Category: ព័ត៌មានសង្គម

  • ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងព្យាបាលជង្ងឺទូទៅ វះកាត់ មាត់ធ្មេញ ភ្នែក និងផ្តល់វែនតាឥតគិតថ្លៃដល់ពលរដ្ឋ នៅស្រុកមង្គលបូរី

    ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងព្យាបាលជង្ងឺទូទៅ វះកាត់ មាត់ធ្មេញ ភ្នែក និងផ្តល់វែនតាឥតគិតថ្លៃដល់ពលរដ្ឋ នៅស្រុកមង្គលបូរី

    បន្ទាយមានជ័យ៖ រដ្ឋបាលស្រុកមង្គលបូរីនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងដាច់ដោយឡែកពីគ្នាសម្រាប់ទីតាំងខុសគ្នា តែក្នុងន័យស្រដៀងគ្នាស្តីពីការព្យាលជង្ងីទូទៅ វះកាត់ មាត់ធ្មេញ ភ្នែក និងផ្តល់វែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ។ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីប្រាប់បន្ថែមថា នៅថ្ងៃទី២៦ ខែមករា សេវាសុខាភិបាលការព្យាលជង្ងីទូទៅ វះកាត់ មាត់ធ្មេញ ភ្នែកនិងផ្តល់វែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសរអានោះ សម្រាប់ស្រុកលោក មានធ្វើនៅ៣ទីកន្លែង សូមរំលឹកថា ជារៀងរាល់ឆ្នាំ តែងមានគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា ចម្រុះបរទេស និងបរទេសមកពីប្រទេសនានាជាមិត្តតែងចូលមកធ្វើការងារមនុស្សធម៌ខាងសុខភាពដូចជាពិនិត្យ ព្យាបាលជម្ងឺ បំប៉នសុខុមាលពលរដ្ឋខ្មែរ និងផ្តល់អំណោយផងដែរ ៕ដោយ៖ឃិន គន្ធា

  • គណៈកម្មការជំនាញរបស់រដ្ឋសភានិងក្រសួងជំនាញរួមគ្នាលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រព័ន្ធសារព័ត៌មាននៅកម្ពុជា

    គណៈកម្មការជំនាញរបស់រដ្ឋសភានិងក្រសួងជំនាញរួមគ្នាលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រព័ន្ធសារព័ត៌មាននៅកម្ពុជា

    ភ្នំពេញ៖​ អ្នកជំនាញដែលមកពីគណៈកម្មការទី៥នៃរដ្ឋសភា តំណាង គណៈកម្មការពាក់ព័ន្ធ និងក្រសួងព័ត៌មាន បាននិងកំពុង រួមគ្នាជំរុញលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រព័ន្ធ សារព័ត៌មាន នៅកម្ពុជា ខណៈស្ថាប័នទាំងនេះយល់ថា ព័ត៌មាន គឺមានសារសំខាន់បំផុត សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងសតវត្សថ្មីនេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សារវាង គណៈកម្មការទី៥ ជាមួយនឹងក្រសួងព័ត៌មាន កាលថ្ងៃទី២៥ ខែមករាឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការ បរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភាបានឱ្យដឹងថា កិច្ច ប្រជុំរវាង គណៈកម្មការជំនាញរដ្ឋសភា ជាមួយក្រសួងព័ត៌មាននេះ ក្នុងគោលបំណងរួមគ្នាលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផល នៃប្រព័ន្ធសារព័ត៌មាននៅកម្ពុជា សំដៅលើកកម្ពស់សិទ្ធិ ទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។ឯកឧត្តមបានឱ្យដឹងបន្តថា ៖ «កិច្ចពិភាក្សាគ្នាក៏បានផ្តោតសំខាន់ លើការពង្រឹងគុណភាព និងគុណតម្លៃរបស់សារព័ត៌មាន និង មធ្យោបាយសម្រាប់ការផ្សព្វផ្សាយព័ត៌មានឱ្យមានក្រមវិជ្ជាជីវៈត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាដែលអនុញ្ញាត ឱ្យប្រជាពលរដ្ឋគ្រប់ រូបមានសិទ្ធិទទួលយកព័ត៌មានការទទួលខុសត្រូវក្នុងការទទួលព័ត៌មានស្របតាមច្បាប់របស់ប្រទេសកម្ពុជា»។ ជាងនេះទៀត ប្រធានគណៈកម្មការទី៥រូបនេះ បានបញ្ជាក់ បន្ថែមថា ព័ត៌មានមានសារសំខាន់បំផុត សម្រាប់ការដឹកនាំ នៅក្នុងសតវត្សថ្មី ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានល្អគឺជួយសង្គម ការផ្សព្វផ្សាយព័ត៌មានមិនល្អគឺជាការ ជាន់ពន្លិចសង្គម…

