-
អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំរៀបចំកែសម្រួលសមាសភាពថ្នាក់ដឹកនាំ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំស្តីពី ការរៀបចំកែសម្រួលសមាសភាពថ្នាក់ដឹកនាំ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដែលរៀបចំដោយ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ខណៈចូលកាន់ភារកិច្ចថ្មី ក្នុងវិស័យបាល់ទាត់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានប្តេជ្ញាចិត្តអភិវឌ្ឍវិស័យកីឡារបស់កងកម្លាំងនគរបាលជាតិ ឱ្យទទួលបានជោគជ័យ និងរីកចម្រើនបន្ថែមទៀត ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីកែសម្រួល និងផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំ ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ត្រូវបន្តដឹកនាំក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ជំនួសលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបច្ចុប្បន្នមានភារកិច្ចមមាញឹក ពុំអាចបន្តដឹកនាំក្លិបបាន។ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលក្លិបអគ្គស្នងការនគរបាលជាតិ សម្រេចបានជាង ១១ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន។…
-
សមត្ថកិច្ចបញ្ជូនមេតុងទីនអនឡាញ អឿន មូលីកា ទៅតុលាការ ដេីម្បីសួរនាំតាមបណ្ដឹងថ្មីមួយទៀត

ភ្នំពេញ ៖ កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ មេតុងទីនអនឡាញឈ្មោះ អឿន មូលីកា ដែលកំពុងជាប់ពន្ធនាគារ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរតាមពាក្យបណ្ដឹងថ្មីមួយទៀតដែលជាប់ពាក់ព័ន្ធអំពើឆបោក ។ នេះបើយោងតាមដីកាបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទ អឿន មូលីកា របស់លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីសាលាដំបូងបានបញ្ជាក់ថា សំណុំរឿងឆបោកដែលលោកព្រះរាជអាជ្ញារង សេង ម៉េងស្រ៊ុន ចាត់ការនេះមានដើមបណ្ដឹងឈ្មោះ វឿន ដាវីន ភេទស្រី អាយុ ២១ឆ្នាំ ជាអ្នកប្ដឹង ប៉ុន្តែមានទឹកប្រាក់ឆបោកប៉ុន្មាននោះមិនត្រូវបានដឹងទេ ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនមេតុងទីនអនឡាញ អឿន មូលីកា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ« មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ពោលគឺពាក់ព័ន្ធចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណ ៣៦៥០០០ដុល្លារអាមេរិក។ គួរបញ្ចាក់ថា អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ (១៩៩៥) មុខរបរជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ បុរីវ៉ារីណា…
-
