-
ផ្លូវប្រវែង ៧៥គីឡូម៉ែត្រត្រូវបានជួសជុលឲ្យរលោងស្អាតគ្មានគ្រលុក និងអំពូលសូឡាងជាង ២ពាន់អំពូលបានដាក់បំភ្លឺនៅក្នុងមូលដ្ឋានស្រុកអូររាំងឪ

ខេត្តត្បូងឃ្មុំ ៖ ផ្លូវប្រវែងប្រមាណ ៧៥គម ត្រូវបានឈូសឆាយឲ្យរលោងស្អាត នៅស្រុកអូររាមងឪ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនកសិផលនានា ពិសេសការចូលរួមអបអរសាទរទទួលទេវតា ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងនៅពេលខាងមុខ។ យុទ្ធនាការផ្លូវរលោងស្អាត គ្មានគ្រលុក នៃមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃុំ អនុវត្តន៏បានប្រមាណជាង ៩០% នៃគម្រោងសរុប ។ បន្ថែមពីនេះ កម្មវិធីសូឡាបំផ្លឺផ្លូវ បានតម្លើងអំពូលសូឡាជាង២ពាន់បង្គោល រួចជាស្រេច និងបានកំពុងបំផ្លឺផ្លូវតាមមូលដ្ឋាន និងក្បែរផ្ទះប្រជាពលរដ្ឋ។ ជាមួយុទ្ធនាការផ្លូវស្អាត គ្មានគ្រលុក និងការបំពាក់អំពូលសូឡាបំភ្លឺផ្លូវ បានដាក់ចេញដោយក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ។ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានបញ្ជាក់ថា យុទ្ធនាការផ្លូវស្អាត គ្មានគ្រលុកនៅទូទាំងស្រុកអូររាំងឪ និងការបំពាក់អំពូលសូឡាបំភ្លឺផ្លូវ បានរៀបចំឡើងដើម្បីឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅវត្តអារាម យកចង្ហាន់ទៅប្រគេនព្រះសង្ឃ ឬទៅកន្លែងកម្សាន្តផ្សេងៗទៀត នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយសុវត្ថិភាព មានភាពងាយស្រួល និងជួយបង្កើនជីវភាព និងការរស់នៅប្រកបដោយភាពសុខដុមរមនា ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានសំដែងការសប្បាយរីករាយជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ដែលបានអភិវឌ្ឍមូលដ្ឋាន ទៅតាមការសន្យានាពេលកន្លងមក ក៏ដូចជាបានកសាងសមិទ្ធផលថ្មីសម្រាប់ស្វាគមន៍ឆ្នាំថ្មី…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួបពិភាក្សាជាមួយដៃគូពាក់ព័ន្ធជុំវិញការរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម ឌិត ទីណា កាលពីថ្ងៃទី ៣០ខែមីនា បានទទួលជួបជាមួយគណ:ប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក និងសហព័ន្ធស្វាយចន្ទីកម្ពុជា ដើម្បីពិភាក្សាអំពីការរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤ ក្នុងខេត្តសៀមរាបខាងមុខ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងជំនួបនោះឯកឧត្តម ឌិត ទីណា បានណែនាំដៃគូពាក់ព័ន្ធឱ្យមានការរៀបចំសន្និសីទកាសែត ដោយមានសមាសភាពពីស្ថាប័នពាក់ព័ន្ធខ្សែច្រវាក់តម្លៃតាំងពីអ្នកផលិត កែច្នៃ និងទីផ្សារ ក្នុងគោលដៅជជែក ស្វែងរកយោបល់ និងដំណោះស្រាយរួមចំពោះកសិផលស្វាយចន្ទី ជំរុញការប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនិងសក្តានុពលភាព កាត់បន្ថយការចំណាយ ហើយប្រាស្រ័យគិតគូរលើបរិស្ថានផង។ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ជូនភ្ញៀវថា ក្រសួងបើកទូលាយសម្រាប់ការវិនិយោគ និងសហការល្អជាមួយគ្នាដោយត្រូវកៀរគរនិងជំរុញអ្នកវិនិយោគបរទេសមកធ្វើការវិនិយោគស្វាយចន្ទីនៅកម្ពុជា ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីកែច្នៃ និងទទួលបាននូវតម្លៃបន្ថែម។ រដ្ឋមន្ត្រីកសិកម្មវ័យក្មេងដែលទើបឡើងកាន់ដំណែងនៅចុងឆ្នាំ២០២២ បន្ថែមថា ការងារទាំងនេះ នឹងអាចមានលទ្ធភាពចូលរួមចំណែក សម្រេចចក្ខុវិស័យរដ្ឋាភិបាលក្នុងគោលដៅពង្រីកការនាំចេញកសិផលស្វាយចន្ទីកម្ពុជាទៅក្នុងទីផ្សារពិភពលោក ក្នុងមហិច្ឆតាប្រែក្លាយកម្ពុជាជាអធិរាជស្វាយចន្ទី ស្របតាមគោលនយោបាយជាតិស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងសន្និបាតបូកសរុបការងារកសិកម្ម។ គួរបញ្ជាក់ថា សន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤ គ្រោងរៀបចំធ្វើឡើងនៅប្រទេសកម្ពុជា ក្នុងទឹកដីខេត្តសៀមរាប ដែលនឹងមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើននៃបណ្តាប្រទេសសំខាន់ៗចំនួនទី៤០ ទៅ៥០ប្រទេស ដែលជាប្រទេសដាំដុះស្វាយចន្ទី ក្រុមហ៊ុនកែច្នៃ…
-
សិស្ស និសិត្ស នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បំពេញកម្មសិក្សា នៅស្ថានីយ៍ស្រាវជ្រាវកសិកម្មបន្ទាយដែក

