-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ រួមគ្នាថែរក្សាសន្តិភាព ដើម្បីជំរុញដល់ការអភិវឌ្ឍន៍របស់ប្រទេស

ខេត្តព្រៃវែង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅក្នុងវត្តកំពង់សិសា ស្ថិតនៅ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា សមិទ្ធិផលនៅក្នុងវត្តកំពង់សាលានេះ ចំណាយថវិកាសាងសង់អស់ ៩៤ម៉ឺនដុល្លារ ក្រោមទឹកចិត្ត សទ្ធាដ៏ជ្រះថ្លារបស់ ព្រះគ្រូសោភ័ណមុនី ឃឿន រ៉ាន ចៅអធិការវត្តកំពង់សាលា ឧកញ៉ា អ៊ុល ចំណាន និង លោកជំទាវ ម៉ៅថារី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ទើបកើតនូវសមិទ្ធិព្រះពុទ្ធសាសនាថ្មីមួយក្នុងចំណោមសមិទ្ធិផលជាច្រើនក្នុងខេត្តព្រៃវែង ។ សម្តេចកិត្តិសង្គហបណ្ឌិត គូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ សុខសន្ដិភាព…
-
ឯកឧត្តម សុខ លូ ជំរុញឲ្យម្ចាស់អនុវត្តគម្រោងកែលម្អច្រាំងស្ទឹងសង្កែ ខិតខំពន្លឿនការងារ សម្រេចតាមផែនការ

ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលពីវឌ្ឍនភាពការងារក្នុងការអនុវត្តគម្រោងកែលម្អសោភ័ណភាពនានា នៅក្នុងក្រុងបាត់ដំបង ដូចជា ៖ ពិនិត្យមើលការសាងសង់កែលម្អនូវច្រាំងស្ទឹងសង្កែ នៅត្រើយខាងកើត, ពិនិត្យមើលគម្រោងសាងសង់សួនច្បារថ្មី នៅចំណុច “សួននាគសន្តិភាព”និងពិនិត្យមើលសំណង់វិមានឯករាជ្យ ដែលគ្រោងបញ្ចប់ខាងមុខឆាប់ៗនេះ ។ ការចុះពិនិត្យមើលនេះ ដើម្បីបន្តមើលការកែលម្អសោភ័ណភាពក្នុងក្រុងបាត់ដំបងដោយបានណែនាំជម្រុញ ដល់ក្រុមការងារទទួលខុសត្រូវ ក្នុងការអនុវត្តគម្រោងសំខាន់ៗខាងលើឲ្យបន្តខិតខំយកចិត្តទុកដាក់ អនុវត្តគម្រោងរបស់ខ្លួនតាមផែនការនៃការងារឲ្យបានត្រឹមត្រូវ ដោយធ្វើយ៉ាងណាត្រូវឲ្យឆ្លើយតបតាមផែនការ ដែលបានឯកភាពជាមួយនិងអាជ្ញាធរខេត្តកន្លងមក ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានធ្វើការក្រើនរំឭកដល់ក្រុមហ៊ុនទទួលខុសត្រូវធ្វើការកែលម្អរៀបចំសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ហើយក្រុមការងារត្រូវកែសម្រួលផ្លូវ និងសម្អាតនៅជុំវិញបរិវេណវិមានឯករាជ្យ ដោយត្រូវខិតខំពន្លឿនការងារទាំងនោះ ឲ្យបានរួចរាល់ជាស្ថាពរ យ៉ាងយូរនៅដើមខែកក្កដាឆ្នាំ២០២៣ ខាងមុខឆាប់ៗនេះ ៕ អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប
-
សត្វកម្រ ៤ប្រភេទ ដែលកំពុងមានវត្តមាននៅលើពិភពលោក និងនៅកម្ពុជា តើមាននៅសល់ចំនួនប៉ុន្មានក្បាល?

