Category: ព័ត៌មានសង្គម

  • ជនសង្ស័យ ៣៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ជនសង្ស័យ ៣៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ ខ្លួនក្នុង បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០៩ ខែឧសភា ម្សិលមិញ។នេះ បេីតាមការបញ្ជាក់របស់នាយ ឧត្តម សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ដល់បណ្តាញព័ត៌មាន ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៣៨នាក់នោះ មាន ១០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១០ករណី និងជនសង្ស័យ ២៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន១២ករណី៕ដោយ ៖ ភារ៉ា និងប៊ុនធី

  • រដ្ឋមន្រ្តីក្រសួងបរិស្ថានអញ្ជើញដាក់ឱ្យដំណើរការជាផ្លូវការ «ប្រព័ន្ធគ្រប់គ្រង ទិន្នន័យស្រុកយើង»

    រដ្ឋមន្រ្តីក្រសួងបរិស្ថានអញ្ជើញដាក់ឱ្យដំណើរការជាផ្លូវការ «ប្រព័ន្ធគ្រប់គ្រង ទិន្នន័យស្រុកយើង»

    ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអញ្ជើញជា អធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ស្រុក យើង» ដោយមានការចូលរួមពីអង្គការដៃគូ ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ ជាច្រើននៅទីស្តីការក្រសួងបរិស្ថាន។ ក្នុងពិធីកាលពីរសៀលថ្ងៃទី ៩ខែឧសភាឆ្នាំ២០២៣ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថា បានមាន ប្រសាសន៍ថា នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន បានទទួលនូវការគាំទ្រតាមរយៈ គម្រោង «និរន្តរភាពតំបន់ ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» (CSLEP) ក្រោម ហិរញ្ញប្បទានរបស់ធនាគារពិភពលោក រួមជាមួយនឹង ការគាំទ្របច្ចេក ទេសពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានពង្រីកសក្តានុពល និងវិសាលភាពក្នុង ការគ្រប់គ្រងទិន្នន័យដោយធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធ ប្រមូលផ្តុំ និងគ្រប់គ្រងទិន្នន័យ ព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថានដែល ហៅថា ប្រព័ន្ធទិន្នន័យបរិស្ថានស្រុកយើង (CEMIS)។ប្រព័ន្ធនេះ គឺជាថ្នាល ឌីជីថលគ្រប់គ្រង ទិន្នន័យផ្លូវការមួយរបស់ក្រសួងបរិស្ថាន មានវិសាលភាព អនុវត្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ…

  • សិប្បកម្ម​កែច្នៃដើមចេកធ្វើជាកាបូបកំពុងទទួលបានការចាប់អារម្មណ៍និង​លើកកម្ព​ស់ជីវ​ភាពប្រ​ជាស​ហគ​មន៍

    សិប្បកម្ម​កែច្នៃដើមចេកធ្វើជាកាបូបកំពុងទទួលបានការចាប់អារម្មណ៍និង​លើកកម្ព​ស់ជីវ​ភាពប្រ​ជាស​ហគ​មន៍

