Category: ព័ត៌មានសង្គម

  • ក្រសួងបរិស្ថានបានជួយសហគមន៍បង្កើនជីវភាព និងការអភិរក្សធនធានធម្មជាតិ

    ក្រសួងបរិស្ថានបានជួយសហគមន៍បង្កើនជីវភាព និងការអភិរក្សធនធានធម្មជាតិ

    ខេត្តកោះកុង៖ សហគមន៍តំបន់ការពារធម្មជាតិ បានទទួលការគាំទ្រជាខ្សែក្រវ៉ាត់បៃតង ក្នុងការជួយគ្រប់គ្រងធនធានធម្មជាតិ។ ក្នុងពេលកន្លងទៅនេះ ក្រសួងបរិស្ថានបានគាំទ្រជាមូលនិធិ ជួយដល់សហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការបង្កើនជីវភាពប្រជាពលរដ្ឋ និងការអភិរក្សធនធានធម្មជាតិ។ សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ជាសហគមន៍តំបន់ការពារធម្មជាតិមួយនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង បានទទួលជំនួយមូលនិធិពីក្រសួង សាងសង់ស្ពានឆ្លងកាត់អូរ ជណ្តើរឡើងទៅកាន់ភ្នំម្រេចកង្កែប ក្នុងនោះមានស្ពាន ជណ្តើរ ប្រកាន់ដៃសុវត្តិភាព ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅកម្សាន្តទៅលើភ្នំម្រេចកង្កែប។ ភ្នំម្រេចកង្កែប គឺស្ថិតនៅក្នុងតំបន់ស្ទឹងអារ៉ែង ក្នុងភូមិច្រកឫស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ភ្នំម្រេចកង្កែប តំបន់ធម្មជាតិមួយកន្លែង ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ ល្អឯក ប្រៀបដូចឋានសួគ៌ សម្រាប់អ្នកទេសចរផ្សងព្រេង ដែលនៅពេលបានមកដល់ និងបានទស្សនា ស្ទឹងពពក សមុទ្រឈើ សត្វព្រៃ ទឹកជ្រោះល្អស្រស់គ្មានគូប្រៀប ហ្វូងសត្វហិចហើរលើអាកាស ចម្ការដំណាំរបស់បងប្អូនជនជាតិដើមភាគតិច នៃតំបន់អារ៉ែង និងតំបន់បុរាណជាដើម។ លោក ឡុង កយ ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែងបានឱ្យដឹងថា កាលពីឆ្នាំ ២០១៩ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ដែលបានអញ្ជើញទៅទស្សនកិច្ចនៅតំបន់ភ្នំម្រេចកង្កែបនេះឃើញមានស្ថានភាពលំបាក ហើយបានឱ្យសហគមន៍ស្នើសុំការអភិវឌ្ឍន៍តំបន់ភ្នំម្រេចកង្កែប។ រហូតមកដល់ចុងឆ្នាំ ២០២១ មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកោះកុង បានសម្របសម្រួលជាមួយសហគមន៍…

  • ក្រសួងការងារបើកកិច្ចប្រជុំត្រៀមសម្រាប់ការអនុវត្ត បើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារ

    ក្រសួងការងារបើកកិច្ចប្រជុំត្រៀមសម្រាប់ការអនុវត្ត បើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារ

