Category: ព័ត៌មានសង្គម

  • ស្លាប់ ៣នាក់ រងរបួស ១១នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមីនាម្សិលមិញ

    ស្លាប់ ៣នាក់ រងរបួស ១១នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមីនាម្សិលមិញ

    ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១១នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, បត់ គ្រោះថ្នាក់ និងកត្តាយាន៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ឃាត់ខ្លួនជនសង្ស័យ ៦៦នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅថ្ងៃទី២៣ ខែមីនា ម្សិលមិញ

    ឃាត់ខ្លួនជនសង្ស័យ ៦៦នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅថ្ងៃទី២៣ ខែមីនា ម្សិលមិញ

    ភ្នំពេញ ៖ បេីតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ មានជនសង្ស័យចំនួន ៦៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៦៦នាក់នោះ មាន ២២នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ១៣ករណី និងជនសង្ស័យ ៤៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១៧ករណី ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • រដ្ឋាករទឹក សុំឱ្យពលរដ្ឋយោគយល់ ខណៈនឹងខំដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ជាជំហានៗ

    រដ្ឋាករទឹក សុំឱ្យពលរដ្ឋយោគយល់ ខណៈនឹងខំដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ជាជំហានៗ

    ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​​បានសុំការយោគយល់​ និងអធ្យាស្រ័យពីអតិថិជន ដែលខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង ខណៈអង្គភាពនេះអះអាងថា នឹងខំធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បានក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភាឆ្នាំ២០២៣ តទៅ។ សេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំ២០២៣ និងដំណោះស្រាយ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចុះថ្ងៃទី២៣ ខែមីនា បានលើកឡើងថា ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៣ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)បានទទួលព័ត៌មានអំពីការមិនពេញចិត្តរបស់អតិថិជន ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់ ទឹកមានសម្ពាធខ្សោយ និងគ្មានទឹកក្នុងបណ្តាញទឹកជាដើម។ ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានសុំការយោគយល់​ និងអធ្យាស្រ័យពីអតិថិជន ដែលខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង និងអំពាវនាវដល់អតិថិជនទាំងអស់ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ​ដោយសារតម្រូវទឹកនៅឆ្នាំ២០២៣ បានកើនឡើងដល់ជិត៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ រដ្ឋាករទឹក បានបញ្ជាក់ដែរថា៖ « នៅឆ្នាំ២០២៣នេះ តម្រូវការទឹកប្រើប្រាស់បានកើនឡើងជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រមាណតែ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ មានន័យថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ»។ ជាមួយគ្នានេះដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាត់ទុកកង្វល់របស់អតិថិជន គឺជាកង្វល់ និងការទទួលខុសត្រូវរបស់ខ្លួន និងសូមអតិថិជនដែលជួបបញ្ហាទឹកស្អាតទាំងអស់មេត្តាយោគយល់ អធ្យាស្រ័យ ខន្តីអភ័យទោស និងសូមមេត្តាជឿជាក់ថា…

  • ផ្លូវក្នុងក្រុងបាត់ដំបង ដែលរងការខូចខាត ដោយសារការជីកកកាយសាងសង់ប្រព័ន្ធលូរំដោះទឹក ត្រូវបានស្ថាបនា ឡើងវិញ ជាបន្តបន្ទាប់

    ផ្លូវក្នុងក្រុងបាត់ដំបង ដែលរងការខូចខាត ដោយសារការជីកកកាយសាងសង់ប្រព័ន្ធលូរំដោះទឹក ត្រូវបានស្ថាបនា ឡើងវិញ ជាបន្តបន្ទាប់

