Category: ព័ត៌មានសង្គម

  • ក្រោយប្រឡូកលើវិស័យសារព័ត៌មានអស់ជាច្រើនឆ្នាំ សាស្ត្រាចារ្យ មួយ រូបត្រលប់ទៅបង្កើតសាលាភាសាសម្រាប់សិស្សក្រីក្រ

    ក្រោយប្រឡូកលើវិស័យសារព័ត៌មានអស់ជាច្រើនឆ្នាំ សាស្ត្រាចារ្យ មួយ រូបត្រលប់ទៅបង្កើតសាលាភាសាសម្រាប់សិស្សក្រីក្រ

    ភ្នំពេញ៖ សាលាភាសាអន្តរជាតិនៅស្រុកកងមាស ខេត្តកំពង់ចាម មួយដែលផ្ទុះការចាប់អារម្មណ៍ពីសំណាក់ អ្នកប្រើប្រាស់បណ្ដាញ សង្គមនាពេលថ្មីៗនេះគឺជាស្នាដៃរបស់អតីតសាស្ត្រាចារ្យផ្នែកសារព័ត៌មានមួយរូប ដែលប្រឡូកក្នុងវិស័យសារព័ត៌មានតាំងតែពីឆ្នាំ ១៩៩២ នោះគឺលោក មឿន ឈានណារិទ្ធ។ ជារឿយៗលោកសាស្ត្រាចារ្យតែងបង្ហោះនូវរូបភាពក្មេងៗនៅទីជនបទដែលបានចូលរៀននៅសាលា ដែលលោកបានដាក់ឈ្មោះថា «សាលាភាសាអន្តរជាតិបូរ៉ុមបូរាណ (Borom Borann International Language School –BBILS)»។តាមរយៈរូបភាពដែលលោកបានបង្ហោះ គេអាចឃើញក្មេងៗ ដែល រស់នៅក្នុងស្រុកកងមាស សប្បាយចិត្តឥតឧបមា ក្នុងការបានរៀន ភាសាបរទេស ដោយអស់ប្រាក់តិចតួច ខណៈពេលដែលពួកគេ ភាគច្រើន មិនមានលទ្ធភាពក្នុងការបង់ប្រាក់ច្រើន សម្រាប់រៀន នោះឡើយ។ បើតាមលោកសាស្ត្រាចារ្យ មឿន ឈានណារិទ្ធ ដែលជា នាយក សាលាភាសាអន្តរជាតិបូរ៉ុមបូរាណ បានឱ្យដឹងថា សាលាតូច មួយ នេះទើបតែត្រូវបានបង្កើតឡើងប្រមាណជិត៣សប្ដាហ៍កន្លងទៅប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ ត្រឹមតែរយៈពេលខ្លីនេះ លោកគ្រូបានទទួលសិស្សចំនួន៤០នាក់ ហើយលោកក៏ រំពឹងថានឹងអាចកើនដល់១០០នាក់ នៅរយៈពេល បីខែខាងមុខ។ចំពោះមូលហេតុនៃការបង្កើតសាលាភាសានេះឡើង លោក សាស្ត្រាចារ្យ បានប្រាប់ឱ្យដឹងថា ៖…

  • ក្រសួងសុខាភិបាល នឹងបន្ថែមម៉ាស៊ីនវាស់កម្តៅបីគ្រឿងទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

