-
របួសធ្ងន់ ២នាក់ និងស្លាប់ម្នាក់ ក្នុងគ្រោះអគ្គិភ័យឆេះភោជនីយដ្ឋានយីហោ កន្លែងថ្មី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅវេលាម៉ោងជិត១១ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះភោជ នីយដ្ឋាន យីហោ កន្លែងថ្មី មួយកន្លែងស្ថិតនៅផ្លូវ១៣៨ កែងផ្លូវ២២៥ ក្រោយ សណ្ឋាគារឡឺប្រេស៊ីដង់ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក យ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងប្រុសស្រី២នាក់ទៀតរលាកខ្លួនប្រាណរងរបួសធ្ងន់ធ្ងរ ។ ក្នុងករណីអគ្គិភ័យនេះដែរ ពេលកេីតហេតុភ្លាមៗគេឃេីញកម្លាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ ការិយាល័យ បង្ការ សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងអង្គភាពផ្សេងៗជាច្រេីនមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីង ។ ក្នុងនោះក៏ឃេីញមានបុរសស្ត្រី២នាក់ រងរបួសរលាកពេញខ្លួនប្រាណធ្ងន់ធ្ងរ ហេីយត្រូវបានជួយយកចេញមកក្រៅ ដឹកតាមរថយន្តសាមុយទៅសង្គ្រោះអាយុជីវិត រីឯម្នាក់ទៀតបានរលាកដល់ស្លាប់ ។ សមត្ថកិច្ចបានឱ្យដឹងថា ចំពោះអ្នកស្លាប់និងរបួស គឺជាបុគ្គលិកភោជនីយដ្ឋាន យីហោ កន្លែងថ្មី ខាងលេីដែលកំពុងសម្រាក លង់លក់ក្នុងដំណេក បន្ទាប់ពីពួកគាត់ធ្វេីការ ពេលយប់ និងសម្រាកពេលថ្ងៃ ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវពីមូលហេតុ នៃការឆាបឆេះនេះ និងធ្វេីកំណត់ហេតុប្រគល់សព ឱ្យទៅសាច់ញាតិដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ថ្លែងថា ដោយសារប្រទេសជាតិមានសុខសន្តិភាពធ្វើឱ្យស្រ្តីមានឱកាសទទួលបានចំណេះដឹងនិងមានធនធានមនុស្សជាច្រើនហើយទទួលបានសិទ្ធិពេញលេញក្នុងការចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

លណ្តាល ៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ប៉ែន ចន្នី បានលើកឡើងក្នុងពិធីអបអសាទរ ខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ “និងសំណេះសំណាលជាមួយនារី គ្រួសារយោធិនរបស់បញ្ជាការដ្ឋានអង្គរក្ស នៅរសៀលថ្ងៃទី៣០ ខែមករា ២០២៣។ ឯកឧត្តម នាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា ប្រសិនបើប្រទេសជាតិយើងមានសង្រ្គាមអស្ថិរភាពនយោបាយគ្មានសន្តិភាពយើងមិនបានគិតគូរពីការអភិវឌ្ឍន៍ភូមិឃុំសហគមន៍ស្រ្តីយ៉េនឌ័រ សិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិមនុស្សនោះទេ។ កត្តាសំខាន់គឺការពារសន្តិភាពនិងថែរក្សាសន្តិភាព ហើយស្រ្តីក៍មានតួនាទីថែរក្សាសន្តិភាពដែលមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិ។អង្គការសហប្រជាជាតិបានកោតសរសើរចាត់ទុកប្រទេសកម្ពុជាជាប្រទេសគំរូដែលបានបញ្ជូនស្រ្តីមួកខៀវលើសកូតា១៥%ដល់ទៅ១៧%ទៅចូលរួមថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ វឌ្ឍនៈភាពស្ថានភាពរបស់ស្រ្តីលើវិស័យអប់រំគំលាតយ៉េនឌ័ររវាងក្មេងប្រុសនិងក្មេងស្រីនៅថ្នាក់បឋមសិក្សានិងមធ្យមសិក្សាមានកំរិតទាបបំផុតគំលាតយ៉េនឌ័រនៅមានបន្តិចបន្ទួចនៅមធ្យមសិក្សាទុតិយភូមិចំពោះកំរិតឧត្ដមសិក្សាគំលាតយ៉ែនឌ័រកំពុងកាត់បន្ថយបន្តិចម្ដងៗ។ពាក់ពន្ធ័លើសុខភាពស្រ្តី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានចូលរួមចំណែកយ៉ាងសកម្មដើម្បីកាត់បន្ថយអត្រាមរណៈភាពមាតានិងទារក។ ប្រទេសកម្ពុជាយើងក្នុងចំណោមប្រទេស១០លើពិភពលោកបានឈានទៅសម្រចគោលដៅអភិវឌ្ឍន៍សហស្សវត្សន៍ឆ្នាំ២០១៥នៅលើវិស័យសុខភាពក្នុងការកាត់បន្ថយអត្រាមរណៈភាពមាតានិងទារក។ក្នុងវិស័យសេដ្ឋកិច្ចបើប្រៀបធៀបប្រទេសក្នុងតំបន់ប្រទេសកម្ពុជាមានអត្រាស្រ្តីចូលរួមក្នុងវិស័យសេដ្ឋកិច្ចមានកម្លាំងពលកម្មខ្ពស់មានដល់៨០%។ ក្នុងសហគ្រាសធនតូចនិងមធ្យមមានចំនួនមនុស្សជិតកន្លៈលាននាក់ក្នុងនោះមានស្រ្តី៦៥%ជាម្ចាស់ដឹកនាំសហគ្រាស។ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើកកម្ពស់សមភាពយេនឌ័រតាមក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដាក់ចេញគោលនយោបាយ យន្តការច្បាប់ជាច្រើនដើមី្បសមភាពយេនឌ័រក្នុងភាពជាអ្នកដឹកនាំឱ្យកាន់តែល្អប្រសើរឡើងប្រកបដោយសមធម៌នោះ។ ដូច្នេះថ្នាក់ដឹកនាំបន្ត…
-
ឧត្តមសេនីយ៍ឯក ស ថេត កោតសរសេីរដល់កងកម្លាំងចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងរក្សា ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វេីការកោតសរសេីរដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមរក្សា ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។ ឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ខណៈអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣ ។ ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បាន ណែនាំដល់លោកស្នងការរងទទួលផែនធនធានមនុស្ស ក៏ដូចជាស្នងការរងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យវត្តមានកម្លាំង ប្រចាំបញ្ជា ត្រូវមានកម្លាំងជាក់ស្តែង រួមជាមួយម៉ូតូ និងរថយន្ត ដេីម្បីត្រៀមចេញដោះស្រាយ សង្គ្រោះ និងអន្តរាគមន៍ ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅពេលមានបញ្ហាផ្សេងៗកេីតមានឡេីង ។ សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ ក្រុមជំនួយការ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕ ដោយ ៖…
-
ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ

ភ្នំពេញ ៖ ក្រសួង ធនធាន ទឹក និង ឧតុនិយម នៅព្រឹក ថ្ងៃ អង្គារ ទី ៣១ ខែមករា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ។ បេីតាមការជាក់ស្ដែង នៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តដែល នឹងថមថយឥទ្ធិពលមកត្រឹមកម្រិតខ្សោយ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖១-តំបន់ទំនាបកណ្តាល ២-តំបន់ខ្ពង់រាប ៣-តំបន់មាត់សមុទ្រ ៖ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕ដោយ ៖ ភារ៉ា និងប៊ុនធី
-
ការបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ ធ្វើឱ្យកងកម្លាំងមានចំណេះដឹង ជំនាញវិជ្ជាជីវៈពិតប្រាកដ ក្នុងការបម្រើវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រកបដោយគុណភាព ប្រសិទ្ធភាព

