Category: ព័ត៌មានសង្គម

  • យានយន្តល្មើសចំនួន ៤១៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលថ្ងៃទី២១ ខែធ្នូ ម្សិលមិញ

    យានយន្តល្មើសចំនួន ៤១៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលថ្ងៃទី២១ ខែធ្នូ ម្សិលមិញ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១៥៦គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះដែរ មាន យានយន្ត ចូល គោលដៅ ចំនួន ៤៩០ គ្រឿង ម៉ូតូ ចំនួន ៣៨៧ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤១៤ គ្រឿង មាន ម៉ូតូ ចំនួន ៣៣៣ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ…

  • សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៥៣នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២១ ម្សិលមិញ

    សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៥៣នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២១ ម្សិលមិញ

    ភ្នំពេញ ៖ សូមនិយាយថាទេ ចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យ ចំនួន ៥៣ នាក់ ( ស្រី ២ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ២៤ ករណី នៅ ទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ២១ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ នេះ ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៥៣ នាក់ រួម មាន៖ ជួញដូរ ១១ ករណី ឃាត់…

  • រដ្ឋមន្រ្តីក្រសួងអប់រំ ចុះពិនិត្យការបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប

    រដ្ឋមន្រ្តីក្រសួងអប់រំ ចុះពិនិត្យការបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានិងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត បានចុះពិនិត្យដំណើរការនៃការបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដោយក្នុងនេះមានការចូលរួមពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ។ ការចុះត្រួតពិនិត្យ ដើម្បីរបស់រដ្ឋមន្រ្តីក្រសួងអប់រំ និងភាគីពាក់ព័ន្ធដទៃទៀតនេះត្រូវបានក្រសួងអប់រំ ឱ្យដឹងនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២នេះដែរថាដើម្បីធានាបានថាគ្រប់ដំណាក់កាលជុំវិញការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាលនឹងត្រូវប្រកាសនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ វេលាម៉ោង ៣រសៀល ។ ដោយឡែកសម្រាប់មណ្ឌលតាមបណ្ដាខេត្តនឹងត្រូវប្រកាសនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងមានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕ ដោយ ម៉ាដេប៉ូ

  • បាត់ដំបង នឹងរៀបចំពិព័រណ៍មុខម្ហូបខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរ នៅថ្ងៃឆ្លងឆ្នាំសកល

    បាត់ដំបង នឹងរៀបចំពិព័រណ៍មុខម្ហូបខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរ នៅថ្ងៃឆ្លងឆ្នាំសកល

    បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំការបង្ហាញពិព័រណ៍ មុខម្ហូបខ្មែរ នៅថ្ងៃឆ្លងឆ្នាំសកល ដើម្បីជាការទាក់ទាញភ្ញៀវទេសច រ ជាតិ និងអន្តរជាតិ ចូលមកកម្សាន្តក្នុងខេត្តបាត់ដំបង់។ នេះបើ តាមមន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបញ្ជាក់កាលពីថ្ងៃទី២១ខែធ្នូកន្លងទៅនេះ។ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងលោក នូ ថា មាន ប្រសាសន៍ ថា ការរៀបចំបង្ហាញពិព័រណ៍មុខម្ហូបខ្មែរ នៅថ្ងៃឆ្លង ឆ្នាំសកលនេះ គឺដោយសារខេត្តបាត់ដំបង គឺជាខេត្តមួយ ដែល មានប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទំលាប់ យ៉ាងសម្បូរបែប តាំងពីដើមមក។ លោកបន្ថែមថា៖« អ្វីដែលជាការកត់សម្គាល់មួយ គឺភ្ញៀវ ទេសចរ ភាគច្រើន ជាពិសេសភ្ញៀវទេសចរក្នុងស្រុក ពេលដែល លឺឈ្មោះ បាត់ដំបង គេតែងតែនឹកឃើញដល់បទចម្រៀងរបស់អធិរាជ សំឡេងមាស ស៊ីន ស៊ីសាមុត ដែលបានរៀបរាប់ពីមុខម្ហូបចំណី អាហារ ដ៏ឈ្ងុយឆ្ងាញ់ ដែលអ្នកនិពន្ធបានចងក្រង នូវប្រវត្តិនៃមុខ ម្ហូប ដ៏ពេញនិយមនិងឈ្ងុយឆ្ងាញ់ដូចជា៖ អាម៉ុកត្រី ផ្អកត្រីប្រៃ ណែមត្រី ក្រូចពោធិ៍សាត់ ដូងខ្ទិះជាដើម»។ លោកបញ្ជាក់ថា…