  • អង្គភាពប្រឆាំងអំពើពុករលួយបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួនសរុប ២២២៧៤រូប ស្មើនឹង ៩៧.៤១ ភាគរយ

    អង្គភាពប្រឆាំងអំពើពុករលួយបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួនសរុប ២២២៧៤រូប ស្មើនឹង ៩៧.៤១ ភាគរយ

    ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖តាមរយៈការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ សប្តាហ៍ទី៤ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣គិតមកត្រឹមថ្ងៃត្រង់ទី ២៦ ខែ មករា ឆ្នាំ ២០២៣មានមន្រ្តីប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន២២២៧៤រូប ស្មើនឹង ៩៧.៤១ ភាគរយ។ បើតាមនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៤៤ រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន២២២៧៤រូប ស្មើនឹង ៩៧.៤១ ភាគរយនៃចំនួនត្រូវប្រកាសសរុប២២៨៦៤រូប។ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងបន្ថែមទៀតថា នៅព្រឹកថ្ងៃទី២៦នេះ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមកប្រកាសបញ្ចប់ ១០០ភាគរយ ផងដែរ។ដោយឡែកនៅថ្ងៃដដែលនេះដែរ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…

  • ជនជាតិចិនម្នាក់ ត្រូវតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន៤គីឡូក្រាម

    ជនជាតិចិនម្នាក់ ត្រូវតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន៤គីឡូក្រាម

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទជនជាតិចិនម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ដែលពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន៤គីឡូក្រាម។ គួរបញ្ចាក់ថា ជនត្រូវចោទឈ្មោះ YANG DEQIANG ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិចិន ត្រូវបានព្រះរាជអាជ្ញារងចោទប្រកាន់ពីបទ ជួញដូរ រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន៤គីឡូក្រាមប្រភេទកេតតាមីន។ ជនត្រូវចោទរូបនេះ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ រួចកម្លាំងបញ្ជូនមកអគ្គស្នងការដ្ឋាននគរបាលជាតិ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • មន្រ្តីអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល ជាង ៣០០នាក់បានទទួលការបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី របៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគិតយុត្តថ្មីៗ សម្រាប់បម្រើការងារជូនប្រជាពលរដ្ឋ

    មន្រ្តីអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល ជាង ៣០០នាក់បានទទួលការបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី របៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគិតយុត្តថ្មីៗ សម្រាប់បម្រើការងារជូនប្រជាពលរដ្ឋ

    ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី របៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគិតយុត្តថ្មីៗ ជូនដល់មន្រ្តីអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល ជាង ៣០០នាក់។ ឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា លទ្ធផលដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបានធ្វើឱ្យអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ បានរីកចម្រើនចំណេះដឹង ព្រមទាំងយល់ដឹងបន្ថែម អំពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន និងបានធ្វើការកែលម្អលើចំណុចខុសឆ្គងមួយចំនួន ដែលធ្លាប់អនុវត្តកន្លងមក ដើម្បីយកទៅអនុវត្ត ក្នុងការផ្តល់សេវាអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានត្រឹម ត្រូវស្របតាមនីតិវិធី។ឯកឧត្តម បានផ្ដាំផ្ញើដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ លើការងារកត់ត្រា អត្រានុកូលដ្ឋាន ត្រូវត្រួតពិនិត្យនូវចំណុចខុសឆ្គង និងធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវស្របតាមនីតិវិធី មុននឹងចុះហត្ថលេខានៅលើសំបុត្រច្បាប់ដើម និងនៅលើគល់បញ្ជី នៃសៀវភៅគ្រប់ប្រភេទដែលបានអនុវត្តប្រចាំថ្ងៃ ជាពិសេសត្រូវរៀបចំទុកដាក់ និងថែរក្សាសៀវភៅអត្រានុកូលដ្ឋានដែលបានកត់ត្រារួច ឱ្យបានត្រឹមត្រូវ និងត្រួតពិនិត្យមើលសន្លឹកបញ្ជីនៃសៀវភៅឱ្យបានគត់មុតល្អ ជៀសវាងរបូត…

  • ករណីឆ្លងកូវីដ-១៩នៅថ្ងៃនេះ អ្នកឆ្លងថ្មី ០២នាក់ , អ្នកជាសះស្បើយ ០១នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ករណីឆ្លងកូវីដ-១៩នៅថ្ងៃនេះ អ្នកឆ្លងថ្មី ០២នាក់ , អ្នកជាសះស្បើយ ០១នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ០២នាក់, ឣ្នកជាសះស្បើយ ០១នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕ ដោយ ៖ ប៊ុនធី និងភារ៉ា

  • ឧក្រិដ្ឋជនគ្រឿងញៀន ៤នាក់ ពាក់ព័ន្ធបទល្មើសថ្នាំញៀនជាង ១០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់តុលាការ

    ឧក្រិដ្ឋជនគ្រឿងញៀន ៤នាក់ ពាក់ព័ន្ធបទល្មើសថ្នាំញៀនជាង ១០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់តុលាការ

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានចាប់បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀន៤នាក់ ដែលពាក់ព័ន្ធបទល្មើសថ្នាំញៀនជាង១០០គីឡូក្រាម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដេីម្បីចាត់ការតាមច្បាប់ ។ ក្នុងប្រតិបត្តិការ នេះ ដោយអនុវត្តតាមបញ្ជានាយឧត្តមសេនី សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ទី មុនិន្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសរក្សា ទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ស្ថិតនៅក្នុងបន្ទប់លេខ ៣០០៥ ជាន់ទី៣០ និងបន្ទប់លេខ ៣១១០ ជាន់ទី៣១ នៃខុនដូរ អរអេនអេហ្វ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានធ្វើការឃាត់ខ្លួនឈ្មួញគ្រឿងញ្រៀង៤ នាក់ និងដកហូតសារធាតុជាង…

  • អាជ្ញាធរខេត្តព្រះវិហារកម្ពុជា និងអាជ្ញាធរខេត្តចម្ប៉ាសាក់ឡាវ ប្តេជ្ញារួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន នៃប្រទេសទាំងពីរឲ្យបានល្អប្រសើរ

    អាជ្ញាធរខេត្តព្រះវិហារកម្ពុជា និងអាជ្ញាធរខេត្តចម្ប៉ាសាក់ឡាវ ប្តេជ្ញារួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន នៃប្រទេសទាំងពីរឲ្យបានល្អប្រសើរ

    ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការលើកទី៩ រវាងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងប៉ាក់សេ ។ នៅក្នុងដំណើរទៅកាន់ទីក្រុងប៉ាក់សេ ប្រទេសឡាវ ដែលបានធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ(២៣-២៥មករា២០២៣) កន្លងទៅនេះ អភិបាលខេត្តព្រះវិហារកម្ពុជា ឯកឧត្តម គីម រិទ្ធី និងអភិបាលខេត្តចម្ប៉ាសាក់ ឡាវ លោកបណ្ឌិត វិល័យវង្ស ប៊ុតដាខាំ បានប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៅតាមព្រំដែនខេត្តទាំងពីរ នៃប្រទេសកម្ពុជា-ឡាវ ឲ្យបានល្អប្រសើរថែមទៀត ដើម្បីធ្វើឲ្យព្រំដែនក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ ឯកឧត្តម គីម រិទ្ធី បានថ្លែងថា ទំនាក់ទំនងយ៉ាងជិតស្និត ដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ ព្រមទាំងឯកភាពបន្តពង្រឹងទំនាក់ទំនងដ៏ល្អ ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់ នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ជាពិសេស វិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ…

