-
ក្រុងទេសចរណ៍ចំនួនពីរ បានសម្ពោធដាក់ឱ្យដំណើរការទីលានទុកដាក់សំរាមជាផ្លូវការ ដែលមានសមត្ថភាពប្រតិបត្តិការដល់ទៅ ២០ឆ្នាំ

កំពត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឱ្យដំណើរការទីលានទុកដាក់សំរាមក្នុងក្រុងទេសចរណ៍នៃខេត្តកំពត និងខេត្តកែប ដើម្បីចូលរួមលើកកម្ពស់សុខភាពសាធារណៈ និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។ ពិធីសម្ពោធនេះ ត្រូវបានប្រព្រឹត្តឡើងនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះនៅទីតាំងផ្សេងគ្នា ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋបាលខេត្តកំពត និងខេត្តកែប ក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី និងមន្ត្រីបច្ចេកទេសគម្រោងជាច្រើនរូបផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីសម្ពោធទីលានទុកដាក់សំរាមក្នុងខេត្តកំពតថា ទីលានទុកដាក់សំរាមទាំងនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងតំបន់ជុំវិញទីតាំងនេះ ពិសេសខេត្តកំពតជាខេត្តទេសចរណ៍។ ដូច្នេះ ទីលានចាក់សំរាមនេះ វាក៏ចូលរួមកាត់បន្ថយការចោលសំរាមនៅតាមដងផ្លូវ និងកាត់បន្ថយការបំពុលបរិស្ថានជុំវិញខេត្តនេះផងដែរ។ ឯកឧត្តមមានប្រសាសន៍ថា៖ «នេះជាផ្នែកមួយនៃការថែរក្សាសុខភាព សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។ យើងមានទីលានទុកដាក់សំរាមសម្រាប់ប្រមូលសំរាមដែលបោះបង់ចោលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ហើយមួយវិញទៀតខេត្តកំពតជាខេត្តទេសចរណ៍។ អ៊ីចឹងយើងក៏មិនចង់ឃើញសំរាមដាក់ចោលតាមផ្លូវ គ្មានកន្លែងទុកដាក់ត្រឹមត្រូវនោះដែរ»។ បន្ទាប់ពីប្រកាសបើកសម្ពោធទីលានចាក់សំរាមនៅខេត្តកំពតរួច ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូពាក់ព័ន្ធ បានចូលរួមសម្ពោធទីលានទុកដាក់សំរាមមួយទៀតក្នុងខេត្តកែបនាថ្ងៃដដែលនោះដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងក្នុងពិធីថា ទីលានទុកដាក់សំរាមក្នុងខេត្តកែបនេះ អាចផ្ទុកសំរាមបានដល់ ៦០ម៉ឺនម៉ែត្រគូប ដែលប្រើប្រាស់បានក្នុងរយៈពេល ២០ឆ្នាំ។ លោក ស៊ុន ចាន់ថុល…
-
មន្ទីរសាធារណការខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ដល់អ្នករត់ម៉ូតូកង់បី និងផាសអាប់ ដើម្បីប្រឡងយកប័ណ្ណបើកបរ

ខេត្តបាត់ដំបង ៖ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង បានថ្លែងថា ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព មានការអភិវឌ្ឍ និងសេដ្ឋកិច្ចសង្គមមានការរីកចម្រើន ទើបធ្វើឱ្យអត្រាការប្រើប្រាស់យានយន្តមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាមទារឱ្យភាគីពាក់ព័ន្ធត្រូវមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពចរាចរណ៍ និងត្រូវស្វែងយល់ ចេះដឹងពីច្បាប់ចរាចរណ៍ និងស្លាកសញ្ញាតាមផ្លូវ បើកបរដោយស្មារតីប្រុងប្រយ័ត្ន