Category: ព័ត៌មានសង្គម

  • គ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះទទួលបានអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ

    គ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះទទួលបានអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ

    ខេត្តកំពង់ឆ្នាំង ៖ ស្បៀងនិងសម្ភារៈជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ត្រូវបាន លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង នាំយកទៅប្រគល់ជូនគ្រួសារ លោក អឿន រដ្ឋា អាយុ ៤១ ឆ្នាំ រងគ្រោះដោយអគ្គិភ័យឆេះផ្ទះនៅភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ។ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានថ្លែងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយឧបទ្ទវហេតុផ្សេងៗ និងបងប្អូនមានទុក្ខលំបាក គ្រប់ទីកន្លែង ។ ជាក់ស្ដែងថ្ងៃនេះ ឯកឧត្តមក៏បានឧបត្ថម្ភដល់បងប្អូនដែលរងគ្រោះដោយអគ្គិភ័យមានអង្ករចំនួន ១០០គីឡូក្រាម ស៊ីម៉ង់ ៧បេ មី ៣កេសគ្រឿងឧបភោគបរិភោគ និង ថវិកាមួយចំនួនផងដែរ ៕ សុខ គឹមសៀន

  • ការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូ គឺជារឿងសំខាន់ដែលមិនអាចខ្វះបានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស

    ការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូ គឺជារឿងសំខាន់ដែលមិនអាចខ្វះបានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស

    បន្ទាយមានជ័យ ៖ ការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូ គឺជារឿងសំខាន់ដែលមិនអាចខ្វះខាតបានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសក្មួយៗដែលជាសិស្សានុសិស្ស ជាទំពាំងស្នងឫស្សី បានទទួលនូវចំណេះដឹងប្រកបដោយគុណភាព ។ នេះគឺជាការលើកឡើងរបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្ត បន្ទាយមានជ័យ ក្នុងពិធីសំណេះសំណាលជាមួយ លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ចំនួន ១៥០នាក់ ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយកអំណោយកុំព្យូទ័រ (Computer)ចំនួន ១៥គ្រឿង ដែលជាអំណោយរបស់ លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ផ្តល់ជូនដល់សាលាបឋមសិក្សាចំនួន ១៥ ដែលខ្វះខាតុំព្យូទ័រ សំរាប់បម្រើការងារក្នុងសាលារៀន នាថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៣ ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មានប្រសាសន៍ថា ៖ ជាការពិត លោកគ្រូ-អ្នកគ្រូ គឺជាឃ្លាំងផ្ទុកនូវចំណេះដឹង ដែលមិនចេះរីកស្ងួត ដែលលោកបានខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដោយមិនខ្លាចនឿយហត់ ដេីម្បីឱ្យសិស្សមានចំណេះវិជ្ជា មានការងារល្អ។ បេីគ្មានការចូលរួមរបស់លោកគ្រូ-អ្នកគ្រូទេ វិស័យអប់រំ…

  • អភិបាលខេត្តស្ទឹងត្រែង ដាស់តឿនដល់សិស្សានុសិស្សឲ្យខំប្រឹងប្រែងរៀនសូត្រ ក្លាយជាពលរដ្ឋល្អ មានចំណេះដឹង និងធនធានដ៏ល្អ ដើម្បីក្លាយជាអ្នកបន្តវេនដឹកនាំ និងអភិវឌ្ឍន៍ប្រទេស

    អភិបាលខេត្តស្ទឹងត្រែង ដាស់តឿនដល់សិស្សានុសិស្សឲ្យខំប្រឹងប្រែងរៀនសូត្រ ក្លាយជាពលរដ្ឋល្អ មានចំណេះដឹង និងធនធានដ៏ល្អ ដើម្បីក្លាយជាអ្នកបន្តវេនដឹកនាំ និងអភិវឌ្ឍន៍ប្រទេស

    ខេត្តស្ទឹងត្រែង៖ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់អគារសិក្សា១ខ្នង នៅសាលាបឋមសិក្សាសេកុង ស្ថិតនៅក្នុងឃុំសេកុង ស្រុកសៀមប៉ាង ជាជំនួយរបស់អង្គការភ្លែន កាលពីថ្ងៃទី២៣ មករា ២០២៣នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសីលធម៌ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋ​ ល្អក្នុងសង្គម ដើម្បីក្លាយជាមនុស្សមានធនធានដ៏ល្អរបស់សង្គមជាតិឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានភាពរីកចម្រើន ជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលនាំឲ្យខូចអនាគត ។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ តាមរយៈអង្គការភ្លែន ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអប់រំដ៏រឹងមាំនាពេលនេះ ។ ឯកឧត្តម ក៏បានចាត់ទុកសកម្មភាពមនុស្សធម៌របស់អង្គការភ្លែន ថា បានបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់ខ្លួនក្នុងកិច្ចការសង្គម មនុស្សធម៌ និង ការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាទ្រព្យដ៏មានតម្លៃបំផុតក្នុងការអភិវឌ្ឍន៍សង្គមជាតិ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីកំណែទម្រង់គុណភាពវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រសួង ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ៕ ដេង ម៉ាវិន