    ត្តបាត់ដំបង ៖ ខណៈពេលចុះត្រួតពិនិត្យមើលពីស្ថានភាពផ្លូវនៅក្នុងក្រុងបាត់ដំបង ដែលកំពុងតែចាប់ផ្ដើមសាងសង់ឡើងវិញ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ត្រីជំនាញពាក់ព័ន្ធថា៖ នៅពេលដែលសាងសង់ផ្លូវ ត្រូវគិតគូររៀបចំចិញ្ចើម និងចំណីផ្លូវឱ្យបានត្រឹមត្រូវតាមការកំណត់ ហើយផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបងក៏ត្រូវរៀបចំឱ្យមានជាផ្លូវថ្មើរជើង ផ្លូវជិះកង់ ព្រមទាំងដាំដើមឈើ ដាំផ្កា នៅសងខាងផ្លូវផងដែរ ។ ឯកឧត្តមបន្ថែមថា៖ ផ្លូវ ចាប់ពីក្រោយរូបសំណាក លោកតាដំបងគ្រញូង រហូតដល់គល់ស្ពានថ្មចាស់មុខសាលាខេត្តប្រវែង ៨០០ម៉ែត្រ និងទទឹងផ្លូវ ២០ម៉ែត្រ ត្រូវកែលំអឱ្យកាន់តែមានភាពល្អប្រសើរជាងមុន និងធានាដល់ការធ្វើចរាចរទៅមករបស់យានជំនិះទូទៅ ត្រូវធានាឲ្យបាននូវសណ្តាប់ធ្នាប់និងប្រកបដោយសុវត្ថិភាព ហើយផ្លូវនេះត្រូវចាក់អ៊ុតកៅស៊ូ ប្រភេទប៊េទីម AC ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រស់ទីក្រុងបាត់ដំបង ឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីឆ្ពោះប្រែក្លាយ ទីក្រុងនេះឲ្យទៅជាទីក្រុងឆ្លាតវៃ(Smart City)នាពេលអនាគត ឆាប់ៗខាងមុខ ។ គួររំឭកថា៖ គម្រោង ស្តារ និងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទឹកភ្លៀង ក្នុងក្រុងបាត់ដំបងកន្លងមកនេះ ត្រូវបានពន្លឿន យ៉ាងមមាញឹក ទាំងត្រើយខាងកើតស្ទឹង និងត្រើយខាងលិចស្ទឹងសង្កែ ។ ហើយផ្នែកខ្លះ នៃគម្រោងនេះអាចត្រូវបញ្ចប់ក្នុងឆ្នាំ២០២៣…

  • ខេត្តព្រៃវែងប្តេជ្ញាពង្រីកបច្ចេកទេសកសិកម្មបន្ថែមដល់ប្រជាកសិករ ដើម្បីរក្សាតំណែងជាខេត្តផលិតស្រូវច្រើ​នជាងគេ

    ខេត្តព្រៃវែងប្តេជ្ញាពង្រីកបច្ចេកទេសកសិកម្មបន្ថែមដល់ប្រជាកសិករ ដើម្បីរក្សាតំណែងជាខេត្តផលិតស្រូវច្រើ​នជាងគេ

    ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញនូវការប្តេជ្ញាចិត្តថា នឹងខិតខំបណ្តុះបណ្តាលចំណេះដឹងបច្ចេកទេស​កសិកម្មថ្មីៗ ដល់ប្រជាពលរដ្ឋ ពិសេសប្រជាកសិករបន្ថែមទៀត ដើម្បីរក្សាតំណែងជាខេត្តដែលបានផលិតស្រូវច្រើ​នជាងគេ និងជាប់លេខ១នៅកម្ពុជា។ ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងតាមរយៈសន្និសីទ​សារព័ត៌មានស្ដីពី «ភាព​ជោគជ័យ​ក្នុង​រយៈពេល៥​ឆ្នាំ​កន្លង​មក​» របស់​រដ្ឋបាល​ខេត្ត​ព្រៃវែងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២៣។សន្និសីទសារព័ត៌មាននេះរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តម ជា សុមេធី ​អភិបាល​ខេត្ត​ព្រៃវែងបានឱ្យដឹងថា ព្រៃវែង ​ជាខេត្តមួយក្នុងចំណោមខេត្តធំៗដែលមានស​ក្តានុពលលើផលិតកម្មដំណាំស្រូវជាប់ចំណាត់លេខ១ ចំនួនបីឆ្នាំជាប់ៗគ្នា ហើយក៏ជាខេត្តមួយមានច្រកនាំ​ចេញផលស្រូវធំមួយទៅកាន់ប្រទេសជិតខាងផងដែរ។ ឯកឧត្តមបន្តថា រយៈកាលប្រាំឆ្នាំកន្លងមកនេះ វិស័យកសិកម្មរបស់ខេត្ត មានការរីកច្រើនគួរឱ្យកត់សម្គាល់ រួមមាន ការងារផលិតកម្មដំណាំស្រូវ ខេត្តផលិតបានបរិមាណផលស្រូវសរុបចំនួនជាងប្រាំពីរលានតោន (ជាមធ្យមអាចផលិតបានជាងមួយលានតោនក្នុងមួយឆ្នាំ) ក្នុងនោះ បរិមាណស្រូវដែលនៅសល់ពីការប្រើប្រាស់ក្នុងខេ​ត្តសរុបចំនួនជាងប្រាំលានតោន គឺសម្រស់នាំចេញទាំងក្នុងប្រទេស និងក្រៅប្រទេសថែមទៀត។ ឯកឧត្តម ជា សុមេធី បញ្ជាក់ទៀតថា ជាមហិច្ឆតារបស់ខេត្ត ទោះជាមកដល់ពេលនេះ អាចផលិតស្រូវបានច្រើនយ៉ាងណាក្តី ក៏ខេត្តប្តេជ្ញានឹងជំរុញឱ្យមានកំណើនលើការផលិតស្រូវ ក៏ដូចជាដំណាំសក្តានុពលរបស់ខេត្តដទៃទៀ​ត។ ហេតុនេះ ដើម្បីបន្តសម្រេចបានគោលដៅនេះ រដ្ឋបាលខេត្ត នឹងខិតខំបណ្តុះបណ្តាលចំណេះជំ​នាញ បច្ចេកទេសកសិកម្ម ពិសេសបច្ចេកទេសកសិកម្មទំនើបដល់ប្រជាពលរដ្ឋ។ អភិបាល​ខេត្ត​ព្រៃវែង រូបនេះបញ្ជាក់ថា ៖ «ទោះបីទិន្នផលទទួលបានច្រើន តែមិនទាន់ជាការគាប់ចិត្តរ​បស់យើងនោះទេ គឺយើងនៅតែខំកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តបន្ថែមទៀត និងខិតខំពង្រឹងស​មត្ថភាពលើការផលិតស្រូវ…