ភ្នំពេញ៖ យើងមកដឹងពីចំនួនសត្វកម្រ ៤ ប្រភេទនេះ តើវាមានចំនួនប៉ុន្មាន? សត្វទន្សោង ខ្ទីង ក្តាន់ និងដំរីអាស៊ីគឺជាសត្វកម្រនៅក្នុងចំណោមសត្វកម្រជាច្រើនប្រភេទដែលមានវត្តមាននៅក្នុងតំបន់អភិរក្សរបស់កម្ពុជា និងជាប្រភេទសត្វកម្រនៅលើពិភពលោក។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញចំនួនសត្វកម្រៗ ៤ប្រភេទ ដែលកំពុងមានវត្តមាននៅលើពិភពលោក និងនៅកម្ពុជាតាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៣ដែល រួមមានដូចជា៖ (១) សត្វទន្សោងជាប្រភេទសត្វកម្រនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថានៅសល់តែប្រមាណ ៤០០០ក្បាល នៅលើពិភពលោកប៉ុណ្ណោះក្នុងនោះ កម្ពុជាយើងមានច្រើនជាងគេ ប្រមាណ ១ ៥០០ក្បាល។ (២) សត្វខ្ទីងនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ១៥ ០០០ ទៅ ៣៥ ០០០ ក្បាល ហើយក្នុងនោះសត្វខ្ទីងពេញវ័យអាចមានចន្លោះពី ៦ ០០០ ទៅ ២១ ០០០ ក្បាលប៉ុណ្ណោះ។ កម្ពុជាត្រូវបានសម្គាល់ថាមានវត្តមានសត្វខ្ទីងច្រើន តែមិនមានទិន្នន័យច្បាស់លាស់នៅឡើយ។ (៣) សត្វក្តាន់ជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក។ កម្ពុជាត្រូវបានដឹងថាមានយ៉ាងហោចណាស់ ៨៤…
-
ប្រតិភូយុវជនគណបក្សប្រជានកម្ពុជាអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ឡុង វិសាលោ ដល់គេហដ្ឋាន

ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣ បានអញ្ជើញសួរសុខទុក្ខឯកឧត្តម ឡុង វិសាលោ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ដល់គេហដ្ឋាន នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឯកឧត្តម ឡុង វិសាលោ មានប្រសាសន៍ថា៖ គ្រួសារយើងខ្ញុំពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ដែលថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមហ៊ុន ម៉ាណែត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខរូបខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន។ ឯកឧត្តម បានបញ្ជាក់ពីការគាំទ្រចំពោះបេក្ខភាព សម្តេចតេជោ ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត។ ឯកឧត្តមប្រធានប្រតិភូ បានសម្តែងការកោតសសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារយ៉ាងច្រើនឥតគណនារបស់ឯកឧត្តម ឡុង វិសាលោ និងការលះបង់កម្លំាងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកបម្រើគណបក្ស…
-
ការដ្ឋាន សាងសង់ផ្លូវបេតុង ផ្លូវថ្មមិច និងលូរំដោះទឹក នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ត្រូវបានបើកជាផ្លូវការ

ខេត្តកណ្តាល ៖ ឯកឧត្តម កែវ បេងវឌ្ឍន៍ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តកណ្ដាលទទួលបន្ទុកស្រុកខ្សាច់កណ្ដាលស្រុកល្វាឯម ស្រុកកៀនស្វាយ និង ក្រុងអរិយក្សត្រ បានអញ្ជើញក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវបេតុង ផ្លូវថ្មមិច និងលូរំដោះទឹក នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។ ឯកឧត្តម កែវ បេងវឌ្ឍន៍ បានបញ្ជាក់ថា ក្នុងរយៈពេល ៤ឆ្នាំនេះ ក្រុមការងារគណៈពង្រឹងមូលដ្ឋាន រួមជាមួយបងប្អូនយើងទាំងអស់ បានរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការចូលរួមអភិវឌ្ឍស្រុកភូមិរបស់យើង ជាពិសេស គឺការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសង្កាត់ព្រែកអំពិល ។ តាមការផ្តល់របាយការណ៍របស់ក្រុមការងារបច្ចេកទេស គិតមកដល់ពេលនេះ ក្រុមការងារគណៈពង្រឹងចូលរួមកសាងផ្លូវបេតុងបានចំនួន១០ ៦៤៥ ម៉ែត្រ ផ្លូវចាក់ថ្មម៉ិចបាន ១១ ៥៣៨ ម៉ែត្រ លូរំដោះទឹកបាន ១ ២១៣ ម៉ែត្រ។ ដោយឡែក នៅថ្ងៃនេះ យើងបើកការដ្ឋានបន្តសាងសង់ផ្លូវបេតុងប្រវែង…
-
យានយន្ត ២៥គ្រឿងត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី២៥ ខែឧសភា ម្សិលមិញ!