  • ស្ថាប័នពាក់ព័ន្ធ ប្តេជ្ញាលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹង នៅ តាម ទីប្រជុំជន និងទីជនបទ

    ស្ថាប័នពាក់ព័ន្ធ ប្តេជ្ញាលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹង នៅ តាម ទីប្រជុំជន និងទីជនបទ

    សៀមរាប៖ ស្ថាប័នពាក់ព័ន្ធបានចាត់ទុកថា ក្នុងបរិបទនៃវិស័យ សេដ្ឋកិច្ច និងទេសចរណ៍មានការរីកចម្រើន ការគ្រប់គ្រងសំរាម និង សំណល់រឹង គឺជាបញ្ហាប្រឈមដ៏សំខាន់មួយ ។ទន្ទឹមគ្នានេះ ភាគី ពាក់ព័ន្ធ ក៏បានបង្ហាញការប្តេជ្ញារួមគ្នា លើកកម្ពស់ការគ្រប់ គ្រង សំរាម សំណង់រឹងនៅតាមទីប្រជុំជន និងទីជនបទក្នុងប្រទេសកម្ពុជាឱ្យកាន់ តែប្រសើរឡើង។ ការប្តេជ្ញានេះ ត្រូវបានបង្ហាញឡើងនៅក្នុងសិក្ខាសាលានាសប្តាហ៍មុន ស្តីពីការរៀបចំផែនការសម្រាប់គម្រោង ការលើកកម្ពស់ការគ្រប់គ្រង សំរាម សំណង់រឹងទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE) ក្រោមការចូលរួមពីក្រសួងបរិស្ថាន ទីភ្នាក់ងារសហ ប្រតិបត្តិ ការអាល្លឺម៉ង់ រដ្ឋបាលខេត្តសៀមរាប និងក្រសួងពាក់ព័ន្ធ ស្ថាប័នថ្នាក់ខេត្ត ប្រតិបត្តករទេសចរ សមាគមចុងភៅ និងអង្គការ ដៃគូរអភិវឌ្ឍន៍នានា។ អគ្គនាយករងនៃអគ្គនាយករដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន ឯកឧត្តម កែ វង្សវឌ្ឍនា បានលើកឡើងថា បញ្ហាសំរាមសំណល់រឹង បញ្ហាអនាម័យ បញ្ហាគុណភាពទឹក និងបញ្ហាខ្យល់បរិយាកាស គឺជា បញ្ហាប្រឈមដ៏សំខាន់មួយដល់បរិស្ថាន។ លោកថា ក្នុងក្របខ័ណ្ឌ នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ការគ្រប់គ្រង សំរាម…

  • ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង ចាប់ពីថ្ងៃទី ២៥-៣១ខែ មករា ឆ្នាំ ២០២៣ ស្អែកនេះតទៅ

    ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង ចាប់ពីថ្ងៃទី ២៥-៣១ខែ មករា ឆ្នាំ ២០២៣ ស្អែកនេះតទៅ

    ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួង ធនធាន ទឹក និង ឧតុនិយម នៅព្រឹក ថ្ងៃ អង្គារ ទី ២៤ ខែមករា ឆ្នាំ ២០២៣នេះ បានឱ្យដឹងថា ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង ចាប់ពីថ្ងៃទី ២៥-៣១ខែ មករា ឆ្នាំ ២០២៣ ស្អែកនេះតទៅ ។ ក្រសួង ធនធាន ទឹក និង ឧតុនិយម បានគូសបញ្ជាក់ថា នៅក្នុងអំឡុងសប្តាហ៌ទី៤ នៃខែមករា នេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង ។ ស្ថានភាពបែបនេះធ្វើឲ្យ៖១-តំបន់វាលទំនាប-សីតុណ្ហភាពអប្បបរមា មានពី១៨-២២° C-សីតុណ្ហភាពអប្បបរមា មានពី ២៨-៣៣°C-ធាតុអាកាសអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។ ២-តំបន់ខ្ពង់រាប-សីតុណ្ហភាព អប្បបរមា មានពី ១៥-២០°Cសីតុណ្ហភាពអតិបរមា មានពី ២៨-៣១°C-ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនៈគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧°C នៅពេលព្រឹកនិងនៅពេលយប់។ ៣-តំបន់មាត់សមុទ្រ…

