-
តម្លៃមុខម្ហូប ក្នុងផ្សារដើមគ នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣

ភ្នំពេញ ៖ តម្លៃមុខម្ហូប ក្នុងផ្សារដើមគ ដែលជាផ្សារធំមួយ នៃរាជធានីភ្នំពេញ សម្រាប់នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ តម្លៃសាច់ជ្រូក-សាច់សុទ្ធ ១គីឡូក្រាម ១ម៉ឺន ៧ពាន់រៀល-សាច់បីជាន់ ១គីឡូក្រាម ១ម៉ឺន ៩ពាន់រៀល-សាច់ឆ្អឹងជំនី ១គីឡូក្រាម ២ម៉ឺនរៀល-សាច់ក្រកជ្រូក ១គីឡូក្រាម ២ម៉ឺន ៦ពាន់រៀល តម្លៃសាច់មាន់-មាន់សាច់ ១គីឡូក្រាម ១ម៉ឺនរៀល-មាន់បីសាស ១គីឡូក្រាម ១ម៉ឺន ៣ពាន់រៀល-មាន់ស្រែ ១គីឡូក្រាម ២ម៉ឺន ៨ពាន់រៀល-មាន់មានពង ១គីឡូក្រាម ១ម៉ឺន ៣ពាន់រៀល តម្លៃសាច់គោ-សាច់សុទ្ធ ១គីឡូក្រាម ៤ម៉ឺនរៀល-សាច់ចម្លក ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល-សាច់ស្លម្ជូរ ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-សាច់កំភួនជើង ១គីឡូក្រាម ៣ម៉ឺន ៨ពាន់រៀល តម្លៃគ្រឿងសមុទ្រ-ក្តាមសេះ ១គីឡូក្រាម ៣ម៉ឺន ៣ពាន់រៀល-ក្តាមថ្ម ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល-ត្រីសាបាក់ ១គីឡូក្រាម…
-
កីឡា បានផ្តល់ឱកាស ទៅដល់យុវជនបំពេញនូវក្តីប្រាថ្នា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព និងផ្តល់នូវការចូលរួមទស្សនាដល់អ្នកគាំទ្រ និងស្រលាញ់កីឡា ជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្តដែលមិនអាចខ្វះបាន

កណ្តាល ៖ កីឡា បានផ្តល់ឱកាស ទៅដល់យុវជនបំពេញនូវក្តីប្រាថ្នា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព និងផ្តល់នូវការចូលរួមទស្សនាដល់អ្នកគាំទ្រ និងស្រលាញ់កីឡា ជាមួយនឹងស្នាមញញឹម សម្លេងហោរកញ្ជ្រាវ ចំណីចក្ខុ សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្តដែលមិនអាចខ្វះបាន នេះជាការលើកឡើងរបស់ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកល្វាឯម ទទួលបន្ទុក ចលនាយុវជន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រធានក្រុបការងាររាជរដ្ឋាភិបាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និង ស្រុកកៀនស្វាយ ថ្លែងក្នុងពិធីបើកការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់អគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នប្រចាំឆ្នាំ២០២៣ កាលពីចុងសប្តាហ៍កន្លងទៅ។ ឯកឧត្តម ជាប ដាវុធ បានបន្តទៀតថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ត៌មានរ័ត្នប្រចាំឆ្នាំ២០២៣ ត្រូវបានរៀបចំឡើង ដោយក្រុមការងារយុវជនស្រុកល្វាឯម សហការជាមួយ ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ក្រោមការយកចិត្ត ទុកដាក់ជួយឧបត្ថម្ភទាំងថវិកា ស្មារតី និងសម្ភារៈពីសំណាក់ ឯកឧត្តបអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ។ ទាំងនេះហើយជាការយកចិត្តទុកដាក់…
-
ឯកឧត្តម ជា វ៉ាន់ដេត៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើឱ្យបង ប្អូន កូន ក្មួយ កម្មករ កម្មការិនី ទទួលបាន អត្ថប្រយោជន៍ផ្សេងៗជាច្រើន ទាំងចំណេះដឹង និងជំនាញ ដែលកម្ពុជាកំពុងត្រូវការ ក្នុងឆ្នាំថ្មីនេះនិងឆ្នាំបន្ទាប់ៗទៀត