  • ក្រុមហ៊ុន ស៊ីមសុនម៉ារីន (SIMPSON MARINN) នាំយកកប៉ាលទេសចរណ៍លក្ខណៈគ្រួសារមកលក់នៅលើទីផ្សារកម្ពុជា ដែលនឹងចូលរួមចំណែកច្រើន នៅក្នុងវិស័យទេសចរណ៍ក្នុងស្រុកតាមតំបន់សមុទ្រ

    ក្រុមហ៊ុន ស៊ីមសុនម៉ារីន (SIMPSON MARINN)  នាំយកកប៉ាលទេសចរណ៍លក្ខណៈគ្រួសារមកលក់នៅលើទីផ្សារកម្ពុជា ដែលនឹងចូលរួមចំណែកច្រើន នៅក្នុងវិស័យទេសចរណ៍ក្នុងស្រុកតាមតំបន់សមុទ្រ

    ខេត្តព្រះសីហនុ៖ ក្រុមហ៊ុន ស៊ីមសុនម៉ារីន (SIMPSON MARINN) គឺជាក្រុមហ៊ុនមួយដែលបាននិងកំពុងធ្វើអាជីវកម្មលើការលក់កប៉ាលទេសចរណ៍ទំនើបទាន់សម័យថ្មី ដែលប្រើប្រាស់ជាលក្ខណៈគ្រួសារ ដែលជាការចូលរួមចំណែកនៅក្នុងការជម្រុញភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេសនៅតាមតំបន់សមុទ្រ ។ នៅក្នុងឱកាសនៃការដាក់តាំងពីព័រណ៍បង្ហាញពីផលិតផលរបស់ខ្លួន នៅក្នុងឱកាសពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅនេះ កញ្ញា សា លី បុគ្គលិកផ្នែកលក់ នៃក្រុមហ៊ុន ស៊ីមសុនម៉ារីន (SIMPSON MARINN) បានបញ្ជាក់ឱ្យដឹងថា ដោយមើល ឃើញពីសក្កដានុពល នៅក្នុងវិស័យទេសចរណ៍ ពិសេសទេសចរណ៍នៅតាមតំបន់ឆ្នេរសមុទ្រ នៅកម្ពុជា ដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីភ្ញៀវទេសចរណ៍ក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរណ៍បរទេសផងនោះ ទើបក្រុមហ៊ុនមួយនេះ បានដាក់ទីផ្សារលក់របស់ខ្លួននៅកម្ពុជា។ កញ្ញា បញ្ជាក់បន្ថែមថា កប៉ាល់នេះគឺជាពច្ចេកវិទ្យារបស់ក្រុមហ៊ុនមកពីអាមេរិក និងត្រូវបានសហការក្នុងការរៀបចំបង្គុំតំឡើងនៅប្រទេសចិន ។ សពថ្ងៃនេះ កប៉ាល់ទេសចរណ៍មួយនេះ បានដាក់តាំងបង្ហាញ នៅឆ្នេរសមុទ្រខេត្តព្រះសីហនុ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ អតិជិនបានមកមើលដោយផ្ទាល់តែម្តង ខណៈដែលការនាំចូលកប៉ាលនេះ មានរហូតដល់ ៧ប្រភេទ ដែលតម្លៃចាប់ពី ១០ម៉ឺនដុល្លារ ដល់១០លានដុល្លារសហរដ្ឋអាម៉េរិក ទៅតាមចំណងចំណូលចិត្តអតិថិជន។ កញ្ញា សា លី បុគ្គលិកផ្នែកលក់ក៏បានគូសបញ្ជាក់បន្ថែមថា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា…

  • នគរបាលខណ្ឌកំបូលបំបែកសំណុំរឿងចោរប្លន់ប្រដាប់អាវុធ ០៤ករណីយ៉ាងកក្រើកនៅខណ្ឌកំបូល ឃាត់ខ្លួន ០៩នាក់

    នគរបាលខណ្ឌកំបូលបំបែកសំណុំរឿងចោរប្លន់ប្រដាប់អាវុធ ០៤ករណីយ៉ាងកក្រើកនៅខណ្ឌកំបូល ឃាត់ខ្លួន ០៩នាក់

