Category: ព័ត៌មានសង្គម

  • កិច្ចប្រជុំត្រួតពិនិត្យរថយន្តដែលស្នើសុំលើកលែងពន្ធនាំចូល ព្រមទាំងជម្រះបញ្ជីរថយន្តដែលខូចចាស់ទ្រុឌទ្រោមចេញពីបញ្ជីសារពើភណ្ឌ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ

    កិច្ចប្រជុំត្រួតពិនិត្យរថយន្តដែលស្នើសុំលើកលែងពន្ធនាំចូល ព្រមទាំងជម្រះបញ្ជីរថយន្តដែលខូចចាស់ទ្រុឌទ្រោមចេញពីបញ្ជីសារពើភណ្ឌ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ

    ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរថយន្តដែលស្នើសុំលើកលែងពន្ធនាំចូល ព្រមទាំងជម្រះបញ្ជីរថយន្តដែលខូចចាស់ទ្រុឌទ្រោមចេញពីបញ្ជីសារពើភណ្ឌរបស់ក្រសួងមហាផ្ទៃ ។ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងតបតាមការស្នើសុំរបស់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្នុងការដកចេញរថយន្តមួយចំនួនចេញពីការលើកលែងពន្ធនាំចូល និងដើម្បីជម្រះបញ្ជីរថយន្តដែលខូចចាស់ទ្រុឌទ្រោមចេញពីបញ្ជីសារពើភណ្ឌ និងបញ្ជូនរថយន្តដែលយកពីស្ថាប័នតុលាការ បញ្ជូនទៅឱ្យតុលាការវិញ។ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ណែនាំដល់អង្គភាពនីមួយៗត្រូវរៀបចំឯកសារនៃរថយន្តនីមួយឱ្យបានច្បាស់លាស់ ដោយឡែកការជម្រះបញ្ជីរថយន្តដែលខូចចាស់ទ្រុឌទ្រោមចេញពីបញ្ជីសារពើភណ្ឌ ឯកឧត្តមបានណែនាំ ឱ្យអង្គភាពនីមួយៗដែលមានចំនួនរថយន្តខូចខាតលែងប្រើប្រាស់ ត្រូវបញ្ជូនព័ត៌មានទៅកាន់អគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យលទ្ធភាពក្នុងកាត់តួលេខរថយន្តទាំងនោះ ចេញពីក្នុងបញ្ជីភស្តុភារ ៕ ដោយ-រ៉ាវុធ

  • ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តនៃមូលនិធិភ្នែកអូស្ត្រាសី បញ្ចប់ការពិនិត្យ និងព្យាបាល ជំងឺភ្នែកជូន ពលរដ្ឋក្នុងខេត្តកំពង់ចាម និងបន្តនៅឆ្នាំក្រោយទៀត

    ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តនៃមូលនិធិភ្នែកអូស្ត្រាសី បញ្ចប់ការពិនិត្យ និងព្យាបាល ជំងឺភ្នែកជូន ពលរដ្ឋក្នុងខេត្តកំពង់ចាម និងបន្តនៅឆ្នាំក្រោយទៀត