ភ្នំពេញ ៖ មជ្ឈមណ្ឌល KOPIA បានធ្វើការរៀបចំ និងជួយឧបត្ថម្ភគាំទ្រដល់និសិត្ស នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មក្នុងការបំពេញកម្មសិក្សា ដល់កន្លែងស្រាវជ្រាវកសិកម្មផ្ទាល់ ដែរកម្មវិធីថ្ងៃនេះគឺជាផ្នែកមួយ នៃការអនុវត្តន៍ផែនការសកម្មភាពនៃការចុះអនុស្សរណៈយោគយល់រវាងមជ្ឈមណ្ឌល KOPIA និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយមានការជួយជ្រោមជ្រែងពីមជ្ឈមណ្ឌល KOPIA សិស្សនិសិត្សចំនួន ៥០នាក់ និងបានធ្វើការចុះផ្ទាល់ដល់កន្លែងស្រាវជ្រាវដំណាំពោត ដោយមានការពន្យល់បង្ហាញដោយផ្ទាល់ពីមន្រ្តីអនុវត្តន៍គម្រោងលើការងារបង្កាត់ពូជពោត និងផលិតកម្មគ្រាប់ពូជ ។ កម្មវិធីនេះចាប់ផ្តើមដោយការមានមតិសំណេះសំណាលស្វាគមន៍ ពីលោក បណ្ឌិត Song Young-Ju នាយកនៃមជ្ឈមណ្ឌល KOPIA ទៅកាន់សិស្សនិសិត្ស និងមានការពន្យល់អំពីប្រវត្តិ និងសមិទ្ធផលនៃគម្រោងពោតអ៊ីប្រ៊ីតកម្ពុជា ដោយលោក សួន ដារ៉ារិទ្ធ មន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្ម និងមានលោក នៅ ថុង អ្នកបង្កាត់ពូជនិងជាមន្រ្តី អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការបកស្រាយលម្អិតទាក់ទងជាមួយនឹងការងារបង្កាត់ពូជពោតអ៊ីប្រ៊ីតនៅកម្ពុជា ។ លោក នាយកមជ្ឈមណ្ឌល KOPIA បានមានប្រសាសន៍ថា លោកគ្រោងនឹងបន្តផ្តល់ឱកាសក្នុងការគាំទ្របែបនេះបន្ថែមទៀតនៅថ្ងៃខាងមុខចំពោះសិស្សនិសិត្សនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងការចុះកម្មសិក្សាផ្ទាល់ដល់កន្លែងស្រាវជ្រាវដំណាំបន្លែផងដែរ ។ សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោកបណ្ឌិត ជាង…
-
សមាគមបុគ្គលិកពន្ធដារកម្ពុជាឧបត្ថម្ភសាច់ប្រាក់ជាង ៥០០លានរៀល ដើម្បីជួយទ្រទ្រង់ដល់បងប្អូននិវត្តជន