    ភ្នំពេញ៖ នគរបាលខណ្ឌកំបូលដោយមានការចូលរួមសហការពីកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនិងកម្លាំងការិយាល័យនគរបាលកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវឈានដល់បំបែកសំណុំរឿងអំពើប្លន់ប្រដាប់អាវុធយ៉ាងកក្រើកទៅលើម៉ូតូជនរងគ្រោះ០៤ករណីនៅខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបានបង្រ្កាបចាប់ខ្លួនជនសង្ស័យ ០៩នាក់ជាបន្តបន្ទាប់ ដកហូតវត្ថុតាងមធ្យោបាយប្រព្រឹត្តបទល្មើសម៉ូតូ០៣គ្រឿង និងកាំភ្លើងខ្លី០១ដើមម៉ាកកា៥៩។ ការបង្រ្កាបចាប់ខ្លួនជនសង្ស័យចោរប្លន់ទាំងនេះកម្លាំងនគរបាលធ្វើឡើងរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី១៩រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិសាស្រ្តខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពអំពើប្លន់ម៉ូតូបានសម្រេចជាបន្តបន្ទាប់រហូត០៤ករណីនៅក្នុងភូមិសាស្រ្តខណ្ឌកំបូល។ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល ប្រាប់ឱ្យដឹងថា៖ ជនសង្ស័យទាំង០៩នាក់រាល់ធ្វើសកម្មភាពប្លន់ម៉ូតូបានសម្រេចទាំង០៤ករណីនៅក្នុងភូមិសាស្រ្តខណ្ឌកំបូលកន្លងមកគឺពួកវាបានធ្វើសកម្មភាពដោយជិះម៉ូតូដេញតាមម៉ូតូជនរងគ្រោះនៅតាមផ្លូវសាធារណៈមានសភាពស្ងាត់ជ្រងំហើយពួកវាយកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះឱ្យឈប់ម៉ូតូហើយធាក់ផ្តួលម៉ូតូក៏វាយជនរងគ្រោះដោយកាំភ្លើង ប្លន់យកម៉ូតូជិះគេចខ្លួនបាត់តែម្តង។ លោកវរសេនីយ៍ឯក ហង្ស មុនី ប្រាប់ឱ្យដឹងទៀតថា៖ក្រោយពីការបង្រ្កាប ចាប់ខ្លួនជនសង្ស័យគឺពួកគេបានឆ្លើយសារភាពទទួលកំហុសដែលខ្លួនបានប្រព្រឹត្តពិតប្រាកក្នុងអំពើប្លន់ម៉ូតូ០៤ករណី ដោយម៉ូតូប្លន់បានសម្រេចយកទៅលក់បានប្រាក់ចែក គ្នាក្នុងម្នាក់ៗពី៣០ដុល្លារ ទៅ៥០ដុល្លារ យកទៅផឹកស៊ីចាយវាយអស់។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌកំបូលកំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ ដោយ / គ្រី សម្បត្តិ

  • មុខសញ្ញាលួច,ឆក់ទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសកម្មចំនួន ០៩នាក់ត្រូវសមត្ថកិច្ចជំនាញខណ្ឌកំបូល និងខណ្ឌដង្កោ តាមឃាត់ខ្លួន ដល់ខណ្ឌពោធិ៍សែនជ័យ

    មុខសញ្ញាលួច,ឆក់ទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសកម្មចំនួន ០៩នាក់ត្រូវសមត្ថកិច្ចជំនាញខណ្ឌកំបូល និងខណ្ឌដង្កោ តាមឃាត់ខ្លួន ដល់ខណ្ឌពោធិ៍សែនជ័យ

    ភ្នំពេញ ៖ ជនសង្ស័យចំនួន ០៩នាក់ជាមុខសញ្ញាលួច ,ឆក់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនបាន ជាបន្តបន្ទាប់ ដែលសង្ងំលាក់ខ្លួនក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ។ នេះបេីតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ ។ ដោយមានសកម្មភាពប្រព្រឹត្តល្មើស ឆក់ លួច ធាក់ វាយ ប្លន់យកម៉ូតូ កម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បើកការស្រាវជ្រាវ តាមចាប់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលជនសង្ស័យចេញទៅផឹកសុីក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបន្ថែមមួយសម្បុក ចំនួន៥នាក់ទៀត ដែលសង្ងំលាក់ខ្លួននៅក្នុងបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ហើយដកហូតបានម៉ូតូចំនួន៣គ្រឿង ។ ក្រោយពីស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យទាំង ៩នាក់នាំយកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី នៅផ្នែកជំនាញខណ្ឌកំបូល ៕ដោយ៖ ជីម ភារ៉ា

  • ក្រសួងអប់រំ បញ្ចប់ទាំងស្រុងនូវដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ ខណៈការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី២២-២៣ខែធ្នូនេះ

    ក្រសួងអប់រំ បញ្ចប់ទាំងស្រុងនូវដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ ខណៈការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី២២-២៣ខែធ្នូនេះ

