Category: ព័ត៌មានសង្គម

  • លោក ណាត សុខណាន បេក្ខជនក្នុងកម្មវិធីបុគ្គលល្អឯក៖ ថ្ងៃស្អែក គឺជាការចាប់ផ្តើមមេរៀនថ្មីនៃមុខជំនាញរបស់ខ្ញុំ

    លោក ណាត សុខណាន បេក្ខជនក្នុងកម្មវិធីបុគ្គលល្អឯក៖ ថ្ងៃស្អែក គឺជាការចាប់ផ្តើមមេរៀនថ្មីនៃមុខជំនាញរបស់ខ្ញុំ

    ភ្នំពេញ៖ជាបេក្ខភាពមួយរូបក្នុងកម្មវិធី «បុគ្គលល្អឯក» របស់ ក្រុមហ៊ុនស្រាបៀរ ABC លោក ណាត សុខណាន ដែលបញ្ចប់ ជំនាញវិទ្យាសាស្រ្តកសិកម្មនិងក្សេត្រសាស្រ្តពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចាប់ជំនាញជាអ្នកច្នៃម៉ូត និងក្លាយជា Fashion Designer មួយរូបដែលមានប្រជាប្រិយភាព និង ទទួលស្គាល់ពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស។ លោក សុខណាន មានទស្សនៈយល់ថា៖ «ជាព្រហ្មលិខិតដែល ធ្វើឱ្យគាត់ចាប់អារម្មណ៍ខ្លាំងលើការច្នៃម៉ូត ជាពិសេសនៅពេល ដែលខ្ញុំចាប់ផ្តើមធ្វើ គឺខ្ញុំកាន់តែមានចិត្តស្រឡាញ់ខ្លាំងទៅលើ វិស័យ មួយនេះ»។ លោកគាត់បានចាត់ទុកការច្នៃម៉ូតប្រៀបបានទៅនឹងសិល្បៈមួយ ដែលត្រូវភ្ជាប់មកជាមួយនឹងទេពកោសល្យ និងភាព អំណត់ហើយដើម្បីក្លាយជាអ្នកច្នៃម៉ូតដ៏ពូកែមួយរូបបាន លោក សុខណាន តែងតែប្រកាន់ខ្ជាប់នូវការគោរព ស្រឡាញ់ និង ឱ្យតម្លៃទៅលើការងារមួយនេះ ជាពិសេសនោះ គឺលោកចេះ ដាក់ខ្លួន រៀនទទួលស្គាល់ការពិត បើកចិត្តទទួលយក មតិ ស្ថាបនា ដើម្បីវិវឌ្ឍន៍ខ្លួនទៅជា Fashion Designer មួយរូបដែលល្អឥតខ្ចោះដូចពេលបច្ចុប្បន្ននេះ។ លោក ណាត សុខណា ជាអ្នកច្នៃម៉ូតមានភាពទន់ភ្លន់ក៏ពិតមែន តែចំពោះជីវិតផ្ទាល់ខ្លួនរបស់លោកវិញ ហាក់ផ្ទុយទាំងស្រុងពី…

  • ក្រសួងមុខងារសារធារណៈ នឹងប្រកាសដាក់ឱ្យដំណើរការអត្តសញ្ញាណប័ណ្ណមន្ដ្រីរាជការ ប្រភេទស្មាតកាត «Smart Card» ដែលអាចប្រើសម្រាប់ដកប្រាក់ខែតាម ATM បាននៅចុងខែធ្នូនេះ

    ក្រសួងមុខងារសារធារណៈ នឹងប្រកាសដាក់ឱ្យដំណើរការអត្តសញ្ញាណប័ណ្ណមន្ដ្រីរាជការ ប្រភេទស្មាតកាត «Smart Card» ដែលអាចប្រើសម្រាប់ដកប្រាក់ខែតាម ATM បាននៅចុងខែធ្នូនេះ

