កសិករ នៅភូមិក្រឡាសពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងឱកាស ដែល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ចុះពិនិត្យការផលិត និងការទិញ- លក់ស្រូវត្រយង(IBIS) និងស្រូវសរីរាង្គតាមគោលការណ៍ របស់ប្រជាសហគមន៍នៅក្នុង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃព្រះរកា និង សហគមន៍រំដួលម្លូព្រៃជាយដែន ស្ថិតក្នុងខេត្តព្រះវិហារ។ គម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬ ស្រូវត្រយ៉ង បានកំពុងជួយគាំទ្រដល់សហគមន៍ក្នុងការផ្តល់បច្ចេកទេស ដំណាំស្រូវសរី រាង្គ ការរកទីផ្សារលក់ចេញ សម្រាប់បណ្តាញសហគមន៍ ការគ្រប់គ្រងស្រះទឹកសហគមន៍ សម្រាប់ទ្រទ្រង់ដំណាំកសិកម្ម និង ការពង្រឹងសមត្ថភាពកសិករ គាំទ្រលើ បច្ចេកទេស ភាពធន់ នឹងអាកាសធាតុ ដូចជា៖ • កម្មវិធីត្រពាំងមេត្រីភាពបរិស្ថានសម្រាប់ផ្គត់ផ្គង់ទឹកបន្ថែម• ការរៀបចំដីសម្រាប់គ្រប់គ្រងទឹក• កម្មវិធីក្សេត្រសាស្ត្រគាំទ្រដល់ការគ្រប់គ្រងសត្វចង្រៃ•…
-
មន្ត្រីជាន់ខ្ពស់ នៃទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថា អង្គការ សមាគម និងសហគមន៍ ជាផ្នែកមួយនៃការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល

កំពង់ស្ពឺ៖ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ពន្ធ័សង្គមស៊ីវិល( វ.ស.ស) ឯកឧត្តម រ័ត្ន វិសិដ្ឋ បានលើកឡើងថា ការចូលរួមជាសមាជិកដៃគូសហប្រតិបត្តិការពីបណ្តាញអង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ គឺជាការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។ ឯកឧត្តម រ័ត្ន វិសិដ្ឋ ថ្លែងឡើងដូច្នេះក្នុងពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ពន្ធ័សង្គមស៊ីវិលក្រោមការចូលរួមពីអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្ត នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ។ លោក សាខុន ប៉ូរិន អគ្គលេខាធិការរ នៃអគ្គលេខាធិការដ្ឋានវេទិកាសម្ពន្ធ័សង្គមស៊ីវិល បានលើកឡើងថាការប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការនេះគឺក្នុងគោលបំណងចូលរួមចំណែកដល់ការផ្សព្វផ្សាយអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដើម្បីឱ្យអង្គការសង្គមស៊ីវិលនៅក្នុងខេត្តកំពង់ស្ពឺបានស្វែងយល់និងជ្រួតជ្រាបកាន់តែច្បាស់ ដើម្បីឈានទៅបង្កើតភាពជាដៃគូសហការជាមួយភាគីពាក់ព័ន្ធនិងរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យសម្រេចបានតាមគោលដៅទាំង១៨ចំណុច ប្រកបដោយជោគជ័យនៅឆ្នាំ២០៣០។ ឯកឧត្តម កឹមរត្ន័ វិសិដ្ឋ បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងភាពជាដៃគូដោយឆន្ទៈស្មោះត្រង់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងត្រូវគោរពច្បាប់ជាធរមាន ប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ ក៏ដូចជាត្រូវបន្តចូលរួមចំណែកឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕ ម៉ុន សំអាត
-
អភិបាលរងខេត្ត ជំរុញដល់មន្ទីរស្ថាប័នពាក់ព័ន្ធពិនិត្យលើគម្រោងណាមួយដែលអង្គភាពរបស់ខ្លួនបានគ្រោងទុកសម្រាប់ការអនុវត្តនៅថ្នាក់ឃុំ/ស្រុក ស្របតាមធនធានស្ថាប័នរបស់ខ្លួន

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានស្នើ និងជំរុញដល់មន្ទីរស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ពិនិត្យលើគម្រោងណាមួយដែលអង្គភាពរបស់ខ្លួនបានគ្រោងទុកសម្រាប់ការអនុវត្តនៅថ្នាក់ឃុំ/ស្រុកស្របតាមធនធានស្ថាប័នរបស់ខ្លួន និងត្រូវពិនិត្យឡើងវិញនូវបទពិសោធន៍នៃការគាំទ្រ និងអនុវត្តគម្រោងនានានៅឆ្នាំកន្លងមកទៅតាមនីតិវិធីដែនបានធ្វើបច្ចុប្បន្នភាព ។ ការថ្លែងជំរុញនេះ ធ្វើឡើងនៅស្រុកបុរីអូរស្វាយសែនជ័យ គ្រាដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនីយោគ៣ឆ្នាំរំកិល (២០២៣-២០២៥) ថ្នាក់ស្រុក និងមានការចូលរួមពីសំណាក់ប្រធានមន្ទីរអង្គភាពស្ថាប័ន អង្គការសង្គមស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ។ ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ការចូលរួមគាំទ្រពីសំណាក់មន្ទីរស្ថាប័ន អង្គការសង្គមស៊ីវិល ដៃគូរឯកជន ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋានឃុំ/សង្កាត់ ដើម្បីឆ្លុះបញ្ចាំងពីតម្រូវការជាអទិភាពនៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឲ្យចំគោលដៅប្រកបដោយប្រសិទ្ធភាព ។ លោក លី មីនា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានមានប្រសាសន៍ថា សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ថ្នាក់ស្រុកធ្វើឡើងនាពេលនេះ គឺមានកិច្ចសហការរវាងរដ្ឋបាលស្រុក និងមន្ទីរផែនការខេត្ត ដែលមានគោលបំណងបង្ហាញពីផែនការអទិភាពរបស់ឃុំ/ស្រុកសម្រាប់ការអភិវឌ្ឍន៍ និងគៀងគរកដៃគូរអភិវឌ្ឍន៍ចូលរួមគាំទ្រផែនការសម្មភាពអទិភាពរបស់ឃុំ/ស្រុកដែលបានដាក់ចេញ ។ កម្មវិធីនេះ ក៏ជាផ្នែកមួយក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ។ លោកអភិបាលស្រុក ក៏បានអំពាវនាវដល់មន្ទីរស្ថាប័នជំនាញ និងអង្គការដៃគូរអភិវឌ្ឍន៍ ក៏ដូចជាសប្បុរសជន…