-
ម្អមស្រែ ( Swam leaf )

ម្អមស្រៃ មានកម្ពស់១០-៣០ស.ម។ ស្លឹកឈមពីរៗ គ្មានទងរាងពងក្រពើ ១-៣x ០,៥-១ស.ម គែមស្លឹកមានធ្មេញរណាតិចៗ។ ផ្កា ២-១០ផ្តុំជាចង្កោមនៅចុងមែក ឬនៅគល់ស្លឹក មានទងស្តើងប្រវែង៣-៥ម.ម។ ត្របកផ្កាមានប្រវែង ៣ម.ម ជាប់គ្នានៅផ្នែកក្រោម មានរោមខ្លីៗ។ ស្រទាប់ផ្កាប្រវែង ១០-១៥ម.ម ចែកជា ២ផ្ទាំងពណ៌ក្រហមស្វាយមានរោម។ កេសរឈ្មោល ៤ផ្តុំគ្នា ២លើ ២ក្រោម ផ្លែរាងមូលទ្រវែង។ គ្រាប់ច្រើនរាងជ្រុង ពណ៌ត្នោត។ មែកស្លឹកមានក្លិនហាងឆួលលាយក្រអូបតិចៗ។ បន្តពូជដោយគ្រាប់ ដុះនៅលើដីសើមដែលមានទឹករាក់។ ការប្រើប្រាស់បានជា គ្រឿងទេស ឱសថ៖ គ្រឿងទេស បង្កើនក្លិនឈ្ងុយក្នុងម្ហូប សម្លម្ជូរ និងស៊ុប។ ឱសថ ព្យាលបាលក្អកមាន់ គ្រុន កើតបូសជាដើម។
-
ក្រសួងប្រៃសណីយ៍ ៖ បេក្ខជនប្រឡងបាក់ឌុបមួយចំនួនគួរជ្រើសរើសរៀនជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ បន្ទាប់ពីសិស្សានុសិស្សដែលបានបញ្ចប់ការប្រឡងបាក់ឌុបថ្មីៗកន្លងមក ហើយកំពុងតែពិចារណាជ្រើសរើសជំនាញសិក្សាបន្តនៅសាកលវិទ្យាល័យរបស់ខ្លួននៅថ្ងៃខាងមុខនេះ ។ ក្រសួងប្រៃសណីយ៍បានឱ្យដឹងថា៖ការជ្រើសរើសជំនាញនៅថ្នាក់ឧត្តមសិក្សា គួរតែមានការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ចត់ ព្រោះការសម្រេចចិត្តមួយដែលមានឥទ្ធិពលលើអនាគតការងាររបស់ខ្លួន។ ក្រសួងប្រៃសណីយ៍បានលើកឡើងថា៖ ហេតុអ្វីគួរជ្រើសរើសជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល?តាមការសិក្សាស្រាវជ្រាវមានហេតុផលជាច្រើន ក្នុងនោះហេតុផលសំខាន់ៗចំនួន ៥ ដែលបានជំរុញឱ្យនិសិ្សតជ្រើសរើសសិក្សាជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល ដូចខាងក្រោម៖ ១.ទទួលបានប្រាក់បៀវត្សខ្ពស់ និងទីផ្សារការងារមានតម្រូវការច្រើនបច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហើយគ្រប់ស្ថាប័ន និងក្រុមហ៊ុនទាំងអស់ពិតជាត្រូវការអ្នកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ២.បើកអាជីវកម្មដោយខ្លួនឯងនៅក្នុងប្រទេសយើងសព្វថ្ងៃ អ្នកប្រកបអាជីវកម្មលើវិស័យបច្ចេកវិទ្យាឌីជីថលនៅមានចំនួនតិច ដូចនេះ អ្នកមានជំនាញផ្នែកនេះ អាចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយពីអ្នកជំនាញទៅជាម្ចាស់អាជីវកម្ម ឬអ្នកបង្កើតធុរកិច្ចថ្មីឌីជីថល (Startup) តាមរយៈការផ្តល់សេវាកម្មថ្មី ប្លែក ហើយថែមទាំងងាយស្រួលចូលទីផ្សារផងដែរ។ ៣.