Category: ព័ត៌មានសង្គម

  • ជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២០ម្សិលមិញ

    ជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២០ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣៩នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងសកម្មភាពបង្ក្រាបបទល្មើស គ្រឿងញៀន និងអនុវត្តដីកានៅទូទាំងប្រទេស កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ មានចំនួន ១៥ករណី។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៣៩ នាក់ រួម មាន៖ ករណីជួញដូរ ១១ ករណី ឃាត់ ៣០ នាក់ ( ស្រី ៣ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ៣ ករណី ឃាត់ ៧ នាក់ ( ស្រី ១ នាក់ ) , ប្រើប្រាស់ ២ ករណី…

  • វិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស នៃបណ្ឌិត្យសភានគរបាលកម្ពុជា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ត្រីមាសទី៤ ឆមាសទី២ ប្រចាំឆ្នាំ២០២២

    វិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស នៃបណ្ឌិត្យសភានគរបាលកម្ពុជា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ត្រីមាសទី៤ ឆមាសទី២ ប្រចាំឆ្នាំ២០២២

    ដីឥដ្ឋ ៖ វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេសនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ត្រីមាសទី៤ ឆមាសទី២ ប្រចាំឆ្នាំ២០២២ ព្រមទាំងបូកសរុបរបាយការណ៍ស្ដីពីការវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២២ និងលើកទិសដៅបន្ដសម្រាប់ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្ដាចារ្យ ស្វាយ ចាន់ដា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកនាយក លោកនាយករង នាយការិយាល័យ ប្រធានដេប៉ាតឺម៉ង់ និងមន្ត្រីចំណុះវិទ្យាស្ថានកាលពីរសៀលថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២២។ កិច្ចប្រជុំនេះ មានគោលបំណងធ្វើការបូកសរុបលទ្ធផលការងារដែលសម្រេចបានប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៣ និងបូកសរុបវាយតម្លៃលើលទ្ធផលនៃការអនុវត្តផែនការសកម្មភាពដែលសម្រេចបានគិតជាភាគរយធៀបទៅនឹងផែនការសកម្មភាព ដែលបានដាក់ចេញក្នុងឆ្នាំ២០២២ ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ៕ ដោយ-រ៉ាវុធ

  • មហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ រកឃើញម្ចាស់ស្នាដៃពានរង្វាន់ចំនួន៣ និងពានរង្វាន់លើកទឹកចិត្តចំនួន៥

    មហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ រកឃើញម្ចាស់ស្នាដៃពានរង្វាន់ចំនួន៣ និងពានរង្វាន់លើកទឹកចិត្តចំនួន៥

    ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបិទបញ្ចប់មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្ដខ្នាតវែង» នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានលើកឡើងដែរថា ការប្រកួតប្រជែងពីសំណាក់ភាពយន្តបរទេសដែលនាំចូល កត្តាធនធានមនុស្ស កត្តាសម្ភារបច្ចេកទេស កត្តាដើមទុននៃការផលិត កត្តាទីផ្សារតូចចង្អៀត ព្រមទាំងកត្តាទំនាក់ទំនងរដ្ឋបាលផ្ទៃក្នុងមិនទាន់មានភាពល្អប្រសើរ គឺជាឧបសគ្គយ៉ាងចម្បងក្នុងការរារាំងដល់ដំណើរការរីកចម្រើនក្នុងវិស័យភាពយន្តកម្ពុជា ។ កត្តាទាំងនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាពភាពយន្តកម្ពុជា ដើម្បីឲ្យមានឧត្តមភាពប្រកួតប្រជែងជាមួយភាពយន្តបរទេស និងពិសេសដើម្បីឈានជើងទៅកាន់ទីផ្សារភាពយន្តនៅបរទេស ។ ដើម្បីដោះស្រាយបញ្ហានេះ ទាមទារឲ្យការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែកឯកជន ទាំងស្ថាប័នរដ្ឋ ដើម្បីរួមគ្នាជជែកពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ដោយស្មារតីឆន្ទះម្ចាស់ការ ដើម្បីជំរុញលើកកម្ពស់ និងអភិវឌ្ឍឧស្សាហកម្មភាពយន្តរបស់ជាតិ ។ ជាមួយគ្នានេះ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា មហោស្រពភាពយន្តជាតិខ្នាតខ្លី មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែក៏ជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព និងចែករំលែកបទពិសោធន៍ និងចំណេះដឹង ដើម្បីឈានឆ្ពោះទៅការផលិតភាពយន្តខ្នាតវែង…