    ភ្នំពេញ៖ ក្រសួងមុខងារសារធារណៈ នឹងប្រកាសដាក់ឱ្យដំណើរការនូវអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលប្រភេទថ្មី ដែលអាចប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ឌសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម(ATM)អាចដកប្រាក់បៀរវត្សពីធនគារផង និងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេទៀត។ នេះបើយោងតាមសេចក្តីជូនដំណើងរបស់ក្រសួងមុខងារសារធារណៈ ដែលអប្សរា ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នេះ។ សេចក្តីជូនដំណើងដដែលបានឱ្យដឹងថា បន្ទាប់ពីការជូនដំណឹងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ ក្រសួងមុខងារសារធារណៈ បានជម្រាបជូនមន្រ្តីរាជការស៊ីវិល និងសារធារណៈជន អំពីការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលប្រភេទថ្មីរួចហើយ និងបានចាប់ផ្តើមដំណើរការផ្តល់ ជូនមន្រ្តីរាជការ ដើម្បីប្រើប្រាស់ជាផ្លូវការ។ ពិធីនៃការប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនូងអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលប្រភេទថ្មីនឹងប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ គូសបញ្ជាក់ជាថ្មីម្តងទៀត ពីវឌ្ឍភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល រួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិក្រោមមគ្គុទេសក៍ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ ង៉ាន់ ទិត្យ

  • វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី២ សម្រាប់ស្រុកវ៉ារិន និងស្រុកអង្គរជុំ

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី២ សម្រាប់ស្រុកវ៉ារិន និងស្រុកអង្គរជុំ

    សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ គោលដៅទី២ សម្រាប់ស្រុកវ៉ារិន និងស្រុកអង្គរជុំ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ។ ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមដែលត្រូវដោះស្រាយបន្ត នឹងទទួលសំណួរ សំណូមពររបស់ប្រជាពលរដ្ឋដែលមានបញ្ហា និងក្ដីកង្វល់ ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយជូនម្ចាស់សំណួរ សំណូមពរ ក្នុងការបង្កើនភាពជិតស្និតរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ដែលជាការផ្ដល់សេវាសាធារណៈនានាជូនពលរដ្ឋក្នុងមូលដ្ឋានកាន់តែមានភាពល្អប្រសើរឡើង។ សម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ក្រុមការងារបានទទួលនូវសំណួរ-សំណូមពរផ្ទាល់មាត់មួយចំនួន ក្នុងនោះក៏មានការលើកឡើងនូវសំណួរផ្ទាល់មាត់ ដោយផ្តោតទៅលើបញ្ហា អគ្គិសនី , ផ្លូវថ្នល់ , ការរៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុ , សុំមណ្ឌលសុខភាព , ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ , បច្ចេកទេសកសិកម្ម , ករណីសមត្ថកិច្ចចាប់ផាកអ្នកបើកបរត្រាក់ទ័រ ពីប័ណ្ណបើកបរ ,…

  • ឆ្លងកាត់ឧបសគ្គរាប់មិនអស់ DJ Maily ជាស្ត្រីមួយភាគតូចដែល ធ្វើការលើវិស័យតន្ត្រី EDM