ភ្នំពេញ៖ មានយានយន្តសរុបចំនួន ២៥គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៥ ខែឧសភានព ក្នុងនោះមានម៉ូតូ ០៩គ្រឿង និងរថយន្ត ១៦គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចាក់នៅយប់ថ្ងៃ ទី ២៥ ខែឧសភា ឆ្នាំ ២០២៣ ។ បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៧៣៧គ្រឿង ក្នុងនោះមានម៉ូតូ ៤៧៩គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៥៨គ្រឿង។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក និងស្រវឹងជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសល្បឿន ខ្សែក្រវាត់ អាជីវកម្ម និងល្មើសសញ្ញាជាដើម។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។ គួរបញ្ជាក់ថា សម្រាប់ថ្ងៃទី២៥ ខែឧសភា…
-
ឃាត់ខ្លួនជនសង្ស័យ ៣៣នាក់ ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១២ករណី ថ្ងៃទី២៥ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៣៣នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១២នាក់ (ស្រី ១នាក់) និងប្រើប្រាស់ ៣ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៩៧,៨២ក្រាម និង៨កញ្ចប់តូច។ ក្នុងប្រតិបត្តិការនោះ ជា លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ នគរបាលជាតិ ៨អង្គភាព៕ដោយ៖ ភារ៉ា និងប៊ុនធី
-
អភិបាលខេត្តបាត់ដំបង បានអញ្ជើញប្រកាសផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ នៅក្នុងភូមិ សាស្ត្រឃុំចំនួន៤ របស់ស្រុកសង្កែ

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តាឃុំចំនួន៤ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បានសម្តែងនូវក្តីរំភើប រកអ្វីប្រៀបពុំបាន ក្នុងឱកាសដែល ឯកឧត្តមសុខ លូ អភិបាលខេត្ត អញ្ជើញប្រកាសផ្សព្វផ្សាយនូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានធ្វើឡើងនៅក្នុងបរិវេណ វត្តអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ។ ខេត្តបាត់ដំបង មានស្រុកចំនួន០៤ ដែលពាក់ព័ន្ធ និងត្រូវការកាត់ឆ្វៀលដី និងកែសម្រួលព្រំប្រទល់ផ្ទៃដី រួមមាន៖ ស្រុកសង្កែ, មោងឫស្សី, ស្រុកថ្មគោល ,និង ស្រុកឯកភ្នំ។ ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ដែលជានិច្ចជាកាលសម្ដេចតែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើការអាស្រ័យផលលើដីតំបន់២ តំបន់៣ ទាំងនេះជាយូរណាស់មកហើយ ។ សូមបញ្ជាក់ថា ៖ នៅក្នុងស្រុកសង្កែ បានធ្វើការកែសម្រួលដីតំបន់២មកតំបន់១ ចំនួន៥០៩,៦១ហិកតា ស្មើនឹង១០៧គ្រួសារ ហើយដីតំបន់២ដែលបានចុះបញ្ជីលក្ខណ:ប្រព័ន្ធរួចហើយមានចំនួន១…
-
អគ្គិភ័យ លេបត្របាក់អគារកម្ពស់ ៧ជាន់នៅអូស្ត្រាលី