  • លោកជំទាវ ភឿង សកុណា អញ្ជើញបើកសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣

    លោកជំទាវ ភឿង សកុណា អញ្ជើញបើកសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣

    ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៣ ដែលមានរយៈពេល ២ ថ្ងៃគឺថ្ងៃទី ២៦- ២៧ ខែមករា ឆ្នាំ ២០២៣ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ។ នៅក្នុងពិធីបើកសន្និបាតនេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ចាប់តាំងពីរាជរដ្ឋាភិបាលបានបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកដំណើរការប្រជុំដោយផ្ទាល់ផង និងពីចម្ងាយផង ដោយបន្តអនុវត្តវិធានការ 3កុំ និង3ការពារយ៉ាងភ្ជាប់ខ្ជួន ដូច្នេះនៅថ្ងៃនេះលោកជំទាវរដ្ឋមន្ត្រីបានចូលរួមបើកសន្និបាតបុកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ2022 និងលើកទិសដៅការងារសម្រាប់ឆ្នាំ2023 ដោយដាក់អនុសាសន៍ទិសដៅការងារបន្តទាំង 17ចំនុចនគឺទី1- គ្រោងបញ្ចប់ការរៀបចំពង្រាងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកំណត់ប្លង់គោលប្រើប្រាស់ដីធ្លី ទី2- គ្រោងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឲ្យដល់កម្រិតការិយាល័យដើម្បីពង្រឹងយន្តការគ្រប់គ្រងការងារ ទី3- គ្រោងជួសជុលសំណង់ប្រាសាទ ទី4- គម្រោងអភិរក្សប្រាសាទបុរាណ ទី5- គ្រោងសំអាតនិងរៀបចំសម្រាប់សណ្តាប់ធ្នាប់បុរាណដ្ឋាន ទី6- គ្រោងធ្វើសាលាកបត្រកាន់កាប់បុរាណដ្ឋាន ទី7- គ្រោងធ្វើកំណាយបុរាណវិទ្យា ទី8- គ្រោងពង្រឹងការទប់ស្កាត់ឲ្យមានការថយចុះ…

  • ឯកឧត្ដម ចាយ បូរិន បន្តដឹកនាំ ប្រតិភូយុវជនគណបក្សប្រជាជនចុះសួរសុខទុក្ខ ឯកឧត្តម ប៊ុន សម ដល់គេហដ្ឋាន

    ឯកឧត្ដម ចាយ បូរិន បន្តដឹកនាំ ប្រតិភូយុវជនគណបក្សប្រជាជនចុះសួរសុខទុក្ខ ឯកឧត្តម ប៊ុន សម ដល់គេហដ្ឋាន

    ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានផ្នែកឃោសនាអប់រំយុវជនគណបក្សថ្នាក់កណ្តាលតំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវពេជ ចន្ទមុន្នី នៅថ្ងៃទី២៦ ខែ មករាឆ្នាំ២០២៣ បានដឹកនាំ ប្រតិភូផ្នែកឃោសនាអប់រំយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ ឯកឧត្តម ប៊ុន សម សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវ័យចាស់ហើយមានជំងឺកំពុងសម្រាក់ព្យាបាលនៅគេហដ្ឋាន រាជធានីភ្នំពេញ។ លោកជំទាវ ប៊ុន សម មានក្តីរំភើបសប្បាយរីករាយយ៉ាងខ្លាំងឥតឧបមា និងអរគុណជាអនេកព្រមទាំងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេច លោកជំទាវ ឯកឧត្តម ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមន្នី។ សូមជម្រាបថា…