    ឆ្លងកាត់ឧបសគ្គរាប់មិនអស់ DJ Maily ជាស្ត្រីមួយភាគតូចដែល ធ្វើការលើវិស័យតន្ត្រី EDM

    ភ្នំពេញ៖ ប្រភេទតន្ត្រី EDM (Electronic Dance Music) និង Hip Hop គឺជាទីពេញនិយមសម្រាប់យុវវ័យ សម័យថ្មី។ ចង្វាក់តន្ត្រីប្រភេទ EDM ច្រើនតែប្រទះឃើញតាមក្លិប ពិធីបុណ្យតន្ត្រីធំៗ និងភោជនីយដ្ឋានជាដើម។ល។ អ្នកធ្វើការលើវិស័យនេះ ត្រូវការមានជំនាញទៅលើដូរតន្ត្រី ចង្វាក់ភ្លេង ច្បាស់លាស់ ទើបអាចបញ្ចូល (Mix) បទភ្លេងចូលគ្នាបាន ដើម្បីឱ្ យចេញជាតន្ត្រីមួយបែបផ្សេងទៀត។ ដោយឡែកនៅកម្ពុជា អ្នក ធ្វើការ ក្នុងវិស័យ EDM នេះមានភាគច្រើនជាមនុស្សប្រុស ខណៈដែលស្ត្រីមានតិចតួចប៉ុណ្ណោះ។ កញ្ញា ឃុន វឌ្ឍានិត ហៅ DJ ម៉ៃលី (DJ Maily) គឺជាស្ត្រីម្នាក់ ក្នុង ចំណោម DJ ស្ត្រីភាគតិចទាំងនោះ។ DJ រូបនេះបានអង្រួនវិស័យតន្ត្រី EDM ព្រមទាំងបានក្លាយជាគំរូទៅដល់ស្ត្រីដទៃទៀត ក្នុងការចាប់ យកអាជីពនេះ។ដោយចិត្តស្រឡាញ់ភ្លេងស្រាប់ កញ្ញា ឃុន វឌ្ឍានិត បានចាប់ផ្ដើម…

  • លោក ជា ឡង់ដា បេក្ខភាពក្នុងយុទ្ធនាការ បុគ្គលល្អឯក រដូវការទី២៖ រៀនយកកំហុសមកធ្វើជាបទពិសោធនិងរៀនពីវា តែមិនត្រូវបង្កើត កំហុសដដែលៗ

    លោក ជា ឡង់ដា បេក្ខភាពក្នុងយុទ្ធនាការ បុគ្គលល្អឯក រដូវការទី២៖ រៀនយកកំហុសមកធ្វើជាបទពិសោធនិងរៀនពីវា តែមិនត្រូវបង្កើត កំហុសដដែលៗ

    ភ្នំពេញ៖ ជាស្ថាបនិកដ៏ពូកែមួយរូបលោក ជា ឡង់ដា ជាបេក្ខភាពក្នុង យុទ្ធនាការ «បុគ្គលល្អឯក» រដូវការទី២របស់ក្រុមហ៊ុនស្រាបៀរ ABC ដែលកម្មវិធីមួយនេះបង្កើតឡើងក្នុងគោលបំណងកោតសរសើរ និង ចែករំលែករឿងរ៉ាវរបស់បុគ្គល១០រូប មកពីវិស័យខុសៗគ្នា ដែលហ៊ាន សុបិន ហើយសម្រេចសុបិននោះឱ្យជោគជ័យដូចដែលខ្លួនប្រាថ្នា។ កម្មវិធីនេះក៏មានគោលបំណងបំផុសទឹកចិត្ត ដល់យុវជនជំនាន់ ក្រោយឱ្យហ៊ានក្រោកឈរតាមចាប់ក្តីស្រមៃ ដើម្បីមានឱកាសក្លាយជា បុគ្គលល្អឯកដែលមហាជនទទួលស្គាល់ និងស្ញើចសរសើរ។ជាបុគ្គលល្អឯកមួយរូបលោក ជា ឡង់ដា ក៏ជាស្ថាបនិក និងនាយក ប្រតិបត្តិការរបស់ក្រុមហ៊ុន Bookmebus ដែលជាវេទិកាធ្វើដំណើរ មួយជួយឱ្យអ្នកធ្វើដំណើរទាំងភ្ញៀវជាតិ និងអន្តរជាតិ អាចកក់សំបុត្រ ឡានក្រុង ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ។ បន្ថែមពីនេះក៏អាចកក់កាណូតល្បឿនលឿនទៅកាន់កោះរ៉ុង និងកោះ ផ្សេងៗទៀតនៅក្នុងប្រទេសយើងយ៉ាងងាយស្រួលនិងចំណេញពេលវេលា។ក្រៅពីនេះក៏មានដូចជាសេវាកម្មកក់ឡានឈ្នួលឯកជន (Private Taxi) ទៅកាន់ ២៥ខេត្តក្រុង និងធ្វើដំណើរឆ្ពោះទៅប្រទេសជិតខាង ដូចជា៖ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវផងដែរ។ផ្តើមពីបុគ្គលសាមញ្ញមួយរូបដែលត្រូវធ្វើដំណើរទៅស្រុកកំណើតដូចគេឯងដែរ លោក ជា ឡង់ដា បានប្រាប់ថា៖ «ការធ្វើដំណើរ ហាក់ មានការលំបាកខ្លាំង តែខ្ញុំមានជម្រើសតែពីរប៉ុណ្ណោះ ដោយលោក…

