-
ផ្ទៃដីជាង ៣០ លានម៉ែត្រក្រឡា ត្រូវបានរំដោះចេញពីមីន និង គ្រាប់មិនទាន់ផ្ទុះ ក្នុងឆ្នាំ២០២២ ដោយអង្គការ ហេឡូត្រាស

ភ្នំពេញ៖ ផ្ទៃដីជាង៣០ លានម៉ែត្រក្រឡា ត្រូវបានរំដោះចេញ ពី មីន និងគ្រាប់មិនទាន់ផ្ទុះ ក្នុងប្រទេសកម្ពុជា និងមីនប្រឆាំង មនុស្ស មីនប្រឆាំងយានយន្ត និងគ្រាប់សំណល់ជាតិផ្ទុះពី សង្គ្រាម ជាច្រើនរាប់សិបម៉ឺនគ្រាប់ ត្រូវបានកម្ទេចចោល ដោយក្រុមជំនាញនៃអង្គការការហេឡូត្រាសក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២ កន្លងមកនេះ។ យោងតាមអង្គការហេឡូត្រាសបានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ក្រុមជំនាញរបស់អង្គការនេះ បានរំដោះផ្ទៃដីពីគ្រាប់មីន និង គ្រាប់មិនទាន់ផ្ទុះ ឲ្យមានសុវត្ថិភាពបានចំនួន ៣០,៤៤១, ១០៦ ម៉ែត្រក្រឡា។ អង្គការដដែលបានបន្តថា ក្រុមការងារក៏បានកម្ទេច មីន ប្រឆាំង មនុស្ស បានចំនួន ១៨,១២៧ គ្រាប់, មីនប្រឆាំង យានយន្ត ៦៦ គ្រាប់ និងគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមជាង ២៨,០០០ គ្រាប់ ផងដែរ។ ក្រុមអប់រំមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានផ្តល់ការអប់រំ ចំនួន ៩,២៦២ វគ្គ ដល់ប្រជាជនចំនួន ៨៣,១១៩ នាក់។ កាលពីពាក់កណ្តាលខែធ្នូ…
-
កម្លាំងនគរបាលខណ្ឌឫស្សីកែវ បង្ក្រាបករណីលួចរថយន្តម៉ាកសាំយ៉ុង ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាង

ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌ បានបង្ក្រាបករណីលួចរថយន្តម៉ាកសាំយ៉ុង ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាង នៅថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០២៣ វេលាម៉ោង ១៤ និង ៣០នាទី ត្រង់ចំណុចមុខផ្ទះលាងម៉ូតូ ផ្លូវជាតិលេខ៥ ក្រុមទី៥ ភូមិ លូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លាង សុខា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ កន្លែងកើតហេតុ មុខរបរលក់ដូរ។ ចំណែកជនសង្ស័យ ឈ្មោះ មឿន ចំរើន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនិង មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ឃាត់ខ្លួន។ សម្ភារដកហូតរួមមាន៖ រថយន្ត ០១គ្រឿង ម៉ាកសាំយ៉ុងពណ៌ ស ពាក់ស្លាកលេខភ្នំពេញ ២BN៩៧៩៤…
-
ពលរដ្ឋកម្ពុជា មិនភ្លេចរបបវាលពិឃាតប៉ុលពត និងសំណូមពរឱ្យថែរក្សសុខសន្តិភាព

