-
ក្រសួងកិច្ចការនារី អំពាវនាវដល់បុគ្គលដែលមានវិវាទនឹងគ្នា សូមប្រកាន់យកការដោះស្រាយដោយចៀសវាងការប្រើប្រាស់ពាក្យសំដីជេរប្រមាថ

ភ្នំពេញ ៖ នាពេលកន្លងទៅថ្មីៗនេះ មានការលេចឡើងនូវបាតុភាពនៃការប្រើប្រាស់ពាក្យសំដីមិនសមរម្យ អសុរោះ ប្រាសចាកសុជីវធម៌ និងសីលធម៌ តាមបណ្តាញទំនាក់ទំនងសង្គម ដោយបុគ្គលមួយចំនួនតូច ធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គលជាស្ត្រីខ្មែរ ព្រមទាំងធ្វើឱ្យសាធារណជនមានការថ្នាំងថ្នាក់ដល់កិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាល តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ និង ការពារសិទ្ធិស្ត្រីគ្រប់រូប ដោយគ្មានការរើសអើងអ្វីឡើយ។ ជាមួយគ្នានោះ ក្រសួងកិច្ចការនារី សូមសំដែងនូវការសោកស្តាយ និងមិនគាំទ្រដាច់ខាត ចំពោះរាល់សកម្មភាព និងទង្វើ ទាំងឡាយណា ដែលមានចរិតហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ព្រមទាំងផ្តល់ជាគំរូមិនល្អ សម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងសសរ ទ្រូងរបស់ប្រទេសជាតិ។ ក្រសួងកិច្ចការនារី សូមអំពាវនាវដោយទទូចដល់បុគ្គលដែលមានវិវាទនឹងគ្នា សូម ប្រកាន់យកនូវការដោះស្រាយដោយសន្តិវិធី ចៀសវាងការប្រើប្រាស់ពាក្យសំដីជេរប្រមាថ អសុរោះ អសីលធម៌ ដើម្បីដោះស្រាយបញ្ហា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាធារណជនទាំងអស់ ដែលបានសំដែងការមិនពេញចិត្ត សំដៅរួមចំណែកការពារកិត្តិយស…
-
ត្រៀមលុយទុកការកូនសរុប ៨.៩០០ដុល្លារ នៅក្នុងផ្ទះ ត្រូវអគ្គិភ័យឆេះខ្ទេច

ភ្នំពេញ ៖ ផ្ទះប្រជាលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះរងការខូចខាត ដោយបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា តែសំណាងអាក្រក់លុយទុកត្រៀមឱ្យថ្លៃបណ្ណាការកូនស្រីសរុប ៨.៩០០ដុល្លារត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ នួន ភារុណ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ មេជាងសំណង់ មានប្រពន្ធឈ្មោះ ម្លូ រក្សា អាយុ ៤២ឆ្នាំ មុខរបរលក់ដូរ មានកូនចំនួន៣នាក់ រស់នៅផ្ទះកើតហេតុខាងលើ ។ ផ្ទះកើតហេតុសង់ពីថ្ម ប្រក់ស័ង្កសី ផ្ទាល់ដី ទំហំ៥ម៉ែត្រx៨ម៉ែត្រ ខូចខាតសម្ភារមានគ្រែ ពូក ខ្នើយ ខោអាវ លុយចំនួន ៨.៩០០ដុល្លារទុកបម្រុងត្រៀមឱ្យថ្លៃបណ្ណាការកូនស្រី ដែលដាក់ក្រោមពូក ត្រូវបានភ្លើងឆេះអស់រលីង សល់តែគ្រឿងអលង្ការដាក់នៅក្នុងទូផ្សេងទៀត មិនបានបាត់បង់ខូចខាតឡើយ ។ បេីតាមការយំរៀបរាប់ពីស្ត្រីរងគ្រោះបានឱ្យដឹងថា គាត់បានចូលស្តីដណ្តឹងកូនស្រីគេ ហើយបានត្រៀមលុយថ្លៃបណ្ណាការនៅល្ងាចថ្ងៃនេះផង ឥឡូវត្រូវបានភ្លើងឆេះអស់លុយបណ្ណាការរលីង ។ ប្រជាពលរដ្ឋអ្នករស់នៅក្បែរខាងវិញបានឱ្យដឹងថា មុនកើតហេតុម្ចាស់ផ្ទះមិនបាននៅផ្ទះទេ…
-
មន្ត្រីកាកបាទក្រហមកម្ពុជា សំណេះសំណាល និងពិនិត្យផ្ទៃពោះជូនស្ត្រី ជាមាតា ចំនួន៧៥នាក់ នៅមណ្ឌលសុខភាពពាមរាំង ស្រុកលើកដែក

