Category: ព័ត៌មានសង្គម

  • មន្ត្រីក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ៣៧រូបបានបំពាក់បំប៉នជំនាញពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស

    មន្ត្រីក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ៣៧រូបបានបំពាក់បំប៉នជំនាញពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស

    ភ្នំពេញ ៖ មន្ត្រី និងគ្រូឧទ្ទេសក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាត្រូវបានអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសបំប៉នចំណេះដឹងបន្ថែមតាមរយៈសិក្ខាសាលា”ការវាយតម្លៃ”រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃ១០ ខែ មករា ឆ្នាំ២០២៣ ដើម្បីអភិវឌ្ឍចំណេះបន្ថែមឲ្យក្លាយជាគ្រូ កម្រិតគ្រឹះស្ថានឧត្តមសិក្សាប្រកបដោយគុណភាព។ លោក ស្រី ហ៊ូ សិទ្ធិសោភាល័យ នាយិការវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា មានប្រសាសន៍លើកឡើងថា សិក្ខាសាលា”ការវាយតម្លៃ”ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃនេះមានគោលបំណងបង្កើនចំណេះដឹងបន្ថែមដល់មន្ត្រីនិងគ្រូឧទ្ទេសស្តីអំពី.ទី១.ការយល់ដឹងពីសារៈសំខាន់នៃការវាយតម្លៃ ទី២.តើគ្រឹះស្ថានឧត្តមសិក្សាត្រូវបានវាយតម្លៃលើចំណុចណាខ្លះដើម្បីទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សា ទី៣. វិធីសាស្រ្តវាយតម្លៃទៅជាគ្រឹះស្ថានឧត្តមសិក្សារបស់នាយកដ្ឋានឧត្តមសិក្សា ទី៤. ការស្វែងយល់ស្តង់ដាររបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ទី៥.ការរៀបចំវដ្តនៃការវាយតម្លៃនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ទី៦.និតិវិធីដែលគ្រឹះស្ថានសិក្សាត្រូវបំពេញដើម្បីត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សា ទី៧. រៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៣ ដោយផ្អែកតាមស្តង់ដាររបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។ ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡាបានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារថ្មីៗរបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសដែលបានជួយគាំទ្រដល់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ទាំងផ្នែកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រអប់រំកាយ និងកីឡាក្លាយជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ អាចបណ្តុះបណ្តាលធនធានគ្រូអប់រំកាយ និងកីឡាទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពគោរពតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន និងក្របខណ្ឌគុណវុឌ្ឍិជាតិ ៕ រូបភាពនិង អត្ថបទ៖ជាវ ចន្ធូ

  • ប្រតិភូយុវជនគណបក្សប្រជាជន ចុះសួរសុខទុក្ខ ឯកឧត្តម លី សុន ដល់គេហដ្ឋាន នៅឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

    ប្រតិភូយុវជនគណបក្សប្រជាជន ចុះសួរសុខទុក្ខ ឯកឧត្តម លី សុន ដល់គេហដ្ឋាន នៅឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

    កំពង់ស្ពឺ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធាន អនុប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សួរសុខទុក្ខ ឯកឧត្តម លី សុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដល់គេហដ្ឋាន នៅឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម លី សុន បានរៀបរាប់ពីប្រវត្តិការងារថា៖ បានចូលទៅប្រទេសវៀតណាម នៅឆ្នាំ១៩៧៧ ជាយុទ្ធជននៅកងពលធំទី៥ប្រចាំស៊ីសុផុន ខេត្តបាត់ដំបង ជាប្រធាននាយកដ្ឋានកម្មាភិបាល នៃគណៈចាត់តាំងមជ្ឈិមបក្ស ជាអនុលេខាប្រចាំការ នៃគណៈកម្មាធិការបក្សស្ថាប័ន ក្រសួងមន្ទីរជុំវិញមជ្ឈិម ជាលេខាគណៈកម្មាធិការ គណបក្សខេត្តមណ្ឌលគីរី ជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ស្ពឺ…

  • ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង៖ ការរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះនេះឡើង គឺដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស ដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣

    ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង៖ ការរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះនេះឡើង គឺដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស ដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣

    ខេត្តកណ្តាល ៖ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការ បញ្ជាដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី បានអញើញបិទការប្រកួតកីឡាបាលទះ ដើម្បីអបអរសាទនិងទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩.៧ មករា ២០២៣) នៅទីបញ្ជាការដ្ឋានអង្គរក្សតាខ្មៅ ខេត្តកណ្តាល ។ ឯកឧត្តមកិតិ្តបណ្ឌិត ហុីង ប៊ុនហៀង ថ្លែងថា កីឡាជាទូតសន្តិភាព ហើយនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព សុភមង្គល និងនាំឲ្យចាកឆ្ងាយពីគ្រឿងញៀន ក្នុងន័យលើកកម្ពស់វិស័យកីឡា ក្រោមយុទ្ធសាស្ត្រសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ។ ឯកឧត្តមកិតិ្តបណ្ឌិត ហុីង ប៊ុនហៀង បន្តថា ការរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះនេះឡើង គឺដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស ដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ។ យើងសូមអរគុណចំពោះសុខសន្តិភាព សន្តិភាព ប្រៀបបានទៅនឹងខ្យល់ឧកស៊ីសែន បើគ្មានឧកស៊ីសែន យើងមិនអាចដកដង្ហើមរស់រានមានជីវិតបាននោះទេ។ ក្នុងឱកាសនោះ ឯកឧត្តមកិត្តិបណ្ឌិត…

  • កម្ពុជាស្នើដៃគូអភិវឌ្ឍន៍ និងសប្បុរសជន បន្តកិច្ចសហ ប្រតិបត្តិ ការ លើការបោសសម្អាតមីន

    កម្ពុជាស្នើដៃគូអភិវឌ្ឍន៍ និងសប្បុរសជន បន្តកិច្ចសហ ប្រតិបត្តិ ការ លើការបោសសម្អាតមីន

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានស្នើដល់ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្តវិស័យឯកជននិងសប្បុរសជនទាំងអស់ បន្តកិច្ចសហប្រតិបត្តិការគាំទ្រដល់បេសកកម្មបោសសម្អាតមីន ដើម្បីឈានដល់ការសម្រេចបានគោលដៅកម្ពុជាគ្មានមីន នៅត្រឹមឆ្នាំ២០២៥។សារាចរស្តីពីការពង្រឹងបន្ថែមលើការងារគ្រប់គ្រងសកម្មភាពមីនដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៦ ខែមករា បានលើកឡើងថាសកម្មភាពបោសសម្អាតមីនត្រូវ បានរាជរដ្ឋាភិបាលកំណត់យកជាអាទិភាពចម្បងដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនិងជំរុញការអភិវឌ្ឍ។សារាចរបានបញ្ជាក់ថា៖«ព្រះរាជាណាចក្រកម្ពុជា បាន កំណត់នូវចក្ខុវិស័យយ៉ាង ច្បាស់លាស់ថា ប្រទេសកម្ពុជាជា ប្រទេសដែលគ្មានមីន ការគំរាមកំហែងដោយសំណល់ ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា ហើយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការអភិវឌ្ឍមនុស្សអាចប្រព្រឹត្តទៅដោយសុវត្ថិភាព»។ ដើម្បីសម្រេចបានជោគជ័យតាមផែនការយុទ្ធសាស្ត្ររាជរដ្ឋាភិបាលបានណែនាំចំនួនប្រាំពីរចំណុចមាន៖១-ស្នើបន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍ ប្រទេស ជាមិត្ត វិស័យឯកជន និងសប្បុរសជន ទាំងផ្នែកបច្ចេកទេស ថវិកា និងសម្ភារ ក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា ដើម្បីឈានដល់ការ សម្រេចបាននូវគោលបំណងនៃ ផែនការ យុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ និងការ សម្រេច បានគោលដៅ កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥។២-ក្រសួង ស្ថាប័ន ដែលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ ត្រូវសហការជាមួយ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ដើម្បីពិគ្រោះយោបល់អំពីស្ថានភាពនៃការគម្រាម ដោយ សារ គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើទីតាំងដែលត្រូវ អនុវត្តគម្រោង ក៏ដូចជាកំណត់នូវវិធានការចាំបាច់ និង វិធីសាស្ត្រដើម្បីបញ្ចៀសនូវហានិភ័យនានាដែលអាចកើតមាន។ ការចុះកិច្ចសន្យា…