    ភ្នំពេញ៖ តាមការ​ពិតគ្រប់​ចំណែក​នៃ​ដើម​ចេក មិន​ថា ​ជា​ផ្លែ ជា​ស្លឹក ជា​ផ្កាឬដើម​របស់​វា​ក្តី​សុទ្ធ​តែមាន​គុណប្រ​យោ​ជ​ន៍ ដែលគេនិយម​យកមកច្នៃជាម្អូប អាហារ ហើយបច្ចុប្បន្ននេះគេថែមទាំងអាចយកដើមរបស់វាមកកែច្នៃ​ទៅ​ជារបស់ប្រើប្រាស់ដូចជា​កាបូប​បានទៀតផង។ កាបូបកែច្នៃដែលគេស្គាល់ភាគច្រើន ​​កាបូបច្នៃចេញពីកំប្លោក ប៉ុន្តែ​​យុវតីមួយ​រូបនៅខេត្តបាត់​ដំប​ង អា​ច​កែ​ច្នៃ​​កាបូបចេញពីដើមចេក ដែលធ្វើ​ឱ្យ​មហាជន​ដែល​និយមប្រើ​ប្រាស់កាបូបច្នៃ​មានការ​ចាប់អារម្មណ៍ និ​ង​​អា​ចវិវឌ្ឍន៍ទៅជាអាជីវកម្ម ហើយថែមទាំងបានរួមចំណែកលើក​កម្ពស់​ជីវភាព​ប្រជា​សហគម​ន៍រប​ស់ខ្លួ​ន​។ កញ្ញា ឆាប សុឃឿប ជាគ្រូបង្រៀន នៅវិទ្យាហ៊ុនសែនភ្នំសំពៅផង និងជាម្ចាស់សិប្បកម្ម «អនុសារ​តម្បាញ​ចេក​ខ្មែរ» ផង បានប្រាប់​ឲ្យដឹងថា ទោះបី​កញ្ញាធ្វើ​​ជា​គ្រូបង្រៀន​ពិត​មែន​ ​ប៉ុន្តែកញ្ញាចិញ្ចឹម​ចិត្ត​ចង់​មាន​អា​ជី​វ​កម្ម​​ផ្ទាល់​ខ្លួនមួយ​ផងដែរ​ ពោលគឺ​ជា​អាជីវកម្ម​ដែលអាច​ជួយ​ដល់​សង្គមវិញបាន​។ កញ្ញារៀបរាប់ថា ៖ «ខ្ញុំចេះតែ​ចិញ្ចឹម​ចិត្ត​ចង់​មាន​អាជីវកម្ម​​ ដល់មានពេល​មួយ​ប្អូន​ខ្ញុំដែល​គាត់​ចូល​ចិត្ត​ច្នៃ​របស់​របរ​ជុំ​វិញ​ផ្ទះ គាត់​ចេះ​ច្នៃ​ដើម​ចេក​ធ្វើ​កន្ត្រក​ទៅ​ចម្ការ​ ចំ​ពេល​ដែល​គេ​ល្បី​រឿង​ច្នៃ​កំប្លោក​ទៅ​ជា​កាបូប​ ​​ខ្ញុំ​ក៏​នឹក​ឃើញ​ចង់​ឲ្យ​គាត់​ច្នៃ​ជា​កាបូប​ចេក​ទៅ​ចូល​រួម​មង្គលការ​គេ​ ដល់​ពេល​យក​ទៅ​ដល់​ខ្ញុំ​ថត​បង្ហោះ​លេង​ក៏​​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​ ហើយ​ខ្ញុំក៏​ឲ្យ​ប្អូន​ច្នៃ​មក​ខ្ញុំ​តុបតែង​បន្ថែម​លក់ឲ្យ​គេ​»។ កញ្ញា សុឃឿប បន្តថ្លែងថា បន្ទាប់​ពី​ហ្នឹង​មក​ មាន​អ្នក​កុម្ម៉ង់​បន្តបន្ទាប់​ ក៏​មាន​គំនិត​ច្នៃ​ជា​របស់​ផ្សេងៗ​បន្ថែម​ ហើយ​ខ្ញុំ​ក៏​យល់​ថា​បើ​ជ្រុល​ជា​អញ្ចឹង​ក៏​នឹក​ឃើញ​ដាក់​ឈ្មោះ​​សិប្បកម្មនេះ​ឱ្យ​​ស្រួល​បួលតែម្តង​​ ស្រប​ពេ​ល​ខ្ញុំ​ក៏​បាន​គំនិត​ចង់​បង្កើត​អាជីវកម្ម​ស្រាប់។ ​ដោយសារ​​ចៃដន្យមានការរីកដាលមេរោគ​​​​កូវីដ១៩​ផ្ទុះ​ឡើង​ ស្រាប់តែ​ប្អូនរបស់កញ្ញា សុឃឿប ​លែង​មាន​បំណង​ចង់​បន្ត​ទៀត តែកញ្ញា​សោក​​ស្ដាយ​ដោយ​សារ​មាន​គេ​ស្គាល់​ហើយ​ គេ​ចាប់​អារម្មណ៍​ច្រើន ​​ក៏បន្ត​ទៅ​រៀន​ច្នៃ​បន្ថែម​ជា​មួយ​ C-Investment និង​ទទួល​បាន​កញ្ចប់​ជំនួយ​ ហើយ​ក៏​បន្ត​ដំណើរ​ការ​បន្ត​មក​រហូត​ដល់​ឥឡូវ​នេះ។…

