Category: ព័ត៌មានសង្គម

  • សាសនាទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមប្រឆាំងការជួញដូរមនុស្ស និងទាសភាព ក្នុងសម័យទំនើប

    សាសនាទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមប្រឆាំងការជួញដូរមនុស្ស និងទាសភាព ក្នុងសម័យទំនើប

    ខេត្តបន្ទាយមានជ័យ៖ ក្នុងវេទិកាសន្ទនាដើម្បី សុខដុមនីយកម្មសាសនានៅកម្ពុជា ក្រោមប្រធានបទ ស្ដីពី សានិកចូលរួមប្រឆាំង ការជួញដូរមនុស្ស និងទាសភាពសម័យទំនើប នៅខេត្តបន្ទាយមានជ័យ ព្រះតេជគណ សមណញាណ ណាប់ ម៉ឺន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្ត បន្ទាយមានជ័យ មានសង្ឃដីកាថា ពុទ្ធសាសនា គ្រឹះសាសនា និងឥស្លាមសាសនាជាដើម បើទោះជាការគោរពបូជាសាសនានីមួយៗមានទំរង់ខុសគ្នា តែមានគោលដៅរួមមួយ គឺអប់រំមនុស្សឲ្យធ្វើនូវកុសលធម៌ឬអំពើល្អចំពោះ សត្វ រុក្ខជាតិ និងមនុស្ស ។ យ៉ាងណាមិញ បើយើងមានមហិច្ឆតាលោភលន់ហួសប្រមាណ និងខ្វះសីលធម៌ គុណធម៌ជាមនុស្សជាតិ វាធ្វើឲ្យបុគ្គលនោះហ៊ានសាងនូវអំពើបាបធ្ងន់ធ្ងរគ្រប់យ៉ាង ក្នុងនោះមានដូចជាការជួញដូរមនុស្សជាដើម ។ លោកជំទាវ រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងថា សាសនាទាំងអស់នៅប្រទេសកម្ពុជា មិនត្រឹមតែមានសុខដុមនីយកម្មនឹងគ្នា ថែមទាំងមានចំណែកកសាងអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាល ចូលរួមទប់ស្កាត់អំពើជួញដូរមនុស្ស ជាដើម ។ ជាក់ស្ដែងសាសនិកទាំអស់ ដែលបានធ្វើការផ្សព្វផ្សាយ ក៏ដូចជាធម្មទេសនាអប់រំ ប្រជាពលរដ្ឋ ពិសេស យុវវ័យ ស្ត្រី និងកុមារ ឲ្យវៀចាកអំពើបាប បន្ថែមជាមួយការអប់រំមិនឲ្យមានការលោភលន់ហួសហេតុ…

  • លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ៖ កម្មករ កម្មការិនី ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីធានានិរន្តរភាពការងារដូចសព្វថ្ងៃ

    លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ៖ កម្មករ កម្មការិនី ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីធានានិរន្តរភាពការងារដូចសព្វថ្ងៃ

    ខេត្តកំពង់ឆ្នាំង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអ ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ចេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ២០០នាក់ នៃរោងចក្រត្រីប៉ុស អ៉ីនធឺណេសិនណលខូអិលធីឌី ស្ថិតក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹក ថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញេីរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ដោយក្តីនឹករលឹក និងការគិតគូនូវសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ លោកជំទាវបានថ្លែងនូវការកោតសសេីរ ដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំ ខេត្តដែលបានកែប្រែសោភណ្ឌភាពរបស់ខេត្តគួរឲ្យកត់សម្គាល់ ។ ដោយឡែកការជួបសំណេះសំណាលនេះ គឺជាការខិតខំដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជាមួយផ្នែកទៀត ដូចជាតាមរយៈ ការផ្តល់នូវគោលនយោបាយគាំពារសង្គម ការគិតគូអំពី…

  • ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះពិនិត្យព្យាបាលប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យជិត ២ពាន់នាក់

    ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះពិនិត្យព្យាបាលប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យជិត ២ពាន់នាក់

    ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះពិនិត្យនិងព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋសរុបចំនួន ១,៨៥០នាក់ ស្មើនឹង ៣,៦៩៣ករណី និងបានចែកសម្ភារសិក្សាដល់សិស្សក្រីក្រ ២០០នាក់ ស្ថិតនៅក្នុងបរិវណសាលាបឋមសិក្សាស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគម និងក្រុមគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី និងជប៉ុន សហការជាមួយយុវជន មន្រ្តី កងកម្លាំង និងផ្នែកពាក់ព័ន្ធជាច្រើនទៀត ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែគិតគូរសុខទុក្ខ ចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋ ដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅតាមមន្ទីរពេទ្យធំៗក្នុងរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ។ លោកជំទាវបន្តថា គោលបំណងសំខាន់របស់សមាគម គឺ ការរួមចំណែកជាមួយស្ថាប័នជាតិ…

  • ឯកឧត្តម ជា វ៉ាន់ដេត៖ សិទ្ធសេរីភាពនិងមាននៅពេលមានសន្តិភាព មានអង្ករច្រកឆ្នាំង មានការងារធ្វើមានផ្ទះនៅសមរម្យ

    ឯកឧត្តម ជា វ៉ាន់ដេត៖ សិទ្ធសេរីភាពនិងមាននៅពេលមានសន្តិភាព មានអង្ករច្រកឆ្នាំង មានការងារធ្វើមានផ្ទះនៅសមរម្យ

    ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថា សិទ្ធសេរីភាពនិងមាននៅពេលមានសន្តិភាព មានអង្ករច្រកឆ្នាំង មានការងារធ្វើមានផ្ទះនៅសមរម្យ។ បច្ចុប្បន្ននេះប្រជាពលរដ្ឋយើងដែលទទួលបាននូវសុខសន្តិភាព បាននិងកំពុងមានទីលំនៅសមរម្យ មានហូបចុកគ្រប់គ្រាន់ និងមានការធ្វើទៅតាមសមត្ថភាពរបស់ខ្លួន ដោយមិនមានអ្នកណាមករារាំងយើង រំលោភលើសិទ្ធរបស់យើងនោះទេ ។ ឯកឧត្តម បានបញ្ចាក់បន្ថែមថា កាលពីមុនស្រ្តីមិនមានការងារធ្វើ តាមពាក្យបុរាណកាលពោលថា «ស្រ្តីវិលចង្រ្កានមិនជុំ» ខណៈដែលបុរសជាប្តីទៅធ្វើការរកស៊ីចិញ្ចឹមប្រពន្ធ ឯស្រ្តីជាភរិយា នៅផ្ទះចិញ្ចឹមកូន ។ សម័យមុនយើងចង់ទៅធ្វើការ មិនដឹងទៅធ្វើការនៅទីណា មកដល់សម័យបច្ចុប្បន្ននេះ ការងារច្រើនគឺស្រ្តីបាននិងកំពុងមានវត្តមាននៅទីនោះ ពិសេសនៅតាមបណ្តារោងចក្រសហគ្រាស ជាមួយនិងការទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនទៅលើការងារ បានទាំងប្រាក់ខែ ប្រាក់ឧបត្ថម្ភ ធានារ៉ាប់រងលើសុខភាព និងប្រាប់ឧបត្ថម្ភទៅលើកាពរពោះឆ្លងទន្លេផងដែរ។ ការលើកឡើងបែបនេះ របស់ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុង ខេត្តកំពង់ឆ្នាំង ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាលជាមួយបង ប្អូន អ៊ុ ពូ ម៉ីង លោកយាយ លោកតា មេគ្រួសារគណបក្សប្រជាជនកម្ពុជា សរុបប្រមាណ…

  • នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់៖ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយល់ដឹងឲ្យបានជ្រាលជ្រៅ ទូលំទូលាយ អំពីស្មារតី នៃ នយោបាយ ឈ្នះ ឈ្នះ

    នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់៖ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយល់ដឹងឲ្យបានជ្រាលជ្រៅ ទូលំទូលាយ អំពីស្មារតី នៃ នយោបាយ ឈ្នះ ឈ្នះ

    ខេត្តកណ្តាល៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជំរុញដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយល់ដឹងឲ្យបានជ្រាលជ្រៅ ទូលំទូលាយ អំពី ស្មារតី នៃនយោបាយ ឈ្នះ ឈ្នះ និង ខិតខំ លើកកម្ពស់ មនសិកា ស្នេហាជាតិ ចូលរួមថែរក្សា ការពារ សន្តិភាព ឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ។ ហើយត្រូវរួបរួមសាមគ្គីគ្នា ជាធ្លុងមួយ រាំងស្កាត់កុំឱ្យប្រវត្តិសាស្ត្រដ៏ឈឺចាប់ពីអតីតកាល កើតមានសារជាថ្មីនៅលើទឹកដី នៃមាតុភូមិ របស់យើងជាលើកទី ២ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់បន្តថា ការរីកចម្រើនលើគ្រប់វិស័យមកដល់បច្ចុប្បន្ន គឺដោយសារកម្ពុជា មានសុខសន្តិភាព ដែលបានផ្តល់ឱកាស ឲ្យយើងធ្វើការ អភិវឌ្ឍ យ៉ាងឆាប់រហ័ស ហើយប្រជាជនបានរួមរស់ប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមជាតិ ។ឯកឧត្តម នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណាល និងនាំយកនូវថវិកា របស់សម្ដេចពិជ័យសេនា…

  • ក.ប.ប. រកឃើញទឹកពិសាមួយចំនួនមិនអនុលោមតាមច្បាប់ បង្កផលប៉ះពាល់ដល់ទារកបរិភោគទឹកនោះ

    ក.ប.ប. រកឃើញទឹកពិសាមួយចំនួនមិនអនុលោមតាមច្បាប់ បង្កផលប៉ះពាល់ដល់ទារកបរិភោគទឹកនោះ

    ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំឬ ក.ប.ប. បានរកឃើញថា ម្ចាស់ផលិតផលទឹកពិសាមួយចំនួនដែលកំពុងចរាចរលក់នៅលើទីផ្សារបានផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួនដោយភ្ជាប់នូវសេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំ ហើយទង្វើនេះបានប៉ះពាល់ដល់ទារកដែលបានប្រើប្រាស់ទឹកនោះផងដែរ។ សេចក្តីជូនដំណឹងរបស់«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣ បានឱ្យដឹងថា តាមរយៈការស្រាវជ្រាវ និងស៊ើបអង្កេតរបស់មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានពិនិត្យឃើញថា មានម្ចាស់ផលិតផលទឹកពិសាមួយចំនួន ដែលកំពុងចរាចរលក់នៅលើទីផ្សារ បានផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួនដោយភ្ជាប់នូវសេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំ។ ជាក់ស្ដែង ក្រុមហ៊ុនផលិតទឹកពិសាមួយចំនួន បានប្រើប្រាស់រូបភាព ស្ត្រីបំបៅទារក រូបទារក និងដបទឹកដោះគោ ក៏ដូចជាខ្លឹមសារដែលមានអត្ថន័យថា “ទឹកពិសារបស់ខ្លួន មានមុខងារសម្រាប់ឆុងជាមួយ ម្សៅដោះគោ ដើម្បីបំបៅទារក ឬរូបភាពបង្កប់ន័យផ្សេងទៀត។ ក.ប.ប. សង្កត់ធ្ងន់ថា៖«ការផ្សព្វផ្សាយទាំងនេះ បង្កឱ្យមានការភាន់ច្រឡំដល់អ្នកប្រើប្រាស់ ដែលផ្ទុយពីបទប្បញ្ញត្តិ ពិសេសខ្លឹមសារនៃអនុក្រឹត្យលេខ១៣៣ អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៥ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ និងគោលការណ៍ណែនាំ របស់អង្គការសុខភាពពិភពលោក ដែលអាចបង្កហានិភ័យដល់សុខភាព អ្នកប្រើប្រាស់ដែលជាទារក»។ ប្រភពដដែលបន្តថា ដើម្បីការពារផលប៉ះពាល់ដល់អត្ថប្រយោជន៍របស់មាតាបីតា ឬអាណាព្យាបាល និងសុខភាពរបស់ ទារកដែលជាទំពាំងស្នងឬស្សី ក្នុងរយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាន…

  • ក្រសួងការងារ បានរៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតចំនួនប្រាំពាន់នាក់ នៅខេត្តកំពង់ស្ពឺ

    ក្រសួងការងារ បានរៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតចំនួនប្រាំពាន់នាក់ នៅខេត្តកំពង់ស្ពឺ

    ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA)នៃក្រសួងការងារនិងបណ្តុះបណ្តុះវិជ្ជាជីវៈ នៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២៣នេះ បានរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសកម្មករនិយោជិតនៅក្នុងទីតាំង «បុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ»ដោយមានរោងចក្រ សហគ្រាសធំៗចំនួនប្រាំចូលរួមជ្រើសរើសកម្មករ កម្មការិនីជាងប្រាំពាន់នាក់ ។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់បងប្អូនកម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមកនេះ ក៏ដូចជាដើម្បីរក្សាលំនឹងជីវភាព និងប្រាក់ចំណូលរបស់បងប្អូនកម្មករ បន្ថែមពីលើការទទួលបាននូវការគាំពារតាមរយៈការឧបត្ថម្ភសាច់ប្រាក់ពីសំណាក់រាជរដ្ឋាភិបាល។ កម្មការិនី លាង សូនីត ដែលបានចូលរួមព្រឹត្តិការណ៍នោះបានថ្លែងថា ៖«សម្រាប់ខ្ញុំផ្ទាល់សប្បាយចិត្ត ដោយសារតែគេរៀបចំកម្មវិធីនេះឡើង ដើម្បីឱ្យអ្នកដែលអត់មានការងារធ្វើមកដាក់ពាក្យ ចឹងព្រឹត្តិ​ការណ៍នេះគឺជាឱកាសសម្រាប់ខ្ញុំផ្ទាល់ និងកម្មករ​ និយោជិតផ្សេងទៀតមានឱកាសរកការងារធ្វើ»។ ជាមួយគ្នានេះដែរកម្មករនិយោជិតលោក វី វុត្ថា រស់នៅខេត្តកំពង់ស្ពឺ បាននិយាយថា ៖«ខ្ញុំមកចូលរួមក្នុងវេទិកានេះ ដើម្បីស្វែងរកការងារធ្វើ ដែលនៅក្នុងនេះឃើញមានការចូលរួមពីមន្រ្តីការងារ ដែលគាត់បានដឹកនាំជួយតម្រង់ទិសដល់កម្មករនិយោជិតដែលព្យួរការងារផងដែរ»។ ការរៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតនេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ  មន្ទីរការងារខេត្តកំពង់ស្ពឺ និងអជ្ញាធរមូលដ្ឋាន ដើម្បីជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ពិសេសបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។ NEA នឹងបន្តរៀបចំព្រឹត្តិការណ៍ដូចគ្នានេះ នៅតាមបណ្តាខេត្តដទៃទៀត ពិសេសខេត្តដែលមានតម្រូវការកម្លាំងពលកម្មច្រើនៗ…

  • ឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តដ៏ធំមួយកន្លែងក្នុងខណ្ឌសែនសុខ បណ្ដាលឱ្យខូចខាតទាំងស្រុង

    ឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តដ៏ធំមួយកន្លែងក្នុងខណ្ឌសែនសុខ បណ្ដាលឱ្យខូចខាតទាំងស្រុង

    ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែងជាប់ផ្លូវឧកញ៉ាម៉ុង ឫទ្ធី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្ដាលឱ្យឆេះអស់ទាំងស្រុង ដែលបង្កឡេីងកាលពីវេលាម៉ោង០៨ និង២០ នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ ។ សមត្ថកិច្ច ឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះគីម ហួត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងបន្លាស់រថយន្ត។ទីតាំងខាងលេីគឺជាប្រភេទសំណង់ ថ្មបេតុងប្រក់ស័ង្កសី មានទំហំ១៦ម៉ែត្រគុណនឹង២០ម៉ែត្រ (ជាឃ្លាំង) និងបានឆេះរាលដាលដល់រថយន្តCamery(បាឡែន) ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AE-5389 រួមទាំងឆេះគ្រឿងបន្លាស់រថយន្ត និងប្រេងម៉ាស៊ីនអស់ទាំងស្រុង តែពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ហេីយក៏មិនបង្កឱ្យមនុស្សរងរបួសនោះដែរ ។ ចំពោះមូលហេតុ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។ ក្នុងប្រតិបត្តិការ បង្ការ សង្គ្រោះអគ្គិភ័យនេះ មានរថយន្តការិយាល័យពន្លត់អគ្គិភ័យ ចំនួន២៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៦០ឡាន និងរថយន្តជំនួយអន្តរាគមន៍ពន្លត់រួមមាន រថយន្តក្រុមហ៊ុនOCICទីក្រុងរកោះពេជ្រ ចំនួន៤គ្រឿង,រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារ ចំនួន៥គ្រឿង,រថយន្តកងពលតូចលេខ70ចំនួន៣គ្រឿង ហើយពន្លត់ចប់ នៅម៉ោង១០ព្រឹក នាថ្ងៃខែឆ្នាំដដែល៕ ដោយ ៖ ភារ៉ា…

  • មន្រ្តីនាំពាក្យក្រសួងពាណិជ្ជកម្ម៖រាជរដ្ឋាភិបាលកំពុងគិតគូពីតម្លៃប្រេងសាំងក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរដើម្បីឱ្យសមរម្យ និងប្រើប្រាស់គ្រប់គ្រាន់

    មន្រ្តីនាំពាក្យក្រសួងពាណិជ្ជកម្ម៖រាជរដ្ឋាភិបាលកំពុងគិតគូពីតម្លៃប្រេងសាំងក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរដើម្បីឱ្យសមរម្យ និងប្រើប្រាស់គ្រប់គ្រាន់