    ភ្នំពេញ៖ តាមរយៈការ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងសមាគមនិយោជក ដែលពាក់ព័ន្ធនឹងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង និងសំភារៈធ្វើដំណើរ និងកាបូប ដើម្បីពិភាក្សគ្នាក្នុងការសហការរៀបចំ ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចជាសកល នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ ។ កិច្ចប្រជុំបានលើកបង្ហាញនិន្នាការនៃការធ្លាក់ចុះការបញ្ជាទិញ ដោយសារកត្តា នៃការចាប់ផ្តើមនូវវិបត្តិសេដ្ឋកិច្ចសកល បង្កមកពីបញ្ហាសង្រ្គាមរុស្សី អ៊ុយក្រែន បន្ថែមទៅលើផលប៉ះពាល់ កន្លងមកពីវិបត្តិជំងឺកូវីដ-១៩ ផងនោះ។ ស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបាននឹងកំពុងបន្តកើនឡើង ហើយស្ថិតក្នុងស្ថានភាពមួយមិនប្រាកដប្រជា ដែលអាចនឹងវិលទៅប្រក្រតីភាពនៅពេលណានោះឡើយ បន្ថែមពីនេះការចំណាយផ្សេងៗក៏មិនទាន់អាចកាត់បន្ថយបានសម្រាប់ការផលិត និងការនាំចេញ។ ក្រសួងការងារបានឱ្យដឹងនៅថ្ងៃទី០៧ ខែ មិនា ឆ្នាំ ២០២៣នេះថា ៖តំណាងវិស័យឯកជន បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែផ្តល់នូវការគិតគូខ្ពស់ជួយសម្រួលដល់វិស័យឯកជន ដើម្បីអាចរក្សាលំនឹងអាជីវកម្មផលិតកម្មរបស់ខ្លួន ហើយជួយដល់បងប្អូនកម្មករនិយោជិតអាចរក្សាការងាររបស់ខ្លួន និងប្រាក់ចំណូលដោះស្រាយជីវភាពក្នុងពេលគ្រាមានវិបត្តិកើតឡើង។ បន្ទាប់ពីខាងតំណាងភាគីពាក់ព័ន្ធ លើកឡើងពីស្ថានភាព បញ្ហាប្រឈម និងដំណោះស្រាយ រួចមក ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានទទួលយកនូវសំណូមពរដែលខាងវិស័យឯកជនជួបប្រទះការលំបាក…

  • ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល គឺជាប្រធានបទ នៃ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣នេះ

    ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល គឺជាប្រធានបទ នៃ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣នេះ

    សៀមរាប៖ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល។ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងលោកជំទាវ ។ លោកស្រីវរសេនីយ៍ឯក ពេជ្រ សុវណ្ណ ប្រធានក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានឡើងអានជីវប្រវត្តិ នៃការកើតឡើងទិវានារីអន្តរជាតិ ៨មីនា ដោយបានបញ្ជាក់ថានៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញកាត់ដេរនៅទីក្រុងស៊ីកាកូនិង ញូវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ ដើម្បីទាមទារបន្ថយម៉ោងធ្វើការនិងដំឡើងប្រាក់បៀវត្ស និងទាមទារសិទ្ធិសេរីភាពសម្រាប់នារី។ លោកជំទាវ សុខ ណារ៉ូ ពៅ ហេង ប្រធានកិត្តិយសនារី យោធភូមិភាគទី៤ បានឡើងអានទាំងស្រុងនូវព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ។ លោកស្រីអនុសេនីយ៍ទោ ខន…

  • សមាគមមិត្តយើង រៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង”ដោយបាន កាត់សក់ ជូនដល់សិស្សនិស្សិត លោកគ្រូអ្នកគ្រូដែលមានជីវភាពខ្វះខាតជាង ៥០០នាក់ នៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

    សមាគមមិត្តយើង រៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង”ដោយបាន កាត់សក់ ជូនដល់សិស្សនិស្សិត លោកគ្រូអ្នកគ្រូដែលមានជីវភាពខ្វះខាតជាង ៥០០នាក់ នៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