  • កម្ពុជា-ចិន បើកសមយុទ្ធ “នាគមាស-ឆ្នាំ២០២៣” នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង

    កម្ពុជា-ចិន បើកសមយុទ្ធ “នាគមាស-ឆ្នាំ២០២៣” នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង ៖ ក្នុងពិធីបើកសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន “នាគមាស-ឆ្នាំ២០២៣” នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បាន អបអរសាទរចំពោះការរៀបចំ “សមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នាគមាស-ឆ្នាំ២០២៣” ដែលជាការរៀបចំលើកទី៥ ចាប់តាំងពីឆ្នាំ២០១៦ មក បន្ទាប់ពីអាក់ខានរយៈពេល ២ ឆ្នាំជាប់គ្នា ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ និងសូមថ្លែងនូវការកោតសរសើរចំពោះគណៈកម្មការដឹកនាំសមយុទ្ធនាគមាស-ឆ្នាំ២០២៣ ដែលបានសហការបំពេញការងារជាមួយគ្នាយ៉ាងស្អិតរមួតចាប់តាំងពីដំណាក់កាលរៀបចំផែនការដំបូង រហូតឈានមកដល់ដំណើរការពិធីបើកនាពេលនេះ ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះការចូលរួមប្រកបដោយការប្តេជ្ញាចិត្តរបស់កម្មសិក្សាការីនៃកងទ័ពទាំងពីរកម្ពុជា-ចិន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា សមយុទ្ធនាគមាសលើកទី៥ នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពទាំងពីរកម្ពុជា-ចិន” ហើយគឺជាផ្នែកមួយនៃយន្តការអនុវត្តក្នុងក្របខ័ណ្ឌនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដែលត្រូវបានឯកភាពគ្នារវាង សម្តេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្តម ប្រធានាធិបតី ស៊ី…

  • លោកជំទាវបណ្ឌិត ម៉ែន សំអន៖ បញ្ហាប្រឈម នៅសេសសល់ រួមទាំងកិច្ចការងារសំខាន់ជាច្រើនទៀត អាជ្ញាធរខេត្តស្វាយរៀងត្រូវខិតខំបន្ដពុះពារអនុវត្តឱ្យបានល្អ

    លោកជំទាវបណ្ឌិត ម៉ែន សំអន៖ បញ្ហាប្រឈម នៅសេសសល់ រួមទាំងកិច្ចការងារសំខាន់ជាច្រើនទៀត អាជ្ញាធរខេត្តស្វាយរៀងត្រូវខិតខំបន្ដពុះពារអនុវត្តឱ្យបានល្អ