ភ្នំពេញ ៖ ឯកឧត្តម រ័ត្ន មុនី អនុប្រធានសមាគមបុគ្គលិកពន្ធដារកម្ពុជា បានបញ្ជាក់ថា សមាគមបុគ្គលិកពន្ធដារកម្ពុជាត្រូវបានបង្កើតឡើងជាផ្លូវការកាលពីមហាសន្និបាតលើកទី១ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ដែលមានគោលបំណងចូលរួមយ៉ាងសកម្មក្នុងការរំលែកនូវទុក្ខលំបាក ក៏ដូចជាបំពេញនូវតម្រូវការចាំបាច់ តាមរយៈការឧបត្ថម្ភជាថវិកា និងការសួរសុខទុក្ខជាប្រចាំចំពោះសមាជិកទាំងអស់នៃសមាគមដែលទូទៅជាមន្ត្រីរាជការពន្ធដារដែលកំពុងបំពេញការងារ និងមន្ត្រីរាជការពន្ធដារដែលបានចូលនិវត្តន៍ សរុបចំនួន ៣ ៥១៨នាក់ (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២)។ ក្នុងពិធីជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយនិវត្តជន អតីតមន្រ្តីរាជការពន្ធដារ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ជាប ដាវុធ ប្រធានសមាគមបុគ្គលិកពន្ធដារកម្ពុជា និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា ចាប់តាំងពីថ្ងៃចាប់បដិសន្ធិរហូតមកដល់បច្ចុប្បន្ន ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក…
-
លទ្ធផលជំរឿនសត្វត្មាត ២០២២៖ ចំនួនសត្វត្មាតក្នុងព្រៃធម្មជាតិកម្ពុជាមានចំនួនកើនឡើង

ភ្នំពេញ៖ យោងតាមលទ្ធផលជំរឿនបានបង្ហាញថា ស្ថានភាពសត្វត្មាតកម្ពុជាក្នុងឆ្នាំ២០២២ កន្លងទៅកាន់តែមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ប៉ុន្តែចាំបាច់ទាមទារនូវការបង្កើនការយកចិត្តទុកដាក់ពីគ្រប់ភាគីក្នុងការការពារនិងអភិរក្សសត្វកម្រនេះបន្ថែមទៀត។ នេះគឺជាការថ្លែងឱ្យដឹងពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។ បញ្ជាក់ប្រាប់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅឆ្នាំ ២០២២ ជំរឿនបានបង្ហាញលទ្ធផលថា កម្ពុជាមានសត្វត្មាតទាំង ៣ ប្រភេទសរុបចំនួន ១៣៤ ក្បាល ក្នុងនោះរួមមានត្មាតផេះ ៧១ក្បាល ត្មាតត្នោត ៤៤ក្បាលនិងត្មាតភ្លើងចំនួន ១៩ក្បាល។ ចំនួនសត្វត្មាត មានការកើនឡើងចំនួន ១៣ ក្បាលបើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន ១២១ក្បាល។ លទ្ធផល ជំរឿនសត្វត្មាតថ្នាក់ជាតិឆ្នាំ២០២១ បានបង្ហាញថា សត្វត្មាត មានចំនួន សរុបចំនួន ១២១ក្បាល ក្នុងនោះ មាន ត្មាតភ្លើង ២០ក្បាល ត្មាតផេះ ៦៦ក្បាល និងត្មាតត្នោត ៣៥ ក្បាល ។ សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG)…
-
ស្ថាប័នរដ្ឋ និងអង្គការ AIP សហការបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោល ស្តីពី “សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង”