ភ្នំពេញ៖ បើទោះបីច្រើនឆ្នាំកន្លងផុតទៅក្តី ប៉ុន្តែប្រជាពលពលរដ្ឋកម្ពុជានៅតែចងចាំពីរបបអាវខ្មៅប៉ុលពតដែលបានកាប់សម្លាប់ពលរដ្ឋកម្ពុជា អស់ជាង ៣លាននាក់ ដ៏សែនឃោឃៅ និង ទារុណកម្មនាកន្លងមក។ តាមរយៈការបានឆ្លងកាត់របបដែលមិនអាចបំភ្លេចបានទាំងនេះត្រូវបានប្រជាពលរដ្ឋកម្ពុជាមួយចំនួនបង្ហាញការដឹងគុណថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩មិនអាចបំភ្លេចបានសោះឡើយ ហើយព្រមជាមួយគ្នាបានអំពាវនាវឱ្យមានការទប់ស្កាត់របបបែបនេះកុំឱ្យកើតមាននៅកម្ពុជា ព្រមជាមួយរួមគ្នាការពារសុខសន្តិភាពដែលមានក្នុងពេលបច្ចុប្បន្ន ។ ពលរដ្ឋបានលើកឡើងថាសច្ចធម៌ប្រវត្តិសាស្រ្តមួយនេះមិនអាចបំភ្លៃបានទេ ការពលីជីវិតរបស់កងទ័ពរណស្សិរំដោះជាតិកម្ពុជា និងកងទ័ពវៀតណាម ដែលមករំដោះជីវិតប្រជាជនកម្ពុជាពីរបបវាលពិឃាតខ្មែរក្រហម។ សម្រាប់ថ្ងៃ៧ មករា មិនត្រឹមតែកំណើតទី២ របស់ប្រជាពលរដ្ឋនោះទេ តែ ៧ មករា ក៏ជាជីវិតថ្មីដែលទទួលបានសុខសន្តិភាពនិងការរីកចម្រើនរបស់ពលរដ្ឋកម្ពុជាដូចបច្ចុប្បន្នផងដែរ។ ក្នុងការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៣)នេះដែរ លោកស្រី វ៉ា លាន ដែលជាអ្នកបានឆ្លងកាត់វាលពិឃាតនៃរបបប្រល័យពូជសាសន៍ ហើយបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ បានលើកឡើងថា៖នៅពេលនឹកឃើញរបប ប៉ុលពតពេលណា លោក ស្រី តែងឈឺចាប់ និងខ្លោចផ្សាចំពោះក្រុមពួកអាវខ្មៅមិនអាចបំភ្លេចបានសោះឡើយ។ក្នុងរយៈពេលរស់នៅជាមួយរបបនេះជាង៣ឆ្នាំអ្នកស្រីទទួលរងការបាត់បងប្អូន ឪពុកម្តាយស្ទើរអស់។ ស្រ្តីវ័យជាង៦០ឆ្នាំរូបនេះបានរៀបរាប់ប្រាប់ថា៖”ខ្ញុំជាអ្នកដែលបានឆ្លងកាត់រស់នៅរបបនេះគឺមិនអាចបំភ្លេចបានពីភាពឃោរឃៅដែលកាប់សម្លាប់ បង្ខំឱ្យធ្វើការទាំងយប់ទាំងថ្ងៃ និងបង្អត់អាហារធ្វើឱ្យពលរដ្ឋបាត់បង់ជីវិតគ្មានសល់នេះសោះឡើយ។នឹកឃើញកាលណាខ្ញុំខ្លោចផ្សាណាស់។ហេតុនេះខ្ញុំសុំឱ្យយុវជនជំនាន់ក្រោយរួមគ្នាទប់ស្កាត់របបនេះ ហើយមានតែសុខសន្តិភាពទេដែលទប់ស្កាត់របបមួយនេះមិនឱ្យវិលមកវិញបាន”។ ជុំវិញថ្ងៃ ៧មករានេះដែរ អ្នកស្រី ជុំ មករា…
-
ជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ ករណីបាញ់ប្រហារនៅខណ្ឌព្រែកព្នៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំង នគរបាលខណ្ឌ ព្រែកព្នៅ បានឃាត់ខ្លួន ជនដៃដល់ ចំនួន ៣នាក់ ដែលពាក់ពន្ធ័ ករណីបាញ់ប្រហារ នៅខណ្ឌព្រែកព្នៅ បណ្ដាលឱ្យមនុស្ស៣នាក់រងរបួស កាលពីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវបេតុង ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍ របស់មន្ដ្រីនគរបាលនគរបាលខណ្ឌព្រែកព្នៅ បាន បញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នេះ រួមមាន ១៖ ឈ្មោះ សួង សៀម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ៦២ ផ្លូវ៤៧ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២៖ ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអណ្តូង៣ ស់ង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ៣៖…
-
ក្រសួងសុខាភិបាល ហាមឃាត់ ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar Post Acne ដែលគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួង

ភ្នំពេញ ៖ យោង តាមប្រភពព័ត៍មានពី ក្រសួង សុខាភិបាល នៅព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែមករា ឆ្នាំ ២០២២នេះ បានចេញ សេចក្តី ជូន ព័ត៌មាន ស្តីពីការ ហាមឃាត់ ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar Post Acne ដែលគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។ នៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង សុខាភិបាល បញ្ជាក់ថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមានការចែកចាយ និងលក់ផលិតផលគ្រឿងសម្អាង Hiruscar”. POST ACNE – គ្មានលេខ ប្រវេទន៍ពីក្រសួងសុខាភិបាល ដែលស្រដៀងនឹងផលិតផលគ្រឿងសម្អាងឈ្មោះ Hinuscar” POST ACNE មានលេខ ប្រវេទន៍ CAM(6822CN-21 ដែលចែកចាយ ដោយក្រុមហ៊ុន DKSH (Cambodia) Ltd។ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យ…
-
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា៖ ប្រវត្តិសាស្ត្រក្នុងរយៈពេល ៤៤ឆ្នាំមកនេះកម្ពុជាបានពុះពារឆ្លងកាត់ជាច្រើនដំណាក់កាលមកហើយ នោះក៏ជាព្រឹត្តិការណ៍ត្រូវចងចាំនិងទុកជាបទពិសោធន៍នាពេលអនាគត

ភ្នំពេញ៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មានប្រសាសន៍លើកឡើងថា ប្រវត្តិសាស្ត្រក្នុងរយៈពេល ៤៤ឆ្នាំមកនេះដែលកម្ពុជាបានពុះពារឆ្លងកាត់ជាច្រើនដំណាក់កាលមកហើយនោះក៏ជាព្រឹត្តិការណ៍ត្រូវចងចាំនិងទុកជាបទពិសោធន៍នាពេលអនាគត។ ជាក់ស្តែង ទិវាជ័យជំនះ ៧ មករា ១៩៧៩- ៧ មករា ២០២៣មានរយៈពេល ៤៤ឆ្នាំហើយ ដែលកម្ពុជាត្រូវបានរំដោះរួចចាកផុតពីរបបដ៏ខ្មៅងងឹតកម្ពុជាប្រជាធិបតេយ្យ ដែលមានតែឈាមនិងទឹកភ្នែក និងការកាប់សម្លាប់យ៉ាងអយុត្តិធម៌ មកលើប្រជាពលរដ្ឋ ហើយទទួលបានពន្លឺនៃសុខសន្តិភាព ការបង្រួបបង្រួមជាតិនិងការអភិវឌ្ឍន៍ជាថ្មីឡើងវិញក្រោមការដឹកនាំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ការថ្លែងបែបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នៅក្នុងឱកាស ដែលឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយសិស្ស ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ សរុប ២១៣៥នាក់ ដែលបានចូលរួមនាពេលនេះ និងឪពុកម្ដាយអាណាព្យាបាលសិស្ស ក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និងក្រុងសួង ខេត្តត្បូងឃ្មុំ ។…
-
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជឿជាក់ថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងបន្ដខិតខំប្រឹងប្រែង ដើម្បីឱ្យវិស័យកីឡាក្នុងក្រសួងមហាផ្ទៃកាន់តែរីកចម្រើន ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀត

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សរុបចំនួន ៥០០នាក់ ដែលប្រព្រឹត្តិទៅនៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាការ៉ាតេ ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញនៅព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២៣។ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ថ្លែងថា ការចូលរួមប្រកួតរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ លើកទី១ កាលពីឆ្នាំ២០១៦ ទទួលបានមេដាយសរុប ៥៣គ្រឿង (មាស២៧ ប្រាក់១២ និងសំរឹទ្ធ១៤), លើកទី២ កាលពីឆ្នាំ២០១៨ ទទួលបានមេដាយសរុប ១៤៩គ្រឿង (មាស៨៣ ប្រាក់៤៣ និងសំរឹទ្ធ២៣), លើកទី៣ កាលពីឆ្នាំ២០២២ ទទួលបានមេដាយសរុប ២១១គ្រឿង (មាស១០៣ ប្រាក់៥៨ និងសំរឹទ្ធ៥០)។ ឯកឧត្តម បន្ដថា លទ្ធផលនេះ បាននាំឱ្យក្រសួងមហាផ្ទៃ ឈរនៅលំដាប់ទី១ ទូទាំងប្រទេស…
-
បើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់មន្ត្រីជាប់កិច្ចសន្យារដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តំណាងលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក លិខិតបទដ្ឋានផ្សេងៗ កាយវិការបញ្ជាចរាចរណ៍ និងលំហាត់របៀបដល់មន្ត្រីជាប់កិច្ចសន្យារដ្ឋបាលរាជធានីភ្នំពេញ ដែលមានសិក្ខាកាមចូលរួមចំនួន ២៩០នាក់ និងមានរយ:ពេល០៥ថ្ងៃ មានចំនួន ០៦វគ្គ (ក្នុង០១វគ្គ ចំនួន ៥០នាក់ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ ។វគ្គនេះទទួលបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកនាយរងការិយាល័យ ដែលជាគ្រូបង្គោល លោកនាយ-នាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕ ដោយ៖ ឆៃហួត និងប៊ុនធី
-
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៤២នាក់ ត្រូវឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៤ ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ។ នេះបើយោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ដល់បណ្តាញព័ត៌មានឱ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៤២នាក់នេះ មាន ១១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ ០៧ករណី និងជនសង្ស័យ ៣១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មេីសគ្រឿងញៀន ១១ករណី។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញការងារភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕ ដោយ៖…
-
សិស្សមួយចំនួន ដែលទើបជាប់បាក់ឌុប ចាប់អាមរម្មណ៍ដាក់ ពាក្យរៀនជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ

ភ្នំពេញ៖ ឆ្នាំសិក្សាថ្មីនេះ សិស្សានុសិស្សដែលទើបនឹង ប្រឡង ជាប់មធ្យមសិក្សាទុតិយភូមិបាន ស្វះស្វែង រកសកល វិទ្យាល័យដើម្បីបន្តការសិក្សារៀនសូត្រកម្រិតបរិញ្ញាបត្រ។ សកលវិទ្យាល័យផ្សេង ៗក្នុង ក្រុងភ្នំពេញកំពុងតែមមាញឹកនឹង ការទទួលពាក្យយ៉ាងច្រើនកុះករពីសំណាក់សិស្សានុសិស្ស។ ដោយឡែក ជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នាឆ្នាំនេះក៏ ចាប់ផ្ដើមឃើញមានការចាប់អារម្មណ៍ និងដាក់ពាក្យចូល រៀនច្រើនផងដែរ។ ជំនាញនេះមាននៅក្នុងដេប៉ាតឺម៉ង់មួយ របស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានឈ្មោះថា ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)។ ជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅទីនេះគឺក្ដោបរួមទាំង ជំនាញសរសេរព័ត៌មាន ការផលិតកម្មវិធីទូរទស្សន៍ វិទ្យុ ជាពិធីករ/ពិធីការនី បង្កើតមាតិកា ផលិតកុន និងជំនាញ ក្រាហ្វីកឌីហ្សាញជាដើម។ ខុសពីជំនាញផ្សេងៗ ជំនាញ ប្រព័ន្ធផ្សព្វផ្សាយនេះមិនសូវជាមានអ្នកស្គាល់ច្រើនប៉ុន្មានទេ ជាហេតុធ្វើ ឱ្យធនធានមនុស្សផ្នែកនេះនៅមានកង្វះខាត។ ប៊ុន លាភ ជាឈ្មោះយុវសិស្សមួយរូប ដែលរស់នៅទី ក្រុង ភ្នំពេញ និងដែលបានទៅដាក់ពាក្យសម្រាប់ត្រៀមប្រឡង ចូលរៀនជំនាញគ្រប់គ្រង់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃខាងមុខ។ យុវសិស្ស ប៊ុន លាភ ដែលមានអាយុ១៦ឆ្នាំរូបនេះបាន រៀបរាប់ថា ខ្លួនចូលចិត្តនូវជំនាញដែលមាននៅក្នុងដេ ប៉ាតឺ ម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ…