-
សត្វក្រៀលជាសត្វកម្រ និងចូលចិត្តរស់នៅតំបន់ភូមិភាគឧត្តរនៃប្រទេសកម្ពុជា

ភ្នំពេញ៖ សត្វក្រៀល – Sarus Crane ៖ មានឈ្មោះវិទ្យាសាស្ត្រថា Grus antigone ជាប្រភេទសត្វមួយកំពុងមានវត្តមាននៅប្រទេសកម្ពុជា និងកំពុងទទួលបានការថែរក្សាការពារយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រសួងបរិស្ថាន អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២២ ខែ មិនា ឆ្នាំ ២០២៣ថាក្រៀលជាប្រភេទសត្វដែលកំពុងទទួលរងការគំរាមកំហែង (VU) លើពិភលោក ។សត្វប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហម របស់អង្គការIUCN ។ សត្វប្រភេទនេះដែរ វាមានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជា ហើយភាគច្រើនរស់នៅតាម តំបន់វាលទំនាបលិចទឹក វាលស្រែ តាមតំបន់ វាលស្មៅក្នុងព្រៃល្បោះ នៅតំបន់ភូមិភាគឧត្តរនៃប្រទេស តំបន់បឹងទន្លេសាប ជាពិសេសខេត្តព្រះវិហារ បន្ទាយមានជ័យ កំពត និងតាកែវ។ សត្វក្រៀលមានដងខ្លួនធំហើយខ្ពស់ ពណ៌ប្រផេះ ក្បាលពណ៌ក្រហម ដោយមានបន្ទូលក្បាលប្រផេះគ្មានរោម ចំពុះវែងត្រង់ ជើងក្រហមវែង និងជាប្រភេទសត្វស្លាបដែល មិនអាចទុំលើដើមឈើបាន។ ក្រៀលរកចំណីជាហ្វូង តែបន្តពូជមិនប្រមូលផ្តុំគ្នាឡើយ ជាសត្វមាន ភក្ដីភាពរវាងគូរបស់វា ដោយបន្តពូជតែញីមួយ ឈ្មោលមួយប៉ុណ្ណោះ ហើយបន្តពូជនៅតំបន់ភាគឧត្តរ និងឦសាននៃប្រទេស ជាពិសេសខេត្តព្រះវិហារ៕…
-
ស្ពានឆ្លងស្ទឹងសែន ជាអំណោយ សម្តេច តេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ

(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ស្ពានបេតុងឆ្លងស្ទឹងសែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមីនាខាងមុខនេះ ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ លោក គៀង សេងគឺ មេឃុំត្បូងក្រពើ បានលើកឡើងពីស្ពានបេតុងឆ្លងស្ទឹងសែនដែលបានសាងសង់រួចរាល់ជាស្ថាពរនាពេលនេះ មានប្រវែង ១៨០ម៉ែត្រ ទទឹង៨.៨ម៉ែត្រ កំពស់កណ្តាលស្ពានដល់ធ្នឹម បណ្ដោយ ១២.២ម៉ែត្រ សសរស្ពានមានចំនួន ៣០ដើម សសរបង្កាន់ដៃស្ពានចំនួន ១៣២ដើម និងកំពស់បង្កាន់ដៃស្ពាន១.៣ម៉ែត្រ(បូកទាំងឃឿន)។ ស្ពាននេះ ជាចំណុចតភ្ជាប់រវាងភូមិ កាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្រាប់សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួល និងមានសុវត្ថិភាព ក្នុងការដឹកជញ្ជូនផលិតផលផ្សេងៗនៅក្នុងមូលដ្ឋាន។ ការចុះនៅទីតាំងផ្ទាល់របស់ឯកឧត្តម ងួន…
-
ក្រុមហ៊ុនពីរ បានបរិច្ចាគថវិកាចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ជូនមូលនិធិតេជោ ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលថវិកាបរិច្ចាគចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុនចំនួន ពីរ ៖ ក្រុមហ៊ុន LYP និងលោកជំទាវ ចំនួន ៥០ម៉ឺនដុល្លារ អាមេរិក និងក្រុមហ៊ុន ជីបម៉ុង គ្រុប ចំនួន ៥០ម៉ឺនដុល្លារ អាមេរិក ជូនមូលនិធិតេជោ ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ។ ពិធីប្រគល់ទទួលនេះក៏មានការចួលរួមពីឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP គ្រុប និងលោកជំទាវ និងលោកជំទាវអ្នកឧកញ៉ា ភាព ហៀក និងអ្នកឧកញ៉ា លាង ឃុន ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុន ជីបម៉ុង…
-
សម្ដេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរជាតិគ្រឿងញៀន ឱ្យសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ស្រង់ស្ថិតិជនរងគ្រោះដោយសារគ្រឿងញៀន នៅតាមមូលដ្ឋានឱ្យមានភាពជាក់លាក់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីស្រង់ស្ថិតិជនរងគ្រោះដោយសារគ្រឿងញៀន នៅតាមមូលដ្ឋាននីមួយៗ ដើម្បីដឹងតួលេខជាក់លាក់មួយយ៉ាងពិតប្រាកដ។ នៅក្នុងពិធីបូកសរុបលទ្ធផលការងារអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងទៀតថា ការស្រង់ស្ថិតិជនរងគ្រោះដោយសារគ្រឿងញៀន គឺធ្វើឡើងតាមរយៈ ភូមិ-ឃុំ-ស្រុក រួចហើយបញ្ជូនមកខេត្ត ដើម្បីបូកសរុបបញ្ចូលគ្នា ។ សម្ដេចក្រឡាហោម បន្តថា យើងសិក្សាធ្វើពីភូមិមក ឱ្យមេភូមិរាយការណ៍មក មានប៉ុន្មាននាក់ប្រើប្រាស់គ្រឿងញៀន យើងប្រមូលពី ភូមិ-ឃុំ-ស្រុក មកឱ្យខេត្ត ហើយបូកបញ្ចូលគ្នា យើងឃើញហើយ ទោះវាមិនត្រូវ ១០០%ក៏ដោយ តែគ្រាន់បើជាងអង្គុយស្មាន ។ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តប្ដេជ្ញាយ៉ាងមោះមុត ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុន និងវិស័យឯកជន ជាដើម…
-
មនុស្ស ៦នាក់បានស្លាប់ និងរបួស ២៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ មីនា ២០២៣ម្សិលមិញ

ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ១៦នាក់ និងស្រាល ១១នាក់ ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី២១ ខែមីនា បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៣៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៣លើក មានកត្តាល្បឿន ៤លើក មិនគោរពសិទ្ធ ៥លើក មិនប្រកាន់ស្តាំ ៣លើក និងប្រជែងគ្រោះថ្នាក់ ១លើក ៕ដោយ ៖ ភារ៉ា និងប៊ុនធី
-
សម្ដេចតេជោ ហ៊ុន សែន៖ នាពេលខាងមុខ អង់គ្លេស អាចនឹងបើកសាកលវិទ្យាល័យនៅកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលខាងមុខ អាចនឹងមានសាកលវិទ្យាល័យនៅប្រទេសអង់គ្លេសមកបើកនៅប្រទេសកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤,៧០៥នាក់ នារី ៤,២២១នាក់ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឯកអគ្គរាជទូតអង់គ្លេស បានជម្រាបជូនសម្ដេចថា សាកលវិទ្យាល័យ នៃប្រទេសអង់គ្លេស នឹងមកបើកនៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាឱកាសសម្រាប់ឲ្យអ្នកដែលពុំមានលទ្ធភាពបញ្ជូននិស្សិត ទៅសិក្សានៅក្រៅប្រទេស ហើយក៏ល្អសម្រាប់អ្នកដែលឲ្យកូនរៀនភាសាអង់គ្លេសពីតូច មានឱកាសបានចូលរៀនតាមសាកលវិទ្យាល័យបរទេស នៅកម្ពុជា ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចេញទៅសិក្សានៅក្រៅប្រទរស គឺត្រូវចំណាយច្រើនជាងនៅក្នុងស្រុក ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
អភិបាលខេត្តកំពង់ស្ពឺ៖ ត្រូវចាត់ទុកស្រ្តី គាត់ជាមេគ្រួសារដ៏សំខាន់ និងជាភាពកក់ក្តៅបំផុតសម្រាប់កូនដែលចាំបាច់ត្រូវការម្តាយ

កំពង់ស្ពឺ៖ ក្នុងជំនួបសាកសួរសុខទុក្ខ ស្រ្តីជាកម្មការិនីរោងចក្រស៊ីគ្លូ ដែលទើបសម្រាលកូនរួច នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ស្ពឺ បានស្នើសុំឱ្យកម្មករ កម្មការិនីបញ្ឈប់ការចោលសម្រាម ពាសវាល ពាសកាល ដើម្បីជួយលើកកម្ពស់មុខមាត់ និងសោភ័ណភាពខេត្តស៊ីវិល័យមួយនេះ ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ស្ត្រីជាសសរស្តម នៃគ្រួសារ ទាំងការរកលុយ ទាំងការមើលកូនៗក្នុងបន្ទុក គប្បីយើងផ្តល់តម្លៃឲ្យស្ត្រីឲ្យបានប្រសើរ ហើយត្រូវចាត់ទុកស្រ្តី គាត់ជាមេគ្រួសារដ៏សំខាន់ និងជាភាពកក់ក្តៅបំផុតសម្រាប់កូនដែលចាំបាច់ត្រូវការម្តាយឯកឧត្តមបានបញ្ជាក់ថា ខេត្តរបស់យើងត្រូវបានគេផ្តល់រហ័សនាមថា ជាខេត្តស៊ីវិល័យ ក្រោយពីខេត្តនេះបានរងការរិះគន់អស់ជាច្រើនឆ្នាំជាខេត្តក្រីក្រគ្មានទ្រព្យធន។ ដោយសក្តានុពលរបស់ខេត្ត និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមក នូវសុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឱ្យអ្នកវិនិយោគទុនបានដាក់ទុនរកស៊ីនៅក្នុងខេត្តយើងនេះ ហើយផ្តល់ឱកាសការងារដល់កូនក្មួយប្រមាណជាង ១៥ម៉ឺននាក់សម្រាប់បច្ចុប្បន្ន ។ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើសុំដោយទទូចត្រូវរួមគ្នាបញ្ឈប់ការចោលសម្រាម ពាសវាល ពាសកាលដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់និងបរិស្ថានខេត្ត ពិសេសប៉ះពាល់ដល់ភ្ញៀវទេស ចរណ៍ជាតិ-អន្តរជាតិ ដែលគេមកលេងរមណីយដ្ឋានដ៏សំបូរបែបក្នុងខេត្តយើង។ ហើយមួយទៀតខេត្ត កំពង់ស្ពឺ ក៏ទើបនិងទទួលបានរំដួលពីរទងជាទីក្រុងស្អាតផងដែរ ។…
-
គម្រោងឥណទានកាបូនរួមគ្នា រេដបូកនឹងធ្វើឱ្យកម្ពុជាអាចបន្តអភិរក្សតំបន់ដែនជម្រកសត្វព្រៃ-ព្រៃឡង់

ភ្នំពេញ៖ គម្រោងឥណទានកាបូនរួមគ្នា រេដបូក (JCM REDD+) នឹងធ្វើឱ្យកម្ពុជាអាចបន្តអភិរក្សតំបន់ដែនជម្រកសត្វព្រៃ-ព្រៃឡង់ ខណៈដែលគម្រោងនេះបានផ្សព្វផ្សាយជាង ៥០ភូមិ នៅតំបន់គោលដៅនៅជុំវិញដែនជម្រកសត្វព្រៃ-ព្រៃឡង់ និងជួយជីវភាពសហគមន៍បានចំនួន ៦ភូមិ ក្នុងខេត្តកំពង់ធំ។ នេះបើយោងតាមលទ្ធផល នៃសិក្ខាសាលាបូកលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០២៣ នៃគម្រោងអភិរក្សដែនជម្រកសត្វព្រៃ-ព្រៃឡង់ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ លោក អ៊ុំ សូនី នាយកប្រចាំប្រទេស និងជាតំណាងអង្គការអភិរក្សអន្តរជាតិប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា គម្រោងឥណទានកាបូនរួមគ្នា រេដបូកនេះ គឺប្រទេសកម្ពុជាបានអនុវត្តនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ-ព្រៃឡង់ទាំងមូលគិតមកដល់ឆ្នាំ២០២៣នេះ ខណៈដែលមានការចូលរួមអនុវត្តយ៉ាងពេញលេញពីបណ្ដាខេត្តទាំងបួន ដែលមានតំបន់ព្រៃឡង់។ បើទោះបីជាដំណាក់កាលទីមួយ មិនទាន់នឹងបញ្ចប់ក៏ដោយ ប៉ុន្តែលោកសង្ឃឹមថា វាអាចនឹងបានលក់នូវឥណទានកាបូន ដើម្បីរកចំណូលបន្ថែមសម្រាប់គាំទ្រការងារក្នុងការអភិរក្ស ធនធានធម្មជាតិ និងជីវៈចម្រុះ ជាពិសេស បានលើកស្ទួយជីវភាពសហគមន៍មូលដ្ឋនដែលរស់នៅក្នុងខេត្តទាំងបួននេះរួមមាន ខេត្តក្រចះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ។ លោកបានបន្តថា គោលបំណងសំខាន់នៃគម្រោងឥណទានកាបូនរួមគ្នា រេដបូក (JCM REDD+) នៅតំបន់ដែនជម្រកសត្វព្រៃ-ព្រៃឡង់ គឹកាត់បន្ថយការបាត់បង់នូវព្រៃឈើ ហើយដើម្បីកាត់បន្ថយការបាត់បង់នេះបាន ត្រូវបញ្ឍប់សកម្មភាពការទន្ទានយកដី ដោយការកាប់បំផ្លាញព្រៃឈើ…
-
ប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ រំពឹងថា នឹងមានអគ្គិសនីប្រើប្រាស់នៅខែមិថុនាខាងមុខនេះ