  • សមត្ថកិច្ចជំនាញ ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ៣ទីតាំងផ្សេងគ្នា

    សមត្ថកិច្ចជំនាញ ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ៣ទីតាំងផ្សេងគ្នា

    ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នាវេលាម៉ោង២០:០០នាទី ដោយបានការឯកភាពពី លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយវរសេនីយ៍ទោ រ៉ុម ម៉ិច បានបើកប្រតិបត្តិការចុះល្បាតនៅតាមតំបន់សំណង់ពណ៌ប្រផេះ និងសំណង់មិនរៀបរយទាំង១៤ខណ្ឌ ដោយបានបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ (ស្រី ០១នាក់) ចំនួន ០៣ទីតាំងផ្សេងគ្នា។ ដោយឡែកក្នុងនោះ មានទីតាំងទី១ ស្ថិតនៅចំណុចបន្ទប់ជួល ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទីតាំងទី២-ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ និងទីតាំងទី៣-ផ្លូវ រថភ្លើង សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ សម្រាប់វត្ថុតាង ដែលសមត្ថកិច្ចជំនាញ ចាប់ដកហូតយកបាន រួមមាន៖ ជាប្រភេទ ក្រាមពណ៌សថ្លា…

  • កងពលតូចដឹកជញ្ជូនលេខ៩០ នាំយកថវិការប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

    កងពលតូចដឹកជញ្ជូនលេខ៩០ នាំយកថវិការប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

    (ភ្នំពេញ) ៖ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បាននាំយកថវិកាបានមកពីការចូលរួមបរិច្ចាគពីនាយទាហាន នាយទាហានរង និង ពលទាហានចំណុះកងពលតូចដឹកជញ្ជូនលេខ៩០ ដែលមានថវិកាសរុបចំនួន ២០ ,០០០,០០០ រៀល ( ២០លានរៀល ) ប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទង់ដល់ការពិនិត្យព្យាបាល និង ការថែទាំសុខភាពដល់កុមារកម្ពុជា ។ ពិធីប្រគល់-ទទួលថវិកានេះបានធ្វើនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមាន លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនង សាធារណៈ នៃមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក មាស សារិទ្ធ ប្រធានរដ្ឋបាលបុគ្គលិក នៃមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា ។ លោក ឃាន តួក តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក មាស សារិទ្ធ តំណាងមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា បានថ្លែងអណរគុណ ដល់ឯកឧត្តម ឈរ សុខ នាយទាហាន នាយទាហានរង និងពលទាហាន…

  • សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ២៩នាក់ ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែធ្នូ

    សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ២៩នាក់ ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែធ្នូ

