-
កម្ពុជាចិន រៀបចំបាឋកថាក្រោមប្រធានបទ “រួមរស់តាមបណ្ដោយទន្លេតែមួយ រួមគ្នាសាទរឆ្នាំថ្មី ប្រពៃណីចិន”

ភ្នំពេញ៖ នាល្ងាច ថ្ងៃទី១២ ខែមករាឆ្នាំ២០២៣នេះ វិទ្យុមិត្តភាពកម្ពុជាចិន បានសហការ ជាមួយសាកលវិទ្យាល័យមេគង្គកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន រៀបចំ បាឋកថា ក្រោមប្រធានបទ “រួមរស់តាមបណ្ដោយ ទន្លេតែមួយ រួមគ្នា សាទរឆ្នាំ ថ្មី ប្រពៃណីចិន” នៅសាកលវិទ្យាល័យ មេគង្គកម្ពុជា ។ និស្សិត និង សាស្ត្រាចារ្យ ជាង ១០០នាក់ នៃសាកលវិទ្យាល័យ មេគង្គកម្ពុជាបានចូលរួមក្នុងកម្មវិធីនេះ ។ កញ្ញា Yao Shiya អ្នកសារព័ត៌មាន នៃ វិទ្យុមិត្តភាពកម្ពុជាចិនបាន រៀបរាប់ អំពីប្រវត្តិទំនៀមទំលាប់ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ព្រមទាំងលក្ខណៈស្រដៀងគ្នា នៃវប្បធម៌កម្ពុជា និងចិនជូនដល់និស្សិត និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ មេគង្គកម្ពុជាបានយល់ តាមរយៈការចាក់បញ្ចាំងនូវ ឃ្លីបវីដេអូផ្សព្វផ្សាយ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បទចម្រៀង «សួស្តីមនុស្សមិនធ្លាប់ស្គាល់គ្នា» ណែនាំ អំពីភាពកាន់តែងាយស្រួលសម្រាប់ទំនាក់ទំនងកម្ពុជាចិន ក្រោយពីប្រទេស ចិនបាន កែសម្រួលនូវគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ រួចមក…
-
ជំនន់ទឹកភ្លៀងបានហូរកាត់ផ្ដាច់ស្ពានទំនប់ចាក់ទឹមជាលើកទី៣ មិនអាចឲ្យសិស្ស និងប្រជាពលរដ្ឋពិសេសភ្ញៀវទេសចរណ៍ទៅលេងនៅតំបន់ទឹកធ្លាក់ថ្មក្រាល ក្នុងស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ ស្ពានធ្វើដំណើរបណ្ដោះអាសន្ននៅទំនប់ចាក់ទឹម ស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុសបានរងការ កាត់ផ្ដាច់សារជាថ្មីម្ដងទៀត បន្ទាប់ពីជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៣ទាបភ្លឺ ។ រដ្ឋបាលស្រុកទឹកផុស បានឱ្យដឹងថានៅយប់ថ្ងៃទី ១២ ខែមករា ទាបភ្លឺ បន្ទាប់ពីមាន ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យកើតមានជំនន់ទឹកភ្លៀង ហូរបុកផ្តាច់ស្ពាន ដែលកសាងបណ្ដោះអាសន្ន សម្រាប់ការធ្វើដំណើរឆ្លងកាត់ជាថ្មីម្ដងទៀត ដែលនេះជាការដាច់លើកទី៣ ហើយ ។ ការដាច់ស្ពានឆ្លងកាត់នេះបណ្ដាលឱ្យជួបបញ្ហាក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីនោះ និងសិស្សទៅមកសាលារៀនពិសេសសម្រាប់ភ្ញៀវទេសចរណ៍ដែលតែងតែទៅលេងកំសាន្តនៅទឹកធ្លាក់ថ្មក្រាលនោះ ។ ទោះយ៉ាងនេះក្តីរដ្ឋបាលសាលាស្រុកទឹកផុស អះអាងថានឹងតភ្ជាប់ឡើងវិញនៅពេលដែលទឹកស្រកអស់។ គួរបញ្ជាក់ដែរថា ទំនប់ចាក់ទឹម គឺជាទំនប់មួយដែលកសាងឡើងក្នុងសម័យខ្មែរក្រហមសម្រាប់ស្ទាក់ទឹកយកទៅធ្វើស្រែ ក្រោយមកទំនប់មួយនេះបានក្លាយទៅជាផ្លូវសម្រាប់ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបានក្លាយទៅជាផ្លូវសម្រាប់ធ្វើដំណើរ ទៅកាន់តំបន់ទេសចរណ៍រមណីយដ្ឋានថ្មក្រាលផងដែរ។ ប៉ុន្តែក្រោយ ពីមានការទប់បិទជាបណ្ដោះអាសន្ន ផ្លូវទឹកមួយនេះ សម្រាប់ការសាងសង់ធារាសាស្ត្រថ្មីមួយនិងបានបង្វែផ្លូវទឹកថ្មី ជំនួសវិញ ពេលភ្លៀងធ្លាក់ខ្លាំងម្ដងៗ មុខទឹកថ្មីមិនអាចទ្រទ្រង់បាន ទើបបណ្ដាលឲ្យបាក់ដាច់ ទំនប់ចាក់ទឹមខាងលើនេះកាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២២ ។ ក្រោយពេលទំនប់ចាក់ទឹមបាក់កាត់ផ្ដាច់មិនអាចធ្វើដំណើរបានអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញបាន កសាងស្ពានបណ្ដោះអាសន្នសម្រាប់ឲ្យប្រជាពលរដ្ឋនិងសិស្ស ធ្វើដំណើរឆ្លងកាត់ ពិសេសសម្រាប់ភ្ញៀវទេសចរណ៍ទៅតំបន់ទឹកធ្លាក់ថ្មក្រាល ផងដែរ។យ៉ាងនេះក្តីការកសាងស្ពានថ្មីនេះបានបាក់ម្ដងជាពីរដងហើយរាប់ទាំងយប់ថ្ងៃទី…
-
អាជ្ញាធរមីន បានទទួលថវិកាជាង១៧ម៉ឺនពី អង្គការ NPA តាមរយៈគម្រោងអភិវឌ្ឍសមត្ថភាពក្នុងសកម្មភាពមីន

ភ្នំពេញ៖អាជ្ញាធរមីន និងអង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស (NPA) ចុះអនុស្សរណៈយោគយល់គ្នា លើគម្រោងអភិវឌ្ឍ សមត្ថភាព ក្នុងសកម្មភាពមីន ដែលមានថវិកាសរុប ១៧២.៧៩១ ដុល្លារអាមេរិក។ពិធីចុះហត្ថលេខាបាន ធ្វើឡើង កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការ អាជ្ញាធរមីន។ ហត្ថលេខីគឺឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក Rune Dale-Andresen នាយកអង្គការ NPA ប្រចាំកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។ តាមស្មារតីនៃអនុស្សរណៈគម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងសកម្មភាពមីនបានគ្របដណ្តប់លើការអនុវត្តសកម្មភាពធំៗចំនួនបី រួមមាន៖ សមត្ថភាពរបស់អង្គភាពទិន្នន័យ, សមត្ថភាពរបស់ ក្រុមត្រួតពិនិត្យគុណភាព និងសមត្ថភាពលើការរៀបចំផែនការ យុទ្ធសាស្រ្ត ។ ក្នុងឱកាសនេះឯកឧត្តម លី ធុជ បានកោតសរសើរយ៉ាងខ្លាំង ចំពោះការប្តេជ្ញាចិត្តរបស់អង្គការ NPA ក្នុងការបន្តខិតខំធ្វើឱ្យ ប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ និងកាត់បន្ថយផល ប៉ះពាល់ នៃគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះផ្សេងទៀត នៃសង្គ្រាម។ ការប្តេជ្ញាចិត្តនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា…
-
ពាណិជ្ជកររំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងមានភាពប្រសើរឡើងបន្ទាប់ពីព្រំដែនចិនបើកឡើងវិញ