ប្រកបដោយក្រមសីលធម៌ ត្រូវមានការយោគយល់និងចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ពេលបើកបរលើដងផ្លូវ ។ លោក ព្រួញ រិទ្ធថា ថ្លែងបែបនេះ ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់អ្នករត់ម៉ូតូកង់បី និងផាស់អាប់ប្រមាណជាង ៧០នាក់ ក្នុងគោលបំណង ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងផ្តល់ឱកាសឲ្យបងប្អូន បានប្រលងយកប័ណ្ណបើកបរម៉ូតូ និងដើម្បីចូលរួមក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ។ លោក ព្រួញ រិទ្ធថា ក៏បានបង្ហាញក្ដីសង្ឃឹម និងការរំពឹងទុកយ៉ាងមុតមាំថា ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ បងប្អូនអ្នករត់ម៉ូតូកង់បី ក្នុងខេត្តបាត់ដំបង នឹងកាន់តែយល់ដឹងបន្ថែមទៀតពីច្បាប់ចរាចរណ៍ ពីការគោរពស្លាកសញ្ញាចរាចរណ៍ពេលបើកបរ និងពីការប្រើប្រាស់បញ្ជាយានយន្តលើដងផ្លូវ ដោយស្មារតីប្រុងប្រយ័ត្ន។ ហើយការបណ្តុះបណ្តាលនេះនិងបន្តធ្វើជាបន្តបន្ទាប់ទៀតផងដែរ ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប
-
សាកលវិទ្យាល័យស្វាយរៀង និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនរួមគ្នាពន្លាតការយល់ដឹងទស្សនវិជ្ជាចិនស្តីពី «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ»

ខេត្តស្វាយរៀង៖ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងទៅកាន់គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងនិស្សិតចំនួន ២០០នាក់ នៅសាកលវិទ្យាល័យស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ថា ទស្សនវិជ្ជារបស់ចិនដែលបានផ្តួចផ្តើមកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយលោក Xi Jinping ប្រធានរដ្ឋចិន នោះគឺ «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ដែលវាជាយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងគតិបណ្ឌិតចិនរួមជាមួយនឹងទស្សនវិស័យជាសកលយ៉ាងទូលំទូលាយ ហើយបានរចនាប្លង់មេសម្រាប់ការអភិវឌ្ឍសន្តិភាព និងកសាងពិភពលោក ដោះស្រាយក្នុងការប្រឈមមុខនឹងបញ្ហាជាសកលនានា។ ប្រទេសចិនបានអំពាវនាវឱ្យប្រជាជននៃប្រទេសទាំងអស់ធ្វើការរួមគ្នាក្នុងការកសាងពិភពលោកដែលបើកចំហ បរិយាប័ន្ន បៃតងភាព សន្តិភាពយូរអង្វែង សន្តិសុខសកល និងវិបុលភាពរួម។ បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់ៗនៅក្នុងតំបន់ និងប្រទេសជាង ១៤០នៅក្នុងពិភពលោក ដើម្បីបង្កើនល្បឿនដល់ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយកសាងសេដ្ឋកិច្ចពិភពលោកមួយដែលបើកចំហ។ ក្រោមទម្រនៃទស្សនវិជ្ជាចិនស្តីពី «សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ទើបកម្លាំងរួមគ្នាក្នុងរយៈពេល១០ឆ្នាំនេះបាននាំពិភពលោកឈានទៅបិទបញ្ចប់គោលនយោបាយគាំពារពាណិជ្ជកម្ម និងគោលនយោបាយឯកោនិយមដែលមិនផ្តល់ផលប្រយោជន៍អ្វីទាំងអស់។ ក្រោយពីបានស្តាប់អង្គបាឋកថានេះ ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង បានគូសរំលេចថា ជាការប្រែក្លាយពីទស្សនវិជ្ជាចិនស្តីពី «កិច្ចកសាងសហគមន៍ជោគ វាសនារួមនៃមនុស្សជាតិ»…