  • ក្រសួងអប់រំនឹងប្រកាសលទ្ធផលការប្រឡងបាក់ឌុបនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ស្អែកនេះហើយ

    ក្រសួងអប់រំនឹងប្រកាសលទ្ធផលការប្រឡងបាក់ឌុបនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ស្អែកនេះហើយ

    ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២២នេះ ដោយបញ្ជាក់ថាលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ នឹងប្រកាសនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ-កណ្ដាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បណ្ដាខេត្តផ្សេងទៀត។ គួរបញ្ជាក់ថាបើតាមការគ្រោងទុកការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាកឌុប ក្រសួងបានកំណត់ យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស។ ទោះបីយ៉ាងណាបើតាមប្រភពពីក្រសួងអប់រំបានឱ្យដឹងថាដោយសារការបញ្ចប់កំណែ និងការបូកសរុបពិន្ទុបញ្ចប់មុនកំណត់ ហេតុនេះក្រសួងបានសម្រេចយកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ-កណ្ដាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បណ្ដាខេត្តផ្សេងទៀតវិញ។ គួរបញ្ជាក់ថា បើតាមក្រសួងអប់រំបានឱ្យដឹងថា៖ សម្រាប់ឆ្នាំនេះ មានបេក្ខជនប្រឡងបាក់ឌុបសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ…

  • យានយន្តល្មើសចំនួន ៤០១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលថ្ងៃទី២០ ខែធ្នូ ម្សិលមិញ

    យានយន្តល្មើសចំនួន ៤០១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលថ្ងៃទី២០ ខែធ្នូ ម្សិលមិញ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១៦០គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះដែរ មាន យានយន្ត ចូល គោលដៅ ចំនួន ៥២០ គ្រឿង ម៉ូតូ ចំនួន ៤៣៣ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤០១ គ្រឿង មាន ម៉ូតូ ចំនួន ៣៣៣ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។…

  • អាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនឈ្មួញទិញលក់ដី បញ្ជូនទៅតុលាការ ពីបទ (ឆបោកប្រាក់ពីអ្នកឧកញ៉ាម្នាក់ រឿងលក់ដីខ្យល់)

    អាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនឈ្មួញទិញលក់ដី បញ្ជូនទៅតុលាការ ពីបទ (ឆបោកប្រាក់ពីអ្នកឧកញ៉ាម្នាក់ រឿងលក់ដីខ្យល់)

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានចាប់ឃាត់ខ្លួន ឈ្មួញរកស៊ីទិញលក់ដីធ្លីម្នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីឆបោក (លើទឹកប្រាក់រាប់សិបលានដុល្លារអាមេរិក ពីអ្នកឧកញ៉ាម្នាក់ រឿងលក់ដីខ្យល់) សំណុំរឿងនេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូង បើកការស៊ើសួរ លើជនសង្ស័យឈ្មោះ ឈន បូរ៉ា ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ ពាណិជ្ជករ (ឈ្មួញរកស៊ីទិញលក់ដីធ្លី) មាន ទីលំនៅភូមិកោះក្រពើ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សូមជម្រាប់ថា ការចាប់បញ្ជូនខ្លួន ឈ្មួញទិញលក់ដីធ្លីម្នាក់ខាងលើនេះ យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២២ អ្នកឧកញ៉ាម្នាក់ បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិចកិច្ចជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយចោទប្រកាន់មនុស្ស៤នាក់ ថា កាលពីអំឡុងឆ្នាំ២១៤-២០១៥ ពួកគេបានឃុបឃិតគ្នា លក់ដីខ្យល់មួយកន្លែងទំហ៊ុ ៤៦ ហិកតា មានទីតាំងស្ថិតនៅភូមិព្រែកឡុង៣ សង្កាត់ចាក់អង្រែក្រោយ ខណ្ឌមានជ័យ ក្នុងតម្លៃ ៧៣ ៦០០…

  • កញ្ញា រិទ្ធី លំអរកេសរ៖ យើងអត់អាចក្បត់មនសិការខ្លួន ឯង ដើម្បី តែលុយ ឬភាពល្បីបានទេ

    កញ្ញា រិទ្ធី លំអរកេសរ៖ យើងអត់អាចក្បត់មនសិការខ្លួន ឯង ដើម្បី តែលុយ ឬភាពល្បីបានទេ

    ភ្នំពេញ៖ កញ្ញា រិទ្ធី លំអរកេសរ គឺជាស្ថាបនិកម្នាក់នៃ កម្មវិធី បុណ្យភូមិដែលល្បីល្បាញ។ លំអរកេសរ ក៏ជាអ្នករចនាក្រាហ្វិក (Graphic Designer) ឯករាជ្យម្នាក់ដែរ។ កញ្ញាចាប់ផ្ដើមការងារដំបូងជាពិធីការិនីអត្ថាធិប្បាយតាមវិទ្យុ គឺកំឡុងពេលនាងរៀនថ្នាក់ទី៩។ កញ្ញាបានប្រាប់ឱ្យដឹងថា៖ «ការងារដំបូងបង្អស់របស់ខ្ញុំ គឺ និយាយនៅវិទ្យុ FM 92.7 ក្នុងកម្មវិធីបង្រៀនភាសាអង់គ្លេស ជាកម្មវិធីកម្សាន្ដដែលបង្រៀនឱ្យអ្នកស្ដាប់ចេះនិយាយអង់គ្លេស បានហ្វឹកហាត់ភាសាអង់គ្លេសជាមួយនឹងខ្ញុំ»។ កញ្ញា រិទ្ធី លំអរកេសរ បានប្រាប់ពីការចូលប្រឡូកក្នុងវិស័យ សិល្បៈដូច្នេះថា៖ «ការចូលសិល្បៈ ខ្ញុំឱ្យជាដំណាក់កាល ដែលដំណាក់កាលទី១ ខ្ញុំហៅថាជាដំណាក់កាលសាកល្បង គឺក្នុងឆ្នាំ២០១២ ដែលខ្ញុំបានធ្វើចម្រៀងដំបូងបង្អស់ហើយខ្ញុំ បានច្រៀង។ ប៉ុន្តែកាលណោះខ្ញុំនៅក្មេង។ ខ្ញុំនៅសាកល្បង។ នៅស្វែងយល់ ។កាលណោះខ្ញុំមានការងារជាអ្នករចនាក្រាហ្វិក ដែលជាការងារពេញម៉ោង។ ចំណែកចម្រៀងជា ចំណង់ចំណូល ចិត្ត»។ កញ្ញាបន្តថា៖ «ខ្ញុំចូលសិល្បៈមែនទែនដែលមាន អាល់ប៊ុម ទីមួយតែម្ដង គឺនៅឆ្នាំ២០១៧។ អីចឹងឆ្នាំនោះជាឆ្នាំដែលខ្ញុំ ចាប់ផ្ដើមមានក្រុមតន្ត្រី ខ្ញុំច្រៀងជាអាជីព ហើយក៏ចាប់ផ្ដើម មកដល់សព្វថ្ងៃ»។ ចំពោះបញ្ហាប្រឈម កញ្ញាបានប្រាប់ឱ្យដឹងថា៖…

  • តារាចម្រៀងស្រី គង់ កែវមរកត ជួបគ្រោះថ្នាក់ចរាចរណ៍ គួរឱ្យរន្ធត់ តែមិនប៉ះពាល់ដល់អាយុជីវិត

    តារាចម្រៀងស្រី គង់ កែវមរកត ជួបគ្រោះថ្នាក់ចរាចរណ៍ គួរឱ្យរន្ធត់ តែមិនប៉ះពាល់ដល់អាយុជីវិត

    ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់បើករថយន្ត PORSCHE CAYENNE លឿនស្លេវហើយរេចង្កូតជ្រុលទៅបុករថយន្តរបស់ តារាចម្រៀង គង់ កែវមរកត ដែលកំពុងតែបើកលើ ផ្លូវពី ក្រោយយ៉ាងពេញទំហឹង។រថយន្តជនជាតិចិននោះ មិន ទាន់ អស់ល្បឿនក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យម៉ូតូខូចខាតយ៉ាងដំណំ។ជាសំណាងល្អក្នុងហេតុការណ៍ដ៏ គួរឱ្យ រន្ធត់នេះ ពុំមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។ ករណីនេះបានកើតឡើងកាលពីជាងម៉ោង១២ រំលងអធ្រាត្រ ឈាន ចូលថ្ងៃពុធ ទី២១ខែធ្នូនៅត្រង់ចំណុចភ្លើងស្តុបសេះមាស តាមបណ្ដោយផ្លូវ៣០ម៉ែត្រកែងនិងវិថីចោមចៅ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍និយាយថា ដំបូង រថយន្ត តូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាក លេខ ភ្នំពេញ2BF.3943បើកបរដោយតារាចម្រៀង គង់ កែវមរកត និងរួមដំណើរនារីម្នាក់ទៀតធ្វើដំណើតាមបណ្ដោយផ្លូវ៣០ ម៉ែត្រ ក្នុង ទិស ដៅពីជើងមកត្បូង។ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តម៉ាកPORSCHECAYENNEពណ៌ស៊េរីឆ្នាំ២០១៥ពាក់ផ្លាកលេខភ្នំពេញ2AX.0299បើកបរដោយ ជនជាតិ ចិនម្នាក់ ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿន បានជ្រុល មកបុកទង្គិចរថយន្តតារាចម្រៀងពីក្រោយពេញទំហឹង និងជ្រុល ចង្កូត ទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពាក់ ផ្លាកលេខ ភ្នំពេញ1JF.8918សេរីឆ្នាំ២០២២ដែលចតលើចិញ្ចើមផ្លូវពេញ…

  • ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២១៦គ្រួសារ នៅស្រុកលំផាត់ ទទួលបានអំណោយជាស្បៀងអាហារពីរាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី

    ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២១៦គ្រួសារ នៅស្រុកលំផាត់ ទទួលបានអំណោយជាស្បៀងអាហារពីរាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី

    រតនគិរី ៖ ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នៅថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវអមដំណើរដោយឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារពីរាជរដ្ឋាភិបាល តាមរយៈ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរីជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន២១៦គ្រួសារ មកពីឃុំទាំង៦ស្ថិតក្នុងស្រុកលំផាត់។ លោក នូ ថេអភិបាលស្រុកលំផាត់ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង២១៦គ្រួសារ ដែលមកទទួលអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល នាពេលនេះ គឺភាគច្រើនជា ស្រ្តីមេម៉ាយ ជនមានពិការភាព ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាក ក្នុងស្រុកលំផាត់ដែលអញ្ជើញមកពីឃុំទាំង៦រួមមាន ឃុំល្បាំង១,ល្បាំង២,ប៉ាតាង,កាឡែង,សេដា និង ឃុំជ័យឧត្តម ស្ថិតនៅក្នុងស្រុកលំផាត់ នៃខេត្តរតនគិរី។ដោយក្នុងនោះអំណោយដែលបាននាំយកទៅចែកជូននាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី០១កេសតូច ត្រីខ០១យួរ ឃីតមួយកញ្ចប់។ មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្តម ញ៉ែម សំអឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត…

  • សាខាកាកបាទក្រហមខេត្តព្រះសីហនុ យកអំណោយចែកជូនប្រជាពលរដ្ឋនៅស្រុកព្រៃនប់ ដែលបានរងគ្រោះដោយការវាយប្រហារនៃខ្យល់កន្ទ្រាក់

    សាខាកាកបាទក្រហមខេត្តព្រះសីហនុ យកអំណោយចែកជូនប្រជាពលរដ្ឋនៅស្រុកព្រៃនប់ ដែលបានរងគ្រោះដោយការវាយប្រហារនៃខ្យល់កន្ទ្រាក់

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកស្បៀងទៅចែកជូនប្រជពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ ។ ឯកឧត្តម គួច ចំរើន បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការតប្រុងប្រយ័ត្ន ថែទាំសុខភាពឱ្យបានល្អចៀសផុតពីគ្រោះមហន្តរាយនានា ។ ជាមួយនេះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយដែលបានចូលរួមបរិច្ចាគធនធានដើម្បីចាត់ចែងចែកជូនប្រជាពលរដ្ឋដែលរងគ្រោះនានា។ អភិបាស្រុកព្រៃនប់លោក អ៊ី ធារិន បានឱ្យដឹងថាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមឃុំមួយចំនួនមានគ្រោះខ្យល់កន្ទ្រាក់បោកបក់ខ្លាំងបណ្តាលឱ្យផ្ទះប្រជាជនចំនួន ១,២៦៨គ្រួសាររងការប៉ះពាល់ ខ្លះតិច ខ្លះច្រើន។ ផ្ទះខ្លះប៉ើងចំបូល ផ្ទះរលំចំនួន ១៥ខ្នងនិងបង្កឱ្យមានអ្នករងរបួសចំនួន ៣នាក់។ក្រោយកើតហេតុអាជ្ញាធរមូលដ្ឋានបានចុះទៅជួយប្រជាជនភ្លាមៗផងដែរ។ អំណោយដែលបានចែកជូនប្រជាពលរដ្ឋរងគ្រោះគ្រានេះក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ជែល១ដប មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកា ៥០០០០រៀល។ ដោយឡែកអ្នករងគ្រោះ រលំផ្ទះទាំងស្រុង ១៥គ្រួសារ ទទួលបាន តង់១ ប្រាក់ ១លានរៀល អ្នករងរបួស…