    ភ្នំពេញ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមូលនិធិភ្នែក របស់អូស្រ្តាលី និងក្រុមគ្រូពេទ្យបងប្អូនខ្មែរយើងដែលរស់ នៅប្រទេសអូស្រា្តលី បានអញ្ជើញចូលជួបសម្តែងការគួសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រោយពីបញ្ចប់បេសកកម្មពិនិត្យ និងព្យាបាលជម្ងឺភ្នែកឡើងបាយដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជា រយៈពេល ១សប្តាហ៍។ លោកស្រីវេជ្ជបណ្ឌិត លីហ្សា បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមូលនិធិភ្នែកអូស្ត្រាលី ដែលមកពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋកម្ពុជា ពិសេសពលរដ្ឋក្នុងខេត្តកំពង់ចាម មានចំនួន ៦៨នាក់ ដោយបានពិនិត្យ និងព្យាបាលជម្ងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋចំនួន ២៧០០នាក់ និងអ្នកជម្ងីត្រចៀកមានចំនួន ៤០២នាក់។លោកស្រីសន្យាថា នៅឆ្នាំក្រោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមូលនិធិភ្នែករបស់អូស្ត្រាលី នឹងមកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋកម្ពុជាបន្តទៀត។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមូលនិធិភ្នែករបស់អូស្ត្រាលីដែលបានមកពិនិត្យ និងព្យាបាលជម្ងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ដែលជាការរួមចំណែករំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាបានមួយផ្នែកធំ ហើយក៏បានជាកុសលល្អផងដែរក្នុងផ្លូវព្រះពុទ្ធសាសនា ដែលយើងបានជួយប្រជាជនឱ្យចៀសផុតពីពិការភាពជំងឺភ្នែកទ្បើងបាយ ឱ្យមានភ្នែកភ្លឺ អាចមើលឃើញពីការអភិវឌ្ឍប្រទេសជាតិ និងសង្គមជាតិនៅពេលបច្ចុប្បន្ន និងអនាគត ៕សេឌី

  • កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍ឫស្សីកែវ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួន មនុស្ស ៥នាក់

    កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍ឫស្សីកែវ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួន មនុស្ស ៥នាក់

    ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កងកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ឫស្សីកែវ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីប្រើប្រាស់នូវសារធាតុញៀននៅចំណុច ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៦និង ៣០នាទី ដោយឃាត់ខ្លួនបានមនុស្សចំនួន ០៥នាក់ ស្រីម្នាក់ និងវត្ថុតាងមួយចំនួន។ បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងកសាងសំណុំរឿង បញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ ស៊ូ ប៊ុនធី

  • ស្ថានីយផូស៊ីលភ្នំធំជាទីតាំងផូស៊ីលសត្វសមុទ្រ

    ស្ថានីយផូស៊ីលភ្នំធំជាទីតាំងផូស៊ីលសត្វសមុទ្រ

    ភ្នំពេញ៖ ស្ថានីយផូស៊ីលភ្នំធំ (Phnom Thom Fossil Site)ស្ថិត នៅខេត្តបន្ទាយមានជ័យ ក្បែរព្រំប្រទល់ខេត្តបាត់ដំបង ទីតាំងនេះ ក៏ជាទីតាំងផូស៊ីលសត្វសមុទ្រមួយកន្លែងនៅប្រទេសកម្ពុជា ។ បើតាមមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា៖ ទីតាំងតំបន់គេរកឃើញផូស៊ីលមួយកន្លែងនេះត្រូវបានក្រុមការងារអ្នកជំនាញក្រសួងបរិស្ថាននិងអ្នកជំនាញពាក់ព័ន្ធបានចុះពិនិត្យកាលពីឆ្នាំ ២០១៩ (រូបទី៥៩)។ ភ្នំនេះត្រូវបានប្រើប្រាស់ជាទីតាំងយកថ្ម សម្រាប់ការដ្ឋានកិនថ្ម។ នៅលើកំពូលភ្នំនេះ មានបុរាណស្ថានមួយផងដែរ ហៅថាល្អាងកី ។ ភ្នំធំជាប្រភេទភ្នំថ្មកំបោរ កកជាស្រទាប់ៗ មានអាយុកាលក្នុងស័ក Paleozoic (ភេលាអូហ្សូអ៊ីក) សម័យកាល Permian (ភ័រមៀន)(២៩៨,៩-២៥១,៩លានឆ្នាំ) យើងបានរកឃើញពពួក Brachiopods (ប្រាក្យូផត) យើងមិនទាន់បានសិក្សាលម្អិតនៅឡើយ ៕ ដោយ ៖ ម៉ាដេប៉ូ

  • ជនសង្ស័យ ៤នាក់ពាក់ព័ន្ធករណី ឆក់ លួច គាស់ផ្ទះពលរដ្ឋ ត្រូវនគបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន

