Category: ព័ត៌មានសង្គម

  • សម្ដេចក្រឡាហោម ស ខេង ៖ សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ថ្មី មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅ ហើយសង្ឃឹមថា ច្បាប់នេះនឹងចូលជាធរមាននៅដើមឆ្នាំ២០២៣ខាងមុខនេះ

    សម្ដេចក្រឡាហោម ស ខេង ៖ សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ថ្មី មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅ ហើយសង្ឃឹមថា ច្បាប់នេះនឹងចូលជាធរមាននៅដើមឆ្នាំ២០២៣ខាងមុខនេះ

    ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក(ថ្មី) នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ថ្មី មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅ ហើយសម្ដេចសង្ឃឹមថា សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្រ្តីនាដំណាច់ឆ្នាំ២០២២នេះ ហើយក៏សង្ឃឹមថា ច្បាប់នេះនឹងបន្តបញ្ជូនទៅដល់ដៃស្ថាប័នសភានាត្រីមាសទី១ ឆ្នាំ២០២៣ផងដែរ ។ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក រាយការណ៍ អំពីហេតុផលសំខាន់ៗដែលនាំឱ្យរៀបចំសេចក្ដីព្រាងច្បាប់ថ្មីនេះ ដោយនៅក្នុងភាពគ្រប់ជ្រុងជ្រោយនៃច្បាប់នេះ មានការបន្ថែម និងកំណត់នូវប្រភេទបទល្មើសចរាចរណ៍ផ្លូវគោកផងដែរ។ សេចក្ដីព្រាងច្បាប់ថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀន ៕ ដោយ-រ៉ាវុធ

  • សម្ដេចតេជោ ហ៊ុន សែន ជំរុញការចុះបញ្ជីក្បាលដីជូនពលរដ្ឋ ឱ្យបានរួចរាល់ត្រឹមឆ្នាំ២០២៣

    សម្ដេចតេជោ ហ៊ុន សែន ជំរុញការចុះបញ្ជីក្បាលដីជូនពលរដ្ឋ ឱ្យបានរួចរាល់ត្រឹមឆ្នាំ២០២៣

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណងឱ្យចុះបញ្ជីក្បាលដីជូនពលរដ្ឋឱ្យបានរួចរាល់ត្រឹមឆ្នាំ២០២៣។ការលើកឡើងរបស់សម្តេច តេជោនាយករដ្ឋមន្រ្តីធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែធ្នូក្នុង ពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើយោងទៅតាម តួលេខដែលបានចុះបញ្ជីគឺមានប្រមាណ៩០ភាគរយទៅហើយដែលបានធ្វើនាពេលកន្លងមក ប៉ុន្តែភាពីយឺតយ៉ាងគឺដោយសារតែ មន្រ្តីជំនាញហាក់ពន្យាពេលក្នុងចុះបញ្ចីទាំងជាប្រព័ន្ធ និងដាច់ដោយ ដុំដែលជាហេតុធ្វើឱ្យការងារនេះចុះបញ្ជីនេះហាក់មិនលឿន។សម្តេច តេជោបន្តថាសម្ដេចក៏ធ្លាប់ទទួលបានការស្នើសុំពីប្រជាពលរដ្ឋដែលបានឆាតមកបណ្តាញសង្គមផ្តាល់របស់លោក (Facebook) ដើម្បី ស្នើទៅកាន់លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយ កម្ម និងសំណង់ ជំរុញទៅដល់មន្រ្តីរបស់ខ្លួនតាមបណ្តាខេត្តនានា។ សម្ដេចតេជោបានមានប្រសាសន៍ ថា៖ «ខ្ញុំទទូចឱ្យធ្វើកិច្ចការងារនេះ ឱ្យបានសម្រេចដូចដែលបានគ្រោង នៅឆ្នាំ២០២៣។ ចំណុច សេសសល់របស់យើងនៅមិនច្រើនទេ វានៅតិចណាស់ ប៉ុន្ដែ កន្លែងខ្លះយើងហាក់ដូចពន្យានូវការធ្វើរឿងនេះ ទោះបីការចុះបញ្ជី ឬធ្វើប័ណ្ណកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធក្ដី ជាលក្ខណៈដាច់ដោយដុំក្ដី គឺហាក់ដូចជានៅទ្រឹង ឬធ្វើដែរ ប៉ុន្ដែធ្វើដោយមិនមានការជំរុញ មិនមានសន្ទុះ ដែលធ្វើឱ្យប្រជាជនរង់ចាំរឿងនេះ»។ សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាក៏បានណែនាំបន្ថែមដល់អភិបាលខេត្ត ត្រូវមើលកិច្ចការងារនេះឱ្យបានល្អ ដោះស្រាយបញ្ហាទាក់ទង ដីរដ្ឋ ដីសហគមន៍…

