-
យុវតី ឆម ស្រីផាច ឆក់យកចិត្តអ្នកលេងបណ្ដាញ សង្គម ដោយ ភាពជាខ្លួនឯង

ភ្នំពេញ៖ការរស់នៅជាមួយភាពជាខ្លួនឯងគឺពិតជាសំខាន់ ណាស់ ប៉ុន្តែក៏មិនស្រួលពេកដែរ ព្រោះសង្គមបច្ចុប្បន្ន គេច្រើនតែកំណត់ភាពស្តង់ដារនៃការរស់នៅ។ ស្តង់ដារ ទាំងនោះ អាចរួមមាននូវ ការតុបតែងខ្លួនស្អាត ការមាន មុខរបរមួយត្រឹមត្រូវ ការនិយាយ សម្ដីសំដៅស្របទៅនឹងអ្វី ដែលមនុស្សភាគច្រើនធ្វើជាដើម។ ដើម្បីឱ្យការរស់នៅចុះសម្រុងជាមួយមនុស្សឯទៀត អ្នកខ្លះ ក៏ត្រូវបង្ខំចិត្តធ្វើយ៉ាងណាឱ្យសមរម្យ ឬហៅថា «ចូល ចំណោមគេឱ្យចុះ»។ ផ្ទុយស្រឡះពីស្តង់ដារទាំងឡាយ យុវតី ឆម ស្រីផាច បានបង្ហាញនូវសកម្មភាពនៃការរស់នៅជាខ្លួនឯង ហើយគួរឱ្យភ្ញាក់ផ្អើលដែលសកម្មភាពទាំងនោះ បានទាញ ចិត្តអ្នកនិយមលេងបណ្ដាញសង្គមឱ្យស្រឡាញ់ចូលចិត្តយុវតីរូបនេះរហូតទៅដល់រាប់លាន នាក់។ យុវតី ឆម ស្រីផាច គឺជាអ្នកផលិតមាតិកាវីដេអូនៅលើ បណ្ដាញ សង្គម ដែលផ្ដោតសំខាន់លើការធ្វើ ម្ហូបប្លែកៗបែបស្រុកស្រែ ដែលខ្លួនរស់នៅ។ក្នុងរាល់វីដេអូដែលបានបង្ហោះ យុវតីរូប នេះកម្រចេះតុបតែងខ្លួនដូចជានារីឯទៀតណាស់ ពោលគឺ ដូចជាអ្វីដែលកញ្ញាតែងតែធ្វើរាល់ថ្ងៃ។ បើមើលទៅលើឥរិយាបថវិញ កញ្ញាក៏មិនរៀបប្ញកពាដូចអ្វីដែល មនុស្សស្រីគួរធ្វើនោះដែរ និយាយជារួម គឺការដើរ ឈរ អង្គុយ ហូបចុក គឺធ្វើទៅតាមទម្លាប់របស់ខ្លួន។ទើបតែចាប់ផ្ដើមផលិតមាតិកាវីដេអូបានប្រមាណជាជិតប្រាំខែក៏ពិតមែនតែនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញា ទទួលបានអ្នកគាំទ្ររហូតទៅដល់ជាង ១,២លាននាក់ ដែលចំនួននេះគឺពិតជាច្រើនលើសលប់ បើធៀបជាមួយនឹង…
-
ក្រុមហ៊ុនបៃតងពង្រឹង និងធ្វើការរៀបចំចងក្រងក្រុមសហគមន៍ទីផ្សារស្រូវ អង្ករ ជូនដល់ប្រជាកសិករក្នុងស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ ដើម្បីពង្រឹង និងធ្វើការរៀបចំចងក្រងក្រុមសហគមន៍ទីផ្សារស្រូវ អង្ករ ជូនដល់បងប្អូនប្រជាកសិករ ក្នុងស្រុកមង្គលបូរី ឯកឧត្តមឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនបៃតង និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបាត់ដំបង អមដំណើរដោយលោក លី សារី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមង្គលបូរី និងជាអភិបាលរងខេត្ត លោកឧកញ៉ា អុឹង វណ្ណម៉ៅ ប្រធានសមាគមខ្មែរ-ចិន សាលារៀនចុងវ៉ា និងជាសមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី រួមជាមួយក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករ នៅឃុំមួយចំនួនក្នុងស្រុកមង្គលបូរី ថ្ងៃទី២១/២២/២៣ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមឧកញ៉ា ភូ ពុយ បានមានប្រសាសន៍ថា៖ ការចុះជួបសំណេះសំណាលនាពេលនេះ គឺដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាកសិករ សម្រាប់អ្នកស្ម័គ្រចិត្ត ដែលចូលរួមជាសមាជិកក្រុមសហគមន៍ទីផ្សារស្រូវ អង្ក ក្នុងស្រុកមង្គលបូរី ជាមួយក្រុមហ៊ុនបៃតង។ ម្យ៉ាងវិញទៀត ដើម្បីទទួលបានទីផ្សារស្រូវ អង្ករ ច្បាស់លាស់ ជូនបងប្អូនជាកសិករ ទៅថ្ងៃអនាគត ដើម្បីគុណភាព នៃតម្លៃស្រូវ អង្ករ នៅក្នុងសហគមន៍ ក៏ដូចជានៅលើកទីផ្សារផងដែរ។ ឯកឧត្តមឧកញ៉ា អគ្គនាយកក្រុមហ៊ុនបៃតង និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបាត់ដំបង…
-
ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២

រតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខេត្តរតនគិរីកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ។ ជាលទ្ធផលខេត្តរតនគិរី ចំនួនបេក្ខជនប្រឡងជាប់ ១១៥៤នាក់ ស្រី ៦២៧នាក់។ ក្នុងនោះទទួលបាន និទ្ទេស A ចំនួន ៤នាក់ ស្រី២នាក់,B ចំនួន ៤១នាក់ ស្រី ២៤នាក់,C ចំនួន ១៩២នាក់ស្រី ១១០នាក់,D ចំនួន ៤៤៨នាក់ ស្រី ២៦៥នាក់, និងនិទ្ទេស E ចំនួន ៤៦៩នាក់ ស្រី ២២៦នាក់។ សូមរំលឹកថា៖ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរីសម័យប្រឡងថ្ងៃទី៥-៦ ឆ្នាំ២០២២កន្លងទៅ មានចំនួន ៣មណ្ឌលប្រឡងគឺ៖. មណ្ឌលប្រឡងអនុវិទ្យាល័យ ប៊ូ ថង ទេសអន្លុង ថ្នាក់វិទ្យាសាស្រ្ដ មានចំនួន…
-
ក្រសួងអប់រំនឹងរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ជានិមិត្តរូប ថ្ងៃទី០២ ខែមករាឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថាក្រសួងនឹងរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ជានិមិត្តរូប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០២ ខែមករាឆ្នាំ២០២៣ នៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ខេត្តស្វាយរៀង។ ដោយឡែកបើតាមក្នុងសេចក្តីជម្រាបជូនដល់មន្រ្តីក្រោមឱវាទក្រសួងអប់រំបានបញ្ជាក់ថា៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ ជានិមិត្តរូប ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធ បុគ្គលិកអប់រំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី និងអង្គការ ដៃគូអភិវឌ្ឍពាក់ព័ន្ធ ៕ ដោយ ៖ ម៉ាដេប៉ូ
-
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះមហាក្សត្រប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែធ្នូ

ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសុក្រ ទី ២៣ ខែធ្នូ ឆ្នាំ២០២២ បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែធ្នូ ឆ្នាំ២០២២។ ក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យចំនួន 1,000USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែធ្នូ ឆ្នាំ២០២២ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ក្នុងនាមកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជទានព្រះរាជទ្រព្យនេះ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជារាស្រ្តកម្ពុជាក្រីក្រទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ ខ្ញុំម្ចាស់…
-
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ក្រុមការងារនាំយកអណោយជូនជនចាស់ជរាម្នាក់នៅខណ្ឌដង្កោ ដែលកំពុងជួបការលំបាក

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដឹកនាំក្រុមការងារ នាំយកអំណោយ ជាសម្ភារ និងថវិកាមួយចំនួនទៅប្រគល់ជូនដល់គ្រួសារលោកយាយ សៅ ប៉ៃ អាយុ៧២ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅពីរនាក់កូនស្រីឈ្មោះ សៅ សាវឿន មានមុខរបរជាអ្នកអនាម័យ នៅក្រុមហ៊ុន ស៊ិនទ្រី ដែលជួបការលំបាក និងខ្វះខាត ស្នាក់នៅ ផ្ទះជួល ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អំណោយដែលបានយកប្រគល់ជូនដល់លោកយាយ សៅ ប៉ៃ ខាងលេីរួមមាន ៖ ថវិកាចំនួន ៥០ម៉ឺនរៀល អង្ករ មី ត្រីខ ទឹកស៊ីអីវ ទឹកត្រី ទឹកសុទ្ធ ទឹកដោះគោឆៅ…
-
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលទើបជាប់ឆ្នោតថ្មី កំណត់យកយុទ្ធសាស្ដ្រ ផែនការអាទិភាព សម្រាប់អនុវត្តក្នុងអាណត្តិរបស់ខ្លួន ដើម្បីជំរុញសមាគមប្រកបដោយនិរន្ដរភាព

