Category: ព័ត៌មានសង្គម

  • នគរបាលសហព័ន្ធអូស្ត្រាលី សន្យាបន្តគាំទ្រនគរបាលជាតិកម្ពុជាលើការបើកវគ្គបណ្តុះបណ្តាលជំនាញជូនដល់មន្ត្រីសិក្ខាកាម ដើម្បីយកទៅបំពេញភារកិច្ចឱ្យចំគោលដៅ

    នគរបាលសហព័ន្ធអូស្ត្រាលី សន្យាបន្តគាំទ្រនគរបាលជាតិកម្ពុជាលើការបើកវគ្គបណ្តុះបណ្តាលជំនាញជូនដល់មន្ត្រីសិក្ខាកាម ដើម្បីយកទៅបំពេញភារកិច្ចឱ្យចំគោលដៅ

    ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃស្នងការដ្ឋាននគរបាលជាតិ បានអនុញ្ញាតឱ្យលោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិនារសៀលថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣នេះ។ លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានពាំនាំនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តមអគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលី ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ។ ជាមួយគ្នានោះ ភាគីនគរបាលសហព័ន្ធអូស្រ្តាលី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងនគរបាលសហព័ន្ធអូស្ត្រាលី និងនគរបាលជាតិកម្ពុជា តាមរយៈក្រុមការងារ TC T និងអរគុណដល់ ឯកឧត្តមអគ្គស្នងការនគរបាលជាតិកម្ពុជា ដែលតែងតែគាំទ្រដល់នគរបាលសហព័ន្ធអូស្រ្តាលីនៅក្នុងមជ្ឈមណ្ឌលTCT ផងដែរ។ ភាគីអូស្ត្រាលី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ TCT កម្ពុជាធ្វើជាគំរូដែលអាចយកទៅបង្កើតនៅប្រទេសដទៃផ្សេងទៀតនៅពេលខាងមុខ។ ក្នុងនោះ ភាគីនគរបាលសហព័ន្ធអូស្ត្រាលី…

  • ឯកឧត្តម ឃួង ស្រេង កោតសរសើរ អាជ្ញាធរ និងកងកម្លាំង រក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ កន្លងមក បានយ៉ាងល្អ ប្រសើរ

    ឯកឧត្តម ឃួង ស្រេង កោតសរសើរ អាជ្ញាធរ និងកងកម្លាំង រក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ កន្លងមក បានយ៉ាងល្អ ប្រសើរ

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំង ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ កន្លងមក បានយ៉ាងល្អ ប្រសើរ ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩មីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វា ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានលើកឡើងពីគម្រោងជាច្រើន ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យក្លាយជាទីក្រុងស៊ីវីល័យ ការបើកវគ្គបណ្តុះបណ្តាល និងផ្តល់សេវាជូនប្រជាពលរដ្ឋ បើកការដ្ឋានស្ថាបនាផ្លូវ លូ ស្ពានអាកាស និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ជាមួយនិងការប្រកាសរាជធានីភ្នំពេញអស់មីន និងកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ ជាដើម។ អង្គសន្និបាតបានពិភាក្សា ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន ៥ រួមមាន ៖ ការគ្រប់គ្រងសំណល់ផ្សេងៗ ក្រៅពីសំណល់រឹង-សំរាមដូចជា សំណល់រាវ សំណល់ភក់បង្គន់ សំណល់សំណង់ សំណល់ថ្មពិល-អាគុយ ។ល។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយផ្តោតសំខាន់លើវិវាទដីធ្លី ។…

  • អង្គការ អាយ ឌី អ៊ី ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ព្រមទាំងទឹកស្អាត និងអនាម័យ

    អង្គការ អាយ ឌី អ៊ី ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ព្រមទាំងទឹកស្អាត និងអនាម័យ

    ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួសម និងពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៣ លោក ខេវិន រ៉ូប៊ីន (Keven Robbins) នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ អាយ ឌី អ៊ី IDE (International Development Enterprises) បានថ្លែងថា អង្គការ អាយ ឌី អ៊ី នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លើវិស័យកសិកម្ម ព្រមទាំងទឹកស្អាត និងអនាម័យ ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋតាមទីជនបទ។ លោក ខេវិន រ៉ូប៊ីន បន្តថា អង្គការ អាយ ឌី អ៊ី (IDE) សហការជាមួយក្រសួងកសិកម្ម ក្នុងការបណ្តុះបណ្តាលកសិករពីរបៀបដាំដំណាំឲ្យបានផលល្អ, កែច្នៃផលិតផលកសិកម្ម និងបង្រៀនកសិករពីរបៀបធ្វើជីធម្មជាតិដើម្បីកាត់បន្ថយការប្រើជីគីមីដែលធ្វើឲ្យខូចដី និងប៉ះពាល់សុខភាព ព្រមទាំងកាត់បន្ថយថ្លៃដើមផងដែរ។ ដោយឡែក វិស័យទឹកស្អាត និងអនាម័យ,…

  • ឯកឧត្តម អ៊ាង សុផល្លែត ៖ ប្រជាពលរដ្ឋកម្ពុជាទាំងស្ត្រី និងបុរស ត្រូវចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសក្នុងតំបន់ និងសកលលោក

    ឯកឧត្តម អ៊ាង សុផល្លែត ៖ ប្រជាពលរដ្ឋកម្ពុជាទាំងស្ត្រី និងបុរស ត្រូវចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសក្នុងតំបន់ និងសកលលោក

    ខេត្តត្បូងឃ្មុំ ៖ ក្នុងពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ថ្លែងថា ប្រជាពលរដ្ឋកម្ពុជាទាំងស្ត្រី និងបុរស ត្រូវចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសក្នុងតំបន់ និងសកលលោក នៅក្នុងយុគសម័យឌីជីថល និងក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការកសាងភាពធន់ រឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព ។ ឯកឧត្តម បន្តថា ជាពិសេសយើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីសេចក្តីស្រលាញ់ យកចិត្តទុកដាក់ និងដឹងគុណចំពោះស្ត្រីទាំងអស់ដែលបានលះបង់ទាំងកាយ ចិត្ត…

  • កិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

    កិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

    ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងថា គោលដៅចម្បង នៃផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង ។ សម្តេច បានមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) នៅទីស្ដីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ ។ សម្ដេចក្រឡាហោម ស ខេង បន្តថាគោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ការបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ សម្ដេចឧបនាយករដ្ឋមន្រ្តី បន្តថា សមិទ្ធផលនៃផែនការយុទ្ធសាស្រ្តនេះ ក៏នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការកំណត់មុខសញ្ញាសង្ស័យនានាទាំងក្នុងប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក។ សម្ដេចក្រឡាហោម បន្តទៀតថា ទិសដៅការងារដែលត្រូវខិតខំសម្រេចឱ្យបានក្នុងតំណាក់កាលនេះ រួមមានការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ប្រព័ន្ទចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធអត្តសញ្ញាណកម្ម។ សម្ដេច ស ខេង…

  • ត្រឹមខែមីនាឆ្នាំ២០២៣ មានកម្មការិនីឆ្លងទន្លេជាង ៣៥ ម៉ឺននាក់ បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល

    ត្រឹមខែមីនាឆ្នាំ២០២៣ មានកម្មការិនីឆ្លងទន្លេជាង ៣៥ ម៉ឺននាក់ បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល

    ភ្នំពេញ៖​ គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៣នេះ មានកម្មការិនីឆ្លងទន្លេ ចំនួន សរុបជាង ៣៥៦.០០០នាក់ ដែលមានចំនួនកូនជាង ៣៥ម៉ឺន ៨ពាន់នាក់ បានទទួលប្រាក់ឧបត្ថម្ភសរុបជាង ១៤៣ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ជាង ៣៥លានដុល្លារអាម៉េរិក។ នេះបើតាមការប្រកាសរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលរសៀល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងនៅក្នុង បណ្តាញ សង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ មានកម្មការិនីឆ្លងទន្លេ ចំនួន សរុបជាង ៣៥៦.០០០នាក់ ក្នុងនោះមានកូនចំនួនជាង ៣៥៨.០០០នាក់ បានផ្តល់ប្រាក់ឧបត្ថម្ភសរុបជាង ១៤៣ប៊ីលានរៀល ឬស្មើនឹងប្រមាណជាង ៣៥លានដុល្លារអាម៉េរិក។ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារបញ្ជាក់ថា ៖ «វឌ្ឍនភាពនៃការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតនារី ក្នុងពេលមានបុត្រ តាមស្ថិតិ កម្មការិនីឆ្លងទន្លេនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ មានចំនួន ១៦៤នាក់…

  • ដើមឆ្នាំនេះ នគរបាលប៉ុស្ដិ៍សហការជាមួយរដ្ឋបាលសង្កាត់ ក្នុងខណ្ឌឬស្សីកែវ ចុះចែកអត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋបាន ២៧៥១នាក់

    ដើមឆ្នាំនេះ នគរបាលប៉ុស្ដិ៍សហការជាមួយរដ្ឋបាលសង្កាត់ ក្នុងខណ្ឌឬស្សីកែវ ចុះចែកអត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋបាន ២៧៥១នាក់

    ភ្នំពេញ៖ ប៉ុស្តិ៍រដ្ឋបាលនគរបាលទាំង ៧ សហការជាមួយរដ្ឋបាលសង្កាត់ ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរៀងៗខ្លួន ។ នេះបើតាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ។ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត បន្តថា គិតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃ០៧ ខែមិនា ឆ្នាំ២០២៣ មន្ត្រីនគរបាលខណ្ឌ និងមន្ត្រីនគរបាលតាមបណ្ដារប៉ុស្ដិ បានសហការជាមួយរដ្ឋបាលសង្កាត់ទាំង៧ បានចុះចែកអត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានចំនួន ២៧៥១នាក់ ប្រុស ១៣៨០នាក់ ។ សូមរំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា ឆ្នាំ២០២០ ជាឆ្នាំទី៤ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម បន្ទាប់ពីបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែមិថុនា ឆ្នាំ២០១៦។ ក្នុងនោះសម្តេចក្រឡាហោម បានថ្លែងថា ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម គឺជាផែនការដ៏មានសារសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទស្សនវិស័យជាយុទ្ធសាស្ត្រយូរអង្វែង ក្នុងការដឹកនាំតម្រង់ទិសលើការងារគ្រប់គ្រងទិន្នន័យអត្តសញ្ញាណប្រជាពលរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាបែបទំនើប និងការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សូមជម្រាបថា នៅឆ្នាំ២០២១ គឺជាឆ្នាំទី៥…

  • គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានប្រើប្រាស់ ChatGPT សម្រាប់ជំនួយការងារប្រចាំថ្ងៃ និងគ្រោងដាក់ឱ្យប្រើប្រាស់ជាភាសាខ្មែរនាពេលអនាគត

    គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានប្រើប្រាស់ ChatGPT សម្រាប់ជំនួយការងារប្រចាំថ្ងៃ និងគ្រោងដាក់ឱ្យប្រើប្រាស់ជាភាសាខ្មែរនាពេលអនាគត