ខេត្តតាកែវ ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូន កូនក្មួយ កម្មករ កម្មការិនី សរុបប្រមាណ ១៦១១នាក់ នៅក្នុងឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយបានជួយស្រុកបាទី បានលើកឡើងអំពីវឌ្ឍនភាពកំណែទម្រង់ការងារវិស័យប្រៃសណីយ៍ ទូរគមនាគន៍ និងបច្ចេកវិទ្យាឌីជីថល ជាពិសេសសមិទ្ធផលថ្មីមួយដែលរាជរដ្ឋាភិបាលសម្រេចបានតាមរយៈការដាក់ឱ្យប្រើប្រាស់ QR Code ស្ដង់ដារលើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាលបច្ចេកវិទ្យឌីជីថល ។ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានជម្រាបជូនបង ប្អូន កូន ក្មួយ កម្មករ កម្មការិនី អំពីអត្ថប្រយោជន៍ផ្សេងៗពីការងារដែលបងប្អូននឹងទទួលបានក្នុងឆ្នាំថ្មីនេះ និងឆ្នាំបន្ទាប់ៗទៀត ព្រមទាំងចំណេះដឹងនិងជំនាញ ដែលកម្ពុជាកំពុងត្រូវការនាពេលបច្ចុប្បន្ន ។ ពិសេស ឯកឧត្តម បានណែនាំបងប្អូនឱ្យបន្តយកចិត្តទុកដាក់បំពេញការងារ និងបញ្ជូនកូនចៅឱ្យបន្តការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ និងប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិ ។ ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងអំណរគុណដល់ប្អូន កូន ក្មួយ កម្មករ…
-
អគ្គិភ័យឆេះជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នាំឲ្យមនុស្សជាង១ម៉ឺនគ្នា គ្មានជម្រក

ដាកា៖ ភ្លើងឆេះជំរំ របស់ក្រុមជនភៀសខ្លួន រ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស ធ្វើឲ្យមនុស្សជាង១ម៉ឺននាក់គ្មានទីជម្រក។ មន្ត្រីម្នាក់បាននិយាយថា ភ្លើងបានបំផ្លាញជម្រកចំនួន ២០០០កន្លែង នៅជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ ទី៥ មិនា ដោយបានធ្វើឱ្យមនុស្សប្រហែល ១២០០០ នាក់គ្មានផ្ទះសម្បែងស្នាក់នៅ។ ស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់ប្រទេសបង់ក្លាដែស លោក មីជែនូ រ៉ាដមែន (Mijanur Rahman) បានប្រាប់ AFP ថា ភ្លើងបានឆាបឆេះនៅវេលាម៉ោង ២ និង៤៥ នាទីនៅជំរំ លេខ១១ ក្នុងទីក្រុង គូទូប៉ាឡុង (Kutupalong) ដែលជាកន្លែងតាំងលំនៅរបស់ជនភៀសខ្លួនធំជាងគេបំផុតរបស់ពិភពលោក ហើយបានឆាបឆេះជម្រកឬស្សី និងក្រណាត់ជ័រយ៉ាងលឿន។ លោកបាននិយាយថា៖ «ជម្រកប្រហែល ២ ពាន់កន្លែងត្រូវបានភ្លើងឆេះដែលធ្វើឲ្យជនជាតិមីយ៉ាន់ម៉ាប្រហែល ១២ ០០០ នាក់ត្រូវបានផ្លាស់ទីលំនៅដោយបង្ខំគ្មានទីជម្រក»។ លោកបានបន្ថែមថា យ៉ាងហោចណាស់ វិហារអ៊ីស្លាមចំនួន៣៥ និងមជ្ឈមណ្ឌលសិក្សាចំនួន ២១ សម្រាប់ជនភៀសខ្លួនក៏ត្រូវបានបំផ្លាញផងដែរ ទោះបីជាមិនមានរបាយការណ៍ណាមួយអំពីការរងរបួស ឬស្លាប់ក៏ដោយ។ បុរសជនជាតិរ៉ូហ៊ីងយ៉ាអាយុ ៣០ ឆ្នាំម្នាក់ឈ្មោះ ម៉ាមុន…
-
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាបានធ្វើការផ្សព្វផ្សាយស្តីពីរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យ លេខ ៥២ អនក្រ.បក ស្តីពី ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ( https://www.verify.gov.kh/ )។ គួរបញ្ជាក់ថា ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារនេះដែរគឺក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈ។ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណរភ្ជាប់ https://t.me/mptcgovkh ៕ ដោយ ៖ ម៉ាដេប៉ូ