  • រដ្ឋមន្រ្តីក្រសួងការងារ៖ ១១៨ប្រទេសកំពុងរួមគ្នាដោះស្រាយបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស

    រដ្ឋមន្រ្តីក្រសួងការងារ៖ ១១៨ប្រទេសកំពុងរួមគ្នាដោះស្រាយបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស

    ភ្នំពេញ៖ កម្ពុជា រួមនឹងបណ្តាប្រទេសដែលមកពីជុំវិញពិភពលោកសរុបចំនួន១១៨ ប្រទេស កំពុងបើកកិច្ចពិភាក្សារួមគ្នាដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសឱ្យកាន់តែប្រសើរឡើងសំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស ក៏ដូចជាពិភពលោក។នេះបើតាមការឱ្យដឹងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភក្សានេះបានឱ្យដឹងថា កិច្ចពិភាក្សារួមគ្នារកដំណោះស្រាយបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ គឺត្រូវបានធ្វើឡើងតាមរយៈ វេទិកាអប់រំ​ពិភពលោកលើកទី១៩ដែ​លបានក្រោមប្រធានបទ៖ ការបណ្តុះវប្បធម៌សិក្សា ការកសាងភាពធន និងការលើកកម្ពស់ចីរភាព ស​ម្រា​ប់ការអប់រំកាន់តែប្រសើរឡើងប្រកបដោយភាពច្នៃប្រឌិត ភាពរឹងមាំ និងភាពក្លាហាន។​ ឯកឧត្តមបន្តថា វេទិកានេះបានរៀបចំចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី​១០ ខែឧសភានៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ហើយរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិ​សោធន៍ពាក់ព័ន្ធនឹងការអប់រំ ដើម្បីទទួលបានធាតុចូលសម្រាប់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងការអប់រំបណ្តុះបណ្តាលឱ្យមានភាពធន់ រួមទាំងមូលដ្ឋាននៃការសិក្សាកម្រិតដំបូង ការអភិវឌ្ឍជំនាញ និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ។ វេទិកានេះ មានការចូលរួមពីតំណាងរាជរដ្ឋាភិបាល វិស័យឯកជន អ្នកជំនាញខាងអប់រំ និងបណ្តុះបណ្តាលជំនាញ និងដៃគូអភិវឌ្ឍន៍ មកពីបណ្តាប្រទេសជុំវិញពិភពលោកចំនួន១១៨ប្រទេស។​ ​ឯកឧត្តមរដ្ឋមន្រ្តីបាន​ឱ្យដឹងថា  វេទិកា​នេះ​ ក៏​ជា​វេទិកានៃការ​ប្រមូល​ផ្តុំ​រដ្ឋមន្ត្រី​អប់រំ និង​បណ្តុះបណ្តាលជំនាញបច្ចេកទេសដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ដើម្បីជជែកវែកញែកពីគោលនយោបាយអប់រំទៅថ្ងៃអនាគត ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ក៏ដូចជាដើម្បីវាយតម្លៃ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេស»។​ ពាក់ព័ន្ធនឹងការរួមគ្នាដោះស្រាយបញ្ហាវិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ…