-
បង្ក្រាប ករណីជួញដូរគ្រឿងញៀនតាមកញ្ចប់បញ្ញើប្រៃសណីយ៍ នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ រួមសារធាតុញៀនជាង ៥គីឡូក្រាម និងសារធាតុមិនច្បាស់ជាង ២គីឡូក្រាម

ភ្នំពេញ៖ នៅរសៀលថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ ២០២៣ នេះ អគ្គ ស្នងការ ដ្ឋាន នគរបាល ជាតិ បានឱ្យដឹងថា៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀនតាមកញ្ចប់បញ្ញើប្រៃសណីយ៍ជាង ៥គីឡូក្រាម និងសារធាតុមិនច្បាស់ជាង២គីឡូក្រាម។ នៅក្នុងប្រតិបត្តិការនោះ អនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក កម្លាំងការិយាល័យរដ្ឋបាល សរុប(ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង…
-
កម្លាំងនគរបាលបង្ក្រាបក្រុមចោកាប់ប្លន់ម៉ូតូ និងអ្នកទទួលផលចោរកម្មសរុប ០៩នាក់ជាបន្តបន្ទាប់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វេីការឃាត់ខ្លួនជនសង្ស័យសរុប០៩នាក់ជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វេីសកម្មភាពកាប់ប្លន់ម៉ូតូជនរងគ្រោះបានសម្រេចមួយគ្រឿង កាលពីវេលាម៉ោង១និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅផ្លូវ38K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ ស័យ្យ ពន្លឺ ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរដឹកអនឡាញ ស្នាក់នៅភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចបានឱ្យដឹងថា ក្រោយ ពី មាន ករណី កាប់ វាយ ប្លន់ យក ម៉ូតូ ពីប្រជាពលរដ្ឋរដ្ឋរងគ្រោះ លោក វរសេនីយ៍ ឯក ម៉ន វុធី អធិការ នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ ពោធិ៍ សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង…
-
“រុក្ខទិវា” ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងប្រព្រឹត្តទៅ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រ កម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈរៀបចំ ពិធី “រុក្ខទិវា” នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មាន ក ក្នុងភូមិអូរកាឌុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ។ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានជម្រាបជូនអំពីអត្ថន័យ និងសារសំខាន់នៃពិធី រុក្ខទិវា ០៩ កក្កដា ដែលជាមរតកដ៏ថ្លៃថ្ល របស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ” ពេលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គ តែងបានយកព្រះទ័យទុកដាក់ចំពោះការដាំដុះព្រៃឈើដ៏មានផលប្រយោជន៍សម្រាប់មនុស្ស និងសត្វ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ…