    ភ្នំពេញ ៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាន់តែជិតឈានមកដល់ និងព្រមជាមួយគ្នាតម្រូវការប្រើប្រាស់ប្រេឥន្ធនៈក៏មានកម្រិតមួយខ្ពស់ដោយសារពលរដ្ឋត្រូវធ្វើដំណើរចាកចេញទៅស្រុកកំណើត និងក៏ដូចជាដំណើរកម្សាន្តច្រើននោះ ត្រូវបានមន្រ្តីនាំពាក្យក្រសួងពាណិជ្ជកម្មលើកឡើងថា រាជរដ្ឋាភិបាលកំពុងគិតគូពីតម្លៃប្រេងឥន្ធនៈ ដើម្បីឱ្យមានកម្រិតមួយ សមរម្យ និងអាចប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ ។ ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខធិការ និង ជាមន្រ្តីនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងឱ្យដឹងថា៖ ចាប់តាំងតែពីដើមឆ្នាំនេះ និងពិសេសចាប់តាំងតែពីត្រីមាសទី៣ នៃដើមឆ្នាំ ២០២២មក តម្លៃប្រេងដែលក្រសួងខិតខំធ្វើការជាមួយវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនោះឃើញថា មានការធ្លាក់ចុះ ។ សម្រាប់ប្រេងធ្លាក់ចុះនេះ គឺស្របពេលតម្លៃប្រេងទីផ្សារអន្តរជាតិ ធ្លាក់ចុះផងដែរ។ មន្រ្តីនាំពាក្យរូបនេះ បន្តថា ”ទាក់ទិនទៅនឹងតម្លៃ ប្រេង ម៉ាស៊ូត កន្លងមកបានឡើងថ្លៃខ្ពស់ ប៉ុន្តែចាប់ពីខែកុម្ភៈ និង មីនា ឆ្នាំ២០២៣នេះ មាននិន្នាការធ្លាក់ថ្លៃវិញ ដែលធ្វើឱ្យពលរដ្ឋដែលប្រើប្រាស់ រថយន្ត ប្រេងម៉ាស៊ូត មានភាពងាយស្រួល ។ កាលពីមុនប្រេងម៉ាស៊ូតថ្លៃជាងប្រេងសាំង តែពេលនេះប្រេងម៉ាស៊ូតធ្លាក់ចុះជាងប្រេងសាំងវិញ។ យើងគួរសរសើររាជរដ្ឋាភិបាលយើងត្រង់ហ្នឹង!”។ ឯកឧត្តមបានពន្យល់ថា ការដែលក្រសួងពាណិជ្ជកម្មបានគណនាតម្លៃប្រេងរយៈ ១០ថ្ងៃម្តងនេះដើម្បីឱ្យទាន់តម្លៃប្រេងទីផ្សារពោលគឺ កុំឱ្យអ្នកលក់ខាត ឬក៏មានបញ្ហាអ្វីដែលទាក់ទងនឹងតម្លៃនេះ។យើងមិនអាចឱ្យអ្នកលក់គាត់រកស៊ីខាត ដែលធ្វើឱ្យគាត់លែងមានអ្វីលក់។…

  • ក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណព័ត៌មានចំនួន ៣អង្គភាព

    ក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណព័ត៌មានចំនួន ៣អង្គភាព

    ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ចាក់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣ម្សិលមិញ មានអង្គភាព គេហទំព័រ កាសែត និងសមាគម ចំនួន ៣ ត្រូវបានក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណ ដោយមូលហេតុ ម្ចាស់ អាជ្ញាបណ្ណបានប្រព្រឹត្តិកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការ អប់រំណែនាំរបស់ក្រសួងជាអាណាព្យាបាល ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ អង្គភាពគេហទំព័រ កាសែត និងសមាគម ចំនួន ៣ រួមមានទី១/-“(អ្នកសារព័ត៌មានកម្ពុជា-អាស៊ាន(ស.អ.ក.អ) របស់ឈ្មោះ ជា លីហ៊ាង ។ទី២/ (កាសែត ដំណឹងក្នុងស្រុក) របស់ លោក ជា សារ៉េន ។និងទី៣/ (គេហទំព័រ រស្មីកំពង់ចាម) របស់លោកស្រី ស៊ី មុយឡេង ។ យោងតាមប្រកាស របស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា, សម្រេច-ត្រូវលុបប្រកាសលេខ ៦២៣ ព.ម ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ របស់ក្រសួងព័ត៌មាន…