  • កម្ពុជា ប្តេជ្ញា​ចូលរួមជាមួយសហគមន៍អន្តរជាតិលើកិច្ចគាំពារបរិស្ថាន​ និងការពារសុខភាពសាធារណៈ

    កម្ពុជា ប្តេជ្ញា​ចូលរួមជាមួយសហគមន៍អន្តរជាតិលើកិច្ចគាំពារបរិស្ថាន​ និងការពារសុខភាពសាធារណៈ

    ភ្នំពេញ៖ នា​​កិច្ចប្រជុំសន្និសីទភាគីលើកទី១៦នៃអនុសញ្ញា​​បាស៊ែល​​ រ៉ូតាថឺដាម និងស្តុកខូម ​​ដែលរៀបចំឡើងនៅទីក្រុង​ហ្សឺណែវ​​ប្រទេសស្វីស​ ក្រសួងបរិស្ថានកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តថា នឹងចូលរួមជាមួយសហគមន៏អន្តរជាតិលើការងារកិច្ចគាំពារបរិស្ថាន និងការពារសុខភាពសាធារណៈឱ្យកាន់តែខ្លាំងថែមទៀត។ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំសនិ្នសីទ​ចាប់​ពីថ្ងៃទី១ដល់ថ្ងៃទី​១២ខែឧសភា បានឱ្យដឹងថា គោលបំណងសំខាន់នៃកិច្ចប្រជុំស​ន្និសីទភាគីលើកទី១៦ នៃអនុសញ្ញា​​បាស៊ែល​​ រ៉ូតាថឺដាម និងស្តុកខូម គឺធ្វើឡើងដើម្បីពិនិត្យ​​លើការវឌ្ឍនភា​ព​​និងបញ្ហាប្រឈមក្នុងការអនុវត្តអនុសញ្ញាទាំងបី(អនុសញ្ញា​​បាស៊ែល​​ រ៉ូតាថឺដាម និងស្តុកខូម​​) ដើម្បីស្វែងរកដំណោះស្រាយសំដៅជួយដល់ប្រទេសជាភាគី។ តាមរយៈក្រសួង​បរិស្ថាន​កាល​ពី​ថ្ងៃទី​៨ ខែឧសភាឯកឧត្តមបាន​បញ្ជាក់ដែរថា កិច្ចប្រជុំសន្និសីទនេះ ក៏បានពិ​ភាក្សា​​​​ និងសម្រេចលើសេចក្តីសម្រេច​​ និងសំណើកែសម្រួលមាត្រាមួយចំនួនដែលបានរៀបចំ​ដោយក្រុមការងារបច្ចេកទេស និងបានស្នើឡើងដោយប្រទេសជាភាគី​ ដើម្បីលើកកម្ពស់​ប្រសិទ្ធិភាពក្នុងការអនុវត្តអនុសញ្ញា​​សំដៅសឆ្លើយតបទៅនឹងគោលដៅដែលបានកំណត់និងពិនិត្យ​ និងពិភាក្សា​លើការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ​ ២០២៤​ និង ឆ្នាំ​២០២៧​។ ឆ្លៀតឱកាសនោះដែរ ឯកឧត្តម សាបូ អូហ្សាណូ បានឱ្យដឹងទៀតថា  តាមរយៈកិច្ចប្រជុំនោះ គណៈប្រតិភូក​ម្ពុជា បានជួបពិភាក្សាការងារជាមួយ​​ អគ្គលេខាធិកានៃអនុសញ្ញាបាស៊ែល​ អនុសញ្ញារ៉ូថឺដាម និងអនុសញ្ញាស្តុកខូម​​(BRS)ដោយក្នុងនោះឯកឧត្តមបានលើកឡើង​ពីគោលជំហ​រ និងការប្តេជ្ញាចិត្តរបស់កម្ពុជា​ក្នុងការចូលរួមជាមួយសហគមន៏អន្តរជាតិលើការងារកិច្ចគាំពារបរិស្ថាន​ និងការពារសុខភាពសាធារណះផងដែរ។ ​​ឯកឧត្តមបានលើកឡើងថា ៖ «ការប្តេជ្ញាចិត្តនេះ គឺយើងធ្វើឡើងតាមរយៈការផ្តល់សច្ចាប័នចូលជាភាគី​ និងបំ​ពេញកាតព្វកិច្ចដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងពហុភាគីវិស័យបរិស្ថាន…

