-
បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៨ ខែមករាម្សិលមិញ ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៤៤ នាក់

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៤៤នាក់ ( ស្រី ៣ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៤ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី ១៨ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៤៤នាក់ រួម មាន ៖ ជួញដូរ ៦ ករណី ឃាត់ ១៨ នាក់ ( ស្រី ៣ នាក់…
-
មន្ត្រីជំនាញពន្ធដារ៖កូវីដ១៩នៅតែជាប្ញសគល់ប៉ះពាល់ដល់ ចំណូល ពន្ធដារ

ភ្នំពេញ៖ មន្ត្រីជំនាញអង្គភាពពន្ធដារបង្ហាញថាកូវីដ១៩នៅតែជាប្ញស គល់ប៉ះពាល់ដល់ចំណូលពន្ធដារ។នេះបើតាមរយៈការវិភាគ ហានិភ័យ ទូទៅ ម្រាប់ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ។ ពន្ធដារបង្ហាញថា ស្ថានភាពហានិភ័យមានភាពធូរស្រាលជាងមុនតែ ការអូសបន្លាយនៃជំងឺកូវីដ-១៩បានធ្វើឱ្យមានផលប៉ះពាល់ខ្លាំងលើការដាក់លិខិតប្រកាស និងការបង់ប្រាក់ពន្ធលើប្រភេទពន្ធលើប្រាក់ ចំណូល និងអាករលើតម្លៃបន្ថែមជាដើម។ ប្រធានការិយាល័យគោលនយោបាយសារពើពន្ធ នៃអង្គភាពពន្ធដារ លោក ម៉ុង ឡាមី បានឱ្យដឹងថា ហានិភ័យកម្រិតយុទ្ធសាស្ត្រដែល បាន កំណត់ផ្អែកតាមលទ្ធផលនៃការស្ទង់មតិហានិភ័យ អនុលោម ភាពរួមមាន៖ ការចុះបញ្ជីពន្ធដារ, ការដាក់លិខិតប្រកាសពន្ធ និងការបង់ប្រាក់ពន្ធ, កំហុសនៃការរាយការណ៍, ការចៀសវាងពន្ធ, ការគេចវេះពន្ធតាមរយៈប្រតិបត្តិការរវាងសហគ្រាស និងសហគ្រាស-B2B, ការគេចវេះពន្ធតាមរយៈប្រតិបត្តិការរវាងសហគ្រាស និងអ្នក ប្រើប្រាស់-B2C, និងវប្បធម៌បង់ពន្ធ។លោកបានបន្ថែមថា ចំណុចគួរឱ្យគត់សម្គាល់ ក្នុងឯកសារវិភាគ ហានិភ័យទូទៅ សម្រាប់ឆ្នាំ២០២២នេះ គឺគ្រប់អង្គភាពពន្ធដារ យល់ឃើញថាស្ថានភាពហានិភ័យ មានភាពធូរស្រាលជាងមុន។លោកកត់សម្គាល់ថា ការអូសបន្លាយនៃជំងឺកូវីដ-១៩បានធ្វើ ឱ្យមាន ផលប៉ះពាល់ខ្លាំងលើការដាក់លិខិតប្រកាសនិងការបង់ប្រាក់ពន្ធលើប្រភេទពន្ធលើប្រាក់ចំណូល និងអាករលើតម្លៃបន្ថែមជាដើម។លោកបានបញ្ជាក់ថា៖« លើសពីនេះការអូសបន្លាយនៃជំងឺកូវីដ-១៩ ជាឫសគល់នៃការថយចុះសកម្មភាពសេដ្ឋកិច្ច ដែលអាចធ្វើឱ្យ ធ្លាក់ ចុះនៃការប្រមូលចំណូលពន្ធ ប៉ុន្តែការព្រួយបារម្ភនៃការធ្លាក់ចុះ ការ ប្រមូលចំណូលពន្ធនេះ ពុំបានបណ្តាលឱ្យមានការធ្លាក់ចុះ…
-
ដោយសារជំនន់ទឹកភ្លៀង បណ្តាលឱ្យផ្ទះពលរដ្ឋចំនួន ០៥ខ្នង បាក់រលំធ្លាក់ចូលទឹកស្ទឹងព្រែកត្នោត នៅក្នុងខណ្ឌដង្កោ