    ក្រសួងសុខាភិបាល នឹងបន្ថែមម៉ាស៊ីនវាស់កម្តៅបីគ្រឿងទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងដាក់បន្ថែមនូវម៉ាស៊ីនវាស់ កម្តៅ ចំនួនបីគ្រឿងទៀត នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅមុនឆ្លងឆ្នាំសាកល ដើម្បីពិនិត្យសុខភាពអ្នកដំណើរទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកតាមច្រកទ្វារនេះ ក្នុងន័យធានា សុខភាព សម្រាប់ភ្ញៀវទាំងអស់។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ យក់ សម្បត្ដិ កាល ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារសុខាភិបាល ដែលមានអគ្គនាយកបច្ចេកទេស អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុ ដោយ មានការចូលរួមពីមន្ដ្រីអាកាសដ្ឋានអន្ដរជាតិភ្នំពេញ មន្ដ្រីចត្ដាឡីស័ក និងអាជ្ញាធរទាំងអស់ ចុះពិនិត្យស្ថានភាពអ្នកដំណើរចូល មកប្រទេស កម្ពុជា តាមអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ដែលជាទីតាំងមួយ ទទួល អ្នកដំណើរយ៉ាងច្រើនកុះករ។ លោកជំទាវ យក់ សម្បត្ដិ បានថ្លែងថា បន្ទាប់ពីបានពិនិត្យទីតាំង ក្រសួងសុខាភិបាល នឹងដាក់បន្ថែមនូវម៉ាស៊ីនវាស់កម្តៅចំនួនបី គ្រឿងទៀត ក្នុងនោះមួយគ្រឿងសម្រាប់ដាក់នៅច្រក VIP និងពីរ គ្រឿងទៀតដាក់នៅច្រកធម្មតា។លោកជំទាវបានថ្លែងថា ៖ «យើងអត់មានអីប្លែកទេ ក្រៅពីធ្វើការតាម ដានសុខភាពរបស់អ្នកដំណើរដែលចូលមកប្រទេសកម្ពុជាយើង។ យើងបានឯកភាពគ្នាជាមួយក្រុមការងារ ថាយើងនឹងដាក់នូវម៉ាស៊ីន វាស់ កម្តៅនៅកន្លែងដែលភ្ញៀវអញ្ជើញមកដល់ចំនួនពីរគ្រឿង ហើយនៅទីតាំង…

  • ប្រជាការពារនៅរាជធានីភ្នំពេញ នឹងត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មិនថានៅពេលនេះ ឬថ្នាក់ដឹកនាំនៅជំនាន់ក្រោយៗទៀតនោះទេ

    ប្រជាការពារនៅរាជធានីភ្នំពេញ នឹងត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មិនថានៅពេលនេះ ឬថ្នាក់ដឹកនាំនៅជំនាន់ក្រោយៗទៀតនោះទេ

    ភ្នំពេញ៖ ប្រជាការពារត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មិនថាថ្នាក់ដឹកនាំនៅពេលនេះឬថ្នាក់ដាក់នាំនៅជំនន់ក្រោយៗទៀតនោះទេ ដោយសារតែប្រជាការពារទាំង១៤ខណ្ឌបានលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចរកស៊ីទទួលទានបាន និងដើរលេងកំសាន្តដោយសប្បាយរីករាយ មិនមានការព្រួយបារម្ភ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនិងចែកអំណោយជូនកងកម្លាំងប្រជាការពាររបស់រាជធានីភ្នំពេញចំនួនជាង ៧០០នាក់នៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី៣០ធ្នូឆ្នាំ២០២២នេះ។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍លើកឡើងថា ប្រជាការពារនៅរាជធានីភ្នំពេញ បានលះបង់នូវកម្លាំងកាយចិត្តមិនខ្លាចនឿយហត់ឡើយ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ។ ជាក់ស្តែង ខណៈរាជធានីភ្នំពេញកំពុងប្រឈមមុខនិងការរីករាលជាលជម្ងឺកូវីដ-១៩ កិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំធំៗមួយចំនួនទៀត នាពេលកន្លងមកនេះ បងៗនិងពូៗ ជាប្រជាការពារ បានលះបង់អស់កម្លាំងកាតចិត្ត ដើម្បីការពារ សុខមាលភាពជូនប្រជាពលរដ្ឋនិងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រតិភូ ។ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងថា អំណោយដែលផ្តល់ជូនប្រជាការពារទាំងជាង ៧០០នាក់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន…

  • មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ប្រធាន មន្ទីរបរិស្ថានខេត្តកែបថ្មីត្រូវបន្ត សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបង្កើនប្រសិទ្ធភាពលើកិច្ចកាងារបរិស្ថាន

    មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ប្រធាន មន្ទីរបរិស្ថានខេត្តកែបថ្មីត្រូវបន្ត សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបង្កើនប្រសិទ្ធភាពលើកិច្ចកាងារបរិស្ថាន

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានជំរុញដល់ ប្រធានមន្ទីរបរិស្ថានថ្មីដែលទើបត្រូវបានប្រកាសមុខតំណែងនិងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកែបត្រូវបន្តខិតខំប្រឹងប្រែងរក្សាឱ្យបានរឹងមាំបន្ថែមទៀតនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងមន្ទីរឱ្យបានល្អប្រសើរ បង្កើនប្រសិទ្ធភាពលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន ការអប់រំផ្សព្វផ្សាយ ចំណេះដឹងនិងព័ត៌មានបរិស្ថាន និងការលើកស្ទួយជីវភាព សហគមន៍មូលដ្ឋាន ដែលជាប្រយោជន៍សង្គម និងមនុស្សជាតិ»។ នេះគឺជាគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា ក្នុងឱកាសចូលរួមជាគណៈអធិបតីពិធីប្រកាសមុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែប កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំរដ្ឋបាលខេត្តកែប។ ឯកឧត្តម បន្ថែមថា «ខ្ញុំសូមស្នើដល់លោកប្រធានមន្ទីរបរិស្ថានខេត្តកែប ដែលទើបទទួលបានការតែងតាំងថ្មីនេះ សូមបន្តយកចិត្តទុកដាក់ជំរុញលើកទឹកចិត្ត អប់រំណែនាំ ជួយបង្កលក្ខណៈ និងផ្តល់ឱកាសការងារដល់មន្ត្រី វ័យក្មេងដែលជាធនធានមនុស្សសម្រាប់បន្តវេននៅថ្ងៃ អនាគត»។ ឯកឧត្តម ដ្ឋលេខាធិការ នេត្រ ភក្ត្រា បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរដោយក្នុងនោះខេត្តកែប ត្រូវបានកំណត់ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត។ ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រនេះមន្ត្រីជំនាញបច្ចេកទេសចាំបាច់ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់៕ ង៉ាន់ ទិត្យ

  • កម្ពុជាទទួលជំនួយជាង២៥ម៉ឺនដុល្លារពីប្រទេសន័រវេដើម្បីបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ

    កម្ពុជាទទួលជំនួយជាង២៥ម៉ឺនដុល្លារពីប្រទេសន័រវេដើម្បីបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ

