-
ក្នុងមួយឆ្នាំៗការដកអន្ទាក់បានប្រមាណ ២០ភាគរយក្នុងចំណោមអន្ទាក់ដែលបានដាក់តាមតំបន់ការពារធម្មជាតិនៅកម្ពុជា

ខេត្តពើធិ៍សាត់ ៖ ក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ អន្ទាក់សូន្យ នៅសាលាស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០២៣ របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថា យើងមិនបានដឹងពិតប្រាកដទេថា ចំនួនអន្ទាក់ដែលត្រូវបានគេដាក់ចូលក្នុងព្រៃតាមតំបន់ធម្មជាតិ ប៉ុន្តែយើងគ្រាន់តែដឹងថាក្នុងមួយឆ្នាំៗតាមការសិក្សាស្រាវជ្រាវបានបង្ហាញថាការដកអន្ទាក់ចេញពីតាមតំបន់ការពារធម្មជាតិទូទាំងប្រទេសបានប្រមាណ ២០ភាគរយ។ ឯកឧត្តម រដ្ឋលេខាធិការ បន្តថា៖ក្នុងរយៈពេល ២ឆ្នាំមកនេះ ការដកអន្ទាក់គ្រប់ប្រភេទមានប្រមាណជាង ១០ម៉ឺនអន្ទាក់ ហើយក្នុងចំណោមអន្ទាក់ដែលបានដកចេញនេះ គឺវាក៏បានជួយដល់បញ្ហាប្រឈមហានិភ័យដល់មនុស្ស និងសត្វព្រៃជាច្រើន ។ ផ្តើមចេញពីបញ្ហាទាំងនេះហើយ បានធ្វើឱ្យអ្វីដែលក្រសួងបរិស្ថាន និង អង្គការដៃគូបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការងាររបស់ខ្លួនបន្ថែមទៀត ពីខេត្តមួយទៅខេត្តមួយដើម្បីបញ្ជ្រាបចំណេះដឹងនេះទៅដល់សាធារណជន ។ ឯកឧត្តម រដ្ឋលេខាធិការ បន្តទៀតថា ”អ្វីដែលយើងបានធ្វើនេះ គឺដើម្បីឱ្យការបរបាញ់សត្វព្រៃត្រូវបានបញ្ឈប់ និងក្រៅពីនេះក៏បានបញ្ជ្រាបចំណេះដឹងដល់ក្នុងចំណោមអ្នកចូលចិត្តបរិភោគសាច់សត្វព្រៃដែលធ្លាប់តែយល់ឃើញថា ការបរិភោគសាច់សត្វព្រៃធ្វើឱ្យសុខភាពល្អ ប៉ូវកំលាំង ព្យាបាលជំងឺ សូមឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ សូមបដិសេធការបរិភោគសាច់សត្វព្រៃ ហើយសូមងាកមកបរិភោគសាច់សត្វស្រុកដែលមានកិច្ចការពារត្រឹមត្រូវ ការពិនិត្យត្រឹមត្រូវទើបវាផ្តល់នូវសារៈប្រយោជន៍ ដល់សុខភាពរបស់យើងពិតប្រាកដ ។ គួរបញ្ជាក់ថា…
-
ក្រសួងបរិស្ថាន អង្គការដៃគូ និង អាជ្ញាធរមូលដ្ឋានរួមគ្នាបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នៅស្រុកវាលវែង

ពោធិ៍សាត់៖យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ត្រូវបានក្រសួងបរិស្ថាន ព្រមជាមួយអង្គការដៃគូ និងអាជ្ញាធរមូលដ្ឋានរួមគ្នាបើកជាផ្លូវការនាព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៣នាសាលា ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ដើម្បីសំដៅធ្វើយ៉ាងណាអប់រំផ្សព្វផ្សាយដល់សាធារណៈជនបានយល់ជ្រួតជ្រាបពីគ្រោះថ្នាក់កើតចេញពីអន្ទាក់ ក៏ដូចជាយល់កាន់តែច្បាស់ពីតម្លៃសត្វព្រៃដ៏មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ដែលរកំពុងមានវត្តមាននៅកម្ពុជា។ ពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ការបើកយុទ្ធនាការនេះក្នុងគោលបំណងសំខាន់កាត់បន្ថយនិងទប់ស្កាត់ចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជន។ ឯកឧត្តម នេត្រ ភក្រ្តា មានប្រសាសន៍ថាស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្លាប់តែមានសង្រ្គាមហើយបច្ចុប្បន្នក្រោមការដឹកនាំសម្តេចតេជោហ៊ុនសែនធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពគ្រប់ទីកន្លែងធ្វើឱ្យយើងអាចធ្វើដំណើរ បានគ្រប់ទិសទីនិងអភិវឌ្ឍន៍ស្ទើរគ្រប់ទីកន្លែង។ពលរដ្ឋរស់នៅដោយសុខសាន្ត ធ្វើឱ្យយើងសម្រាកបានសុខស្រួល និងយើងបានគិតអ្វីៗបានគ្រប់យ៉ាង។ក្នុងចំណោមនេះក៏បានធ្វើឱ្យយើងគិតគូដល់ការអភិរក្សសត្វព្រៃ ធនធានធម្មជាតិផងដែរ។ឯកឧត្តមមានប្រសាសន៍បន្ថែមថាក្រសួងបរិស្ថានបានបើកយុទ្ធការអន្ទាក់សូន្យនេះដើម្បីថែរក្សាសត្វព្រៃដើម្បីជាប្រយោជន៍កូនចៅជំនាន់ក្រោយបានស្គាល់ និងពិសេសទទួលបានផលប្រយោជន៍យ៉ាងមហាសាលពីវិស័យទេសចរណ៍ និងវិស័យដទៃៗទៀតដែលមិនអាចកាត់ថ្លៃបាននាថ្ងៃខាងមុខ។ គួរបញ្ជាក់ថា ខេត្គ គោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ មាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន៕អត្ថបទ៖លោក ជិន ម៉ាដេប៉ូរូបភាព៖លោក រិន រចនា
-
យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មីក្នុងរាជធានីភ្នំពេញ បានចេញដំណើរ ចូលទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ!

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរដល់យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៥៦នាក់ ដើម្បីចូលទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្ដមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង លោកស្រី កែវ សុខពិសី អភិបាលរង រាជធានីភ្នំពេញ។ ក្នុងឱកាសនោះឯកឧត្ដមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខនិងជូនពរ របស់ឯកឧត្តមនាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជូនដល់ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មីទាំងអស់ សូមឲ្យទទួលបានជោគជ័យគ្រប់គ្នា។ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានផ្ដាំផ្ញើដល់ប្អូនៗ យោធិន នៃកងរាជអាវុធហត្ថ ដែលបានប្រឡងជាប់ជាស្ថាពរ…
-
ក្រសួងបរិស្ថាន និង អង្គការដៃគូនឹងរៀបចំអន្ទាក់សូន្យដំណាក់កាលទី២ នាថ្ងៃទី២២ ខែមេសា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ក្រសួងបរិស្ថាន និងអង្គការដៃគូបានរួមគ្នាបើកយុទ្ធនាការ អន្ទាក់សូន្យដំណាក់កាលទី២នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីសំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋយល់ដឹងពីគ្រោះថ្នាក់នៃអន្ទាក់ យល់ដឹងពីផលប្រយោជន៍សត្វព្រៃ និងពិសេសបញ្ឈប់ការបរិភោគសាច់សត្វព្រៃដែលតែងបង្កគ្រោះថ្នាក់ដល់សុខភាព ។ ខេត្គគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ មាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ អន្ទាក់សូន្យ នៅសាលាស្រុកវាលវែង ខេត្តពោធិ៍សាត់នារសៀលថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០២៣នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ៖ បន្ទាប់ពីយុទ្ធនាការលើកទី១ កាលពីឆ្នាំ២០២២កន្លងមក ត្រូវបានបញ្ចប់ដោយយោគជ័យរួចមក ក្រសួង និង អង្គការដៃគូបានបន្តបើកយុទ្ធនាការនេះ នៅស្រុកវាលវែងបន្តទៀតដោយសារតែតំបន់នេះមានការដាក់អន្ទាក់ច្រើន និងជាកន្លែងសំបូរសត្វព្រៃច្រើន ។ ម្យ៉ាងទៀតតំបន់នេះមានព្រៃឈើច្រើន ហើយដើម្បីបណ្តុះគំនិតដល់ប្រជាពលរដ្ឋយល់ដឹងពីគុណសម្បត្តិរបស់សត្វព្រៃរុក្ខជាតិ ដែលជាប្រព័ន្ធអេកូឡូស៊ី ក្នុងការជួយទ្រង់ទ្រងជីវិតសត្វ និងមនុស្ស ។ ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ថា តំបន់ជួរភ្នំក្រវ៉ាញ គឺជាតំបន់ដែលសំបូរដោយអន្ទាក់ច្រើនជាងគេ ដោយសារតែតំបន់នេះសំបូរដោយសត្វព្រៃ ដូចជាសត្វដំរី សត្វតេស សត្វប្រឹស…
-
ជនត្រូវចោទជាជនជាតិចិន ៥នាក់ ត្រូវតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធ ករណីចាប់ជម្រិតចិនដូចគ្នាជាង ១០លានដុល្លារអាមេរិក

ភ្នំពេញ ៖ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ជាជនជាតិចិន៥ នាក់ ពាក់ពន្ធករណីចាប់ជម្រិតទារប្រាក់ពីជនជាតិចិចនដូចគ្នាប្រមាណ ១០លានដុល្លារអាមេរិក ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ ការសម្រេចឃុំខ្លួនជនត្រូវចោទទាំង ៥នាក់ ខាងលើនេះបន្ទាប់ពីតំណាងអយ្យការ បានធ្វើការចោទប្រកាន់ពួកគេពីបទ.បង្ខាំងមនុស្សដោយខុសច្បាប់ បទ. ធ្វើទារុណកម្មដើម្បីជម្រិតទារប្រាក់ និងបទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។ សំណុំរឿងបទឧក្រឹដ្ឋខាងលើនេះត្រូវបានលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើជនសង្ស័យជាជនជាតិចិនទាំង៥ នាក់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ពាក់ពន្ធករណីចាប់ជនជាតិចិនដូចគ្នាជម្រិតទារ ប្រាក់ប្រមាណ១០លានដុល្លារអាមេរិកនោះ ។ ក្រោយពីសាកសួរត្រូវបានបញ្ចប់តំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ រួចបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់ ។ សូមជម្រាបថា មុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ២ថ្ងៃ មានករណីចាប់បង្ខាំងជនជាតិចិនម្នាក់ ដើម្បីជំរិតទារប្រាក់ប្រមាណ ១លានដុល្លារអាមេរិក នៅចំណុចចំណតរថយន្តនៃអគារស្នាក់នៅស្កាយវីឡា ដែលមានអាសយដ្ឋានអាគារលេខ ១៩២ ផ្លូវ ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយត្រូវកម្លាំងនគរបាលស្រាវ ជ្រាវបង្ក្រាបបានឧក្រិដ្ឋជនជនជាតិចិនដូចគ្នាចំនួន៧ នាក់…
-
កូនផ្សោតឈ្មោលមួយក្បាលអាយុប្រមាណ ៤ថ្ងៃ បានស្លាប់ ដោយសារការជាប់មងនេសាទ

ភ្នំពេញ៖ មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF បានពិនិត្យ និងវាយតម្លៃថា កូនផ្សោតឈ្មោលមួយក្បាលនៅខេត្តក្រចះ ដែលមានអាយុប្រមាណ៤ថ្ងៃបានស្លាប់ ដោយសារជាប់មងរបស់ប្រជានេសាទ ខណៈដែលមន្ត្រីអភិរក្ស កំពុងប្រឹងប្រែងធ្វើការជំរុញឱ្យប្រជានេសាទផ្លាស់ប្ដូរមុខរបរនេសាទរបស់ខ្លួន។ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចុះថ្ងៃទី១៩ ខែមេសានេះ បានឱ្យដឹងថា តាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ(WWF) បង្ហាញថា កូនផ្សោតឈ្មោល ១ក្បាល ដែលបានស្លាប់នេះ មានទម្ងន់ ១០គីឡូក្រាម ប្រវែង ០,៨៧ម៉ែត្រ និងអាយុប្រមាណ ៤ថ្ងៃ។ កូនផ្សោតនេះ រកឃើញថាមានការរលាត់ស្បែក ដាច់កន្ទុយ និងដាច់ព្រុយចំហៀងទាំងសងខាង ដោយសន្និដ្ឋានថា ស្លាប់ដោយសារជាប់មង