  • លោកហែម ដារិទ្ធិ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន តែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ហើយដោះស្រាយរាល់បញ្ហាលំបាកបានទាន់ពេលវេលា

    លោកហែម ដារិទ្ធិ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន តែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ហើយដោះស្រាយរាល់បញ្ហាលំបាកបានទាន់ពេលវេលា

    ភ្នំពេញ ៖ លោកហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុប្រធានកាកបាទក្រហមកម្ពុជាខណ្ឌ បានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ហើយដោះស្រាយរាល់បញ្ហាលំបាកបានទាន់ពេលវេលា ។ នេះជាប្រសាសន៍លើកឡើងនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសសួរសុខទុក្ខ និងនាំយកអំណោយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ទៅផ្តល់ជូនប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះ ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោកស្រី ហ៊ួត ឃីម ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានឱ្យដឹងថា ក្នុងហេតុការណ៍ដែលប្រជាពលរដ្ឋជួបគ្រោះអគ្គិភ័យនេះ បន្ទាប់ពីទទួលបានព័ត៌មានអាជ្ញាធរខណ្ឌ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់ប្រភេទ បានចុះមកធ្វើការអន្តរាគមន៍នៅក្នុងការជួយសង្គ្រោះទប់ស្កាត់មិនឱ្យរាលដាល ដោយបណ្តាលឱ្យប្រជាពលរដ្ឋជាម្ចាស់ផ្ទះ និងអ្នកជួល រងគ្រោះចំនួន១១គ្រួសារ ។ ហើយអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានរៀបចំគ្រឿងឧបភោគបរិភោបសម្ភារៈដើម្បីចុះយកមកផ្តល់ជូនប្រជាពលរដ្ឋដែលបានរងគ្រោះនាពេលនេះ ហើយអំណោយទាំងនេះមានចំនួនតិចតួចក៏ពិតមែន តែអាចជួយដោះស្រាយការលំបាករបស់បងប្អូនបានមួយកម្រិត ។ ក្នុងឱកាសជួយសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ដោយសារអគ្គិភ័យទាំង១១គ្រួសារ លោកហែម ដារិទ្ធ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការអន្តរាគមន៍ជួយគ្រោះក្នុងហេតុការណ៍នេះ ដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា មិនមានការឆេះរាលដាលបង្កជាហេតុការណ៍ធ្ងន់ធ្ងរ…

  • មនុស្ស ៥៧នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធ បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី០៨ ខែឧសភា ម្សិលមិញ

    មនុស្ស ៥៧នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធ បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី០៨ ខែឧសភា ម្សិលមិញ

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ដល់បណ្តាញព័ត៌មានឱ្យដឹងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ មានជនសង្ស័យចំនួន ៥៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៥៧នាក់នោះ មាន ១៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ០៨ករណី និងជនសង្ស័យ ៣៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១៥ករណី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ការចេញល្បាតរួមគ្នារវាងកងទ័ពហ្វ៊ីលីពីននិងអាមេរិកនៅសមុទ្រចិនខាងត្បូង អាច​នឹងចាប់ផ្តើមនៅត្រីមាសទីបីឆ្នាំនេះ

    ការចេញល្បាតរួមគ្នារវាងកងទ័ពហ្វ៊ីលីពីននិងអាមេរិកនៅសមុទ្រចិនខាងត្បូង អាច​នឹងចាប់ផ្តើមនៅត្រីមាសទីបីឆ្នាំនេះ