    ជនសង្ស័យ ៤នាក់ពាក់ព័ន្ធករណី ឆក់ លួច គាស់ផ្ទះពលរដ្ឋ ត្រូវនគបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន

    ភ្នំពេញ ៖ កម្លាំងនគរបាល សង្កាត់សំរោងក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាមុខសញ្ញា ឆក់ លួច គាស់ផ្ទះប្រជាពលរដ្ឋកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយពីឃាត់ខ្លួនក្រុមជនសង្ស័យ ខាងលើ សមត្ថកិច្ចបានឆែកបន្ទប់ ទាំង៣របស់ជនសង្ស័យរកឃើញសុទ្ធតែ សោ និងឧបករណ៍សម្រាប់ឆ្កឹះ កាច់សោ សម្ភារប្រើសម្រាប់ប្រព្រឹត្តបទល្មើស កាបូបដាច់ខ្សែជាច្រើនដែលជនសង្ស័យឆក់បាន ត្រូវបានដកហូតទុកជាវត្ថុតាង។ ជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖ ជីម ភារ៉ា

  • ត្រីគល់រាំង ប្រភេទត្រីយក្សមានទម្ងន់ចាប់ពី ១៥០-៣០០ គីឡូក្រាម និងប្រវែងដងខ្លួនពី ២-៣ម៉ែត្រ

    ត្រីគល់រាំង ប្រភេទត្រីយក្សមានទម្ងន់ចាប់ពី ១៥០-៣០០ គីឡូក្រាម និងប្រវែងដងខ្លួនពី ២-៣ម៉ែត្រ

    ភ្នំពេញ៖ ត្រីគល់រាំង ជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ ឈ្មោះជាភាសាជាតិ «ត្រីកាហោ ឬត្រីក្បាលឡាន»។ វាមានឈ្មោះវិទ្យាសាស្ត្រ «Catlocarpio siamnsis» និងឈ្មោះជាភាសាអង់គ្លេស «Giant Mekong Barb»។ បើតាមឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖ត្រីគល់រាំងវាជាប្រភេទត្រីមានទំហំធំជាងគេក្នុងចំណោមត្រី ៣ ប្រភេទនៅកម្ពុជាក្នុងនោះមានត្រីរាជ ត្រីគល់រាំង និងត្រីបបែលយក្ស។ វាអាចមានទម្ងន់ពី១៥០-៣០០គីឡូក្រាម និងប្រវែងដងខ្លួនពី២-៣ម៉ែត្រ។ ជាប្រភេទត្រីមានស្រកាធំៗគ្របដណ្តប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយប៉ុណ្ណោះ។ ពណ៌សម្បុរលើដងខ្លួនទាំងមូល មើលឃើញថា មានពីរពណ៌ដាច់ដោយឡែកពីគ្នា ស្រកាដែលនៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រម៉ៅថ្លា។ ដោយឡែក ស្រកាឋិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់។ ត្រីប្រភេទនេះ ត្រូវការពារដោយក្រឹត្យច្បាប់លេខ៣៣ ក្រ.ច ស្តីពី ការគ្រប់គ្រងវិស័យជលផលក្នុងជំពូក២ មាត្រា១៨។ ត្រីគល់រាំងជាប្រភេទត្រីទឹកសាបមានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ គេឃើញមានរស់នៅតាមដងទន្លេមេគង្គ ជាពិសេសសំបូរជាងគេនៅបឹងទន្លេសាប។ រូបភាពប្រភេទនេះ ត្រូវបុព្វបុរសខ្មែរយើងឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត។ គេនិយមយកស្រកាត្រីគល់រាំងមកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រិយខ្មែរយើង៕ដោយ៖ ម៉ាដេប៉ូ

  • ផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឱ្យរងរបួសមនុស្ស ៤នាក់ នៅខណ្ឌចំការមន

    ផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឱ្យរងរបួសមនុស្ស ៤នាក់ នៅខណ្ឌចំការមន

    ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមដេញវ៉ៃ និងកាប់បុរសពីរ នាក់ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណៈ នោះក៏មានបុរសម្នាក់ដែលអង្គុយហូបបាយនៅក្នុងហាងបាយក្បែរកន្លែង កេីតហេតុចេញមកដកកាំភ្លើងបាញ់ឡើងលើចំនួនមួយគ្រាប់ដើម្បីបំបែកហ្វូងក្មេងស្ទាវ តែក្មេងស្ទាវក៏ស្ទុះចូល មកធ្វើឲ្យបុរសដែលមានកាំភ្លើងបាញ់ បន្ថែមជាច្រើនគ្រាប់តម្រង់ក្មេងស្ទាវទាំងនោះ បណ្ដាលឱ្យរងរបួសចំនួន៤នាក់ រួចឡើងជិះរថយន្តព្រូស មិនចាំស្លាកលេខគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍ភ្ញាក់ផ្អេីលនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចមុខ ហាងមួយកន្លែង ម្ដុំច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។ តាមសម្ដីជនរងគ្រោះបានប្រាប់ថា ដំបូងឡើយពួកគាត់ ពីរនាក់មានទំនាស់ពាក្យសម្ដីជាមួយនឹងក្មេងស្ទាវ មួយក្រុមជិះម៉ូតូចំនួន ៣គ្រឿងមានគ្នាជាច្រើនអ្នកបានជិះដេញគ្នាតាមបណ្ដោយផ្លូវ២៧១ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើត ហេតុក៏បានឈប់ម៉ូតូពេលនោះក្មេងស្ទាវក៏ចុះ ពីម៉ូតូហើយក៏នាំគ្នាយកដុំថ្មគប់នឹងយកតាំងតោដេញកាប់ជនរងគ្រោះ ប្រដេញគ្នាប្រសេកប្រសាច ពេញមុខហាងបាយ ។ ជនរងគ្រោះបានបន្តថា ភ្លាមៗនោះក៏មាន បុរសម្នាក់កំពុងតែហូបបាយនៅទីនោះបាន ដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ដើម្បីបំបែកក្រុមក្មេងស្ទាវ តែដោយសារតែក្មេងស្ទាវទាំងនោះមិនខ្លាចបានដើរចូល ទៅរក បុរស ដែលមានកាំភ្លើងបម្រុងនឹងកាប់តែត្រូវបុរសដែលមានកាំភ្លើងនោះបាញ់តម្រង់ទៅក្មេងស្ទាវទាំងនោះបណ្ដាលឱ្យរងរបួសចំនួន ៤នាក់ ភ្លាមៗបុរសដែលបាញ់បានឡើងជិះរថយន្តព្រូសមិនចាំស្លាកលេខគេចខ្លួន បាត់ ស្រមោល ។ ក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថបានមកដល់កន្លែងកើតហេតុ ប្រមូលយកសំបកគ្រាប់និងស្រោមកាំភ្លើង…

  • ក្រសួងបរិស្ថានយកឱកាសបុណ្យសមុទ្របញ្ជ្រាបផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងភ្ញៀវអន្តរជាតិឲ្យយល់ដឹងអំពីបរិស្ថាន និងការការពារអភិរក្សធនធានធម្មជាតិនៅកម្ពុជា

    ក្រសួងបរិស្ថានយកឱកាសបុណ្យសមុទ្របញ្ជ្រាបផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងភ្ញៀវអន្តរជាតិឲ្យយល់ដឹងអំពីបរិស្ថាន និងការការពារអភិរក្សធនធានធម្មជាតិនៅកម្ពុជា