ភ្នំពេញ ៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដែលទើបជាប់ឆ្នោតថ្មី បានកំណត់យកយុទ្ធសាស្ដ្រ “ពង្រឹងខាងក្នុង និងពង្រីកខាងក្រៅ” គឺជាផែនការអាទិភាព សម្រាប់អនុវត្តក្នុងអាណត្តិរបស់ខ្លួន ដើម្បីជំរុញសមាគមប្រកបដោយនិរន្ដរភាព ពិសេសទប់ទល់ស្ថានភាពបច្ចុប្នន្ន ដែលមានទាំងវិបត្តិសកលកូវីដ-១៩ ផង និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផង ។ នេះជាការលើកឡើងក្នុងមហាសន្និបាតលើកទី១៣ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធានសមាគម និងក្រុមប្រឹក្សាអភិបាល អាណត្តិទី៨ ឆ្នាំ២០២៣-២០២៤ ដែលរៀបចំនៅសណ្ឋាគារសាន់វ៉េ នាល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ គ្រាដែលលោក សន សៀប បានទទួលការគាំទ្រធ្វើជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) អាណត្តិថ្មី ខណៈលោក ច្រឹក សុខនីម ផុតអាណត្តិ បន្ទាប់ពីលោកបានដឹកនាំសមាគមរយៈពេល ២អាណត្តិកន្លងមក ។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) អាណត្តិថ្មី ថ្លែងថា មានការងារជាច្រើន ត្រូវពង្រឹង និងពង្រីកបន្ថែម ដ្បិតពិភពលោក រួមទាំងកម្ពុជា កំពុងរងនូវវិបត្តិជាសកល…
-
កម្លាំងនគរបាលជាតិ ២ផែន ចំនួន ២៤០នាក់ ហាត់សមរួមគ្នា ដើម្បីត្រៀមចូលរួមអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

ភ្នំពេញ៖ យោង តាមប្រភពព័ត៍មានពី អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី ២៣ ខែធ្នូ ឆ្នាំ ២០២២នេះ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុញ្ញាតឲ្យកងកម្លាំង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការហាត់សម ដើម្បីចូលរួមអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ជាក់ស្តែងនាព្រឹកថ្ងៃទី២៣ ខែធ្នូ នេះកម្លាំងនគរបាលជាតិ ចំនួន ២ផែន ស្មើរនឹង ២៤០រូប រួមមាន៖ ១-នាយកដ្ឋាននគរបាលការពារ ទទួលខុសត្រូវរៀបចំកងកម្លាំងនគរបាលជាតិ ក្នុងឯកសណ្ឋានសាហារីយ៉ែន និងរៀបចំអ្នកកាន់ទង់ គ្រូបង្វឹក ទទួលគ្រប់គ្រងការហ្វឹកហាត់សមរួម សរុបចំនួន ៤៨រូប ។ ២-ផែនអង្គភាពតម្រួតបទបញ្ជា ទទួលខុសត្រូវរៀបចំផែននគរបាលជាតិ ឯកសណ្ឋានប្រយុទ្ធ និងរៀបចំអ្នកកាន់ទង់ គ្រូបង្វឹក សរុបចំនួន ២២រូប។…
-
តារាចម្រៀង ពេជ្រ ថៃ ប្រឡងសញ្ញាបត្របាក់ឌុប បាននិទ្ទេស C

ភ្នំពេញ៖ តារាងចម្រៀងមាឌតូចល្អិត ដែលបានជាប់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រថៃ ហើយបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដោយបាន ជាប់និទ្ទេសC នៅមណ្ឌលសាកលវិទ្យាល័យបៀលប្រាយ ខេត្ត បាត់ដំបង។ បើតាមបញ្ជីតារាងពិន្ទុរបស់ក្រសួងអប់រំបានបង្ហាញថា ពេជ្រ ថៃ បានជាប់និទ្ទេសCដែលជាពិន្ទុមួយជាប់ចំណាតថ្នាក់ល្អ គួរឱ្យកោតសរសើរ។ គួរបញ្ជាក់ថា សម្រាប់នាឆ្នាំនេះដែរ ពេជ្រ ថៃត្រូវបានគេដឹងថាមានអាយុ១៨ឆ្នាំហើយ។ពេជ្រថៃកើតនៅ២៤ខែមីនា ឆ្នាំ ២០០៤។ គួរបញ្ជាក់ថា៖ពេជ្រ ថៃ បានក្លាយជាម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី១ កាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០១៧ ៕ ដោយ៖ម៉ាដេប៉ូ
-
ខេត្តកណ្តាល ជាខេត្តទី០៣ ដែលសម្រេចបានការបញ្ចប់ បន្ទោរបង់ពាសវាលពាសកាល(ODF)នា បន្ទាប់ពីខេត្តស្វាយរៀង និងខេត្តព្រែវែង នៅឆ្នាំ២០២២នេះ

ខេត្តកណ្ដាល ៖ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីអបអរសាទរ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ព្រមទាំងបានធ្វើការដង្ហែរពានរង្វាន់ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២២ ខែធ្នូឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការអបអរសាទរ ចំពោះខេត្តកណ្ដាល ដែលទទួលបានជ័យ លាភី ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ក្នុងឆ្នាំ២០២២។ ខេត្តកណ្តាល ជាខេត្តទី០៣ ដែលសម្រេចបានការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF)នា បន្ទាប់ពីខេត្តស្វាយរៀង និងខេត្តព្រែវែង នៅឆ្នាំ២០២២នេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាតម្រូវការចាំបាច់សម្រាប់ ប្រជាពលរដ្ឋខ្មែរ ហើយវិស័យនេះក៏ជាអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀតរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងដែរថា ទូទាំងខេត្តកណ្ដាលមានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យ ស្មើ ១០០% ក្រុង ស្រុក…