-
ភ្លៀងធ្លាក់ខ្សោយដោយអន្លើ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ

ភ្នំពេញ ៖ យោង តាមប្រភពព័ត៍មានពី ក្រសួង ធនធាន ទឹក និង ឧតុនិយម នៅព្រឹក ថ្ងៃ អង្គារ ទី ១០ ខែមករា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួង ធនធាន ទឹក បានបញ្ជាក់ថា ព្រះរាជាណចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ( ចិន ) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-តំបន់វាលទំនាបកណ្តាល ៖-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។២-តំបន់ខ្ពង់រាប ៖-សីតុណ្ហភាពអប្បបរមាមានពី១៩-២២°C-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C-នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។ ខណះធាតុអាកាសអាចចុះត្រជាក់ក្នុងកម្រិតខ្សោយនាពេលព្រឹក ។ ៣-តំបន់មាត់សមុទ្រ ៖-សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ។នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ…
-
នគរបាលខណ្ឌឫស្សីកែវ បង្ក្រាបករណីលួចទ្រព្យសម្បត្តិមិនបានសម្រេច ឃាត់ខ្លួនជនសង្ស័យ ២នាក់

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ធឫស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានបង្ក្រាបករណីលួចទ្រព្យសម្បត្តិមិនបានសម្រេច ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅថ្ងៃទី១០ ខែ មករា ឆ្នាំ ២០២៣ វេលាម៉ោង ៣ និង ០៥នាទី ត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ក្រុមទី២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សយ ដាណេត ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកន្លែងកើតហេតុ មុខរបរលក់ដូរ។ ជនសង្ស័យ ទី១-ឈ្មោះ ដា សុខ្លី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន), ទី២-ឈ្មោះ ក្រៃ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅ ភូមិសំរោងខាងជើង…
-
យានយន្តល្មើស ៤៩៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០៩ ម្សិលមិញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១២៦គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ១.៦០៦ គ្រឿង ម៉ូតូ ចំនួន ១.៣៦៧ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤៩៦ គ្រឿង មាន ម៉ូតូ ចំនួន ៤៧០ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។…
-
ក្រសួងយុត្តិធម៌រៀបចំពិធីសូត្រមន្តចូលបំពេញការងារទីតាំងថ្មី នៃសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ

ភ្នំពេញ៖ អគារសាលាយុត្តិធម៌ថ្មី ដែលស្ថិតនៅតាម បណ្តោយ ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានរៀបចំពិធីសូត្រមន្តចូលបំពេញការងារជាផ្លូវកាលពីថ្ងៃទី៧ ខែមករា កន្លងទៅ ក្រោម អធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំសាលាឧទ្ធរណ៍ភ្នំពេញ និង មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីតុលាការនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញជាច្រើនរូបផងដែរ។ អគារសាលាយុត្តិធម៌នេះ គឺជាទីតាំងថ្មីនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ក៏ដូចជាសាលាដំបូង និងអយ្យការអមសាលាដំបូងភ្នំពេញ ផងដែរ។ ជាមួយនឹងការផ្លាស់ប្តូរទីតាំងនេះ សាលាឧទ្ធរណ៍ភ្នំពេញ បាន សម្រេចលើកពេលសវនាការដែលបានគ្រោងទុក ទៅធ្វើនៅពេលក្រោយវិញ ដើម្បីទុកពេលសម្រាប់រៀបចំទីតាំង ថ្មីឱ្យបាន ល្អប្រសើរ។ យោងតាមសេចក្តីជូនដំណឹងចុះហត្ថលេខាដោយប្រធានសាលាឧទ្ធរណ៍លោក សេង ស៊ីវត្ថា ចុះថ្ងៃទី៨ ខែធ្នូ បានជម្រាបជូន ដល់មេធាវី ភាគីដែលពាក់ព័ន្ធក្នុងសំណុំរឿង និងសាធារណជន ថា ដើម្បីរៀបចំកន្លែងធ្វើការនិងសាលសវនាការឱ្យបាន ល្អ ប្រសើរ…
-
ឆេះឃ្លាំងលក់រថយន្តស៊េរីទំនេីប នៅផ្សារដេប៉ូ បណ្ដាលឱ្យខូចខាតរថយន្ត ៣គ្រឿងទាំងស្រុង និងសម្ភារៈជាច្រេីន

ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបចំនួន ៣គ្រឿងបានឆេះខ្ទេចទាំងស្រុង និងសម្ភារៈ នៃគ្រឿងបន្លាស់រថយន្តជាច្រេីនក៏រងការខូចខាតផងដែរ ក្នុងករណីអគ្គីភ័យឆាបឆេះឃ្លាំងលក់រថយន្តស៊េរីទំនេីប មួយកន្លែង កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ១៨២ ក្នុងភូមិ៨ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុ ទីតាំងខាងលេីបានចាក់សោរត្រឹមត្រូវដូចសព្វដង តែមិនជាយ៉ាងមិចស្រាប់តែមានការឆ្លងភ្លេីងឆាបឆេះយកតែម្ដង បេីទោះបីម្ចាស់ផ្ទះ និងប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យជាច្រេីនបំពង់មកបាញ់ពន្លត់ក៏មិនអាចទប់ស្ថានភាពជាប់នោះដែរ ។ ភ្លាមៗនោះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងកម្លាំងជំនាញបង្ការ សង្គ្រោះអគ្គីភ័យឱ្យមកជួយអន្តរាគមន៍ ដោយចេញរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿង មកធ្វេីការបាញ់ទឹកពន្លត់ យ៉ាងញាប់ដៃជេីង ។ ក្នុងករណីគ្រោះអគ្គីភ័យខាងលេីនេះ បានធ្វេីឱ្យខូចខាតរថយន្តស៊េរីទំនេីបចំនួន០៣គ្រឿង សម្ភារៈ និងគ្រឿងបន្លាស់រថយន្តជាច្រេីន តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស និងផ្ទះអ្នកជិតខាងឡេីយ ដោយធ្វេីការបាញ់ទឹកពន្លត់អស់ទឹកចំនួន០៦ឡាន និងរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង៦ព្រឹកថ្ងៃដដែល ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវបន្ត ៕ ដោយ ៖ ជីម ភារ៉ា
-
គណៈកម្មការជំនាញ CASOC និងភាគីអ្នកឧកញ៉ាលីយ៉ុងផាត់ ឯកភាពរួមសហការគ្នារៀបចំណតរថយន្តសម្រាប់ស៊ីហ្គេម

ភ្នំពេញ ៖ គណៈកម្មការជំនាញទទួលបន្ទុកសណ្តាប់ធ្នាប់ និងគណៈកម្មការទទួលបន្ទុករៀបចំទីលានប្រកួតកីឡាស៊ីហ្គេម និងភាគីអ្នកឧកញ៉ា លី យ៉ុងផាត់ដែលជាម្ចាស់ដីនៅជាប់ពហុកីឡដ្ឋានមរតកតេជោ បានជួបពិភាក្សាគ្នា នាព្រឹកថ្ងៃទី៩ ខែ មករា នៅក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីរួមសហការគ្នារៀបចំចំណតរថយន្តត្រៀមសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឲ្យមានសណ្តាប់ធ្នាប់ល្អនិងរបៀបរៀបរាយស្តង់ដារប្រកបដោយសោភ័ណ្ឌភាព។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំកីឡាកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យដឹងថា ដោយយោងតាមការជួបពិភាក្សារវាងគណៈកម្មការជំនាញទទួលបន្ទុកផ្នែកសន្តិសុខសណ្តាប់ធ្នាប់ដែលមានសមាសភាពឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាម និង គណៈកម្មការរៀបចំទីលានប្រកួតស៊ីហ្គេម សមាសភាព ឯកឧត្តម ជា ប៉ូរ៉ាជាប្រធាន រួមជាមួយតំណាងអ្នកឧកញ៉ា លី យ៉ុងផាត ដែលជាម្ចាស់ដីដែលមានទីតាំងជាប់ពហុកីឡដ្ឋានមរតកតេជោ បានឯកភាពគ្នាជាធ្លុងតែមួយ នឹងរួមជួយគ្នាធ្វើយ៉ាងណាឲ្យចំណតរថយន្តត្រៀមសម្រាប់ស៊ីហ្គេម ដែលមានបរិវេណជុំវិញពហុកីឡដ្ឋានមរតកតេជោក្លាយជាចំណតរថយន្តមួយស្តង់ដារ មានសណ្តាប់ធ្នាប់ល្អអាច ចតរថយន្តតូចធំរាប់រយគ្រឿងអំឡុងពេលពិធីបើកបិទកីឡាស៊ីហ្គេម។ ឯកឧត្តម អគ្គលេខាធិការ បានពន្យល់ទៀតថា ជុំវិញការសងសាងចំណតរថយន្តនេះ យើងនឹងសាងសង់ឲ្យមានផ្លូវបញ្ជាសគ្នាមិនឲ្យមានការកកស្ទះចរាចរណ៍ឡើយ។ជាមួយគ្នានោះដែរ CAMSOC នឹងស្នើរសុំទៅកាន់អ្នកឧកញ៉ា លី យ៉ុងផាត់ ជួយឈូសឆាយ កាត់មែកឈើ…
-
គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

