Category: ព័ត៌មានសង្គម

  • នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ នៅក្នុងមូលដ្ឋាន

    នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ នៅក្នុងមូលដ្ឋាន

    ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជាក់ស្តែង លួចម៉ូតូ មិនបានសម្រេច នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១៤រសៀល នៅចំណុចផ្លូវបេតុង ក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ម្ចាស់ម៉ូតូ ឈ្មោះ ប៊ុត ភីដែត ភេទស្រី អាយុ២២ឆាំ្ន មុខរបរអ៊ុតសក់ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ចំណែកជនសង្ស័យមានគ្នា០២នាក់ ៖១-ឈ្មោះ កេ សុខនី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក (ប្រេីប្រាស់សារធាតុញៀន) ។ ២-ជនសង្ស័យឈ្មោះសារុន ចាន់រះ ភេទប្រុស អាយុ១៨ឆាំ្ន…

  • មានមនុស្ស ៣នាក់ស្លាប់ និង ៦នាក់របួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស ខណៈ យានយន្តល្មើសចំនួន ៣១គ្រឿង ត្រូវបានផាកពិន័យ កាលពីថ្ងៃទី២៤ ឧសភា ម្សិលមិញ

    មានមនុស្ស ៣នាក់ស្លាប់ និង ៦នាក់របួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស ខណៈ យានយន្តល្មើសចំនួន ៣១គ្រឿង ត្រូវបានផាកពិន័យ កាលពីថ្ងៃទី២៤ ឧសភា ម្សិលមិញ

    ភ្នំពេញ៖ ករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសសរុបកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់៣នាក់ និងស្រាល ៣នាក់ ។ នេះបេីយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៦លើក មាន កត្តាល្បឿន ៤លើក និងមិនគោរពសិទ្ធ ២លើក។ ជាមួយគ្នានោះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៤ ខែឧសភាម្សិលមិញនេះ ដែរ បានឱ្យដឹងថា ចំនួនគោលដៅសរុប ៨៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣១គ្រឿង ម៉ូតូ ២០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣១គ្រឿង មានម៉ូតូចំនួន ២០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម ប្រគល់ទូក និងសម្ភារល្បាត ដល់ស្នាក់ការឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេ មេគង្គខេត្តក្រចេះ

    រដ្ឋមន្រ្តីក្រសួងកសិកម្ម ប្រគល់ទូក និងសម្ភារល្បាត ដល់ស្នាក់ការឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេ មេគង្គខេត្តក្រចេះ

    ខេត្តក្រចេះ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៣ខែឧសភា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទូក និងសម្ភារល្បាត នៅស្នាក់ការឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ ។ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេដែលបានជួយការពារធនធានសត្វផ្សោតមិនឱ្យបាត់បង់ និងសូមបន្តការងារនេះឱ្យមានប្រសិទ្ធភាពនិងរឹងមាំ ដោយត្រូវគិតគូរក្នុងការអភិរក្សរតន សម្បត្តិឱ្យបានល្អ។ ទាក់ទងនឹងការងារនេះ ត្រូវសហការចូលរួមក្នុងការកំណត់អត្តសញ្ញាណជនប្រព្រឹត្តខុស និងការផ្តល់ឧបករណ៍ល្អៗ ដើម្បីអន្តរាគមន៍បង្ក្រាបបទល្មើសឱ្យបាន និងមានលទ្ធផលល្អ ។ ក្នុងស្មារតីនេះដែរ ត្រូវពិនិត្យលទ្ធភាពរៀបចំឱ្យមានការឆ្លាក់ឈ្មោះអ្នកអភិរក្សផ្សោត និងអ្នកដែល ស្រលាញ់ផ្សោត។ លើសពីនេះទៀត គឺការបើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះ ជាឆ្មាំការពារ ផ្សោត ដែលនេះជាការចូលរួមសហការពីមហាជនក្នុងប្រតិបត្តិការបង្ក្រាប និងការពាររតនសម្បត្តិរបស់យើងទាំងអស់គ្នា។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានប្រគល់ទូក និងសម្ភារល្បាតដល់ឆ្មាំការពារ ដែលមានដូចជា៖ ទូកម៉ាស៊ីនចំនួន ៦គ្រឿង, អាវពោងចំនួន ៤៤អាវ ,សឺម៉ែលចំនួន ២៤គ្រឿង ,និងថវិកាឧបត្ថម្ភពីអភិបាលខេត្តក្រចេះ ៥,៥លានរៀល សម្រាប់បុស្តិ៍ឆ្មាំទាំង ១១ ហើយមន្ទីរកសិកម្មក៏បានចូលរួមឧបត្ថម្ភសារ៉ុងដល់អ្នកចូលរួមផងដែរ ។…

  • មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នឹងដាក់បង្ហាញភាពយន្តមកពី៣៤ ប្រទេសដែលមាន សរុបចំនួន ១៤៤ភាពយន្ត

    មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នឹងដាក់បង្ហាញភាពយន្តមកពី៣៤ ប្រទេសដែលមាន សរុបចំនួន ១៤៤ភាពយន្ត

    ភ្នំពេញ ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ Cambodia International Film Festival (CIFF) នឹងដាក់បង្ហាញភាពយន្តមកពី៣៤ប្រទេសដែលមានសរុបចំនួន១៤៤ភាពយន្ត ។ ការដាក់បង្ហាញភាពយន្តនេះរួមមាន ភាពយន្តខ្លីៗ ភាពយន្តខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចលផងដែរ នឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងសន្និសីទសារព័តមាននៅព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៣ ស្តីពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២(CIFF) លោក ប៉ុក បូរ័ក្ស ដែលជាប្រធាននាយកដ្ឋា នសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានមានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២(CIFF) នឹងផ្តល់ជូននូវ ការចាក់បញ្ចាំងភាពយន្តជាង ១៤០ភាពយន្ត និងកម្មវិធីផ្សេងៗ ដោយឥតគិតថ្លៃ (លើកលែងតែភាពយន្តក្នុងរាត្រីរន្ធត់) ដែលនឹងបញ្ចាំងនៅតាមបណ្តារោងភាពយន្ដធំៗ និងទីកន្លែងពិសេសៗ មួយចំនួនទៀតក្នុងទីក្រុងភ្នំពេញ។ ក្នុងនោះមានដូចជា រោងភាពយន្តលេជេន រោងភាពយន្តមេជីស៊ីនេអ៊ិច វិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា សណ្ឋាគាររ៉ូសវូដភ្នំពេញ និងស៊ីណេហាប់ ។ លោក ប៉ុក បូរ័ក្ស ក៏បានលើកឡើងរំលឹកផងដែរថា នៅក្នុងពេលមានការរាតត្បាតជម្ងឺកូវិដ១៩ នៅកម្ពុជា…

  • ក្រុមហ៊ុនធំៗ ចំនួន ១០ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ១១៧៣កន្លែង ដល់យុវជន

    ក្រុមហ៊ុនធំៗ ចំនួន ១០ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ១១៧៣កន្លែង ដល់យុវជន

    ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២៣ស្អែកនេះទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកា ការងារដោយសហការជាមួយក្រុមហ៊ុនធំៗ១០ ផ្តល់ឱកាសការងារជាង១ពាន់កន្លែងដល់យុវជនកម្ពុជា។ បើយោងតាមការឱ្យដឹងពីសំណាក់ ទីភ្នាក់ងារជាតិមុខរបរ និងការងារបានឱ្យដឹងថា៖ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ១១៧៣កន្លែង សម្រាប់ យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “វេទិកាការងារ”។ពិធីនេះនឹងចាប់ផ្តើមពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាក្រុមហ៊ុនធំទាំង១០ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ធនាគារ CAB, ក្រុមហ៊ុន CPF(CP), ក្រុមហ៊ុន GOODHILL, MR Training, MEKONGNET, ក្រុមហ៊ុន JACCS,ក្រុមហ៊ុន UDAYA ,ក្រុមហ៊ុន RMA, និងក្រុមហ៊ុន PATE POK, ក្រុមហ៊ុន MJQ Mengly J. Quach Education។…