មានការផ្តល់អាហារូបករណ៍ជាច្រើនដើម្បីរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅកម្ពុជា មានអាហារូបករណ៍ជាច្រើនផ្តល់ជូនដល់សិស្សានុសិស្ស ដើម្បីបន្តចូលរៀនមហាវិទ្យាល័យលើជំនាញបច្ចេកវិទ្យាឌីជីថល។ ៤.មុខវិជ្ជាមានប្រយោជន៍ និងគួរចាប់អារម្មណ៍ជាច្រើន ការជ្រើសរើសជំនាញបច្ចេកវិទ្យាឌីជីថល គឺមានការបារម្ភថាមានមុខវិជ្ជាពិបាកក្នុងការសិក្សា។ ផ្ទុយទៅវិញមាននិស្សិតជាច្រើនក្រោយបានចូលរៀនជំនាញនេះ ពួកគេបានសម្តែងនូវការសប្បាយរីករាយ និងចាប់អារម្មណ៍ខ្លាំងលើមុខវិជ្ជានេះ ។ ៥.ចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឱ្យមានវឌ្ឍនភាពឈានឡើងបច្ចេកវិទ្យាឌីជីថលបានដើតួរយ៉ាងសកម្មក្នុងការប្រែក្លាយនិងជំរុញសកម្មភាពពាណិជ្ជកម្ម ប្រតិបត្តិការធុរកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ការទទួលបានសេវាហិរញ្ញវត្ថុ និងសេវាកម្សាន្តជាច្រើនផ្សេងទៀត ៕ ដោយ ៖ ម៉ាដេប៉ូ
-
ស្នងការនគរបាលខេត្តកណ្តាល បញ្ជារបង្ក្រាប ក្រុមក្មេងទំនើងប្រមូលផ្តុំគ្នាលេងបៀរខ្លះឈររញ៉េរញ៉ៃនៅចិញ្ចើមផ្លូវជាតិលេខ៦ ចំនួន ១១នាក់

កណ្តាល៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូលធ្វើការបង្គ្រាប ក្រុមក្មេងទំនើងដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។ ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២និង០០នាទីរំលងអធ្រាត្រ នៅចំណុចផ្លូវជាតិលេខ៦ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២វេលាម៉ោង០១និង៣០នាទី ក្រុមក្មេងទំនើងខាងលើបានប្រមូលផ្តុំគ្នានៅចំណុចផ្លូវជាតិលេខ៦ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ក្នុងនោះខ្លះលេងបៀរខ្លះឈររញ៉េរញ៉ៃនៅចិញ្ចើមផ្លូវជាតិ ហើយក៍មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំងនោះកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងបញ្ជូនទៅតុលាការនៅថ្ងៃស្អែកនេះ ៕ ឆ ដា
-
រដ្ឋមន្ត្រីកសិកម្ម បញ្ជារដ្ឋបាលព្រៃឈើឱ្យពង្រឹងការអនុវត្តច្បាប់ និង ប្រឆាំងការលាងលុយកង្វក់ពីជំនួញឈើខុសច្បាប់