    ភ្នំពេញ៖ កម្ពុជាទទួលជំនួយជាង២៥ម៉ឺនដុល្លារពីប្រទេសន័រវែសន ដើម្បីបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ។នេះបើតាមសេចក្ដី ប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសកម្មភាពបោសសម្អាតមីនកម្ពុជាស៊ីម៉ាក់ដែលចេញផ្សាយនៅថ្ងៃទី២៩ខែធ្នូ។ ស៊ីម៉ាក់បញ្ជាក់ថាកិច្ចកិច្ចព្រមព្រៀងទទួលជំនួយក្នុងទំហំទឹកប្រាក់២៥ ៣៦០៨ ដុល្លារពីប្រទេសន័រវែសនោះត្រូវធ្វើឡើងនៅស្នាក់ការ កណ្ដាលស៊ីម៉ាក់ ក្រោមធិបតីភាពរបស់អគ្គនាយកស៊ីម៉ាក់ឯកឧត្តម ហេងរតនានិង ប្រធានទីភ្នាក់ងារផ្តល់ជំនួយន័រវែសNowegian People’s Aidប្រចាំប្រទេសកម្ពុជាលោកRuneKristian Dele Anderson។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់៖«ជំនួយឥតសំណងនេះនឹងត្រូវយកទៅប្រើប្រាស់លើសកម្មភាពបោសសម្អាតគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទះនៅខេត្តបន្ទាយមានជ័យ»។ ស៊ីម៉ាក់ឱ្យដឹងបន្ថែមទៀតថា ស៊ីម៉ាក់បានប្រើប្រាស់ជំនួយក្រោម គម្រោងដែលគាំទ្រដោយក្រសួងការបរទេសន័រវេសដើម្បីសកម្មភាពបោសសម្អាតមីនចាប់ពីខែមករាឆ្នាំ២០២៣លើផ្ទៃប្រមាណ២ ៥២០ ០០០ម៉ែត្រការ៉េក្នុងខេត្តបន្ទាយមានជ័យ។គ្រាប់មីនកប់ដី និង សំណល់ អាវុធជាតិផ្ទុះបន្សល់ពីសង្គ្រាម បានធ្វើឱ្យមានបញ្ហាប្រឈមជាច្រើនដល់ការអភិវឌ្ឍកម្ពុជា។មីនរាំងស្ទះលទ្ធភាពទទួលបានដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ សេវា សង្គមជាមូលដ្ឋាន ប្រព័ន្ធធារាសាស្ត្រ និងទឹកពិសាសុវត្ថិភាព។ក្រៅពីនេះ អ្នករស់រានមានជីវិតពីគ្រាប់មីន និងសំណល់អាវុធជាតិ ផ្ទុះបន្សល់ពីសង្គ្រាម ទទួលបានការគាំទ្រតិចតួច បើទោះបីរដ្ឋាភិបាល កំពុងតែព្យាយាមកែរលម្អសេវាសម្រាប់ជនរងគ្រោះក៏ដោយ។ ជាញឹកញយ ជនរងគ្រោះច្រើនតែជាអនក្ខរជន និងអ្នកគ្មានដីធ្លី ហើយស្ត្រីទំនងជាជួបប្រទះច្រើនពីផលប៉ះពាល់អវិជ្ជមាន ដូចជា សុខភាពខ្សោយ ការរងរបួស និងការបាត់បង់ជីវិត។ស៊ីម៉ាក់ថ្លែងអំណរគុណចំពោះប្រទេសន័រវេសដែលបានផ្ដល់ជំនួយមកដល់គម្រោងបោសសម្អាតមីនលើកនេះ។ ស៊ីម៉ាក់អះអាងទៀតការផ្ដល់ជំនួយហិរញ្ញវត្ថុដល់ស៊ីម៉ាក់ ជាការគាំទ្រ សកម្មភាពយ៉ាងខ្លាំងក្លាដើម្បីកម្ចាត់ឃាតករលាក់ខ្លួន(គ្រាប់មីន)ជួយសង្គ្រោះពលរដ្ឋពីគ្រោះថ្នាក់ដោយសារមីន ។ម្យ៉ាងទៀត ជំនួយនេះនឹងជួយឱ្យពលរដ្ឋមានដីធ្លីសម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិតទៀតផង៕ដោយ៖វណ្ណ ស័ក្ដិ

  • រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផ្ញើសាររំលែកទុក្ខដល់គ្រួសារ វរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ ដែលស្លាប់ក្នុងករណីបង្ក្រាបគ្រឿងញៀន

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផ្ញើសាររំលែកទុក្ខដល់គ្រួសារ វរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ ដែលស្លាប់ក្នុងករណីបង្ក្រាបគ្រឿងញៀន

    ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព វរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ នាយរងការិយាល័យផ្សព្វផ្សាយអប់រំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានបាត់បង់ជីវិតក្នុងករណីបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី២៨ ខែធ្នូ។ តាមរយៈសារលិខិតផ្ញើជូន លោកស្រី ចាន់ សុភី ព្រមទាំងក្រុមគ្រួសារ សម្តេចក្រឡាហោម និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃ ក្រសួងមហាផ្ទៃ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ។ «ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សង្វេគក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដោយសេចក្ដី អាឡោះអាល័យជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ស្វាមីជាទីគោរពស្រលាញ់ដ៏ជ្រាលជ និងប្រកបដោយព្រហ្មវិហារធម៌របស់លោកស្រី និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវមន្ត្រីនគរបាលជាតិដ៏អង់អាចមោះមុតមួយរូប ដែលតែងខិតខំបំពេញភារកិច្ចយ៉ាងសកម្មរហូតពលីជីវិត ក្នុងបុព្វហេតុ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជន»។ សម្តេចសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ បានទៅកាន់…

  • ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរ ខេត្តបាត់ដំបង ដើម្បីអបអរសាទរ ពិធីបុណ្យឆ្លងឆ្នាំសកល២០២២ ឈានចូលឆ្នាំថ្មី២០២៣ និងចាប់ផ្តើមនៅថ្ងៃនេះ

    ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរ ខេត្តបាត់ដំបង ដើម្បីអបអរសាទរ ពិធីបុណ្យឆ្លងឆ្នាំសកល២០២២ ឈានចូលឆ្នាំថ្មី២០២៣ និងចាប់ផ្តើមនៅថ្ងៃនេះ

    ខេត្តបាត់ដំបង ៖ លោក អ៊ុចអ៊ុ ភិនីហ្ស៊ារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងនៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ថា៖ ខេត្តបាត់ដំបងបានត្រៀមលក្ខណៈរួចរាល់ជាស្រេចហើយ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី ក្នុងឱកាសពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៣នេះ។ ជាពិសេសការរៀបចំដាក់តាំងពិព័រណ៍មុខម្ហូបអាហារខ្មែររបស់អ្នកខេត្តបាត់ដំបង ដោយក្នុងនោះរដ្ឋបាលខេត្តបានតុបតែងលម្អរៀបចំភ្លើងពណ៌តាមស្ពានថ្ម សួនច្បារ អគារសាលាខេត្តចាស់ និងទីធ្លាសួនសាធារណៈនានាផងដែរ ហើយនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃដំបូង ក៏មានរៀបចំនូវពិធីសម្ពោធការដាក់តាំងបង្ហាញពិព័រណ៍មុខម្ហូបខ្មែរ របស់អ្នកខេត្តបាត់ដំបងផងដែរ។ លោកប្រធានមន្ទីរ បញ្ជាក់ទៀតថា ខេត្តបាត់ដំបងគឺជាខេត្តមួយដែលមានប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទំលាប់យ៉ាងសម្បូរបែបតាំងពីដើមរៀងមក ហើយអ្វីដែលជាការកត់សម្គាល់បន្សល់ទុកក្នុងអារម្មណ៍របស់ប្រជាជននិងភ្ញៀវទេសចរក្នុងស្រុកភាគច្រើនពេលដែលបានលឺពីឈ្មោះខេត្តបាត់ដំបង គេតែងតែនឹកឃើញដល់បទចម្រៀង តាមរយៈទឹកដមសម្លេងច្រៀងរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលតែងតែបានរៀបរាប់ផ្សារភ្ជាប់ពីមុខម្ហូបចំណីអាហារដ៏ឈ្ងុយឆ្ងាញ់របស់អ្នកខេត្តនេះ ដែលកវីនិពន្ធ បានតាក់តែងរំលេចចងក្រងនូវប្រវត្តិនៃមុខម្ហូបអាហារដ៏ពេញនិយម និងឈ្ងុយឆ្ងាញ់ជាច្រើនដូចជា៖អាម៉ុកត្រី,ផ្អកត្រីប្រៃ,ណែមត្រី,ក្រូចពោធិ៍សាត់, ដូងខ្ទិះ…ដែលមានឱជារសឆ្ងាញ់ពិសារ ។ លោកប្រធានមន្ទីរទេសចរណ៍ ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមកម្សាន្តសប្បាយបានភ្លក្សរសជាតិម្ហូបអាហារខ្មែរអ្នកខេត្តបាត់ដំបង និងភេសជ្ជៈឆ្ងាញ់ៗ ដែលមានលក់ក្នុងទឹកដីខេត្តបាត់ដំបងទាំងអស់គ្នា ។ សូមបញ្ជាក់ថា ខេត្តបាត់ដំបងមានតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិជាច្រើនកន្លែង ដែលគួរជាទីកន្លែងដ៏សមគួរ ដើម្បីសម្រាកលម្ហែកម្សាន្តអារម្មណ៍ក្នុងឱកាសឈប់សម្រាកអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ។ ខេត្តបាត់ដំបង ក៏មានវិសាលភាពរមណីយដ្ឋាន…