  • ឃាត់ខ្លួនជនពាក់ព័ន្ធ ៥៥នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី០៦ ម្សិលមិញ

    ឃាត់ខ្លួនជនពាក់ព័ន្ធ ៥៥នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី០៦ ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៥៥ នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ២០ ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ០៦ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៥៥ នាក់ រួម មាន ៖ ជួញដូរ ៨ រ ណី ឃាត់ ១២ នាក់ , ដឹក ជញ្ជូន រក្សា…

  • យានយន្តល្មើសចំនួន ៤១៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០៦ ខែមករា ម្សិលមិញ

    យានយន្តល្មើសចំនួន ៤១៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០៦ ខែមករា ម្សិលមិញ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១៣៨គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ១.៤៩០ គ្រឿង ម៉ូតូ ចំនួន ១.៤០៣ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤១៧ គ្រឿង មាន ម៉ូតូ ចំនួន ៣៧៨ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលចរាចរណ៍…

  • ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ចេញវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃនៅរដូវប្រាំងនេះ

    ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ចេញវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃនៅរដូវប្រាំងនេះ

    ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង បរិស្ថាន បានធ្វើការណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ ក្រោមជាតិ មន្ទីរកសិកម្ម មន្ទីរបរិស្ថាន រួមទាំងសហគមន៍ ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍នសាទ សហគមន៍រួមគ្នា អនុវត្តវិធានការប្រាំបីចំណុច ដើម្បីការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃនៅរដូវប្រាំងនេះ។ ជាមួយនឹងការណែនាំនេះ ក្រសួងក៏ព្រមានចាត់វិធានការ ជន ណាដែលបានប្រព្រឹត្ត ឬបង្កឱ្យមានភ្លើងឆេះព្រៃដែលនឹងត្រូវ ទទួលតាមច្បាប់ជាធរមាន។ នៅក្នុងសេចក្តីជូនដំណឹងរួមគ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ចុះថ្ងៃទី៦ ខែមករា បានឱ្យដឹង ថា ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅក្នុងព្រះរាជាណាចក្រ កម្ពុជា នៅរដូវប្រាំងមានសភាពក្ត ហួតហែង ស្ងួតខ្លាំង ជា កត្តាងាយបង្កនូវភ្លើងឆេះព្រៃ។ ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យមាន ភ្លើងឆេះព្រៃ ប្រការដែល គួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែល បង្កឡើងដោយសារសកម្មភាព របស់មនុស្សផ្ទាល់។ កត្តាចម្បងដែល បង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនា រដូវប្រាំងមានជាអាទិ៍ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំង លំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់…

  • ឯកឧត្តម ប៉ាន សូរសក្ត័៖ ដើម្បីអនុវត្តបានដោយជោគជ័យ នូវគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ចាំបាច់យើងត្រូវមាន និងបន្តអភិវឌ្ឍនូវកត្តា៣ សំខាន់គឺ រចនាសម្ព័ន្ធរឹង ទន់ និងធនធានមនុស្ស

    ឯកឧត្តម ប៉ាន សូរសក្ត័៖ ដើម្បីអនុវត្តបានដោយជោគជ័យ នូវគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ចាំបាច់យើងត្រូវមាន និងបន្តអភិវឌ្ឍនូវកត្តា៣ សំខាន់គឺ រចនាសម្ព័ន្ធរឹង ទន់ និងធនធានមនុស្ស