-
រថយន្តកុងតឺន័រ ២គ្រឿងបុកគ្នា ក្រឡាប់ទៅប៉ះរថយន្តធុនតូច មួយគ្រឿងទៀត បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកណ្ដាលផ្លូវជាតិលេខ១

ខេត្តកណ្ដាល ៖ មានគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅមួយបានកេីតឡេីង បន្ទាប់ពីរថយន្តកុងតឺន័រ២គ្រឿងបុកគ្នាហេីយក្រឡាប់ទៅប៉ះរថយន្តធុនតូចដែលចតនៅក្បែរគ្នាធ្វេីឱ្យឆេះខ្ទេចទាំង៣គ្រឿង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១២និង០០នាទីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅមុខផ្សារគគីរស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកកម្លាំងចុះទៅអន្តរាគមន៍ពន្លត់ដោយមិនបណ្ដាលឱ្យអគ្គិភ័យនោះបន្តឆេះប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋឡើយ ។ នគរបាលចរាចរណ៍ស្រុកកៀនស្វាយ បានឱ្យដឹងថា សម្ភារខូចខាតរួមមាន៖១-រថយន្ត០៣គ្រឿង , ២-សំយាបផ្ទះប្រជាពលរដ្ឋ៦ និង៣-សំយាបរោងផ្សាររបស់បងប្អូនអាជីវករមួយចំនួន។ នគរបាលចរាចរណ៍បានឱ្យដឹងទៀតថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២និង០០នាទី មានរថយន្តសណ្ដោងទូកុងតឺន័រ១គ្រឿងបើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណ បើកពីអ្នកលឿងទៅភ្នំពេញ ពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលទៅបុករថយន្តសណ្តោងទូកុងតឺន័រមួយទៀតដែលតៃកុងឈប់ចតដើម្បីចូលហូបបបរ នៅមុខផ្សារគគីរ បណ្ដាលឱ្យរថយន្តកុងតឺន័រដែលចតអែបខាងនោះក្រឡា.ប់ទៅម្ខាងសង្កត់លើរថយន្តតូច១គ្រឿងទៀតដែលចតនៅចិញ្ចើមផ្លូវ ស្របពេលនោះស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះឡើង តែដោយសាររថយន្តកុងតឺន័របង្កហេតុនោះមានដឹកអីវ៉ាន់ពេញក្នុងទូកុងតឺន័រ ដូចជាកំប៉ុងថ្នាំបាញ់មូស ( ម៉ាក Renger)ពេញទូនោះទើបបណ្ដាលឱ្យផ្ទុះនិងឆាបឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះដោយមានកិច្ចអន្តរាគមន៍ពីគណៈបញ្ជាការឯកភាពស្រុក លោក ឡូវ សុខ សាន បានដឹកនាំកងកម្លាំងចុះជួយនិងមានលោកឧត្តមសេនីទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំបញ្ជាកម្លាំងពន្លក់អគ្គិភ័យខេត្តនិងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងមានកិច្ចសហការពីកម្លាំងអន្តរាគមន៏បង្ការពន្លត់អគ្គិភ័យពីនាយកដ្ឋាន និងខាងបុរីប៉េងហួត…
-
អភិបាលខេត្តបាត់ដំបង ស្នើឲ្យប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមគិតគូរទាំងអស់គ្នា ក្នុងការថែរក្សាលើកកម្ពស់ អនាម័យ និងបរិស្ថានឱ្យបានល្អដើម្បីឲ្យក្រុង-ខេត្តបាត់ដំបង យើងស្អាត

