Category: ព័ត៌មានសង្គម

  • រដ្ឋមន្ត្រីក្រសួងការងារ៖ កម្មវិធីសមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣នេះ ជាការលើកកម្ពស់សិទ្ធិការងាររបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ

    រដ្ឋមន្ត្រីក្រសួងការងារ៖ កម្មវិធីសមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣នេះ ជាការលើកកម្ពស់សិទ្ធិការងាររបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ

    ភ្នំពេញ៖ ឯកឧត្តម  អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា កម្មវិធី «សមាជិក ប.ស.ស. ឆ្នើម ២០២៣»ជាការលើកកម្ពស់សិទ្ធិការងាររបស់កម្មករ ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ក្នុង​ឱកាសដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ។ ឯកឧត្តមថ្លែងឡើងបែបនេះក្នុងកម្មវិធី ​​«សមាជិក ប.ស.ស. ឆ្នើម ២០២៣» ដែលធ្វើនៅសាលសន្ដិភាព ស្នាក់​ការកណ្ដាល​បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) រាជធានីភ្នំពេញនារាត្រី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម​បានលើកឡើងថា ​កម្មវិធីនេះ​នា​​ឆ្នាំនេះ ​ជាលើកទី៦ហើយដែលប.ស.ស.​បានរៀបចំកម្មវិធីនេះឡើង ដែល​មានលក្ខណៈទូលំទូលាយជាងមុន នឹងមានការចូលរួមសហការពី​សមាគម​វាយ​ន​ភណ្ឌ​ សម្លៀក​បំពាក់​ ស្បែកជើង​ និង​ទំនិញ​ធ្វើ​ដំណើរ​ (TAFTAC), សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងធនាគារដៃគូពាក់ព័ន្ធនានា។​​ការរៀបចំពិធីនាពេលនេះស្ថិតក្នុងបរិយាកាសដែលកម្ពុជាបា​នរួមគ្នាបន្តថែរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ប្រទេសជាតិទទួលបា​ននូវការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋបានសប្បាយរីករាយទូទាំងប្រទេស ជាពិសេសបុណ្យចូលឆ្នាំប្រពៃណីជាតិថ្មីៗកន្លងទៅនេះ»។ ឯកឧត្តមបន្តថា ៖ «វាបង្ហាញឱ្យឃើញពីការខិតខំយកចិត្តទុកដាក់ក្នុងការផ្តល់កិច្ចគាំពារគ្រប់បែបយ៉ាងដល់កម្ម​ករនិយោជិតឱ្យទទួលបានការការពារសិទ្ធិ និងអត្ថប្រយោជន៍ រួមទាំងកិច្ចគាំពារសង្គម»។ សូមរំឭកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់បានរៀបចំកម្មវិធី «សម្រស់ឯកវាយនភណ្ឌ» បានចំនួន៥លើករួចមកហើយ…

  • 🔥អគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកអីវ៉ាន់ និងផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

    🔥អគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកអីវ៉ាន់ និងផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

    ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះឃ្លាំងស្តុកអីវ៉ាន់ និងផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងខណ្ឌមានជ័យ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលជាខ្លាំងនាវេលាម៉ោង២ និង៥០នាទីរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៣នេះ ។ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ អាជ្ញាធរ និងមន្ត្រីជំនាញ បានចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ។ ព័ត៌មាន លម្អិត ក្រុមការងារនិងជម្រាបជូននាពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

  • ប្រជាពលរដ្ឋខេត្តបាត់ដំបងរាប់ម៉ឺននាក់ បានបង្ហាញពីមោទកភាពដែលខេត្តរបស់ខ្លួនបានទទួលស្វាគមន៍ និងប្រារព្វពិធីដង្ហែនូវព្រះអគ្គិជ័យកីឡា

    ប្រជាពលរដ្ឋខេត្តបាត់ដំបងរាប់ម៉ឺននាក់ បានបង្ហាញពីមោទកភាពដែលខេត្តរបស់ខ្លួនបានទទួលស្វាគមន៍ និងប្រារព្វពិធីដង្ហែនូវព្រះអគ្គិជ័យកីឡា