    ព្រះសីហនុ៖ ក្នុងឱកាសបុណ្យសមុទ្រលើកទី៩ជុំទី៣ នៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២២ ក្រសួងបរិស្ថានបានដាក់ស្តង់ពិព័រណ៌ និងមន្រ្តីចំនាញមួយចំនួន ដើម្បីធ្វើបញ្ជាបផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិទាំងក្នុងតំបន់និងសកលលោក អំពីវិស័យបរិស្ថាននៅកម្ពុជា។ លោក មាស រិទ្ធី អនុប្រធាននាយដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្រនៃអគ្គនាយកដ្ឋានការពារតំបន់ធម្មជាតិក្រសួងបរិស្ថាន បានលើកឡើងថា ការចូលរួមក្នុងពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃនេះ ក្រសួងបរិស្ថានបានដាក់ស្តង់ពិពិរណ៌ចំនួន១ស្តង់ និងមន្រ្តីជំនាញមួយចំនួន ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងភ្ញៀវអន្តរជាតិឲ្យបានយល់ដឹងអំពីការងារបរិស្ថាន ការងារអភិរក្សធនធនធម្មជាតិ ការលើកស្ទួយជីវភាពសហគមន៍ និងការរក្សាលំនឹងធនធានធម្មជាតិនៅក្នុងតំបន់ឆ្នេរ ពិសេស ចង់បង្ហាញសាធារណៈជន និងភ្ញៀវអន្តរជាតិទាំងក្នុងតំបន់និងសកលលោកឲ្យបានឃើញអំពីការខិតខំប្រឹងប្រែងររបស់ក្រសួងបរិស្ថានកម្ពុជា ទៅលើការអភិរក្សធនធានជីវចំរុះនៅទូទាំងប្រទេសរួមជាមួយធនធានជីវចំរុះនៅក្នុងសមុទ្រ។ជាមួយគ្នានេះដែរ ក្រសួងក៏ចង់បង្ហាញអំពីរបបគំហើញថ្មីៗពាក់ព័ន្ធបេតិកភ័ណ្ឌដែលជាសម្បត្តិធនធានធម្មជាតិដូចជាផូស៊ីលឆ្អឹងសត្វដាយណូស័រទើបតែរកឃើញនៅក្នុងខេត្តកោះកុង ដែលមានអាយុកាលរាប់លានឆ្នាំ។ លោក អនុប្រធានអភិក្សតំបន់ឆ្នេរ បានអះអាងទៀតថា ក្រៅពីការផ្សព្វផ្សាយសារៈសំខាន់មួយចំនួននេះ ក្រសួងបរិស្ថានក៏មានបំណងចង់ឲ្យប្រជាជនមានការចូលរួមក្នុងការអភិរក្ស ធនធានមឆ្ឆាជាតិ និងទីជំរកទាំង៣មានផ្កាថ្ម ស្តៅសមុទ្រ ព្រៃកោងកាង ដែលជាធនធានតំបន់ឆ្នេរនិងសមុទ្រកម្ពុជា ។ លោក អះអាងទៀតថា តាមរយៈពិពរណ៌នេះក្រសួងបរិស្ថានរំពឹងជឿជាក់ថា ប្រជាពលរដ្ឋដែលបានមកស្តាប់មន្រ្តីជំនាញណែនាំនិងបានយល់អំពីគុណតម្លៃពិសេស របស់ធនធានបរិស្ថាន ធនធានជីវចំរុះរបស់សមុទ្រ និងចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីទប់ស្តាត់គ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ សូមបញ្ជាក់ថា បុណ្យសមុទ្ររយៈពេល៣ថ្ងៃនៅខេត្តព្រះសីហនុនេះ ការដាក់តាំងបង្ហាញរបស់ក្រសួងបរិស្ថានទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋ…

  • ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ៖ រយៈពេល២ថ្ងៃ ក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ មានអ្នកចូលទស្សនា ៤៦ម៉ឺននាក់

    ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ៖ រយៈពេល២ថ្ងៃ ក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ មានអ្នកចូលទស្សនា ៤៦ម៉ឺននាក់