កណ្ដាល៖ ដើម្បីអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមប្រធានបទ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅឆ្នាំ២០៣០”។ កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល ដឹកនាំដោយ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍យុវជន កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកខេត្តកណ្តាល និងក្លឹបយុវជនកាកបាទក្រហមកម្ពុជានៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ព្រមទាំងមានការចូលរួមពីបុគ្គលិកពេទ្យ នៃមណ្ឌលសុខភាពស្រុកលើកដែក អាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីជួបសំណេះសំណាល និងពិនិត្យផ្ទៃពោះជូនស្ត្រីជាមាតា ចំនួន៧៥នាក់ នៅមណ្ឌលសុខភាពពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី១៥ ខែ កុម្ភះ ឆ្នាំ២០២៣។ ឯកឧត្តម ពិត ចំណាន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ស្ដ្រីជាម្ដាយទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃនាថ្ងៃនេះ។ ឯកឧត្តមបន្តថា “បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩…
-
មន្រ្តីជាន់ខ្ពស់ខេត្តកណ្តាលប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម ជូនដល់រដ្ឋបាលស្រុកកោះធំ

ខេត្តកណ្តាល ៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាល ស្រុកកោះធំ ខេត្តកណ្តាលនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ឯកឧត្តម ណុប ដារ៉ា បានឱ្យដឹងថា ការផ្តល់សេវា រដ្ឋបាល ថ្នាក់ក្រោម ជាតិ គឺជាគោលការណ៍មួយដ៏ល្អ និងមានការគាំទ្រយ៉ាងច្រើន ពីប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ថ្នាក់ ត្រូវតែខិតខំ ប្រឹងប្រែងបន្តទៀត ក្នុងការ ពង្រីកសេវានេះ ឱ្យបានកាន់តែច្រើន និងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹង តម្រូវការផ្សេងៗ របស់ប្រជាពលរដ្ឋ និង ការឆ្លើយតបបាន យ៉ាងឆាប់រហ័ស ចំពោះតម្រូវការ ជា អាទិភាពនានា របស់ មូលដ្ឋាន នីមួយ ៗ ។ ឯកឧត្តម បានស្នើឱ្យមានការយកចិត្តទុកដាក់ចំពោះការងារសេវាសង្គមនេះ ជាពិសេស គឺការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមនេះតែម្តង ព្រោះជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នាដៃ ការខិតខំប្រឹងប្រែងធ្វើការងារ និងជាមុខមាត់របស់យើងដែរ។សម្រាប់ឆ្នាំក្រោយៗ ខេត្តកណ្តាលរបស់យើងទាំងមូល…
-
អភិបាលខេត្តកំពង់ស្ពឺ៖ មនុស្សចាស់ គឺជាអ្នកដែលមានគុណបំណាច់ដ៏ធំធេង ក្នុងបុព្វហេតុជួយអភិវឌ្ឍន៍ និងកសាងប្រទេសជាតិ

កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា មនុស្សចាស់ គឺជាអ្នកដែលមានគុណបំណាច់ដ៏ធំធេងក្នុងបុព្វហេតុជួយអភិវឌ្ឍន៍ និងកសាងប្រទេសជាតិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ ហើយចាស់ព្រឹទ្ធាចារ្យ ជាឪពុក-ម្តាយ របស់រដ្ឋបាលខេត្ត ដែលយើងទាំងអស់គ្នា ត្រូវរៀនសូត្រតាម។ ការលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយអតីតយុទ្ធជនសម្រាប់ថ្ងៃនៃក្តីស្រឡាញ់១៤កុម្ភៈក្រោមប្រធានបទ រួមគ្នាដើម្បីស្នាមញញឹម ធ្វើឡើងនៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង បន្តថា ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ស្ពឺតែងតែប្រារព្ធពិធីជួបជុំសំណេះសំណាលជាមួយនិវត្តន៍ជន ចាស់ព្រឹទ្ធាចារ្យ គ្រប់ជំនាន់។ ការប្រារព្ធធ្វើនូវការជួបជុំនេះដែរ គឺជាការគោរពដឹងគុណ ដល់គុណូបការៈ ដែលចាស់ព្រឹទ្ធាចារ្យបានបន្សល់ទុក ហើយក៏ជាការដឹងគុណមួយដ៏មហាធំធេង ដែលក្នុងនាមជាអ្នកដឹកនាំ ជាអ្នកបន្តវេន ជំនាន់ក្រោយនេះដាច់ខាតត្រូវធ្វើការរៀនសូត្រតាមនូវគំរូវីរៈភាពនៃការលះបង់ របស់ព្រឹទ្ធាចារ្យយើងនៅគ្រប់ជំនាន់។ ឯកឧត្តមថា ចាស់ព្រឹទ្ធាចារ្យទាំងអស់ ដែលអង្គុយនៅទីនេះ គឺជីវិតរបស់គាត់រើសបានពីសង្គ្រាមមកទេ មានព្រឹទ្ធាចារ្យច្រើនណាស់ដែលបានលះបង់អាយុជីវិត នៅក្នុងសមរភូមិសង្គ្រាមដើម្បីទាមទារនូវសុខសន្តិភាពជូនយុវជនជំនាន់ក្រោយ។ហើយការជួបជុំគ្នា នៅពេលនេះគឺក្នុងឱកាសដែលប្រទេសជាតិកំពុងមានសុខសន្តិភាព ភាពសំបូរសប្បាយ ដែលនេះជាការជួបជុំមួយក្នុងមហាគ្រួសារ នៃប្រជាជនកម្ពុជា ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ពិសេសរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែម្តង។ ទន្ទឹមនឹងនេះឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា…
-
រដ្ឋមន្ត្រីក្រសួងការងារ៖ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារ ដែលក្រសួងត្រូវរួមកម្លាំងគ្នាសម្រេចឱ្យបាន