    (ស្វាយរៀង)៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងបានថ្លែងថា បញ្ហាប្រឈម ដែលនៅសេសសល់ រួមទាំងកិច្ចការងារសំខាន់នានាជាច្រើនទៀត មន្ត្រីពាក់ព័ន្ធនៅខេត្តស្វាយរៀងទាំងអស់ ត្រូវខិតខំបន្ដពុះពារអនុវត្តឱ្យបានល្អ នៅក្នុងឆ្នាំ២០២៣នេះ។ លោកជំទាវបានបន្តថា ជាពិសេស ធានាឱ្យបាននូវការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ និតិកាលទី០៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យប្រព្រឹត្តិទៅប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជោគជ័យ និងត្រូវរួមគ្នាសាងអំពើល្អ និងរួមគ្នាដោះស្រាយនូវសេវាសាធារណៈឲ្យបានទាន់ពេលវេលា រហ័ស និងមានប្រសិទ្ធិភាព ។ ការថ្លែងលើកឡើងបែបនេះរបស់លោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអនបានធ្វើឡើង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង ដែលប្រារព្ធធ្វើឡើងនៅសាលាខេត្តស្វាយរៀងនារសៀលថ្ងៃទី២៣ខែមីនាឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិង្គហបណ្ឌិត មានប្រសាសន៍ថា ស្នាដៃ និងលទ្ធផលរបស់រដ្ឋបាលខេត្តស្វាយរៀងសម្រេចបាននោះ គឺពិតជារួមចំណែកក្នុងការថែរក្សាសុខសន្ដិភាព ស្ថិរភាពនយោបាយ ហើយរដ្ឋបាលខេត្តស្វាយរៀង ក៏បានខិតខំថែរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៃសុវត្ថិភាពសង្គម ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សផងដែរ។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្ដថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាគ្រប់គ្រងបាន និងឆ្លើយតបដោយប្រសិទ្ធិភាព…

  • ក្រសួងសាធារណការ​ផ្ដល់វគ្គបណ្តុះបណ្តាល​ពីការគ្រប់គ្រងចំណូលសេវាសាធារណៈដល់​អង្គភាពច្រកចេញ-ចូលតែមួយ

    ក្រសួងសាធារណការ​ផ្ដល់វគ្គបណ្តុះបណ្តាល​ពីការគ្រប់គ្រងចំណូលសេវាសាធារណៈដល់​អង្គភាពច្រកចេញ-ចូលតែមួយ

    ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន​ បានផ្ដល់ការបណ្តុះបណ្តាលមួយស្តី​ពីការគ្រប់គ្រងចំណូលសេវាសាធារណៈ​ដល់អង្គភាពច្រកចេញ-ចូលតែមួយ និងមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូន​​រាជធានី-ខេត្តទាំងអស់​ដើម្បីកែលម្អការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដែលវគ្គនេះប្រព្រឹត្តទៅនៅ​ទី២១-២២ ខែមីនា។ ​​ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី​«សេវាសាធារណៈដែលបានធ្វើប្រតិភូកម្មជូនអង្គភាពច្រកចេញចូលតែមួយ និងការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិក​ម្ម គ្រប់គ្រងចំណូលសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ដល់មន្ត្រីជំនាញនៃមន្ទីរសាធា​រណការ និងដឹកជញ្ជូនទូទាំង២៥រាជធានី-ខេត្ត និងអង្គភាពច្រកចេញចូលតែមួយចំនួន១៩០រូប។ យោងតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឯកឧត្តម ស៊ឹង សុគង់ ​បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវរៀបចំឡើងដើម្បីសម្រេចឲ្យបា​ននូវគោលដៅជាតិសំខាន់ៗ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បង្កើនការយល់ដឹង ព​ង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីផ្ដល់សេវា ជំរុញការធ្វើទំនើបកម្មតាមបែបឌីជីថល ប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោ​មជាតិ និងកែលម្អការផ្ដល់សេវាសាធារណៈ ប្រកបដោយគុណភាព គណនេយ្យភាព និងតម្លាភាព។​​ ឯកឧត្តមបានបញ្ជាក់ថា ៖ «បច្ចុប្បន្ននេះបច្ចេកវិទ្យា ព័ត៌មានវិទ្យាក្នុងពិភពលោកកំពុងមានការីកច​ម្រើនយ៉ាងឆាប់រហ័ស ពិសេសក្នុងយុគសម័យបដិវត្តន៍ ឧស្សាហកម្មជំនាន់៤.០ ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងប្រព័ន្ធគ្រប់គ្រងកិច្ចការ ការបែងចែកការងារត្រូវអនុវត្ត ការគ្រប់គ្រងទិន្នន័យ និងការប្រាស្រ័យទាក់ទងជាសាធារណៈ ដែលតម្រូវឱ្យយើងជាមន្ត្រីបម្រើសេវាជូនពលរដ្ឋ ត្រូវមានចំណេះដឹងទូលំទូលាយលើផ្នែកនេះ»។ ​ជុំវិញរឿងនេះប្រធាន​មជ្ឍមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានប្រាប់ថា…