កិច្ចប្រជុំស្តីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពឆ្នាំ២០២៣របស់មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ នៅមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ មានបើកកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពឆ្នាំ២០២៣ របស់ខ្លួន ។ លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា កិច្ចប្រជុំនេះផ្តោតលើចំណុចសំខាន់ៗមានដូចជារបាយការណ៍បូកសរុបលទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០២២កន្លងមក ពិភាក្សាលើបញ្ហាប្រឈមនានា និង ពិភាក្សាលើកទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០២៣បន្ត។ លោក ប្រធានមន្ទីរ បានវាយតម្លៃខ្ពស់ ដល់ បុគ្គលិកបរិស្ថានទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រយៈពេល ១ឆ្នាំពេញ និង ធ្វើការបូកសរុប លើការគ្រប់គ្រងសំណល់រឹងរាវ ទីប្រជុំជន ការរៀបចំសកម្មភាពគ្រប់គ្រងគុណភាពទឹក ឲ្យដំណើរការបានរលូន ការពង្រឹងកិច្ចសហការក្នុងការការពារតំបន់ការពារធម្មជាតិ និងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងមន្ទីរបរិស្ថានផងដែរ។ ឯកឧត្តម សូ ខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងអំពី កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការពារអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ ឯកឧត្តម ក៏បានលើកឡើងអំពី ការពិនិត្យនិងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ ។ ការបង្កើនល្បឿនបច្ចេកវិទ្យានិងការប្រើប្រាស់ធនធានរ៉ែសំខាន់ៗ ដើម្បីបម្រើដល់ផលិតកម្មអន្តរកាលថាមពល និងចូលរួមប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុសកល ។ ការរៀបចំទំនើបកម្មនៃគោលនយោបាយ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល ។…
-
កម្ពុជា រកឃើញពងអណ្តើកហ្លួងដ៏កម្របួនសម្បុកទៀតនៅខេត្ត កោះកុង

កោះកុង៖ ក្រុមការងារអភិរក្សអណ្តើកនៃអង្គការសមាគមអភិរក្ស សត្វព្រៃ(WCS) និងរដ្ឋបាលជលផល បានរកឃើញពង អណ្តើក ហ្លួងដែលជាប្រភេទសត្វកម្រនិងរងគ្រោះចំនួនបួនសម្បុក នៅលើ ឆ្នេរខ្សាច់សិប្បនិម្មិតក្បែរស្រះបង្កាត់ពូជមួយក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។ ប្រភពពីក្រុមការងារអភិរក្សអណ្តើកនៃអង្គការ WCS បានឱ្យដឹងថា ការរកឃើញថ្មីនេះចាប់ពីថ្ងៃទី១៦ ខែមករា ដោយ រកឃើញមួយ សម្បុក និងថ្ងៃទី១៩ ខែមករារកឃើញបួនសម្បុក ដែលមានពងសរុប ចំនួន ៥៤គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្បែរស្រះបង្កាត់ពូជ មួយ ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។ យោងតាមរូបភាពដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារបានដាក់ចាំថតនៅលើឆ្នេរខ្សាច់នោះ បានបង្ហាញថា មាន អណ្តើកមេជាច្រើនក្បាលបានឡើងពីស្រះបង្កាត់ពូជមកកាយខ្សាច់ទម្លាក់ពងនៅវេលាចន្លោះម៉ោង ៩យប់ដល់ពាក់កណ្តាលយប់កាល ពីថ្ងៃទី១៦ និង១៨ ខែមករា ដើមសប្តាហ៍កន្លងទៅ នេះ។ ប្រភពដដែលបន្តថា នេះគឺជាឆ្នាំទី ៣ ហើយដែលអណ្តើកហ្លួងចិញ្ចឹម បានពងនៅក្នុងមជ្ឈមណ្ឌលក្នុងប្រទេសកម្ពុជា។ ក្រុមការងារអភិរក្សអណ្តើក រំពឹងថានឹងរកឃើញពងអណ្តើកហ្លួង នៅក្នុងមជ្ឈមណ្ឌលនេះបន្ថែមទៀតក្នុងរដូវពងកូនឆ្នាំ២០២៣នេះដែលចាប់ផ្តើមពីខែមករា រហូតដល់ខែមីនា។កាលពីឆ្នាំ២០២២ ក្រុមការងារបានរកឃើញពងអណ្តើកហ្លួងនៅ លើឆ្នេរខ្សាច់ដដែលនេះចំនួន៩សម្បុក មានពងសរុបចំនួន៨១គ្រាប់ និងញាស់បាន ៣៣ កូន។ ការបង្កាត់ពូជអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលគឺជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល សំដៅស្តារចំនួនប្រភេទ អណ្តើក…
-
ជនជាតិចិន ជ្រើសរើសអាហារសែនបែបណា ដែលនាំជោគសិរី ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣នេះ គឺជាថ្ងៃសែនបុណ្យចូលឆ្នាំចិន ហេតុនេះជនជាតិចិន ពិសេសបងប្អូនខ្មែរដែលជាប់សែស្រឡាយចិន តែងត្រៀមរួចជាស្រេចហើយ នូវចំណីចំណុក គ្រឿងភេសជ្ជៈ ជាដើម សម្រាប់ទុកសែនម្ចាស់ទឹកម្ចាស់ដី និង ជីដូនជីតា នៅថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់គេ។ តើអាហារសម្រាប់សែនចូលឆ្នាំចិនបែបណា ដែលជួយឱ្យទទួលជោគលាភ និងមានសិរីសួរស្តីបំផុត ៖ ជាទូទៅក្នុងថ្ងៃបុណ្យចូលឆ្នាំឈានចូលមកដល់ជនជាតិចិន និងបងប្អូនកម្ពុជាសែស្រឡាយចិនតែងត្រៀមរៀបចំ ចំណីអាហារ គ្រឿងភេសជ្ជៈ ផ្លែឈើ ជាដើមសម្រាប់ទុកសែនបុណ្យចូលឆ្នាំថ្មីដើម្បីឱ្យមានជោគសំណាង និងសិរីសួរស្តីដល់ក្រុមគ្រួសាររបស់គេ។ សម្រាប់ថ្ងៃសែនបុណ្យចូលឆ្នាំចិននាឆ្នាំនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២៣។ចំណែកថ្ងៃបុណ្យចូលឆ្នាំមាន៣ថ្ងៃទៀតពោលគឺ នៅថ្ងៃទី ២២, ២៣និង២៤ខែមករា ឆ្នាំ២០២៣។ ចំណែក ចំណីអាហារដ៏សំខាន់ សម្រាប់សែនក្នុងថ្ងៃបុណ្យចូលឆ្នាំនេះមានដូចជា សាច់សត្វ សម្លរ ផ្លែឈើ បង្អែម ក្នុងមួយមុខ៣ប្រភេទ ឬ៥ប្រភេទ។ក្រៅពីនេះក៏មានគ្រឿងស្រវឹង តែ បាយ និងក្រដាសមាស ក្រដាសប្រាក់ ជាដើម។ *ពេលព្រឹកសែន ម្ចាស់ទឹកម្ចាស់ដី ជំនាងផ្ទះឬចិនហៅថាទីជុយអៀ ។…
-
តម្លៃមុខម្ហូប និងទំនិញប្រើសប្រាស់ ក្នុងផ្សារអូឬស្សី នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ តម្លៃមុខម្ហូប និងទំនិញប្រើប្រាស់ហាក់មានការឡើងថ្លៃ ក្នុងផ្សារអូឬស្សី សង្កាត់អូឬស្សី២ ខណ្ឌ៧មករា នៃរាជធានីភ្នំពេញ សម្រាប់នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ តម្លៃជ្រូកខ្វៃ-ជ្រូកខ្វៃតូច ១ក្បាល តម្លៃ ៥០០០០០៛-ជ្រូកខ្វៃធំល្មម ១ក្បាល តម្លៃ ៧៥០០០០៛-ជ្រូកខ្វៃធំ ១ក្បាល តម្លៃ ១០០០០០០៛-ជ្រូកកណ្តុលតូច ១ក្បាល ៤គីឡូក្រាម ៦០០០០០៛-ជ្រូកកណ្តុលធំ ១ក្បាល ៤គីឡូក្រាម ៨០០០០០៛ តម្លៃសាច់ជ្រូក-សាច់សុទ្ធ ១គីឡូក្រាម ២៧០០០៛-ឆ្អឹងជំនី ១គីឡូក្រាម ៣០០០០៛-សាច់បីជាន់ ១គីឡូក្រាម ៣០០០០៛-សាច់ក្រកជ្រូក ១គីឡូក្រាម ២៦០០០៛ តម្លៃសាច់គោ-សាច់ភ្លៅ ១គីឡូក្រាម ៤០០០០៛-សាច់ចម្លក ១គីឡូក្រាម ៤៥០០០៛-សាច់ស្លម្ជូរ ១គីឡូក្រាម ២៥០០០៛-សាច់កំភួនជើង ១គីឡូក្រាម ៣៨០០០៛ តម្លៃចង្កៀងគោម-គោមតូច ១គូ ៤០០០០៛-គោមធំ ១គូ ៦០០០០៛-អាំងបាវ ១ដុំ ១៥០០៛-ដើមអង្គាសីល ១ដើម ២៨០០០០៛-យ័ន្តបិទផ្ទះ…
-
ប្រជាពលរដ្ឋកំពុងសម្រុកទិញគ្រឿងរណ្ដាប់សែន នៅតាមផ្សារនានា ដេីម្បីត្រៀមលក្ខណៈប្រារព្ធពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម ចាប់ពីស្អែកនេះតទៅ

ភ្នំពេញ ៖ ជាទំនៀមទំលាប់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកាត់ខ្សែស្រឡាយចិន និងវៀតណាម បាននាំគ្នាសម្រុកទិញគ្រឿងរណ្ដាប់សែន ម្ហូបអាហារ និងសម្ភារៈ ដេីម្បីទុកសម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម នៅថ្ងៃទី២១ មករា ២០២៣ ស្អែកនេះ ។ ជាក់ស្ដែងនៅតាមផ្សារនានា ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៣នេះ បងប្អូនប្រជាពលរដ្ឋទាំងអ្នកលក់ និងអ្នកទិញ ដែលភាគច្រើនផ្ដោតលើការទិញគ្រឿងដង្វាយផ្សេងៗសម្រាប់ការសែនព្រេន ជាពិសេស ការតុបតែងផ្ទះសំបែង នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣-២៤ ខែមករា ឆ្នាំ២០២៣ ខណៈនៅថ្ងៃសៅរ៍ ទី២១ គឺជាថ្ងៃសែន ធំតែម្ដង ។ គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម គឺជាជំនឿរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាប់ជាខ្សែស្រឡាយ និងគោរពប្រតិបត្តិនូវជំនឿផ្សេងៗជាច្រើន ក្នុងនោះរួមមាន៖ បិទយ័ន្តមុខផ្ទះ លោតម៉ុងសាយ ការសែនព្រេនមានម្ហូបអាហារ នំចំណី ផ្លែឈើតាមចំណង់ចំណូលចិត្ត ដុតក្រដាស អុជធូប នៅព្រះវិហារ យកអំពៅខ្មៅ ស្លឹកមានចូលផ្ទះ និងដាក់តាំងដើមអង្គាសីលនៅក្នុងផ្ទះ ជាពិសេសនោះ គឺមានដំណមជាច្រើន…
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ឯកឧត្តមហ៊ុន ម៉ាណែត និងលោកជំទាវ ទៅចែកជូនអតីតយុទ្ធជនរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៥គ្រួសារ នៅក្នុងស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩ ខែមករាឆ្នាំ២០២៣ បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយោធិននារីរបស់អង្គភាព បានសហការជាមួយអាជ្ញាធរក្រុង/ស្រុក កងកម្លាំងទាំង ៣ប្រភេទ នាំយក អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់សមាជិកសមាគមអតីតយុទ្ធជន ចំនួន ១៥គ្រួសារ នៅក្នុងស្រុកសាមគ្គីមានជ័យ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ។ អំណោយដែលត្រូវផ្តល់ជូនសមាជិកសមាគមអតីតយុទ្ធជន ទាំង ១៥គ្រួសារ រួមមាន អង្ករចំនួន ៧៥០គីឡូក្រាម ស័ង្កសី ៣០០សន្លឹក. ស៊ីម៉ងត៍ ៣០បេ. មី ១៥កេស ទឹកត្រី ១៥យួរ ទឹកស៊ីអ៉ីវ ១៥យួរ ត្រីខ ១៥យួរ មុង ១៥ ជែល ១៥ដបធំ រួមនឹងថវិកាមួយចំនួន ៕ សុខ គឹមសៀន