ខេត្តបាត់ដំបង ៖ នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល បានថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៦ នាសាលានគរបាលជាតិភូមិភាគ៥ នៃខេត្តបាត់ដំបង ដែលមានសិក្ខាកាមចំនួន១៨៧នាក់ កាលពីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ថា៖ បណ្ឌិត្យសភានគរបាលកម្ពុជាបានបំពេញនូវភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីនិងការទទួលខុសត្រូវខ្ពស់ លើការងារបណ្ដុះបណ្ដាលជូនដល់មន្រ្តីនគរបាលជាតិ ដែលទាំងនេះ គឺជាការងារអាទិភាពចាំបាច់ និងត្រូវបន្តធ្វើជាប់ជាប្រចាំ ក្នុងគោលបំណងសំដៅ ធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងជំនាញវិជ្ជាជីវៈពិតប្រាកដ និងត្រូវមានអាកប្បកិរិយាល្អដើម្បីលើកកម្ពស់សមត្ថភាពក្នុងការបម្រើនូវវិស័យសន្តិសុខសណ្តាប់ធ្នាប់សារធរណៈនិងសុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាព ស្របតាមតម្រូវការនៃអង្គភាពនីមួយៗរបស់ខ្លួន។ នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ បន្តថា៖ ការបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ គឺធ្វើឡើងក្នុងគោលបំណងធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹង ជំនាញវិជ្ជាជីវៈដ៏ពិតប្រាកដនិងត្រូវមានអាកប្បកិរិយាល្អ ដើម្បីបម្រើការងារនៅក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រកបដោយប្រសិទ្ធភាព ស្របតាមតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង ផែនការអភិវឌ្ឍន៍នូវធនធានមនុស្សរបស់ក្រសួងមហាផ្ទៃនិងឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នាយឧត្តមសេនីយ៍ ឯក មនោសែន បានថ្លែងដោយសង្កត់ធ្ងន់បន្ថែមថា៖ ប្អូនៗជាសិស្សនគរបាល ដែលទទួលបាន នូវជ័យលាភីថ្ងៃនេះគឺនិងបានក្លាយជាមន្រ្តីនគរបាលបន្តវេន និងជាធនធានមនុស្សថ្មីដែលមានគុណភាពនិងប្រកបដោយសមត្ថភាពសមស្របដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃបានធ្វើការជ្រើសរើសយកមកបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ នាយឧត្តមសេនីយ៍ ឯក មនោសែន ក៏បានថ្លែងកោតសរសើរផ្ដាំផ្ញើដល់លោកឧត្តមសេនីយទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ ឱ្យខិតខំបន្តអនុវត្តន៍ទៅតាមផែនការនិងស្ដង់ដារគុណភាពដែលបានកំណត់…
-
អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បិទវគ្គហ្វឹកហ្វឺនកម្លាំងឆ្លើយតប ឧប្បត្តិហេតុបឋម ដែលបង្កឡើងដោយសារធាតុគីមី

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនកម្លាំងឆ្លើយតប ឧប្បត្តិហេតុបឋម ដែលបង្កឡើងដោយ សារធាតុគីមី អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ដោយមានការសហការជាមួយមជ្ឈមណ្ឌល ឧត្តមភាព ផ្នែកគីមីសាស្ត្រ ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប (EU) CBRN_CoE) និងវិទ្យាស្ថានសន្តិសុខអន្តរជាតិ ការគ្រប់គ្រងគ្រោះអាសន្ន (ISEMI) សម្រាប់ការការពារសន្តិសុខសុវត្ថិភាព នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តម-សេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី នាទីស្តីការក្រសួងការពារជាតិ។ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានអាជ្ញាធរជាតិ អាវុធគីមី ,នាយឧត្ដមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គបំប៉ន និងបានថ្លែង អំណរគុណផងដែរ ចំពោះមជ្ឈមណ្ឌលឧត្តមភាព ផ្នែកគីមីសាស្ត្រ ជីវសាស្ត្រ វិទ្យុសកម្ម…
-
អ្នកពាក់ព័ន្ធចំនួន ៩២នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣០ មករា ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៩២ នាក់ ( ស្រី ១០ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ៣៤ ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ៣០ ខែមករា ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ។ សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ៩២ នាក់ រួម មាន ៖ ជួញដូរ ១៦ ករណី ឃាត់ ៤៥ នាក់ (…
-
អង្គភាពប្រឆាំងអំពើពុករលួយ៖នៅសល់២ថ្ងៃទៀតនឹងបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល

ភ្នំពេញ៖«សល់ ២ ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៣ នឹងត្រូវបញ្ចប់ សូមបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រញាប់អញ្ជើញមកធ្វើការប្រកាសឱ្យបានទាន់ពេលតាមច្បាប់កំណត់» ។នេះជាការបញ្ជាក់ឱ្យដឹងឹពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ។ យោងតាមរយៈទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖ ការប្រកាសទ្រព្យសម្បតិ្ត និងបំណុល តាមរបប ២ឆ្នាំ មានរយៈពេល៣១ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅអង្គភាពប្រឆាំងអំពើពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថា”សូមបុគ្គលដែលមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រញាប់អញ្ជើញមកធ្វើការប្រកាសឱ្យបានទាន់ពេលវេលា”។ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល រង់ចាំទទួលឯកសារប្រកាស ៧ ថ្ងៃក្នុងមួយសប្តាហ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ។ អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងដោយបញ្ជាក់ពីផលវិបាកមិនមកប្រកាសទ្រព្យសម្បត្តិ និងបំណុលថា «ការមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល យោងមាត្រា៣៨ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ គឺប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ ខែ ទៅ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១០០០០០…
-
ក្រុមការងារប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែត នាំយកគ្រឿងបរិភោគ និងថវិកា ផ្ដល់ជូនមន្ត្រីនគរបាលដែកកំពុងព្យាបាលជម្ងឺនៅគេហដ្ឋាន