    ភ្នំពេញ៖ ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីភាព សម្ពោធអគារមន្ទីរពិសោធន៍ថ្មីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដើម្បីអនុវត្តបានដោយជោគជ័យ នូវគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ចាំបាច់យើងត្រូវមាន និងបន្តអភិវឌ្ឍនូវកត្តា៣ សំខាន់គឺ៖ រចនាសម្ព័ន្ធរឹង រចនាសម្ព័ន្ធទន់ និងធនធានមនុស្ស។ ពាក់ព័ន្ធនឹងរចនាសម្ព័ន្ធរឹង ឯកឧត្ដមរដ្ឋមន្រ្តី បញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានយកចិត្តទុកដាក់និងប្រឹងប្រែងធ្វើការអភិវឌ្ឍតាមរយៈការកសាងបាននូវអគាររដ្ឋបាលនិងមន្ទីរពិសោធន៍នៅថ្នាក់កណ្តាល និងអគាររដ្ឋបាលនិងមន្ទីរពិសោធន៍ខ្នាតតូចនៅតាមបណ្តាខេត្ត ដែលរហូតមកដល់បច្ចុប្បន្ននេះ ខេត្តចំនួន ១៦ មានអគារដែលទើបសាងសង់ថ្មីសម្រាប់បំពេញការងាររួចហើយ។ ក្រៅពីនេះ យើងនៅបំពាក់រថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈនិងម្ហូបអាហារចំនួន៩គ្រឿង និងឧបករណ៍សម្រាប់បម្រើឱ្យការងារត្រួតពិនិត្យនិងវិភាគក្នុងមន្ទីរពិសោធន៍ មួយចំនួនទៀត ។ ពាក់ព័ន្ធនឹងរចនាសម្ព័ន្ធទន់ ឯកឧត្ដមរដ្ឋមន្រ្តី បន្ថែមថា ក្រសួងពាណិជ្ជកម្ម ពិសេសអគ្គនាយកដ្ឋាន ក.ប.ប. បានកសាងនូវបទប្បញ្ញត្តិជាច្រើន ក្នុងនោះមានច្បាប់ចំនួន៤ (ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវា, ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារ)។ ក្រៅពីនេះ នៅបានកសាងឯកសារគតិយុត្ត ដូចជាអនុក្រឹត្យ…

  • ប្រធានមន្ទីរការងារខេត្តបាត់ដំបង ជំរុញដល់សិស្សទើបបញ្ចប់ការសិក្សាឆ្នាំ២០២២ ឲ្យចាប់យកមុខជំនាញនៅគ្រឹះស្ថាន នៃវិទ្យាស្ថានពហុបច្ចេកទេស (TVET)ទាំង៣ក្នុងខេត្ត

    ប្រធានមន្ទីរការងារខេត្តបាត់ដំបង ជំរុញដល់សិស្សទើបបញ្ចប់ការសិក្សាឆ្នាំ២០២២ ឲ្យចាប់យកមុខជំនាញនៅគ្រឹះស្ថាន នៃវិទ្យាស្ថានពហុបច្ចេកទេស (TVET)ទាំង៣ក្នុងខេត្ត