(ភ្នំពេញ)៖ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរួមកម្លាំងគ្នាសម្រេចឱ្យបាន ស្របពេលដែលរាជរដ្ឋាភិបាលកាន់តែផ្តោតការយកចិត្តទុកដាក់តាមរយៈការអនុវត្តគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ផ្សាភ្ជាប់នឹងលក្ខខណ្ឌការងារ សំដៅធានាថា សិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងលក្ខខណ្ឌការងារនៅកម្ពុជាអនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងបទដ្ឋានអន្តរជាតិខាងការងារ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី “គោលការណ៍ណែនាំអំពីដែនកំណត់នៃការដោះស្រាយវិវាទការងាររួម” នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង គូសបញ្ជាក់ថា បេសកកម្មរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធានាឱ្យបាននូវអនុលោមភាពការងារ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាផ្តល់នូវបរិយាកាសការងារ និងវិនិយោគប្រកបដោយចីរភាព និងភាពធន់ ដើម្បីបន្តទាក់ទាញបាននូវការវិនិយោគ និងការបញ្ជាទិញពីអន្តរជាតិ ព្រមទាំងរក្សាបាននូវកេរ្តិ៍ឈ្មោះជាប្រទេសផលិត ផលិតផលស្អាតស្អំ ដែលមិនមានការរំលោភបំពានសិទ្ធិនិងលក្ខខណ្ឌការងារ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បន្តថា ផ្អែកលើបទពិសោធន៍ការងារនាពេលកន្លងមក ស្ថានភាពនៃទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជាតែងតែត្រូវបានធ្វើឱ្យមានភាពចម្រូងចម្រាស ដែលមួយចំនួនអាចនាំទៅដល់សកម្មភាពដែលបម្រើឱ្យបដិវត្តន៍ពណ៌ ជាពិសេសនៅពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តខិតជិតមកដល់។ ជាទូទៅ យើងតែងសង្កេតឃើញថា មានការកើនឡើងនូវវិវាទការងាររួម…
-
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយប្រតិភូថ្នាក់ដឹកនាំក្រសួង បានអញ្ជើញគោរពវិញ្ញាណខក្ខន្ធសពឯកឧត្តម ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយប្រតិភូថ្នាក់ដឹកនាំក្រសួង បានអញ្ជើញគោរពវិញ្ញាណខក្ខន្ធសពឯកឧត្តម ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ឯកឧត្តម ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពកាលពីថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៤:៤៥នាទីរសៀល ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។ សម្ដេចក្រឡាហោម ស ខេង បានផ្ញើសាររំលែកមរណទុក្ខ ជូនលោកជំទាវ ឈាង នារី ព្រមទាំងក្រុមគ្រួសារ ។ ក្នុងនាមលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានសម្ដែងក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់…
-
លោក អ៊ិត សំហេង ជំរុញមន្រ្តីរបស់ខ្លួនខិតខំដោះស្រាយរាល់បាតុភាព ដែលកើតមាននៅតាមរោងចក្រសហគ្រាស