    ភ្នំពេញ ៖ ជនសង្ស័យចំនួន ២៩ នាក់ ត្រូវ បានសមត្ថកិច្ច ឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១១ ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី ១៥ ខែធ្នូម្សិលមិញ ។នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច។ ក្នុងចំណោមជនសង្ស័យទាំង ២៩ នាក់ រួមមាន ៖ ជួញដូរប្រាំ ករណី ឃាត់ ១១ នាក់ , ដឹក ជញ្ជូន រក្សាទុកពីរករណី ឃាត់ បួននាក់ , ប្រើប្រាស់បួនករណីឃាត់១៤ នាក់ ។ វត្ថុតាងមួយចំនួនត្រូវបានរកឃើញនិងរិបអូសបានក្នុងប្រតិបត្តិការនេះ។សកម្មភាពនេះបានប្រព្រឹត្តិទៅនៅ ខេត្តបាត់ដំបង កំពង់ចាម កំពត កោះកុង ព្រៃវែង សៀមរាប និងខេត្តព្រះសីហនុ៕ដោយ៖ ឆៃហួត ,ប៊ុនធី

  • ឯកឧត្តម ចាយ បូរិន តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូយុវជនគណបក្សចុះសួរសុខទុក្ខ ឯកឧត្តម ច័ន្ទ តុងអ៊ីវ ដល់គេហដ្ឋាន

    ឯកឧត្តម ចាយ បូរិន តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូយុវជនគណបក្សចុះសួរសុខទុក្ខ ឯកឧត្តម ច័ន្ទ តុងអ៊ីវ ដល់គេហដ្ឋាន

    ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំប្រតិភូផ្នែកឃោសនាអប់រំសួរសុខទុក្ខ ឯកឧត្តម ច័ន្ទ តុងអ៊ីវ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវ័យចាស់ដល់គេហដ្ឋានរបស់គាត់។ ឯកឧត្តមក៏បានរៀបរាប់ពីប្រវត្តិការងារប្រាប់ប្រតិភូផ្នែកឃោសនាអប់រំ ថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ លោកបានចូលបម្រើការងារ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយបានទទួលមុខដំណែង ជាអនុប្រធានការិយាល័យអនុប្រធាននាយកដ្ឋាន ប្រធាននាយកដ្ឋានក្សេត្យសាស្ត្រ ប្រធាននាយកដ្ឋានផែនការ ជាអនុរដ្ឋលេខាធិការ ជារដ្ឋលេខាធិការ ជារដ្ឋមន្រ្តីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមក៏បានដាស់តឿនក្រើនរំលឹកដល់យុវជនគណបក្សថ្នាក់កណ្តាលទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចសំខាន់បី គឺបន្តថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន កសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀតក្នុងពេលបច្ចុប្បន្ន និងរៀបចំមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អ្នកជំនាន់ក្រោយ។ ដូចប្រសាសន៍សម្តេចតេជោ ប្រធានគណបក្សតែងថា គ្រប់កាលៈទេសៈណាក៏ដោយ គណបក្សប្រជាជនត្រូវតែឈ្នះ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាទី៧ ឆ្នាំ២០២៣ខាងមុខនេះ ក៏ត្រូវតែឈ្នះដើម្បីបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរាប់សិបឆ្នាំតទៅមុខទៀត៕ ដោយ…

  • ថ្ងៃ១៥ធ្នូ៖ យានយន្តល្មើស ៤៤៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

    ថ្ងៃ១៥ធ្នូ៖ យានយន្តល្មើស ៤៤៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បាន ដាក់គោលដៅសរុបចំនួន ១៨៤គោលដៅ ដើម្បីធ្វើការត្រួត ពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះមានយានយន្តចូលគោលដៅ ចំនួន ២.២៣០ គ្រឿង, ម៉ូតូចំនួន ២.០១៥ គ្រឿង ។ក្នុងការត្រួតពិនិត្យនេះសមត្ថកិច្ច រកឃើញយានយន្តល្មើសចំនួន ៤៤៣ គ្រឿង មានម៉ូតូ ចនួន ៣៨២ គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩. អន ក្រ . បក ។នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបន្ត រយៈពេល ១៥ ថ្ងៃ ( ថ្ងៃ ទី ០១-១៥ ខែធ្នូ )ការរឹត បន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូល គោលដៅមានចំនួន ២៣.៤៣៩ គ្រឿង។ ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤.៧៨៤ គ្រឿង…