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បញ្ជាទៅរដ្ឋបាលព្រៃឈើពង្រឹង ការអនុវត្តច្បាប់តាមមធ្យោបាយនានាក្នុងកិច្ចការអភិរក្សព្រៃឈើ និងការងារប្រឆាំងការសម្អាតប្រាក់បានមកពីបទល្មើសព្រៃឈើដើម្បីផលប្រយោជន៍ប្រជាជន និងប្រយោជន៍ជាតិ។ បទបញ្ជានិងការណែនាំទៅកាន់ស្ថាប័នចំណុះក្រសួងនេះ ត្រូវបានលើកឡើងនាឱកាសដែលឯកឧត្តមបានដឹកនាំកិច្ចប្រជុំមួយកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីអនុញ្ញាតឱ្យ រដ្ឋបាលព្រៃឈើ បានធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំនៃ ក្រសួង អំពីវឌ្ឍនភាពការងារប្រឆាំងការសម្អាតប្រាក់ដែល ក្រសួងសម្រេចបាននាពេលកន្លងមក។ នៅក្នុងជំនួបប្រជុំដដែលនេះឯកឧត្តម ឌិត ទីណា បានណែនាំ ឱ្យរដ្ឋបាលព្រៃឈើពង្រឹងការអនុវត្តច្បាប់តាមមធ្យោបាយនានា ប្រកបដោយយុទ្ធសាស្ត្រ ដោយពិនិត្យដោះស្រាយបញ្ហា តម្រូវ ការឈើប្រើប្រាស់ជាកស្តែង ធៀបនឹងតម្រូវការអភិរក្ស ក្រោម គោលការណ៍អភិវឌ្ឍព្រៃឈើ ដើម្បីបម្រើផលប្រយោជន៍ ប្រជាជន រកចំណូលជូនជាតិប្រកបដោយនិរន្ដរភាព និងផ្ដល់ ជាជម្រកដ៏កក់ក្ដៅដល់សត្វព្រៃ និងប្រព័ន្ធជីវ:ចម្រុះទាំងអស់ ដែល រស់នៅក្នុងព្រៃ។ ឯកឧត្តមបានគូសបញ្ជាក់ថា ៖«ចំពោះខ្ញុំ ការងារប្រឆាំងនឹង ការលាងសម្អាតប្រាក់ក្នុងវិស័យព្រៃឈើ និងជលផលជា ការងារសំខាន់ដែលមន្ដ្រីពង្រឹងច្បាប់ ត្រូវយកចិត្តទុកដាក់ ស្រាវជ្រាវរកឫសគល់ឱ្យដល់ប្រភពដើម។ បទល្មើសលាង សម្អាតប្រាក់ ជាឧបសគ្គដល់ការអភិវឌ្ឍរបស់កម្ពុជា»។ លោកបន្តទៀតថា…
-
ថៃត្រូវបានអ្នកជំនាញជំរុញឱ្យដំណើរការ ការព្យាបាលតាមអង្គបដិប្រាណ ខណៈដែលការសម្រាកព្យាបាលកូវីដ១៩ នៅមន្ទីរពេទ្យមានការកើនឡើង

បាងកក ៖ អ្នកជំនាញខាងមេរោគរបស់ថៃបានជំរុញឱ្យក្រសួងសុខភាពសាធារណៈ ដាក់ឱ្យដំណើរការ ការព្យាបាលតាមអង្គបដិប្រាណយូរអង្វែង ឬ long-acting antibody (LAAB) ដើម្បីការពារមនុស្សដែលងាយរងគ្រោះដោយសារ Covid-19 នៅពេលកម្រិតនៃការឆ្លងកើនឡើង។ នាយកដ្ឋានគ្រប់គ្រងជំងឺរាយការណ៍ថា គ្រែមន្ទីរពេទ្យដែលកាន់កាប់ដោយអ្នកជំងឺ Covid បានកើនឡើងពី ៥% កាលពីខែមុន ដល់ ៨.៥% ក្នុងខែនេះ។ ដោយសរសេរនៅលើ Facebook លោកវេជ្ជបណ្ឌិត Yong Poovorawan បាននិយាយថា ការព្យាបាល LAAB ដូចជា Evushield របស់ AstraZeneca គួរតែត្រូវបានគ្រប់គ្រងទៅក្រុមដែលមានហានិភ័យ ដើម្បីការពារប្រឆាំងនឹង Omicron BA.2.75 ដែលជំរុញរលក Covid-19 ចុងក្រោយបង្អស់ របស់ប្រទេសថៃ។ លោកវេជ្ជបណ្ឌិត បានបន្ថែមថា LAAB អាចត្រូវបានប្រើដើម្បីការពារការឆ្លងមេរោគធ្ងន់ធ្ងរ និងការស្លាប់ក្នុងចំណោមមនុស្សដែលមិនអាចចាក់វ៉ាក់សាំងបានពេញលេញ ដោយសារតែស្ថានភាពសុខភាព រួមទាំងជំងឺមហារីក និងជំងឺតម្រងនោម ៕ ប្រភពពី The Nation , ដោយ៖…