ដែលស្ថិតនៅក្នុងភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ប្រភពដដែលបញ្ជាក់ថា៖ «បច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គរងការគំរាមកំហែង ដោយឧបករណ៍នេសាទមង សន្ទូចរនង និងឧបករណ៍ឆក់ ដូច្នេះទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គដែលមានប្រវែង ១២០គីឡូម៉ែត្រ ចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ខេត្តស្ទឹងត្រែងរហូតដល់ក្បាលកោះទ្រង់ខេត្តក្រចេះ ដោយហាមឃាត់ការធ្វើនេសាទដែលប្រើឧបករណ៍មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត»។…
-
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង ១៣៨ គីឡូម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១៦៣៨លានដុល្លារអាមេរិក នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅដើមខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឬផ្លូវល្បឿនលឿនទី២ របស់កម្ពុជាបន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែង ១៣៨ គីឡូម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១៦៣៨ លានដុល្លារអាមេរិក ដោយនឹងរួចរាល់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ។ ផ្លូវនេះ គឺជាផ្លូវថ្មីទាំងស្រុង ដែលត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ផ្លូវនេះ នឹងចាប់ផ្ដើមចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានលើកឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ថា គម្រោងផ្លូវល្បឿនលឿនទី២ របស់កម្ពុជា ពីភ្នំពេញទៅក្រុងបាវិត ខេត្តស្វាយរៀង…
-
ខេត្តបាត់ដំបង គ្រោងនឹងសាងសង់ទីលានចាក់សំរាម នៅក្នុងស្រុកចំនួនពីរ នាពេលដ៏ខ្លីខាងមុខ

ភ្នំពេញ៖ ខេត្តបាត់ដំបង នឹងមានការកសាងហេដ្ឋានរចនាសម្ព័ន្ធនៃទីលានចាក់សំរាមនៅក្នុងស្រុកចំនួនពីរ គឺស្រុកបវេល និងស្រុកថ្មគោល ខណៈបច្ចុប្បន្នស្ថាប័នពាក់ព័ន្ធ កំពុងបើកកិច្ចពិភាក្សារួមគ្នា ដើម្បីពន្លឿនដំណើរការគម្រោងសាងសង់នេះ សំដៅកាត់បន្ថយនូវភាពអនាធិបតេយ្យក្នុងការទុកដាក់សំរាម និងការពារដល់បរិស្ថាន។នេះបើតាមកិច្ចប្រជុំពិភាក្សាការងារអំពីការត្រៀមអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាមនៅប្រទេសកម្ពុជា កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធនៃរដ្ឋបាលខេត្តបាត់ដំបង ក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ លោក បួន ហេង អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាការងារអំពីការត្រៀមអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា ក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក។ លោកបានបន្តថា ដើម្បីពន្លឿនដំណើរការគម្រោងនេះ រដ្ឋបាលខេត្តបាត់ដំបង នឹងត្រូវសហការជាមួយ ក្រសួងពាក់ព័ន្ធផ្សេងទៀត ក្រោមជំនួយរបស់ធនាគារពិភពលោក នឹងគាំទ្រដោយក្រសួងមហាផ្ទៃ ក្នុងការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធក្នុងការរៀបចំទីតាំងបង្កើតទីលានចាក់សំរាម និងទីលានសម្រាប់ផ្ទេរសំរាមនៅត្រង់រវាងស្រុកបវេល និងស្រុកថ្មគោល។ លោកមានប្រសាសន៍ថា៖«នាពេលអនាគត ចំពោះសំរាម១៥%ដែលបានចាក់នៅទីលានទាំងពីរនេះ នឹងត្រូវកែច្នៃឱ្យប្រើប្រាស់ម្ដងវិញទៀត ដើម្បីជួយសម្អាតបរិស្ថាន និងការពារបរិស្ថាន ព្រមទាំងជួយសម្រួលមិនឱ្យមានការកំណរកំណើននៃការប្រើប្រាស់ប្លាស្ទិកមួយកម្រិតផងដែរ ។ក្នុងនោះ ៧៥% នៃប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកគោលដៅទាំងពីរ…
-
ក្រសួងប្រៃសណីយ៍ និងទូតកូរ៉េបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ពិសេសទៅលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ក្នុងឱកាសដែលឯកឧត្តមទើបកាន់តំណែងថ្មី។ ឯកឧត្តម PARK Jung-Wook មានសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញការងារនៅកម្ពុជាក្នុងការរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។ ក្នុងពិធីនេះឯកឧត្តមបានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយៈស្ថានទូតកូរ៉េនៅកម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសទៅលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម PARK Jung-Wook ដែលមានបទពិសោធ និងជំនាញក្នុងការចូលរួមចំណែកដល់មាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំ រវាងប្រទេសទាំងពីរ ជាពិសេសគម្រោងជំនួយអភិវឌ្ឍន៍ និងគម្រោងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល និងមជ្ឈមណ្ឌលផ្ដល់ព័ត៌មាន។ ក្នុងពិធីនេះដែរ ឯកឧត្ដមរដ្ឋមន្រ្តី បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ថា សាធារណរដ្ឋកូរ៉េ នឹងបន្តជំរុញនិងលើកកម្ពស់ដល់ការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងការស្វែងរកសក្តានុពលថ្មីៗសម្រាប់ការអនុវត្តគម្រោងមានផលជាវិជ្ជមានសម្រាប់ប្រទេសទាំងពីរផងដែរ ៕ ដោយ៖ម៉ាដេប៉ូ
-
ក្រសួង ការងារ ជំរុញ លើកកម្ពស់សេវាពេទ្យសហគ្រាសដែលប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារព័ត៌មានជាតិ

ភ្នំពេញ:ការជំរុញការលើកកម្ពស់សេវាពេទ្យសហគ្រាសដែលប្រកបដោយគុណភាព និងប្រ សិ ទ្ធភាព គឺជាផ្នែកមួយដ៏សំខាន់ណាស់ក្នុងការរួមចំណែកដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។នេះជាការថ្លែងឡើង របស់ឯកឧត្តម អុិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ ក្នុង ពិធី បើកសិក្ខាសាលាផ្សព្វផ្សាយការជំរុញការអនុវត្ត ប្រកាសរួមលេខ ៣៣០ ស.ក.ប.យ ស្តីពីការរៀបចំគិលានដ្ឋានសហគ្រាស និងប្រកាសរួមលេខ ១ ៣៩ ស.ក.ប.យ ស្តីពីលក្ខខណ្ឌនិងបេសកកម្មសេវាពេទ្យសហគ្រាស ។ ឯកឧត្តមបាន លើកឡើងថា ការ លើកកម្ពស់សេវាពេទ្យសហគ្រាសនេះ ដែរ ត្រូវ ទាមទារចាំបាច់ផងដែរឱ្យមាននីតិវិធី និងគោលការណ៍ណែនាំច្បាស់លាស់ក្នុងការសិក្សាស្រាវជ្រាវ និងការតាមដាន ជំងឺវិជ្ជាជីវៈ ព្រមទាំងការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ចំពោះការអភិវឌ្ឍផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។ ឯកឧត្តម អុិត សំហេង មានប្រសាសន៍ ៖ «សុវត្ថិភាព និង សុខភាព នៅកន្លែងធ្វើការគឺជាកត្តាសំ ខា…