-
ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញ ដោះស្រាយ បញ្ហាវិវាទ ក្រៅប្រព័ន្ធ តុលាការ មកពី ៦ឃុំ ក្នុងស្រុក កំពង់ត្រាច ខេត្តកំពត

ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅធនិន អភិបាលខេត្ត ថ្លែងថា របស់ លុយកាក់ ដីធ្លី មិនមានតម្លៃទេ អ្វីដែល មានតម្លៃបំផុតនោះគឹ ទឹកចិត្ត និងស្នាមញញឹម ការគោរព ការសណ្តោសគ្នា មនុស្សដែលមានការសណ្តោសច្រើន យោគយល់ច្រើន មនុស្សនោះហើយដែលមានតម្លៃ គ្រប់គ្រាន់ ថាជាមនុស្ស ។ សម័យមហានគ ៥រយឆ្នាំ យើងមិនដែលបានសុខទេ ប៉ុន្តែពេលនេះ ក្រោមគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានយកជីវិត ទៅប្តូរយ៉ាងលំបាក នោះយើងទទួលបាននូវភាពសុខសាន្តបំផុត គឺសុខសន្តិភាពយ៉ាងពេញលេញ ទូទាំងបនរទេស និងការអភិវឌ្ឍន៍ ផងដែរ ។ ចំណែក ពុកម៉ែ បងប្អូនយើងវិញ មានការលះបង់តិចតួច មានទំនាស់តិចតួចក្នុងគ្រួសារ ឬក៍នៅភូមិផង របងជាមួយ យើងត្រូវតែមានការលើកលែង ឲ្យគ្នាទៅវិញ ទៅមក នេះហើយដែលជាបញ្ហាសំខាន់ណាស់សម្រាប់យើង ដែលយើងកំពុងតែជ្រកក្រោមឆ័ត្រ ក្រោមម្លប់ នៃសន្តិភាព ។ ឯកឧត្តម អភិបាលខេត្តបានបន្តថាយន្តការដែលត្រូវប្រើ…
-
ក្រុមហ៊ុនជប៉ុនមួយ គ្រោងនឹងបោះទុនវិនិយោគ លើការ កែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រុមហ៊ុន Shindo Shigeharu Shop Co. Ltd. នៅក្នុងប្រទេសជប៉ុនមានគម្រោងនឹងបោះទុនវិនិយោគ លើការ កែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តបាត់ដំបងនាពេលខាងមុខនេះ។ នេបើតាមការថ្លែងឡើងរបស់ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបង។ ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុន Shop Shindou Shigeharu Limited Company ដើម្បីពិភាក្សាការងារអំពី គម្រោងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ឯកឧត្តម សុខ លូ បានបង្ហាញក្តីសប្បាយរីករាយ ចំពោះក្រុមហ៊ុនជប៉ុនដែលមាន បំណងក្នុងការវិនិយោគនៅក្នុងខេត្តបាត់ដំបង ពាក់ព័ន្ធនឹង គម្រោងកែច្នៃផ្លែឈើនេះ ស្របពេលដែលខេត្តបាត់ដំបងជា ខេត្តមួយដែលមានសក្ដានុពលខ្ពស់ ទាំងផ្នែកទេសចរណ៍ និងកសិកម្ម។ ឯកឧត្តមបានបញ្ជាក់ថា ៖ «រដ្ឋបាលខេត្តរងចាំការសហការ ជានិច្ច ព្រោះនេះក៏ជាគោលបំណងរបស់រដ្ឋបាលខេត្ត ក្នុង ការលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តបាត់ដំបង ព្រោះ ជារៀងរាល់ឆ្នាំ ផលិតផលកសិកម្មមួយចំនួន ដូចជាផ្លែស្វាយ ផ្លែមៀនប៉ៃលិន ឬម្នាស់ជាដើម មានចំនួនច្រើនដែលសេស សល់ និងមានតម្លៃថោក ដោយសារគ្មានរោងចក្រក្នុងការកែច្នៃ ផលិតផលទាំងនោះ»។ ទាក់ទងនឹងគម្រោងនេះ…