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម អ៊ិត សំហេង បានជំរុញដល់មន្រ្តីអធិការកិច្ចការងារ និងមន្រ្តីផ្សះផ្សារវិវាទការងារ ខិតខំដោះស្រាយរាល់បាតុភាពដែលនឹងកើតមានឡើងនៅតាមរោងចក្រសហគ្រាសប្រកបដោយប្រសិទ្ធភាព សំដៅធានាឱ្យបាននូវអត្ថប្រយោជន៍ របស់កម្មករនិយោជិត។ការជំរុញនេះធ្វើឡើងនៅ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី “គោលការណ៍ ណែនាំអំពីដែនកំណត់នៃការដោះស្រាយវិវាទការងាររួម” នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ធ្វើឡើងនៅទីស្តីការក្រសួងការងារ។ ការរៀបចំសិក្ខាសាលានាពេលនេះ ដើម្បីកសាងសមត្ថភាពមន្ត្រីអធិការ កិច្ច ការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងដោះ ស្រាយរាល់បាតុភាពដែលអាចនឹងកើតមានឡើងនៅតាមសហគ្រាស គ្រឹះស្ថាននានា ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សំដៅធានាបាននូវអត្ថប្រយោជន៍របស់កម្មករនិយោជិត និងរក្សា បាន នូវស្ថិរភាពអាជីវកម្ម។ នាឱកាសនោះឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ថា បេសកកម្មរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធានាឱ្យបាននូវ អនុលោម ភាពការងារ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាផ្តល់ នូវបរិយាកាសការងារ និងវិនិយោគប្រកបដោយចីរភាពនិងភាពធន់ ដើម្បីបន្តទាក់ទាញបាននូវការវិនិយោគ និងការបញ្ជាទិញពីអន្តរជាតិ ព្រមទាំងរក្សាបាននូវកេរ្តិ៍ឈ្មោះជាប្រទេសផលិតផលិតផលស្អាតស្អំ ដែលមិនមានការរំលោភបំពានសិទ្ធិនិងលក្ខខណ្ឌការងារ។ ឯកឧត្តមបានថ្លែងថា៖«ខណៈពេលដែលបញ្ជាការឯកភាពក្រុមអធិការកិច្ចការងារសម្រេចបាននូវលទ្ធផលការងារជាច្រើន ឃើញថានូវបញ្ហាប្រឈម មួយចំនួនដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់…
-
រយៈពេលប្រាំខែ សមត្ថកិច្ចធ្វើការពិន័យដកពិន្ទុអ្នកបើកបរមិន គោរព ច្បាប់ មានជាង ៣៦ ០០០ដង

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែ ដែលបានដាក់ឱ្យដំណើរ ការ អនុវត្តសាកល្បងនៅទូទាំងប្រទេសនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ សមត្ថកិច្ច បានធ្វើការផាកពិន័យមានរហូតទៅដល់ ៣៦ ៣០០ ដងឬករណី ចំពោះអ្នកបើកបរមិនគោរពច្បាប់ ។ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើក ទិសដៅការងារឆ្នាំ ២០២៣ លើប្រធានបទ «បន្តលើកកម្ពស់គុណភាព នៃ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស» នៅថ្ងៃទី១៥ខែកុម្ភៈនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ឆ្នាំ២០២២ គឺជាឆ្នាំដែលយើងយក គំនិតផ្តួចផ្តើមថ្មីមួយទៀត ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺការដាក់ឱ្យប្រើប្រាស់នៃការដកពិន្ទុចំពោះដល់អ្នកប្រើប្រាស់ផ្លូវ ថ្នល់ ដែលខុសច្បាប់ បើកលើសល្បឿនកំណត់ និងមិនពាក់ខ្សែក្រវាត់ ។ល។ ឯកឧត្តមថ្លែងថា ៖«យើងបានសហការជាមួយនឹងក្រសួងមហាផ្ទៃ បាន ធ្វើកិច្ចការ នេះចេញជាអេប( App) មួយដោយផ្តល់នូវម៉ាស៊ីន…
-
កាកបាទក្រហមកម្ពុជា អបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០»

ភ្នំពេញ ៖ ដើម្បីចែករំលែកសេចក្តីស្រឡាញ់ និងចូលរួមអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០» កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដោយមានការសហការជាមួយក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់) បានរៀបចំពិធីជួបសំណេះសំណាលជាមួយស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួចចំនួន ៧២នាក់ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្របជាមួយទិវានៃក្តីស្រឡាញ់១៤កុម្ភៈ នៅបរិវេណមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីកាកបាទក្រហមកម្ពុជា នៃទីស្នាក់ការកណ្តាល និងសាខារាជធានីភ្នំពេញ អនុសាខាខណ្ឌពោធិ៍សែនជ័យ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បុគ្គលិកក្រុមហ៊ុនវីតាល់…