ភ្នំពេញ៖ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) សហការជាមួយស្ថាប័នរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោលនៅតាមរោងចក្រ ស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង” ដែលវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកម្មវិធី “បង្ការ និងបង្កើនការចូលរួម” ក្រោមការគាំទ្រថវិកាពីក្រុមហ៊ុនសាជីវកម្ម វីអេហ្វ (VF Corporation)។ វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងរបស់ប្រទេសកម្ពុជា ក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះ មានកំណើនគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែសុវត្ថិភាពរបស់កម្មករនិយោជិតនៅតែជាបញ្ហាប្រឈម ក្នុងនោះរួមមានគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកបំពេញការងារ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំនួនច្រើន។ ជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជាមានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណជាង ៧០០.០០០នាក់ ដែលប្រថុយប្រថានអាយុជីវិតខ្លួននឹងហានិភ័យ ក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ដើម្បីស្វែងរកចំណូលផ្គត់ផ្គង់ដល់គ្រួសារខ្លួន។ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាប្រមាណជាង ២០% គឺជាកម្មករនិយោជិត (គ្រប់វិស័យ និងទាំងការធ្វើដំណើរទាំងទៅមកបំពេញការងារ និងដំណើរឯកជនផ្ទាល់ខ្លួន) ហើយក្នុងនោះមួយភាគធំគឺជា ស្រ្តី។ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមនេះ ឱ្យមានស្ថានភាពកាន់តែប្រសើរឡើង និងមាន ប្រសិទ្ធភាពនៅកម្រិតរោងចក្រដៃគួ អង្គការមូលនិធិបង្ការរបួសអាស៊ីបានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរាជរដ្ឋាភិបាល និងដៃគួពាក់ព័ន្ធនានា រួមទាំងរោងចក្រគោលដៅមួយចំនួន ក្នុងការអនុវត្តសកម្មភាពនានា សំដៅលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅក្នុងប្រទេសកម្ពុជាពេលធ្វើដំណើរទៅមកបំពេញការងារ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះទៀតសោត អង្គការមូលនិធិបង្ការរបួសអាស៊ីរំពឹងថា ជនបង្គោលសុវត្ថិភាពចរាចរណ៍ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងបង្កើនចំណេះដឹងអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ និងជំនាញសម្របសម្រួលមានសមត្ថភាពធ្វើការផ្សព្វផ្សាយអប់រំបណ្តុះបណ្តាល…
-
គ.ជ.ប៖ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុងស្រុកទើបបង្កើតថ្មីចាប់ផ្ដើមនៅថ្ងៃស្អែក

ភ្នំពេញ ៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) បានប្រកាសថា ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកទើបបង្កើតថ្មី មានរយៈពេល ៨(ប្រាំបី)ថ្ងៃ គឺត្រូវចាប់ផ្តើមពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៣ ហើយគ្រប់សកម្មភាពឃោសនាបោះឆ្នោតទាំងអស់ត្រូវបញ្ឈប់ក្នុងរយៈពេល ២៤ម៉ោង មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត។ ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងប្រធានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការ ឃោសនាបោះឆ្នោតលើកទី១ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងថា គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ត្រូវចាប់ផ្តើមពីម៉ោង ៦:០០ ព្រឹកដល់ម៉ោង ១០:០០ យប់ និងត្រូវឈប់សម្រាកនៅចន្លោះ ពីម៉ោង ១០:០០ យប់ ដល់ម៉ោង ៦:០០ ព្រឹក ។…
-
ប្រមុខការទូតអ៊ីរ៉ង់៖ កិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងអ៊ីរ៉ង់ មិនសំដៅប្រឆាំងនឹងប្រទេសទីបីឡើយ

តេហេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមៀ អាប់ដូឡាហ៊ីយ៉ាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន IRNA នៅថ្ងៃទី២៩ ខែមីនានេះ នៅពេលមកដល់ទីក្រុងមូស្គូថា កិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងរុស្ស៊ីក្នុងវិស័យការពារជាតិមិនបំពានលើផលប្រយោជន៍របស់ប្រទេសទីបីឡើយ ។ Read. រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមៀ អាប់ដូឡាហ៊ីយ៉ាន បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហានៅក្នុងរបៀបវារៈកិច្ចសហប្រតិបត្តិការទ្វេភាគី (រុស្ស៊ី-អ៊ីរ៉ង់) ហើយវាមិនសំដៅប្រឆាំងនឹងប្រទេសទីបីណាមួយនោះឡើយ។ កន្លងមក ក្រសួងការបរទេសអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា បាននឹងកំពុងផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ី។ ជាការឆ្លើយតបទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់ បានច្រានចោលការចោទប្រកាន់ជាច្រើនលើក អំពីការប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ទន្ទឹមគ្នា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានចាត់ទុករបាយការណ៍បែបនេះថា ជាព័ត៌មានក្លែងក្លាយ ហើយអះអាងថា កងទ័ពរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលផលិតដោយរុស្ស៊ីផ្ទាល់។ ដោយឡែកនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ លោក អាមៀ អាប់ដូឡាហ៊ីយ៉ាន បាននិយាយថា អ៊ីរ៉ង់បានបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែមានតែមួយចំនួនតិចតួចប៉ុណ្ណោះ ដែលត្រូវបានដឹកជញ្ជូនជាច្រើនខែ មុនពេលប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីចាប់ផ្តើមនៅអ៊ុយក្រែន៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម…
-
កម្ពុជា ប្តេជ្ញា បោសសម្អាតមីន ឱ្យបានអស់ទាំងស្រុងទូទាំងប្រទេស ត្រឹមឆ្នាំ២០២៥