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង ដែលស្ថិតនៅភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានបាក់រលំចូលស្ទឹងព្រែកត្នោត បង្កការភ្ញាក់ផ្អេីកដល់អាជ្ញាធរ មូលដ្ឋាន កាលពីវេលាម៉ោង ១១និង៥០នាទី ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ។ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ករណីរអិលផ្ទះចូលស្ទឹងព្រែកត្នោត របស់ប្រជាពលរដ្ឋចំនួន ០៥ខ្នងផ្ទះ ស្មើ០៥គ្រួសារ ក្នុងខណ្ឌដង្កោ រួមមាន ៖ ទី១ឈ្មោះ ហៀង រ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ មានសមាជិក ០៤នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥mx11m បាត់លុយចំនួន ២០០០ដុល្លា ផ្លាកទីន ១ដំឡឹង ប្លង់ដី ២ប័ណ្ណ និងសម្ភារប្រើប្រាស់ផ្សេងៗ ។ទី២ ឈ្មោះ រ៉ាន់ ស្រីនាង ភេទស្រី អាយុ ២៨ឆ្នាំ មានសមាជិក ០៤នាក់ ស្រី ០៣នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី…
-
កាកបាទក្រហមកម្ពុជា រៀបចំកិច្ចប្រជុំ ដើម្បីដាក់ចេញផែនការសកម្មភាពសម្រាប់ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម

ភ្នំពេញ៖ អង្គប្រជុំកាកបាទក្រហមកម្ពុជា បានសម្រេចកំណត់ ប្រធាន បទ សម្រាប់ខួបទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម គឺ “រួមគ្នា ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ដែលប្រធាន បទនេះមានគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ក្នុងការបំផុសកម្លាំងមហាជនចូលរួមលុបបំបាត់វិសមភាពក្នុងសង្គមដែលបង្កឡើងដោយជំងឺកូវីដ១៩។ ការកំណត់យកប្រធានបទនេះ បន្ទាប់ពីការកាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី១ ស្តីពី ខ្លឹមសារ ខួបលើកទី១៦០ ទិវា ពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៣ និងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជន លើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នយ៍ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា ចុះថ្ងៃទី ១៨ ខែមករា នេះ បានឱ្យដឹងថា អង្គប្រជុំបាន ពិភាក្សាលើខ្លឹមសារ និងជំហានត្រូវអនុវត្តក្នុងការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០២៣។ បន្ថែមពីនេះ អង្គប្រជុំបានពិភាក្សាអំពីបញ្ហាការប្រែប្រួលអាកាស ធាតុដែលកាកបាទក្រហមកម្ពុជាត្រូវបន្តធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាប ការយល់ដឹងដល់ប្រជាជននៅមូលដ្ឋានឱ្យបានកាន់តែស៊ីជម្រៅ និង…
-
អភិបាលខេត្តរតនគិរីអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់បល្ល័ងព្រះសម្រាប់តម្កល់ព្រះពុទ្ធបដិមានៅវត្តសិលាគិរីរុក្ខារាម(វត្តភ្នំបេង)

រតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងអស់លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំខេត្តនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់បល្ល័ងព្រះសម្រាប់តម្កល់ព្រះពុទ្ធបដិមានៅវត្តសិលាគិរីរុក្ខារាម(វត្តភ្នំបេង)ស្ថិតនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង។ ព្រះគ្រូ ថិតវិរិយោ អៃ ចាន់ ដារ៉ា ព្រះចៅអធិការ វត្តសិលាគិរីរុក្ខារាម (វត្តភ្នំបេង) មានសង្ឃដីការឱ្យដឹងថា បល្ល័ងព្រះដែលត្រូវកសាងនាពេលនេះមានកម្ពស់ ៦ម៉ែត្រ៩តឹក មានព្រះភ្នែន ៣ម៉ែត្រកន្លះ ដោយត្រូវតម្កល់ព្រះពុទ្ធបដិមាករកម្ពស់៤ម៉ែត្រ១តឹក ។ ក្នុងនាមគណៈកម្មការវត្តនិងពុទ្ធបរិស័ទព្រះគ្រូ ថិតវិរិយោ អៃ ចាន់ ដារ៉ា បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីព្រមទាំងឯកឧត្តមលោកជំទាវ និងមន្រ្តីអ្នកមុខអ្នកការដែលមានសទ្ធាជ្រះថ្លា ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយកសាងនិងលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីតម្កល់ទុកជាស្រែបុណ្យអោយប្រជាពុទ្ធបរិស័ទ ពិសេសសំរាប់យុវជនជំនាន់ក្រោយ គោរពបូជាទៅតាម ប្រពៃណី ទំនៀមទំលាប់ លើកផ្នែកព្រះពុទ្ធសាសនា ខ្មែរតរៀងទៅ។ ឯកឧត្តម ញ៉ែម សំអឿន បានសម្តែងការចូលរួមសប្បាយរីករាយចំពោះសមិទ្ធិផលថ្មី ដែលផ្តួចផ្តើមឡើង កើតចេញពីកម្លាំងសទ្ធាជ្រះថ្លារបស់លោក លោកស្រី…
-
ក្រសួងសុខាភិបាល អំពាវនាវ ឱ្យប្រជាពលរដ្ឋការពារ សុខភាពពី មេរោគកូវីដ១៩ និងការពុលចំណីអាហារ និងស្រាស ក្នុងពិធី សែន ដូនតាផ្សេងៗ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានណែនាំទៅដល់អាជ្ញាធរ ខេត្ត ស្រុក ក្រុង នៅគ្រប់រាជធានី ខេត្តទូទាំងប្រទេស ត្រូវធ្វើការ តាម ដាន និងចាត់កម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការ អនុវត្តវិធានការការពារការចម្លងវីរុសកូវីដ១៩ ជំងឺផ្ដាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬពុលស្រាស ក្នុងពិធីរៀប ចំសែនដូនតា និងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខ ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញ នូវសេចក្តីណែនាំ និងក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋទាំងអស់ បន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច និងត្រូវទៅទទួលយកការចាក់ វ៉ាក់សាំងកូវីដ១៩ ដូសជំរុញឱ្យ បានត្រឹមត្រូវផងដែរ។ លោកបានលើកឡើងកាលពីថ្ងៃទី១៧ ខែមករា ថា វីរុសកូវីដ ១៩ នៅមិនទាន់ទៅណាឆ្ងាយនោះទេរីឯស្ថានភាពនៃ ការ ចម្លងវីរុសនេះ ជាពិសេសពពួកបម្លែងថ្មីៗដូចជា XBB ឬ XBB.1.5 នៅតែបន្តមាននៅឡើយនៅលើសាកលលោក និងនៅ ក្នុងតំបន់ ដែលធ្វើឱ្យមានកំណើនជាបន្តបន្ទាប់នូវអ្នកឈឺ និងអ្នកស្លាប់នៅតាម បណ្តាប្រទេសមួយចំនួនផងដែរ។ ជាមួយគ្នានេះដែរ ដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំ…
-
ក្រសួងអប់រំណែនាំ ឱ្យសិស្សនិស្សិតទាំងអស់ ត្រូវមករៀនជាធម្មតា អំឡុងពេលចូលឆ្នាំចិន