ខេត្តបាត់ដំបង ៖ នៅក្នុងពិធីរៀបចំដង្ហែ ពានជ័យលាភី និងអបអរសាទរ ការទទួលបានពានរង្វាន់ជ័យលាភី”ទីក្រុងស្អាតផ្ការំដួល៣ទងលើកទី៣” និង”ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២” អមជាមួយទិវាជាតិទីក្រុងស្អាតលើកទី១១ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ» នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ ជ័យលាភី ដែលខេត្តយើងទទួលបានថ្ងៃនេះ គឺជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ ឯកឧត្តម បន្តថា ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់បណ្តាស្ថាប័នមន្ទីរអង្គភាព លោកគ្រូ-អ្នកគ្រូសិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សាក្នុងខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋគ្រប៎មជ្ឈដ្ឋានក្នុងខេត្ត ដែលបានចូលរួមយ៉ាងសកម្មជាមួយនិងអាជ្ញាខេត្តនិងមូលដ្ឋានផ្ទាល់ បានធ្វើឲ្យខេត្តយើង ក្រុងយើង ទទួលបាននូវពានជ័យលាភីក្នុងការប្រកួតប្រជែង រហូតសម្រេចបានជោគជ័យដ៏ត្រចះត្រចង់និងជាមោទនៈភាពសម្រាប់យើងទាំងអស់គ្នា នៅពេលនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យប្រជាពលរដ្ឋទូទាំងខេត្ត បន្តការចូលរួម រួមគ្នាគិតរួមគ្នាធ្វើ ឲ្យបានព្រមៗគ្នាទាំងអស់គ្នា ក្នុងការថែរក្សាការលើកកម្ពស់អនាម័យនិងបរិស្ថានឱ្យបានល្អ ដើម្បីឲ្យទីក្រុង-ខេត្តបាត់ដំបង យើងស្អាតជាទីក្រុងបៃតងដើម្បីប្រែក្លាយជាទីក្រុងឆ្លាតវៃ Smart-City នៅថ្ងៃអនាគត។ ជាពិសេស ខិតខំបន្តថែរក្សាជ័យលាភីទាំងអស់នេះ សម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខទៀត។ ឯកឧត្តម សុខ លូ…
-
អ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយពីនយោបាយគាំពារ សង្គមរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ របបសន្តិសុខសង្គម (ប.ស.ស) និង OXFAM ចាប់ដៃគ្នា បណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ពីរបបសន្តិសុខសង្គម ដែលត្រូវដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីបន្តផ្សព្វផ្សាយដល់ពលរដ្ឋយល់ដឹង និង អត្ថប្រយោជន៍ ពីរបបសន្តិសុខសង្គម។ សិក្ខាសាលា ស្តីពី គម្រោងគគាំពារសង្គមប្រកបដោយ បរិយាបន្នដែលឆ្លើយតប នឹងតម្រូវការ របស់កម្មករនិយោជិតក្នងវិស័យកាត់ដេរ ត្រូវបានរៀបចំឡើងដោយ OXFarm សហការជាមួយ របបសន្តិសុខសង្គម (ប.ស.ស) នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ លោកស្រី សុខ ច័ន្ទឆវី តំណាង អង្គការ OXFarm រៀបចំសិក្ខាសាលានេះ បញ្ជាក់ថា គោលបំណងរបស់សិក្ខាសាលា ទី១- ពង្រឹងសមត្ថភាពជូនអ្នកសារព័ត៌មានតាមរយ:បទបង្ហាញពី អ្នកជំនាញបេឡាជាតិរបបសន្តិសុខ សង្គម (ប.ស.ស) ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយពី របបសន្តិសុខសង្គម (ប.ស.ស) តាមប្រព័ន្ធ ផ្សព្វផ្សាយឲ្យកាន់តែទូលំ ទូលាយដល់សាធារណជន ជាពិសេស កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ទី២. ចែករំលែក និងពង្រឹងការយល់ដឹងបន្ថែមទៀត ដល់សមាជិកសាព័ត៌មានស្តីពីគោលនយោបាយ គាំពារសង្គម…
-
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ជំរុញឲ្យអាជីវករ និងពាណិជ្ជករ ដែលជាសហគ្រិនវ័យក្មេង ត្រូវនាំគ្នារួមគិត រួមធ្វើ ហើយចេះជួយដោះស្រាយបញ្ហាជុំគ្នា

