Category: ព័ត៌មានសង្គម

  • ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភថវិកា ៧០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា អបអរទិវា ៨ ឧសភា ២០២៣

    ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភថវិកា ៧០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា អបអរទិវា ៨ ឧសភា ២០២៣

    ភ្នំពេញ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលថវិកាចំនួន ៧០ម៉ឺនដុល្លារអាមេរិក ពីលោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ដែលបានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» នៅព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៣ ។ អ្នកឧកញ៉ា លាង ឃុន មានប្រសាសន៍ថា ក្រុមហ៊ុន ជីប ម៉ុង ពិតជាមានកិត្តិយសដែលតែងតែបានរួមចំណែកជារៀងរាល់ឆ្នាំក្នុងនាមជាវិស័យឯកជនជាមួយស្ថាប័នមនុស្សធម៌ដ៏ធំ…

  • ការរស់ឡើងវិញនៃសត្វព្រៃជិតផុតពូជនៅប្រាសាទអង្គរវត្តរបស់កម្ពុជា

    ការរស់ឡើងវិញនៃសត្វព្រៃជិតផុតពូជនៅប្រាសាទអង្គរវត្តរបស់កម្ពុជា

    សៀមរាប៖ ពូជអំបូរសត្វស្វាដែលជិតផុតពូជ បានឆ្លងកាត់ព្រៃជិតប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលនេះជាសញ្ញានៃការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីជាច្រើនទសវត្សរ៍ បន្ទាប់ពីការបរបាញ់សម្លាប់សត្វព្រៃនៅទីនោះ។ សត្វទោចដ៏កម្រមួយគូដំបូង ត្រូវបានគេប្រទះឃើញក្នុងឆ្នាំ ២០១៣ ដែលជាផ្នែកមួយនៃកម្មវិធីរួមគ្នារវាងអង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) រដ្ឋបាលព្រៃឈើ និងអាជ្ញាធរជាតិអប្សរា ដែលជាភ្នាក់ងាររដ្ឋាភិបាលគ្រប់គ្រងប្រាសាទបុរាណក្នុងសតវត្សរ៍ទី ១២។ លោក Nick Marx នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃរបស់អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) បាននិយាយថា ជាទូទៅ អ្វីដែលយើងកំពុងធ្វើនៅតំបន់អង្គរ គឺយើងកំពុងស្តារឡើងវិញនូវបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា ឱ្យទៅជាបេតិកភណ្ឌវប្បធម៌ដ៏ស្រស់បំព្រង។ តំបន់អង្គរពិតជាស្រស់ស្អាតណាស់ ព្រៃឈើត្រូវបានការពារ និងថែរក្សាបានយ៉ាងល្អ ជុំវិញប្រាសាទដ៏អស្ចារ្យ ហើយវាជាកន្លែងវប្បធម៌ដ៏សំខាន់ ហើយវាត្រូវបានថែរក្សា និងការពារយ៉ាងល្អដោយអាជ្ញាធរជាតិអប្សរានៅទីនេះ។ ហើយវាជាទីជម្រកសត្វទោច ដែលជាប្រភេទសត្វមានមន្តស្នេហ៍ដ៏ស្រស់ស្អាត វិលត្រលប់មកប្រាសាទដ៏អស្ចារ្យទាំងនេះនៅក្នុងព្រៃដ៏អស្ចារ្យនេះ។ លោក Nick Marx បាននិយាយទៀតថា ឥឡូវនេះ យើងបានដោះលែងសត្វទោចបួនគូផ្សេងគ្នាចូលទៅក្នុងព្រៃអង្គរ ហើយពួកវាបានបន្តពូជ ហើយឥឡូវនេះ កូនសត្វទោច ៧ក្បាលបានចាប់កំណើតនៅក្នុងព្រៃក្នុងតំបន់អង្គរ ដូច្នេះគម្រោងនេះដំណើរការល្អណាស់។ លោក Nick Marx បន្ថែមថា ដូច្នេះអ្វីដែលយើងសង្ឃឹមសម្រាប់ថ្ងៃអនាគត នោះគឺការបង្កើតចំនួនសត្វព្រៃប្រកបដោយនិរន្តរភាព ចំពោះអំបូរប្រភេទសត្វដែលជិតផុតពូជ…