  • កម្ពុជាមានបក្សីរនាលពណ៌ ប្រមាណជាង ២៥០០គូ ស្មើ ២០ភាគរយ នៃចំនួន រនាលពណ៌ អាស៊ីអាគ្នេយ៍ និង ស្មើ ១២ភាគរយនៅលើពិភពលោក

    កម្ពុជាមានបក្សីរនាលពណ៌ ប្រមាណជាង ២៥០០គូ ស្មើ ២០ភាគរយ នៃចំនួន រនាលពណ៌ អាស៊ីអាគ្នេយ៍ និង ស្មើ ១២ភាគរយនៅលើពិភពលោក

    ភ្នំពេញ៖ កម្ពុជា បច្ចុប្បន្ន មាន បក្សី រនាលពណ៌ចំនួនសរុបប្រមាណជាង ២៥០០គូ ស្មើ ២០ភាគរយ នៃចំនួន រនាលពណ៌សរុប នៅតំបន់អាស៊ីអាគ្នេយ៍ និង ស្មើ ១២ភាគរយ នៃចំនួន សរុប លើពិភពលោក។ នេះជាការបញ្ជាក់ឱ្យដឹងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ តាមរយៈការផ្សព្វផ្សាយក្នុង ទំព័រហ្វេសប៊ុកនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា៖ តំបន់បឹងទន្លេសាបជាទីតាំងសំបុកពងកូនដ៏ធំរបស់សត្វរនាលពណ៌ ហើយបងប្អូនអាចទស្សនាសត្វរនាលពណ៌ និងប្រភេទសត្វស្លាបជាច្រើនប្រភេទទៀតបាននៅតំបន់រ៉ាមសារព្រែកទាល់ដែលជាតំបន់បន្ទាយពងកូនរបស់សត្វស្លាបជាច្រើនប្រភេទនៅកម្ពុជា។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិកាមានប្រសាសន៍ថា៖” បក្សី រនាលពណ៌ ត្រូវបានការពារយ៉ាងតឹងរ៉ឹង ដោយមន្ត្រី ឧទ្យានុរក្ស ក្រសួង បរិស្ថាន ជាពិសេស កន្លែងបន្តពូជ ពងកូន នៅតំបន់ រ៉ាមសារ ព្រែកទាល់ ដែលជាតំបន់ការពារធម្មជាតិ ហើយក៏បានអនុវត្តកម្មវិធី…

  • ក្រុមហ៊ុនចំនួនបួនចុះបញ្ជីត្រៀមនាំចេញត្រីប្រាទៅកាន់ទីផ្សារចិន

    ក្រុមហ៊ុនចំនួនបួនចុះបញ្ជីត្រៀមនាំចេញត្រីប្រាទៅកាន់ទីផ្សារចិន

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា នាពេលខាងមុខនេះ ត្រីប្រារបស់កម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារចិន ដែលអាចឱ្យ កម្ពុជាទទួលបានផលប្រយោជន៍ជាច្រើន។ ទន្ទឹមគ្នានេះ បើតាម ក្រសួង កសិកម្ម បានឱ្យដឹងថាក្រុមហ៊ុនចំនួនបួនចុះបញ្ជីត្រៀម នាំចេញត្រីប្រាទៅកាន់ទីផ្សារចិន។ក្នុងនោះមានកសិដ្ឋានចំនួនបី និងសហគ្រាសកែច្នៃនាំចេញចំនួនមួយ។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានប្រាប់ CPA ថា ក្រោយពីបានចុះកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌ តម្រូវសម្រាប់នាំចេញផលវារីវប្បកម្មលើប្រភេទត្រីប្រាទៅសាធារណរដ្ឋចិនកាលពីខែមីនាឆ្នាំ២០២២ បច្ចុប្បន្នកម្ពុជាមានកសិដ្ឋានចំនួនបី និងសហគ្រាសកែច្នៃនាំចេញចំនួនបី ដែលបានបំពេញការចុះ បញ្ជីនាំចេញទទួលស្គាល់ដោយ រដ្ឋបាលជលផល និងគយចិន។ កញ្ញា បានឱ្យដឹងបន្តថា កសិដ្ឋានដែលបានចុះបញ្ជីទាំងបី នៅមិន ទាន់បានរៀបចំផែនការផលិតកម្មសមស្រប ដើម្បីផ្គត់ផ្គង់ត្រីប្រា ឱ្យបានជាប្រចាំថ្ងៃសម្រាប់សហគ្រាសកែច្នៃ ធ្វើឱ្យការផ្គត់ផ្គង់ មានភាពយឺតយ៉ាវ។ ចំណែកសហគ្រាសកែច្នៃមានតែមួយ ដែល ទើបសាកល្បងកែច្នៃជាលើកទី១ និងមានសមត្ថភាពកំណត់ ក្នុងការកែច្នៃប្រចាំថ្ងៃ (ប្រមាណមួយតោនក្នុងមួយថ្ងៃ) ធ្វើឱ្យដំណើរការកែច្នៃនាំចេញមានការយឺតយ៉ាវផងដែរ។ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ បន្ត ថា៖«បច្ចុប្បន្នសហគ្រាសកែច្នៃនាំចេញត្រីប្រា…