    ភ្នំពេញ៖ ប្រមាណជាង ៦ខែកន្លងមកនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានប្រើប្រាស់ ChatGPT ដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន និងការងារផ្នែកខ្លះរបស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យា ។ បើតាមក្រសួងប្រៃសណីយ៍បានឱ្យដឹងថា គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបាន និងកំពុងសិក្សាស្វែងយល់អំពីប្រព័ន្ធនេះបន្ថែម និងបានពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យ ChatGPT អាចប្រើប្រាស់បានជាភាសាខ្មែរ បន្ទាប់មកនឹងដាក់ឱ្យស្ថាប័នរដ្ឋនិងឯកជន រួមទាំងសាធារណជនទាំងអស់អាចប្រើប្រាស់បានទូលំទូលាយ ។ គួរបញ្ជាក់ថា ChatGPT គឺជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) បានអភិវឌ្ឍកាលពីឆ្នាំ២០១៨ ដោយក្រុមហ៊ុន Open AI នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមរិក និងប្រកាសដាក់ឱ្យដំណើការជាផ្លូវការក្នុងឆ្នាំ២០២២។ ពាក្យ GPT នេះមានពាក្យពេញថា Generative Pre-Trained Transformer (GPT) គឺជាគំរូភាសា ដែលជាក្បួនដោះស្រាយប្រើប្រាស់ AI ហើយត្រូវរចនាឡើងដើម្បីស្វែងយល់ និងបង្កើតភាសាឱ្យដូចមនុស្ស ។ ChatGPT ពិតជាមានសមត្ថភាពខ្ពស់ក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃដូចជាការងាររដ្ឋបាល ការងារគ្រប់គ្រងធនធានមនុស្ស ការឆ្លើយតបនឹងសំណួរ សរសេរអត្ថបទ បកប្រែ វិភាគ សរសេរកូដ និងការងារផ្សេងជាច្រើនទៀត ដែលប្រៀបបានទៅនឹងជំនួយការម្នាក់របស់យើង។…

  • យុវតីពីររូប ប្ដេជ្ញាខិតខំសិក្សាជំនាញបច្ចេកទេសដើម្បី សម្រេចក្ដី ស្រមៃពីកុមារភាព

    យុវតីពីររូប ប្ដេជ្ញាខិតខំសិក្សាជំនាញបច្ចេកទេសដើម្បី សម្រេចក្ដី ស្រមៃពីកុមារភាព

    ភ្នំពេញ៖ ផ្ដើមពីពាក្យមួយឃ្លាថា “ស្ត្រីវិលចង្ក្រានមិនជុំ” បន្តមកដល់ ពាក្យ « ការងារនេះជាការងារមនុស្សប្រុស » ឬ « កុំរៀនអី វាជាជំនាញ សិស្សប្រុស » បានធ្វើឱ្យយុវតីជាច្រើនរូបបាត់បង់ឱកាសក្នុងវិស័យ ការងារមួយចំនួន និងធ្វើឱ្យយុវតីមួយចំនួនធំងាកទៅចាប់ជំនាញ ដែលខ្លួនពុំចូលចិត្តតែស្របតាមនិន្នាការនៃសង្គមការងារដែល។ ផ្ទុយពីការដើរតាមទំនោរសង្គមក៏មានយុវតីក្លាហានមួយចំនួនតូចដែលជម្នះផ្នត់គំនិតទាំងនេះ ចាប់រៀនជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត និងឱកាសការងារខ្ពស់បើទោះសង្គមយល់ថាជាជំនាញសម្រាប់បុរសក៏ដោយ។ កញ្ញា ធា សុជាតិតា ជាយុវតីមួយរូបដែលមានទស្សនៈថា «ស្ត្រីក៏អាច រៀន ឬធ្វើការដូចបុរស» បានដើរតាមក្ដីស្រលាញ់របស់ខ្លួនចាប់រៀន ជំនាញ ដ៏កម្រមួយគឺជំនាញ វិស្វកម្មរថយន្ត នៅវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្ម។ យុវតីវ័យ ១៨ឆ្នាំរូបនេះបានឱ្យដឹងពីការយល់ឃើញរបស់ខ្លួន និងការ ចាប់ជំនាញសិក្សាដែលកម្រមានសិស្សស្រីចាប់យកនេះថា «បានជា ខ្ញុំជ្រើសរើសជំនាញវិស្វកម្មរថយន្តព្រោះ ក្ដីស្រឡាញ់ខាងរថយន្ត ចង់ទទួលយកបទពិសោធន៍ថ្មី និងងាយស្រួលរកការងារធ្វើ»។ សុជាតិតា បញ្ជាក់បន្ថែមថា ដោយសារតែប្រទេសយើងរីកចម្រើន សម្បូរអ្នកជិះរថយន្តច្រើន ធ្វើឱ្យការងារនេះមានទីផ្សារខ្ពស់ ហើយ ក្រៅពីនេះជំនាញនេះក៏អាចធ្វើជាគ្រូបង្រៀនបានដែរ។ ត្បិតជំនាញ ដែលខ្លួនកំពុងសិក្សាជួបផលលំបាកមួយចំនួនដូចជា មានសំឡេងលឺខ្លាំងពេលអនុវត្ត ត្រូវធ្វើការជាមួយនឹងម៉ាស៊ីនធ្ងន់ និងពិបាកធ្វើការជាមួយប្រុសៗបន្តិច…