ស៊ីដនី៖ អ្នកពន្លត់អគ្គីភ័យជាង ១៣០នាក់បានប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើង នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលភ្លើងឆេះយ៉ាងសន្ធោសន្ធៅបានលេបត្របាក់អគារកម្ពស់ ៧ជាន់នៅកណ្តាលទីក្រុងស៊ីដនី រដ្ឋ New South Wales (NSW) របស់ប្រទេសអូស្រ្តាលី។ អគ្គនាយកផ្នែកពន្លត់អគ្គិភ័យ និងជួយសង្គ្រោះរដ្ឋ (NSW) លោក Adam Dewberry បានប្រាប់សារព័ត៌មាន AFP ថា អគ្គិភ័យបានធ្វើឱ្យរចនាសម្ព័ន្ធអគារដួលរលំ ហើយអាចបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងដល់ក្រុមពន្លត់អគ្គីភ័យ។ លោកបន្តថា អ្នកពន្លត់អគ្គិភ័យជាង ១៣០នាក់ និងរថយន្តពន្លត់អគ្គិភ័យ ៣០គ្រឿងត្រូវបានទៅកាន់ទីតាំងកើតហេតុ ដើម្បីពន្លត់អគ្គិភ័យ។ លោកបន្ថែមថា យើងបានបញ្ឈប់ភ្លើងដែលឆេះរាលដាលដល់អគារដែលនៅជាប់គ្នា ហើយនោះគឺជាដំណឹងល្អ ប៉ុន្តែអគារដែលឆេះដំបូងត្រូវបានបំផ្លាញ។ សេវាពន្លត់អគ្គិភ័យបាននិយាយថា អ្នកពន្លត់អគ្គិភ័យម្នាក់បានរងរបួសរលាកដៃស្តាំតិចតួច ប៉ុន្តែមិនត្រូវការព្យាបាលនៅមន្ទីរពេទ្យទេ ហើយថា ការពន្លត់អគ្គីភ័យនឹងបន្តពេញមួយយប់។ ស្របពេលជាមួយគ្នានេះដែរ អភិបាលរដ្ឋ New South Wales (NSW) បានជំរុញឱ្យប្រជាជនរស់នៅក្បែរទីតាំងកើតហេតុមានការប្រុងប្រយ័ត្ន ដោយលោកបានបង្ហោះសារនៅលើបណ្តាញសង្គមថា សាធារណជនទូទៅត្រូវបានណែនាំឲ្យចៀសវាងការធ្វើដំណើរទៅកាន់តំបន់នេះ ខណៈដែលប្រតិបត្តិការពន្លត់អគ្គិភ័យនៅតែបន្ត។ គិតមកទល់ពេលនេះ មិនមានរបាយការណ៍ផ្សេងទៀតពីអ្នករងរបួស ឬស្លាប់ដោយសារគ្រោះអគ្គីភ័យ ដែលបានឆាបឆេះនៅក្នុងអគារមួយកន្លែង ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីរាយការណ៍ថា ជាអតីតរោងចក្រផលិតមួកដែលត្រូវបានចុះបញ្ជីជាសម្បតិ្តបេតិកភណ្ឌនៅឡើយទេ៕ ប្រភព៖…
-
អាជ្ញាធរមីន ផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមតំបន់ប្រឈម

បាត់ដំបង៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានលើកឡើងថា ជារៀងរាល់ឆ្នាំអាជ្ញាធរមីនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ រៀបចំសារ និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមតំបន់ប្រឈមនឹងការរងគ្រោះថ្នាក់ និងរងផលប៉ះពាល់ដោយសារមីននិងគ្រាប់។ ឯកឧត្តមថ្លែងដូចនេះក្នុងឱកាសលោកចូលរួម ក្នុងកម្មវិធីបើកយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះនៅឃុំត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ យុទ្ធនាការនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្តបាត់ដំបង រដ្ឋបាលស្រុករុក្ខគីរី ក្រុមការងារផែនការសកម្មភាពមីនខេត្តបាត់ដំបង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណ ៤០០នាក់។ ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ការងារបោសសម្អាតមីន និងគ្រាប់ មិនត្រឹមតែបានចូលរួមផ្តល់ដីសុវត្ថិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ថែមទាំងបានចូលរួមដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានយ៉ាងច្រើនផងដែរ គួបផ្សំជាមួយនឹងការយកទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការងារផ្សព្វផ្សាយអប់រំការយល់ដឹងពីមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមមូលដ្ឋាន។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងដែរថាជារៀងរាល់ឆ្នាំអាជ្ញាធរមីនសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធរួមមាន ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា កាកបាទក្រ ហមកម្ពុជា ប៉ូលិស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, CMAC, NPMEC,…