    ភ្នំពេញ ៖ មកដល់ពេលនេះក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ពីការដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុប នៃចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវបានបញ្ចប់ទាំងស្រុងហើយនាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២។ បើយោងតាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំបានឱ្យដឹងថា៖ការទទួលបានជោគជ័យនេះបន្ទាប់ពីបានបំពេញភារកិច្ចយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវខ្ពស់ពីសមាជិកអនុគណៈកម្មការគ្រប់គ្រងសន្លឹក MCS អនុគណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងគណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដែលអាចធានាបាននូវការប្រឡងស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ទន្ទឹមជាមួយគ្នានៅថ្ងៃដដែលនេះក្រសួងអប់រំក៏បានចេញសេចក្តីប្រកាសព័ត៌មានពីការការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ នឹងប្រកាសនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៣រសៀលសម្រាប់រាជធានីភ្នំពេញ-កណ្ដាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បណ្ដាខេត្តផ្សេងទៀត។ គួរបញ្ជាក់ថាបើតាមការគ្រោងទុកការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាកឌុប ក្រសួងបានកំណត់ យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២…

  • ក្រសួងប្រៃសណីយ៍ជូនដំណឹងពីការផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ថ្នាក់បរិញ្ញាបត្រ ៥០០កន្លែង សម្រាប់ឆ្នាំ២០២៣

    ក្រសួងប្រៃសណីយ៍ជូនដំណឹងពីការផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ថ្នាក់បរិញ្ញាបត្រ ៥០០កន្លែង សម្រាប់ឆ្នាំ២០២៣

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ពីការយកចិត្តទុកដាក់ជាប្រចាំលើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ( Techo Digital Talent Scholarship)” តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ២០២០មក។ បើយោងតាមសេចក្តីជូនដំណឹងចេញកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២បានបញ្ជាក់ថា៖ កម្មវិធីអាហារូបករណ៍នេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយទទួលបានសិស្សចំនួន ២៥០នាក់ ជ្រើសរើសចេញពីសិស្សឆ្នើមទូទាំងប្រទេស។ ដោយមើលឃើញអំពីភាពជោគជ័យនៃកម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានសម្រេចផ្តល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល រហូតដល់ ៥០០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាដើម ៕ ដោយ ៖ ម៉ាដេប៉ូ

  • ក្រសួងវប្បធម៌ ហាមសាងសង់សំណង់ថ្មីលើទីតាំង ដីកុដិបីខ្នង ដែលត្រូវកម្ទេច ក្នុងវត្តឧណ្ណាលោម

    ក្រសួងវប្បធម៌ ហាមសាងសង់សំណង់ថ្មីលើទីតាំង ដីកុដិបីខ្នង ដែលត្រូវកម្ទេច ក្នុងវត្តឧណ្ណាលោម

    ភ្នំពេញ៖​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនអនុញ្ញាតឱ្យ មាន ការសាងសង់សំណង់ថ្មីលើទីតាំងដីកុដិបុរាណដែលមានអាយុកាលជិត១០០ឆ្នាំក្នុងបរិវេណវត្តឧណ្ណាលោមឡើយ ទោះបី អគារ ដែលស្ថិតនៅក្នុងវត្តនេះ ត្រូវបានវាយកម្ទេចកុដិនោះ រួចហើយក្តី។ ក្រសួងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើកការស៊ើបអង្កេត រហូតដល់បញ្ចប់នីតិវិធីច្បាប់។ វិធានការហាមឃាត់នេះធ្វើឡើងបន្ទាប់ពីកុដិបុរាណចំនួនបី ក្នុង បរិវេណវត្តឧណ្ណាលោមស្ថិតនៅរាជធានីភ្នំពេញដែលមានអាយុកាល ៩២ឆ្នាំហើយនោះ ដែលត្រូវបានក្រសួងបានចាត់ទុកជា សម្បត្តិបេតិកភណ្ឌជាតិ ហើយត្រូវបានវាយកម្ទេចចោលចាប់ ពីថ្ងៃទី ៧ខែធ្នូឆ្នាំ២០២២ដោយពុំមានការអនុញ្ញាតពីក្រសួង។ សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃ ទី ២១ខែធ្នូបានគូសបញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌ វប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប ហើយក្រសួងក្នុងនាមស្ថាប័ន ដែលធ្វើលើកិច្ចការនេះ កំពុងសហការជាមួយអាជ្ញាធរដើម្បី បើកការស៊ើបអង្កេត។ សេចក្តីជូនដំណឹងបានជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថារណីការវាយកម្ទេចកុដិបុរាណចំនួនបី(លេខ៤៣,៤៤ និង៤៥)ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ក្នុងបរិវេណវត្ត ឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំងស្រុងកាល ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ គឺក្រសួងកំពុង តាម ដានយ៉ាងយកចិត្តទុកដាក់។ ក្រសួងបញ្ជាក់ថា៖‍« ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹង សហការ ជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេត និងដោះ ស្រាយតាមវិធានការច្បាប់ ដោយរក្សាទីតាំងនោះពុំឱ្យមានការសាងសង់សំណង់អ្វីថ្មី…