-
ចន្ទល់ភ្នំប្រើធ្វើជាអន្លក់របស់ពលរដ្ឋខ្មែរ និងគេមានជំនឿថា សារធាតុដែលចម្រាញ់ចេញពីស្លឹក អាចកាត់បន្ថយជាតិខ្លាញ់ ក្នុងសរសៃឈាម

ភ្នំពេញ៖ចន្ទល់ភ្នំឬហៅថា វល្លិថ្ពាល់ត្រីគឺជារុក្ខជាតិពិសេសម្យ៉ាងដែលគេឃើញដុះច្រើននារដូវវស្សានៅពាសពេញប្រទេសកម្ពុជា ហើយរុក្ខជាតិប្រភេទនេះគេអាចប្រើធ្វើជាបន្លែអន្លក់ និងពិសេស គេមានជំនឿថា សារធាតុដែលចម្រាញ់ចេញពីស្លឹក អាចបន្ថយជាតិខ្លាញ់ ក្នុងសរសៃឈាម។ ចន្ទល់ភ្នំ ជារុក្ខជាតិដុះដោយឯកឯងនៅតាមមាត់ទឹកបឹង ត្រពាំង វាលស្រែ ដែលប្រជាជនខ្មែរនិយមយកមកធ្វើជាអន្លក់ វាមានប្រភពដើម នៅអាហ្វ្រិក អាស៊ី អូស្ត្រាលី និងកោះឯទៀត នៃអូសេអានីផ្នែកអាស៊ី។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានបង្ហាញលក្ខណៈពិសេសៗនៃចន្ទល់ភ្នំដូចជា៖*លក្ខណៈរូបសាស្រ្ត៖ បណង្គជាតិ រស់ក្នុងទឹក មានក្តៀង។ តួដើមតូចៗ មានរាងជាខ្សែដេក (horizontal) អណ្តែតលើទឹក។ ស្លឹកបណ្ណង្គជាតិ ហៅថាហ្វង់ (frond) មានកូនស្លឹក៤ តម្រៀប ជិតគ្នា ហើយមានរាងជាឈើឆ្កាង (cross) កូនស្លឹករាងមូលនៅចុង រួមស្រួច នៅគល់។ ស្លឹកមានទងវែងៗ ប្រវែង ២០-៣០ ស.ម។ នៅគល់ទងស្លឹកមានសរីរាង្គ បន្តពូជដោយឥតភេទ ដែលគេហៅថាស្ប៉រ(spore)។ ស្ប៉រផ្គុំគ្នាជាច្រើនដុំ ហើយដុំ នីមួយៗនៅក្នុងប្លោកលម្អង។ គេហៅប្លោកលម្អងនោះថា ស្ប៉ូរង់ (sporangium) សំណុំស្ប៉ូរង់ គេហៅថា ស័រ (sorus)។…
-
រដូវបន្តពូជរបស់សត្វត្រយងចង្កំកសក្នុងឆ្នាំ២០២២-២៣ ត្រូវបានបិទបញ្ចប់ជាមួយការរកឃើញសំបុកកើនឡើងជាងមុន

ភ្នំពេញ៖ ឈានរហូតមកដល់ពេលនេះរដូវបន្តពូជរបស់សត្វត្រយងចង្កំកសក្នុងឆ្នាំ២០២២-២៣ ត្រូវបានបញ្ចប់ ដោយក្នុងនេះជាលទ្ធផល សំបុកសរុបចំនួន ១៣ ដោយក្នុងនោះសំបុកចំនួន ៨ត្រូវបានញាស់ជោគជ័យជាមួយកូនចំនួន ១៣ក្បាល នៅដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្ត រនតគិរី។ យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងថា៖ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា សហការជាមួយឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់និងសហគមន៍ ក្នុងការស្វែងរក និងការពារសំបុករបស់សត្វជិតផុតពូជបំផុតនៃសត្វត្រយងចង្កំកស គេបានរកឃើញចំនួនសំបុករបស់នៅក្នុងរដូវបន្តពូជនេះមានការកើនឡើង បើប្រៀបធៀបនឹងរដូវបន្តពូជក្នុងរយៈពេល៥រដូវកាលចុងក្រោយនេះ ដែលនេះជាសញ្ញាល្អមួយសម្រាប់ដែនជម្រកសត្វព្រៃលំផាត់សម្រាប់គាំទ្រដល់ការរស់នៅនិងការបន្តពូជរបស់សត្វត្រយងចង្កំកស។ទោះជាយ៉ាងណា ចំនួនសំបុកបរាជ័យនៅតែមានចំនួនច្រើន។ កត្តាដែលនាំដល់ការបរាជ័យភាគច្រើនគឺមិនត្រូវបានរកឃើញ និងមួយចំនួនគឺត្រូវបានរកឃើញថារងការរំខានពីសកម្មភាពមនុស្សដែលនាំអោយសត្វបោះបង់សំបុក។ ការរំខានពីសត្វដទៃទៀតដូចជា ក្អែក ពពួកខ្លែង និងស្ទាំង ក៏ជាមូលហេតុចំបងនាំដល់ការបរាជ័យសំបុកផងដែរ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បង្ហាញជំហរថា នឹងបន្តខិតខំសហការជាមួយមន្ត្រី ឧទ្យានុរក្សដែលជម្រកសត្វព្រៃលំផាត់ ក្នុងការល្បាតការពារសំបុកនិងបង្កើនការផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋចូលរួមការពារសត្វកម្រជិតផុតពូជនៅក្នុងប្រទេសកម្ពុជាយើង ៕ ដោយ ៖ ម៉ាដេប៉ូ