    ភ្នំពេញ៖ ក្នុងការជួយដល់អ្នកមានជីវភាពក្រលំបាក ក៏ដូចជាចូលរួមក្នុងការជួយដល់សង្គមផងនោះសមាគមមិត្តយើង ជាមួយវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកាត់សក់ ជូនដល់សិស្សនិស្សិត លោកគ្រូអ្នកគ្រូជាង ៥០០នាក់ ។ គួររំលឹកថា កម្មវិធីសក់ និងសម្រស់នេះបានប្រារព្ធធ្វើឡើងនាថ្ងៃទី៧ខែ មីនា ឆ្នាំ ២០២៣នាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(NTTI) និងនេះក៏ជាលើកទី៥ហើយ ដែលសមាគមមិត្តយើង រៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះឡើង។ ទាក់ទិនក្នុងរឿងនេះ លោក ឡា វិបុល អនុប្រធានសមាគមមិត្តយើង និង ជានាយកសាលាជំនាញសក់ និងសម្រស់ ដែលមានឈ្មោះថា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) លើកឡើងថា៖ ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណង ដើម្បីជួយដល់បងប្អូន ដែលមានជីវភាពខ្វះខាត និងកម្មករ និយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការក៏ដូចជាសិស្សនិស្សិត លោកគ្រូអ្នកគ្រូអោយទទួលបានសក់ស្អាតជាដើម។ កម្មវិធីមួយនេះ គឺជាការឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយ របស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់ កម្រិតជីវភាពរស់នៅ និងបង្កើន…

  • ឯកឧត្តម នេត្រ ភក្ត្រា ៖ ប្រជាពលរដ្ឋត្រូវចូលរួមការពារសុខសន្តិភាព ដើម្បីកម្ពុជាបន្តការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនរុងរឿង

    ឯកឧត្តម នេត្រ ភក្ត្រា ៖ ប្រជាពលរដ្ឋត្រូវចូលរួមការពារសុខសន្តិភាព ដើម្បីកម្ពុជាបន្តការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនរុងរឿង

    ខេត្តកំពត ៖ «យើងទាំងអស់គ្នាជាប្រជាពលរដ្ឋត្រូវចូលរួមការពារសុខសន្តិភាព ដើម្បីកម្ពុជាបន្តការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនរុងរឿងសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋាន ក្រុងបូកគោ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសចូលរួមជាអធិបតីវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅ ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាសុខសន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ននេះរកបានដោយមកលំបាក, ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកជីវិតធ្វើជាដើមទុនដើម្បីសង្គ្រោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម បញ្ចប់សង្គ្រាមស៊ីវិលនិងនាំយកសុខសន្តិភាព ពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ កត្តាសុខសន្តិភាពនេះហើយដែលអនុញ្ញាតឱ្យកម្ពុជាអាចអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ បង្កើតការងារ ផ្តល់ចំណូល និងមានកំណើនសេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។ ឯកឧត្តមមានប្រសាសន៍ ថា៖«យើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារឱ្យបាននូវសុខសន្តិភាពនេះ ឱ្យខាងតែបាន និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងណាមួយរបស់ក្រុមជនអគតិនិងបរទេសក្នុងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ការធ្វើបដិវត្តន៍ពណ៌បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាននេះឡើយ»។ តាមរយៈវេទិកាសាធារណៈ ក្នុងវេទិកានេះដែរ ក្រុមការងារបានដោះស្រាយនូវសំណើនិងសំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋានបានជាច្រើនករណី។ បងប្អូនប្រជាពលរដ្ឋសង្កាត់ព្រែកត្នោតបានបង្ហាញការពេញចិត្តចំពោះការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារនិងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន និងបង្ហាញពីការគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា…

  • អភិបាលខេត្តសៀមរាប គ្រោងបង្កើតឱ្យមានទីកន្លែងសម្រាប់ ថែទាំកុមារ របស់មន្ត្រីសាលាខេត្ត

    អភិបាលខេត្តសៀមរាប គ្រោងបង្កើតឱ្យមានទីកន្លែងសម្រាប់ ថែទាំកុមារ របស់មន្ត្រីសាលាខេត្ត