  • វគ្គបណ្តុះបណ្តាលបឋមវិជ្ជាជីវៈឣធិការកិច្ច នឹងត្រូវបិទបញ្ចប់នាថ្ងៃទី២៦ ខែឧសភា

    វគ្គបណ្តុះបណ្តាលបឋមវិជ្ជាជីវៈឣធិការកិច្ច នឹងត្រូវបិទបញ្ចប់នាថ្ងៃទី២៦ ខែឧសភា

    ឣ្នកនាំពាក្យ៖ វគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់ ៥ វគ្គ៣+៤ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ( ទ រ ព ឣ ) នឹងត្រូវប្រារព្ធពិធីបញ្ចប់វគ្គនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រោមឣធិបតីភាពឯ.ឧ ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទ រ ព ឣ ។ នេះបើតាមការឲ្យដឹងពីឯ.ឧ ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាឣ្នកនាំពាក្យក្រសួង ទ រ ព ឣ នារសៀលថ្ងៃពុធ ទី២៤ ខែឧសភា ។ ឯ.ឧ ណុប ចាន់ណារិន្ទ បានឲ្យដឹងទៀតថា នេះជាវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៥ វគ្គ៣+៤ និងមានសិក្ខាកាមចូលរួមចំនួន ៤៥នាក់ ក្នុងនោះ អធិការកិច្ចរបស់ក្រសួងស្ថាប័នមានចំនួន…

  • ក្រសួងសារធារណការ ប្តេជ្ញាជំរុញ និងលើកកម្ពស់សមភាពយេនឌ័រក្នុងក្រសួងឱ្យកាន់តែសកម្មថែមទៀត

    ក្រសួងសារធារណការ ប្តេជ្ញាជំរុញ និងលើកកម្ពស់សមភាពយេនឌ័រក្នុងក្រសួងឱ្យកាន់តែសកម្មថែមទៀត

    ភ្នំពេញ៖ លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់សិទ្ធិរបស់នារី តាមរយៈការជំរុញការចូលរួមរ​បស់ស្ត្រីក្នុងជីវភាពនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ និងបង្កើនសមាសភាពស្ត្រីក្នុងជួរថ្នាក់ដឹកនាំផងដែរ។ ​លោកជំទាវ​បាន​លើកឡើងដូចនេះ​​តាមរយៈសិក្ខាសាលាផ្សព្វផ្សាយអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទ​ម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងច្បាប់ពាក់ព័ន្ធនាទីស្តីក្រសួង​ កាលពីថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២៣​ ។ ប្រភពក្រសួង​សាធារណការ និងដឹកជញ្ជូន បញ្ជាក់ថាសិក្ខាសាលានេះ​មាន​ការចូលរួមពី​អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូ​នខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ និងកំពង់ស្ពឺ ផងដែរ។​សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយពី អនុសញ្ញា ស៊ី-ដ និងអនុសាសន៍១២ចំណុច របស់សម្ដេចតេជោ​ ក៏ដូចជាបង្កើនការយល់ដឹង​ គាំទ្រ និង​រួមចំណែក​ពីគ្រប់អង្គភាព​ក្នុងយុទ្ធនាការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹ​ងនារីភេទ ព្រមទាំងពង្រឹងការតាមដានការអនុវត្តអនុសញ្ញា និងច្បាប់ពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។​ ​​លោកជំទាវ មឹន មាណវី បានថ្លែងថា ៖ «​រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ា​ងខ្លាំងលើការលើកកម្ពស់សិទ្ធិរបស់នារី តាមរយៈការជំរុញការចូលរួមរបស់ស្ត្រីក្នុងជីវភាពនយោបាយ ស​ង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ និងបង្កើនសមាសភាពស្ត្រីក្នុងជួរថ្នាក់ដឹកនាំតាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ តួ​យ៉ាងនៅក្រសួងសាធារណការ និងដឹកជញ្ជូន…

  • រដ្ឋមន្រ្តីក្រសួងកសិកម្មបានផ្ដួចផ្ដើមឱ្យមានការឆ្លាក់ឈ្មោះអ្នកអភិរក្សផ្សោតនិងបើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោត

    រដ្ឋមន្រ្តីក្រសួងកសិកម្មបានផ្ដួចផ្ដើមឱ្យមានការឆ្លាក់ឈ្មោះអ្នកអភិរក្សផ្សោតនិងបើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោត

    ក្រចេះ៖​ រដ្ឋមន្រ្តីក្រសួង​កសិក្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម ឌិត ទីណា បានផ្ដួចផ្ដើម​រៀបចំឱ្យមានការឆ្លាក់ឈ្មោះ​អ្នកអភិរក្សផ្សោតនិងបើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះធ្វើ​ជាឆ្មាំការពារផ្សោតបាន។ មន្ត្រីមូលដ្ឋានបានសាទរថា ការផ្ដួចផ្ដើមបែបនេះ នឹងធ្វើឱ្យកម្លាំងអភិរក្សផ្សោតកាន់តែច្រើនឡើង ហើ​យផ្សោតនឹងកាន់តែមានសុវត្ថិភាព។ ​​ឯកឧត្តម ឌិត ទីណា ​បាន​លើកឡើងដូចនេះ ក្នុង​ពិធីប្រគល់ទូក និងសម្ភារល្បាត នៅស្នាក់ការឆ្មាំ​ទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ កាលពីថ្ងៃទី​២៣ ខែឧសភា ឆ្នាំ ២០២៣​ ដោយ​លោកបាន​កោតសរសើរចំពោះការលះបង់របស់​ឆ្មាំទន្លេដែលបានជួយការពារធនធានសត្វផ្សោតមិនឱ្យបា​ត់បង់ និង​បន្តការងារនេះឱ្យមានប្រសិទ្ធភាព និងរឹងមាំ ដោយត្រូវគិតគូរក្នុងការអភិរក្សរតនសម្បត្តិឱ្យបានល្អ។​ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ឯកឧត្តមរដ្ឋមន្រ្តីក៏បាន​ជំរុញឱ្យ​​មានការសហការចូលរួមក្នុងការកំណត់អត្តសញ្ញាណជនប្រព្រឹត្តខុស និងផ្តល់ឧបករណ៍ល្អៗ ដើម្បីអន្តរាគមន៍បង្ក្រាបបទល្មើសឱ្យ​បា​ន និងមានលទ្ធផលល្អ។ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍​ថា ក្នុងស្មារតីនេះដែរ ត្រូវពិនិត្យលទ្ធភាពរៀបចំឱ្យមានការឆ្លាក់ឈ្មោះ​អ្នកអភិរក្សផ្សោត និងអ្នកដែលស្រលាញ់ផ្សោត។ លើសពីនេះទៀត ឱ្យមាន​ការបើកឱកាសដល់អ្នកដែ​លស្រលាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោតបាន ដែលនេះជាការចូលរួមសហការពីមហាជនក្នុ​ងប្រតិបត្តិការបង្ក្រាប និងការពាររតនសម្បត្តិរបស់យើងទាំងអស់គ្នា។ ជុំវិញរឿងនេះដែរ​ លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានប្រាប់​ឱ្យដឹងកាលពីថ្ងៃទី​២៤ ខែឧសភា ថា…

  • «អង្គការមាតាធម្មជាតិ» ត្រូវបាន ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះ តាំងពី ឆ្នាំ២០១៧

    «អង្គការមាតាធម្មជាតិ» ត្រូវបាន ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះ តាំងពី ឆ្នាំ២០១៧

    ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមាន លក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមនេះមិនបានធ្វើការចុះបញ្ជីជាសមាគម ឬអង្គការមិនមែន រដ្ឋាភិបាលតាមការកំណត់របស់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះទេ។ យើងក៏បានកត់សម្គាល់ថា កាលពីឆ្នាំ២០១៧ ប្រធានអង្គការនេះបានដាក់លិខិតស្នើសុំរំលាយអង្គការនេះមកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៤៥៧១ ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ សម្រេចលុប ឈ្មោះ «អង្គការមាតាធម្មជាតិ» ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលជាស្ថាពរ។ រាល់សកម្មភាពដែលបក្ខពួក និងក្រុមនេះបានប្រព្រឹត្ត គឺប្រាសចាកនឹងឧត្តមប្រយោជន៍នៃសង្គមជាតិ កម្ពុជា និងផ្ទុយពីបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែន រដ្ឋាភិបាល។ ដូច្នេះ អ្នកដែលចូលរួមធ្វើសកម្មភាពជាមួយក្រុមនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ៕ ប្រភព ៖ ក្រសួងបរិស្ថាន

  • ជនសង្ស័យ ៤៦នាក់ ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៣ខែឧសភា ចំនួន ១៩ករណី

    ជនសង្ស័យ ៤៦នាក់ ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៣ខែឧសភា ចំនួន ១៩ករណី

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៤៦នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៤៦នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ១០នាក់ (ស្រី ៣នាក់) ,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៧នាក់ (ស្រី ១នាក់) ,និងប្រើប្រាស់ ៩ករណី ឃាត់ ២៩នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៤៦១៤២,៣៨ក្រាម និង៥កញ្ចប់តូច, កេតាមីន (Ke) ស្មេីនិង ៤៣២៦,៩៣ក្រាម, អុិចស្តាសុី (mdma) ស្មេីនិង ៤១៦១,៥៣ក្រាម ,ហេរ៉ូអុីន (Heroine) ស្មេីនិង ១៣៨៥៨៥,៥៣ក្រាម។…