ភ្នំពេញ៖ អ្នកជំនួញខ្មែរ រំពឹងថាសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះអាច នឹងល្អប្រសើរ បន្ទាប់ពីព្រំដែនចិនបើកឡើងវិញ។ការលើក ឡើងនេះបន្ទាប់ពីពួកគាត់ទទួលព័ត៌មានថាចិន សម្រេច លុបចោលគោលនយោបាយកូវីដសូន្យនិងបើកព្រំដែនឡើងវិញចាប់ពីថ្ងៃទី៨ខែមករា ឆ្នាំ២០២៣។ ក្រុមពាណិជ្ជករខ្មែរដែលធ្លាប់រកស៊ីជាមួយចិនអះអាងថា ការ វិនិយោគនានានៅកម្ពុជាក៏ត្រូវបានថយចុះដោយសារតែអវត្តមាននៃអ្នកវិនិយោគជនជាតិចិននិងថា ការណ៍ដែលប្រទេសចិន សម្រេចបើកប្រទេសឡើងវិញនេះជាឱកាសល្អមួយដែលអាចជំរុញឱ្យសេដ្ឋកិច្ចនៅកម្ពុជាអាចមានភាពល្អប្រសើរឡើងវិញ ទាំងវិស័យសំណង់ អចលទ្រព្យ និងវិស័យទេសចរណ៍ ជាដើម។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាឧកញ៉ា លឹម ហេង បានឱ្យដឹងថា កន្លងមកចិនមានចំណែកនៅក្នុងកំណើន សេដ្ឋកិច្ចកម្ពុជាច្រើនតាមរយៈទេសចរណ៍ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មនានា ម៉្លោះហើយវាច្បាស់ជារឿងមួយ គួរឱ្យ ត្រេកអរនៅពេលដែលចិនបើកប្រទេស ឡើងវិញ បែបនេះ។ ឧកញ៉ាបានសង្កត់ធ្ងន់ថា៖ «ដូចយើងដឹងស្រាប់ កម្ពុជា យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីជាមួយចិន តែដោយសារបញ្ហាកូវីដ យើងមិនទាន់បាននាំផលិតផល ទៅចិនពេញលេញនៅ ឡើយទេ។ ដូច្នេះហើយខ្ញុំយល់ថា ឆ្នាំនេះយើងអាចនាំចេញដោយទូលាយជាងឆ្នាំមុនៗ»។ អ្នកជំនួញ រូបនេះបន្តទៀតថា ៖«ការវិនិយោគលើវិស័យ ផ្សេងៗដូចជា ការកសាងព្រលានយន្ដហោះ សម្ភារៈបរិក្ខា សំណង់ ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាគឺច្រើន តែ មកពីប្រទេសចិន។ ដូច្នេះរាល់ការបិទខ្ទប់ផ្សេងៗ ចង់ មិនចង់គឺបានប៉ះពាល់ដល់កម្ពុជាដែរ»។…
-
លោក ឌី រ័ត្នខេមរុណ ដឹកនាំក្រុមការងារ ចុះស្រង់ស្ថិតិជាក់ស្តែង ដើម្បីធ្វើសលាកបត្រត័ព៌មាន ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងអគារអង្គរមានជ័យ ចំនួន ១០៩ គ្រួសារ ស្ថិតនៅភូមិ១ សង្កាត់ មនោរម្យ

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករាដោយទទួលបានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ រួចមក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីររៀបចំដែនដីនគរូបនីយ កម្ម និង សណង់ ចុះស្រង់ស្ថិតិជាក់ស្តែង ដើម្បីធ្វើសលាបត្រត័ព៌មាន ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងអគារអង្គរមានជ័យ ចំនួន ១០៩គ្រួសារ ស្ថិតនៅភូមិ១សង្កាត់ មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ ។ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានធ្វើការជួបជុំគ្នា និងរៀបចំបែកចែកក្រុមការងារជា ៦ក្រុមស្មើនិង ៦ជាន់ ដោយមួយក្រុម មានសមាជិកចំនួន ៦នាក់ ដើម្បីចុះស្រង់ស្ថិតិ ក្នុងការធ្វើសលាបត្រព័ត៌មាន នៅតាមខ្នងផ្ទះ ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងអគារអង្គរមានជ័យទាំងអស់…
-
ទុយោបូមខ្សាច់បង្កប់កាត់ផ្លូវជាតិលេខ២ ផ្ទុះបណ្តាលឱ្យប៉ោងផ្លូវដូចខ្នងអណ្តើកភ្ញាក់ផ្អេីលដល់អ្នកដំណេីរទាំងព្រឹក