  • ក្រសួងកសិកម្ម ទទួលបានវ៉ាក់សាំងការពារជំងឺឆ្លងសត្វ ពីសាធារណៈរដ្ឋប្រជាមានិតចិន ចំនួន ១លានកម្រិត

    ក្រសួងកសិកម្ម ទទួលបានវ៉ាក់សាំងការពារជំងឺឆ្លងសត្វ ពីសាធារណៈរដ្ឋប្រជាមានិតចិន ចំនួន ១លានកម្រិត

    ភ្នំពេញ៖ រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានថ្លែងអំណរគុណ ដល់មិត្តចិន ដែលតែងតែជួយគាំទ្រដល់ក្រសួងកសិកម្ម កម្ពុជា ក៏ដូចជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រហូតមក ។ នៅទីស្តីការ ក្រសួងកសិកម្ម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មានរៀបចំពិធីប្រគល់ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត ដែលជាអំណោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ថ្លែងអំណរគុណដល់សាធារណៈរដ្ឋប្រជាមានិតចិនដែលបានផ្ដល់អំណោយជាវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងជំងឺឆ្លងសត្វនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដែលតែងតែជួយគាំទ្រដល់ ក្រសួង ក៏ដូចជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រហូតមក។ គួររំឭកផងដែរថា នាពេលកន្លងមកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យកសិកម្មសំខាន់ៗដូចជាដំណាំ ការចិញ្ចឹមសត្វ នេសាទ និងកៅស៊ូជាដើម ត្រូវបានអនុវត្តយ៉ាងពេញលេញ…

  • ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមប្រឹក្សាសកម្មភាពជន ពិការធ្វើសិក្ខាសាលាពីសេចក្តីព្រាងច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលសំដៅជួយជនមានពិការភាព

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមប្រឹក្សាសកម្មភាពជន ពិការធ្វើសិក្ខាសាលាពីសេចក្តីព្រាងច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលសំដៅជួយជនមានពិការភាព

    ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងក្រុមប្រឹក្សា សកម្មភាពជនពិការបានធ្វើសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល។ សិក្ខាសាលានេះក្នុងគោលបំណងដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងវិសោធនកម្មច្បាប់ ដោយផ្តោតសំខាន់ទៅលើ ការ បោះពុម្ពផ្សាយ និងការកម្រិត និងលើកលែងសិទ្ធិអ្នកនិពន្ធ ដើម្បីគាំទ្រដល់ជនពិការភ្នែក គថ្លង់ និងពិការភាព។ សិក្ខាសាលាបានប្រព្រឹត្តិទៅក្រោមកិច្ចគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងបានប្រារព្ធកាល ពីថ្ងៃទី២៦ ខែធ្នូ នាសណ្ឋាគារសាន់វ៉េ។សិក្ខាសាលានេះ មានគោលដៅលើការពិភាក្សាប្រមូលធាតុចូលលើសេចក្តីព្រាងវិសោធនកម្មច្បាប់ ដោយផ្តោតសំខាន់ទៅលើការបោះពុម្ពផ្សាយ និងការកម្រិត និងលើកលែងសិទ្ធិអ្នកនិពន្ធដែលទាក់ទងនឹង ការអនុញ្ញាតឱ្យប្រើប្រាស់ស្នាដៃដោយឥតគិតថ្លៃចំពោះគ្រឹះស្ថានសិក្សា បណ្ណាល័យ បណ្ណសារដ្ឋាន និងសារមន្ទីរ ដើម្បីបង្ក លក្ខណៈងាយស្រួលនិងសម្រួលដល់ជនមានពិការភាព។ យោងតាមសេចក្តីប្រកាសពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា ការអនុញ្ញាតឱ្យមានការផលិតទម្រង់ផ្សេង ដែលអាចចែកជូន និងប្រើប្រាស់ផ្តាច់មុខដោយជនពិការភ្នែក គថ្លង់ និងពិការភាពការបោះពុម្ពផ្សេងៗទៀត ដូចដែលបាន ផ្តល់ ជូនដោយសន្ធិសញ្ញាទីក្រុង ម៉ារ៉ាកេសឆ្នាំ២០១៣ ដើម្បី ជួយសម្រួលទៅដល់ការទទួលបាននូវការបោះពុម្ពផ្សាយស្នាដៃសម្រាប់ជនពិការភ្នែក ជនបាត់បង់សមត្ថភាពចក្ខុវិញ្ញាណ ឬ ជន មានពិការភាពបោះពុម្ពផ្សាយដទៃទៀត។ សូមជម្រាបផងដែរថា សន្ធិសញ្ញាម៉ារ៉ាកេស ជាសន្ធិសញ្ញាស្តីពី ជនមានពិការភាពដែលពិបាកអានឯកសារបោះពុម្ពហៅកាត់ថា «សន្ធិសញ្ញាម៉ារ៉ាកេស» ដែលកម្ពុជា គឺជារដ្ឋភាគីមួយក្នុង ចំណោម…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលអង្ករ ២០តោន ពីក្រុមហ៊ុន ពិភពដីមាសគ្រុប

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលអង្ករ ២០តោន ពីក្រុមហ៊ុន ពិភពដីមាសគ្រុប

    ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអង្ករចំនួន ២០តោន ពីអ្នកឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ពិភពដីមាសគ្រុប និងលោកជំទាវ សាន សុទ្ធាវិន នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាន ថ្លែងអំណរគុណ អ្នកឧកញ៉ា ហ៊ី គឹមហុង និងលោកជំទាវ សានសុទ្ធាវិន ដែលបានចែករំលែកនូវធនធានផ្ទាល់ខ្លួន រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលជួបនូវការលំបាកផ្សេងៗ ។ លោកជំទាវក៏បានកោតសសើរដល់ ក្រុមហ៊ុនពិភពដីមាស ក្រោមការគ្រប់គ្រង អ្នកឧកញ៉ា ហ៊ី គឹមហុង ដែលជាវិស័យឯកជន តែងបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលនូវគ្រប់សកម្មភាពមនុស្សធម៌កន្លងមក ៕ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

  • ប្រធានគណកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ ៖ ដើម្បីឱ្យការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទទួលបានជោគជ័យ ទាមទារឱ្យមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធ

    ប្រធានគណកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ ៖ ដើម្បីឱ្យការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទទួលបានជោគជ័យ ទាមទារឱ្យមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធ

    ខេត្តកណ្ដាល ៖ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកណ្ដាល មានប្រសាសន៍ថា ការបញ្ជ្រាបយេនឌ័រលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ វាមិនមែនងាយស្រួលពេកនោះទេពីព្រោះថានេះជាការងារថ្មីមួយដែលមិនទាន់បានផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅឡើយនោះទេ។ ដូច្នេះ ដើម្បីឱ្យការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទទួលបានជោគជ័យ ទាមទារឱ្យមានការចូលរួមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល អង្គការដៃគូ វិស័យឯកជន ភាគីពាក់ព័ន្ធនានាផងដែរ។ លោកជំទាវ នួន នារតី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញបិទកម្មវិធីលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ។ លោកជំទាវ នួន នារតី បន្តថា កម្មវិធីលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន មានគោលបំណងពង្រឹងភាពជាអ្នកដឹកនាំ និងភាពក្លាហានរបស់ស្រ្តីក្នុងការចូលរួម និងការសម្រេចចិត្តនានា ក៏ដូចជាការផ្លាស់ប្ដូរជាវិជ្ជមាននៃឥរិយាបទរបស់ស្រ្តី និងបុរស នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដោយជំរុញឱ្យប្រតិបត្តិនូវអនាម័យល្អ ៣ប្រការ ១-លាងដៃនឹងសាប៊ូនៅពេលចាំបាច់ ,២-សាងសង់ និងប្រើប្រាស់បង្គន់ ,៣-ហូបទឹកមានសុវត្ថិភាព ដើម្បីលើកកម្ពស់អនាម័យស្អាត…