  • ស្ត្រីអ្នកលក់បន្លែម្នាក់ រងរបួសធ្ងន់ ដោយសារចោឆក់កាបូបស្ពាយមិនបានសម្រេច បណ្ដាលឲ្យធ្លាក់ពីលើរុឺម៉ក

    ស្ត្រីអ្នកលក់បន្លែម្នាក់ រងរបួសធ្ងន់ ដោយសារចោឆក់កាបូបស្ពាយមិនបានសម្រេច បណ្ដាលឲ្យធ្លាក់ពីលើរុឺម៉ក

    ភ្នំពេញ ៖ ស្ត្រីម្នាក់បានធ្លាក់ពីលើរុឺម៉កដឹកបន្លែបែកក្បាលសន្លប់ស្ដូកស្ដឹង បន្ទាប់ពីមានជនសង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយមិនបានសម្រេច បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចខាងជើងស្ពានអាកាសស្ទឹងមានជ័យ ប្រហែល៦០ម៉ែត្រ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត(២១៧)ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ មុី រ៉ូ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណើតនៅឯខេត្តស្វាយរៀង។ តាមសម្ដីអ្នកបើករុឺម៉ករងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានទិញបន្លែពីផ្សារដើមគរដឹកយកទៅលក់នៅផ្សារជម្ពូវ័ន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែលិចមុខជនសង្ស័យមួយក្រុមមានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿង មិនចាំស្លាកលេខ បានមកពីក្រោយធ្វើសកម្មភាពឆក់កាបូបលុយស្ពាយចំហៀងខ្លួន ដែលអង្គុយលើរុឺម៉ក បណ្ដាលឲ្យស្ត្រីរងគ្រោះធ្លាក់ពីលើរុឺម៉កបែកក្បាលសន្លប់ស្ដូកស្ដឹង ក្រោយពីឆក់មិនបានសម្រេចជនសង្ស័យទាំងអស់នោះបានជិះម៉ូតូទៅមុខគេចខ្លួនបាត់ស្រមោល។ ក្រោយពីកើតហេតុ ប្រជាពលរដ្ឋបានទាក់ទងហៅរថយន្តសាម៉ុយមកដឹកជនរងគ្រោះទៅមន្ទីពេទ្យយកទៅសង្គ្រោះភ្លាមៗ ។ គួររំលឹកផងដែរករណីឆក់នៅជិតស្ពានអាកាសស្ទឹងមានជ័យតែងតែកើតមានសឹងរាល់ថ្ងៃ ដោយប្រជាពរដ្ឋសំណូមពរដល់កម្លាំងសមត្ថកិច្ចមេត្តាជួយល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនផង ដេីម្បីការពារភូមិ សង្កាត់ ខណ្ឌ មានសុវត្ថិភាព ៕ ដោយ ៖ ជីម ភារ៉ា

  • ប្រធានសាខាកាកបាទក្រហមខេត្តរតនគិរី ៖ ក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌ ត្រូវបន្តខិតខំពង្រឹក ពង្រីកសម្មភាពនៃចលនាកាកបាទក្រហម សំដៅជួយសង្គ្រោះជនរងគ្រោះ និង ងាយរងគ្រោះបំផុត

    ប្រធានសាខាកាកបាទក្រហមខេត្តរតនគិរី ៖ ក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌ ត្រូវបន្តខិតខំពង្រឹក ពង្រីកសម្មភាពនៃចលនាកាកបាទក្រហម សំដៅជួយសង្គ្រោះជនរងគ្រោះ និង ងាយរងគ្រោះបំផុត