    ខេត្តបាត់ដំបង ៖ ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (ឆ្នាំ២០២៣) បានដង្ហែមកដល់ក្រុងបាត់ដំបង នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ និងដោយមានការទទួលស្វាគមន៍ពីថ្នាក់ដឹកនាំក្នុងខេត្ត មន្រ្តីរាជការ កងកម្លាំងទាំង៣ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករចេញមកសាទរ ដោយបានស្រែកបន្លឺជ័យឃោសអបអរអំណរសាទរនូវក្បួនដង្ហែព្រះអគ្គិជ័យកីឡា រាបពាន់ម៉ឺននាក់ បានសាទរសនូវព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយនេះ និងដើម្បីបង្ហាញទៅកាន់ពិភពលោក ឲ្យកាន់តែបានឃើញ បានដឹង បានស្គាល់និងបានយល់ពីកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបសសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពយ៉ាពេញលេញជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ថែមទាំងធ្វើឲ្យកីឡារស់ក្រោមម្លប់សន្តិភាព ទៀតផង។ ហើយការដង្ហែព្រះអគ្គីជ័យនេះដឹកនាំដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជន ពិសេសនៃគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ និងឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង ។ ឯកឧត្តម សុខ លូ…

  • ស្ថានភាពធាតុអាកាស អាចនិងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរលាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣-៩ ខែឧសភា

    ស្ថានភាពធាតុអាកាស អាចនិងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរលាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣-៩ ខែឧសភា

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន ហើយបន្តពីថ្ងៃទី៨ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ °C * ចាប់ពីថ្ងៃទី៣-៧ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅតិច លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ * បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ២៖តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៦-…

  • មេបញ្ជាការសឹករងកំពង់ធំ ណែនាំយោធិនទាំងអស់ ត្រូវពង្រឹង និងអនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ

    មេបញ្ជាការសឹករងកំពង់ធំ ណែនាំយោធិនទាំងអស់ ត្រូវពង្រឹង និងអនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ

    កំពង់ធំ៖ ក្នុងឱកាសផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងក្នុងពិភពលោក តំបន់ និងក្នុងប្រទេស នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់យោធិន ត្រូវពង្រឹង និងអនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ស្របតាមលក្ខន្តិកៈនិងបទវិន័យទូទៅរបស់កងយោធពលខេមភូមិន្ទ ជាមួយនោះដែរ ត្រូវចិត្តដាក់ពង្រឹងការងារអប់រំចិត្តសាស្ត្រ ពង្រឹងឆន្ទៈមនសិការស្នេហាជាតិ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រាបជូនពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅកម្ពុជា ស្តីពីការរៀបចំពិធីប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គែមលើកទី១២ ដែលក្នុងឱកាសនេះ កម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះ ហើយក៏ជាប្រវត្តិសាស្ត្រ ដែលយើងមិនលក់សំបុត្រសម្រាប់ចូលទស្សនា។ ព្រមជាមួយនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនយកថវិកាពីបណ្តាប្រទសដែលត្រូវបញ្ជូនកីឡានិងប្រតិភូកីឡាមកប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ាននិងកីឡាអាស៊ានប៉ារ៉ាហ្គេម ក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ ។ បន្ទាប់មកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានប្រគល់ភារកិច្ជូនសំខាន់ៗមួយចំនួនដល់កងកម្លាំងចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានជាអាទិ ៖ ទី១-ត្រូវយកចិត្តទុកដាក់ក្នុងការសហការជាមួយកងកម្លាំងពាក់ព័ន្ឋការពារសន្តិសុខសុវត្ថិភាពក្នុងការដង្ហែក្បូនព្រះអគ្គីជ័យកីឡាឆ្លងកាត់ខេត្តកំពង់ធំ និងចូលរួមសហប្រតិបត្តិការក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍នេះផងដែរ ។  ទី២-ត្រូវយកចិត្តទុកដាក់ក្មុងកិច្ចសហប្រត្តិបតិការការពារសន្តិសុខសុវត្ថិភាព ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តិទៅនៅខេត្តកំពង់ធំ នាពេលដ៏ខ្លីខាងមុខ ។ ទី៣-ត្រូវពង្រឹង និងអនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ស្របតាមលក្ខន្តិកៈនិងបទវិន័យទូទៅរបស់កងយោធពលខេមភូមិន្ទ ជាមួយនោះដែរ ត្រូវចិត្តដាក់ពង្រឹងការងារអប់រំចិត្តសាស្ត្រ ពង្រឹងឆន្ទៈមនសិការស្នេហាជាតិ…

  • អង្គការអន្តរជាតិខាងការងារបានផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីយន្តការដោះស្រាយបណ្ដឹងពលករចំណាកស្រុកក្នុងខេត្តចំនួនបីដល់ភាគីពាក់ព័ន្ធ