    អាមេរិក៖ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតហ្វ៊ីលីពីនប្រចាំនៅសហរដ្ឋអាមេរិក លោក ចូស ម៉ានូអែល រ៉ូមូអាលដេហ្ស (Jose Manuel Romualdez) បានថ្លែងប្រាប់ឱ្យដឹងថា ការចេញល្បាតរួមគ្នារវាងកងទ័ពហ្វ៊ីលីពីន និងសហរដ្ឋអាមេរិក​ នៅតំបន់សមុទ្រចិនខាងត្បូង អាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៣នេះ។ ការថ្លែងបែបនេះបានធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ពីការប្តេជ្ញាការពារទីក្រុងម៉ា​នីលពីការវាយប្រហារពីសំណាក់សត្រូវនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។​ ឯកអគ្គរដ្ឋទូតហ្វ៊ីលីពីនរូបនេះបានមានប្រសាសន៍ថា ៖ «ចាប់តាំងពីខែកុម្ភៈ ការពិភាក្សារវាងភាគីទាំងពីរកំពុងផ្ដោតទៅ​លើការចេញល្បាតនៅតាមដែនសមុទ្ររួមគ្នា»។ លោកបានឆ្លើយប្រាប់សារព័ត៌មាន CNN ប្រចាំនៅប្រទេសហ្វ៊ីលីពីន​ថា «បើតាមការគិតរបស់ខ្ញុំ ផែនការចេញល្បាតនេះនឹងមិនពន្យារពេលឱ្យលើសពីត្រីមាសទី៣ នៃឆ្នាំ២០២៣ នេះទេ​»។​ កាលពីខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ហ្វ្លយ អូស្ទីន (Lloyd Austin) បានប្រកាសថា លោកជាមួ​យនឹងសមភាគីហ្វ៊ីលីពីន លោក កាលីតូ ហ្កាលវែស (Carlito Galvez) បានយល់ព្រមលើផែនការចាប់ផ្តើមចេញល្បា​តដែនសមុទ្ររួមគ្នាឡើងវិញនៅសមុទ្រចិនខាងត្បូង។ កន្លងមក ផែនការចេញល្បាតរួមគ្នារវាងភាគីទាំងពីរនេះត្រូវបានផ្អា​ក និងលុបចោលដោយអតីតប្រធានាធិបតីហ្វ៊ីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ (Rodrigo Duterte) ពោលគឺចាប់តាំងពីលោកចូលកាន់តំណែងនៅឆ្នាំ២០១៦។ ការណ៍នេះក៏ដោយសារតែ…

  • ក្រសួងធនធានទឹក៖សប្តាហ៍នេះអាចមានភ្លៀងលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ សូមបង្កើនការប្រុងប្រយ័ត្ន

    ក្រសួងធនធានទឹក៖សប្តាហ៍នេះអាចមានភ្លៀងលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ សូមបង្កើនការប្រុងប្រយ័ត្ន

    ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា អាចមានភ្លៀង លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ សូមបងប្អូនបង្កើន ការ ប្រុងប្រយ័ត្ន មិនត្រូវឱ្យកូនតូចចេញក្រៅផ្ទះនោះទេ នៅពេលមាន ភ្លៀងធ្លាក់ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកស្តីពីស្ថានភាពធាតុអាកាសនៅព្រឹកថ្ងៃអង្គារទី០៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យ ដឹងថា អំឡុងសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹង ទទួល នូវឥទ្ធិពលជ្រលងសម្ពាធទាបពីភាគខាងជើងប្រទេស និងខ្យល់ មូសុង និរតី ក្នុងកម្រិតខ្សោយ ។លក្ខណៈបែបនេះ នឹងធ្វើឱ្យតំបន់ ទំនាបកណ្តាល ៖ មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C, សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C និងអាចមានភ្លៀងធ្លាក់ រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ប្រភពដដែលប្រាប់ថា៖ តំបន់ខ្ពង់រាប ៖ មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C, សីតុណ្ហភាពអតិបរមា…