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយ ប្រតិភូ មជ្ឈមណ្ឌលសហប្រតិបត្តិការ សម្ភារ បរិក្ខារយោធា កងទ័ពរំដោះប្រជាជនចិន (PLA ) ដឹកនាំដោយលោកវរសេនីយ៍ឯក Ma Chun Cai កាលពីនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក បានថ្លែងថា ក្រោយបញ្ចប់សង្គ្រាម រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាមីន និងជនរងគ្រោះដោយសារមីន ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិលើសកម្មភាពមីនឆ្នាំ២០១៨-២០២៥ ក្នុងគោលបំណងបោសសម្អាតមីនឱ្យបានអស់ទាំងស្រុងទូទាំងប្រទេសត្រឹមឆ្នាំ២០២៥ ។ ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បន្តថា សង្គ្រាមបានបន្សល់ទុកនូវផលវិបាកជាច្រើន ដែលមានគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ក្នុងនោះ កម្ពុជា ក៏ជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសទាំងនោះ ដែលជាអ្នករងគ្រោះដោយសារគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ៤,៦២៧គីឡូម៉ែត្រក្រឡា និងបានបន្សល់ទុកនូវជនរងគ្រោះដោយសារមីនផងដែរ ។ ឯកឧត្តម បញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៣…
-
អាជ្ញាធរជាតិអប្សរាបន្តយុទ្ធនាការដាំដើមឈើជាងមួយពាន់ដើមបន្ថែមទៀត

សៀមរាប៖ ដើមឈើជាងមួយពាន់ដើមត្រូវបានអាជ្ញាធរជាតិអប្សរា និងមន្រ្តីពាក់ព័ន្ធក្នុងខេត្តសៀមរាប បានបន្តដាំក្នុងយុទ្ធនាការដាំដើមឈើបន្ថែមនៅបរិវេណខាងលិចត្រពាំងសេស ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ។ យុទ្ធនាការដាំដើមឈើ និងស្មៅ នៅតំបន់រមណីយដ្ឋានអង្គរនេះ បានចាប់ផ្តើមដាំដើមឈើចម្រុះនិងស្មៅលើផ្ទៃដីសរុបជិតពីរហិកតានាបរិវេណខាងជើងស្រះត្រពាំងសេសកាលពីខែកុម្ភៈកន្លងមកនេះ និងបានបន្តធ្វើយុទ្ធនាការនេះ។ នារសៀលថ្ងៃទី២៨ ខែមីនា អាជ្ញាធរជាតិអប្សរា សហការជាមួយនឹងសាខាពន្ធដារខេត្តសៀមរាប និងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានបន្តយុទ្ធនាការដាំដើមឈើចម្រុះនេះផងដែរ ដោយបានរួមគ្នាដាំដើមឈើចំនួនប្រមាណ១.២០០ដើម នៅបរិវេណខាងលិចត្រពាំងសេស។ យោងតាមអាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៩ ខែមីនា បានឱ្យដឹងថា យុទ្ធនាការដាំដើមឈើចម្រុះ នៅបរិវេណខាងលិចត្រពាំងសេសនេះ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ឱ្យមានទេសភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក។ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ដើមឈើមិនត្រឹមតែមានសារៈសំខាន់ខ្លាំងដល់រមណីយដ្ឋានអង្គរទាំងមូលប៉ុណ្ណោះទេ តែក៏ផ្តល់ជាប្រយោជន៍ទៅដល់មនុស្ស សត្វ និងបរិស្ថានជុំវិញផងដែរ។ លោកបានបញ្ជាក់ថា ក្រោយពេលដាំរួច ដើមឈើទាំងនោះ ត្រូវបានថែទាំ និងស្រោចទឹក ជាប្រចាំ ដោយក្រុមការងារអាជ្ញាធរជាតិអប្សរា ដើម្បីទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ។ ជាមួយគ្នានេះដែរ លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប បានលើកឡើងដែរថា អាជ្ញាធរជាតិអប្សរាបានផ្តល់ឱកាសដល់ស្ថាប័នលោកបានចូលរួមក្នុងសកម្មភាពដាំដើមឈើឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយសារដើមឈើដែលបានដាំនៅពេលនេះ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិ និងជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយ។…