  • ប្រជាពលរដ្ឋ រងគ្រោះភ្លើងឆេះផ្ទះ នៅអគារបុរីកីឡា ចំនួន ១១ គ្រួសារបានទទួលអំណោយអនុសាខាកាកបាទក្រហមខណ្ឌ ៧មករា

    ប្រជាពលរដ្ឋ រងគ្រោះភ្លើងឆេះផ្ទះ នៅអគារបុរីកីឡា ចំនួន ១១ គ្រួសារបានទទួលអំណោយអនុសាខាកាកបាទក្រហមខណ្ឌ ៧មករា

    ភ្នំពេញ ៖ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅអគារទី៦ នៃអគារបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ៧មករា កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៍ ផ្តល់ជូន ប្រជាពលរដ្ឋចំនួន ១១ គ្រួសារ ដែលរងគ្រោះអគ្គិភ័យឆាបឆេះផ្ទះ ។ ក្នុងឱកាសនោះ លោក ថេង សុថុល អភិបាលខណ្ឌ បានណែនាំចៅសង្កាត់ ជួយសំរួលរាល់ឯកសារពាក់ព័ន្ធ ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៍ឯកសារផ្សេងៗទៀត ប្រសិនមានការខូចខាតដោយសារអគ្គិភ័យដើម្បីឱ្យមានប្រើប្រាស់ជាប្ថយោជន៍ឡើងវិញ ។ អំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌបាន ផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ – អង្ករ ,មី , ទឹកត្រី , ទឹកស៊ីអ៉ីវ និង ថវិកាមួយចំនួនផងដែរ ៕ដោយ ៖ ភារ៉ា និងប៊ុនធី

  • ក្រសួងកសិកម្មកម្ពុជាទទួលបានជំនួយវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត ពីមិត្តចិន

    ក្រសួងកសិកម្មកម្ពុជាទទួលបានជំនួយវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត ពីមិត្តចិន

    ភ្នំពេញ៖ កម្ពុជាទទួលបានវ៉ក់សាំងការពារជំតឺងឆ្លងសត្វចំនួន ១លានកម្រិត ដែលជាអំណោយរបស់សារធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានឯកអគ្គរាជទូតចិនប្រចាំនៅកម្ពុជា ។ កម្មវិធីប្រគល់-ទទួលវ៉ាក់សាំងធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃកម្ពុជា។ ឯកឧត្តម ឌិត ទីណា បានគូសបញ្ចាក់ថា តាមរយៈកិច្ចព្រមព្រៀង ការផ្តល់វ៉ាក់សាំងសត្វចំនួន ១លានកម្រិតនេះ ដែលជាប្រភេទវ៉ាក់សាំងដុំពកស្បែកគោ ក្របី ៥០ម៉ឺនកម្រិត និងអ៊ុតក្តាម ៥០ម៉ឺនកម្រិត ជាអំណោយផ្តល់ដោយក្រសួងកសិកម្ម កិច្ចការជនបទចិន ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយទប់ស្កាត់ការឆ្លងរីករាលជំងឺសត្វដែលបាននិងកំពុងកើតមាន និងជាការបន្ថែមទៅលើវ៉ាក់សាំងកម្ពុជាដែលមានស្រាប់។ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងការពារជំងឺឆ្លងសត្វរបស់ក្រសួងកសិម្ម និងកិច្ចការជនបទនៃប្រទេសចិនលើកនេះ មានវ៉ាក់សាំងជំងឺអ៊ុតក្តាម ៣ប្រភេទ នឹងដើរតួនាទីជាវិជ្ជមានក្នុងការអភិវឌ្ឍលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា កន្លងមកសារធារណៈរដ្ឋប្រជាមានិតចិន បានគាំទ្រវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា ក្នុងនោះមានការលើកកម្ពស់ការចិញ្ចឹមសត្វ តាមរយៈគម្រោងនិងកិច្ចសហប្រតិបត្តិការនានា…