-
ចំណាយពេលអស់ជាង១០ឆ្នាំក្នុងវិស័យស៉្បតពាណិជ្ជកម្ម ទើបលោក ជុំ សុធា មានការទទួលស្គាល់ច្រើនជាងមុន

ភ្នំពេញ៖ នៅកម្ពុជាស័យភាពយន្ដមិនមែនជាជំនួញ ពេញនិយម ដែលធ្វើឱ្យអ្នកផលិតអាចមានជីវភាពសម្បូរបែបនោះទេ បើ ធៀប ទៅនឹងប្រទេសជឿនលឿនមួយចំនួន។ មិនពេញនិយមក៏ ដោយសារតែ វិស័យភាពយន្ដនៅកម្ពុជា ប្រៀបបីដូចជាក្មេង ដែល ទើបតែរៀនដើរ ខណៈដែលប្រទេសជិតខាងអាច រត់បាន ទៅហើយនោះ។ ទាំងគុណភាព ទាំងការគាំទ្រ ទាំងការនិយម របស់ប្រជាជន និងដើមទុនក្នុងការផលិត សុទ្ធតែជាមូលហេតុ ដែលរួមចំណែកធ្វើឱ្យវិស័យនេះទៅមុខមិនទាន់បានឆ្ងាយនៅឡើយ។ ដូច្នេះ គេត្រូវការពេលបន្តទៀត ដើម្បីរុញវិស័យ ឧស្សាហ កម្មគ្មានផ្សែងនេះ ឱ្យដើរទន្ទឹមនឹងវិស័យដែល មាន ឥទ្ធិពលផ្សេងៗ។ ដោយឡែករហូតមកដល់បច្ចុប្បន្ននេះ ថ្វីដ្បិតតែវិស័យភាពយន្ដ កម្ពុជាមិនទាន់លេចធ្លោ តែក៏មិនមែនមានន័យថា មិនមានភាព ប្រសើរឡើងដែរ។ វិស័យនេះជារួមបានស្គាល់ភាពប្រសើរ បន្តិច ម្ដងៗ ហើយដោយសារតែការខិតខំប្រឹងប្រែងរបស់ អ្នក ពាក់ព័ន្ធ។ ស៉្បតពាណិជ្ជកម្មជាផ្នែកមួយដែលស្ថិតនៅក្នុងឧស្សាហកម្មភាពយន្ដ និងដែលផ្ដោតលើការផលិតមាតិកាដើម្បីផ្សព្វផ្សាយ ផលិតផលនានា។ តាមពិតទៅ វាក៏មិនស្រួលពេកដែរ ថ្វីត្បិតថា ការផលិតមាតិកាវីដេអូស៉្បតពាណិជ្ជកម្មទាមទារការច្នៃប្រឌិតខ្ពស់ ក្នុងការទាក់ទាញចិត្តអតិថិជនឱ្យចាប់អារម្មណ៍ទៅ នឹង ផលិតផល ឬសេវាកម្មណាមួយ។ មិនមែនជាសិស្សផ្នែកភាពយន្ដនោះទេ…
-
ក្រសួងអប់រំ កម្ពុជា និង ក្រសួងអប់រំ នៃសាធារណរដ្ឋកូរ៉េ ពង្រឹងសមត្ថភាពគ្រូបង្រៀន តាមរយៈការទទួលបានជំនាញបច្ចេកវិទ្យាដ៏ចាំបាច់ នាយុគសម័យសេដ្ឋកិច្ចពិភពលោកដែលផ្អែកលើពុទ្ធិបច្ចុប្បន្ន

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ បានចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរាយការណ៍ពីសមិទ្ធផល ដែលសម្រេចបាន និងស្នើសុំអនុសាសន៍នានា លើកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្នុងការលើកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា ដោយផ្តោតលើវឌ្ឍនភាពការងារបណ្ដុះបណ្ដាលគ្រូបង្រៀនកម្ពុជា និងបានពិភាក្សាសម្រាប់អនុវត្តសកម្មភាពបន្ត ។ ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ បានជួបប្រជុំពិភាក្សាជាមួយនាយកដ្ឋានជំនាញ និងគ្រឹះស្ថានសាធារណដែលមានគ្រូបង្រៀនធ្លាប់បានចូលរួមវគ្គបណ្ដុះបណ្ដាល