  • ស្លាប់ ៩នាក់ និងរងរបួស ១៩នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ មេសា ម្សិលមិញ

    ស្លាប់ ៩នាក់ និងរងរបួស ១៩នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ មេសា ម្សិលមិញ

    ភ្នំពេញ៖ មនុស្សស្លាប់ ៩នាក់ របួសធ្ងន់ ១៥នាក់ និងស្រាល ៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ ។ បេីតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៨នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៥លើក មានកត្តាល្បឿន ៣លើក មិនគោរពសិទ្ធិ ៤លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ៣លើក បត់គ្រោះថ្នាក់ ៣លើក និងស្រវឹង ១លើក។ ក្នុងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៤ ខែមេសាម្សិលមិញ នេះដែរ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១៧៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩៩២គ្រឿង ម៉ូតូ ៧៨២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២១៥គ្រឿង មានម៉ូតូចំនួន ១៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល…

  • សមត្ថកិច្ចឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៣នាក់ ទូទាំងប្រទេសថ្ងៃទី៤ មេសាម្សិលមិញ ពាក់ព័ន្ធ បទល្មើសគ្រឿងញៀនចំនួន ១៥ករណី

    សមត្ថកិច្ចឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៣នាក់ ទូទាំងប្រទេសថ្ងៃទី៤ មេសាម្សិលមិញ ពាក់ព័ន្ធ បទល្មើសគ្រឿងញៀនចំនួន ១៥ករណី

    ភ្នំពេញ ៖ ជនសង្ស័យចំនួន ៤៣នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ នេះ។ ដូច្នេះ សូមបងប្អូនទាំងអស់គ្នាជៀសឱ្យឆ្ងាយពីគ្រឿងញៀន ..! គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ។ គួរបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ១១នាក់ (ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៧នាក់ (ស្រី ០នាក់) និងប្រើប្រាស់ ៧ករណី ឃាត់ ២៥នាក់ (ស្រី ០នាក់)។ ចំណែក វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៦៧,១៣ក្រាម ,មេតំហ្វេតាមីន (Wy) ស្មេីនិង ០,៤៥ក្រាម ,កេតាមីន…

  • កាកាទក្រហមកម្ពុជា នាំយកអំណោយនិងរៀបចំអាហារសាមគ្គី ក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ)

    កាកាទក្រហមកម្ពុជា នាំយកអំណោយនិងរៀបចំអាហារសាមគ្គី ក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ)

    ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយជាសម្ភារប្រើប្រាស់ និងរៀបចំអាហារសាមគ្គីមួយពេលជូនជនងាយរងគ្រោះបំផុតរួមមាន ជនអនាថា ទុរគតជន អ្នកដែលត្រូវក្រុមគ្រួសារបោះបង់ចោល និងជនវិបល្លាសស្មារតីចំនួន ៩០នាក់ និងបុគ្គលិក-គ្រូពេទ្យ ៦៤នាក់ នៃមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លោកជំទាវ ម៉ែន នារីសោភ័គ បញ្ជាក់ថា ថ្ងៃនេះគឺជាលើកទី៤ហើយ ដែលកាកបាទក្រហមកម្ពុជា បានចុះមកដល់មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) នេះ។ ជាមួយនឹងការរៀបចំអាហារសាមគ្គីមួយពេលនេះ កាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវសម្ភារប្រើប្រាស់ដែលជាសេចក្តីត្រូវការ និងសំណូមពររបស់មជ្ឈមណ្ឌល ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីមានសុខភាពល្អ ការហូបចុកបានគ្រប់គ្រាន់ និងជួយខាងផ្នែកផ្លូវចិត្តដល់បងប្អូនងាយរងគ្រោះទាំងអស់ ដោយមិនមាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។ លោកស្រី…

  • នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធ ករណីគាស់ចម្រឹងបង្អួចចូលលួចទ្រព្យសម្បត្តិ ពលរដ្ឋ

    នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធ ករណីគាស់ចម្រឹងបង្អួចចូលលួចទ្រព្យសម្បត្តិ ពលរដ្ឋ

    ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគបាលខណ្ឌដង្កោ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួន នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៣ ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស ដោយការគាស់ទំលុះទំលាយ (គាស់ចម្រឹងបង្អួចចូលលួចទ្រព្យសម្បត្តិ) កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៥០នាទី ត្រង់ចំណុចផ្ទះលេខA១៥ ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ នាពេលកន្លងទៅ ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រស់ សុវណ្ណរាជ្យ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ទីលំនៅផ្ទះលេខ A១៥ ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យចំនួន០២នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទី០១ឈ្មោះ ព្រឿង ម៉ារ៉ូត ហៅ នុត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិតាឡី…

  • រយៈពេល ៤ខែ នគរបាលរាជធានីភ្នំពេញ បានធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រគល់ជូនពលរដ្ឋ ជាង៤ម៉ឺននាក់

    រយៈពេល ៤ខែ នគរបាលរាជធានីភ្នំពេញ បានធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រគល់ជូនពលរដ្ឋ ជាង៤ម៉ឺននាក់

    ភ្នំពេញ៖ រយៈពេល៤ខែ ពោលចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចំនួន ៤៦,៦៣៦នាក់។ នេះជាការបញ្ជាក់របស់ឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់អ្នកសសារព័ត៌មាននៅព្រឹកថ្ងៃទី០៤មេសា ឆ្នាំ២០២៣ ។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានគូសបញ្ជាក់ថា កម្លាំងជំនាញ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សហការជាមួយអធិការនគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋតាមបណ្ដាភូមិ និងតាមខ្នងផ្ទះ។ អ្នកនាំពាក្យរូបនេះ បានបន្តថា ប្រជាពលរដ្ឋនៅតាមភូមិ សង្កាត់ទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានបង្ហាញនូវអារម្មណ៍កក់ក្តៅ សប្បាយចិត្ត និងសូមថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដល់ឧត្ដមសេនីយ៍ឯក ស ថេត ដែលមានគំនិតផ្តួចផ្តើម និងជំរុញឱ្យកម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលភ្នំពេញ បានសហការគ្នាចុះធ្វើជូនគាត់ដល់ខ្នងផ្ទះ ឱ្យពួកគាត់ចំណេញទាំងពេលវេលា និងថវិកា។ អ្វីដែលសំខាន់ទៀតនោះ…

  • គិតត្រឹម រយៈពេល ៣ខែ ដើមឆ្នាំ២០២៣នេះ ករណីគ្រោះអគ្គិភ័យកើតឡើង ៥១លើក កើនឡើង ១៧ករណី នៅរាជធានីភ្នំពេញ,បើធៀននឹងឆ្នាំ២០២២

    គិតត្រឹម រយៈពេល ៣ខែ ដើមឆ្នាំ២០២៣នេះ ករណីគ្រោះអគ្គិភ័យកើតឡើង ៥១លើក កើនឡើង ១៧ករណី នៅរាជធានីភ្នំពេញ,បើធៀននឹងឆ្នាំ២០២២

    ភ្នំពេញ៖ បេីតាមការបញ្ជាក់ពី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ថ្លែង ឱ្យ ដឹង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះថា នៅទូទាំងរាជធានីភ្នំពេញ គិតត្រឹម រយៈពេល៣ខែ ដើមឆ្នាំ២០២៣នេះ មានករណីគ្រោះអគ្គិភ័យកើតឡើងចំនួន ៥១លើក កើនឡើង ១៧ករណី ,នេះបើធៀបនឹងរយៈពេល ៣ខែដូចគ្នា នៅដើមឆ្នាំ២០២២ ដែលមានចំនួន ៣៤ករណីតែប៉ុណ្ណោះ។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានថ្លែង បញ្ជាក់ថា សម្រាប់ករណីគ្រោះអគ្គិភ័យនេះភាគច្រើនកើតឡើងដោយសារតែការប្រើប្រាស់ចរន្តអគ្គីសនី ខុសលក្ខណៈបច្ចេកទេស ព្រមទាំងករណីធ្វេសប្រហែស ភ្លើងទាន ភ្លើងធូប ជាដើម។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ករណីគ្រោះអគ្គិភ័យ រយៈពេល៣ឆ្នាំ ដើមឆ្នាំ២០២៣នេះ បើយើងធៀបមើលទៅនឹង៣ខែ ដើមឆ្នាំ២០២២ យើងឃើញថាអត្រានៃការកើតគ្រោះអគ្គិភ័យ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុង៣ខែ ដើមឆ្នាំ២០២៣នេះ ករណីអគ្គិភ័យ គឺកើតឡើងរហូតដល់ ៥១លើក ស្របពេលដែលនៅ៣ខែ ដើមឆ្នាំ២០២២ មានតែ៣៤លើកទេ អ៊ឹចឹង ៣ខែ…

  • ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា អំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ

    ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា អំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ

    ភ្នំពេញ ៖ ក្នុងឱកាសចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ចាស់ ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតមកពីសង្កាត់អូរឫស្សីទី៤ ចំនួន ៥០គ្រួសារ សង្កាត់បឹងព្រលឹត ចំនួន ៥០គ្រួសារ និង សង្កាត់មិត្តភាព ចំនួន ៥០គ្រួសារ សរុប ចំនួន ១៥០គ្រួសារ នាព្រឹកថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៣ នៅវិទ្យាល័យបាក់ទូក ដោយមានការចូលរួមពី លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និងជា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ និងការហូបចុក ដេីម្បីចៀសវាងពីជំងឺដង្កាត់ផ្សេងៗមកបៀតបៀន ។ នាឱកាសនោះដែរ លោក ឌី…

  • វីតាល់ចូលរួមឧបត្ថម្ភថវិកា និងសម្ភារដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

    វីតាល់ចូលរួមឧបត្ថម្ភថវិកា និងសម្ភារដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

    ភ្នំពេញ៖ ជំហានដំបូងនៃគម្រោងរវាងវីតាល់ជាមួយអាស៊ានប៉ារ៉ាហ្គេម បានផ្តល់ជូនថវិកា និងសម្លៀកបំពាក់ហ្វឹកហាត់ជូនកីឡាករកីឡាការិនីបាល់ទះអង្គុយ និងបាល់បោះជិះរទេះ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្រោមកញ្ចប់បូរេប្រទាននៃមូលនិធិ២៥រៀល ដែលជាការបរិច្ចាគរបស់អ្នកប្រើប្រាស់ទឹកពិសាវីតាល់។ ឯកឧត្តម យី វាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានមានប្រសាសន៍កោតសសើរនូវគំនិតផ្តួចផ្តើម និងការគាំទ្ររបស់វីតាល់ ជាមួយកីឡាករកីឡាការនីប៉ារ៉ាហ្គេម ក្នុងកំឡុងពេលហ្វឹកហាត់ត្រៀម សម្រាប់ការប្រកួតដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមអគ្គលេខាធិការបន្ថែមថា កាយវិការនៃការចូលរួមរបស់វីតាល់នាពេលនេះ បានបង្ហាញពីសាមគ្គីភាព និងការគាំទ្រយ៉ាងពេញទំហឹងនៃវិស័យឯកជន ដែលជាកម្លាំងចលករនៃសេដ្ឋកិច្ច ចូលរួមគាំទ្រដល់កីឡាករ កីឡាការិនីរបស់យើង ក្នុងការហ្វឹកហាត់ត្រៀមប្រកួត និងយកជ័យជំនះជូនជាតិមាតុភូមិរបស់យើង។ លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ចក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានបញ្ជាក់ថា គោលបំណងជារួម នៃការរៀបចំកម្មវិធីពេលនេះ គឺបង្ហាញពីការគាំទ្ររបស់វីតាល់ ក្នុងនាមជាវិស័យឯកជន ក៏ដូចជាប្រជាជាតិខ្មែរគ្រប់រូប ដែលមានមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ លោក ហេង វ៉ាន់សាក់ បន្ថែមថា វីតាល់ក៏ទទួលបានការទទួលស្គាល់ជាដៃគូគាំទ្រ ដោយមោទកៈនៃយុទ្ធនាការ Beyond The Games នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការចូលរួមផ្សព្វផ្សាយការសាទរស៊ីហ្គេម ២០២៣…