ខេត្តបន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីសម្ភោធអាគារការិយាល័យសមាគមសហគ្រិនវ័យក្មេងកម្ពុជា កាលពីថ្ងៃទី៣ ខែមីនាឆ្នាំ២០២៣ ឯកឧត្តមអភិបាលរងខេត្តបន្ទាយមានជ័យ បានជំរុញឲ្យអាជីវករនិងពាណិជ្ជករ ដែលជាសហគ្រិនវ័យក្មេង ត្រូវនាំគ្នា រួមគិត រួមធ្វើ ហើយចេះជួយដោះស្រាយបញ្ហាជុំគ្នា នោះទើបដំណើរការអាជីវកម្ម មាននិរន្តរភាព ។ លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្ត ក្នុងនាមឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់បន្ថែមថា ជោគជ័យក្នុងដំណើរការធ្វើវិនិយោគ ក៏ដូចគ្នាការប្រកបរបរអាជីវកម្ម សំខាន់ការរៀបចំជាក្រុមជា សមាគម ដើម្បីចែករំលែក នូវបទពិសោធន៍ គ្នា ដ្បិតគ្មានបុគ្គលណាម្នាក់ចេះដឹងឬល្អគ្រប់ដប់នោះទេ ដូច្នេះពេលជួបឧបសគ្គ ឬក៏មានបញ្ហា អ្វីមកលើ ការធ្វើអាជីវកម្ម របស់ខ្លួន គឺត្រូវ យកវាមកដាក់លើតុហើយពិភាក្សារកដំណោះស្រាយរួមគ្នា ។ ពោលគឺ សហគ្រិនវ័យក្មេងនៅក្នុងសមាគម ត្រូវប្រកាន់ខ្ជាប់រួមគិត រួមធ្វើ និងទទួលខុសត្រូវ ហើយ រួមដោះស្រាយបញ្ហាជុំគ្នា។ លោកអភិបាលរងខេត្ត បន្តថា សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបន្ទាយមានជ័យ ដែលជាវិស័យឯកជន ត្រូវមាន ទំនាក់ទំនងដៃគូមិនអាចខ្វះបាន ជាមួយស្ថាប័នរដ្ឋ ដែលជាអ្នកជួយការងារ ផ្នៃករដ្ឋបាល ដូចជាណែនាំដល់សហគ្រិនវ័យក្មេងយើង ឲ្យមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតិធ្វើអាជីវកម្មជាដើម។…
-
យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ បានប្រកាសបើកជាផ្លូវការចាប់ពីថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងបរិស្ថាននិងដៃគូបន្ទាប់ពីយុទ្ធនាការអន្ទាក់សូន្យលើកទី១ សម្រេចបានជោគជ័យកន្លងទៅ យុទ្ធនាការ”អន្ទាក់សូន្យ” ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ត្រូវបានប្រកាសចាប់ផ្តើមជាផ្លូវការក្នុងខេត្តចំនួន៥តាមជួរភ្នំក្រវាញចាប់ពីថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ ។ ពិធីនេះបានបា្ររព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននាថ្ងៃទី៣ ខែ មីនា ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom)។ គួរបញ្ជាក់ថាយុទ្ធនាការ ”អន្ទាក់សូន្យ” ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤គឺ ទី១)ការពង្រឹងការគាំទ្រ ប្រមូលនូវធនធានដើម្បីគាំទ្រពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ ទី២)ទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់ ទី៣)ការពង្រឹងទៅលើការអនុវត្តច្បាប់និងពង្រឹងទៅលើការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានក្នុងគោលដៅកាត់បន្ថយចំនួនអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ និងទី៤)ការផ្លាស់ប្តូរឥរិយាបទពលរដ្ឋឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃបន្តទៀត។ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ខែ ដោយចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវអនុវត្តក្នុងខេត្តចំនួនប្រាំ នៃតំបន់ជួរភ្នំក្រវាញ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង និងសៀមរាប។ ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការ ឯកឧត្តម នេត្រ ភក្ត្រា បានរម្លឹកឱ្យដឹងថា ថ្ងៃទី៣ ខែមីនានេះ នៅក្នុងក្របខ័ណ្ឌនៃព្រះរាជាណាចក្រកម្ពុជា…