  • សមាគមថ្នាលយុវជនកម្ពុជា (សយក) បេ្តជ្ញាចូលរួម និង គាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល

    សមាគមថ្នាលយុវជនកម្ពុជា (សយក) បេ្តជ្ញាចូលរួម និង គាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល

    ភ្នំពេញ៖ សមាគមថ្នាលយុវជនកម្ពុជា (សយក) បានបង្ហាញជំហរក៏ដូចជាបេ្តជ្ញាយ៉ាងមុតមាំ ក្នុងការចូលរួមការងារឱ្យកាន់តែសកម្មបន្ថែម ទៀត ដើម្បីគាំទ្រដល់ការអនុវត្តន៍នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ នេះជាការបញ្ជាក់ពីសំណាក់ លោក ម៉ៅ ផល្លា ប្រធានសមាគមថ្នាលយុវជនកម្ពុជា (សយក) ។ លោក ម៉ៅ ផល្លា ប្រធានសមាគមថ្នាលយុវជនកម្ពុជា (សយក) បានលើកឡើងបែបនេះ ក្នុងឱកាស ដឹកនាំគណៈប្រតិភូ សមាគម ទាំងថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ឯកឧត្តម រដ្ឋមន្ត្រីបាន ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់សមាគមកន្លងមក បានចូលរួមចំណែកយ៉ាងប្រសើរ ក្នុងការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគាំទ្រទៅដល់ការអនុវត្តនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ជាពិសេសសកម្មភាពជួយដល់យុវជន និងជនងាយរងគ្រោះ ដើម្បីទទួលបានកិច្ចគាំពារ…

  • ផ្លូវបេតុង ស្ពាន និងសមិទ្ធផលនានាក្នុងវត្តមង្គលបូរី ខេត្តត្បូងឃ្មុំ តម្លៃជាង ៨១ម៉ឺនដុល្លារអាមេរិក បានសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    ផ្លូវបេតុង ស្ពាន និងសមិទ្ធផលនានាក្នុងវត្តមង្គលបូរី ខេត្តត្បូងឃ្មុំ តម្លៃជាង ៨១ម៉ឺនដុល្លារអាមេរិក បានសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    ខេត្តត្បូងឃ្មុំ៖ ក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង ស្ពាន និងសមិទ្ធផលនានាក្នុងវត្តមង្គលបូរី ហៅវត្តមង់ ស្ថិតក្នុងភូមិមង់ទី៦ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ដែលចំណាយក្នុងការសាងសង់អស់ ៨១៦៣០០ដុល្លារអាមេរិក នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣នេះ ឯកឧត្តម ជា សុផារ៉ា បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន បានខិតខំ តស៊ូ លះបង់គ្រប់បែបយ៉ាង ដម្បី បំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ សិទ្ធរស់រានមានជីវិត និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យពុទ្ធចក្រ និងអណាចក្រ។ ឯកឧត្តម ជា សុផារ៉ា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន បន្តថា ការកសាងសមិទ្ធផលនាពេលនេះបានបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាមានសុខសន្តិភាព ដែលបង្កលក្ខណៈ និងផ្ដល់ឱកាសឲ្យយើងទាំងអស់គ្នាអាចឆ្លើយតបនឹងការអភិវឌ្ឍ ,យើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះឲ្យបានគង់វង្ស ទើបយើងអាចបន្តនូវក្តីសង្ឃឹម ក្នុងភាពកក់ក្តៅ និងការរស់នៅប្រកបដោយសុភមង្គល នៅក្នុងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការវត្តមង្គលបូរី អាចារ្យ…