  • យុទ្ធនាការអន្ទាក់សូន្យ បានជួយផ្លាស់ប្តូរឥរិយាបទប្រជាពលរដ្ឋឱ្យងាកមកជួយថែរក្សាសត្វព្រៃ និង បញ្ឈប់ការបរិភោគសាច់សត្វព្រៃ

    យុទ្ធនាការអន្ទាក់សូន្យ បានជួយផ្លាស់ប្តូរឥរិយាបទប្រជាពលរដ្ឋឱ្យងាកមកជួយថែរក្សាសត្វព្រៃ និង បញ្ឈប់ការបរិភោគសាច់សត្វព្រៃ

    ខេត្តកំពង់ស្ពឺ៖ យុទ្ធនាការអន្ទាក់សូន្យជាកិច្ចការមួយសំខាន់ក្នុងផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សា និង អភិរក្សសត្វព្រៃ ។ ជាមួយគ្នាយុទ្ធនាការអន្ទាក់សូន្យក៏បានជួយផ្លាស់ប្តូរដល់ប្រជាពលរដ្ឋក្នុងការចូលរួមបញ្ឈប់ការបរិភោគសាច់សត្វព្រៃដែលជារឿងមួយសំខាន់មិនអាចមើលរំលងបានឡើយ។ ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖“យើងរួមគ្នាបញ្ចប់វិបត្តិនៃការដាក់អន្ទាក់ និង ការជួញដូរសត្វព្រៃនៅកម្ពុជា”។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា ៖ អន្ទាក់មានច្រើនប្រភេទ ក្នុងនេះមានអន្ទាក់ ខ្សែគោ អន្ទាក់ពីខ្សែលួស និងប្រភេទអន្ទាក់ដទៃៗជាច្រើនទៀត ប៉ុន្តែអន្ទាក់ទាំងនេះសុទ្ធសឹងអាចសម្លាប់សត្វព្រៃ ។ ពេលនេះអ្វីដែលប្រឈមគឺអន្ទាក់មានចំនួនកើនឡើង ដែលចំនួនអន្ទាក់ច្រើននេះហើយបង្កការគ្រោះថ្នាក់ដល់សត្វគ្រប់ប្រភេទ និង រាប់ទាំងមនុស្សយើងផង។បញ្ហាអន្ទាក់នេះគឺជាគ្រាប់ម៉ីនលាក់មុខមួយប្រឈមដល់សត្វព្រៃ។អន្ទាក់បង្កគ្រោះថ្នាក់ខ្លាំងបើកាលណាអន្ទាក់កាន់តែទំនើប ពិសេសអន្ទាក់ប្រភេទឆក់គឺតែងបង្កគ្រោះថ្នាក់កាន់តែខ្លាំងក្លាដល់សត្វ និង រួមទាំងអាចឆក់យកជីវិតមនុស្សថែមទៀត។ ឯកឧត្តមមានប្រសាសន៍ថា៖ការបាត់បង់ប្រភេទសត្វព្រៃមួយចំនួនវាបានបង្កគ្រោះថ្នាក់ដល់ប្រភេទសត្វដទៃទៀតពីព្រោះថាសត្វទាំងអស់វាសុទ្ធសឹងតែមានទំនាក់ទំនងនិងបំពេញគ្នាទៅវិញទៅមក។ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងគាំទ្រ យុទ្ធនាការអន្ទាក់សូន្យថា ពិតជាផ្តល់សារសំខាន់យ៉ាងខ្លាំងក្លាក្នុងការទប់ស្កាត់ និងកិច្ចការអភិរក្សសត្វព្រៃនៅកម្ពុជា។ ឯកឧត្តម បន្ថែមថា បើខ្វះការចូលរួមពី ពលរដ្ឋ នោះ ព្រៃឈើ សត្វព្រៃ របស់យើងនឹងទទួលរងគ្រោះថ្នាក់ពុំខាន…