ភ្នំពេញ៖ ប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ ត្រូវបានរំពឹងថា នឹងមានអគ្គិសនីប្រើប្រាស់ទាំងអស់កំឡុងខែមិថុនាខាងមុខនេះ ខណៈបច្ចុប្បន្នអាជ្ញាធរខេត្តនេះប្តេជ្ញាថា នឹងជំរុញឱ្យពលរដ្ឋនៅថ្នាក់មូលដ្ឋាន អគ្គិសនីប្រើប្រាស់គ្រប់ៗគ្នា ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តឧត្តរមានជ័យ នាពីថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៣ ថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋរស់នៅទូទាំងខេត្ត ចំនួនជាងបីម៉ឺនគ្រួសារ មានអគ្គិសនីប្រើប្រាស់ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្ត និងភាគីអ្នកពាក់ព័ន្ធ កំពុងពន្លឿនធ្វើការពង្រីកការតភ្ជាប់បណ្តាញអគ្គិសនីបន្ថែមទៀត។ ឯកឧត្តមបានឱ្យដឹងថា ៖ «ជារួមក្នុងចំណោម ប្រជាពលរដ្ឋ ៦៤ ៦៥៦គ្រួសារយើងមាន ៣៣ ០៩៣គ្រួសារ ស្មើនឹង ៩០,៤៧ភាគរយ មានមានអគ្គិសនីប្រើប្រាស់ ហើយចំនួនដែលនៅសល់ តាមការរំពឹងទុកនឹងមានអគ្គិសនីប្រើប្រាស់ទាំងអស់ក្នុងកំឡុងខែមិថុនាខាងមុខ ដោយបច្ចុប្បន្នក្រុមការងារកំពុងធ្វើការពង្រីកការតភ្ជាប់បណ្តាញអគ្គិសនីបន្ថែមទៀតដល់គ្រប់មូលដ្ឋានភូមិឃុំជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល»។ ជាមួយគ្នានេះដែរ ក្រៅពីការងារពង្រីកការតភ្ជាប់បណ្តាញអគ្គិសនីហើយនោះ លោកអភិបាលខេត្តបានអះអាងទៀតថា ចំពោះវិស័យទឹកស្អាត ដែលជាការងារអាទិភាពមួយទៀតនោះ រដ្ឋបាលខេត្តកំពុងអនុវត្ត គឺបន្តខិតខំប្រឹងប្រែងកែលម្អ និងលើកកម្ពស់ជីវភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋតាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ឱ្យកាន់តែប្រសើរថែមទៀត ដូចជាការ ស្តារប្រព័ន្ធធារាសាស្រ្តដែលមានសក្តានុពលនៅក្នុងខេត្តឡើងវិញបន្ថែមទៀត។…
-
ចាប់ពីថ្ងៃទី២១-៣១ ខែមីនា ឆ្នាំ២០២៣ ,សាំង តម្លៃ ៤.២០០៛ (ចុះ ១០០៛), ម៉ាស៊ូត តម្លៃ ៤.០៥០៛ (ចុះ ២០០៛)

ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ទី២១ ខែមីនា ឆ្នាំ ២០២៣នេះ ក្រសួងពាណិជ្ជកម្ម នៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នឹងត្រូវលក់ ៤ ៤៦៣រៀលលីត្រ សម្រាប់សាំងធម្មតា EA92 និង ៤ ៣១៣រៀលលីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។ នេះគឺដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សេនដុល្លារ ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ និងចុះមក ៤ ២០០រៀលលីត្រ សម្រាប់សាំងធម្មតា EA92 និង ៤ ០៥០រៀលលីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។…