-
ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងនាំយកឱកាសការងារ ១៥.០០០កន្លែងដល់យុវជនកម្ពុជា តាមរយៈវេទិកាការងារក្នុងខេត្តចំនួនបួន

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact នឹងរៀបចំវេទិកាទស្សនកិច្ចការងារស្តីពី «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» នៅខេត្តគោលដៅចំនួនបួន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងកាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ថា ទស្សនកិច្ចការងារស្តីនេះ គឺជាការនាំយកឱកាសការងារ ក្នុងវិស័យធំៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម សរុបប្រមាណ ១.៥ ម៉ឺន កន្លែងពីក្រុមហ៊ុនធំៗជាច្រើន ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។ វេទិកាទស្សនកិច្ចការងារស្តីពី «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» នៅខេត្តគោលដៅចំនួន ៤នោះរួមមាន ខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងកំពង់ចាម ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងការងារ បានលើកឡើងដែរថា វេទិកាទស្សនកិច្ចការងារនេះ មានគោលបំណងនាំយកឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានវគ្គបណ្តុះបណ្តាលជំនាញដល់អ្នកស្វែងរកការងារ យុវជន សិស្ស-និស្សិត និងសាធារណជន…
-
ចេកជ្វា ប្រើបានទាំងធ្វើបន្លែ និង ព្យាបាលរោគជំងឺបានច្រើនមុខ និងក្នុងនេះរួមទាំងបំបាត់អាការទឹកនោមផ្អែម

ភ្នំពេញ៖ ចេកជ្វា ឬចេកគ្រាប់ – Wild starchy banana ជារុក្ខជាតិ ដែលគេនិយមដាំនៅតាមស្រុកស្រែ ចម្ការ ដើម្បីយក ដើម ត្រយូង ផ្លែខ្ចី និងស្លឹក មកធ្វើជាបន្លែ និងប្រើប្រាស់ក្នុងការវេចខ្ចប់ វាមានប្រភពដើមនៅទ្វីបអាស៊ី និងកោះនៃអូសេអានីក្នុងមហាសមុទ្រប៉ាស៊ីហ្វីក។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានបង្ហាញពីលក្ខណៈពិសេសៗរបស់ចេកជ្វាដូចជា៖-លក្ខណៈរូបសាស្រ្ត៖ តិណជាតិ (herbaceous) តួដើមគ្មានសាច់ឈើ ដើមមូលវែង មានកម្ពស់ ៣-៥ម មានស្រទាប់ និងជាតិទឹកច្រើន។ ស្លឹកធំវែង ផ្ទៃស្លឹកខាងលើពណ៌បៃតងចាស់ ផ្ទៃស្លឹក ខាងក្រោមមានម្សៅពណ៌ស។ ទងទ្រកញ្ចុំផ្កាមានប្រវែង ៣០-៦០ស.ម ។ កញ្ចុំផ្កាជា កួរ (spike) កោងចុះក្រោម មានស្ទប (bract) ពណ៌ក្រហមស្រស់ មានម្សៅពណ៌ស នៅផ្ទៃក្រៅ។ ស្ទបផ្កាញីតែងជ្រុះ ស្ទបផ្កាឈ្មោលមិនជ្រុះទេ។ នៅផ្នែកក្រោមនៃស្ទង មានផ្កាញី តម្រៀបជា ២ជួរ នៅផ្នែកកណ្តាលមានផ្កាទ្វេភេទ ដល់ចាស់ជ្រុះអស់ នៅផ្នែកលើ មានផ្កាឈ្មោលច្រើន ១៥-២០…