    ខេត្តបាត់ដំបង ៖ លោក មាស ដារ៉ា ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង បានអំពាវនាវដល់សិស្សានុសិស្សដែលទើបតែបញ្ចប់ការសិក្សាបឋមភូមិ និងមធ្យមសិក្សាក្នុងខេត្ត បើទោះបីប្រឡងជាប់ឬធ្លាក់ក្តីក្នុងឆ្នាំ២០២២នេះ គួរក្មួយៗធ្វើការសម្រេចចិត្តជ្រើសរើសនូវការសិក្សាមុខជំនាញបច្ចេកទេស ណាមួយឲ្យពិតប្រាកដ នៅតាមបណ្តាគ្រឹះស្ថាន នៃវិទ្យាស្ថានបណ្តុះបណ្តាលបពហុច្ចេកទេស (TVET) ទាំង៣របស់រដ្ឋ ដើម្បីមានឱកាសនឹងទទួលបាននូវ មុខជំនាញ ដើម្បីរកការងារ ថែមទាំងទទួលបានប្រាក់ចំណូល តាមរយៈសមត្ថភាពជំនាញរបស់ខ្លួនក្នុងការលើកកម្ពស់សមត្ថភាពជំនាញ និងការប្រកបអាជីវកម្មផ្សេងៗរបស់ខ្លួន។ ក្នុងនាមជាមន្ទីរជំនាញ លោក មាស ដារ៉ា ក៏សូមអំពាវនាវ និងផ្តល់ការលើកទឹកចិត្តដល់សិស្សនុសិស្ស ទោះបីជាប់ឬធ្លាក់បាក់ឌុប ឬក៏បញ្ចប់នូវកម្រិតបឋមឬមធ្យមក្តី សូមកុំបោះបង់ចោលសាលា កូន ក្មួយ ត្រូវចាប់យកជំនាញបច្ចេកទេសវិជ្ជាជីវៈ(TVET)ដែលបច្ចុប្បន្នកំពុងមានតម្រូវការទីផ្សារការងារ និងទទួលបានប្រាក់ចំណូលខ្ពស់។ សូមបញ្ជាក់ថា ក្នុងខេត្តបាត់ដំបង បានប្រកាសផ្ដល់អាហារូបករណ៍សិក្សាឥតបង់ថ្លៃសម្រាប់ឆ្នាំសិក្សា២០២២-២០២៣សរុបប្រមាណជាង ២ ៥០០កន្លែង៕ដោយ៖អ៊ុក សំអាន

  • អភិបាលខេត្តកំពង់ស្ពឺ ៖ រយៈពេល ៤៤ឆ្នាំនៃសុខសន្តិភាព បានផ្តល់នូវឱកាសដ៏មហាសាលសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍសង្គមឱ្យមានការរីកចម្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរនិងស៊ីវិល័យ

    អភិបាលខេត្តកំពង់ស្ពឺ ៖ រយៈពេល ៤៤ឆ្នាំនៃសុខសន្តិភាព បានផ្តល់នូវឱកាសដ៏មហាសាលសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍសង្គមឱ្យមានការរីកចម្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរនិងស៊ីវិល័យ

    ខេត្តកំពង់ស្ពឺ ៖ ក្នុងពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារវត្តពោធិល្យំ ហៅវត្តស្លាបលែង និងចែកអំណោយដល់គ្រួសារងាយរងគ្រោះចំនួន ៥០០គ្រួសារ នៅឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា កម្ពុជាទទួលបានសុខសន្តិភាពពេញលេញអស់រយៈពេលប្រមាណជា ៤៤ឆ្នាំមកហើយ។ រយៈពេល ៤៤ឆ្នាំនៃសុខសន្តិភាពនេះ បានផ្តល់នូវឱកាសដ៏មហាសាលសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍសង្គមឱ្យមានការរីកចម្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរនិងស៊ីវិល័យ។ ឯកឧត្តម វ៉ី សំណាង បន្តថា ដោយសារតែកត្តានៃការរីកចម្រើនបែបនេះហើយ ទើបធ្វើឱ្យគេមើលឃើញថា សន្តិភាពគឺជាកត្តាកំណត់លើការអភិឌ្ឍន៍ ការរីកចម្រើន និងការរស់នៅប្រកបដោយសេចក្តីសុខរបស់ប្រជាជនខ្មែរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ ដូច្នេះប្រជាពលរដ្ឋខ្មែរត្រូវរួបរួមគ្នាការពារ និងថែរក្សាសុខសន្តិភាពនេះឱ្យបានគង់វង់។ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់បន្ថែមថា ក្រោមដំបូលនៃសន្តិភាពនិងស្ថេរភាពនយោបាយពេញលេញ ប្រជាជនកម្ពុជាបាននិងកំពុងរស់នៅប្រកបដោយភាពសុខដុមនាក្នុងសង្គមជាតិមួយដែលកំពុងដំណើរអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្របានដើរទន្ទឹមគ្នា ហើយសមិទ្ធិផលតាមទីអារាមនានាជាច្រើនត្រូវបានកសាងឡើងនិងកំពុងបន្តរីកលូតលាស់ជាបន្តបន្ទាប់ ៕ ម៉ុន សំអាត