    អង្គការអន្តរជាតិខាងការងារបានផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីយន្តការដោះស្រាយបណ្ដឹងពលករចំណាកស្រុកក្នុងខេត្តចំនួនបីដល់ភាគីពាក់ព័ន្ធ

    ភ្នំពេញ៖ អង្គការ អន្តរជាតិខាងការងារ (ILO) សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការជំនួយផ្នែកច្បាប់សម្រាប់កុមារ និងស្ត្រី នឹងរៀបចំ វគ្គបណ្ដុះបណ្ដាលមួយ ស្ដីពីយន្តការដោះស្រាយបណ្ដឹ ងព ល ករចំណាកស្រុក ដោយផ្ដោតលើវិស័យនេសាទ និងវិស័យកែច្នៃអាហារសមុទ្រ ក្នុងខេត្តចំនួនបីទៅដ ល់មន្ត្រីរដ្ឋាភិបាល សហជីព និងអង្គការសង្គមស៊ីវិល។ នេះបើតាមការ លើកឡើង របស់ លោក សុខ សំបូរ អ្នកសម្របសម្រួលគម្រោងថ្នាក់ជាតិ នៃគម្រោង Ship to Shore Rights South-East Asia ឲ្យដឹងនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣។ លោក បាន សរសេរ ក្នុង ប្រព័ន្ធតេឡេក្រាម របស់លោកថា អង្គការ ILO ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការជំនួយផ្នែកច្បាប់សម្រាប់កុមារ និងស្ត្រី នឹងរៀបចំ វគ្គបណ្តុះបណ្តាលទាក់ទងនឹង យន្តការ ដោះស្រាយបណ្ដឹងពលករចំណាកស្រុកក្នុងវិស័យនេសាទ…

  • រដ្ឋមន្ត្រីក្រសួងការងារ៖ ការបើកចំហសេរីភាពអង្គការវិជ្ជាជីវៈ បានធ្វើឱ្យកំណើននៃការចុះបញ្ជីកើនឡើងគួរឱ្យកត់សម្គាល់

    រដ្ឋមន្ត្រីក្រសួងការងារ៖ ការបើកចំហសេរីភាពអង្គការវិជ្ជាជីវៈ បានធ្វើឱ្យកំណើននៃការចុះបញ្ជីកើនឡើងគួរឱ្យកត់សម្គាល់

    ភ្នំពេញ ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការបើកចំហសេរីភាពអង្គការវិជ្ជាជីវៈបានធ្វើឱ្យកំណើននៃការចុះបញ្ជីកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ អង្គការវិជ្ជាជីវៈដែ លបានចុះបញ្ជីមានចំនួនសរុប ៦,០៦៤ ។ក្នុងនោះសហជីពមូលដ្ឋានចំនួន ៥,៧៤១ សហព័ន្ធសហជីពចំនួន ២៦៨ ស ហភាពសហជីពចំនួន ៤២ និងសមាគមនិយោជកចំនួន ១៣។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ដោយមានការចូលរួមពីភាគីសហជីព និងភាគីនិយោជក ក៏ដូចជាអង្គការអន្តរជាតិខាងការងារ (ILO)។ ឯកឧត្តមមានប្រសាសន៍ថា ៖ «រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយក ម្មទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានាជូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន»។ នាឱកាសនោះដែរឯកឧត្ដម អ៊ិត សំហេង ក៏បានផ្តល់ជាអនុសាសន៍ ដោយ ត្រូវ អនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិ សំដៅពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ។…

  • រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលី សុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងពិធីប្រកាស និង ប្រគល់ជូនគោរមងារកិត្តិយសសម្តេចតេជោ ហ៊ុន សែន និងគោរមងារកិត្តិយស ទីប្រឹក្សាជាន់ខ្ពស់”របស់អង្គការពុទ្ធសាសនិកពិភពលោក ជូនឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត

    រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលី សុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងពិធីប្រកាស និង ប្រគល់ជូនគោរមងារកិត្តិយសសម្តេចតេជោ ហ៊ុន សែន និងគោរមងារកិត្តិយស ទីប្រឹក្សាជាន់ខ្ពស់”របស់អង្គការពុទ្ធសាសនិកពិភពលោក ជូនឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត

    ភ្នំពេញ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះនឹងមានរៀបចំពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” របស់អង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគោរមងារកិត្តិយស ទីប្រឹក្សាជាន់ខ្ពស់”របស់អង្គការពុទ្ធសាសនិកពិភពលោក ជូនលោកនាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(ធីតា) នៅរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងកម្មវិធីខាងលើនេះ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធី ក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស ខាងលើនេះផងដែរ។ ពាក់ព័ន្ធនិងកម្មវិធីស្អែកថ្ងៃទី០២ ឧសភានេះដែររដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នៅថ្ងៃទី០២…

  • សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៦ នៅខេត្តបាត់ដំបង

    សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៦ នៅខេត្តបាត់ដំបង

    (បាត់ដំបង)៖ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ និងមានការអញ្ជើញចូលរួមពីសំណាក់សហស្ថាបនិក និងទីប្រឹក្សាជាន់ខ្ពស់ សមាជិកា សមាជិកសរុបប្រមាណជាង៤០០ នាក់នៅមជ្ឈមណ្ឌលសុភមង្គល ខេត្តបាត់ដំបង។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានបង្ហាញ មោទនភាពក្នុងការបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជួយដល់កុមារី និងយុវតីតាមរយៈការអប់រំ ក្រៅប្រព័ន្ធ បណ្ដុះភាពក្លាហាន និងការជឿជាក់លើខ្លួនឯង បណ្ដុះគុណធម៌ សីលធម៌ និងសមត្ថភាពដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិនិងពេញចិត្តនូវការចូលរួមដោយស្មគ្រ័ចិត្តនិងជឿរជាក់ជាសមាជិកគ្រូសារថ្មីនៅថ្ងៃនេះផងដែរ។ លោកជំទាវ នឹងខិតខំឱ្យអស់លទ្ធភាពដើម្បីជួយដល់កុមារី និងយុវតី ឱ្យក្លាយជាសិស្សល្អ កូនល្អ ប្រជាពលរដ្ឋល្អ ដើម្បីជាសសរទ្រូងដ៏រឹងមាំដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។ លោកជំទាវបញ្ជាក់ថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្មួយៗនឹងមានឱកាសទទួលបាននូវការបណ្តុះបណ្តាលទាំងផ្នែកបញ្ញា ស្មារតី ការសិក្សាជំនាញ ការចែករំលែកចំណេះដឹងបទពិសោធន៍ការសិក្សាការបង្កើនសមត្ថភាព និងការរស់នៅកាន់តែទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនងទាំងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ ទទួលបានការសម្របសម្រួល និងការឧបត្ថម្ភរបស់សមាគម។ លោកជំទាវ អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា សូមថ្លែងអំណរគុណចំពោះការចូលរួមជាមូលនិធិរបស់សប្បុរសជន និងសមាជិកភាពរបស់សមាជិកា សមាជិករបស់សមាគមតាមរយ:ការឧបត្ថម្ភជាសម្ភារៈ ថវិកា ស្មារតី ចំណេះដឹង សីលធម៌…

  • ពលរដ្ឋ ខេត្ត បាត់ដំបង បង្ហាញ មោទកភាព ដែលបាន ទទួល ស្វាគមន៍ ព្រះ អគ្គិជ័យកីឡា

    ពលរដ្ឋ ខេត្ត បាត់ដំបង បង្ហាញ មោទកភាព ដែលបាន ទទួល ស្វាគមន៍ ព្រះ អគ្គិជ័យកីឡា

    បាត់ដំបង ៖ ព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែមកដល់ក្រុងបាត់ដំបងហេីយ នារសៀលថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២៣ ដោយមាន ការ ទទួល ស្វាគមន៍ពីមន្រ្តីរាជការ កងកម្លាំង ប្រជាពលរដ្ឋ យុវជន លោកគ្រូ អ្នក គ្រូ និងសិស្សានុសិស្ស យ៉ាងច្រេីនកុះករសរុបប្រមាណជាង៥ពាន់នាក់។ ការដង្ហែព្រះអគ្គីជ័យក្នុងក្រុងបាត់ដំបង នារសៀលនេះ ដឹកនាំគណៈប្រតិភូដោយ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដោយមានប្រជាពលរដ្ឋជាច្រើនទទួលស្វាគមន៍អបអសាទរ។បន្ទាប់ ពី បញ្ចប់ ការ ដង្ហែ ក្នុង ក្រុង បាត់ដំបង ព្រះ អគ្គីជ័យកីឡា ត្រូវ បាន ដង្ហែយកទៅ តម្កល់ ទុក នៅក្នុង វត្ត ពោធិ៍វាល មុនបន្តដង្ហែទៅកាន់ខេត្ត បន្ទាយមានជ័យ…