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំបានបញ្ជាក់ថាគ្រប់ សាលារៀន រដ្ឋទាំងអស់បើកដំណើការសិក្សាជាធម្មតា ដោយ មិនមានការឈប់សម្រាកឡើយនៅថ្ងៃបុណ្យចូលឆ្នាំចិននេះ ដោយសារតែបុណ្យនេះពុំមែនជាបុណ្យជាតិរបស់កម្ពុជាទេ។ទន្ទឹមគ្នានេះ មន្រ្តីជាន់ខ្ពស់រូបនេះ ក៏បានណែនាំឱ្យសិស្ស និស្សិត ត្រូវមករៀនជាធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិង កីឡា បានលើកឡើងថា បើទោះបីថ្ងៃនេះជាថ្ងៃបុណ្យចូលឆ្នាំចិន សម្រាប់ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន មានការសែនក៏ដោយ ។ ប៉ុន្តែសិស្សានុសិស្ស នៅតែទៅបន្តការសិក្សាជាធម្មតា គ្មាន ការ ឈប់សម្រាកឡើយ។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងតែង តែអំពាវនាវឱ្យគ្រប់គ្រឹះស្ថានទំាងអស់ អនុវត្តវិធានការរដ្ឋបាល ចំពោះបុគ្គលិកអប់រំ សិស្សានុសិស្ស ដែលអវត្តមានក្នុងអំឡុង បុណ្យចូលឆ្នំាចិន និងណែនំាគ្រឹះស្ថានសិក្សាទំាងអស់ឱ្យ អនុវត្តកម្មវិធីសិក្សាឱ្យបានពេញលេញ ដើម្បីចូលរួមពង្រឹង សមត្ថភាពសិស្សានុសិស្សគ្រប់កម្រិតថ្នាក់។ អ្នកនាំពាក្យក្រសួងអប់រំរូបនេះបានបន្តដូច្នេះថា៖« បុណ្យ ចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០២៣ ទេ។ សូមបុគ្គលិកអប់រំ រៀបចំកម្មវិធីការងារឱ្យមានដំណើការជា ប្រក្រតី។ សូមមាតាបិតាអ្នកអាណាព្យាបាល រៀបចំកម្មវិធី…
-
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៤៣នាក់ ត្រូវឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៧ ខែមករា ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មានអោយដឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ បានបញ្ជាក់អោយដឹងថា ក្នុងចំណោមជនសង្ស័យទាំង ៤៣នាក់នោះ មាន ១១នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងបទល្មើសព្រហ្មទណ្ឌ ០៩ករណី និងជនសង្ស័យ ៣២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ០៨ករណី។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ កងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕ ដោយ៖…
-
តម្លៃមុខម្ហូប ក្នុងផ្សារដើមគរ នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ ៖ តម្លៃមុខម្ហូប ក្នុងផ្សារដើមគរ នៃរាជធានីភ្នំពេញ សម្រាប់នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ សាច់ជ្រូក ៖-សាច់សុទ្ធ ១គីឡូក្រាម តម្លៃ ១៧០០០៛-សាច់ឆ្អឹងជំនី ១គីឡូក្រាម ២០០០០៛-សាច់បីជាន់ ១គីឡូក្រាម ២០០០០៛-សាច់ក្រកជ្រូក ១គីឡូក្រាម ២៦០០០៛ សាច់គោ ៖-សាច់ភ្លៅ ១គីឡូក្រាម តម្លៃ ៤០០០០៛-សាច់ចម្លក ១គីឡូក្រាម ៤៥០០០៛-សាច់ស្លម្ជូរ ១គីឡូក្រាម ២៥០០០៛-សាច់កំភួនជើង ១គីឡូក្រាម ៣៨០០០៛ សាច់មាន់ ៖-សាច់មាន់បីសាស ១គីឡូក្រាម តម្លៃ ១៣០០០៛-សាច់មាន់ស្រែ ១គីឡូក្រាម ២៨០០០៛-សាច់មាន់មានពង ១គីឡូក្រាម ១៣០០០៛-សាច់មានសាច់ ១គីឡូក្រាម ១០០០០៛ ក្តាមសមុទ្រ ៖-ក្តាមសេះ ១គីឡូក្រាម តម្លៃ ៣៣០០០៛-ក្តាមថ្ម ១គីឡូក្រាម ៤៥០០០៛-មឹកបំពង់ ១គីឡូក្រាម ៣០០០០៛-បង្គា ១គីឡូក្រាម ២៨០០០៛-ងាវ ១គីឡូក្រាម…
-
រដ្ឋបាលខេត្តបាត់ដំបង ថា ការចូលរួមក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ គឺជាលក្ខខណ្ឌតម្រូវស្តីពី “អនាម័យ និង សុវត្ថិភាពម្ហូបអាហារ”

ខេត្តបាត់ដំបង ៖ សិក្ខាសាលាស្តីពីវឌ្ឍនភាពការងារ ដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តបាត់ដំបងឆ្នាំ២០២២ នឹងទិសដៅការងារអនុវត្ត ឆ្នាំ២០២៣ ត្រូវបានធ្វើឡើង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង, ឯកឧត្តម សយ អ៊ឹងអគ្គលេខាធិការរង នៃ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ឯកឧត្តម អ៊ុយ សុធាវី បានថ្លែងថា៖ការយល់ដឹងពីសារៈសំខាន់ នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភគឺជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍មូលធនមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិ។ ការបង្កើននូវចំណេះដឹងដល់សមាជិកក្រុមដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តបាត់ដំបង ដើម្បីឲ្យយល់ដឹងអំពីសារៈសំខាន់វិស័យនេះ វានិងជួយលើកស្ទួយសម្រាប់ការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ឲ្យចេះវិភាគនិងចាត់អាទិភាពវិស័យនេះ ទៅក្នុងដំណើរការកសាងផែនការរបស់មន្ទីរកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ-សង្កាត់ និងការកៀរគរធនធានថវិកា និងធនធានមនុស្ស ទាំងក្នុង និងក្រៅសហគមន៍ សម្រាប់លើកកម្ពស់វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ជាពិសេស អាហារប្រកបដោយសុខភាព សម្រាប់កុមារ ស្ត្រីបំបៅដោះកូនដោយទឹកដោះម្តាយ និងស្រ្តីមានផ្ទៃពោះ ។ លោកស្រី ឌិន ស៊ាងឡាយ…