  • អត្តសញ្ញាណបណ្ណមន្រ្តីរាជការស៊ីវិលប្រភេទថ្មី អាចដកប្រាក់ តាមអេធីអឹម ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    អត្តសញ្ញាណបណ្ណមន្រ្តីរាជការស៊ីវិលប្រភេទថ្មី អាចដកប្រាក់ តាមអេធីអឹម ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានប្រកាសដាក់ឱ្យដំណើរ ការជាផ្លូវការនូវអត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី ដែលមានអត្ថប្រយោជន៍ជាច្រើនយ៉ាង ខណៈបណ្ណគំរូថ្មីនេះ អាចប្រើប្រាស់ជាបណ្ណសម្គាល់ខ្លួន ជាប័ណ្ណអេធីអឹម(ATM) សម្រាប់បើកប្រាក់បៀវត្សពីធនាគារ និងអាចទូទាត់ទំនិញ តាមរយៈ ម៉ាស៊ីនឆូតកាតផងដែរ។ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរជាផ្លូវការនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី កាលពីថ្ងៃទី ២៨ ខែធ្នូ រដ្ឋមន្រ្តី ក្រសួង មុខងារសាធារណៈឯកឧត្តម ព្រុំ សុខា បានថ្លែងថា អត្តសញ្ញាណ បណ្ណ មន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ នឹងត្រូវប្រើ ប្រាស់ ជាប័ណ្ណសម្គាល់ខ្លួនផង ជាបណ្ណអេធីអឹមសម្រាប់ដក ប្រាក់បៀវត្សពីធនាគារផង ហើយនឹងអាចប្រើប្រាស់ជា មធ្យោបាយចាំបាច់ផ្សេងទៀត។ ឯកឧត្តមបន្តថា៖«ក្រៅពីការបោះពុម្ពអត្តសញ្ញាណបណ្ណប្រភេទថ្មីនេះ ក្រសួងមុខងារសាធារណៈនឹងដាក់ដំណើរ ឱ្យប្រើប្រាស់ កម្មវិធីព័ត៌មានមន្ត្រីរាជការលើទូរស័ព្ទដៃ (Mobile App) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការអាចពិនិត្យព័ត៌មានផ្ទាល់ខ្លួន និងកែតម្រូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដោយខ្លួនឯងបានផងដែរ»។ជាមួយគ្នានោះ ក្រសួងនឹងបន្តសហការជាមួយដៃគូ និងស្ថាប័ន ពាក់ព័ន្ធ លើកកម្ពស់កិច្ចការគាំពារមន្រ្តីរាជការ (សំណាញ់សុវត្ថិ ភាព) ដើម្បីបម្រើជាប្រយោជន៍ជូនមន្រ្តីរាជការ ក្នុងបុព្វហេតុ សុខ សន្តិភាព វឌ្ឍនភាព វិបុលភាពយូរអង្វែងរបស់សង្គមជាតិ។ ធនាគារចំនួនបីដែលជាដៃគូជាមួយក្រសួងមុខងារសាធារណៈសម្រាប់ការបើកប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការនោះរួមមាន ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា…

  • អភិបាលរាជធានី អរគុណចំពោះអាជ្ញាធរខណ្ឌនិងគណៈកម្មការផ្សារដែលបានយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩

    អភិបាលរាជធានី អរគុណចំពោះអាជ្ញាធរខណ្ឌនិងគណៈកម្មការផ្សារដែលបានយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរខណ្ឌទាំង១៤និងប្រធានផ្សារទាំងអស់ដែលបានយកចិត្តទុកដាក់និងយកអស់កម្លាំងកាយចិត្តក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩ រហូតបើកសេដ្ឋកិច្ចប្រទេសអោយដំណើរការជា ប្រក្រតីឡើងវិញ រហូតមកដល់ពេលនេះ។ ការកោតសរសើរបែបនេះរបស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានធ្វើឡើង ខណៈលោកដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារ នៃការគ្រប់គ្រងផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤និងប្រធានផ្សាររដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទាំង១៤និងប្រធានគណៈកម្មការផ្សាររដ្ឋក្នុងរាជធានីភ្នំពេញទាំង បានលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដោយមិនខ្វល់ថាជាពេលយប់ឬថ្ងៃឡើយ សំខាន់ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករបានឆ្លងផុតពីជម្ងឺដ៏កាចសាហាវនេះ ។ អ្វីដែលជាការខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ពីសំណាក់អាជ្ញាធរនិងគណៈកម្មការផ្សារនេះទើបធ្វើអោយយើងអាចបើកសេដ្ឋកិច្ចប្រទេសអោយដំណើរការជា ប្រក្រតីឡើងវិញ។ គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្សារក្នុងរាជធានីភ្នំពេញ មានចំនួន២៥ផ្សារ ហើយក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ គណៈកម្មការផ្សារបានដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជម្ងឺដ៏កាចសាហាវនេះ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

  • សណ្តាន់គេអាចប្រើបានទាំងបរិភោគ និងឱសថព្យាបាលរោគជំងឺ

    សណ្តាន់គេអាចប្រើបានទាំងបរិភោគ និងឱសថព្យាបាលរោគជំងឺ

    ភ្នំពេញ៖ សណ្តាន់ (False mangosteen) គឺជារុក្ខជាតិគេអាចប្រើទាំង ស្លឹក ដើមមកធ្វើជាឱសថព្យាបាលរោគជំងឺ និងពិសេសផ្លែរបស់វាមកប្រើធ្វើជាគ្រឿងម្ជូរឆ្ងាញ់ពិសារទៀតផង។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ ដើមសណ្តាន់មានកម្ពស់១០-១៥ម សម្បកក្រៅពណ៌ខ្មៅ ខាងក្នុងជ័រពណ៌លឿង។ មែករាងជ្រុងនៅពេលខ្ចី រាងមូលពេលចាស់។ ស្លឹកឈម រាងពងក្រពើក្រាស់ មានប្រវែង ៨-១៥ ស.ម ទទឹង ៣-៥ស.ម។ ផ្កាទ្វេភេទ ឬមានភេទតែមួយ (ផ្កាញី ឬផ្កាឈ្មោល) លើដើមខុសគ្នា ចេញនៅតាមប្រគាបស្លឹក ឬនៅចុងមែក ផ្ការាយឬកញ្ចុំមាន១-៥។ ត្របកផ្កា៤ ស្រទាប់ផ្កា៤-៥ ក្រាស់រឹងពណ៌ទឹកក្រូចលាយស្វាយ ឬស និងក្រហមនៅផ្ទៃក្នុង។ ផ្លែរាងមូលទ្រវែងដូចស៊ុត។ ស្លឹកមានរសជាតិជូរ ចត់ បន្តរពូជដោយគ្រាប់ ដុះក្នុងព្រៃរនាម ឬព្រៃក្រាស់លើដីទំនាប។ ចំពោះការប្រើប្រាស់បានជាគ្រឿងទេស និងឱសថ៖គ្រឿងទេស ស្លឹកបុកសម្រាប់សម្លរគ្រឿង។ ផ្លែស្រស់ប្រើជាម្ជូរ សម្រាប់ប្រហុកឆៅចិញ្រ្ចាំ។ ឱសថ ស្លឹក និងផ្លែ ស្ងោរត្រាំព្យាបាលកើតពិស និងរោគលឿង៕ដោយ៖ម៉ាដេប៉ូ