    សៀមរាប៖ អភិបាលខេត្តសៀមរាបឯកឧត្តម ទៀ សីហា បានលើកឡើងថា រដ្ឋបាលខេត្តគ្រោងបង្កើតឱ្យមានទីកន្លែងសម្រាប់ថែទាំកុមាររបស់មន្ត្រីសាលាខេត្ត និងរួមទាំងទីកន្លែងអាហារសម្រាប់មន្ត្រីដែលមានទីលំនៅ ឆ្ងាយផង ដែរ។ការថ្លែងបែបនេះនាឱកាសអបអរសាទរខួបលើកទី១១២ ទិវា អន្តរជាតិ នារី ៨ មីនា ២០២៣ ក្រោមមូលបទ «រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នាសាលាខេត្តសៀមរាប កាលថ្ងៃទី៦ ខែមីនា ដោយមានអ្នកចូលរួមប្រមាណ ១០០នាក់។ ឯកឧត្តម ទៀ សីហា លើកឡើងនាឱកាសនោះថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគាំទ្រ ជំរុញឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និង កាត់បន្ថយអហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។ឯកឧត្តមបានបន្ថែមថា ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការងារ បញ្ជ្រាបយេនឌ័រ ជាកិច្ចការអន្តរវិស័យក្នុងការធានាចីរភាពនៃសន្តិភាព និង អភិវឌ្ឍដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋាន ឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់…

  • មន្រ្តីជំនាញខាងសុខភាព៖ អត្រាកើនឡើងនៃអ្នកប្រើប្រាស់ និងអត្រាថយចុះនៃអ្នកប្រើប្រាស់ថ្នាំជក់ មានលក្ខណៈប្រហាក់ប្រហែលគ្នា

    មន្រ្តីជំនាញខាងសុខភាព៖ អត្រាកើនឡើងនៃអ្នកប្រើប្រាស់ និងអត្រាថយចុះនៃអ្នកប្រើប្រាស់ថ្នាំជក់ មានលក្ខណៈប្រហាក់ប្រហែលគ្នា

    ភ្នំពេញ៖​ មន្រ្តីជាន់ខ្ពស់នៃអង្គការចលនាដើម្បីសុខភាពកម្ពុជាបាននិយាយថា នៅក្នុងប្រទេសកម្ពុជា អត្រាកើនឡើងនៃអ្នកប្រើប្រាស់ និងអត្រាថយចុះនៃ អ្នកប្រើប្រាស់ថ្នាំជក់ មានលក្ខណៈប្រហាក់ប្រហែលគ្នា ខណៈដែលរៀងរាល់ ឆ្នាំមានអ្នកស្លាប់ជាង១៥.០០០នាក់ ដោយសារថ្នាំជក់នេះ។ លោក មុំ គង់ នាយកប្រតិបត្តិការអង្គការចលនាដើម្បីសុខភាពកម្ពុជា បាន ឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ចំនួនអត្រាកើនឡើងអ្នកប្រើប្រាស់បារី និងចំនួនថយចុះរវាងអ្នកជក់បារីនេះ បើប្រៀបធៀបគ្នាទៅ គឺវាមានលក្ខណៈ ប្រហាក់ប្រហែលគ្នា ទោះបីជាបច្ចុប្បន្ននេះ ឃើញមានអត្រាថយចុះក៏ដោយ ពីព្រោះកំណើនអ្នកជក់បានដើរស្របជាមួយអត្រាថយចុះផងដែរ។ ជាការកត់សម្គាល់អត្រានៃការថយចុះចំនួនអ្នកជក់បារី និងចំនួនអ្នក ប្រើប្រាស់ ជក់បារីនេះ វាជាសមទ្ធិផលមួយ ដែលកើតឡើងពីការខិតខំប្រឹង ប្រែង ពីបណ្ដាស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដូចជាការអប់រំប្រជាពល រដ្ឋ និងហាមឃាត់ការផ្សាយពាណិជ្ជកម្មថ្នាក់ជក់បារី និងហាមឃាត់ការជក់ បារី នៅ កន្លែងធ្វើការ រួមទាំងកន្លែងសាធារណៈផងដែរ។ មន្រ្តីដដែលនិយាយថា បើនិយាយពីថ្នាំជក់ និងបារីអេឡិចត្រូនិក គឺ មានភាព ខុសគ្នា ដោយសារបារីអេឡិចត្រូនិកវាជាផលិតផលថ្មី ដែលបង្កើត ដើម្បី ជំនួស ថ្នាំជក់ដែលប្រជាពលរដ្ឋបានប្រើជាយូរមកហើយ និងមានអ្នកឈប់ ប្រើ ជាបណ្ដើរៗ…

  • ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ! គ្មានអ្នកឆ្លងថ្មី , អ្នក ជាសះស្បើយ ០២នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ! គ្មានអ្នកឆ្លងថ្មី , អ្នក ជាសះស្បើយ ០២នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ភ្នំពេញ ៖ នៅព្រឹក ថ្ងៃ អង្គារ ទី ០៧ ខែមិនា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , ឣ្នកជាសះស្បើយ ០២នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ ២០២៣ គ្មានអ្នកឆ្លង ថ្មី , អ្នកជាសះស្បើយ ០២នាក់ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh…

  • ឯកឧត្តម ហ៊ីង ប៊ុនហៀង៖ ស្រី្តកម្ពុជាជាកម្លាំងចលកររួមចំណែក នៃកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ប្រទេសជាតិ

    ឯកឧត្តម ហ៊ីង ប៊ុនហៀង៖ ស្រី្តកម្ពុជាជាកម្លាំងចលកររួមចំណែក នៃកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ប្រទេសជាតិ

    ខេត្តកណ្តាល៖ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងថា ស្រី្តកម្ពុជាជាកម្លាំងចលកររួមចំណែក នៃកំណើនសេដ្ឋកិច្ច ស្រ្តីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិអភិវឌ្ឍន៍ចំណេះដឹងជំនាញ បច្ចេកទេស ដែលជាមូលដ្ឋានគ្រឹៈក្នុងការចូលរួមប្រកួតប្រជែង ប្រកបដោយសក្ដានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចជាតិនិងក្នុងតំបន់ហើយរួមចំណែក យ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនិងងាយរងគ្រោះ។ ឯកឧត្ដម បានថ្លែងដូចនេះខណៈ អញ្ជើញរួមគ្នា ជាមួយស្រ្តីស្រុកកណ្ដាលស្ទឹង ១៨ឃុំ និងស្រ្តីបញ្ជាការដ្ឋានអង្គរក្ស ជាង ១ពាន់នាក់ ក្នុងឱកាសអបអសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ ” ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល ” រសៀលថ្ងៃទី៦មិនានៅទីបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅខេត្តកណ្ដាល។ ឯកឧត្តម ហ៊ីង ប៊ុនហៀង បានបន្តថា ស្រ្តីជាឆ្អឹងខ្នងនៃការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ចំពោះការងារបញ្រ្ជាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាព នៃសុខសន្តិភាព និងពន្លៀនល្បឿននៃកិច្ចអភិវឌ្ឍន៍ជាតិជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ឯកឧត្ដមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងផ្ដោតការដោះស្រាយគំលាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសបង្កើនការចូលរួមរបស់ស្រ្តីក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាដោយប្រសិទ្ធភាព ការអប់រំនិងចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា វិស្វកម្ម…

  • ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការជំរុញកិច្ចសហប្រតិបត្តិការការងារសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ជាមួយគ្រឹះស្ថានសិក្សាស្រាវជ្រាវ

    ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការជំរុញកិច្ចសហប្រតិបត្តិការការងារសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ជាមួយគ្រឹះស្ថានសិក្សាស្រាវជ្រាវ

    ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការជំរុញកិច្ចសហប្រតិបត្តិការការងារសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ជាមួយគ្រឹះស្ថានសិក្សាស្រាវជ្រាវ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នាសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ សរុបប្រហែល២០០នាក់។ កិច្ចប្រជុំនេះផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នងការសិក្សាស្រាវជ្រាវសម្រាប់វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពប្រសើរជាងមុន ដើម្បីជាឧត្តមប្រយោជន៍សម្រាប់សង្គមកម្ពុជា ដែលមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕ ដោយ / គ្រី សម្បត្តិ