បន្ទាយមានជ័យ៖ នាយរងប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែត ដែលមានជំងឺលើសសម្ពាធឈាម និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវថ្នាកដឹកនាំផ្ដល់គ្រឿងបរិភោគ និងថវិកាលើកទឹកចិត្តក្នុងព្យាបាលជម្ងឺ នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣។ អនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោកវរសេនីយ៍ឯក អ៊ុក ស្រូយ នាយរងប៉ុស្តិ៍ និងក្រុមការងារ បាននាំយកជំនួយឧបត្ថម្ភដែលជាអំណោយផ្ទាល់ខ្លួនរបស់លោកនាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទជូនលោកវរសេនីយ៍ឯក ជុំ សារ៉េត នាយរងប៉ុស្តិ៍ ដែលមានជំងឺលើសសម្ពាធឈាម និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ថា ៖ អំណោយទាំងនោះរួមមាន ៖ ប្រាក់ដុល្លារចំនួន ១,០១០ដុល្លារ ប្រាក់បាតចំនួន ៤៩,១០០បាត ប្រាក់រៀលចំនួន ១,១៩០,០០០រៀល ព្រមទាំងគ្រឿងភេសជ្ជៈមួយចំនួនរួមមានទឹកដោះគោឆៅ ១កេស,ទឹកត្រចៀកកាំ ១កេស,ទឹកក្រូច ២កេស,ទឹកសុទ្ធ ៣កេស ៕ ដោយ ៖ ឃិន គន្ធា
-
ពិធីផ្សព្វផ្សាយ អនុសំវចរមហាសន្និបាតមន្រ្តីសង្ឃខេត្ត បន្ទាយមានជ័យ លេីកទី៣០

បន្ទាយមានជ័យ៖ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានសហការជាមួយព្រះមន្ត្រីសង្ឃខេត្តបានបើកនៅពិធីផ្សព្វផ្សាយអនុសំវច្ចរៈមហាសន្និបាត បានមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យលើកទីសាមសិប បានប្រារព្ធធ្វើឡើងនៅបរិវេណវត្តគិរីចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណនាថ្ងៃទី៣០ ខែមករាឆ្នាំ២០២៣។ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត មានប្រសាសន៍ថាតាមរយៈនយោបាយឈ្នះឈ្នះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសយើងមានការរីកចម្រើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់ ពិសេសការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសង្គម ស្ថិរភាពនយោបាយ ការគោរពសិទ្ធមនុស្ស និងការវិវឌ្ឍទៅមុខឥតឈប់ក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងសេរីភាពខាងជំនឿសាសនា ត្រូវបានលើកតម្កើងផងដែរ ក្នុងនោះរួមមានព្រះពុទ្ធសាសនា អ៊ិស្លាមសាសនា គ្រិស្តសាសនានិងសាសនាដទៃទៀត ដែលបានកំពុងប្រតិបត្តិការដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌច្បាប់។ លោកបានបន្តថា អនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី៣០នេះ នឹងពិនិត្យពិចារណាពិភាក្សារិះរកយុទ្ធវិធីថ្មីៗ ដើម្បីឲ្យព្រះពុទ្ធសាសនាកាន់តែមានការរីកចម្រើនឡើងបន្ថែមទៀត ដូចជាការផ្សព្វផ្សាយគោលការណ៍គ្រឹះព្រះធម៌ព្រះពុទ្ធសាសនា សីលសមាធិ និងបញ្ញាអប់រំមហាជនប្រជាជនឲ្យយល់ដឹង និងជ្រាបពីអ្វីដែលល្អ និងអ្វីដែលអាក្រក់ វាចាកអំពើអបាយមុខផ្សេងៗ ស្គាល់គុណ ស្គាល់ទោស និងធ្វើឲ្យពិភពលោកទាំងមូលមានសុខសន្តិភាព ។ ដូចគាថា លោក ពោលថា នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្ដីសុខណាប្រសើរជាងសេចក្ដីសុខស្ងប់នោះឡើយ។ លោក យឹម សំណាង អភិបាលរងខេត្ត មានប្រសាសន៍កោតសរសើរ ព្រះសង្ឃ…