    រតនគិរី ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ថ្លែងថា ក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌ ត្រូវបន្តខិតខំពង្រឹក ពង្រីកសម្មភាពនៃចលនាកាកបាទក្រហម សំដៅជួយសង្គ្រោះជនរងគ្រោះ និង ងាយរងគ្រោះបំផុត។ ឯកឧត្តមក៏បានលើកផងដែរពីផែនការសកម្មភាព និងផែនការថវិកា ត្រូវគិតគូរឱ្យបានហ្មត់ចត់ ដោយផ្អែកលើការអនុវត្តតាមបណ្ដាឆ្នាំកន្លងមក និងត្រូវគិតពីស្ថានភាព ។ ម៉្យាងទៀត រាល់ថវិកាដែលទទួលបានពីសប្បុរជននានា ក៏ត្រូវយកទៅ ធ្វើឲ្យចំគោលដៅ នៃចលនាមនុស្សធម៌ និងទាន់ពេលវេលា ដើមី្បឲ្យម្ចាស់សប្បុរសជន មានទឹកចិត្តចូលរួមក្នុងការឧបត្ថម្ភ ដល់ចលនាកាកបាទក្រហមកម្ពុជា នៅខេត្តរតនគិរី ។ ឯកឧត្តម ប្រធានគណកម្មាធិការបានចាត់ទុកកិច្ចប្រជុំនេះជាឱកាសដ៏មានតម្លៃ និងជាវេទិកាដ៏គាប់ប្រសើរ ដើម្បីឲ្យសមាជិក សមាជិកានៃអង្គប្រជុំអាចធ្វើការ វាយតម្លៃ ដកស្រង់បទពិសោធន៍ការងារល្អៗ និងបំពេញបន្ថែមនូវចំណុចខ្វះខាត ដែលសាខាបានអនុវត្តរយៈពេល១ឆ្នាំកន្លងទៅ ហើយអាចឲ្យយើងត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សាខាស្របតាមផែនការយុទ្ធសាស្ត្រ ២០២១-២០៣០ របស់ កាកបាទក្រហមកម្ពុជា ដែលបានផ្តោតលើវិស័យអាទិភាពទាំង៤ ក្នុងន័យបង្កើនប្រសិទ្ធិភាព…

  • លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាំអំណោយផ្ដល់ជូនមន្ត្រីនគរបាលជាស្រ្តី ដែលកំពុងសម្រាកលំហែមាតុភាពនៅស្រុកកំណើត

    លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាំអំណោយផ្ដល់ជូនមន្ត្រីនគរបាលជាស្រ្តី ដែលកំពុងសម្រាកលំហែមាតុភាពនៅស្រុកកំណើត

    បន្ទាយមានជ័យ ៖ ដោយមើលឃើញពីទុកលំបាន និងជាការយកចិត្តទុកដាក់ចំពោះសុខទុក្ខ មន្ត្រីនគរបាលក្រោមឱវាទ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឧបត្ថម្ភថវិកា និងគ្រឿងបរិភោគ មួយចំនួន ជូនដល់មន្ត្រីនគរបាលជាស្រ្តី ដែលកំពុងសម្រាកលំហែមាតុភាពនៅស្រុកកំណើត ។ ការនាំអំណោយសួរសុខទុក្ខនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ យ៉ូន សាមាន និងលោកវរសេនីយ៍ត្រី សឿង សុខេន តំណាងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចគេហដ្ឋានរបស់លោកស្រីអនុសេនីយ៍ត្រី ញ៉ាន លីដា អត្តលេខ ៩៥៩៦១ ឋានៈនាយរងផ្នែក ស្ថិតក្នុងភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលលោកស្រីបានសម្រាកលំហែមាតុភាព កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ។ សូមបញ្ជាក់ថា អំណោយដែលត្រូវបាននាំយក ប្រគល់ជូននាឱកាសនោះ រួមមាន៖ ថវិកាចំនួន ២,០០០,០០០រៀល, ទឹកដោះគោឆៅ, ទឹកក្រូច, ទឹកសុទ្ធ, ត្រីខ, មី,…

  • ពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគបាលជំនាន់ទី១៧ លើកទី១ សម្រាប់សិស្សនាយនគបាល និងនាយរងនគបាលក្របខណ្ឌថ្មី ១៨៥នាក់នៅសាលានគបាលជាតិភូមិភាគទី៦ នៅក្នុងស្រុករលាប្អៀរ

    ពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគបាលជំនាន់ទី១៧ លើកទី១ សម្រាប់សិស្សនាយនគបាល និងនាយរងនគបាលក្របខណ្ឌថ្មី ១៨៥នាក់នៅសាលានគបាលជាតិភូមិភាគទី៦ នៅក្នុងស្រុករលាប្អៀរ