ខេត្តសៀមរាប៖ យោងតាមរបាយការណ៍បូកសរុបការងាររបស់ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនអនុវត្តគម្រោង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ គម្រោងទាំងមូលសម្រេចបាន ៦៣ភាគរយ ដែលយឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំគឺ ៧០ភាគរយ ដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខាសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហាកូវីដ១៩។ ជាមួយគ្នានេះ ក្រុមហ៊ុនបានដាក់ចេញនូវផែនការ២០២៣ និងធ្វើការប្តេជ្ញាចិត្តខ្ពស់ នឹងសម្រេចឱ្យការងារសាងសង់នេះ ឱ្យបាន ៩០ភាគរយ នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣។ បើផ្អែកតាមសមិទ្ធិផលជាក់ស្តែង តាមរយៈការត្រួតពិនិត្យការដ្ឋានផ្ទាល់ និងរបាយការណ៍វឌ្ឍនភាពក្រុមហ៊ុន ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិស បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមមហ៊ុន AIAI ដែលបានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះគម្រោងនេះ ហើយបានអនុវត្តគម្រោងទទួលបានជោគជ័យយ៉ាងខ្លាំងដូចដែលយើងបានឃើញនៅថ្ងៃនេះ ទោះក្នុងកាលៈទេសៈដែលពិភពលោកបាននិងកំពុងជួបវិបត្តិយ៉ាងខ្លាំងក៏ដោយ។ ទន្ទឹមគ្នានេះ ឯកឧត្តមប្រធាន ក៏បានថ្លែងអំណរគុណដល់សមាជិកគណៈកម្មការទាំងអស់ និងគ្រប់ភាគីពាក់ព័ន្ធដែលបានជ្រោមជ្រែង សម្របសម្រួល និងគាំទ្រ រហូតយើងសម្រេចបានសមិទ្ធិផលនៅពេលនេះ។ តាមរយៈសមិទ្ធិផលឃើញថ្ងៃនេះ យើងអាចវាយតម្លៃបានថា “ពេលវេលាលំបាកបំផុតក្នុងការអនុវត្តគម្រោងសាងសង់ឱ្យសម្រេចជោគជ័យនោះ គឺពួកយើងបានឆ្លងផុតហើយ” នៅសល់តែការងារតិចតួចប៉ុណ្ណោះ ដែលយើងត្រូវបន្តអនុវត្តឱ្យបានចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៣ និងការងារបើកឱ្យដំណើរការ នៅខែតុលា ឆ្នាំ២០២៣។ កំឡុងពេលបន្តទៀតនេះ គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ…
-
ឯកឧត្ដម ជា ចាន់តូ រំលឹកដល់អ្នកម៉ៅការសាងសង់អគារសិក្សាថ្មី នៃសាលាបឋមសិក្សា ឯក អេម សង់ឃ្លាំង គោរពឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ធានាបានទាំងគុណភាព និងសោភណ្ឌភាព

កំពង់ធំ៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ រំលឹកដល់អ្នកម៉ៅការសាងសង់អគារសិក្សាថ្មី នៃសាលាបឋមសិក្សា ឯក អេម សង់ឃ្លាំង គោរពឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធានាបានទាំងគុណភាព និងសោភណ្ឌភាព ។ ការរំលឹករបស់ ឯកឧត្ដម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដូចនេះ ក្នុងពិធីបញ្ចុះបឋមសិលាបើកការសាងសង់ជាផ្លូវការ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ។ តាមការបញ្ជាក់ពីលោក ឯក ប្រុស អ្នកទទួលការងារសាងសង់បានឲ្យដឹងថា៖ សាលាបឋមសិក្សាឯក អេម សង់ឃ្លាំង ទទួលបានអគារសិក្សាថ្មីមួយខ្នង៣បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា បន្ទាប់ពីមើលឃើញពីការខ្វះខាតថ្នាក់សម្រាប់ការសិក្សារបស់សិស្សនុសិស្សនៅទីនោះ ហើយអគារថ្មីនេះ គ្រោងនឹង សាងសង់រួចរាល់ នៅអំឡុងមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ។ ជាមួយគ្នានេះ លោកអភិបាលស្រុកសន្ទុក ក្នុងនាមមាតា បិតា អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាឯក អេម សង់ឃ្លាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងកាយវិការដ៏សប្បុរស…
-
ត្រដក់ធំជាសត្វដ៏កម្រ និង កំពុងការពារយ៉ាងតឹងរឹងនៅតំបន់រ៉ាមសារព្រែកទាល់