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ មានការភ្ញាក់ផ្អេីលទាំងព្រឹក ខណៈមានការផ្ទុះបំពង់ទុយោបូមខ្សាច់ ដែលខួងចោះក្រោមដីកាត់ទទឹងផ្លូវជាតិលេខ២ បណ្ដាលឲ្យថ្នល់កៅស៊ូឡេីង ប៉ោងដូចខ្នងអណ្ដេីក និងហូរហៀរខ្សាច់ពេញផ្លូវ និងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៦:២០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចជិតសាលាអន្តរជាតិ អេស៊ីអ៊ី(ACE) លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋបានបញ្ចាក់ថា៖ ជារឿយៗតែងឃើញ សកម្មភាពបូបខ្សាច់ ហើយដឹកជញ្ជូនតាមផ្លូវជាតិលេខ២ នេះ មានភាពរាយប៉ាយជ្រុះខ្សាច់តាមដងផ្លូវ ហើយបណ្តាលឲ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរ រអិលដួល ប៉ុន្តែអជ្ញាធរខណ្ឌ បានត្រឹមណែនាំ ហើយសកម្មភាពនេះតែងតែកើតឡើងវិញដដែលៗ ។ ប្រជាពលរដ្ឋដែលមានផ្ទះនៅតំបត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក៏សូមសំណូមពរដល់អាជ្ញាធរខណ្ឌឲ្យមានចំណាត់ការឲ្យបានតឹងរឹងចំពោះ ក្រុមហ៊ុនបូមខ្សាច់ ដើម្បី បញ្ជៀសរាល់បញ្ហាកកស្ទះ និងរអិលដួល ដែលអាចបង្ករឲ្យមានគ្រោះថ្នាក់ផ្សេងៗ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
ប្រជាពលរដ្ឋ រស់នៅសំណង់មិនរៀបរយ លើផ្លូវ១៥១ គួរឈប់ដើរតវ៉ាតាមផ្លូវ និងពិចារណា ទទួលយកដីគោលនយោបាយ ពីអាជ្ញាធររាជធានីភ្នំពេញ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គួរឈប់ដើរតវ៉ាតាមផ្លូវសាធារណៈដែលនាំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ និងពិចារណា ទទួលយកដីគោលនយោបាយពីអាជ្ញាធររាជធានីភ្នំពេញ។ នេះបើតាមការអំពាវនាវពីមន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១២មករាឆ្នាំ២០២៣នេះ ខណៈដែលបងប្អូនប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារ រស់នៅសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះ កំពុងធ្វើការតវ៉ានៅចំណុចមុខក្រសួងដែនដីនគររូបនីកម្មនិងសំណង់ ដើម្បីអោយពួកគាត់អាចរស់នៅលើទីតាំងចាស់លើផ្លូវលេខ១៥១នេះដដែល។ មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់អោយដឹងថា៖ ប្រជាពលរដ្ឋ រស់នៅសំណង់មិនរៀបរយនៅលើចំណីផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះ មានប្រមាណ១០០ខ្នងផ្ទះដែលប៉ះពាល់ ដល់គម្រោងពង្រីកផ្លូវ១៥១ ឱ្យបានធំទូលាយ ដើម្បីដោះស្រាយការកកស្ទះចរាចរជូនប្រជាពលរដ្ឋ ស្របតាមការរីកចំរើនរបស់រាជធានីភ្នំពេញ ។ បើទោះជាបងប្អូនបាននិងកំពុងរស់នៅមិនស្របច្បាប់លើចំណីផ្លូវសាធារណៈណាក្តី ក៏អាជ្ញាធរបានគិតគួររៀបចំដីឡូត៌ស្របច្បាប់ ដែលនៅមិនឆ្ងាយពីទីតាំងចាស់ប្រមាណ១គីឡូម៉ែត្រ លើផ្លូវ១៥១ដដែលជូនពួកគាត់ ដែលក្នុងមួយខ្នងផ្ទះទទួលបានដី១ឡូត៌ទំហំ៤,២ម៉ែត្រគុណ២០ម៉ែត្រ ។ មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅបានបញ្ជាក់ផងដែរថា ចំពោះការផ្តល់ជូននេះ ប្រជាពលរដ្ឋ ២៨ខ្នងផ្ទះបានយល់ដឹងនិងឯកភាពទទួលយកដីគោលនយោបាយខាងលើ និងបានចាកចេញពីទីតាំងចាស់ ចូលទៅកាន់កាប់លើទីតាំងដីថ្មីនេះហើយ។ ទោះជាយ៉ាងនេះក្តីក៏នៅមានប្រជាពលរដ្ឋមួយចំនួនទៀត ស្តាប់តាមការញុះញ៉ុងពីអង្គការ សង្គមស៊ីវិលមួយចំនួន ទើបបន្តការតវ៉ាជារឿយៗ ដោយមិនព្រមទទួលយកគោលនយោបាយរបស់រដ្ឋបាលរាជធានីភ្នំពេញនេះឡើយ។ ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅសូមអំពាវនាវអោយប្រជាពលរដ្ឋពិចារណាឡើងវិញ កុំជឿលើការញុះញ៉ុងរបស់គេ ដែលនាំអោយខាតបង់ពេលវេលានិងផលប្រយោជន៍របស់បងប្អូនតែប៉ុណ្ណោះ គួរយកតម្រាប់តាមប្រជាពលរដ្ឋដែលបានឯកភាពខាងលើ៕ ដោយ ថេត…
-
អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវឲ្យស្រុកដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ត្រៀមលក្ខណៈប្រុងប្រយ័ត្ន

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ទូទាំងខេត្តកំពង់ស្ពឺ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនដែលអាចប្រឈមនឹងបញ្ហាគ្រោះថ្នាក់ដោយជំនន់ទឹកភ្លៀង សូមមេត្តាប្រុងប្រយ័ត្ន ដោយសារតែ បច្ចុប្បន្នស្ថានភាពទឹកភ្លៀងកំពុងតែបន្តធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួននៃខេត្តកំពង់ស្ពឺ ។ ឯកឧត្តម អភិបាលខេត្ដ សូមអំពាវនាវដល់អាជ្ញាធរកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់មេត្តាជួយសម្របសម្រួលជូនប្រជាពលរដ្ឋនៅតាមដងផ្លូវសាធារណៈនានា ក៏ដូចជាតំបន់មួយចំនួនដែលត្រៀមនឹងជន់លិចដោយសារភ្លៀង រួចហើយជម្លៀសពួកគាត់ ទៅកាន់ទីទួលសុវត្ថិភាព ដើម្បីធានាឲ្យបាននូវសុខទុក្ខរបស់ពួកគាត់ ។ ឯកឧត្តម បន្តថា នៅក្នុងឱកាសនេះដែរ មេឃកំពុងតែធ្នាក់ភ្លៀងយ៉ាងធ្ងន់ធ្ងរមកលើភូមិសាស្ត្រនៃខេត្តកំពង់ស្ពឺ ជាពិសេសតំបន់មួយចំនួននៃស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ដែលបណ្តាលឲ្យទឹកលិចផ្លូវ តំបន់ចំការ និងបង្កការជន់លិចផ្នែកខ្លះនៃស្រុកឱរ៉ាល់ ។ ជាក់ស្ដែងតាំងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជំនន់ទឹកភ្លៀងបានបង្កឱ្យលិចកំណាត់ផ្លូវលេខ៤៨-៤ ដែលបានកាត់ផ្ដាច់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋមួយរយៈ។ ឯកឧត្តម អភិបាលខេត្ដ សូមអំពាវនាវដោយទទូច សុំឲ្យអាជ្ញាធរភូមិ ឃុំ ស្រុក ប្រើប្រាស់នូវវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុបដើម្បីបញ្ជៀសឲ្យបាននូវគ្រោះថ្នាក់ជាយថាហេតុ និងសូមពុកម៉ែ មា មីង បងប្អូន…
-