    កំពង់ឆ្នាំង ៖ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:ជំនាន់ទី១៧ លើកទី១ សម្រាប់សិស្សនាយនគបាលនិងនាយរងនគបាលក្របខណ្ឌថ្មី១៨៥នាក់នៅសាលានគបាលជាតិភូមិភាគទី៦នៅក្នុងស្រុករលាប្អៀរ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅសាលានគបាលជាតិភូមិភាគទី៦ ឯកឧត្តមឧត្តមសេនីយ៍ឯក មនោ សែន បណ្ឌិតសភានគបាលជាតិក្រសួងមហាផ្ទៃ និងជាប្រធាន នាយកកដ្ឋានបណ្តុះបណ្តាល ថ្លែងថា នេះគឺជាវគ្គបណ្តុះបណ្តាលប្រវត្តិសាស្ត្រដ៍សំខាន់និងចាំបាច់នៅក្នុងឆាកជីវិតរបស់ប្អូនៗដោយបានផ្លាស់ប្តូជីវភាពការងាររបស់ប្អូនពីជនស៊ីវិល មកជាកងកម្កាំងនគរបាលជាតិ ។ ឯកឧត្តមនាយ ឧត្តមសេនីយ៍ឯក បន្តថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងផ្ទៃពិសេសក្នុងការដឹកនាំបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិតសភានគរបាលជាតិកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំនិងកម្មវិធីកំណែទម្រង់ឬការងារសំខាន់ៗរួមមាន ការងារដឹកនាំ ការងារគ្រប់គ្រង ការងារអភិវឌ្ឍន៍កម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ និស្សិត សិក្ខាកាម សិស្សនគរបាលនិងសិស្សនាយនគរបាលរង ការអភិវឌ្ឍន៍ធនធានមនុស្ស ការបង្កើតឲ្យមានការធានាគុណភាពអប់រំនិងការបង្កើតឲ្យមានវប្បធម៌គុណភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈសិក្សា ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និង ភាពពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលព្រមទាំងឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃ និងគោលការណ៍កំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដ៏ឆ្នើមនៃប្រទេសកម្ពុជា។ ក្នុងឱកាសនោះ គណៈប្រតិភូបានចុះពិនិត្យមើលការដ្ឋានសំណង់អាគារដែលកំពង់សាងសង់នៅក្នុងសាលានគរបាលភូមិភាគទី៦ផងដែរ ៕សុខ គឹមសៀន

  • សមិទ្ធផលធ្វើអំពីសូត្រខ្មែរ១១មុខនឹងដាក់បង្ហាញនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅខែកុម្ភៈខាងមុខ

    សមិទ្ធផលធ្វើអំពីសូត្រខ្មែរ១១មុខនឹងដាក់បង្ហាញនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅខែកុម្ភៈខាងមុខ

    សៀមរាប៖ សមិទ្ធិផលធ្វើអំពីសូត្រខ្មែរ១១មុខនឹងដាក់បង្ហាញនៅសារមន្ទីរ វាយនភណ្ឌប្រពៃណីអាស៊ី។ នេះបើតាមការប្រកាសរបស់ អាជ្ញាធរជាតិអប្សរា នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននាថ្ងៃទី២៣ខែមករាឆ្នាំ២០២៣នេះ។ អាជ្ញាធរជាតិអប្សរាបង្ហាញថា សមុច្ច័យចំនួន១១មុខ (សមិទ្ធិផល១១មុខ) នោះរួមមាន កន្សែងសូត្រចំនួនបួន និងសំពត់ហូលចំនួនប្រាំនិង ហូលពិតាន ចំនួនពីរ។របស់ទាំងនេះជាអំណោយផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌ ប្រពៃណី ខ្មែរ។ វត្ថុទាំងអស់នឹងដាក់តាំងពិព័រណ៍ផលិតផលសូត្រ ខ្មែរ ចំនួន ១១មុខ នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។ អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា៖« ការដាក់តាំងពិព័រណ៍វត្ថុដ៏មានតម្លៃទាំងនេះ ក្នុងបំណងអភិរក្ស ថែរក្សាសិល្បៈតម្បាញហូលពិតានខ្មែរ ស្របពេលដែល ចំនួនអ្នកប្រើប្រាស់ហូលពិតានក្នុងសង្គមខ្មែរសម័យថ្មី កំពុងថយចុះគួរ ឱ្យព្រួយបារម្ភ។ ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ហាញដល់សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ពីកេរ្តិ៍ដំណែល និងស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកមក»។ នាយករងស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី លោក សែន គឹមស៊ុន ឱ្យដឹងថា សមុច្ច័យទាំងនេះ មានប្រវត្តិនៅជាប់ជាមួយនឹងបុព្វបុរសខ្មែរជា យូរយារ ណាស់មកហើយ ប៉ុន្តែមួយផ្នែកធំវាត្រូវបានបំផ្លិចបំផ្លាញដោយ សារ របបប៉ុលពត ហើយបច្ចុប្បន្នមិនសូវមានអ្នកនិយមប្រើទេ ដូចជាហូលពិតាន ជាដើមនោះ ទើបធ្វើឱ្យវិស័យតម្បាញហូលពិតានបានធ្លាក់ចុះ។ លោកបន្តថា…