  • អភិបាលខេត្តពោធិ៍សាត់ ចង់ប្រែក្លាយខេត្តនេះជាគោលដៅទេស ចរណ៍ មួយប្រកបដោយសក្ដានុពល

    អភិបាលខេត្តពោធិ៍សាត់ ចង់ប្រែក្លាយខេត្តនេះជាគោលដៅទេស ចរណ៍ មួយប្រកបដោយសក្ដានុពល

    ភ្នំពេញ៖ អាជ្ញាធរខេត្តពោធិ៍សាត់ បង្ហាញបំណងប្រែក្លាយនេះទៅជា គោលដៅទេសចរណ៍ថ្មីមួយប្រកបដោយសក្កានុពលក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឱ្យមកកម្សាន្ដកាន់តែច្រើនថែមទៀត។ អភិបាលខេត្ត ឯកឧត្តម ខូយ រីដា ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផល រយៈពេល៥ឆ្នាំកន្លងមកនេះ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានសន្យាលើកកម្ពស់វិស័យទេសចរណ៍ និងរៀបចំតំបន់ ទេសចរណ៍មួយចំនួនឱ្យក្លាយទៅជាសហគមន៍ទេសចរណ៍តាមបែបធម្មជាតិ។ ឯកឧត្តម ខូយ រីដា មានប្រសាសន៍ថា ខេត្តពោធិ៍សាត់មានរមណីយ ដ្ឋានទេសចរណ៍ធម្មជាតិ តំបន់អេកូទេសចរណ៍ និងតំបន់ចម្ការ ហូប ផ្លែនានា ដែលជួយជំរុញកំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងខេត្ត។ ក្នុងរយៈពេល៥ឆ្នាំនេះ ខេត្តមានភ្ញៀវទេសចរសរុបជាងបីលាននាក់។ ឯកឧត្តម ខូយ រីដា បន្ថែមថា៖« ចំពោះសក្តានុពល ខេត្តមានបឹង ទន្លេសាប ដែលអំណោយផលដល់ការវិនិយោគទេសចរណ៏ផ្លូវ ទឹក និងមានតំបន់ភ្នំដែលអំណោយផលដល់ការវិនិយោគទេសចរណ៍ធម្មជាតិ ជាពិសេសនៅស្រុកវាលវែង ដែលមានស្ថានភាពជាតំបន់ខ្ពង់រាប និងជាតំបន់ភ្នំប្រកបដោយព្រៃឈើខៀវស្រងាត់ មានផ្ទៃទឹក បឹង ស្ទឹង ជ្រលង ដងអូរ គួរឱ្យគយគន់ ។ បច្ចុប្បន្នបាននិងកំពុង ចាប់ផ្ដើមក្លាយ ជាទី ចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិទៀតផង»។…