    ព្រះសីហនុ៖ រយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២២ នៃព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណ៤៦ម៉ឺននាក់។ នេះបើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលបានថ្លែងប្រាប់ នៅថ្ងៃទី១១ ខែធ្នូ ឆ្នំា២០២២។ ពិធីបុណ្យបើកជាផ្លូវការត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី១០ ខែធ្នូ រួមជាមួយការថ្លែងសុន្ទរកថា ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយផ្ដោតលើចំណុចជាច្រើន ក៏ដូចជាការសម្ដែងសិល្បៈរបស់សិល្បករជាតិ និងសិល្បករអន្តរជាតិ (ឥណ្ឌា ម៉ាឡេស៉ី ថៃ វៀតណាមជាដើម) ការសម្ដែងរបាំ និងសិល្បចម្រៀងប្រពៃណីជាដើម។ លោក តាំង សុចិត្រគ្រឹស្នា ប្រធាន មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា «រយៈពេល២ថ្ងៃដំបូងនៃពិធីបុណ្យសមុទ្រ គឺមានភ្ញៀវទេសចរននិងប្រជាពលរដ្ឋចូលរួមកម្សាន្តប្រមាណ៤៦ម៉ឺននាក់ ក្នុងនោះថ្ងៃទី១ (ថ្ងៃទី៩) មានភ្ញៀវប្រមាណ១៦ម៉ឺននាក់ និងថ្ងៃទី២ (ថ្ងៃទី១០) ដែលជាថ្ងៃបើកពិធីបុណ្យសមុទ្រជាផ្លូវការនោះមានភ្ញៀវនិងប្រជាពលរដ្ឋចូលរួមកម្សាន្តប្រមាណ៣០ម៉ឺននាក់»។…

  • រដ្ឋមន្ត្រីកសិកម្ម ស្នើសុំឲ្យជំនាញនៅតាម អង្គភាព និងមន្ទីររាជធានី ខេត្ត ធ្វើការឲ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រសួង ហើយត្រូវទទួលខុសត្រូវលើការងាររបស់ខ្លួន

    រដ្ឋមន្ត្រីកសិកម្ម ស្នើសុំឲ្យជំនាញនៅតាម អង្គភាព និងមន្ទីររាជធានី ខេត្ត ធ្វើការឲ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រសួង ហើយត្រូវទទួលខុសត្រូវលើការងាររបស់ខ្លួន

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានស្នើសុំឲ្យជំនាញនៅតាម អង្គភាព និងមន្ទីររាជធានី ខេត្ត ធ្វើការឲ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រសួង ហើយត្រូវទទួលខុសត្រូវលើការងាររបស់ខ្លួន ជាពិសេសត្រូវតែមានសមត្ថភាពក្តាប់បាននូវព័ត៌មានទាំងអស់ មិនមែនរៀបចំរចនាសម្ព័ន្ធដើម្បីឲ្យតែមាននោះទេ គឺត្រូវតែធ្វើការងារឲ្យមានប្រសិទ្ធភាព និងទំនួលខុសត្រូវរៀងៗខ្លួន។ ការថ្លែងរបស់ ឯកឧត្តមរដ្ឋមន្ត្រីដូចនេះ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងពិធីប្រកាសចូលកាន់តំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រាជធានី-ខេត្តទាំង២៥។ ឯកឧត្តម ឌិត ទីណា បានរំលេចជូនអង្គពិធីជ្រាបពីការកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំដៅធានាការដឹកនាំរាល់កិច្ចការ និងសកម្មភាពរបស់ក្រសួងឲ្យមានសង្គតិភាព ជាពិសេសគឺថ្នាក់ដឹកនាំក្រសួងដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ពុំត្រូវបានអនុញ្ញាតឲ្យលូកដៃទៅលើកិច្ចការរបស់ជំនាញតាមអង្គភាព និងមន្ទីររាជធានី-ខេត្តឡើយ ប៉ុន្តែឯកឧត្តម លោកជំទាវ ដែលទទួលបន្ទុកអាចបន្ថែមយោបល់លើកិច្ចការរបស់ជំនាញជូនឯកឧត្តមរដ្ឋមន្ត្រី៕