ភ្នំពេញ៖ ត្រដក់ធំ មានឈ្មោះជាភាសា អង់គ្លេស Greater Adjutant និងឈ្មោះវិទ្យាសាស្រ្ត Leptoptilos dubius ។ ត្រដក់ធំ ជាប្រភេទសត្វស្លាបជិតផុតពូជលើពិភពលោក ដែលមាននៅក្នុងបញ្ជីក្រហមរបស់IUCN ។សត្វប្រភេទនេះកំពុងការពារយ៉ាងតឹងរឹង តំបន់រ៉ាមសារព្រែកទាល់ ស្ថិតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ បើតាមទំព័រហ្វេសប៊ុករបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ថា សត្វត្រដក់ធំប្រភេទនេះ មានវត្តមាននៅប្រទេសកម្ពុជា បង់ក្លាដេស នេប៉ាល់ ភូមា ថៃ វៀតណាម និង មានកន្លែងបន្តពូជតែនៅប្រទេសឥណ្ឌា និង កម្ពុជាប៉ុណ្ណោះ។ ចំនួនសរុបសត្វប្រភេទនេះមានក្នុងពិភពលោក ត្រូវបានប៉ាន់ប្រមាណក្នុងចន្លោះ ៨០០ ទៅ ១២០០ក្បាល ភាគច្រើនមានក្នុងប្រទេសឥណ្ឌា និងកម្ពុជា ។ វាមាន ប្រវែងខ្លួន ១៤៥-១៥០ស.ម សត្វពេញវ័យ៖ បណ្តោយដងខ្លួនធំ ឆ្នូត ផ្ទាំងស្លាបលើពណ៌ប្រផះ មានរោមសនៅគល់ក។ ពេលបន្តពូជ៖ មានពណ៌ខ្មៅគល់ចំពុះ និងកពណ៌ស្លាទុំ។ ទីជម្រក…
-
អភិបាលខណ្ឌច្បារអំពៅ សំណូមពរដល់ប្រជាពលរដ្ឋ ជួយថែទាំដើមឈើទាំងអស់គ្នា ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់

ភ្នំពេញ៖ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុន្នីរ៉ា បានសំណូមពរដល់ប្រជាពលរដ្ឋ ជួយថែទាំដើមឈើទាំងអស់គ្នា ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់ ដោយវាមិនមែនតែជាម្លប់មួយមុខប៉ុណ្ណោះទេ ដូចនេះ កុំរកវិធីសម្លាប់ ដើម្បីតែប្រយោជន៍ខ្លួនបន្តិចបន្តួចនោះ។ លោក ចេង មុន្នីរ៉ា បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ខណៈរដ្ឋបាលខណ្ឌច្បារអំពៅ រៀបចំពិធីដាំកូនឈើនៅមុខផ្សារថៃហួត តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក សង្កាត់និរោធ។ លោកអភិបាលខណ្ឌ បានថែ្លងក្នុងឱកាសនោះថា រដ្ឋបាលខណ្ឌច្បារអំពៅ បានដាំកូនឈើសាគូរ៉ា អមសងខាងផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត រហូតដល់ព្រំប្រទល់ស្រុកគៀនស្វាយ ក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ។ ក្នុងឱកាសនេះ លោក ចេង មុន្នីរ៉ា បានសូមសំណូមពរដល់បងប្អូនទាំងអស់ មេត្តាជួយថែទាំទាំងអស់គ្នាផង ព្រោះដើមឈើមានសារៈសំខាន់ខ្លាំងណាស់ មិនមែនតែជាម្លប់មួយមុខប៉ុណ្ណោះទេ ដូចនេះកុំរកវិធីសម្លាប់ដើមឈើដើម្បីតែប្រយោជន៍ខ្លួនបន្តិចបន្តួចនោះ៕ ដោយ ស៊ូ ប៊ុនធី