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ ចុះសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ-សង្កាត់

ភំ្នពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាព ប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ-សង្កាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ ចុះសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៅនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ តាមរយៈការចុះសិក្សា ស្រាវជ្រាវ និងត្រួតពិនិត្យអំពីវឌ្ឍនភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមការងារពិនិត្យឃើញចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមមួយចំនួន និងដើម្បីពង្រឹងយន្តការដឹកនាំការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឆ្លើយតបទៅនឹងសំណូមពរក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានដាក់ទិសដៅបន្តចំនួន ៤ចំណុចដូចខាងក្រោម៖ ១.ចុះបើកវគ្គបំប៉នបន្ថែម ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលមិនទាន់បានទទួលការបំប៉ន។ ២.ចុះត្រួតពិនិត្យ តម្រង់ទិស ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ជាពិសេសការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងទម្រង់ការងារនគរបាល និងសហគមន៍។…
-
អ្នកជំនាញបកស្រាយពីគុណតម្លៃរបស់ «មេដាយ និងពាន» ក្នុងព្រឹត្តិការប្រណាំងរថយន្ត Off Road នៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖ ក្នុងដំណើរការរៀបចំផលិត «មេដាយ និងពាន» សម្រាប់ប្រគល់ជូនម្ចាស់ជ័យលាភីក្នុងការប្រណាំងរថយន្ត Off Road ត្រូវបានគិតគូតយ៉ាងល្អិតល្អន់អំពីគុណតម្លៃ សូម្បីតែការបង្ហាញអត្តសញ្ញាណជាតិខ្មែរ រំលេចអត្ថន័យ និងអត្ថរស និងការរចនា គឺសុទ្ធតែធ្វើឡើងយ៉ាងយកចិត្តទុកដាក់។ នេះបើតាមលោក ឡយ ភាល័យ ប្រធានក្រុម CamCar និងជាសហការីនៅទីលាន១២ម៉ូទ័រផាក ហើយក៏ជាអ្នកចូលរួមក្នុងការផលិតមេដាយ និងពាននេះផងដែរ។ គួរជម្រាបថា មេដាយ និងពានខាងលើនេះនឹងត្រូវប្រគល់ជូនម្ចាស់ជ័យលាភី និងអ្នកចូលរួមប្រណាំងរថយន្ត Off Road រថយន្ត Rally និងម៉ូតូ Cross ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣ នៅខេត្តមណ្ឌលគិរី ដែលនឹងខិតជិតមកហើយ ពោលគឺចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣។ ថ្លែងប្រាប់អ្នកព័ត៌មាននាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ លោក ឡយ ភាល័យ បានឱ្យដឹងថា ក្រុមការងារទីលាន១២ម៉ូទ័រផាកកំពុងគិតគូរអំពីការផ្ដល់មេដាយអនុស្សាវរីយ៍ និងពានរង្វាន់ ដើម្បីត្រៀមប្រគល់ជូនកីឡាករ និងសម្រាប់កីឡាករជ័យលាភី ដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road…