នៅទីក្រុងប៊ូសានដោយផ្ទាល់ និងតាមអនឡាញ ដើម្បីស្វែងយល់អំពីការអនុវត្តការប្រើប្រាស់ ICT នៅក្នុងវិស័យអប់រំ ។ គួររំលឹកផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ ចាប់ពីឆ្នាំ២០០៥ និងបានចុះហត្ថលេខាជាថ្មី ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងវិស័យអប់រំ ក្នុងឆ្នាំ២០២១៧ ដែលផ្ដោតសំខាន់លើគោលបំណង៖
-
ក្រុមអាជីវករទិញស្រូវនៅស្រុកមង្គលបុរីផ្ដល់ជូនគ្រឿងបរិភោគឧបភោគ និងថវិកាប្រមាណ ៧,០០០ដុល្លារ ដើម្បីការងារសប្បុរសធម៌

បន្ទាយមានជ័យ៖ ក្រុមអាជីវករទិញស្រូវនៅស្រុកមង្គលបុរី និងម្ចាស់រោងម៉ាស៊ីនកិនស្រូវដឹកនាំដោយលោកឧកញ៉ា អុឹង វណ្ណម៉ៅ ម្ចាស់ផ្សាធំថ្មីបូរីជ័យ២ (ផ្សាចំការតាដោក) ភូមិចំការតាដោក ឃុំឬស្សីក្រោក បាននាំយក គ្រឿងឧបភោគ បរិភោគ និងថវិកាប្រមាណ ៧,០០០ដុល្លារ (ប្រាំពីរពាន់ដុល្លារ) ផ្ដល់ជូនដល់សមាគមន៍ចាស់ជរា និងប្រជាពលរដ្ឋរង្គ្រោះធម្មជាតិលន្លងមក នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ១៤ ធ្នូ ២០២២នេះ ។ ការផ្ដល់ជូននេះបែងចែកជាពីរទីតាំងទី១-នៅសាលាស្រុកមង្គលបុរី ផ្ដល់ជូនដល់សមាគមន៍ចាស់ជរា និងទី២-ផ្សាធំថ្មីបូរីជ័យ២ (ផ្សាចំការតាដោក) ភូមិចំការតាដោក ឃុំឬស្សីក្រោក ជួយជនរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ រួមទាំងទឹកជំនន់ ខ្យល់ព្យុះ ជាដើម ។ លោកឧកញ៉ា អុឹង វណ្ណម៉ៅ ម្ចាស់ផ្សាធំថ្មីបូរីជ័យ២ (ផ្សាចំការតាដោក)មានប្រសាសន៍ថា៖ ដើម្បីចូលរួមការងារសប្បរសធម៏ ជួយដល់សង្គមជាតិរួមចំណែកជាមួយអាជ្ញាធម៌ដ្ឋាន លោកឧកញ៉ា រួមជាមួយអាជីវករក្នុងស្រុកមង្គលបុរី តែងគៀងគរនូវទ្រព្យធន់ គ្រឿងឧបភោគ បរិភោគ និងថវិការ ផ្ដល់ជូន ពលរដ្ឋរងគ្រោះធម្មជាតិ ផ្សេងៗ។ លោក រ័ត្ន ដាស៉ីណង អភិបាលស្រុកមង្គលបុរី…
-
រដ្ឋមន្រ្តីក្រសួងការងារ៖ កម្ពុជាបច្ចុប្បន្ន មានធនធានមនុស្ស មានសមត្ថភាពកាន់តែច្រើន

ភ្នំពេញ៖ គោលនយោបាយអាទិភាពលើវិស័យធនធានមនុស្ស បានបង្កើនការវិនិយោគលើវិស័យធនធានមនុស្ស អប់រំ និងការបណ្តុះបណ្តាលជំនាញ ធ្វើឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព។នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការថ្លែងរបស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បែបនេះក្នុងឱកាសសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ១៦រូប នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវទៅសិក្សានៅប្រទេសនូវែលសេឡង់ ព្រមទាំងបានកោតសរសើរនូវសមត្ថភាពរបស់មន្ត្រីវ័យក្មេង ដែលបានប្រលងជាប់អាហារូបករណ៍ទាំងនេះ ចាត់ទុកជាសក្តានុពលដ៏ធំក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្ស។ តំណាងក្រុមនិស្សិត ឱ្យដឹងថា បន្ទាប់ពីមានការថមថយនូវការរីករាលដាលនៃជម្ងឺវីរុសកូវីដ-១៩ រាជរដ្ឋាភិបាលប្រទេសនូវែលសេឡង់ បានសម្រេចអនុញ្ញាតឱ្យនិស្សិតជ័យលាភីទាំង ១៦រូប ចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ១-២ឆ្នាំ នៅដើមឆ្នាំ២០២៣ ដោយផ្តោតលើជំនាញអាទិភាព ចំនួន ៩ រួមមាន៖ អាជីវកម្មប្រកបដោយចីរភាព, វិជ្ជាជីវៈគណនេយ្យ, វិទ្យាសាស្រ្តកសិកម្ម, គោលនយោបាយសាធារណៈ, ទំនាក់ទំនងអន្តរជាតិ, សុខភាពសាធារណៈ, សិក្សាច្បាប់, គ្រប់គ្រងសំណង់…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ បេតិកភណ្ឌអង្គរ នឹងមិនត្រូវបានបំភ្លេចឡើយ

សៀមរាប៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ក្នុងនាមជា អ្នកជំនាន់ក្រោយ ត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេឡើង ដើម្បីអភិវឌ្ឍប្រទេស ការពារឱ្យបានដាច់ខាតនូវនាវាសន្តិភាព ស្ថិរភាពសង្គម និងផ្តល់ឱ្យជាតិនូវកិត្តិនាមរបស់ខ្លួនឡើងវិញ។លោកជំទាវបានថ្លែងដូចនេះ ក្នុងពិធីបើកព្រឹត្តិការណ៍ បុណ្យ រំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន ១៣០អង្គ នៅខេត្ត សៀមរាប នាព្រឹកថ្ងៃទី១៤ ខែធ្នូ ដែលពិធីនេះ ត្រូវបាន ប្រារព្ធឡើងមានរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ទី១៦ ដោយមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែង សិល្បៈបុរាណនៅពេលរាត្រី និងកម្មវធីកម្សាន្តជាច្រើនទៀត។លោកជំទាវមានប្រសាសន៍ថា ៖ «ថ្ងៃនេះ គឺជាខួប ៣០ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ទៅក្នុងបេតិកភណ្ឌពិភពលោក។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណ អង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលបានកសាង ថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបាន ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ»។ «ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងត្រូវបង្កើនការខិតខំប្រឹង ប្រែងទ្វេរឡើង ដើម្បីអភិវឌ្ឍប្រទេសយើង ការពារឱ្យបាន…